សេចក្តីផ្តើម
អំណាច គឺជាប្រធានបទមួយដ៏សំខាន់នៅក្នុងចំណោប្រធានបទសំខាន់ទាំងឡាយនៅក្នុង
វិទ្យាសាស្ត្រនយោបាយដែលជាកូនសោរដើម្បីចូលទៅក្នុងស្ថាប័ននយោបាយដើម្បីធ្វើអោយកិច្ចនយោបាយមានប្រសិទ្ធិភាព
។ ជាមូលដ្ឋាននយោបាយគឺជាការតស៊ូនិងការបង្កើតអោយមាន
អំណាចនៅក្នុងដៃនិងនៅក្នុងការដឹកនាំរដ្ឋ។
ក‑អត្ថន័យ
អំណាច គឺជាភាពប៉ិនប្រសប់និងសមត្ថភាពរបស់បុគ្គលឬក្រុមដើម្បីធ្វើអោយសម្រេច
កិច្ចការតាមគំនិតរបស់ខ្លួនដោយបានសម្តែងនូវទង្វើទៅលើអ្នកដ៏ទៃជាអត្តនោម័តដោយពុំចាំបាច់មានការយល់ព្រមឬការមិនយល់ព្រមពិអ្នកនោះឡើយ។អំណាចធ្វើអោយទំនាក់ទំនងសង្គមមានសណ្តាប់ធ្នាប់ដោយប្រើមធ្យោបាយផ្សេងៗ
គ្នាដូចជាការបញ្ជាអំពើហិង្សាការបញ្ជុះបញ្ចូលបង្ខិត បង្ខំការអប់រំណែនាំការជួយផ្តល់កំលាំងចិត្តនិងការបំភ័យ។ល។
ខ‑ការបែងចែកអំណាច
ប្រភេទអំណាចត្រូវបានគេបែងចែកជាអំណាចបែបវណ្ណៈ និងអំណាចគ្មានវណ្ណៈ
។ អាស្រ័យទៅតាមដំណាក់កាលវិវឌ្ឍន៍នៃសង្គមមនុស្ស
ហើយអំណាចត្រូវបានគេចាត់ទុកនៅ ក្នុងសម័យកុំម្មុយនីសបុព្វកាលក្នុងសម័យទាសភាពក្នុងសម័យសក្តិភូមិក្នុងសម័យមូលធននិយមនិងក្នុងសម័យសង្គមនិយម
និង អំណាចពូកសេរីនិយម។ទៅតាមទម្រង់គ្រប់គ្រងរដ្ឋអង្គការ អំណាចចែកជារាជានិយមនិងសាធារណរដ្ឋនិយម
។ តាមកំរិតនៃស្ថាប័នភាវូបនីយកម្មចែកជា រដ្ឋាភិបាលសហព័ន្ធទីក្រុងជនបទនិងមូលដ្ឋាន ។ តាមសញ្ញាណនីតិក្រមចែកជាអំណាចស្រប
ច្បាប់និងអំណចមិនស្របច្បាប់ជាផ្លូវការនិងក្រៅផ្លូវការ។តាមរយះវិស័យនៃជីវិតសង្គគេចែកជា
អំណាចសេដ្ឋកិច្ចអំណាចនយោបាយអំណាចសង្គមអំណាចជំនឿ ។ល។
ម្យ៉ាងទៀតប្រភេទអំណាចយើង
អាចរាប់បានថាអំណាចនយោបាយអំណាចសេដ្ឋកិច្ច អំណាចសង្គមអំណាចនីតិបញ្ញត្តិអំណាចនីតិប្រតិបត្តិអំណាចតុលាការអំណាចពត៌មានអំណាចយោធានិងអំណាចស្រមោល។តែអំណាចដែលសំខាន់ជាងគេគឺអំណាចនយោបាយ
។ អំណាច នេះមានឥទ្ធិពលខ្លំាងក្លាក្របដណ្តប់លើអំណាចផ្សេងទៀត និងមានមុខងារសំរបសំរួលធ្វើ អន្តរាគមន៍និងដោះស្រាយបញ្ហាក្នុងជីវិតក្នុងសង្គម
និងក្នុងប្រទេស។
·
អំណាចនយោបាយ
អំណាចនយោបាយ គឺជាភាពប៉ិនប្រសប់
និងសមត្ថភាពធ្វើអោយសំរេចតាមគំនិតរបស់ ខ្លួន ដោយប្រើឥទ្ធិពលជាក់លាក់មួយទៅលើសកម្មភាពការងារទៅលើឥរិយាបថមនុស្សដោយ
មានជំនួយពីកិត្យានុភាពប្រើច្បាប់ និងប្រើឧបករណ៍អំណាចអំពើហឹង្សា ។ល។
·
អំណាចសេដ្ឋកិច្ច
អំណាចសេដ្ឋកិច្ច គឺជាអំណាចដែលត្រួតពិនិត្យទៅលើប្រភពធនធានសេដ្ឋកិច្ចទៅលើ
កម្មសិទ្ធិនៃសម្ភារៈតម្លៃនានា ។ ជាអំណាចចាត់ចែងទៅលើប្រភពធនធានសំរាប់ការរីកចំរើន សង្គម និងជាអ្នកបែងចែកធនធានទាំងនោះសំរាប់បំពេញតំរូវការសង្គម
។
·
អំណាចស្មារតី
អំណាចស្មារតីគឺជាអំណាចដែលគ្របដណ្តប់លើគ្រប់មនុស្សទាំងអស់ក្រោមជំនួយឧបត្ថម្ភពីសំណាក់ពុទ្ធិវិទ្យាសាស្ត្រនិងពត៍មាននានា
។ ពុទ្ធិទាំងឡាយ និងពត៍មានទាំងឡាយគឺជាប្រភព ចំបងនៃអំណាចដឹកនាំសង្គម។ការផ្សព្វផ្សាយពុទ្ធិនិងពត៌មាននានាគឺជាដំណើរនៃការអប់រំសា្មរតីប្រជាជនអោយគាំទ្ររដ្ឋាភិបាល។ជារួមអំណាចនៅទីនេះយើងសង្កត់ធ្ងន់លើអំណាចនយោបាយ
ដែលជាអំណាចក្នុងការគ្រប់គ្រងនិងដឹកនាំរដ្ឋ តាមបែប របបឬលទ្ធិណាមួយដែលគេបានយល់ ដឹងអំពីវាពីសំណាក់មនុស្សទូទៅនៅក្នុងសង្គមនោះដែលមានការគាំទ្រទើបអាចស្ថិតថេរបានយូរនូររបបឬលទ្ធិនោះ
។
១.នយោបាយ
និយមន័យ
នយោបាយជាសិល្បៈ ជាតាកទិច ជារបៀប នីតិវិធីនាំសម្រេចគោលដៅ
ដែលផ្តើមមាន ទំនាក់ទំនងមួយដែលបុគ្គលម្នាក់ឬក្រុមមួយគ្រប់គ្រងប្រើប្រាស់អំណាចក្នុងការរៀបចំចាត់ចែងដោះស្រាយបញ្ហាដែលមានរាប់សិបជំពូកក្នុងសង្គមមនុស្សរស់នៅដើម្បីពង្រឹ
និងពង្រីកឥទ្ធិពល រដ្ឋក្នុងគោលបំណងច្បាស់លាស់ដោយការទទួលខុសត្រូវ គឺដើម្បីប្រយោជន៍យើងទាំងអស់គ្នា ដែលជាអ្នកចួលរួម។
ក‑ប្រភេទនយោបាយ
ប្រភេទនយោបាយនៅក្នុងបញ្ញតិ្តទូទៅត្រូវបានគេបែងចែកចេញជាបពីរគឺ៖
v នយោបាយខាងក្នុងប្រទេសគឺជានយោបាយដែលធ្វើឡើងដើម្បីប្រយោជន៍ប្រទេសលើគ្រប់វិស័យ។ (ឧ, នយោបាយធ្វើអោយប្រជាជនមានការងារធ្វច្រើនឡើងៗ) និងនយោបាយដោះស្រាយ
និងផ្គត់ផ្គង់ជីវភាពរួមក្នុងសង្គមព្រះរាជាណាចក្រកម្ពុជា)។
v នយោបាយក្រៅប្រទេសគឺជានយោបាយដែលធ្វើឡើងមានទំនាក់ទំនងជាអន្តរជាតិដើម្បីរកប្រយោជន៍អោយជាតិហើយមានលក្ខណៈខុសៗគ្នា។
ខ‑តួនាទីនយោបាយ
តួនាទីសំខាន់របស់នយោបាយ
គឺធ្វើអោយពលរដ្ឋក្លាយទៅជាបុគ្គលដែលយល់ច្បាស់នូវ វប្បធម៌នយោបាយ។(ឧ.របបនយោបាយវិទ្យាសាស្ត្រ)ពលរដ្ឋទាំងអស់មិនត្រូវអនុញ្ញាតិអោយអ្នក
នយោបាយចាត់ទុកពលរដ្ឋជាមនុស្សយន្តដែលអាចវាយតប់និងអាចប្រើប្រាស់តាមគោលបំណងរបស់គេផ្ទាល់ ។ ដូចនេះពលរដ្ឋទាំងឡាយត្រូវតែមានចំនេះដឹងផ្នែកសង្គមនយោបាយហើយនឹង
ពត៌មានដែលទាក់ទងនឹងបញ្ហាបច្ចុប្បន្ននៅក្នុងប្រទេសក៏ដូចជានៅលើពិភពលោក។
វិទ្យាសាស្ត្រនយោបាយជួយអោយយល់ស៊ីជំរៅលើតក្កភាពនៃដំណើររីកចំរើនសង្គមផ្តល់អោយនូវចំណេះដឹងមូលដ្ឋាន
នៃជីវិតនយោបាយរបៀបគ្រប់គ្រងដែនដី និងនយោបាយពិភព លោក។
គ‑នយោបាយនៅក្នុងរបបប្រជាធិបតេយ្យ
ផ្តោតទៅលើសិទ្ធិនិងសេរីភាពបានយល់អំពីកន្លែងនិងតួនាទីរបស់ខ្លួនក្នុងសង្គម។ពន្យល់អោយមនុស្សយស់ដឹងពីការការពារផលប្រយោជន៍របស់ខ្លួនចេះប្រើសុភវិនិច្ឆ័យយល់អោយបានច្បាស់ថាអនាគតរបស់គេស្ថិតក្នុងដៃរបស់គេហើយធ្វើការតាមសមត្ថភាពទទួលលទ្ធផលតាមកម្លាំងពលកម្មសមរម្យដោយមានសេចក្តីក្លាហាននិងទទួលខុសត្រូវ។
ចូលរួមក្នុងកិច្ចការងារ រដ្ឋាភិបាលក្នុងគ្រប់វិស័យជំរុញអោយមានភាពរីកចម្រើនពិសេសជួយថែរក្សាសណ្តាប់ធ្នាប់សង្គមនិងជួយទ្រទ្រង់នូវស្ថិរភាពនយោបាយអោយមានភាពរឹងមាំ
។ ហើយបើសិនមិនធ្វើដូច្នោះទេ សេរីភាពរបស់បុគ្គលម្នាក់ៗមិនអាចកើតមានឡើងបានឡើយពោលគឺសេរីភាពនិងសិទ្ធិរបស់ពួកគេត្រូវបានគំរាមគំហែងដោយភាពអវិជ្ជាការភ័យខ្លាចនិងវិបត្តិសង្គមឬជំងឺសង្គម។នៅពេលដែលស្គាល់នយោបាយច្បាស់លែងមានការភ័យខ្លាចកិច្ចការនយោបាយហ៊ានប្រឈមមុខដោះស្រាយបញ្ហានយោបាយចំពោះមុខច្បាប់ទៀតផង។
អ្នកនយោបាយជាអ្នកណា
១.គឺជាបុគ្គលឬជាក្រុមមនុស្សដែលមានចំណាប់អារម្មណ៍និងមានសកម្មភាពទាក់ទងទៅនឹងការងារនយោបាយដឹកនាំរដ្ឋ។ឧ.ពលរដ្ឋទូទៅដែលមានការចាប់អារម្មណ៍ និងឈឺឆ្អាលក្នុង រឿង នយោបាយ។ល។
២.គឺជាបុគ្គលឬជាក្រុមមនុស្សដែលកំពុងធ្វើការនៅក្នុងគណបក្សនយោបាយឬក៏ជាបុគ្គលឬជាក្រុមដែលពាក់ព័ន្ធក្នុងការងារនយោបាយហើយកំពុងស្វែងរកអំណាច។
២.ការចូលររចូលរួមក្នុងសកម្នភាពនយោបាយ
ក-ការចូលរួមសកម្មភាពនយោបាយ
សកម្មភាពរបស់
បុគ្គល ក្រុម សមាគម អង្គការ គណបក្ស ឬចលនាមហាជនដើម្បីទាម ទារ យកអី្វមួយ ឬ ចងបង្កើតអ្វីមួយ
ចង់ឲ្យបានសម្រេចនូវគោលបំណងរបស់ខ្លួន ដោយឈរលើ មូលដ្ឋាន សិទ្ធ សេរីភាព ចំណេះដឹង
លទ្ធភាព គោលដៅ ។ ដោយសារតែមានការចូលរួមក្នុង សកម្មភាពនយោបាយពីសំណាក់អ្នកទាំងអស់ខាងលើទីបំផុតបានបង្ហាញឲ្យឃើញថាសមិទ្ធិផល
ដែលទទួលបាននៅ ក្នុងវិស័យនយោបាយមិនមែនបំរើតែផលប្រយោជន៍ចំពោះពួកក្រុមធំៗនៅ ក្នុងសង្គមនោះទេ
ប៉ុន្តែក៏ឆ្លើយតបទៅនិងសេចក្តីត្រូវការ របស់ទុរគត៌ជន មនុស្សសាមញ្ញ និង ប្រជាជនទូទៅ
បន្តិចបន្ទួច ឬ ច្រើន អាស្រ័យទៅតាមស្ថានភាពបរិបទនៃសង្គមនោះ ។
ខ.លក្ខណៈកំណត់ការចូលរួមធ្វើនយោបាយ
ការចូលរួមសកម្មភាពនយោបាយ ត្រូវមានចំនុចដូចខាងក្រោម៖
· កិច្ចការដែលចាត់ទុក
ក្នុងកាចូលរួមនយោបាយបាន លុះត្រាតែមានបំណង និង ទិសដៅ ច្បាស់លាស់ ទស្សនៈវិស័យភ្លឺថ្លា
ត្រឹមត្រូវ គឺបានន័យថាជា សកម្មភាពចាប់ផ្តើម ឈ្ពោះទៅរកគោលដៅ ដែលកើតចេញពីការយល់ឃើញ
ការគិតស្រមើលស្រមៃ ឃើញរូបរាងជោគជ័យនោះ ។
·
កិច្ចសំភាសន៍អំពីគោលជំហរនយោបាយ ទស្សនៈដោះស្រាយបញ្ហាជាការចូលរួមក្នុងសកម្មភាពនយោបាយ
។
·ការឃោសនាស្វែងរកការគាំទ្រគំនិតយកទៅដោះស្រាយបញ្ហា
ជាការចូលរួមក្នុង នយោបាយ ។
·
ការចូលរួមនយោបាយក្នុងន័យស្ថាបនាមេដឹកនាំបាតុកម្ម ជាអ្នកនយោបាយការទទួល ខុសត្រូវខ្ពស់លើទង្វើលរបស់ខ្លួន
ផ្តាច់ផលប្រយោជន៍ផ្ទាល់ខ្លួនគិតប្រយោជន៍ជាតិមុន គេបង្អស់សិមគិតពីប្រយោជន៍
អាស្រ័យតាមក្រោយ ។
·
បាតុករត្រូវជាបញ្ញាជន ស្អប់អំពើហឹង្សា ដោះស្រាយបញ្ហាដោយប្រើវិចារណញ្ញាណជា មធ្យោបាយ
ធ្វើតាមការយល់ ប្រកបដោយសមហេតុសមផល ការទទួលខុសត្រូវ ។
៣.
មូលហេតុនៃការចូលរួមក្នុងសកម្មភាពនយោបាយ
ដើម្បីអោយងាយយល់ តើនយោបាយមានន័យដូចម្តេច? នយោបាយគឺជា សិល្បៈ ឬ
ប្រមាណវិធី ឬរបៀបបែបបទក្នុងការធ្វើអោយបានសំរេចនូវគោលបំណងឬគោលដៅអ្វីមួយ ។ នយោបាយក្នុងន័យនេះសំដៅទៅការដឹកនាំប្រទេស
ដែលជាប់ទាក់ទងគ្នាយ៉ាងជិតស្និង ជាមួយ ការរស់នៅរបស់មនុស្ស នៅក្នុងសង្គមទាំងមូល
ជោគវាសនា ប្រទេសជាតិអនាគតកូនចៅជំនាន់ ក្រោយស្ថិតក្នុងនយោបាយ ។ ហេតុដូចនេះហើយបើមានមនុស្សមួយក្រុមតូចចូលរួមធ្វើការ
សម្រេចនយោបាយ មិនត្រឹមត្រូវនោះ វានាំអោយមានគ្រោះថ្នាក់ដល់ មនុស្សជាច្រើន រួមទាំង ប្រទេសជាតិវាពិបាកណាស់ក្នុងការចែកប្រយោជន៍ទៅមនុស្សក្នុងសង្គមអោយមានភាពស្មើរគ្នាតាមលទ្ធភាព
ក្នុងករណីដែលមនុស្ស ជាច្រើនមិនចូលរួមនយោបាយអោយបានត្រឹមត្រូវទាំង អស់ គ្នានោះ។
ម្យ៉ាងទៀតនយោបាយវាជាប់ពាក់ព័ន្ធ និងមនុស្សបែបនេះ មនុស្សត្រូវមាន កាតព្វកិច្ចមួយក្នុងនយោបាយផងដែរ
ដើម្បីបាននូវអ្វីដែលជាប្រយោជន៍រួមហើយត្រូវយល់អោយ ច្បាស់គោលដៅ មានសិលធម៌
មានចំណេះដឹង របៀបក្នុងការធ្វើនោះ។
ដូចច្នេះ
នយោបាយជាក់ស្តែង នេះមានពីរ បរិបទ ៖
ក.ការចូលរួមនយោបាយក្នុងប្រទេសរបបផ្តាច់ការប្តូរទៅរកសេរី
ស្ថានភាពនេះការចូលរួមរបស់ប្រជាពលរដ្ឋត្រូវការប្រើប្រាស់នូវកំលាំងប្តូរផ្តាច់ខ្លាំង
ណាស់ ចូលរួមទាំង លុយ គំនិត កំលាំង អាយុជីវិតរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង
ដើម្បីធ្វើការវាយ ផ្តួល រំលំរបប ផ្តាច់ការ ជិះជាន់ធ្វើបាប់ រហួតតកូនតចៅនេះ
សំដៅទៅរករបបសេរីថ្មី ជាសផុតពី ការ ធ្វើបាប់ ហើយត្រៀមខ្លួនធ្វើជាម្ចាស់
ប្រទេសទាំងអស់គ្នា ក្នុងការគ្រប់គ្រងរដ្ឋដោយការចូល រួម របស់ប្រជាពលរដ្ឋ សិទ្ធិអំណាច
នៅក្នុងកណ្តាប់ដៃរបស់ប្រជាពលរដ្ឋ ជារៀងរហូត និង អចិន្រ្តៃយ៍។
ខ.ការចូលរួមនយោបាយក្នុងប្រទេសមានលទ្ធិប្រជាធិបតេយ្យ
ចំណែកនៅក្នុងប្រទេសដែលមានប្រជាធិតេយ្យរួចហើយនោះ
វាមានស្ថានភាពផ្សេងខុស ឆ្ងាយពី កាថចូលរួមនយោបាយក្នុងប្រទេសផ្តាច់ការ
ករណីនេះបើប្រជាពលរដ្ឋ ចូលរួមដោយខ្វះ ការយល់ដឹង ខ្វះសិលធម៌ ខ្វះការទទួលខុសត្រូវ
វាជាបញ្ហាដែលធ្វើអោយប្រទេសនោះ មានការ ស្មុកស្មាញ ក្រីក្រ រាំងស្ទះដល់ការអភិវឌ្ឍន៍
ការគ្រប់គ្រង រៀបចំស្រុកទេស ហេដ្ឋារចនាសម្ព័ន្ធ គ្រប់បែបយ៉ាង។
ទស្សនៈលោក “សង់
សាក់ រូសូ” មានទំនាក់ទំនង់ និងការបង្កើតរបបប្រជាធិតេយ្យ បានគិតថា
នៅក្នុងធម្មជាតិមជ្ឈដ្ឋាននៃជីវិតនយោបាយគឺ ការបំពេញតួនាទីក្នុងនាមជាពលរដ្ឋ
ដោយអនុលោមតាមការដឹកនាំរបស់រដ្ឋ និង សង្គម ។
លោក លេនីន
បានអះអាងថា “ច្បាប់ការពារប្រជាពលរដ្ឋ” ជាការពិតប្រជាពលរដ្ឋត្រូវតែ ចូលរួមក្នុងកិច្ចការ
នយោបាយ ។ ដែលមានប្រមុខក្រុមជាអ្នកនាំមុខ ហើយធ្វើសកម្មភាព ឆ្លើយ តបទៅនឹងការទាមទាររបស់មនុស្ស។
ជីវិតមនុស្សត្រូវការស់នៅប្រកបដោយស
ឥស្សរភាព សេចក្តីថ្លៃថ្នូរត្រូវការហូបចុកជា ទូទៅ
កត្តាដែលនាំឲ្យមានការចូលរួមក្នុងសកម្មភាពនយោបាយជាការចំណាំ គេតែងតែពិនិត្យ ឃើញ
យន្តការ ២ ដ៏សំខាន់របស់វាៈ
១.ការបង្ខំចិត្តឲ្យធ្វើ
ឬ មានការជិះជាន់ធ្វើបាប
ជាអំពើពីខាងក្រៅមកលើបុគ្គលដូចមាននៅលើសេចក្តីសម្រេចរបស់បុគ្គល
និង ដាក់ព្រំ ដែនចំពោះការចូលរួម សកម្មភាពជាឯកច្ឆន្ទនៅក្នុងនយោបាយ (តូម៉ាស ហូបដ៏)TomacHobbe។
២.កត្តាផលប្រយោជន៍
ទិសដៅចេញពីខាងក្នុងមកជំរុញឲ្យបុគ្គលមានសកម្មភាព
និង មានការរៀបចំរចនា សម្ព័ន្ធដ៏ស្មុកស្មាញ របស់បុគ្គល ។
·
ដើម្បីតួននាទីក្នុងគណបក្ស ឬ ក្នុងសង្គម
·
កាលៈទេសៈ
·
ដោយសារមានការឈឺចាប់ ការមិនពេញចិត្ត
ការរំលោភបំពានពីសំណាក់ អំណាច នយោបាយណាមួយ
·
បំពេញទួនាទីជាពលរដ្ឋល្អមានសិទ្ធិនិងកាតកិច្ច(ទស្សនៈRousseau)
·
ដើម្បីផលប្រយោជន៍ជាតិជាគោលជាឫសគលត្រូវរស់មុន
ដោយការចូលរួមទាំង អស់គ្នាទូទាំងប្រទេស
·
មានទំនាក់ទំនងសម្ភារៈ (ព័ត៌មាន រចនាសម្ព័ន្ធ
នយោបាយ)
·
ស្ថានភាពចិត្តសាស្រ្ត (ទទួលការគំរៀមគំហែង
ការភ្ញាក់រលឹក )
ទទឹមនិងការវិភាគដំណើរការវិវឌ្ឍន៍នយោបាយនៅក្នុងប្រទេសប្រជាធិបតេយ្យបានសរអោយឃើញថា
ការមិនចូលរួមមិនត្រឹមតែជាលទ្ធផលអសកម្មប៉ុណ្ណោះទេតែជាការយល់ ឃើញ របស់ប្រជាពលរដ្ឋថាសម្លេងរបស់គេមិនអាចធ្វើអ្វីឲ្យមានការប្រែប្រួលអ្វីទេ
ហើយក៏ជាមូលហេតុ នៃការមិនគោរព និងមិនទុកចិត្តរបស់ប្រជាជនចំពោះអ្នកតំណាងរបស់ខ្លួនផងដែរ
។
ដូចច្នេះនៅក្នុងប្រទេសលោកខាងលិចជាច្រើនវិស័យសារព័ត៌មានមានសារៈសំខាន់
ណាស់ដើម្បីទទួលបានការរិះគន់ពីសំណាក់មហាជនចំពោះមេដឹកនាំទន្ទឹមនិងនេះក៏ជាកន្លែង ដែលងាយស្រួលក្នុងការជ្រើសរើសអ្នកដឹកនាំនិងជាប្រភពអោយមានការថយចុះនូវការចូលរួមពីសំណក់
មហាជនចំពោះសកម្មភាពនយោបាយ ។ ម្យ៉ាងវិញទៀតនៅក្នុងខណៈដែលមានការ
ការពារ សិទ្ធិពលរដ្ឋ និង
សិទ្ធិចូលរួមក្នុងនយោបាយកាន់តែខ្ពស់នោះប្រជាជនកាន់តែមាន ទំនាក់ទំនង
ប្រកបដោយវិចារណញ្ញាណចំពោះការចូលរួមនៅក្នុងសកម្មភាពនយោបាយ មាន ទំនុកចិត្តទៅលើអ្នកដឹកនាំ
ជាប្រមុខក្រុម ដែលមានកម្មវិធី ឬ គោលនយោបាយ ល្អៗ សម្រាប់ ដំណើរ ការប្រព្រឹត្តិទៅរបស់រដ្ឋ
និង សង្គម មិនតែប៉ុណ្ណោះរដ្ឋនៅតែមានសិទ្ធិក្នុងការគ្រប់គ្រង និង ការវាយតំលៃចំពោះសកម្មភាពក្នុងការបោះឆ្នោត
ឬ ក្នុងការធ្វើប្រជាមតិ ។
៤. មូលហេតុដែលធ្វើឲ្យគ្មានការចូលរួម
· ភាពក្រីក្រ
· គ្មានចំណេះដឹង
· ស្ថានភាពភូមសាស្រ្ត
(ដាចស្រយាល ឆ្លងទឹក...)
· មធ្យោបាយធ្វើដំណើរ
· គ្មានសេចក្តីកា្លហាន
· ជាជំពូកត្រូវបានគេដឹកនាំ
· ធ្លាប់ជាជនរងគ្រោះនយោបាយ
· មិនំមានជិនឿថានិងមានអ្វីប្រែប្រួលដល់សង្គមគ្រួសាររបស់ខ្លួន
· គ្មានពុទ្ធិនយោបាយ
ទស្សនៈវិស័យដ៏ត្រឹមត្រូវ របៀបនាំទៅ
· ទទួលការគំរៀមគំហែង
និង អំពើហឹង្សាជាញឹកញាប់
· គ្មានមូលដ្ឋានសម្រាប់គាំពារ
ការលើកទឹកចិត្ត ពេលវេលា ទ្រព្យសម្បត្តិ កត្តាខាងក្នុងខ្លួន
·
គ្មានមនោសញ្ចេតនា ការស្រលាញ់ ពូជសាសន៍
កត្តាទាំងអស់នេះធ្វើអោយមនុស្សដកខ្លួនចេញពីនយោបាយ
។
៥.
ទ្រង់ទ្រាយ និង ប្រភេទ នៃការចូលរួមសកម្មភាពនយោបាយ
ជាទូទៅទ្រង់ទ្រាយជាច្រើនបែប និង
ប្រទភេទផ្សេងៗ នៃការចូលរួមក្នុងសកម្មភាព នយោបាយ
អាស្រ័យនិងលក្ខណៈសកម្មភាពរបស់បុគ្គល លក្ខណៈរបបនយោបាយដឹកនាំ និង រួមជាមួយនេះដែរ
អំពីស្ថានភាពជាក់ស្តែង ។ (S.Verba)&(L.Pay)
·
ការចូលរួមរបស់ប្រជាពលរដ្ឋ
គឺជាទ្រង់ទ្រាយអសកម្មពីព្រោះ ប្រជាជនចូលរួមគ្រាន់តែជា ការបោះឆ្នោតជ្រើសរើស
តំណាងមកដោះស្រាយបញ្ហា នៅក្នុងមូលដ្ឋាន ។ល។
·
ការចូលលរួមសកម្មរបស់សកម្មជននយោបាយ គឺជាការចូលរួមយ៉ាងសកម្មពេលយុទ្ធនា
ការឃោសនាបោះឆ្នោត ។
·
ការចូលរួមរបស់អ្នកឯទេសនយោបាយ ។ល។អ្នកប្រាជ្ញអាមេរិចកាំង
លោក “Milbert”
បែងចែកទ្រង់ទ្រាយជាបីៈ
Ø ជាលក្ខណៈកិច្ចការ
(ដឹកនាំ ស្ថាប័ន គណបក្ស សកម្មភាពឈរតំណាង)
Ø ជាលក្ខណៈកិច្ចការមិនជានិរន្តន៍(គាំទ្រ)
ហិរញ្ញវត្ថុតំណាងផ្លូវការការស្រាយបំភ្លឺពីសមាជិក របស់ រដ្ឋាភិបាល)
Ø ជាលក្ខណៈនៃភាពប្រងើយកន្តើយ
(ភាពមិនអើពើរបស់ប្រជាជនចូលរួមក្នុងបោះឆ្នោត) ។
ជារួមទ្រង់ទ្រាយ
នៃការចូលរួមក្នុងសកម្មភាព នយោបាយវាមានរូបរាងទៅតាមតែ បរិបទ សង្គម ប្រភេតរបបដែលរដ្ឋនោះប្រកាន់យកទៅគ្រប់គ្រង(កុម្មុយនីស
ឬ ប្រជាធិបតេយ្យ) ដឹកនាំ រដ្ឋ ហើយស្តែងអោយឃើញ តាមប្រជាជនដែលរស់នៅក្រោមរបប និង
សកម្មអ្នកទទួលខុសត្រូវ លើកិច្ចការរដ្ឋនោះ ។
៦.លទ្ធិប្រជាធិបតេយ្យ
និង ការចូលកាន់អំណាច
ក-របបនយោបាយធំៗក្នុងពិភពលោក
ពិភពលោកនេះធំទូលាយក៏ពិតមែន
ចំពោះធម្មជាតិទាំងឡាយ តែមានធម្មជាតិមួយ ចំនួនមិនទូលាយទេ
ដូចជាមនុស្សដែលរស់នៅលើផែនដី មានការមិនសុខចិត្ត ប្រណាំប្រជែង ដណ្តើមយកឈ្នះ រៀងខ្លួន
តាមរយៈ កំលាំង(សំភារៈ ឧបករណ៍) និង តាមរយៈខួក្បាល(គំនិត ទស្សនៈ)
ទាំងនេះជាហេតុនាំមកនូវជំម្លោះ ។ សង្រ្គាមត្រជាក់ ឬ សង្រ្គាមមនោគមវិជ្ជា(ខួក្បាល)
រវាង របបសេរី នឹង របបផ្តាច់ការ ដើម្បីងាយយល់ពីរបបទាំងពីរនេះ តើរបបណាមាន លក្ខណៈ ល្អប្រសើរយ៉ាងណានោះ
និង សមប្រកបទៅនិងការគ្រប់គ្រងការស់នៅរបស់ប្រជាពលរដ្ឋ យ៉ាងណាយើងសូមធ្វើការពន្យល់បកស្រាយ
លើលទ្ធិទាំងពីរបន្តបន្តិចសិន ។
១.
របបកុំម្មុយនីស្ត ឬ ផ្តាច់ការ
និយមន័យ
គឺជារបបដឹកនាំប្រទេសមួយបែប
ដែលមានបក្សតែមួយដឹកនាំហើយធ្វើការគ្រប់គ្រង ប្រទេសទាំងមូលគ្រប់ផ្នែកទាំងអស់ក្នុងនោះមាន
ស្ថាប័នទាំងបីធំៗរបស់ប្រទេសថែមទៀត បើបែបនេះ តើមានអ្វីគ្រប់គ្រងលើបក្ស(ដាក់ទោស)ពេលធ្វើខុស
?
ក្នុងពេលនេះ គ្មានអ្វីមកដាក់ទោស ឬ
មកគ្រប់គ្រងអ្វីទាំងអស់លើបក្ស នៅពីលើបក្សមាន តែ មនៈសិក្កា ឧត្តមគតិ ការប្តូរផ្តាច់
របស់ជនក្នុងបក្ស ថានឹងធ្វើល្អតែប៉ុណ្ណោះ ។ ផ្តាច់ការ ប្រែមក ថាៈ សម្រេចតែឯង ។
ក. ទម្រង់
ជាទូទៅមិនថារបបផ្តាច់ការណាទេវាតែងតែមានទម្រង់
រូបមន្តដូចៗគ្នាទាំងអស់ដែល យើងមានកន្លែង កំណត់សម្គាល់បាន យ៉ាងច្បាស់លាស់ដោយសង្កេតមើលទៅលើ
ស្ថានភាព រស់នៅរបស់ប្រជាជន ប្រទេសនោះតែម្តង ឬ តាមរយៈការ មើលលើចំនុចមួយចំនួន ៖
o
បក្សមានតែមួយ (ឯកបក្ស)
o
អំណាចប្រមូលផ្តុំ ក្នុងដៃបក្ស
o
សេចក្តីសម្រេចរបស់បក្សជាច្បាប់
(ច្បាប់ចេញពីមាត់មនុស្សតែម្នាក់)
o
សេរីភាពខាងនយោបាយត្រូវរិតត្បិត (បក្សកំណត់)
o
ផ្តួលរំលំរបបសក្តិភូមិ (របបដឹកនាំដោយស្តេច)
o
ការធ្វើបាប ជិះជាន់ គាបសង្កត់ គ្រប់បែបយ៉ាង
(ក្នុងប្រទេសខ្លះ)
o
ប្រើអំពើហឹង្សា បង្ក្រាបលើប្រជាពលរដ្ឋ
(ក្នុងប្រទេសខ្លះ)
o មានភាពមិនស្មើរគ្នាជាមនុស្សស្ទើគ្រប់
ផ្នែកទាំងអស់ ។ល។
ខ.
ការប្រព្រឹត្តិទៅ
ខាងផ្នែកគ្រប់គ្រងនិងការរៀបចំ រាល់កិច្ចតំណើរការរបស់ស្ថាប័ននៅក្នុងរដ្ឋត្រូវបានបក្ស
ជាអ្នករៀបចំ ដាក់ផែនការកំណត់អោយ ស្ថាប័នអនុវត្តជាក់ស្តែង បើពិនិត្យទៅលើ ៖
·
ស្ថាប័នប្រតិបត្តិៈគឺបក្សតែមួយដែលមានក្រុមមនុស្សមួយក្រុមធ្វើការចាតចែងរៀបចំជ្រើសរើសមេបក្ស
ដែលមេនោះនិងក្លាយជានាយករដ្ឋមន្រ្តី ឬ ប្រធានាធិបតី ។
·
ស្ថាប័នបញ្ញាត្តៈ ត្រូវបក្សជាអ្នកជ្រើសរើសទាំងអស់
ក្នុងការធ្វើការជួយការងារបក្ស ធ្វើច្បាប់ កំណត់សិទ្ធិប្រជាពល គ្រប់គ្រងប្រជាជន
ការ។
·
តុលាការៈ នៅក្នុងប្រទេសផ្តាច់ការក៏មានការ រកខុស រកត្រូវ
ដែររវាងប្រជាពលរដ្ឋ និង ប្រជាពលរដ្ឋគ្នាឯង ហើយភាពសុក្រិតនៃការរកយុត្តិធម៌
ស្ទើតែគ្មាន ព្រោះកាលណា ការកាត់ក្តី ជនសមញ្ញជាមួយនិង អ្នកមានការងាជាម-ន្ត្រី យុត្តិធម៌។ ពីព្រោះរាល់ ចៅក្រម
ជអាជ្ញា មេធាវី បក្សជ្រើសរើសហើយបង្គាប់បញ្ជាបាន ។
ការដឹកនាំការសម្រេច
ជោគវាសនាប្រទេសជាតិជាការទទួលខុសត្រូវរបស់បក្ស ។
ដូចច្នេះហើយប្រទេសដែលនៅតែប្រកាន់របប
ផ្តាច់ការ បានរហួតមកដល់សព្វថ្ងៃនេះបាន ដោយ មិនដួលរលំនោះ
គឺមកពីមនុស្សនៅក្នុងបក្សទាំងអស់នោះសុទ្ធិតែជាបក្សជន ឬជនដែលទទួល ការបណ្តុះបណ្តាលដល់កំរិតកំពូល
មានន័យថាជននោះស៊ូស្លាប់ បូជាជូនមាតុភូមិរបស់គេ មួយ រយភាគរយ
គឺជាមនុស្សគិតយកប្រយោជន៍ជាតិជាធំមានបុគ្គលជាគំរូ មានចំណេះដឹងជ្រៅជ្រះ ប្រាជ្ញ
ទស្សនៈវិស័យ ការយល់ដល់ឫគុលនៃហេតុនោះ ។ (ឧៈ ប្រទេសចិនហៅថា សាធារណៈ រដ្ឋប្រជាមានិតចិនដែលប្រកាន់របបផ្តាច់ការដ៏រឹងមាំដែលទូទាំងពិភពលោកគេបានទទួលស្គាល់
របបសេរីទៅហើយក្តី តែនៅក្នុងបក្សកុំម្មុយនីស្តចិនក៏មានការកែរទម្រង់ប្រទេសវៀតណាមហៅ ថា
សាធារណៈរដ្ឋសង្គមនិយមវៀតណាម ហូ ជីមិញ មៅ សេងទុង) ។
ខ. លទ្ធិប្រជាធិបតេយ្យ
និយមន័យ
លទ្ធិប្រជាធិបតេយ្យ
គឺជាការគ្រប់គ្រងរដ្ឋដោយប្រជាពលរដ្ឋ ដើម្បីវត្ថុបំណងរបស់ប្រជា ពលរដ្ឋ
ក្នុងគោលបំណងគ្រប់គ្រងកាន់អំណាច នៅក្នុងដៃរបស់ប្រជាពលរដ្ឋ ជាប្រចាំនិងជារៀង រហូរ ។ប្រជាពលរដ្ឋទាំងអស់
មានសិទ្ធិជាម្ចាស់ទឹក ដី ម្ចាស់វាសនានិងម្ចាស់អំណាច ហើយបាន ប្រើប្រាស់សិទ្ធិនោះ ដោយឥតមានការភ័យខ្លាច(ជាប្រជាធិបតេយ្យដោយផ្ទាល់)ប្រជាពលរដ្ឋទាំង
អស់ចូលរួមសម្រេចកិច្ចការងាររដ្ឋទាំងអស់គ្នា និង មួយទៀត(ប្រជាធិតេយ្យមិនផ្ទាល់)ការប្រគល់
សិទិ្ធសម្រេចនិងការទទួលខុសត្រូវទៅអោយអ្នកតំណាងតាមរយៈ ការផ្ទេសិទិ្ធដោយការបោះ ឆ្នោត
(ហៅថាប្រជាធិបតេយ្យតំណាង)។
ប្រជាធិតេយ្យបង្កើតអោយមានការចូលរួមរបស់ប្រជាពលរដ្ឋ
ក្នុងការដោះស្រាយបញ្ហា រួមរបស់ប្រជាពលរដ្ឋ។ គោលបំណងនៃប្រជាធិតេយ្យ (ដោយផ្ទាល់ក្តី
ដោយមិនផ្ទាល់ក្តី) ធ្វើយ៉ាង ណាក៏ដោយអោយ តែរក្សាឲ្យបាននូវភាពជាម្ចាស់
របស់ប្រជាពលរដ្ឋទៅលើអ្នកតំណាង ទាំង អស់ របស់ប្រជាពលរដ្ឋលើទឹកដីមួយ
ដែលជាគោលការណ៍ធ្វើយ៉ាងណាអោយ អំណាចប្រជា ពលរដ្ឋ និង អំណាចរដ្ឋាភិបាល
ត្រូវមានតុល្យភាព និងគ្នា មិនអនុញ្ញត្តអោយអំណាចណាមួយ លុបលើគ្នា ឬ
គ្រប់គ្រងបញ្ជាលើគ្នាបានជាដាច់ខាត ប៉ុន្តែមានតែច្បាប់មួយទេដែល គ្របដណ្តប់ លើមនុស្សទាំងអស់នៅក្នុងសង្គម
លើគ្រប់សកម្មភាពទាំងអស់កំណត់ដោយច្បាប់ដែល ចេញពី រដ្ឋសភា
នោះទើបភាពជាម្ចាស់អាចរក្សាបាន មកដល់ចំនុចនេះក្រុមយើងសូមលើកយក យន្តការ
មកការពារភាពជាម្ចាស់របស់ប្រជាពលរដ្ឋនេះ ដែលក្រុមយើងសូមលើកយកមកបញ្ជាក់ដែល ក្រុម យើងធ្វើការស្រាវជ្រាវ
ហើយបានដកស្រងបាននូវលក្ខណៈ ៨ចំនុច ដែលក្រុមយើងគិតថា វា អាចរក្សាអំណាចក្នុងដៃប្រជាពលរដ្ឋបានជារៀងរហូត
មានជាអាទិ៍៖
១. ត្រូវកំណត់អាណត្តិនាយករដ្ឋមន្រ្តី (
ត្រឹមពីរអាណត្តិ ) ៖ ការកំណត់ត្រឹមពីរអាណត្តិនេះ
គឺជៀសវាងកុំឲ្យនាយករដ្ឋមន្រ្តី មានឱកាសបង្កើតជាបណ្តាញខ្សែរយៈ
គ្រួសារ បក្សពួកក្នុងគ្រប់ស្ថាប័នរដ្ឋពង្រឹងអំណាចរហូតដល់បង្កើតជា
របបផ្តាច់ការ បក្សពួកក្រុមគ្រួសារនិយមបំផ្លាញដល់ផលប្រយោជន៍ជាតិនិងប្រជាជន។
២. នាយករដ្ឋមន្រ្តីមិនត្រូវបានអនុញ្ញាតឲ្យបង្កើតក្រុមអង្គរក្សដោយ ខ្លួនឯង ៖ ការ បង្កើតក្រុមអង្គរក្សដោយខ្លួនឯង ស្មើនឹងការបង្កើតក្រុមប្រដាប់អាវុធមួយអាចជាលទ្ធភាពយកទៅ បំរើមហិច្ឆិតាអ្នកគ្រប់គ្រង ធ្វើការគៀបសង្កត់ ឬគំរាមកំហែងដល់ប្រជាពលរដ្ឋ ដើម្បីរក្សានិងបន្តក្រាញក្នុងអំណាចរបស់ខ្លួន។
៣. នាយករដ្ឋមន្រ្តីត្រូវរស់នៅក្នុងនិវេសនដ្ឋានដែលផ្តល់ដោយរដ្ឋ ៖ គឺជាវិធានការ ជួយដល់ការការពារសន្តិសុខ និងទំនុកបំរុងជីវភាពគ្រួសារនាយករដ្ឋមន្រ្តី ប្រកបដោយ សុខុមាលភាព និងសេចក្តីថ្លៃថ្នូរ បង្កលក្ខណៈងាយស្រួលក្នុងការបំពេញការងារ ទទួលខុសត្រូវខ្ពស់ បំរើ ប្រទេសជាតិ ហើយក៏ជាការផ្តល់ មុខមាត់ដល់ប្រទេសជាតិផងដែរ។
៤. បង្កើតតុលាការរដ្ឋបាល ៖ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ ប្តឹងចំពោះទង្វើមិនសមស្រប ឬរំលោភរបស់មន្រ្តីរាជការ ក្នុងការបំពេញការងារ ឬពលរដ្ឋអាចប្តឹងឲ្យស្ថាប័ននេះពិនិត្យលើភាពមិនស្របច្បាប់ នៃលិខិតស្នាម ឬសេចក្តីសម្រេច ផ្សេងៗចេញដោយអង្គភាពរដ្ឋបាលសាធារណៈគ្រប់ជាន់ថ្នាក់។
៥. ឋានន្តរសក្តិ៍ចាប់ពីឧត្តមសេនីយ៍យោធា និងនគរបាលត្រូវសុំសេចក្តីទុកចិត្តពីសភា ៖ វិធានការនេះ គឺដើម្បីឲ្យសភាជាតំណាងរបស់ពលរដ្ឋ អាចមានឥទ្ធិពលខ្លះទៅលើនាយទាហាន និង នាយនគរបាលជាន់ខ្ពស់ ដែលជាអ្នកបញ្ជាលើកងកំលាំងប្រដាប់អាវុធ រក្សាបូរណភាពទឹកដី និងសន្តិសុខ ស្ថេរភាពសង្គម ហើយក៏អាចជួយទប់ស្កាត់ ការប្រើប្រាស់កងកំលាំងប្រដាប់ អាវុធជាឧបករណ៍ផ្តាច់ការរបស់មេគណបក្សកាន់អំណាចផងដែរ។
៦. អព្យាក្រិត្យមន្ត្រីរាជការ ៖ ការដាក់ឲ្យអនុវត្តចំណុចនេះ គឺដើម្បីធានាការចាត់តាំងបែងចែកការងារដល់មន្រ្តីរាជការចំជំនាញ ស្របតាមសមត្ថភាព បទពិសោធន៍ការងារ និងផ្តល់នូវសេចក្តីថ្លៃថ្នូរដល់មន្ត្រីរាជការដែលជាភ្នាក់ងារ របស់រដ្ឋ ។ ដូច្នេះ មន្ត្រីរាជការត្រូវមានភាពស្មោះត្រង់មិនលំអៀង។ ចៀសវាងការប្រើប្រាស់មន្ត្រីរាជការជាឧបករណ៍ឃោសនបំរើប្រយោជន៍គណបក្ស។
៧. ប្រជាពលរដ្ឋបោះឆ្នោតដោយផ្ទាល់ ជ្រើសរើស ឬទំលាក់តំណាងឃុំ-សង្កាត់/ក្រុង-ស្រុក-ខណ្ឌ/ខេត្ត-រាជធានី ៖ គឺជាវិធានការ ធ្វើឲ្យតំណាងពលរដ្ឋគ្រប់លំដាប់ថ្នាក់ ទទួលខុសត្រូវផ្ទាល់ ចំពោះមុខប្រជាពលរដ្ឋ ដែលជាម្ចាស់ អំណាច ហើយក៏ជួយកាត់ផ្តាច់ខ្សែរយៈបក្សពួក ពីថ្នាក់ជាតិ ដល់មូលដ្ឋានដែលជាចំណុចផ្តើម នៃការកកើត នូវអំណាចផ្តាច់ការ។
៨. ប្រើ ប្រព័ន្ធឯកត្តនាមសំរាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ៖ ប្រព័ន្ធឯកត្តនាមនេះ បានកាត់បន្ថយយ៉ាងខ្លាំងនូវឥទ្ធិពលរបស់មេបក្សទៅលើអ្នកតំណាង រាស្រ្ត។ ឥទ្ធិពលមេបក្សអាចធ្វើឲ្យតំណាងរាស្រ្ត បាត់ឯករាជ្យភាព ខ្វល់ខ្វាយតែផលប្រយោជន៍បក្សខ្លួន ជាជាងគិតគូរដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេស។ តំណាងរាស្រ្តមានឯករាជ្យ និងសេរីភាពគ្រប់គ្រាន់ ដោយគ្មានរងសម្ពាធពីជនមានឥទ្ធិពលណាម្នាក់នោះ តំណាងរាស្រ្តនោះអាចបំពេញការងារជួយកែតម្រង់រដ្ឋាភិបាល យ៉ាងមានប្រសិទ្ធភាព និងរៀបចំធ្វើច្បាប់ណាដែលបំរើដល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជនពិតៗ។
២. នាយករដ្ឋមន្រ្តីមិនត្រូវបានអនុញ្ញាតឲ្យបង្កើតក្រុមអង្គរក្សដោយ ខ្លួនឯង ៖ ការ បង្កើតក្រុមអង្គរក្សដោយខ្លួនឯង ស្មើនឹងការបង្កើតក្រុមប្រដាប់អាវុធមួយអាចជាលទ្ធភាពយកទៅ បំរើមហិច្ឆិតាអ្នកគ្រប់គ្រង ធ្វើការគៀបសង្កត់ ឬគំរាមកំហែងដល់ប្រជាពលរដ្ឋ ដើម្បីរក្សានិងបន្តក្រាញក្នុងអំណាចរបស់ខ្លួន។
៣. នាយករដ្ឋមន្រ្តីត្រូវរស់នៅក្នុងនិវេសនដ្ឋានដែលផ្តល់ដោយរដ្ឋ ៖ គឺជាវិធានការ ជួយដល់ការការពារសន្តិសុខ និងទំនុកបំរុងជីវភាពគ្រួសារនាយករដ្ឋមន្រ្តី ប្រកបដោយ សុខុមាលភាព និងសេចក្តីថ្លៃថ្នូរ បង្កលក្ខណៈងាយស្រួលក្នុងការបំពេញការងារ ទទួលខុសត្រូវខ្ពស់ បំរើ ប្រទេសជាតិ ហើយក៏ជាការផ្តល់ មុខមាត់ដល់ប្រទេសជាតិផងដែរ។
៤. បង្កើតតុលាការរដ្ឋបាល ៖ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ ប្តឹងចំពោះទង្វើមិនសមស្រប ឬរំលោភរបស់មន្រ្តីរាជការ ក្នុងការបំពេញការងារ ឬពលរដ្ឋអាចប្តឹងឲ្យស្ថាប័ននេះពិនិត្យលើភាពមិនស្របច្បាប់ នៃលិខិតស្នាម ឬសេចក្តីសម្រេច ផ្សេងៗចេញដោយអង្គភាពរដ្ឋបាលសាធារណៈគ្រប់ជាន់ថ្នាក់។
៥. ឋានន្តរសក្តិ៍ចាប់ពីឧត្តមសេនីយ៍យោធា និងនគរបាលត្រូវសុំសេចក្តីទុកចិត្តពីសភា ៖ វិធានការនេះ គឺដើម្បីឲ្យសភាជាតំណាងរបស់ពលរដ្ឋ អាចមានឥទ្ធិពលខ្លះទៅលើនាយទាហាន និង នាយនគរបាលជាន់ខ្ពស់ ដែលជាអ្នកបញ្ជាលើកងកំលាំងប្រដាប់អាវុធ រក្សាបូរណភាពទឹកដី និងសន្តិសុខ ស្ថេរភាពសង្គម ហើយក៏អាចជួយទប់ស្កាត់ ការប្រើប្រាស់កងកំលាំងប្រដាប់ អាវុធជាឧបករណ៍ផ្តាច់ការរបស់មេគណបក្សកាន់អំណាចផងដែរ។
៦. អព្យាក្រិត្យមន្ត្រីរាជការ ៖ ការដាក់ឲ្យអនុវត្តចំណុចនេះ គឺដើម្បីធានាការចាត់តាំងបែងចែកការងារដល់មន្រ្តីរាជការចំជំនាញ ស្របតាមសមត្ថភាព បទពិសោធន៍ការងារ និងផ្តល់នូវសេចក្តីថ្លៃថ្នូរដល់មន្ត្រីរាជការដែលជាភ្នាក់ងារ របស់រដ្ឋ ។ ដូច្នេះ មន្ត្រីរាជការត្រូវមានភាពស្មោះត្រង់មិនលំអៀង។ ចៀសវាងការប្រើប្រាស់មន្ត្រីរាជការជាឧបករណ៍ឃោសនបំរើប្រយោជន៍គណបក្ស។
៧. ប្រជាពលរដ្ឋបោះឆ្នោតដោយផ្ទាល់ ជ្រើសរើស ឬទំលាក់តំណាងឃុំ-សង្កាត់/ក្រុង-ស្រុក-ខណ្ឌ/ខេត្ត-រាជធានី ៖ គឺជាវិធានការ ធ្វើឲ្យតំណាងពលរដ្ឋគ្រប់លំដាប់ថ្នាក់ ទទួលខុសត្រូវផ្ទាល់ ចំពោះមុខប្រជាពលរដ្ឋ ដែលជាម្ចាស់ អំណាច ហើយក៏ជួយកាត់ផ្តាច់ខ្សែរយៈបក្សពួក ពីថ្នាក់ជាតិ ដល់មូលដ្ឋានដែលជាចំណុចផ្តើម នៃការកកើត នូវអំណាចផ្តាច់ការ។
៨. ប្រើ ប្រព័ន្ធឯកត្តនាមសំរាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ៖ ប្រព័ន្ធឯកត្តនាមនេះ បានកាត់បន្ថយយ៉ាងខ្លាំងនូវឥទ្ធិពលរបស់មេបក្សទៅលើអ្នកតំណាង រាស្រ្ត។ ឥទ្ធិពលមេបក្សអាចធ្វើឲ្យតំណាងរាស្រ្ត បាត់ឯករាជ្យភាព ខ្វល់ខ្វាយតែផលប្រយោជន៍បក្សខ្លួន ជាជាងគិតគូរដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេស។ តំណាងរាស្រ្តមានឯករាជ្យ និងសេរីភាពគ្រប់គ្រាន់ ដោយគ្មានរងសម្ពាធពីជនមានឥទ្ធិពលណាម្នាក់នោះ តំណាងរាស្រ្តនោះអាចបំពេញការងារជួយកែតម្រង់រដ្ឋាភិបាល យ៉ាងមានប្រសិទ្ធភាព និងរៀបចំធ្វើច្បាប់ណាដែលបំរើដល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជនពិតៗ។
ក. ខ្លឹមសារនៃពាក្យប្រជាធិបតេយ្យ
ដើមកំណើតនៃប្រជាធិបតេយ្យ
គឺមកពីពាក្យបុរាណក្រិច។ ពាក្យក្រិច “DEMOS”មានន័យ
ថា ប្រជាជន ហើយពាក្យ “KRATOS”មានន័យថាអំណាច រឺ គ្រប់គ្រង
ដូចនេះការចំលងទៅជា ភាសាអង់គ្លេស ជាពាក្យថា “Democracy”ដែលមានន័យថា គ្រប់គ្រងដោយអំណាចប្រជាជន រឺ
ម្យ៉ាងទៀតដើម្បីយល់អោយបានច្បាស់នូវអ្វីទៅហៅថាប្រជាធិបតេយ្យ (Democracy)គប្បីចាំបាច់ ញែកពាក្យ “ប្រជាធិបតេយ្យ” ជាពីផ្នែក គឺប្រជា និង អធិបតេយ្យ។ប្រជា
មានន័យថា ប្រជាជន ចំណែកឯអធិប គឺភាពធំ រឺ អំណាច ។ ប្រជាធិបតេយ្យ មានន័យថា ប្រជាជនមានភាពធំ(សិទ្ធិ) + អំណាចជារបស់ប្រជាពលរដ្ឋ(ការប្រើសិទ្ធិ)
ដែលមានទំរង់រូបមន្តCHECKANDBALANCE =
តុល្យភាព + ត្រួតពិនុត្យ = តុល្យភាព
+ អំណាច។ជាគោការណ៍ទូទៅនោះមានន័យថា គឺសង្កត់ធ្ងន់ទៅលើ តុល្យភាពអំណាច
រវាងប្រជាពលរដ្ឋ និង អ្នកកាន់ការងាររដ្ឋ គឺរៀបចំ ប្រព័ន្ធ យ៉ាងណា
យន្តការយ៉ាងណា កុំអោយអំណាចរដ្ឋវាប្រមូលផ្តុំ ។
ប្រជាធិបតេយ្យ ជាពាក្យមួយដែលមានមនុស្សមួយចំនួន មានការយល់ច្រឡំ និង មាន ការប្រើប្រាស់មិនទាន់ត្រឹមត្រូវនៅឡើយ។ជាពិសេសគឺនៅក្នុងតំណាក់កាលដែលរបបកុំម្មុយនីស្តផ្តាច់ការបានគ្រប់គ្រងសង្គម
និង របបយោធានិយមផ្តាច់ការឆ្លៀតពេលប្រជាជនល្ងង់ យកពាក្យ ប្រជាធិបតេយ្យ
មកពាក់ពីខាងក្រៅ ដើម្បីបន្លំភ្នែកមហាជនយកការគាំទ្រ ទោះជាយ៉ាងណា ក៏ដោយ
គំនិតនៃលទ្ធិប្រជាធិតេយ្យ បានរំលឹកឡើងវិញពីឆន្ទៈចូលរួម និងបញ្ហាការមិនរីចំរើន
ជឿនលឿន ។
លោក អាប្រាហំ
លិនកុន (Abraham Lincon)វិញគាត់បានកំណត់ថា
ប្រជាធិតេយ្យ គឺជារដ្ឋាភិបាលរបស់ប្រជាពលរដ្ឋ កើតឡើងពីប្រជាពលរដ្ឋ
ដើម្បីវត្ថុបំណងរបស់ប្រជាពលរដ្ឋ សរុបអោយខ្លីមក អាចសង្ខេបបានថា ប្រជាធិតេយ្យ ជា
“ស្ថាប័នភាវូបណីកម្មនៃសេរីភាព ដែលយកច្បាប់ជាគោលការណ៍គ្រិះ” ។
វាបង្កើតអោយមានសេរីភាព សិទ្ធិមនុស្សតាមរយៈ អនុវត្តច្បាប់ស្មើរមុខគ្នា
ប្រើប្រាស់ច្បាប់ជាសារវន្ត័នៃច្បាប់ ។
ខ. ប្រភព
តាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា
លទ្ធិប្រជាធិតេយ្យមានប្រភពចេញពីក្រុងអាថែន នៃប្រទេសក្រិច នៅក្នុងសតវត្សទី ៥ មុនគ.ស
។ ពាក់កណ្តាល សតវត្សទី ២០ នៅសម័យនោះមានប្រទេស ប្រកាន់លទ្ធិនេះមិនសូវច្រើនប៉ុន្មាន
ហើយក៏មិនគង់វង្សយូប៉ុន្មានឡើយ
ដោយសារតែរបបកំពុងគ្រប់គ្រងយកមនោគមន៍វិជ្ជាកុំម្មុយនីស្ត ជាមគ្គុទេ្ទសក៍។
តាមប្រវត្តសាស្ត្រគេសង្កេតឃើញថា
លទ្ធិប្រជាធិបតេយ្យផ្តើមចាប់កំណើតមុនគេបង្អស់ នៅប្រទេសក្រិច ដែលមានអ្នកប្រាជ្ញជាច្រើន
បានបង្កើតនូវទឹ្រស្តីប្រជាធិបតេយ្យ។ តំបូង លោក Solonជនជាតិក្រិច
មានកំណើតប្រមាណ ៦៣៩-៥៥៩
ឆ្នាំមុនគ្រឹស្តករាជ ។ លោកត្រូវបានដាក់ ឈ្មោះថា ជាបិតាប្រជាធិតេយ្យ
របស់ក្រិចព្រោះលោកបានកែប្រែរដ្ឋធម្មនុញ្ញរបស់ ក្រិចនៅក្នុង សម័យ
ដែលប្រទេសក្រិចកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយរបបអភិជនាធិបតេយ្យ (Aristocracy)។ តែលោក គ្លីសធេនីស Gleisthenes (៥៧០-៥០៧ b.c) កើតក្រោយលោក Solon ៦០ ឆ្នាំ
ក៏ជាបិតាប្រជាធិបតេយ្យរបស់ក្រិចដែរ។តែអ្នកដែលគេទទួលស្គាល់នូវទ្រឹស្តី
និងការរីចចំរើននៃលទ្ធិគឺលោក Periclean ភឺរីក្លែន បានធ្វើអោយ ទីក្រុងអាតែន នៃសតរត្សទី៦ និង សតវត្សទី៥ មុន គ.ស
មានការកែប្រែស្ថាប័នសំខាន់ៗ ដោយពេលនោះ នយោបាយនៅក្រុង អាតែន បានបង្កើតអោយមានសភា (Assebly)ដែលមានសមាជិកពី ៥,០០០ ទៅ ៦,០០០ នាក់ ហើយសភាអាចសំរេចស្ទើររាល់បញ្ហាក្នុងស្រុកទាំងអស់ដោយការបោះឆ្នោត។ អ្នកដឹកនាំត្រូវបានជ្រើសរើសតែងតាំងដោយផ្ទាល់បោះឆ្នោតរបស់ប្រជាជនអាទែន។
រហូតដល់សតវត្សទី ១៨ លោក Montesquieu ជាអ្នកច្បាប់ និង ទស្សនៈវិទូនយោបាយ បារាំង
បានបង្កើតទ្រឹស្តីនៃប្រជាធិបតេយ្យ អាស្រ័យរដ្ឋធនុញ្ញសម័យទំនើបបានត្រូវ គេចាត់ឡើង ក្នុង
សម័យចលនា (Englightenment)ចំណែកនៅអឺរ៉ុប ដោយបានបដិសេធគំនិតសង្គមនានា
និង នយោបាយបែបចាស់។នៅក្នុងវចនានុក្រមខ្មែរ ដែលរៀបរៀងដោយ សម្តេចសង្ឃរាជ ជួនណាត
ជោតញ្ញាណ វិញព្រះអង្គបានសរសេរថា ប្រជាធិតេយ្យ គឺជាភាពនៃប្រទេសដែលមានប្រជារាស្រ្ត
ជាអធិបតីគឺប្រទេសឬរដ្ឋដែលមានប្រជាជនធំក្នុ្ងងការរើសតំណាងរបស់ខ្លួនឲ្យមកធ្វើការសម្រេចកិច្ចការក្នុងប្រទេសនោះបានសេចក្តីថាត្រឹមទទួលបានសិទ្ធិជាអ្នកតំណាងតែប៉ុណ្ណោះ។
មានន័យ ថាប្រជាធិបតេយ្យប្រជាពលរដ្ឋមានសិទ្ធិជាម្ចាស់ ហើយសិទ្ធិនោះត្រវបានប្រើដោយ ឥតមានការ
ភ័យក្លាច ដែលគាំពារដោយអំណាច នៅក្នុងដៃប្រជាពលរដ្ឋដោយជ្រើសរើសផ្ទាល់ ។ ជាសកល
អ្វីដែលកើតមានមកបានគឺផ្តើមពីការគិតទាំង អស់ដែលអ្នកប្រាជ្ញព្យាយាមដោយ គោលបំណង មូយពិតប្រាកដក្នុងការងារបំរើ
អោយការស់នៅរបស់មនុស្សក្នុងសង្គមមានភាពថ្លា ត្រឹមត្រូវ រីចចំរើន
សន្តិភាពដោយស្មើរភាពគ្នាចំពោះមុខច្បាប់ដែលគេបានបង្កើត។
នៅសម័យក្រោយៗមក
មានការយល់ឃើញផ្សេងតាមការគិតរបស់មនុស្ស ពីមួយជំនាន់ ទៅមួយជំនាន់បានបង្កើតទ្រឹស្តី
ប្រជាធិបតេយ្យ តាមការយល់នោះ ដែលមានលក្ខណៈមិនសម ស្របហើយមិនបានល្អិតល្អន់ ពេញលេញ
ទៅនិងន័យដើម ប្រភពដើមនៃខ្លឹមសារ ”ប្រជាធិបតេ-យ្យ”នៅឡើយ។ បានបង្កើតអោយមានប្រជាធិបតេយ្យច្រើនបែបច្រើនយ៉ាង
ដោយបានដាក់ ឈ្មោះរបបនោះ ការគ្រប់គ្រងនោះ
ជាមួយនឹងពាក្យប្រជាធិបតេយ្យដែលយើងអាច កំណត់ បានហើយលើកយកមក
អះអាងថាមានភាពមិនច្បាស់លាស់នៅឡើយ ហើយវាជារូបភាពក្បត់ ខ្លឹមសារទៀតផង។ ឧទាហរណ៍:ប្រជាធិបតេយ្យម៉ាស៊ីសប្រជាធិបតេយ្យប្រជាមានិតប្រជាធិប តេយ្យផ្ដាច់ការជាដើម។
ខ. ស្ថាប័ននីតិបញ្ញាត្តិឬស្ថាប័នរាស្រ្ត(ស្ថាប័នកំពូលរបស់ជាតិ)
ក្នុងលទ្ធិប្រជាធិបតេយ្យ
កាលបើនិយាយពីប្រជាធិបតេយ្យនោះមានន័យថា ប្រជាពលរដ្ឋ បានទទួលភាពជាម្ចាស់
មានសិទ្ធិអំណាចនៅក្នុងដៃរួចជាស្រេចទៅហើយ មានតែរដ្ឋ ឬ ប្រទេស ដែលមិនទានមានប្រជាធិបតេយ្យទេដែលប្រជាពលរដ្ឋមិនទានបានទទួលភាពជាម្ចាស់
និងសិទ្ធិ អំណាចនៅក្នុងដៃរបស់ខ្លួន ហើយសិទ្ធិអំណាចនោះកំណត់ត្រឹមសំលេង (៥០%+១) ដោយហេតុ
នេះហើយដើម្បីអោយប្រជាពលរដ្ឋអាច ប្រើប្រាស់ឬអនុវត្ត សិទ្ធិ និង អំណាចរបស់ខ្លួនបាន នៅ
លើទឹកដីរដ្ឋទាំងមូល តាមរយៈស្ថាប័នកំពូលដែលជាស្ថាប័នប្រជាពលរដ្ឋ មានន័យថាប្រជា ពលរដ្ឋ
គឺនៅក្នុងស្ថាប័ននោះ។
ចាប់តាំងពីដើមរៀងមកប្រជាធិតេយ្យកកើតតំបូងនៅក្រុងអាតែនដែលនៅសម័យនោះ
ប្រជាពលរដ្ឋអាតែនបានអនុវត្តប្រជាធិបតេយ្យផ្ទាល់ដោយខ្លូនឯងគឺមានន័យថា
ប្រជាពលរដ្ឋ អាតែនទាំងអស់ចូលទៅក្នុងរដ្ឋសភា ដើម្បីប្រជុំ ពិភាគ្សាដោះស្រាយបញ្ហា
បង្កើតច្បាប់ អនុម័ត ច្បាប់ បង្កើតរដ្ឋាភិបាលអាតែន បង្កើតតុលាការ
បង្កើតក្រសួងស្ថាប័នផ្សេងៗ ជាច្រើនបន្តបន្ទាប់ ពេលដែលប្រជាពលរដ្ឋកើនឡើងកាន់តែច្រើន។
រដ្ឋដើរតួកាន់តែសំខាន់ ការងារបច្ចេកទេស កាន់តែពិបាក ការទទួលខុលត្រូវកាន់តែធំ តំរូវការកាន់តែច្រើន
ពេលនោះរដ្ឋចាប់ផ្តើមរីចធំ ស្ថាប័នបង្កើតកាន់តែច្រើនហើយ មានលក្ខណៈល្អិតល្អន់ស្មុកស្មាញ
ហេតុនេះទាមទារ អោយ រដ្ឋសភាមានចំណេះដឹងកាន់តែខ្លាំង លើគ្រប់ផ្នែកបច្ចេកទេស
ដើម្បីអនុម័តច្បាប់គ្រប់គ្រងលើ គ្រប់វិស័យ គ្រប់បណ្តាស្ថាប័នដែលបង្កើតឡើង
មានការពិបាក។ ស្របពេលដែលប្រជាជន អាតែនកើនឡើងកាន់តែច្រើនផងនោះ
ធ្វើអោយតំណើការរដ្ឋសភាអាតែន មិនអាចអនុវត្តតទៅ ទៀតបាន ទើបមានការកែទម្រង់
ពីប្រជាធិបតេយ្យផ្ទាល់ មកប្រជាធិបតេយ្យមិនផ្ទាល់ (ដែលហៅ ថាប្រជាធិបតេយ្យចាត់តាំងអ្នកតំណាងអោយទទួកភារកិច្ចពីប្រជាពលរដ្ឋ)។
តែនៅមានវិធីមួយទៀតក្នុងការជ្រើសរើសអ្នកតំណាង
របស់ម្ចាស់ប្រទេស គឺការប្រើ ប្រព័ន្ធចំរុះក្នុងការបោះឆ្នោតជ្រើសរើសអ្នកតំណាងអោយធ្វើការងារគ្រប់គ្រងជំនួសខ្លួនដែលមានចំនួនច្រើនតែខ្លួននៅតែជាម្ចាស់ទាំងអស់
ទាំងប្រជារាស្ត្រទាំងអ្នកតំណាងចំពោះមុខច្បាប់ទាំង អស់គ្នា។