ឯកសារដែលមានក្នុងគេហទំព័រ khmer6789.blogspot.com អ្នកស្រាវជ្រាវ និងសាធារណជនអាចទាញយកដោយពុំគិតថ្លៃ។​ គេហទំព័រ khmer6789.blogspot.com មានគោលបំណងចែកជូនដល់សាធារណជនសម្រាប់ជាការផ្សព្វផ្សាយ អប់រំ និងចងក្រងឯកសារនានាដ៏មានសារប្រយោជន៍ដើម្បីទុកជាការលើកកម្ពស់ការយល់ដឹង​ ការស្វែងយល់ និងសិក្សាស្រាវជ្រាវបន្ត។ មាត្រា១០នៃច្បាប់ស្ដីពី សិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល អនុម័តថ្ងៃទី២១ ខែមករា ឆ្នាំ២០០៣ បានបញ្ញត្ដិនូវស្នាដៃដែលមិនស្ថិតនៅក្រោមកិច្ចការពារនៃច្បាប់នេះមានដូចជា៖ ក. រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង លិខិតបទដ្ឋានផ្លូវការនានា។ ខ. ប្រកាស សេចក្ដីសម្រេច លិខិតបញ្ជាក់ សារាចរណែនាំផ្សេងៗដែលចេញដោយអង្គការរដ្ឋ។ គ. សេចក្ដីសម្រេច សាលក្រម ឬ សាលដីកាផ្សេងៗរបស់តុលាការ។ ឃ. អត្ថបទបកប្រែជាភាសាបរទេសនៃអត្ថបទក្នុងចំនុច ក និង ចំណុចខ និង ចំណុច គ ខាងលើក្នុងមាត្រានេះគំនិត នីតិវិធី ប្រព័ន្ធ របៀបប្រតិបត្តិការ ទស្សនៈ គោលការណ៍ ការរករកឃើញ ឬ ទិន្នន័យសាមញ្ញទោះបីត្រូវបានផ្សព្វផ្សាយអត្ថាធិប្បាយ ពន្យល់ ឬ មានក្នុងស្នាដៃណាមួយក៏ដោយ៕
Related image
រីករាយទិវាសិទ្ធិនារី ០៨ មីនា សូមជូនពរ នារីគ្រប់រូបជូបនូវសេចក្តីសុខ សុភមង្គល សុខភាពមាំមួន សម្រស់ស្រស់ស្អាត ជោគជ័យគ្រប់កាលវេលា យើងផ្តល់ឲ្យតម្លៃនារីជានិច្ច! Happy International Women's Day on March 08: Best Wish to all women had happiness, good healthy,more beautiful, success every time. we give girls the best value!

ផ្ទាំងពាណិជ្ជកម្ម

ស្វែងរកយើងនៅលើហ្វេសប៊ុក

ផ្ទាំងពាណិជ្ជកម្ម

Sunday, February 26, 2017

នីក្កូឡូ ម៉ាកាវែល្លី

សេចក្តីផ្តើម
       ការសិក្សាមុខវិជ្ជា “ប្រវត្តិគំនិតនយោបាយ” គឺការសិក្សាអំពីស្នាដៃសំខាន់ៗនៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សលោកអំពីមនោគមវិជ្ជាផ្សេងៗ ក៏ដូចជាអំពីនយោបាយ។ ការសិក្សាជាសកលទាក់ទងទៅនិងប្រវត្តិគំ​និតនយោបាយ នេះទាម​ទារការសិក្សាស្រាវជា្រវយ៉ាធំធេងនិងយូរអង្វែង ហើយដើម្បីសិក្សាមុខវិជ្ជានេះ អោយបានស៊ីជុំរៅចាំបាច់ណាស់ត្រូវយល់ដឹងអំពីកម្មវត្ថុរបស់វា ព្រមទាំងពាក្យពេចន៍មួយចំនួន។
          ទស្សនវិទូផ្នែកគំនិតនយោបាយ ដែលមានឈ្មោះល្បីល្បាញ ដែលគេតែងតែយកទស្សនៈរបស់ពួកគាត់មកសិក្សានោះ រួមមានដូជាៈ លោកចន ឡក់ លោកសូក្រាត លោកប្លាតុង លោកអារីស្តូត លោកខុងជឺ លោកថូម៉ាស ហប លោកបារ៉ុង ម៉ុងតែសគ្យើ ឆាលី ល្វីស លោកនីក្កូឡូ ម៉ាកាវែល្លី លោកម៉ាក់ វេបឺ និងទស្សនវិទូផ្សេងៗ។ ហើយពួកគាត់ទាំងនេះមកពីតំបន់ ពីប្រទេសផ្សេងគ្នា ដូចជាមកពី ប្រទេសអងគ្លេស ចិន បារាំង អាមេរិច អ៊ីតាលី និង​ បណ្តាប្រទេសផ្សេងៗទៀត។ វាមិនជាខុសអ្វីទេក្នុងការសិក្សាអំពីការយល់ឃើញរបស់អ្នកដទៃ ដែលគេបានរកឃើញគំនិត ទស្សនៈរួចហើយនោះ តែវាចាំបាច់ណាស់ក្នុងការរស់នៅ ប្រចាំថ្ងៃរបស់មនុស្ស ត្រូវការជីវភាពមួយសមរំ និង សេរីភាព ពីមួយថ្ងៃទៅមួយថ្ងៃមនុស្សវិវត្តន៍លឿងជាសង្គម ដែលកំពុងរស់នៅនោះទៅទៀត វាប្រែប្រួល ផ្លាសផ្តូរឥតឈប់ឈរមួយវិនាទីណាឡើយ។
          ដូចច្នេះការយល់ដឹងចំណេះវជ្ជា ថ្មីៗវាចាំបាច់ណាស់ ព្រោះការយល់នូវអ្វីៗពីមុនមកមានភាព មិនសមស្របទៅនិងជីវិត មួយចំនួន ហេតុនេះការសើរើជារឿងមួយចាំបាច់ ជាសវាងមិនបានពីសម័យមួយ ទៅសម័យមួយមនុស្សចាស់ស្លាប់ មនុស្សថ្មីកើតជាបន្តបន្ទាប់ឥតឈប់ មនុស្សថ្មីផ្លាស់ប្តូរប្រែប្រួល កកើតនូវគំនិតថ្មីៗ ដើម្បីបំពេញសេចក្តីត្រូវការមនុស្សជាប្រចាំ ដែលជាការងារមួយរកទីបញ្ចប់គ្មាន ដោយសារការគិតពិចារណារបស់មនុស្ស ពីមួយជំនាន់ទៅមួយជំនាន់ កាន់តែខ្លាំងឡើងកាន់តែទំនើបឡើង ។


ជំពូក១
នីក្កូ​ ម៉ាកាវែល្លី
NICCOLLO MACHIAVELLI
(03/05/1469-22/06/1527)

          ១. ជីវប្រត្តិសង្ខេបម៉ាកាវែល្លី
លោកម៉ាកាវែល្លី ជាទស្សនវិទូនយោបាយប្រវត្តិវិទូអ្នកទ្រឹស្តីសង្គ្រាម និងអ្នកបំរើការងារសង្គមរបស់អ៊ីតាលីដ៏ចំណានម្នាក់។ លោកកើតនៅថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ១៤៦៩ និងទទូលមរណៈភាពនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ១៥២៧។ ​លោកម៉ាកាវែល្លី ជាទស្សនវិទូមួយរូបដែលគេយល់ថាជាទស្សនវិទួដែលគ្មានសិលធម៌ទាល់តែសោះ ព្រោះលោកចាត់ទុកមនុស្សជាហ្វូងសត្វ រឹជាម៉ាស៊ីនមួយសម្រាប់មេដឹកនាំបញ្ជាបទបែនតាមអំពើចិត្ត ដើម្បីសំដៅទៅរកគោលដៅរបស់អ្នកដឹកនាំចង់បាន ហើយគាត់បានអោយតំលៃទៅលើកំលាំងអាវុធទ័ព និងអោយតំលៃឧបាយកលបោកបញ្ឆោត។ លោកបានសរសេរស្នាដៃជាច្រើននៅពេលគាត់រស់នៅស្រុកស្រែ ដោយការនិរទេសរបស់ពួករជ្ជកាលព្រះអង្គមា្ចស់មេឌីស៊ី ពីរឿង ដែលលោកជាប់ពាក់ព័ន្ធនិងអតិតរបបដែលគ្រប់គ្រងប្រឆាំងនិង គ្រួសារទ្រង់។ ស្នាដែទាំងនោះរួមមាន The Prince, The Discourses on levy, The Arts of war, The Florentine history​ ។ ចំពោះស្នាដៃសៀវភៅដែលមានចំណងជើង សម្តេចមានប្រវត្តិសាស្ត្រនិយាយថា ជាសំបុត្រមួយដែលលោកសរសេរទៅកាន់ សម្តេចឡូរេនសូ ដែលជាប្រមុខរដ្ឋរបស់ប្រទេសអ៊ីតាលី។ គេបាននិយាយទៀតថាការសរសេរនេះ គឺលោកមានបំណងទាញអារម្មណ៍សម្តេចឡូរេនសូដោយសង្ឃឹមថា ទ្រង់នឹងប្រគល់តំណែងចាស់របស់លោកមកវិញ ប៉ុន្តែប្រវត្តិសាស្ត្រមិនបានបញ្ជាក់ ថាសំបុត្រនោះបានដល់ដៃ សម្តេចឡូរេនសូ ទេ។
          ២. ទស្សនៈនយោបាយរបស់លោកនីក្កូឡូ ម៉ាកាវែល្លី
          លោកនីក្កូឡូ ម៉ាកាវែល្លី មិនមែនជាអ្នកនិពន្ធដែលមានឈ្មោះល្បីខាងពាក្យពេច៍ក្បោះក្បាយ បិតបាំងអ្វីដែលជាការពិតនោះទេ ដូចអ្នកអាននិងឃើញការអធិប្បាយនិងការបញ្ចេញគំនិងក្នុងផ្នែកតៗគ្នាខាងក្រោមនេះស្រាប់។ គាត់​ មានទេពកោសល្យពិសេសខាងពិនិត្យពិចារណា នូវអាកប្បកិរិយារបស់មនុស្ស ក្នុងបញ្ចេញប្រតិកម្មចំពោះ ហេតុផល រឺ សភាពការណ៍ផ្សេងៗ យ៉ាងពោពេញទៅដោយភាពបា្រកដនិយម មិនត្រឹមតែមនុស្សជំនាន់គាត់ប៉ុណ្ណោះទេ គឺសម្រាបើមនុស្សគ្រប់ជំនាន់តៗមកក្រោយទៀត។​
គំនិតរបស់លោក នីក្កូឡូ មិនមានលក្ខណៈជាទ្រឹស្តីនយោបាយអ្វីខ្លាំងខ្លាទេ តែជាការ សង្កេតផ្នត់គំនិត និងចរិយានៃមនុស្សជាតិក្នុងក្របខណ្ឌនយោបាយយ៉ាងល្អិតល្អន់ប៉ុណ្ណោះ។ តាមពិតទៅដើម្បីបង្ហាញ ភាពចរិកាលនៃឧវាទរបស់លោក យើងអាវនិយាយជាទូទៅបានថាអ្វីដែលលោក បានសរសេរគឺពិតជាមានន័យប្រហាក់ប្រហែលនិងអ្វីដែលបានសង្កេតឃើញរឺយល់ស្របគ្រាន់តែយើង មិនបានសរសេរទុកជាឯកសារប៉ុណ្ណោះ។ លោកបានអោយនិយមន័យពាក្យ “សម្តេច” គឺជាឋាន្តរសក្តិរបស់អ្នកដឹកនាំនៅជំនាន់នោះដែលជាជំនាន់មួយក្នុងប្រវត្តិសាស្រ្ត ដែលគេស្គាល់ថាជាជំនាន់សក្តិភូមិ។
ម្លោះហើយតែកាល់ណាអ្នកធម្មតាណាបានទទួល រឺ ដណ្តើមបានកេត្តិយស ធ្វើជាអ្នកដឹកនាំ រឹជាមេត្រួត្រា អ្នកនោះនិងមានងារជា “សម្តេច” ឬ “ស្តេច” ឬជា “ព្រះមហាក្សត្រ” ជាស្វ័យប្រវត្តិ។ បើអ្នកត្រួត្រាជាអ្នកកាន់សាសនា ឬ អាចារ្យអ្នកដឹកនាំនោះនិងមានងារជា “ព្រះសង្ឃរាជ” ។ លោកអោតំលៃទៅលើភាពពីរសណ្ឋាន ដែលគេយល់ថាជាភាពដែលគ្មានសិលធម៌ទាល់តែសោះ ពីការអោយតំលៃទៅលើកំលាំងអាវុធ រឹ កងទ័ព និងការអោយតំលៃលើឧបាយកលបោកបញ្ឆោត។
          មធ្យោបាយរបស់លោកដែលគេទុកជានយោបាយ “ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ” ជាមធ្យោបាយដែលអ្នកដឹកនាំប្រទេសនាសតវត្សយើងនេះ យកមកអនុវត្តជាញយៗ។ ម្លោះហើយកាលណាអ្នកនយោបាយប្រើវិធីនយោបាយខិតលើរបៀបប្រើឧបាយកលថោកទាប ឬជានយោបាយបោកបញ្ចោត គេតែងហៅអ្នកនយោបាយនោះ ថាជាមនុស្សគ្មានសិលធម៌ទាល់តែសោះ គឺគេទុកបណ្តាជនជាហ្វូងសត្វមួយ រឺ ជាម៉ាស៊ីនមួយដែលសម្រាប់ មេដឹកនាំបញ្ជាបទបែនតាមអំពើចិត្ត ដើម្បីទៅរកទិសដៅអ្វីមួយដែលមេដឹកនាំបានដៅទុកជាស្រេច។
          បើពិនិត្យអោយដិតដល់ពីគំនិតពីការសសេរ របស់លោក គេពិនិត្យឃើញថាគំនិតរបស់លោកពិតប្រាកដនិយម ជាគំនិតដែលជាកញ្ចក់ឆ្លុះអោយឃើញនូវសន្តានចិត្តឥរិយាបថ ផ្នត់គំនិត នៃបណ្តាមនុស្សជំនាន់លោក។ ម៉ាកាវែល្លី ទុកបណ្តាមនុស្សដូចជាឧបករណ៍ ជាយន្តដែលមានប្រតិកម្មរបៀបម្យ៉ាងៗ តាមរបៀបដែលគេអាចចុចគន្លិះ ហើយទុកអ្នកដឹកនាំជាអ្នកប្រើឧបករណ៍នោះ។ បើអ្នកដឹកនាំចេះប្រើបញ្ជាយន្តបានត្រឹត្រូវដើម្បីតម្រង់ កំលាំងសំដៅទិសណាមួយជាគោលដៅ អ្នកដឹកនាំនោះនិងបានជោគជ័យជានិច្ច។ ផ្ទុយទោវិញបើអ្នកដឹកនាំប្រើឧមិនត្រឹត្រូវ ដោយធ្វេប្រហេស​រឺដោយមើលងាយ អ្នកដឹកនោះខ្វះក្តីស្រលាញ់ អ្នកដឹកនាំនោះនិងទទួលក្តីវិនាសជាខចុងក្រោយជាមិនខាន។ ក្នុងគំនិតរបស់លោកគ្មានគំនិតអ្វីទេដែលហៅថាសិទ្ធិមនុស្ស រឺ សេរីភាពបុគ្គល។ សៀវភៅរបស់លោកមិនមែនបានកំណត់ មេរៀនប្រជាធិបតេយ្យទេ តែ ជាក្បួនសម្រាប់អោយអ្នកនយោបាយ និងអ្នកដឹកនាំអាចដណ្តើម និងពង្រីចរក្សាអំណាចអោយបានឋិតថេរ។ ដូចច្នេះហើយសៀវភៅនេះ ត្រូវផ្តល់នូវមេរៀនសំខាន់ៗខាងគំនិតប្រជាធិបតេយ្យ ដល់សិស្សសាលានយោបាយ​ និងឧបាយកលផ្សេងៗដែលអាចដឹកនាំសម្តេចម្នាក់ៗទៅរកការកសាងអំណាចផ្តាច់ការគ្រប់សព្វ គឺស្រេចតែនិងយើងទេដែលអាចយកគំនិត និងបង្កើតសភាពការណ៍ ដើម្បីតំរងកំលាំងដែល ម៉ាកាវែល្លី អោយតំរង់ទៅរកទិសស្របនិងឆន្ទៈរបស់ប្រជាជន ដែលមែនទែនទៅ ត្រូវជាម្ចាស់ស្រុកជាអ្នករៀបចំ ជាអ្នកធ្វើច្បាប់គ្រប់គ្រងប្រទេសជាតិ ពិតៗនោះទៅវិញទេ។ យ៉ាងណាមិញសៀវភៅពីឧវាទ​នយោបាយរបស់លោក ចំពោះនិសិត្សសាលានយោបាយក៏ព្រៀបបានទៅនិងសៀវភៅស្តីពីឥទ្ធិពលរបស់មេរោគ ចំពោះនិសិត្សសាលាពេទ្យដែល ក្នុងន័យថានិសិត្សម្នាក់ៗអាចធ្វើខ្លួនអោយទៅជាអ្នកដឹកនាំដ៏ចំណាន អ្នកនយោបាយដ៏ឧត្តម រឺ គ្រូពេទ្យដ៏សក្តិសិទ្ធិ ក៏ដោយសិក្សាហើយយល់អោយបានច្បាស់នូវឥរិយាបទនូវពួកឈ្លានពានអំណាច រំលោភសិទ្ធិមនុស្ស រឺយល់អោយបានច្បាស់នូវឥទ្ធិពលមេរោគនានា។
          ចំនុចសំខាន់មួយទៀត គឺផ្នត់គំនិតឥរិយាបថរបស់បណ្តាជនជំនាន់ ម៉ាកាវែល្លី និង ផ្នត់គំ​និតឥរិយាបថរបស់ បណ្តាជននាសម័យយើងនេះមិនមានលក្ខណៈខុសគ្នាទេ។ អ្វីដែលលោក​ បាននិយាយពីផ្នត់គំ​និតឥរិយាបថរបស់មហាជនម៉ាកាវែល្លី (ក្នុងសតវត្សទី១៥) ក៏នៅត្រូវក្នុងសតវត្សទី២១យើងដែរ។ យើងសនិដ្ឋានបានថាក្នុង ៥ រឺ ១០ សតវត្ស តទៅមុខទៀត បើសិនជាមនុស្សជាតិនៅមានវត្តមានលើផែនដីនេះដដែល គេគ្មានអ្វី គេគ្មានអ្វីជំរុញអោយជឿថា មនុស្សនិងផ្លាសប្តូរផ្នត់គំនិតរឺប្តូរផ្នត់គំនិត អោយខុសពីមិន ឡើយ។
          រដ្ឋទាំងឡាយនិងក្រោមទីតំបន់ក្រោមអាណានិគមរបស់គេដែលកំពុងត្រួតត្រារឺបានត្រួតត្រា មនុស្សម្នាក់មកជាយូរហើយ អាចមានលក្ខណៈជាសាធារណៈដ្ឋ។
          ក. របៀបទទួលបានងារជាសម្តេច
          បណ្តាមនុស្សសឹងតែទាំងអស់ រមែងតែដើរតាមម៌ាគាដែលគេដើរមុនខ្លួនត្រួសត្រាយ គឺយកតំរាមអ្នកដែលបានធ្វើមុន។ ដោយមកមិនអាចយកតំរាប់តាមគេបានទាំងអស់សុទ្ធសាធ រឺ ធ្វើតាមដល់កំរិតកំពូលដូចអ្នកមុនបានអ្នកដែលមានភាពប្រុងប្រយ័ត្ត ត្រូវខំដើរតាមម៌ាគាមហាបុរស និងធ្វើតាមអ្នកដែលមានលក្ខណៈកំពូលក្នុងគោលគំនិងថាបើមិនអាចដល់កំរិត ដ៏អស្ចារ្យដូចមហាបុរសទាំងនោះទេយ៉ាងណាក៏អាចទទួលចំហាយខ្លះដែរ។ អ្នកដែលមិនសូវមានធនធាន អាចត្រួតត្រាទឹកដីចំនុះបានខ្ចាប់ខ្ចួនជាងគេ។ មនុស្សដែលក្លាយជាស្តេចដោយសមត្ថភាពរបស់ខ្លួន មិនមែនដោយធនធាន តែងតែមាន ភាពសមសួនហើយទទួលការស្ញប់ស្ញែង។ ដើម្បីសម្រេចការងារថ្មីៗ ត្រូវមានគំនិត រៀបចំគំរោង ចេះផ្លាស់ប្តូរ រួចហើយអនុវត្តគំរោងដោយប្រើ វិធីសាស្រ្តគ្រប់បែបយ៉ាងដើម្បី ទទួលបានជោគជ័យ។ 
          ខ. ការដណ្តើមងាបានដោយកំលាំងអ្នកផ្សេង រឺ បានដោយសារធនធាន
          ពលរដ្ឋធម្មតាដែលឡើងជាស្តេច ដោយសារធនធានមានឧបសគ្គតិចតួចក្នុងការឡើងបុណ្យតែមានឧសគ្គច្រើនណាស់ក្នុងការរក្សាទុកបុណ្យនោះ។ អ្នកដែលបានឡើងជាព្រះមហាក្សត្រដោយសារគេជួយ អ្នកនោះនិងត្រូវរណបគេជារៀងរហូរ។ ត្រូវមានភាពក្លាហានក្នុងការការពារអាណាចក្ររបស់ខ្លួន ដោយមានឥរិយាបថតឹងរឹង ការគោរព បូជាស្មោះត្រង់ទើបរក្សាការពារបានពីខ្មាំងផ្ចាញ់ខ្លួន។

          ជំពូក ២  របៀបគ្រប់គ្រងរបស់ស្តេច
       ក. អំពីចិត្តសុទ្ធា ឬ ចិត្តកំណាញ់
          លោក ម៉ាកាវែល្លី បាននិយាយថា ស្តេចដើម្បីឲប្រជាពលរដ្ឋទូទៅស្គាល់ទ្រង់ថាជាស្តេចដែល មាន​ភាពទូលំទូលាយនោះ ទ្រង់ត្រូវតែប្រើនយោបាយរិតត្បិតរបស់ស្តេច​ ដើម្បីគ្រប់គ្រងធនធានទ្រព្យសម្បត្តិ​បានគ្រប់គ្រាន់ ព្រោះថាអាចមានធនធានគ្រប់គ្រាន់ ដើម្បីធ្វើសង្រ្គាមការពារខ្លួនទ្រង់ផ្ទាល់ និង ប្រជារាស្រ្ត​ទ្រង់ដោយមិនបាច់ធ្វើការជំរិតទារពន្ធពីប្រជារាស្រ្តរបស់ខ្លួនពេលខ្វះនោះទេ ពេលនោះធ្វើឲប្រជាពលរដ្ឋយ​ល់ពីភាពទូលាយរបស់ទ្រង់ពេលមានអាសន្ននោះ។ ម៉្យាងទៀត​ សេ្តចដែលមានភាពទូលាយដោយធនធាន​ទ្រព្យសម្បត្តិអ្នកដទៃ ធ្វើឲទ្រង់កាន់តែទទួលបានភាពល្បីល្បាញថែមទៀត ហើយទ្រង់អាចថែរក្សាទ្រព្យស​ម្បត្តិផ្ទាល់ខ្លួន និង ថវិការជាតិ ដើម្បីបង្កើនកំលាំងទ័ពសព្វាវុធសំរាប់ការពារទឹកដីប្រទេស។ ដូចជាករណី​នៃស័យរុសសេហ្សារ៍ និង អាឡិចសង់ឌឺរ សម្តេចចាយធនធានអ្នកដទៃ ហើយទ្រង់បានចាយទ្រព្យសម្បត្តិ​នោះដោយចិត្តសប្បុរសក្រៃលែងធ្វើឲទ្រង់កាន់តែល្បីល្បាញណាស់។
          លោកនិយាយទៀតថា មានតែចាយប្រាក់ខ្លួនឯងទេដែលបណ្តាលឲខ្លូនវិនាស។ គ្មានអ្វីដែលធ្វើឲ​វិនាសខ្លូនឯងខ្លាំងដូចភាពទូលាយទេ​ ព្រោះថាបើទ្រង់ប្រព្រឹត្តអំពើទូលាយទ្រង់នឹងបាត់អំណាច ដោយសារ​តែទ្រង់គ្មានកំលាំងទ័ពព្រោះតែធនធានមិនគ្រប់គ្រាន់ដោយសារតែការបង្កើតទ័ព លុះត្រាតែមានប្រាក់ឲកំ​លាំងទ័ពទាំងនោះ បើមិនអីចឹងទេ​ ទ័ពនោះមិនបំរើព្រះអង្គទេហើយទ្រង់នឹងក្លាយជាអ្នកក្រ និងត្រូវគេមើល​ងាយ ឬដើម្បីចៀសវាងសេចក្តីក្រទ្រង់នឹងទៅជាអ្នកលោភលន់ហើយត្រូវគេស្អប់។
          ខ. អំពីមាគ៌ាធ្វើទារុណ្ឌកម្ម ឬ អត់អោនទោសព្រមទាំងការសំរេចចិត្តថាគេស្រលាញ់ ឬ គេស្អប់
          សម្តេចម្នាក់ៗ ចង់ឲគេមើលមកឃើញថាមានមេត្តាធម៌ ហើយមិនឃោរឃៅ។ ប៉ុន្តែ សត្រូវប្រយ័ត្ន​កុំប្រើមេត្តាធម៌នោះខុសរបៀប។ លោកបានលើកពីសេហ្សារ៍ប៉ូហ្សា ត្រូវបានគេមើលឃើញថាជាមនុស្ស​ឃោរឃៅ ប៉ុន្តែ អំពើឃោរឃៅរបស់ទ្រង់ធ្វើឲមានរបៀបរៀបរយ សន្តិភាព និងភក្តីភាព ក្នុងរជ្ជកាលរបស់ទ្រង់។ ហេតុនេះ​ សម្តេចមិនត្រូវបានបារម្ភពីគេចោទថា មានចិត្តឃោរឃៅនោះទេ បើអំពើឃោរឃៅជាម​ធ្យោបាយសំរាប់រក្សាសេចក្តីសាមគ្គីនិងភក្តីភាព។ ដោយសារមានសេចក្តីទន់ភ្លន់ហួសខ្នាតពេក ធ្វើឲប្រទេ​សមានភាពអនាធិបតេយ្យដែលជាហេតុបណ្តាលឲមានការបង្ហូរឈាម និងការរឹបអូសយកទ្រព្យសម្បត្តិ។
          សម្តេចដែលទើបឡើងគ្រប់គ្រងប្រទេសថ្មីៗ ត្រូវបំពេញភាពឃោរឃៅខ្លះ​ ព្រោះរដ្ឋថ្មីមានគ្រោះថ្នា​ក់ច្រើនណាស់ សម្តេចត្រូវប្រយ័ត្នប្រយែងទាំងការជឿ និងការធ្វើ​ ហើយមិនត្រូវខ្លាចស្រមោសខ្លួនឯងទេ ប៉ុន្តែ មិនត្រូវទុកចិត្តខ្លួនឯងជ្រុលពេកនាំឲមានការធ្វេសប្រហែសហើយក៏មិនត្រូវមិនទុកចិត្តគេជ្រុលពេក​រហូតមិនអនុគ្រោះឲគេនោះទេ។ សម្តេច មិនត្រូវធ្វើឲគេស្អប់ខ្លួនពេក ហើយក៏មិនត្រូវឲគេស្រលាញ់ខ្លួនជ្រុលពេកដែរ សម្តេចត្រូវឲគេខ្លាច ព្រោះគេមិនហ៊ានស្អប់ទ្រង់ទេព្រោះសេចក្តីខ្លាចដើរជាមួយភាពមិនមាន​សេចក្តីស្អប់។ ប៉ុន្តែ ត្រូប៉ះពាល់ទ្រព្យសម្បត្តិ និងប្រពន្ធកូនរបស់គេ ព្រោះថាមនុស្សឆាប់ភ្លេចនូវមរណភាព​របស់ឪពុកគេជាងការបាត់បង់ទ្រព្យសម្បត្តិគេ​ ជាហេតុធ្វើឲគេអាចងើបបះបោរជាមួយទ្រង់បាន។
          គ. របៀបដែលសម្តេចត្រូវមានជំនឿជានិច្ច
          ជាការគួរឲសរសើរណាស់ដែលសម្តេចអាចរក្សាបានទុកបាននូវជំនឿល្អ និង រស់នៅក្នុងបូណភាព​មិនមែនដោយឧបាយកលបោកបញ្ឆោតនោះទេ​ សម្តេចត្រូវគ្រប់គ្រងរដ្ឋដោយប្រើច្បាប់និងកំលាំង  ហេតុ​នេះ ដើម្បីទទួលបានជោគជ័យ សម្តេចត្រូវតែជាបុគ្គមួយរូប ដែលមានការយកតំរាប់តាមសត្វពីរ​ គឺសត្វ​កញ្រ្ជោងដើម្បីស្គាល់អន្ទាក់ និងជាសត្វតោដើម្បីបន្លាចសត្វឆ្កែចចក។ បើកាលណាទ្រង់យកតំរាប់តាមសត្វ​ទាំងពីរនោះ ធ្វើឲទ្រង់មានភាបជឿជាក់លើការគ្រប់គ្រងរបស់ខ្លួន ព្រោះទ្រង់ជាមនុស្សឆ្លាត ចេះបត់បែនបា​នគ្រប់កាលៈទេសៈ យល់ពីកលល្បិចសត្រូវ ហើយទ្រង់ជាមនុស្សមានអំណាចព្រោះទ្រង់មានកំលាំងទ័ព​ខ្លាំងក្លា។
       ឃ. អំពីរដ្ឋមន្រ្តីរបស់សម្តេច
          ការជ្រើសរើសរដ្ឋមន្រ្តីរបស់សម្តេចមិនមែនជាភារកិច្ចដែលសំខាន់បន្តិចបន្តួចនោះទេ។ ឬមួយរដ្ឋមន្រ្តីទាំងនោះបានល្អ ឬ​មួយលទ្ធផលបានមិនស្របនឹងលក្ខណៈប្រយ័ត្នប្រយែងរបស់សម្តេចតែម្តង។ កាល​ណាមនុស្សទាំងនោះមានសមត្ថភាព​ និង ភក្តីភាព គេថាសម្តេចជាក្សត្រមានសុភវិនិច្ឆ័យណាស់​ ព្រោះថា​សម្តេចស្គាល់សមត្ថភាពរបស់អ្នកទាំងនោះ ហើយអាចរក្សាទុកបាននូវភក្តីភាពរបស់អ្នកទាំងនោះផង។ ប៉ុន្តែ បើមនុស្សទាំងនោះមានលក្ខណៈផ្ទុយទៅវិញ​ គេអាចមានតែអារម្មណ៍អាក្រក់ចំពោះសម្តេច ព្រោះថា​ក្នុងការជ្រើសរើសរដ្ឋមន្រ្នីទាំងនោះសម្តេចបានធ្វើកំហុសទីមួយ។​ មនុស្សមានខួរក្បាល ៣ យ៉ាង​ មួយយ​ល់ដោយគ្មាននណារជួយ មួយយល់ដោយការមានគេបង្ហាញ។ មួយទៀត​ យល់មិនដោយខ្លួនឯង ឬ មិន​ដោយអ្នកណាពន្យល់ឡើយអ្នកទីមួយប្រសើរល្អបំផុត។ កាលណាសម្តេច​ និងរដ្ឋមន្រ្តីរបស់ទ្រង់ស្ថិតក្នុងរច​នាសម្ព័នរបៀបនេះ​ ហើយទ្រង់និងរដ្ឋមន្រ្តី​ អាចពឹងពាក់គ្នាទៅវិញទៅមក។ កាលណាបើមិនអីចឹងទេ លទ្ធ​ផលតែងតែបណ្តាលឲមានការឈឺចាប់ម្ខាងៗពុំខានឡើយ។
          ង. របៀបបង្រ្កាបមនុស្សបញ្ជោរ
          ម៉ាកាវែល្លី មិនរំលងកម្មវត្ថុមួយដ៏សំខាន់ទេ គាត់បានអធិប្បាយនូវកំហុសមួយ ដែលសម្តេចមានការ​លំបាកនឹងចៀសវាសណាស់​ បើសម្តេចមិនបានប្រុងប្រយ័ត្ន ឬ ក៏ទ្រង់មិនបានជ្រើសរើសបានល្អ។ នេះ ជា​រឿងរ៉ាវទាក់ទងនឹងអ្នកបញ្ជោរ។ សម្តេច គ្មានវិធីណាផ្សេងសំរាប់ការពារព្រះអង្គប្រឆាំងនឹងការបញ្ជោរនេះ ប្រសិនប្រាប់ទៅពួកបញ្ជោរនោះថា ព្រះអង្គមិនខឹងទេបើសិនជានិយាយត្រង់ៗមក។ ប៉ុន្តែ បើអ្នកណាអាច​និយាយត្រង់ជាមួយសម្តេចនោះបានដែរនោះសម្តេចនឹងការគោរពពីសំណាក់ពួកអស់ទាំងនោះហើយ។ ដូ​ច្នេះ សម្តេចដែលមានការប្រយ័ត្នប្រយែងត្រូវតែមានវិធី ៣ គឺថាជ្រើសរើសអ្នកមានសុភវិនិច្ឆ័យធ្វើជាសមា​ជិកក្រុមប្រឹក្សាទ្រង់ ហើយបើកសិទ្ធិពេញលេញឲតែអ្នកទាំងនោះនិយាយត្រង់ៗមកសម្តេចចំពោះតែកម្មវត្ថុ​អ្វីដែលសម្តេចសួរ ហើយគ្មានអ្វីផ្សេងពីនោះទៀតទេ។ ក្បួនមួយដែលមិនចេះខុសបានចែងថា សម្តេចអង្គណាដែលគ្មានសុភវិនិច្ឆ័យខ្លួនឯងទេ សម្តេចអង្គនោះពុំអាចទទួលយោប់ល្អពីគេបានដែរ លើកលែងតែដោ​យចៃដន្យសម្តេចនោះស្ថិតក្នុងការដឹកនាំរបស់អ្នកណាម្នាក់ដែលត្រួតត្រាទ្រង់គ្រប់ផ្នែក ហើយជាមនុស្សដែ​លមានភាពប្រុងប្រយ័ត្នប្រយែងយ៉ាងប្រសើរផង។
          ច. ក្នុងបញ្ហាទាក់ទងជាមួយមនុស្ស តើធនធានប៉ុន្មានទើបគ្រប់គ្រាន់ហើយក្នុងករណីណាដែលគេមិនត្រូវប្រើធនធាន?
          មិនជាការស្ងប់ស្ងាត់ចំពោះព្រះអង្គនោះទេ ដែលជាមនុស្សមួយចំណោមធំបានយល់ និង កំពុងជឿ​ថាព្រឹត្តការណ៍ក្នុងលោកទាំងឡាយបណ្តាលពីព្រេងវសនា​ និង ពីព្រះជាម្ចាស់ ហើយថាមនុស្សម្នាក់ទាំង​ឡាយពុំអាចផ្លាស់ប្តូរព្រឹត្តិការណ៍ទាំងណាទេ​ ទុកជាមានការប្រយ័ត្នប្រយែងយ៉ាងណាក៏ដោយ ផ្ទុយទៅវិញ​គ្មានថ្នាំសង្កូវឯណាអាចយកមកផ្សះបានឡើយ។ មនុស្សដែលមានសេចក្តីប្រុងប្រយ័ត្នប្រយែង កាលណាពេលវេលាតំរូវឲធ្វើអ្វីភ្លាមស្រាប់តែពុំអាចផ្លាស់ប្តូរឲបានរហ័សម្លោះហើយត្រូវវិនាស។ បើដូច្នេះហើយ ដូច​ជាស្រីអីចឹង ជោគវាសនាមានដល់តែមនុស្សក្នុងវ័យក្មេង ពីព្រោះថាយុវជនមិនសូវប្រយ័ត្នប្រយែង ចិត្តមោះ​មុតហើយត្រួតត្រាស្រ្តីដោយលក្ខណៈក្លាហានជាង។
            
សេចក្តីសន្មិដ្ឋាន
       ឆ្លងតាមការបង្ហាញ និងការលើកយកនូវទស្សនៈរបស់លោក ម៉កាវែល្លី រួចមក យើងឃើងថាគ្រប់ទ​ស្សនៈរបស់លោក គឺមានលក្ខណៈទំនោរទៅរកភាពផ្តាច់ការដែលអំណាចទាំងបី គឺឋិតនៅក្នុងកណ្តាប់ដៃ​របស់សម្តេចតែម្នាក់ហើយការគ្រប់គ្រងរដ្ឋជារបបរាជានិយម។ យ៉ាងណាមិញ លោក  ម៉ាកាវែល្លី បានលើក​យកនូវការគ្រប់គ្រង ដូចជា របៀបដណ្តើមយកងារជាសម្តេច​ របៀបគ្រប់គ្រងរបស់សម្តេច ហើយនិងប្រភេ​ទកងទ័ពសំរាប់ដឹកនាំរដ្ឋជាដើម។

          សរុបសេចក្តីមក ទស្សនៈរបស់លោក​ ម៉ាកាវែល្លី​ ត្រូវបានចាត់ទុកថាជាទស្សនៈ ឬទ្រឹស្តីនយោបា​យហិង្សាក្នុងការដឹកនាំ ហើយមិនឲមនុស្សពឹងផ្អែកជំនឿលើអាទិទេពជាជាងកម្លាំងខ្លួនឯងទេ។ មិនតែប៉ុ​ណ្ណោះ​ លោកម៉ាកាវែល្លី ត្រូវបានគេចាត់ទុកជាអ្នកនិពន្ធបែបទំនើបទី១ថែមទៀតផង។ យើងយល់ថា​ គ្រប់​ការលើឡើងរបស់លោកម៉ាកាវែល្លី គឺជាទ្រឹស្តីដ៏មានឥទ្ធិពលសំរាប់អ្នកដឹកនាំ ហើយចំពោះការដឹកនាំអាច​ប្រព្រឹត្តទៅបានដោយរលួន និង ល្អប្រសើរ​ ឬ មិនល្អប្រសើរ​ គឺវាស្ថិនៅលើការអនុវត្តន៍របស់អ្នកដឹកនាំនោះ​ខ្លួនឯងទេ។

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ផ្ទាំងពាណិជ្ជកម្ម