ឯកសារដែលមានក្នុងគេហទំព័រ khmer6789.blogspot.com អ្នកស្រាវជ្រាវ និងសាធារណជនអាចទាញយកដោយពុំគិតថ្លៃ។​ គេហទំព័រ khmer6789.blogspot.com មានគោលបំណងចែកជូនដល់សាធារណជនសម្រាប់ជាការផ្សព្វផ្សាយ អប់រំ និងចងក្រងឯកសារនានាដ៏មានសារប្រយោជន៍ដើម្បីទុកជាការលើកកម្ពស់ការយល់ដឹង​ ការស្វែងយល់ និងសិក្សាស្រាវជ្រាវបន្ត។ មាត្រា១០នៃច្បាប់ស្ដីពី សិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល អនុម័តថ្ងៃទី២១ ខែមករា ឆ្នាំ២០០៣ បានបញ្ញត្ដិនូវស្នាដៃដែលមិនស្ថិតនៅក្រោមកិច្ចការពារនៃច្បាប់នេះមានដូចជា៖ ក. រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង លិខិតបទដ្ឋានផ្លូវការនានា។ ខ. ប្រកាស សេចក្ដីសម្រេច លិខិតបញ្ជាក់ សារាចរណែនាំផ្សេងៗដែលចេញដោយអង្គការរដ្ឋ។ គ. សេចក្ដីសម្រេច សាលក្រម ឬ សាលដីកាផ្សេងៗរបស់តុលាការ។ ឃ. អត្ថបទបកប្រែជាភាសាបរទេសនៃអត្ថបទក្នុងចំនុច ក និង ចំណុចខ និង ចំណុច គ ខាងលើក្នុងមាត្រានេះគំនិត នីតិវិធី ប្រព័ន្ធ របៀបប្រតិបត្តិការ ទស្សនៈ គោលការណ៍ ការរករកឃើញ ឬ ទិន្នន័យសាមញ្ញទោះបីត្រូវបានផ្សព្វផ្សាយអត្ថាធិប្បាយ ពន្យល់ ឬ មានក្នុងស្នាដៃណាមួយក៏ដោយ៕
Related image
រីករាយទិវាសិទ្ធិនារី ០៨ មីនា សូមជូនពរ នារីគ្រប់រូបជូបនូវសេចក្តីសុខ សុភមង្គល សុខភាពមាំមួន សម្រស់ស្រស់ស្អាត ជោគជ័យគ្រប់កាលវេលា យើងផ្តល់ឲ្យតម្លៃនារីជានិច្ច! Happy International Women's Day on March 08: Best Wish to all women had happiness, good healthy,more beautiful, success every time. we give girls the best value!

ផ្ទាំងពាណិជ្ជកម្ម

ស្វែងរកយើងនៅលើហ្វេសប៊ុក

ផ្ទាំងពាណិជ្ជកម្ម

Sunday, February 26, 2017

ពត៌មានខ្លីៗស្តីពីប្រទេសកម្ពុជា

ពត៌មានខ្លីៗស្តីពីប្រទេសកម្ពុជា
Flag of Cambodia
ឈ្មោះជាផ្លូវការ: ព្រះរាជាណាចក្រកម្ពុជា;
ឈ្មោះកាត់: កម្ពុជា;
រាជធានី: ភ្នំពេញ
ប្រជាជន: ចំនួន ១៤ លាននាក់ (២០១០)
ផ្ទៃដី: ១៨១ ០៣៥ km2.
រូបិយវត្ថុ: រៀល ; ១ USD = ៤២00 រៀល; ដុល្លារ US អាចប្រើបានច្រើនកន្លែង
ភាសា: ខ្មែរ; អង់គ្លេស ត្រូវបានប្រើច្រើននៅទីប្រជុំជន
សាសនា: ពុទ្ធសាសនា (៩0%), សាសនាឥស្លាម និងគ្រឹស្ត និង ការជឿលើដួងវិញ្ញាណ
ក្រុមជាតិពន្ធ: ខ្មែរ, ចិន, វៀតណាម, ចាម និង ផ្សេងៗ

ជីវភាពរស់នៅ ក្នុងរាជធានី ភ្នំពេញ និង ប្រទេសកម្ពុជា:
ប្រទេសកម្ពុជា ជាប្រទេសដែលមានប្រព័ន្ធ គ្រប់គ្រងបែប លទ្ធិប្រជាធិបតេយ្យ អាស្រ័យ រដ្ឋធម្មនុញ្ញដែលមាន សម្តេច នរោត្តម សីហមុនីជាប្រមុខរដ្ឋ និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ។ ទោះបីជា ព្រះបាទ នរោត្តម សីហនុ និង ព្រះអគ្គមហេសី នរោត្តមមុនីនាថ ដែលត្រូវ ជាព្រះរាជ បិតា និង មាតា របស់ ព្រះមហាក្សត្រ បច្ចុប្បន្នបានផ្ទេររាជ បាល្ល័ង្កហើយក៏ដោយ ក៏ទ្រង់នៅតែជា ទីសក្ការៈ របស់ប្រជានុរាស្រ្ត ទាំងឡាយគ្រប់លំដាប់ថ្នាក់។
ស្ថិតនៅទ្វីប អាស៊ីភាគអាគ្នេយ៍ ព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ជាប់នឹង ប្រទេស ថៃ ឡាវ និង វៀតណាម ហើយមាន រាជធានីឈ្មោះ ភ្នំពេញ។ ភ្នំពេញត្រូវបាន គេហៅថា «គុជនៃតំបន់អាស៊ី» កាលពីជំនាន់ឆ្នាំ ១៩៦០ ហើយបច្ចុប្បន្ននេះ ត្រូវបានរាប់បញ្ចូល ជាទីក្រុង ដែលរីកចំរើន ជាងគេមួយនៅក្នុងតំបន់ ។  រាជធានី ដែលមានប្រជាជន ប្រហែល ២លាននាក់ និង ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាកន្លែងមួយ ដែលទាក់ទាញភ្ញៀវ ទេសចរណ៍ ជនបរទេស ដែលមកបំរើការងារ នៅទីនេះជាច្រើន។ ភាពរាកទាក់រាប់អាន និង ស្នាមញញឹម របស់ ប្រជាជនកម្ពុជា ជាសម្បត្តិដ៏អស្ចាចារ្យមួយ របស់ព្រះរាជាណាចក្រ កម្ពុជា។
នេះជាមួលហេតុមួយ ដែលគេអោយ ឈ្មោះប្រទេសកម្ពុជា ថា «ព្រះរាជាណាចក្រអច្ឆរិយៈ»។ ភ្នំពេញជាបណ្តុំនៃ ប្រពៃណីបុរាណខ្មែរ និង កេរ្តិ៍តំណែលពី សម័យអាណានិគមបារាំង និង អ្វីៗ ផ្សេងទៀតនៃ វប្បធ៌មអន្តរជាតិ ជាច្រើនដែល បង្ហាញពីភាពចុះសំរុងគ្នា នឹងពិភពលោក មួយ ដែលកំពុង ធ្វើសកលភាវូបនីយកម្ម។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែស្ថាប័ត្យកម្ម និង របៀបរប រស់នៅរបស់ ប្រជាជនក៏បានឆ្លុះពី សមូហរណភាព របស់សង្គមខ្មែរដែរ។ ជាក់ស្តែង ដូចជាវត្តមាន ព្រះបរមរាជវាំង សារមន្ទីរជាតិ និង មានឯករាជ្យ ដែលស្ថិតនៅក្បែរ ភោជនីយដ្ឋាន បរទេស ជាច្រើនដែល តំរៀបជួរគ្នា តាមដងមាត់ទន្លេ ជាភស្តុតាងស្រាប់។ ការកើនឡើងនូវផ្សារទំនើប ក្នុងរាជធានី ភ្នំពេញ បានបន្ថែមនូវ សោភណភាព នៃវប្បធម៌ដ៏ វិចិត្រ និង សំរួលដល់ការរស់ នៅរបស់ជនបរទេស នៅកម្ពុជា ។ទាំងនេះសុទ្ធតែ ចូលរួមបង្កើត នូវបទពិសោធន៍ ដ៏គួរអោយចាប់ អារម្មណ៏មួយ។
ជីវភាពរស់ នៅរាជធានីភ្នំពេញ មានលក្ខណៈសមរម្យជាង នៅតាមបណ្តាក្រុងផ្សេងៗ ក្នុង តំបន់ អាស៊ីអាគ្នេយ៍ នៅពេលដែល យើងគិតទៅ លើតំលៃស្នាក់នៅ និង ការហូបចុក (ការអោយ «ធីប» មិនមែនជាការ ចាំបាច់ទេតែមាន គេធ្វើជាទូទៅស្ទើរគ្រប់ សណ្ឋាគារ និង ភោជនីយដ្ឋាន)។ដោយ សារមានអ្នក ធ្វើចំណាកស្រុក មកនៅកម្ពុជា ច្រើន វាជាការងាយ ស្រួលនៅពេល ដែលចង់បើកកម្ម វិធីសង្គមមួយ ក៏ដូចជាការ ជួបជុំគ្នា រឺ ចង់បាននូវ យោបល់ទាក់ទង នឹងបទពិសោធន៍ រស់នៅក្នុង ព្រះរាជាណាចក្រ កម្ពុជា។
ភាពសំបូរបែប នៃមធ្យោបាយ ធ្វើដំណើ់រនៅ ព្រះរាជាណាចក្រ កម្ពុជាបានសំរួលដល់ ការធ្វើ​ដំណើរជុំវិញក្រុង ។មធ្យោបាយ ទាំងនោះរួមមាន ការបើកបរ ការជិះម៉ូតូកង់បី ឬ ម៉ូតូ រឺ ការជិះម៉ូតូឌុប និង ការជិះកង់។ ទោះជាការ ចេះភាសាខ្មែរ អាចជាគុណ ប្រយោជន៍ សំរាប់អ្នក ក៏ដោយ ក៏ប្រជាជន ភាគច្រើន ជាពិសេស នៅទីប្រជុំជន អាចធ្វើការទំនាក់ទំនង ជាភាសា អង់គ្លេសបាន ។ បន្ថែមពី លើនេះទៅទៀតរូបិយប័ណ្ណ ដុល្លារអាមេរិក ត្រូវបានគេ ប្រើប្រាស់ ស្ទើរតែគ្រប់ ទីកន្លែងដែរ ជា ពិសេសសំរាប់ការ ទិញដូរទំនិញ ដែលមានតំលៃខ្ពស់ ។ដោយ ឡែក ដុល្លារត្រូវបានប្រើប្រាស់ ស្ទើរតែ 90 ភាគរយ ទៅហើយ ក្នុងការទិញដូរទំនិញ នៅក្នុង ទីផ្សារ ប្រទេសកម្ពុជា។
ព្រះរាជាណាចក្រ កម្ពុជា មិនមែនជា ប្រទេសធំនោះទេ ដូចនេះ ការចង់ធ្វើដំណើរ អោយសព្វទីកន្លែង នៅកម្ពុជា មិនមែនជា ការលំបាក ឡើយ។នៅជុំវិញ រាជធានីភ្នំពេញ មានខេត្តជា ច្រើនដែល មានលក្ខណៈពិសេសៗ រៀងៗខ្លួន ។ ឧទាហរណ៍ ខេត្តសៀមរាប ដែលជា តំបន់ប្រាសាទ អង្គរវត្តជាទីកន្លែង សាសនាដ៏មហិមា និង ជាកន្លែងដ៏ល្បីល្បាញ ហើយក៏មានប្រាសាទបូរាណ រាប់រយទៀត។ ខេត្តព្រះ សីហនុ ក៏ជាក្តីអំនួត មួយទៀត ព្រោះវាមានឆ្នេរ ដ៏ស្រស់ស្អាត មួយនៅ ក្នុងតំបន់ ។ ទឹកជ្រោះ និង ជ្រលងភ្នំនៃ កុលសម្ព័ន្ធ នៅប៉ែកអាគ្នេយ៍នៃប្រទេស ក៏ជាទីកន្លែង ដែលទាក់ទាញ ខ្លាំងមួយដែរ។ ប្រទេសកម្ពុជាក៏ជាផ្លូវសំរាប់អ្នកទេសចរណ៍ទៅកាន់ប្រទេសនានា នៅតំបន់ អាស៊ីអាគ្នេយ៍ ដូចជាប្រទេស ថៃ និង​វៀតណាម។
ព្រះរាជាណាចក្រ កម្ពុជា ជាប្រទេសដែល មានអាកាសធាតុ បែបត្រូពិច- ម៊ូសុង ដែលជាហេតុធ្វើ អោយមានរដូវ ២ក្នុងឆ្នាំនិមួយៗ ដូចជា រដូវក្តៅ និង រដូវ វស្សា ព្រមជាមួយនិង ភាពចំរុះនៃប្រភេទផ្លែឈើ និង ព្រៃទឹកភ្លៀង។ ចាប់ពីខែ វិច្ឆិកា ទៅដល់ខែ កុម្ភៈសីតុណ្ហភាព នៅពេលថ្ងៃ ត្រង់អាចឡើងដល់ ២0 ដឺក្រេសែលសីស ជួលកាលអាច ធ្លាក់ក្រោម ២០ ដឺក្រេសែលសីសនៅ ពេលយប់ ។ ខែមេសា ជាខែដែលក្តៅ ហើយ ស្ងួតជាងគេបង្អស់ ដែលមាន ស៊ីតុណ្ហភាពខ្ពស់ជាង ៣0 ដឺក្រេសែលសីស។ រដូវវស្សាជាទួទៅចាប់ផ្តើមពីខែ មិថុនា ដល់ ខែវិច្ឆិកា។ សំរាប់ពត៌មានបន្ថែមទាក់ទងនឹងការ សុំទិដ្ឋាកា និងកន្លែងដែលពេញនិយមសំរាប់ភ្ញៀវទេសចរណ៍
នៅព្រះរាជាណាចក្រ កម្ពុជា សូមចូលទៅកាន់ គេហទំព័ររបស់ ក្រសួង ទេសចរណ៍ នៃ ព្រះរាជាណាចក្រ កម្ពុជា ។
សាកលវិទ្យាល័យ ហ្សាម៉ាន់ សិ្ថតនៅ ប៉ែកខាងជើង នៃរាជធានីភ្នំពេញ មិនឆ្ងាយពី ព្រលានយន្ត អន្តរជាតិ ប៉ូចិនតុង ប៉ុន្មានទេ។ យើងខ្ញុំជឿជាក់ថា អ្នកនឹងបាន ទទួលនូវ បទពិសោធន៍ដ៏ មានតំលៃនៅ ប្រទេសកម្ពុជា។

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ផ្ទាំងពាណិជ្ជកម្ម