សេចក្តីផ្តើម
ប្រទេស ឬរដ្ឋណាក៏ដោយជាទូទៅមិនថាប្រកាន់យករបបនយោបាយណាមួយនោះទេ
ទោះបីប្រទេសសេរីនិយម ឬក៏ប្រទេសសង្គមនិយមក៏ដោយដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមឲ្យបានល្អនោះ គេទាមទារឲ្យមាននីតិសម្រាប់គ្រប់គ្រងហើយនីតិដែលដើរតួចំបងក្នុងការរៀបចំរបៀបរៀបរយសណ្តាប់ធ្នាប់សង្គមនោះ គឺ “នីតិព្រហ្មទណ្ឌ” ។ នីតិព្រហ្មទណ្ឌត្រូវបានចែកចេញជាបីសណ្ឋានគឺ៖ នីតិព្រហ្មទណ្ឌទូទៅ នីតិព្រហ្មទណ្ឌពិសេស និង
នីតិវិធីព្រហ្មទណ្ឌ ។
§ នីតិព្រហ្មទណ្ឌទូទៅ៖ ជាកម្រងអត្ថបទច្បាប់ដែលសិក្សាអំពីគោលការណ៍ទូទៅដូចជាការសិក្សាលើបទល្មើសចំណាត់ថ្នាក់នៃបទល្មើសចរិតលក្ខណៈ
នៃបទល្មើសដំណាក់កាលនៃការប្រព្រឹត្តបទល្មើស ធាតុផ្សំនៃបទល្មើស
និងជាពិសេសសិក្សាលើគោលការណ៍ការអនុវត្តទោស ។ល។
§
នីតិព្រហ្មទណ្ឌពិសេស
៖ ជាកម្រងអត្ថបទច្បាប់ដែលសិក្សាអំពីបទល្មើស ប្រភេទបទល្មើស និងអំពីទោស ប្រភេទនៃទោស ដូចជាទោសក្នុងបទឧក្រិដ្ឋ បទមជ្ឈិម និងបទលហុជាដើម ។ អត្ថបទច្បាប់នេះ សិក្សាលើនិយមន័យ
អត្ថន័យ និងធាតុផ្សំនៃបទល្មើសនីមួយៗ ។
§ នីតិវិធីព្រហ្មទណ្ឌ ៖ ជាកម្រងអត្ថបទច្បាប់ដែលសិក្សាអំពីវិធានទាំងឡាយស្តីពីការរៀបចំការ
ប្រព្រឹត្តទៅនៃស្ថាប័នតុលាការព្រហ្មទណ្ឌគ្រប់ជាន់ថ្នាក់ និងកំណត់នូវវិធានស្តីពីនីតិវិធីចោទ
ប្រកាន់ នីតិវិធីស៊ើបអង្កេត នីតិជំនុំជម្រះ
ព្រមទាំងកំណត់អំពីសិទ្ធិអំណាចទាំងឡាយនៃអង្គ ចៅក្រម មេធាវី មន្រ្តីនគរបាលមន្រ្តីយុត្តិធម៌
គូភាគី សាក្សី អ្នកជំនាញ ។ល។
ការបំពានលើសេចក្តីសម្រេចខ្លះៗ របស់តុលាការ
គឺជាបទល្មើសមួយក្នុងចំនោមបទល្មើសនានាដែលមានចែងក្នុងក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩
ដែលគេសង្កេតឃើញមានការកើតឡើងក្នុងសង្គមជាញឹកញាប់ដែរ ។ តើការបំពានលើសេចក្តីសម្រេចខ្លះៗ
របស់តុលាការមានលក្ខណៈយ៉ាងដូចម្តេច ? ដើម្បីងាយស្រួលក្នុងការយល់ឲ្យបានលំអិតកាន់តែច្បាស់គប្បីសិក្សាស្វែងយល់ដូចខាងក្រោម៖
ការបំពានលើសេចក្តីសម្រេចខ្លះៗរបស់តុលាការ
I. សញ្ញាណ
§ ជាសញ្ញាណដែលមានចែងក្នុងក្រមព្រហ្មទណ្ឌឆ្នាំ
២០០៩ មាតិកាទី២ អំពី ការប៉ះពាល់ដល់វិស័យយុត្តិធម៌ ជំពូកទី៤ អំពីការបំពានលើសេចក្តីសម្រេចខ្លះៗ របស់តុលាការ
§ ជាអំពើដោយដោយចេតនាដែលបំពានលើសេចក្តីសម្រេចរបស់តុលាការ
ហើយគឺជាកាតព្វកិច្ចរបស់ជនគំហាតនោះ
§ អំពើបំពានលើសេចក្តីសម្រេចខ្លះៗ របស់តុលាការ
ចែកជា ៩ មាត្រាអំពីបទល្មើស៖
-
បទបំពានលើបម្រាមស្នាក់នៅ
-
បទមិនគោរពតាមវិធានការត្រួតពិនិត្យ
-
បទបំពានលើទោសបិទផ្សាយ
-
បទបំពានលើទោសហាមឃាត់ផ្នែកវិជ្ជាជីវៈ
-
បទបំពានលើទោសដែលកម្រិតសិទ្ធិខ្លះ
-
បទមិនគោរពការរឹបអូស
-
បទបដិសេដប្រគល់លិខិតបើកបរ
-
បទបំពានលើកាតព្វកិច្ចការងារសហគមន៍
-
បទបំពានលើកាតព្វកិច្ចដែលប្រកាសលើនីតិបុគ្គល
§ និយមន័យនៃបទល្មើសនីមួយៗ
មានភាពខុសគ្នាទៅតាមអំពើ ធាតុផ្សំនៃបទល្មើស និងអាស្រ័យទៅលើគោលដៅនៃការប្រព្រឹត្តបទល្មើស
។
II. ការបំពានលើសេចក្តីសម្រេចខ្លះៗ
របស់តុលាការ
ក. ធាតុផ្សំនៃបទល្មើស
១. ធាតុនីត្យានុកូល
យោងតាមមាត្រា ៥៧៦ ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ បទបំពានលើបម្រាមស្នាក់នៅ
៖ អំពើរបស់ជនដែលត្រូវហាមឃាត់ចំពោះការស្នាក់នៅដែលបញ្ញត្តអាជ្ញាធរតុលាការ ហើយមានមុខនៅទីកន្លែងដែលគេហាមឃាត់ដល់ខ្លួននោះត្រូវផ្តន្ទាទោស
ដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ២ឆ្នាំ និងពិនន័យជាប្រាក់ពី ២លានរៀល ទៅ ៤លានរៀល ។
យោងតាមមាត្រា ៥៧៧ ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ បទមិនគោរពតាមវិធានការត្រួតពិនិត្យ
៖ អំពើរបស់ជនដែលត្រូវហាមឃាត់ចំពោះការស្នាក់នៅដែល
គេចវេសពីវិធានការនៃការត្រួតពិនិត្យ ដែលបញ្ញត្តអាជ្ញាធរតុលាការ
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ
៤លានរៀល ។
យោងតាមមាត្រា ៥៧៨ ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ បទបំពានលើទោសបិទផ្សាយ ៖ នៅក្នុងករណីដែលទោសបិទផ្សាយសេចក្តីសម្រេចរបស់តុលាការ
ត្រូវបានប្រកាសអំពើបំបាត់ចោល លាក់បំបាំង ឬហែកចោលប័ណ្ណប្រកាស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី
១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ ១លានរៀល ។
យោងតាមមាត្រា ៥៧៩ ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ បទបំពានលើទោសហាមឃាត់ផ្នែកវិជ្ជាជីវៈ ៖
នៅក្នុងករណីដែលទោសហាមឃាត់ចំពោះការ វិជ្ជាជីវៈត្រូវបានប្រកាសដោយអាជ្ញាធរតុលាការ អំពើបំពានលើការហាមឃាត់នេះ
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ
៤លានរៀល ។
យោងតាមមាត្រា ៥៨០ ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ បទបំពានលើទោសដែលកម្រិតសិទ្ធិខ្លះ៖
ការបំពានដោយទណ្ឌិតទៅលើកាតព្វកិច្ច ឬការហាមឃាត់ ដែលជាលទ្ធផលនៃទោសព្យួរលិខិតបើកបរ
ទោសហាមឃាត់ចំពោះការកាន់កាប់ ឬការយកតាមខ្លួននូវអាវុធ គ្រឿងផ្ទុះ
និងគ្រឿងរំសេវគ្រប់ប្រភេទ ទោសហាមឃាត់ចំពោះការចេញឧបករណ៍អាចជួញដូរបាន ទោសបិទទ្វារគ្រឹះស្ថាន
ឬទោសបណ្តេញចេញពីលទ្ធកម្មសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ២ឆ្នាំ
និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ៤លានរៀល ។
យោងតាមមាត្រា ៥៨១ ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ បទមិនគោរពការរឹបអូស ៖ អំពើបំផ្លិចបំផ្លាញ
លាក់បាំង ឬគៃបំបាត់វត្ថុរឹបអូស ដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី
១សែនរៀល ទៅ ១លានរៀល ។
យោងតាមមាត្រា ៥៨២ ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ បទបដិសេដប្រគល់លិខិតបើកបរ ៖
អំពើមិនព្រមប្រគល់ឲ្យដល់អាជ្ញាធរមានសមត្ថកិច្ច នូវលិខិតបើកបរដែលត្រូវព្យួរ ឬវត្ថុដែលត្រូវរឹបអូសនោះ
មិនគោរពតាមសេចក្តីសម្រេចរបស់តុលាការ ដែលមានអនុភាពអនុវត្ត
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ
៤លានរៀល ។
យោងតាមមាត្រា ៥៨៣ ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ បទបំពានលើកាតព្វកិច្ចការងារសហគមន៍
៖ អំពើបំពានដោយទណ្ឌិតលើកាតព្វកិច្ចដែលជាលទ្ធផលនៃទោសការងារសហគមន៍
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ
៤លានរៀល ។
យោងតាមមាត្រា ៥៨៤ ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ បទបំពានលើកាតព្វកិច្ចដែលប្រកាសលើនីតិបុគ្គល៖
កាលបើកាតព្វកិច្ច ឬការហាមឃាត់ត្រូវបានប្រកាសទៅលើនីតិបុគ្គល
ការបំពានដោយរូបវ័ន្តបុគ្គល ដែលត្រូវអនុវត្តកាតព្វ
ឬការហាមឃាត់នេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ២ឆ្នាំ
និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ៤លានរៀល ។
ទោសបន្ថែមៈ ប្រភេទ និងរយៈពេល
យោងតាមមាត្រា ៥៨៥ ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ ៖ ទោសបន្ថែមៈ ប្រភេទ
និងរយៈពេល ៖ ចំពោះបទមជ្ឈឹមដែលមានចែង ទោសបន្ថែមដូចតទៅនេះ អាចត្រូវបានគេប្រកាស
§ ការដកសិទ្ធិខ្លះជាពលរដ្ឋ ជាស្ថាពរ
ឬសម្រាប់រយៈ ប្រាំឆ្នាំយ៉ាងច្រើន ។
§ ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសសម្រាប់រយៈពេល
ពីរខែយ៉ាងច្រើន ។
§ ការផ្សាយសេចក្តីសម្រេចផ្តន្តាទោសនៅក្នុងសារពត៌មាន
។
§ ការផ្សាយសេចក្តីសម្រេចផ្តន្តាទោសតាមគ្រប់មធ្យោបាយទូរគមនាគមន៍
សោតទស្សន៍ សម្រាប់រយៈពេល ៨ថ្ងៃយ៉ាងច្រើន ។
២. ធាតុសត្យានុម័ត
ធាតុសត្យានុម័តនៃការបំពានលើសេចក្តីសម្រេចខ្លះៗ
របស់តុលាការ ស្តែងឡើងតាម រយៈអំពើប្រព្រឹត្តិរបស់ជនល្មើសដោយការបំពានលើបម្រាមស្នាក់នៅ ការបំពានលើទោសបិទផ្សាយ ការបំពានលើទោសដែលកម្រិតសិទ្ធិខ្លះ
ការបំពានលើទោសហាមឃាត់ផ្នែកវិជ្ជាជីវៈ ការបំពានលើកាតព្វកិច្ចដែលប្រកាសលើនីតិបុគ្គល ដែលប្រកាសដោយតុលាការ ការមិនគោរពតាមវិធានការត្រួតពិនិត្យ ការមិនគោរពការរឹបអូស
ការបដិសេដប្រគល់លិខិតបើកបររបស់អាជ្ញាធរមានសមត្ថកិច្ច ការបំពានលើកាតព្វកិច្ចការងារសហគមន៍
ដែលធ្វើឡើងដោយនីតិបុគ្គល ឬរូបវ័ន្តបុគ្គលដែលតុលាការបានសម្រេចប្រកាស នូវសេចក្តីសម្រេច(សាលក្រម
ឬសាលដីការ)របស់ខ្លួនឲ្យជននោះអនុវត្តតាមជាដាច់ខាតនូវសេចក្តីបង្គាប់នេះ
និងការបដិសេធមិនអនុវត្តការបង្គាប់បញ្ជាពីអាជ្ញាធរស្របច្បាប់ ។ ចំពោះបច្ច័យវាមានលក្ខណៈប្រយោលច្រើនដែលជាផលប្រយោល
ដែលកើតឡើងដោយសារអំពើប្រព្រឹត្តរបស់ជនល្មើសបណ្តាលឲ្យខូច សណ្តាប់ធ្នាប់សង្គម បង្កអសន្តិសុខសង្គម បង្កឲ្យមានភាពអន់ខ្យោយអសមត្ថភាពរបស់ អាជ្ញាធររដ្ឋ និងមន្ត្រីតុលាការ ជាដើម ។ និងបច្ច័យផ្ទាល់មួយចំនួនដូចជា៖
អំពើប្រព្រឹត្តរបស់ជនល្មើសចេះតែកើតឡើង ធើ្វប៉ះពាល់ដល់វិស័យយុត្តិធម៌យ៉ាងខ្លាំងជាអាទិ៍
ការបាត់បង់ជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋលើវិយុត្តិធម៌ បាត់បង់អភិបាលកិច្ចល្អ ធ្វើឲ្យមានភាពភ័យខ្លាចពីសំណាក់សាធារណៈជនជាដើម
។
៣. ធាតុអត្តនោម័ត
ជនល្មើសដែលប្រព្រឹត្តអំពើបំពានលើសេចក្តីសម្រេចខ្លះៗ
របស់តុលាការ ក្នុងគោលបំណងបង្កើតជាព្យសនកម្មឡើង ដែលជាកំហុសចេតនាក្នុងការប្រព្រឹត្ត
និងជាកត្តាផ្លូវចិត្តរបស់ជនល្មើសគឺ៖
·
កំហុសចេតនាដោយចំពោះ ៖ ជនល្មើសបានមើលឃើញជាមុននូវបច្ច័យប៉ះពាល់ចំពោះសង្គមបណ្តាលឲ្យខូចសណ្តាប់ធ្នាប់របៀបរៀបរយសង្គម
បង្កអសន្តិសុខសង្គម ជាពិសេសសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ បង្កខូចខាតប្រយោជន៍សង្គមជាតិដែលនឹងកើតមានឡើង
ឬពិតប្រាកដនឹងកើតមានឡើង ប៉ុន្តែដើម្បីចង់បាននូវបច្ច័យនេះ ទើបជនលើ្មសប្រព្រឹត្តនូវអំពើដែលជាបទល្មើសនេះ
។
·
កំហុសចេតនា ឬចេតនាទុច្ចរិតរបស់ជនល្មើសជាអាទិ៍៖
-
ចេតនាទុច្ចរិតទូទៅ ៖ ជនល្មើសមានឆន្ទៈរំលោភបំពានលើបញ្ញត្តិច្បាប់
ហើយរារាំងមិនឲ្យសមត្ថកិច្ច បំពេញកាតព្វកិច្ចតាមផ្លូវវច្បាប់។
-
ចេតនាទុច្ចរិតពិសេស ៖ ជាឆន្ទៈរបស់ជនល្មើសដែលចង់សំរេចបាននូវគោលបំណងរបស់ខ្លួនក្នុងការបំពាន
ឬរារាំងបង្អាក់សមត្ថកិច្ចរបស់អ្នករាជការសាធារណៈ និងតុលាការដែលជាអ្នកមានសមត្ថកិច្ច
ឬសេចក្តីសម្រេចរបស់តុលាការ ។
ខ. អំពីទោស
យោងតាមមាត្រា ៥៧៦ ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩
បទបំពានលើបម្រាមស្នាក់នៅត្រូវផ្តន្ទាទោស ៖
-
ដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ២ឆ្នាំ
-
ពិនន័យជាប្រាក់ពី ២លានរៀល ទៅ ៤លានរៀល ។
យោងតាមមាត្រា ៥៧៧ ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ បទមិនគោរពតាមវិធានការត្រួតពិនិត្យត្រូវផ្តន្ទាទោស៖
-
ដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ២ឆ្នាំ
-
ពិន័យជាប្រាក់ពី ២លានរៀល ទៅ ៤លានរៀល ។
យោងតាមមាត្រា ៥៧៨ ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ បទបំពានលើទោសបិទផ្សាយត្រូវផ្តន្ទាទោស
-
ដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ
-
ពិន័យជាប្រាក់ពី ១សែនរៀល ទៅ ១លានរៀល ។
យោងតាមមាត្រា ៥៧៩ ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ បទបំពានលើទោសហាមឃាត់ផ្នែកវិជ្ជាជីវៈត្រូវផ្តន្ទាទោស
-
ដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ២ឆ្នាំ
-
ពិន័យជាប្រាក់ពី ២លានរៀល ទៅ ៤លានរៀល ។
យោងតាមមាត្រា ៥៨០ ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ បទបំពានលើទោសដែលកម្រិតសិទ្ធិខ្លះត្រូវផ្តន្ទាទោស
-
ដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ២ឆ្នាំ
-
ពិន័យជាប្រាក់ពី ២លានរៀល ទៅ ៤លានរៀល ។
យោងតាមមាត្រា ៥៨១ ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ បទមិនគោរពការរឹបអូសត្រូវផ្តន្ទាទោស
-
ដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ
-
ពិន័យជាប្រាក់ពី ១សែនរៀល ទៅ ១លានរៀល ។
យោងតាមមាត្រា ៥៨២ ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ បទបដិសេដប្រគល់លិខិតបើកបរត្រូវផ្តន្ទាទោស
-
ដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ២ឆ្នាំ
-
ពិន័យជាប្រាក់ពី ២លានរៀល ទៅ ៤លានរៀល ។
យោងតាមមាត្រា ៥៨៣ ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ បទបំពានលើកាតព្វកិច្ចការងារសហគមន៍ត្រូវផ្តន្ទាទោស
-
ដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ២ឆ្នាំ
-
ពិន័យជាប្រាក់ពី ២លានរៀល ទៅ ៤លានរៀល ។
យោងតាមមាត្រា ៥៨៤ ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ បទបំពានលើកាតព្វកិច្ចដែលប្រកាសលើនីតិបុគ្គលត្រូវផ្តន្ទាទោស
-
ដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ២ឆ្នាំ
-
ពិន័យជាប្រាក់ពី ២លានរៀល ទៅ ៤លានរៀល ។
សេចក្តីសន្និដ្ឋាន
ដូចនេះយើងអាចសន្និដ្ឋានបានថា
អំពើបំពានលើសេចក្តីសម្រេចខ្លះៗរបស់តុលាការទាំងឡាយខាងលើ គឺជាបទល្មើសស្ថិតនៅក្នុងថ្នាក់បទមជ្ឈឹម
ដែលប្រព្រឹត្តដោយជនគំហាតព្រហ្មទណ្ឌ និងជនផ្សេងទៀតដែលមានចេតនារារាំងក្នុងការអនុវត្តនូវសេចក្តីសម្រេចរបស់តុលាការ
ឬបុព្វសិទ្ធិរបស់អាជ្ញាធរធម្មានុរូប ។
ឯកសារយោង
កម្រងឯកសារនីតិព្រហ្មទណ្ឌពិសេស សាស្រ្តាចារ្យ គង់ ស្រីុម សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ
និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
- នីតិព្រហ្មទណ្ឌពិសេស សាស្រ្តាចារ្យ សុខ រឿន សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
- ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩
- រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣
No comments:
Post a Comment