ឯកសារដែលមានក្នុងគេហទំព័រ khmer6789.blogspot.com អ្នកស្រាវជ្រាវ និងសាធារណជនអាចទាញយកដោយពុំគិតថ្លៃ។​ គេហទំព័រ khmer6789.blogspot.com មានគោលបំណងចែកជូនដល់សាធារណជនសម្រាប់ជាការផ្សព្វផ្សាយ អប់រំ និងចងក្រងឯកសារនានាដ៏មានសារប្រយោជន៍ដើម្បីទុកជាការលើកកម្ពស់ការយល់ដឹង​ ការស្វែងយល់ និងសិក្សាស្រាវជ្រាវបន្ត។ មាត្រា១០នៃច្បាប់ស្ដីពី សិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល អនុម័តថ្ងៃទី២១ ខែមករា ឆ្នាំ២០០៣ បានបញ្ញត្ដិនូវស្នាដៃដែលមិនស្ថិតនៅក្រោមកិច្ចការពារនៃច្បាប់នេះមានដូចជា៖ ក. រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង លិខិតបទដ្ឋានផ្លូវការនានា។ ខ. ប្រកាស សេចក្ដីសម្រេច លិខិតបញ្ជាក់ សារាចរណែនាំផ្សេងៗដែលចេញដោយអង្គការរដ្ឋ។ គ. សេចក្ដីសម្រេច សាលក្រម ឬ សាលដីកាផ្សេងៗរបស់តុលាការ។ ឃ. អត្ថបទបកប្រែជាភាសាបរទេសនៃអត្ថបទក្នុងចំនុច ក និង ចំណុចខ និង ចំណុច គ ខាងលើក្នុងមាត្រានេះគំនិត នីតិវិធី ប្រព័ន្ធ របៀបប្រតិបត្តិការ ទស្សនៈ គោលការណ៍ ការរករកឃើញ ឬ ទិន្នន័យសាមញ្ញទោះបីត្រូវបានផ្សព្វផ្សាយអត្ថាធិប្បាយ ពន្យល់ ឬ មានក្នុងស្នាដៃណាមួយក៏ដោយ៕
Related image
រីករាយទិវាសិទ្ធិនារី ០៨ មីនា សូមជូនពរ នារីគ្រប់រូបជូបនូវសេចក្តីសុខ សុភមង្គល សុខភាពមាំមួន សម្រស់ស្រស់ស្អាត ជោគជ័យគ្រប់កាលវេលា យើងផ្តល់ឲ្យតម្លៃនារីជានិច្ច! Happy International Women's Day on March 08: Best Wish to all women had happiness, good healthy,more beautiful, success every time. we give girls the best value!

ផ្ទាំងពាណិជ្ជកម្ម

ស្វែងរកយើងនៅលើហ្វេសប៊ុក

ផ្ទាំងពាណិជ្ជកម្ម

Sunday, February 26, 2017

ប្លាតុង

PLATO
( 427-347 B.C )

- ជីវប្រវត្តិ
          ប្លាតុង ជាទស្សនវិទូក្រិចបូរាណម្នាក់ និងជាអ្នកបង្កើតឲ្យមាននិកាយ​ទស្សនវិជ្ជានៃទស្សនៈ​និយម​ Idealism ដែលជានិច្ចកាលមានការប្រឈមមុខទៅនិងទស្សនវិជ្ជាបែបរូប​ធាតុនិយម ។ ប្លាតុងកើតនៅក្នុងបូរីអាថែន និងស្លាប់ទៅវិញក៏នៅទីនោះដែរ ។ឈ្មោះ​ដើម​របស់លោក​ គឺ អារីស្តូក្លេស ( Armistices ) .តែដោយប្លាតុង​មានមាឌធំពេក ទើបគេហៅថា លោក ប្លាតុង​ ដែលតមាភាសាក្រិច ប្លាតុង មានន័យថា ធំសំបើម ។ លោកកើតតចំពេល​ដែលអាថែន ទើបតែធ្វើសង្គ្រាម​ជាមួយស្បាត បាន ៤ ឆ្នាំ ( The Peloponnesian War 431 – 404 B.C ) ។​ ប្លាតុង រីកធំធាត់ក្នុងសង្គ្រាមស៊ីវិល និងធំពេញវ័យនៅពេលដែលសង្គ្រាម​ត្រូវបានបញ្ចប់ ។ លោកសិក្សានៅអាថែនតាំងពីនៅកុមារភាពមកម្ល៉េះ ។ លុះបានអាយុ​២០ឆ្នាំ លោកបានក្លាយជាសិស្សរបស់សូក្រាត ។
          ឪពុករបស់ប្លាតុង ( ឈ្មោះអារីស្តូន  Arston ) ជាម្ចាស់ទាសកររនៅអេហ្ស៊ីន​ដែល​មាន​កំណើតក្នុងរាជវង្សកូដ្រ  (Codre ) ដែលត្រូវជារាជវង្សចុងក្រោយនៅ​អាថែន ។ ម្តាយ​របស់លោក ឈ្មោះ​ Periction កើតក្នុងត្រកូលអ្នកបង្កើតច្បាប់ជាកូនស្រីរបស់លោកសូឡូន​  Solon ដែលជាបុគ្គិកម្នាក់ ​ដែលជាបុគ្គលម្នាក់ ក្នុងចំណោមបណ្ឌិតដ៏ឆ្នើម ទាំង ៧ រូប​។
          ប្លាតុងជាទស្សវីទូម្នាក់ ក្នុងចំណោមទស្សនវិទូដំបូងៗនានាជាច្រើន ដែលបាន​យកចិត្តទុកដាក់សិក្សាទៅលើភិនភាគលក្ខណៈនៃទំរង់នយោបាយ ។ ឥទ្ធិពល នៃសង្គ្រាម​បានជះទៅលើទស្សនវិជ្ជានយោបាយប្លាតុងយ៉ាង​ ពិសេសពីសំណាក់ឥទ្ធិពលនៃវណ្ណៈ​ម្ចាស់ទាសករអភិជនតែម្តង ។
          ប៉ុន្តែនៅពេលដែលវណ្ណៈម្ចាស់ទាសករប្រជាធិបតេយ្យទទួលបានជោគជ័យ និង​ក្រោយពេលដេលកាត់ទោសប្រហារជីវិតសូក្រាត ប្លាតុងបាននីរទេសខ្លួនចាកចេញ ពីអាថែនទៅរស់នៅក្រុងមេហ្កា ក្នុងតំបន់ភាគខាងត្បូង​នៃប្រទេសអ៊ីតាលី​ក្នុងឆ្នាំ ៣៨៨មុន គ.ស ហើយឌីយ៉ុង ( Dion ) ដែលត្រូវជាបងថ្លៃរបស់ព្រះអង្គម្ចាស់ដេនីសទី ១ បានឃុបឃិតគ្នាធ្វើឲ្យមានឥទ្ធិពលអាក្រក់ដល់នយោបាយរបស់ព្រះអង្គ ។ព្រះអង្គ ដេនីស​បាន​​ប្រគល់ប្លាតុង​ទៅឲ្យមន្ត្រីម្នាក់នៅស្ប៉ាត ។ ប្លាតុងត្រូវបានគេដាក់លក់នៅទីផ្សារ ក្នុងរូប​ភាពជាឧបករណ៍ចេះនិយាយ ។ ពេលនោះប្លាតុងបានក្លាយទៅជាមនុស្សគ្មានសេរីភាព និងមានតម្លៃស្មើនឹងទាសករ។ជាភ័ព្វសំណាងល្អ​ ប្លាតុងបានអ្នកមានម្នាក់បានទិញសេរីភាព ជូន ហើយអោយវិលត្រឡប់មកអាថេនវិញ។ មកដល់អាថែន​ ក្នុងឆ្នាំ 387 មុនគ.(ឯកសារខ្លះៗថា នៅឆ្នាំ 387 មុនគ.) ប្លាតុងបានបង្កើត សាលាបង្រៀនទស្សនវិជ្ជាមួយ ដែលមានឈ្មោះថា អាកាដេមី (Academy)។ អាចនិយាយបានថា អាកាដេមី ជាសាកល​វិទ្យាល័យដំបូងគេបង្អស់នៅអឺរ៉ុប។ លោក ធ្វើការនៅទីនោះ ប្រហែល២០ឆ្នាំ។
          នៅឆ្នាំ ៣៦៦-៣៦៥ មុនគ.ស ប្លាតុងបានធ្វើដំណើរទៅកាន់ស៊ីរ៉ាគូស (Syracuse) តាមសេចក្តីអញ្ជើញរបស់ឌីយ៉ុង គឺនៅពេលដែលស្តេចដេនីសទី ២បានសោយរាជ្យ បន្ទាប់ពីស្តេចទី ១។ ប៉ុន្តែប្លាតុងមិនស្មោះត្រង់ចំពោះព្រះអង្គ ដោយបានរួមគំនិតជាមួយ​ឌីយ៉ុងដែលមិនពេញចិត្តនឹងនយោបាយផ្តាច់ការរបស់ព្រះអង្គ។ តែដោយផែនការមិន​បាន​សំរេច ទើបប្លាតុងត្រុវបញ្ជូនអោយត្រឡប់មកអាថែនវិញ។ ឯឌីយ៉ុងត្រូវបានបណ្តេញចេញ ពី​រាជវាំង។
          នៅឆ្នាំ ៣៦១ មុនគ.ស ប្លាតុងបានធ្វើដំណើរទៅស៊ីរ៉ាគូសជាលើកទី៣ តាមសេចក្តី អញ្ជើញរបស់ព្រះអង្គផ្ទាល់។ នៅឆ្នាំ ៣៦០ មុនគ.ស លោកបានត្រឡប់មកអាថែនវិញ ហើយបានធ្វើការនៅក្នុងអាកាដេមីរហូតដល់អវសន្តនៃជីវិត។ ទស្សនៈនយោបាយរបស់ ប្លាតុងមិនសូវទទួលជោគជ័យប៉ុន្មានទេ។
          ទស្សនៈនយោបាយរបស់ Plato ផ្តោតទៅលើរដ្ឋ នយោបាយ និង ច្បាប់។ ធាតុទាំង​នេះជាកត្តាជំរញអោយ មានភាពអាស្រ័យយ៉ាងខ្លាំងលើបញ្ហាធ្វើអោយមានភាពធាតុ ប្រសើរ​​​សំបូរសប្បាយនិង សុភមង្គលជូនប្រជាជន និងកាត់បន្ថយនូវវិបត្តិដែលតែងតែកើតឡើងជាប្រចាំក្នុងជីវភាពរស់នៅនិយាយឲ្យខ្លីជួយសំរាលបន្ទុក និងធ្វើឲ្យសង្គម ទាំងមូល​ស្ថិត​ក្នុងស្ថេរភាពទាំងផ្នែកសេដ្ឋកិច្ច ទាំងផ្នែកនយោបាយ ។ល។ លោក Plato ព្យាយាមដោះស្រាយរាល់បញ្ហាទាំងឡាយដែលគេតែងតែជួបប្រទះ ក្នុងរដ្ឋ ក្នុងសង្គមក៏​ដូច​ក្នុងជីវភាពរស់នៅផងដែរ ដោយប្រើវីធីមួយគឺ បង្កើតរដ្ឋគំរូ មួយ ដែលមាន​មេដឹកនាំប្រកបដោយគំនិតស្នេហាជាតិ មានសុភវិនិច្ឆ័យ ។
- មូលដ្ឋានទស្សនវីជ្ជារបស់ប្លាតុង
          Plato ជាសិស្សរបស់សូក្រាត ។ យោងតាមទស្សនវិជ្ជារបស់ប្លាតុង​ពិភពលោក​កើតឡើង ដោយធាតុពីរយ៉ាង គឺ ពិភសច្ចៈ ( Aidosov) និងរូបធាតុ (Pragn) .។ ពិភសច្ចៈ មិនសំដៅទៅលើរចនាសសម្ព័ន្ធ គំនិត នោះទេប៉ុន្តែវាជាគំរូរូធាតុដែលសំដែងបង្ហាញនូវ​ភាពជាក់ស្តែង ។ ចំណែក រូបធាតុវិញ នៅក្នុង ដំណើរវិត្តិន៍របស់ខ្លួនគ្មានសច្ចៈភាពទេ ។ Plato បានបង្ហាញ ថាគ្មានរូបធាតុណា មួយមិនប្រែប្រួលបាត់បង់ នូវស្ថានភាពដើមរបស់​វាទេ​គឺមានតែភាពប្រែប្រួលទេដែលមិនប្រែប្រួល​ ។ គឹមានតែ ពិភពសច្ចៈទេ ដែលមានសច្ចៈភាពមិនប្រែប្រួល ចំណែករូបធាតុនៅមានលក្ខណៈស្រពិចស្រពិលមិនមាន សច្ចៈភាព​វាមិនឆ្លើយតប ទៅនឹងសភាពលក្ខណៈខាងក្រៅខ្លួនរបស់គ្រប់ពេលវេលានោះ​ឡើយ ។
- រដ្ឋគំរូ
          លោក Plato បានធ្វើការប្រៀបធៀបរវាងរបបនយោបាយនៃទំរង់ គ្រប់គ្រង​រដ្ឋដែល​មានលក្ខណៈមិនគ្រប់គ្រាន់ជាច្រើនដូចជាទំរង Timocray, Oligarchy និង Democracy ទំរង់​ទាំងបីនេះ Plato ឲ្យឈ្មោះថាជាទំម្រង់អាក្រក់ គ្មានស្ថេរភាព ហើយទីបំផុតក្លាយទៅជា Tyigarchy 
          អត្ថន័យរដ្ឋគំរូរបស់លោក Plato បានង្ហាញឲ្យនូវផាពយុត្តិធម៌ក្នុងការដឹកនាំដោយ​ជ្រើរើស​យក​អ្នក​ទស្សនវិទូដ៏វៃឆ្លាតពីព្រោះចំណេះដឹងពិតប្រាកដ ហើយនឹងចិត្តសាងកុល​សចំពោះអ្នកដ៏ទៃមានតែជំពូកមនុស្សប្រភេទនេះទេ ដែលបានធ្វើសម្បទាន ។ តួអង្គដែល​តំណាងឲ្យរដ្ឋគំរូរបស់លោក Plato  ជាអ្នកធ្វើការក្នុង Plato ។ នៅក្នុងគំនិតនយោបាយ​ផ្ទាល់របស់ Plato ពាក្យសង្គម និង រដ្ឋ រលាយចូលគ្នាក្នុងបូរី ។ Plato មានជំនឿថា គ្រប់​បុគ្គលទាំងអស់ពុំមានវត្តមាន ចំណេះដឹងទូទៅលំទូលាយពិតប្រាកដទេ ហេតុដូច្នេះហើយ​បានជាពួកគេយកចិត្តទុកដាក់គោរពតាមបុគ្គលតែមួយនាក់ក្តី ឬរដ្ឋ ។
          វណ្ណៈខ្ពស់បំផុតដែលកំពុងកាន់អំណាច ពុំត្រូវអនុញ្ញាត្តិឲ្យមាននូវករណី​លើក​លែង​ឡើយ ឬករណីចាំបាច់ឡើយគឺត្រូវធ្វើការបូជាជីវិតដើម្បីរដ្ឋ ដើម្បីវឌ្ឍនភាពរសប់រដ្ឋ ។ ពលរដ្ឋទាំងអស់ត្រូវផ្សារសាច់ឈាមរលាយចូលក្នុងរដ្ឋហើយរដ្ឋ ក៏កើតឡើងដោយ​សារតែ​ពលរដ្ឋផងដែរ។ ដូចច្នេះពុំអាចអ្នកណាម្នាក់ក្នុងរដ្ឋមាន សុភមង្គលតែឯកឯងបានទេ ហើយអ្បកដទៃទៀតរស់លើគំនរទូក្ឋ និងស្ទឹង ទឹកភ្នែក បានន័យថាពលរដ្ឋទាំងអស់​ក្នុងប្រទេសត្រូវតែមានសុភពមង្គលដូចគ្នាៗ ។នៅក្នុងទ្រឹស្តីនយោបាយ លោក Plato និយាយថាងាយស្រួលបង្ហាញឲ្យឃើញនូវគំនិតផ្តាច់ការទាំងឡាយដែលពុំអាចធ្វើការបិទបាំងនៃជំរៅអត្ថបទរបស់វា ហើយមិនមានការពិតបាកយល់ទេ ព្រោះវាជមូលដ្ឋាន​សុ​ខុ​មា​ល​ភាពរបស់រដ្ឋ ។
          ​
   តាមទស្សនៈរបស់ ប្លាតុង ការសិក្សាវិទ្យាសាស្រ្ដ ជាការស្វែងរកពិភពសច្ចៈភាព (ទស្សនៈ) ហើយមិនភូតភរ ដូចជាលក្ខណៈ (រូបធាតុ) ទេ ។ បន្ទាប់ពីបានបញ្ជាប់ការសិក្សានូវមុខវិជ្ជាទាំង អស់នេះ យុវវ័យមានការចេះដឹង និងប្រកបដោយ សិលធម៌នោះអាចចាប់ផ្ដើមរៀបចំខ្លួន ដើម្បី ដើរតួជាមេដឹកនាំកាជជែកពិភាក្សា បន្ទាប់សិក្សាទស្សនៈវជ្ជាដែលជាប្រភពដើមនៃរាល់ ប្រពន្ធចំនេះដឹង ។ នៅចុងកម្មវិធីសិក្សា ពួកគេត្រូវតែងតាំងអោយមានមុខងារជាបុគ្គលិករដ្ឋទេ លុះត្រាតែមានវ័យចាប់ពី ៥០ ឆ្នាំឡើងទៅស្គាល់នូវទស្សនៈដែលជឿនលឿន និង​ មានការ សម្របសម្រួលនឹង ទទូលនូវបទពិសោធន៍ជាច្រើនអំពីរដ្ឋ គឺនៅពេលនោះគេមានលក្ខណៈ សម្បត្ដិ ពេញលេញក្លាយជាមេដឹកនាំរដ្ឋពិតប្រាកដ ។ បើតាមទស្សនៈរដ្ឋពិតប្រាកដ ។ បើតាម ទស្សនៈរបស់ ប្លាតុង​ ទិសដៅរបស់ ដែល ប្លាតុង គិតថាជា រដ្ឋគំរូ គឺត្រូវជួយផ្គត់ផ្គង់ជាអតិបរិមា ដល់ដង្វាស់ខាតក្នុងជីវិតប្រជាពលរដ្ឋ ទាំងសំភារៈទាំងស្មារតី ។ ស្ថានភាពនៃជីវិត នេះហើយ ដែលគេបានគិតទទួលយកនៅក្នុងសម័យបុរេក្រិច និង រ៉ូម ។
ដូច្នេះរដ្ឋគំរូរបស់ ប្លាតុង ត្រូវតែអាស្រ័យនិងការបែងចែកជាក្រុមប្រកបដោយគុណធម៌ ទាំង៤ យ៉ាង គឺចំណេះដឹងជ្រៅជ្រះ សេចក្ដីក្លាហាន វិចារណញ្ញាណ និង យុត្ដិធម៌ ។
-       ចំណេះដឹងជ្រៅជ្រះដែលក្នុងចំនោ​មជាអ្នកបំពេញនូវនាទីជាអ្នកដឹកនាំរដ្ឋ ។
-       សេចក្ដីក្លាហានដែលជាគុណសម្បត្ដិរបស់ទាហានតួនាទីជាអ្នកការពារ ។
-       ទីបី និងទិបួន វចារណញ្ញាណ និង យុត្ដិធម៌ ជាគុណធម៌ដែលមានគ្រប់រដ្ឋទាំងអស់ នៅក្នុងរដ្ឋគំរូ ។
ប្លាតុងបានអះអាងថា ការបែងចែកឋានានុក្រមសង្គមបែបនេះ គឺដើម្បីឱ្យជំហររបស់រដ្ឋ រឹងមាំ ។ លោកមិនអនុញ្ញាតឱ្យមានការផ្លាស់ប្ដូរស្រទាប់វណ្ណៈរបស់ខ្លួន ពីទាបនៅខ្ពស់ឡើយ ហើយថែមទាំងចាត់ទុកថា ជាបទឧក្រិដ្ឋទៀតផង ។ លោកតំរូវអោយមនុស្សម្នាក់ៗត្រូវតែបំពេញ កិច្ចការណា ដែលខ្លួនមានតំាងពីធម្មជាតិមក ។ លោកបានបញ្ជាក់ថា ធ្វើកិច្ចការរបស់ខ្លួន ហើយមិនលូកដៃចូលក្នុងកិច្ចការរបស់អ្នកដ៏ទៃ មានន័យថា យុត្ដិធម៌ ។
យុត្ដិធម៌របស់ប្លាតុង ឋិតនៅត្រង់ទទួលស្គាល់ថា មានវិសមភាពសង្គមមានការចែកមនុស្ស អោយចេញជាមនុស្សថ្នាក់លើ និងមនុស្សថ្នាក់ក្រោមតាំងពីកំណើត ។ ដើម្បីពង្រឹងគំនិតអភិជន នាធិបតេយ្យរបស់ខ្លួនរបស់ខ្លួន ប្លាតុងបានស្នើឱ្យបណ្ដុះគំនិតទេវកថា របស់រដ្ឋទាំងអស់អោយ មានជំនឿថា អាទិទេពបានស្លសំលលោហៈលាយបញ្ចូលទៅក្នុងព្រលឹងរបស់មនុស្សនូវបំបែក តូចៗនៃលោហៈ ។ នៅក្នុងព្រលឹងមនុស្សមួយចំនួនដែលពោពេញទៅដោយទេព្យកោសល្យ ក្នុងាការដឹកនាំ ព្រោះលោហៈនៅក្នុងព្រលឹង របស់គេសុទ្ធិតែ ជាលោហៈមានតម្លៃ ដោយសា តែអាទិទេពបានស្លមានដាក់ឱ្យ ពួកទាំងនោះ ។ ចំណែកនៅក្នុងព្រលឹងពួកអ្នកជំនូញការឱ្យ អ្នកដឹងនាំទាំងនោះវិញ អាទិពេទបានស្ល សំរិទ្ធដាក់ឱ្យ ។ នៅក្នុងព្រលឹងសិល្បករ កសិករ  អាទិទេពបានស្លដែក  និងទង់ដែងដាក់ឱ្យ ។ ប្រសិនបើពួកប្រភេទមនុស្សស្រទាប់ក្រោមមា​ន កូនកើតមកដោយនាំយកជាមួយនូវសញ្ញាណសម្គាល់ថា មានធាតុលោហៈមានតំលៃនោះ គេ អាចអនុញ្ញាតិឱ្យកូននោះផ្លាស់ទីតាំងពីស្រទាប់ទាបមកស្រទាប់ខ្ពស់បាន អាស្រ័យទៅនឹង គំនិតផ្ដួចផ្ដើមរបស់អ្នកដឹកនាំ (ស្ដេច-ទស្សនៈវិទូ) ។

ទន្ទឹមនឹងនេះ គួរតែធ្វើ្កការកត់សម្គាល់ផងដែរ នៅក្នុងសំណេរស្នាដៃរដ្ឋគំរូរបស់ ប្លាតុង គេសង្កេតឃើញមានការផ្សព្វផ្សាយនូវទេវកថាបុរេក្រិច ស្ដីអំពីមនុស្ស៥ ជំនាន់ដែលស្ថិតនៅ ក្នុងកំណាព្យរបស់កវី Gesioda "ពលកម្ម និង ពេលវេលា" ។ ទីមួយ ឬ ជាសតវត្សមាស គឺជា ជំនាន់មនុស្សដែលទទួលបាននូវអ្វីជាគំរូ ។ នៅក្នុងជំនាន់នោះគេមានគុណធម៌គ្រប់បែបយ៉ាង ទាំងអស់ ហើយស្ថិតក្នុងការដឹកនាំនៃរបបរាជានិយម ។ ជំនាន់ក្រោយៗ មកបានចាប់ផ្ដើម ឃ្លាតចេញពីដំណាក់កាលសតវត្សមាសដែលជាតំណាក់កាល បានកាត់ផ្ដាច់នូវគុណធម៌ទាំង អស់ពីសង្គម ។ ទេវកថានេះត្រូវនឹងស្នាដៃរបស់ ប្លាតុង ដែលនិយាយអំពីរបបនយោបាយ និង រចនាសម្ព័ន្ធដឹកនាំដោយរបបរាជានិយម និងអភិជនាធិបតេយ្យបានបាត់បង់នូវស្ថានសួគ៌ របស់ខ្លួន ។
ប្លាតុង បានបង្ហាញនូវគោលការជាពិភពទស្សនៈនៅក្នុងអតីតកាល ដែលទស្សនៈវិទូមើល ឃើញគំរូនយោបាយដ៏ល្អរបស់ខ្លួន ហើយលោកប្លាតុងបានបែងចែកនូវទ្រង់ទ្រាយដឹកនាំដោយ បានសន្មត់ដូចតទៅៈ
·         Monarchy (គឺមានភាពត្រឹមត្រូវ) គូរនឹង Aristocracy (គឺមានវិចារណញ្ញាណ)។
·         Timocracy (គឺគ្មានគុណធម៌) គូរនឹង Aristocracy (គឺមាន ភាពខ្វះខាត មិនគ្រប់ ជ្រុងជ្រោយ) ។
·         Democracy (គឺអនាធិបតេយ្យ) គូរនិង Tyranny (គឺមានអពមង្គល)
ប្លាតុង បានចាត់ទុករបបរាជានិយម និង អភិជនាធិបតេយ្យជារបបនយោបាយដឹកនាំល្អ ប្រសើ ជាងគេដែលមានយុត្ដិធម៌ជាកន្លែង ដែលមេដឹកនាំទាំងអស់គ្នាព្រួយបារម្ភអំពីភាព រុងរឿង របស់រដ្ឋ ដែលជាលក្ខណៈត្រឹមត្រូវ និងជាគំរូ ។ របបអភិជនាធិបតេយ្យ គឺជាការដឹកនាំប្រកប ដោយគុណធម៌ និងវ័យឆ្លាត ។ នៅក្នុងគោលការណ៍ទ្រង់ទ្រាយនៃរចនាសម្ព័នដឹកនាំបែបនេះ គឺមានសមភាពតាំងពីកំណើតម្លេះ ។ ប្លាតុងបានអះអាងថាសមភាពពីកំណើតបង្ខំឱ្យមានច្បាប់ សមភាពសម្រាប់ទាំងអស់គ្នា ដែលបានសរសេរទុកនៅក្នុងច្បាប់ និងជាកាតព្វកិច្ច សំរាប់ទាំង អស់គ្នាធ្វើសកម្មភាពចំពោះគ្នាទៅវិញទៅមក ក្នុងលក្ខខណ្ឌដ៏ប្រកបមួយ គឺពោរពេញទៅដោយ កម្លាំង កិត្យានុភាព វិរភាព និងវិចារណញ្ញណ។

ទ្រង់ទ្រាយរចនាសម្ព័ន្ធដឹកនាំបួនទៀត (Timocracy, Oligwarchy, Democracy, Tyranny) បានឃ្លាតចាកពីរដ្ឋគំរូ ។ និយាយឱ្យខ្លីទ្រង់ទ្រាយដឹកនាំទាំង ៤ ខាងលើ គឺជាការដឹកនាំ មួយ បែបដែរដែលមេដឹកនាំមានការស្រលាញ់អាំណាចហួស ។

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ផ្ទាំងពាណិជ្ជកម្ម