ឯកសារដែលមានក្នុងគេហទំព័រ khmer6789.blogspot.com អ្នកស្រាវជ្រាវ និងសាធារណជនអាចទាញយកដោយពុំគិតថ្លៃ។​ គេហទំព័រ khmer6789.blogspot.com មានគោលបំណងចែកជូនដល់សាធារណជនសម្រាប់ជាការផ្សព្វផ្សាយ អប់រំ និងចងក្រងឯកសារនានាដ៏មានសារប្រយោជន៍ដើម្បីទុកជាការលើកកម្ពស់ការយល់ដឹង​ ការស្វែងយល់ និងសិក្សាស្រាវជ្រាវបន្ត។ មាត្រា១០នៃច្បាប់ស្ដីពី សិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល អនុម័តថ្ងៃទី២១ ខែមករា ឆ្នាំ២០០៣ បានបញ្ញត្ដិនូវស្នាដៃដែលមិនស្ថិតនៅក្រោមកិច្ចការពារនៃច្បាប់នេះមានដូចជា៖ ក. រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង លិខិតបទដ្ឋានផ្លូវការនានា។ ខ. ប្រកាស សេចក្ដីសម្រេច លិខិតបញ្ជាក់ សារាចរណែនាំផ្សេងៗដែលចេញដោយអង្គការរដ្ឋ។ គ. សេចក្ដីសម្រេច សាលក្រម ឬ សាលដីកាផ្សេងៗរបស់តុលាការ។ ឃ. អត្ថបទបកប្រែជាភាសាបរទេសនៃអត្ថបទក្នុងចំនុច ក និង ចំណុចខ និង ចំណុច គ ខាងលើក្នុងមាត្រានេះគំនិត នីតិវិធី ប្រព័ន្ធ របៀបប្រតិបត្តិការ ទស្សនៈ គោលការណ៍ ការរករកឃើញ ឬ ទិន្នន័យសាមញ្ញទោះបីត្រូវបានផ្សព្វផ្សាយអត្ថាធិប្បាយ ពន្យល់ ឬ មានក្នុងស្នាដៃណាមួយក៏ដោយ៕
Related image
រីករាយទិវាសិទ្ធិនារី ០៨ មីនា សូមជូនពរ នារីគ្រប់រូបជូបនូវសេចក្តីសុខ សុភមង្គល សុខភាពមាំមួន សម្រស់ស្រស់ស្អាត ជោគជ័យគ្រប់កាលវេលា យើងផ្តល់ឲ្យតម្លៃនារីជានិច្ច! Happy International Women's Day on March 08: Best Wish to all women had happiness, good healthy,more beautiful, success every time. we give girls the best value!

ផ្ទាំងពាណិជ្ជកម្ម

ស្វែងរកយើងនៅលើហ្វេសប៊ុក

ផ្ទាំងពាណិជ្ជកម្ម

Showing posts with label ប្រវត្តិគំនិតនយោបាយ. Show all posts
Showing posts with label ប្រវត្តិគំនិតនយោបាយ. Show all posts

Sunday, February 26, 2017

នីក្កូឡូ ម៉ាកាវែល្លី

សេចក្តីផ្តើម
       ការសិក្សាមុខវិជ្ជា “ប្រវត្តិគំនិតនយោបាយ” គឺការសិក្សាអំពីស្នាដៃសំខាន់ៗនៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សលោកអំពីមនោគមវិជ្ជាផ្សេងៗ ក៏ដូចជាអំពីនយោបាយ។ ការសិក្សាជាសកលទាក់ទងទៅនិងប្រវត្តិគំ​និតនយោបាយ នេះទាម​ទារការសិក្សាស្រាវជា្រវយ៉ាធំធេងនិងយូរអង្វែង ហើយដើម្បីសិក្សាមុខវិជ្ជានេះ អោយបានស៊ីជុំរៅចាំបាច់ណាស់ត្រូវយល់ដឹងអំពីកម្មវត្ថុរបស់វា ព្រមទាំងពាក្យពេចន៍មួយចំនួន។
          ទស្សនវិទូផ្នែកគំនិតនយោបាយ ដែលមានឈ្មោះល្បីល្បាញ ដែលគេតែងតែយកទស្សនៈរបស់ពួកគាត់មកសិក្សានោះ រួមមានដូជាៈ លោកចន ឡក់ លោកសូក្រាត លោកប្លាតុង លោកអារីស្តូត លោកខុងជឺ លោកថូម៉ាស ហប លោកបារ៉ុង ម៉ុងតែសគ្យើ ឆាលី ល្វីស លោកនីក្កូឡូ ម៉ាកាវែល្លី លោកម៉ាក់ វេបឺ និងទស្សនវិទូផ្សេងៗ។ ហើយពួកគាត់ទាំងនេះមកពីតំបន់ ពីប្រទេសផ្សេងគ្នា ដូចជាមកពី ប្រទេសអងគ្លេស ចិន បារាំង អាមេរិច អ៊ីតាលី និង​ បណ្តាប្រទេសផ្សេងៗទៀត។ វាមិនជាខុសអ្វីទេក្នុងការសិក្សាអំពីការយល់ឃើញរបស់អ្នកដទៃ ដែលគេបានរកឃើញគំនិត ទស្សនៈរួចហើយនោះ តែវាចាំបាច់ណាស់ក្នុងការរស់នៅ ប្រចាំថ្ងៃរបស់មនុស្ស ត្រូវការជីវភាពមួយសមរំ និង សេរីភាព ពីមួយថ្ងៃទៅមួយថ្ងៃមនុស្សវិវត្តន៍លឿងជាសង្គម ដែលកំពុងរស់នៅនោះទៅទៀត វាប្រែប្រួល ផ្លាសផ្តូរឥតឈប់ឈរមួយវិនាទីណាឡើយ។
          ដូចច្នេះការយល់ដឹងចំណេះវជ្ជា ថ្មីៗវាចាំបាច់ណាស់ ព្រោះការយល់នូវអ្វីៗពីមុនមកមានភាព មិនសមស្របទៅនិងជីវិត មួយចំនួន ហេតុនេះការសើរើជារឿងមួយចាំបាច់ ជាសវាងមិនបានពីសម័យមួយ ទៅសម័យមួយមនុស្សចាស់ស្លាប់ មនុស្សថ្មីកើតជាបន្តបន្ទាប់ឥតឈប់ មនុស្សថ្មីផ្លាស់ប្តូរប្រែប្រួល កកើតនូវគំនិតថ្មីៗ ដើម្បីបំពេញសេចក្តីត្រូវការមនុស្សជាប្រចាំ ដែលជាការងារមួយរកទីបញ្ចប់គ្មាន ដោយសារការគិតពិចារណារបស់មនុស្ស ពីមួយជំនាន់ទៅមួយជំនាន់ កាន់តែខ្លាំងឡើងកាន់តែទំនើបឡើង ។


ជំពូក១
នីក្កូ​ ម៉ាកាវែល្លី
NICCOLLO MACHIAVELLI
(03/05/1469-22/06/1527)

          ១. ជីវប្រត្តិសង្ខេបម៉ាកាវែល្លី
លោកម៉ាកាវែល្លី ជាទស្សនវិទូនយោបាយប្រវត្តិវិទូអ្នកទ្រឹស្តីសង្គ្រាម និងអ្នកបំរើការងារសង្គមរបស់អ៊ីតាលីដ៏ចំណានម្នាក់។ លោកកើតនៅថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ១៤៦៩ និងទទូលមរណៈភាពនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ១៥២៧។ ​លោកម៉ាកាវែល្លី ជាទស្សនវិទូមួយរូបដែលគេយល់ថាជាទស្សនវិទួដែលគ្មានសិលធម៌ទាល់តែសោះ ព្រោះលោកចាត់ទុកមនុស្សជាហ្វូងសត្វ រឹជាម៉ាស៊ីនមួយសម្រាប់មេដឹកនាំបញ្ជាបទបែនតាមអំពើចិត្ត ដើម្បីសំដៅទៅរកគោលដៅរបស់អ្នកដឹកនាំចង់បាន ហើយគាត់បានអោយតំលៃទៅលើកំលាំងអាវុធទ័ព និងអោយតំលៃឧបាយកលបោកបញ្ឆោត។ លោកបានសរសេរស្នាដៃជាច្រើននៅពេលគាត់រស់នៅស្រុកស្រែ ដោយការនិរទេសរបស់ពួករជ្ជកាលព្រះអង្គមា្ចស់មេឌីស៊ី ពីរឿង ដែលលោកជាប់ពាក់ព័ន្ធនិងអតិតរបបដែលគ្រប់គ្រងប្រឆាំងនិង គ្រួសារទ្រង់។ ស្នាដែទាំងនោះរួមមាន The Prince, The Discourses on levy, The Arts of war, The Florentine history​ ។ ចំពោះស្នាដៃសៀវភៅដែលមានចំណងជើង សម្តេចមានប្រវត្តិសាស្ត្រនិយាយថា ជាសំបុត្រមួយដែលលោកសរសេរទៅកាន់ សម្តេចឡូរេនសូ ដែលជាប្រមុខរដ្ឋរបស់ប្រទេសអ៊ីតាលី។ គេបាននិយាយទៀតថាការសរសេរនេះ គឺលោកមានបំណងទាញអារម្មណ៍សម្តេចឡូរេនសូដោយសង្ឃឹមថា ទ្រង់នឹងប្រគល់តំណែងចាស់របស់លោកមកវិញ ប៉ុន្តែប្រវត្តិសាស្ត្រមិនបានបញ្ជាក់ ថាសំបុត្រនោះបានដល់ដៃ សម្តេចឡូរេនសូ ទេ។
          ២. ទស្សនៈនយោបាយរបស់លោកនីក្កូឡូ ម៉ាកាវែល្លី
          លោកនីក្កូឡូ ម៉ាកាវែល្លី មិនមែនជាអ្នកនិពន្ធដែលមានឈ្មោះល្បីខាងពាក្យពេច៍ក្បោះក្បាយ បិតបាំងអ្វីដែលជាការពិតនោះទេ ដូចអ្នកអាននិងឃើញការអធិប្បាយនិងការបញ្ចេញគំនិងក្នុងផ្នែកតៗគ្នាខាងក្រោមនេះស្រាប់។ គាត់​ មានទេពកោសល្យពិសេសខាងពិនិត្យពិចារណា នូវអាកប្បកិរិយារបស់មនុស្ស ក្នុងបញ្ចេញប្រតិកម្មចំពោះ ហេតុផល រឺ សភាពការណ៍ផ្សេងៗ យ៉ាងពោពេញទៅដោយភាពបា្រកដនិយម មិនត្រឹមតែមនុស្សជំនាន់គាត់ប៉ុណ្ណោះទេ គឺសម្រាបើមនុស្សគ្រប់ជំនាន់តៗមកក្រោយទៀត។​
គំនិតរបស់លោក នីក្កូឡូ មិនមានលក្ខណៈជាទ្រឹស្តីនយោបាយអ្វីខ្លាំងខ្លាទេ តែជាការ សង្កេតផ្នត់គំនិត និងចរិយានៃមនុស្សជាតិក្នុងក្របខណ្ឌនយោបាយយ៉ាងល្អិតល្អន់ប៉ុណ្ណោះ។ តាមពិតទៅដើម្បីបង្ហាញ ភាពចរិកាលនៃឧវាទរបស់លោក យើងអាវនិយាយជាទូទៅបានថាអ្វីដែលលោក បានសរសេរគឺពិតជាមានន័យប្រហាក់ប្រហែលនិងអ្វីដែលបានសង្កេតឃើញរឺយល់ស្របគ្រាន់តែយើង មិនបានសរសេរទុកជាឯកសារប៉ុណ្ណោះ។ លោកបានអោយនិយមន័យពាក្យ “សម្តេច” គឺជាឋាន្តរសក្តិរបស់អ្នកដឹកនាំនៅជំនាន់នោះដែលជាជំនាន់មួយក្នុងប្រវត្តិសាស្រ្ត ដែលគេស្គាល់ថាជាជំនាន់សក្តិភូមិ។
ម្លោះហើយតែកាល់ណាអ្នកធម្មតាណាបានទទួល រឺ ដណ្តើមបានកេត្តិយស ធ្វើជាអ្នកដឹកនាំ រឹជាមេត្រួត្រា អ្នកនោះនិងមានងារជា “សម្តេច” ឬ “ស្តេច” ឬជា “ព្រះមហាក្សត្រ” ជាស្វ័យប្រវត្តិ។ បើអ្នកត្រួត្រាជាអ្នកកាន់សាសនា ឬ អាចារ្យអ្នកដឹកនាំនោះនិងមានងារជា “ព្រះសង្ឃរាជ” ។ លោកអោតំលៃទៅលើភាពពីរសណ្ឋាន ដែលគេយល់ថាជាភាពដែលគ្មានសិលធម៌ទាល់តែសោះ ពីការអោយតំលៃទៅលើកំលាំងអាវុធ រឹ កងទ័ព និងការអោយតំលៃលើឧបាយកលបោកបញ្ឆោត។
          មធ្យោបាយរបស់លោកដែលគេទុកជានយោបាយ “ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ” ជាមធ្យោបាយដែលអ្នកដឹកនាំប្រទេសនាសតវត្សយើងនេះ យកមកអនុវត្តជាញយៗ។ ម្លោះហើយកាលណាអ្នកនយោបាយប្រើវិធីនយោបាយខិតលើរបៀបប្រើឧបាយកលថោកទាប ឬជានយោបាយបោកបញ្ចោត គេតែងហៅអ្នកនយោបាយនោះ ថាជាមនុស្សគ្មានសិលធម៌ទាល់តែសោះ គឺគេទុកបណ្តាជនជាហ្វូងសត្វមួយ រឺ ជាម៉ាស៊ីនមួយដែលសម្រាប់ មេដឹកនាំបញ្ជាបទបែនតាមអំពើចិត្ត ដើម្បីទៅរកទិសដៅអ្វីមួយដែលមេដឹកនាំបានដៅទុកជាស្រេច។
          បើពិនិត្យអោយដិតដល់ពីគំនិតពីការសសេរ របស់លោក គេពិនិត្យឃើញថាគំនិតរបស់លោកពិតប្រាកដនិយម ជាគំនិតដែលជាកញ្ចក់ឆ្លុះអោយឃើញនូវសន្តានចិត្តឥរិយាបថ ផ្នត់គំនិត នៃបណ្តាមនុស្សជំនាន់លោក។ ម៉ាកាវែល្លី ទុកបណ្តាមនុស្សដូចជាឧបករណ៍ ជាយន្តដែលមានប្រតិកម្មរបៀបម្យ៉ាងៗ តាមរបៀបដែលគេអាចចុចគន្លិះ ហើយទុកអ្នកដឹកនាំជាអ្នកប្រើឧបករណ៍នោះ។ បើអ្នកដឹកនាំចេះប្រើបញ្ជាយន្តបានត្រឹត្រូវដើម្បីតម្រង់ កំលាំងសំដៅទិសណាមួយជាគោលដៅ អ្នកដឹកនាំនោះនិងបានជោគជ័យជានិច្ច។ ផ្ទុយទោវិញបើអ្នកដឹកនាំប្រើឧមិនត្រឹត្រូវ ដោយធ្វេប្រហេស​រឺដោយមើលងាយ អ្នកដឹកនោះខ្វះក្តីស្រលាញ់ អ្នកដឹកនាំនោះនិងទទួលក្តីវិនាសជាខចុងក្រោយជាមិនខាន។ ក្នុងគំនិតរបស់លោកគ្មានគំនិតអ្វីទេដែលហៅថាសិទ្ធិមនុស្ស រឺ សេរីភាពបុគ្គល។ សៀវភៅរបស់លោកមិនមែនបានកំណត់ មេរៀនប្រជាធិបតេយ្យទេ តែ ជាក្បួនសម្រាប់អោយអ្នកនយោបាយ និងអ្នកដឹកនាំអាចដណ្តើម និងពង្រីចរក្សាអំណាចអោយបានឋិតថេរ។ ដូចច្នេះហើយសៀវភៅនេះ ត្រូវផ្តល់នូវមេរៀនសំខាន់ៗខាងគំនិតប្រជាធិបតេយ្យ ដល់សិស្សសាលានយោបាយ​ និងឧបាយកលផ្សេងៗដែលអាចដឹកនាំសម្តេចម្នាក់ៗទៅរកការកសាងអំណាចផ្តាច់ការគ្រប់សព្វ គឺស្រេចតែនិងយើងទេដែលអាចយកគំនិត និងបង្កើតសភាពការណ៍ ដើម្បីតំរងកំលាំងដែល ម៉ាកាវែល្លី អោយតំរង់ទៅរកទិសស្របនិងឆន្ទៈរបស់ប្រជាជន ដែលមែនទែនទៅ ត្រូវជាម្ចាស់ស្រុកជាអ្នករៀបចំ ជាអ្នកធ្វើច្បាប់គ្រប់គ្រងប្រទេសជាតិ ពិតៗនោះទៅវិញទេ។ យ៉ាងណាមិញសៀវភៅពីឧវាទ​នយោបាយរបស់លោក ចំពោះនិសិត្សសាលានយោបាយក៏ព្រៀបបានទៅនិងសៀវភៅស្តីពីឥទ្ធិពលរបស់មេរោគ ចំពោះនិសិត្សសាលាពេទ្យដែល ក្នុងន័យថានិសិត្សម្នាក់ៗអាចធ្វើខ្លួនអោយទៅជាអ្នកដឹកនាំដ៏ចំណាន អ្នកនយោបាយដ៏ឧត្តម រឺ គ្រូពេទ្យដ៏សក្តិសិទ្ធិ ក៏ដោយសិក្សាហើយយល់អោយបានច្បាស់នូវឥរិយាបទនូវពួកឈ្លានពានអំណាច រំលោភសិទ្ធិមនុស្ស រឺយល់អោយបានច្បាស់នូវឥទ្ធិពលមេរោគនានា។
          ចំនុចសំខាន់មួយទៀត គឺផ្នត់គំនិតឥរិយាបថរបស់បណ្តាជនជំនាន់ ម៉ាកាវែល្លី និង ផ្នត់គំ​និតឥរិយាបថរបស់ បណ្តាជននាសម័យយើងនេះមិនមានលក្ខណៈខុសគ្នាទេ។ អ្វីដែលលោក​ បាននិយាយពីផ្នត់គំ​និតឥរិយាបថរបស់មហាជនម៉ាកាវែល្លី (ក្នុងសតវត្សទី១៥) ក៏នៅត្រូវក្នុងសតវត្សទី២១យើងដែរ។ យើងសនិដ្ឋានបានថាក្នុង ៥ រឺ ១០ សតវត្ស តទៅមុខទៀត បើសិនជាមនុស្សជាតិនៅមានវត្តមានលើផែនដីនេះដដែល គេគ្មានអ្វី គេគ្មានអ្វីជំរុញអោយជឿថា មនុស្សនិងផ្លាសប្តូរផ្នត់គំនិតរឺប្តូរផ្នត់គំនិត អោយខុសពីមិន ឡើយ។
          រដ្ឋទាំងឡាយនិងក្រោមទីតំបន់ក្រោមអាណានិគមរបស់គេដែលកំពុងត្រួតត្រារឺបានត្រួតត្រា មនុស្សម្នាក់មកជាយូរហើយ អាចមានលក្ខណៈជាសាធារណៈដ្ឋ។
          ក. របៀបទទួលបានងារជាសម្តេច
          បណ្តាមនុស្សសឹងតែទាំងអស់ រមែងតែដើរតាមម៌ាគាដែលគេដើរមុនខ្លួនត្រួសត្រាយ គឺយកតំរាមអ្នកដែលបានធ្វើមុន។ ដោយមកមិនអាចយកតំរាប់តាមគេបានទាំងអស់សុទ្ធសាធ រឺ ធ្វើតាមដល់កំរិតកំពូលដូចអ្នកមុនបានអ្នកដែលមានភាពប្រុងប្រយ័ត្ត ត្រូវខំដើរតាមម៌ាគាមហាបុរស និងធ្វើតាមអ្នកដែលមានលក្ខណៈកំពូលក្នុងគោលគំនិងថាបើមិនអាចដល់កំរិត ដ៏អស្ចារ្យដូចមហាបុរសទាំងនោះទេយ៉ាងណាក៏អាចទទួលចំហាយខ្លះដែរ។ អ្នកដែលមិនសូវមានធនធាន អាចត្រួតត្រាទឹកដីចំនុះបានខ្ចាប់ខ្ចួនជាងគេ។ មនុស្សដែលក្លាយជាស្តេចដោយសមត្ថភាពរបស់ខ្លួន មិនមែនដោយធនធាន តែងតែមាន ភាពសមសួនហើយទទួលការស្ញប់ស្ញែង។ ដើម្បីសម្រេចការងារថ្មីៗ ត្រូវមានគំនិត រៀបចំគំរោង ចេះផ្លាស់ប្តូរ រួចហើយអនុវត្តគំរោងដោយប្រើ វិធីសាស្រ្តគ្រប់បែបយ៉ាងដើម្បី ទទួលបានជោគជ័យ។ 
          ខ. ការដណ្តើមងាបានដោយកំលាំងអ្នកផ្សេង រឺ បានដោយសារធនធាន
          ពលរដ្ឋធម្មតាដែលឡើងជាស្តេច ដោយសារធនធានមានឧបសគ្គតិចតួចក្នុងការឡើងបុណ្យតែមានឧសគ្គច្រើនណាស់ក្នុងការរក្សាទុកបុណ្យនោះ។ អ្នកដែលបានឡើងជាព្រះមហាក្សត្រដោយសារគេជួយ អ្នកនោះនិងត្រូវរណបគេជារៀងរហូរ។ ត្រូវមានភាពក្លាហានក្នុងការការពារអាណាចក្ររបស់ខ្លួន ដោយមានឥរិយាបថតឹងរឹង ការគោរព បូជាស្មោះត្រង់ទើបរក្សាការពារបានពីខ្មាំងផ្ចាញ់ខ្លួន។

          ជំពូក ២  របៀបគ្រប់គ្រងរបស់ស្តេច
       ក. អំពីចិត្តសុទ្ធា ឬ ចិត្តកំណាញ់
          លោក ម៉ាកាវែល្លី បាននិយាយថា ស្តេចដើម្បីឲប្រជាពលរដ្ឋទូទៅស្គាល់ទ្រង់ថាជាស្តេចដែល មាន​ភាពទូលំទូលាយនោះ ទ្រង់ត្រូវតែប្រើនយោបាយរិតត្បិតរបស់ស្តេច​ ដើម្បីគ្រប់គ្រងធនធានទ្រព្យសម្បត្តិ​បានគ្រប់គ្រាន់ ព្រោះថាអាចមានធនធានគ្រប់គ្រាន់ ដើម្បីធ្វើសង្រ្គាមការពារខ្លួនទ្រង់ផ្ទាល់ និង ប្រជារាស្រ្ត​ទ្រង់ដោយមិនបាច់ធ្វើការជំរិតទារពន្ធពីប្រជារាស្រ្តរបស់ខ្លួនពេលខ្វះនោះទេ ពេលនោះធ្វើឲប្រជាពលរដ្ឋយ​ល់ពីភាពទូលាយរបស់ទ្រង់ពេលមានអាសន្ននោះ។ ម៉្យាងទៀត​ សេ្តចដែលមានភាពទូលាយដោយធនធាន​ទ្រព្យសម្បត្តិអ្នកដទៃ ធ្វើឲទ្រង់កាន់តែទទួលបានភាពល្បីល្បាញថែមទៀត ហើយទ្រង់អាចថែរក្សាទ្រព្យស​ម្បត្តិផ្ទាល់ខ្លួន និង ថវិការជាតិ ដើម្បីបង្កើនកំលាំងទ័ពសព្វាវុធសំរាប់ការពារទឹកដីប្រទេស។ ដូចជាករណី​នៃស័យរុសសេហ្សារ៍ និង អាឡិចសង់ឌឺរ សម្តេចចាយធនធានអ្នកដទៃ ហើយទ្រង់បានចាយទ្រព្យសម្បត្តិ​នោះដោយចិត្តសប្បុរសក្រៃលែងធ្វើឲទ្រង់កាន់តែល្បីល្បាញណាស់។
          លោកនិយាយទៀតថា មានតែចាយប្រាក់ខ្លួនឯងទេដែលបណ្តាលឲខ្លូនវិនាស។ គ្មានអ្វីដែលធ្វើឲ​វិនាសខ្លូនឯងខ្លាំងដូចភាពទូលាយទេ​ ព្រោះថាបើទ្រង់ប្រព្រឹត្តអំពើទូលាយទ្រង់នឹងបាត់អំណាច ដោយសារ​តែទ្រង់គ្មានកំលាំងទ័ពព្រោះតែធនធានមិនគ្រប់គ្រាន់ដោយសារតែការបង្កើតទ័ព លុះត្រាតែមានប្រាក់ឲកំ​លាំងទ័ពទាំងនោះ បើមិនអីចឹងទេ​ ទ័ពនោះមិនបំរើព្រះអង្គទេហើយទ្រង់នឹងក្លាយជាអ្នកក្រ និងត្រូវគេមើល​ងាយ ឬដើម្បីចៀសវាងសេចក្តីក្រទ្រង់នឹងទៅជាអ្នកលោភលន់ហើយត្រូវគេស្អប់។
          ខ. អំពីមាគ៌ាធ្វើទារុណ្ឌកម្ម ឬ អត់អោនទោសព្រមទាំងការសំរេចចិត្តថាគេស្រលាញ់ ឬ គេស្អប់
          សម្តេចម្នាក់ៗ ចង់ឲគេមើលមកឃើញថាមានមេត្តាធម៌ ហើយមិនឃោរឃៅ។ ប៉ុន្តែ សត្រូវប្រយ័ត្ន​កុំប្រើមេត្តាធម៌នោះខុសរបៀប។ លោកបានលើកពីសេហ្សារ៍ប៉ូហ្សា ត្រូវបានគេមើលឃើញថាជាមនុស្ស​ឃោរឃៅ ប៉ុន្តែ អំពើឃោរឃៅរបស់ទ្រង់ធ្វើឲមានរបៀបរៀបរយ សន្តិភាព និងភក្តីភាព ក្នុងរជ្ជកាលរបស់ទ្រង់។ ហេតុនេះ​ សម្តេចមិនត្រូវបានបារម្ភពីគេចោទថា មានចិត្តឃោរឃៅនោះទេ បើអំពើឃោរឃៅជាម​ធ្យោបាយសំរាប់រក្សាសេចក្តីសាមគ្គីនិងភក្តីភាព។ ដោយសារមានសេចក្តីទន់ភ្លន់ហួសខ្នាតពេក ធ្វើឲប្រទេ​សមានភាពអនាធិបតេយ្យដែលជាហេតុបណ្តាលឲមានការបង្ហូរឈាម និងការរឹបអូសយកទ្រព្យសម្បត្តិ។
          សម្តេចដែលទើបឡើងគ្រប់គ្រងប្រទេសថ្មីៗ ត្រូវបំពេញភាពឃោរឃៅខ្លះ​ ព្រោះរដ្ឋថ្មីមានគ្រោះថ្នា​ក់ច្រើនណាស់ សម្តេចត្រូវប្រយ័ត្នប្រយែងទាំងការជឿ និងការធ្វើ​ ហើយមិនត្រូវខ្លាចស្រមោសខ្លួនឯងទេ ប៉ុន្តែ មិនត្រូវទុកចិត្តខ្លួនឯងជ្រុលពេកនាំឲមានការធ្វេសប្រហែសហើយក៏មិនត្រូវមិនទុកចិត្តគេជ្រុលពេក​រហូតមិនអនុគ្រោះឲគេនោះទេ។ សម្តេច មិនត្រូវធ្វើឲគេស្អប់ខ្លួនពេក ហើយក៏មិនត្រូវឲគេស្រលាញ់ខ្លួនជ្រុលពេកដែរ សម្តេចត្រូវឲគេខ្លាច ព្រោះគេមិនហ៊ានស្អប់ទ្រង់ទេព្រោះសេចក្តីខ្លាចដើរជាមួយភាពមិនមាន​សេចក្តីស្អប់។ ប៉ុន្តែ ត្រូប៉ះពាល់ទ្រព្យសម្បត្តិ និងប្រពន្ធកូនរបស់គេ ព្រោះថាមនុស្សឆាប់ភ្លេចនូវមរណភាព​របស់ឪពុកគេជាងការបាត់បង់ទ្រព្យសម្បត្តិគេ​ ជាហេតុធ្វើឲគេអាចងើបបះបោរជាមួយទ្រង់បាន។
          គ. របៀបដែលសម្តេចត្រូវមានជំនឿជានិច្ច
          ជាការគួរឲសរសើរណាស់ដែលសម្តេចអាចរក្សាបានទុកបាននូវជំនឿល្អ និង រស់នៅក្នុងបូណភាព​មិនមែនដោយឧបាយកលបោកបញ្ឆោតនោះទេ​ សម្តេចត្រូវគ្រប់គ្រងរដ្ឋដោយប្រើច្បាប់និងកំលាំង  ហេតុ​នេះ ដើម្បីទទួលបានជោគជ័យ សម្តេចត្រូវតែជាបុគ្គមួយរូប ដែលមានការយកតំរាប់តាមសត្វពីរ​ គឺសត្វ​កញ្រ្ជោងដើម្បីស្គាល់អន្ទាក់ និងជាសត្វតោដើម្បីបន្លាចសត្វឆ្កែចចក។ បើកាលណាទ្រង់យកតំរាប់តាមសត្វ​ទាំងពីរនោះ ធ្វើឲទ្រង់មានភាបជឿជាក់លើការគ្រប់គ្រងរបស់ខ្លួន ព្រោះទ្រង់ជាមនុស្សឆ្លាត ចេះបត់បែនបា​នគ្រប់កាលៈទេសៈ យល់ពីកលល្បិចសត្រូវ ហើយទ្រង់ជាមនុស្សមានអំណាចព្រោះទ្រង់មានកំលាំងទ័ព​ខ្លាំងក្លា។
       ឃ. អំពីរដ្ឋមន្រ្តីរបស់សម្តេច
          ការជ្រើសរើសរដ្ឋមន្រ្តីរបស់សម្តេចមិនមែនជាភារកិច្ចដែលសំខាន់បន្តិចបន្តួចនោះទេ។ ឬមួយរដ្ឋមន្រ្តីទាំងនោះបានល្អ ឬ​មួយលទ្ធផលបានមិនស្របនឹងលក្ខណៈប្រយ័ត្នប្រយែងរបស់សម្តេចតែម្តង។ កាល​ណាមនុស្សទាំងនោះមានសមត្ថភាព​ និង ភក្តីភាព គេថាសម្តេចជាក្សត្រមានសុភវិនិច្ឆ័យណាស់​ ព្រោះថា​សម្តេចស្គាល់សមត្ថភាពរបស់អ្នកទាំងនោះ ហើយអាចរក្សាទុកបាននូវភក្តីភាពរបស់អ្នកទាំងនោះផង។ ប៉ុន្តែ បើមនុស្សទាំងនោះមានលក្ខណៈផ្ទុយទៅវិញ​ គេអាចមានតែអារម្មណ៍អាក្រក់ចំពោះសម្តេច ព្រោះថា​ក្នុងការជ្រើសរើសរដ្ឋមន្រ្នីទាំងនោះសម្តេចបានធ្វើកំហុសទីមួយ។​ មនុស្សមានខួរក្បាល ៣ យ៉ាង​ មួយយ​ល់ដោយគ្មាននណារជួយ មួយយល់ដោយការមានគេបង្ហាញ។ មួយទៀត​ យល់មិនដោយខ្លួនឯង ឬ មិន​ដោយអ្នកណាពន្យល់ឡើយអ្នកទីមួយប្រសើរល្អបំផុត។ កាលណាសម្តេច​ និងរដ្ឋមន្រ្តីរបស់ទ្រង់ស្ថិតក្នុងរច​នាសម្ព័នរបៀបនេះ​ ហើយទ្រង់និងរដ្ឋមន្រ្តី​ អាចពឹងពាក់គ្នាទៅវិញទៅមក។ កាលណាបើមិនអីចឹងទេ លទ្ធ​ផលតែងតែបណ្តាលឲមានការឈឺចាប់ម្ខាងៗពុំខានឡើយ។
          ង. របៀបបង្រ្កាបមនុស្សបញ្ជោរ
          ម៉ាកាវែល្លី មិនរំលងកម្មវត្ថុមួយដ៏សំខាន់ទេ គាត់បានអធិប្បាយនូវកំហុសមួយ ដែលសម្តេចមានការ​លំបាកនឹងចៀសវាសណាស់​ បើសម្តេចមិនបានប្រុងប្រយ័ត្ន ឬ ក៏ទ្រង់មិនបានជ្រើសរើសបានល្អ។ នេះ ជា​រឿងរ៉ាវទាក់ទងនឹងអ្នកបញ្ជោរ។ សម្តេច គ្មានវិធីណាផ្សេងសំរាប់ការពារព្រះអង្គប្រឆាំងនឹងការបញ្ជោរនេះ ប្រសិនប្រាប់ទៅពួកបញ្ជោរនោះថា ព្រះអង្គមិនខឹងទេបើសិនជានិយាយត្រង់ៗមក។ ប៉ុន្តែ បើអ្នកណាអាច​និយាយត្រង់ជាមួយសម្តេចនោះបានដែរនោះសម្តេចនឹងការគោរពពីសំណាក់ពួកអស់ទាំងនោះហើយ។ ដូ​ច្នេះ សម្តេចដែលមានការប្រយ័ត្នប្រយែងត្រូវតែមានវិធី ៣ គឺថាជ្រើសរើសអ្នកមានសុភវិនិច្ឆ័យធ្វើជាសមា​ជិកក្រុមប្រឹក្សាទ្រង់ ហើយបើកសិទ្ធិពេញលេញឲតែអ្នកទាំងនោះនិយាយត្រង់ៗមកសម្តេចចំពោះតែកម្មវត្ថុ​អ្វីដែលសម្តេចសួរ ហើយគ្មានអ្វីផ្សេងពីនោះទៀតទេ។ ក្បួនមួយដែលមិនចេះខុសបានចែងថា សម្តេចអង្គណាដែលគ្មានសុភវិនិច្ឆ័យខ្លួនឯងទេ សម្តេចអង្គនោះពុំអាចទទួលយោប់ល្អពីគេបានដែរ លើកលែងតែដោ​យចៃដន្យសម្តេចនោះស្ថិតក្នុងការដឹកនាំរបស់អ្នកណាម្នាក់ដែលត្រួតត្រាទ្រង់គ្រប់ផ្នែក ហើយជាមនុស្សដែ​លមានភាពប្រុងប្រយ័ត្នប្រយែងយ៉ាងប្រសើរផង។
          ច. ក្នុងបញ្ហាទាក់ទងជាមួយមនុស្ស តើធនធានប៉ុន្មានទើបគ្រប់គ្រាន់ហើយក្នុងករណីណាដែលគេមិនត្រូវប្រើធនធាន?
          មិនជាការស្ងប់ស្ងាត់ចំពោះព្រះអង្គនោះទេ ដែលជាមនុស្សមួយចំណោមធំបានយល់ និង កំពុងជឿ​ថាព្រឹត្តការណ៍ក្នុងលោកទាំងឡាយបណ្តាលពីព្រេងវសនា​ និង ពីព្រះជាម្ចាស់ ហើយថាមនុស្សម្នាក់ទាំង​ឡាយពុំអាចផ្លាស់ប្តូរព្រឹត្តិការណ៍ទាំងណាទេ​ ទុកជាមានការប្រយ័ត្នប្រយែងយ៉ាងណាក៏ដោយ ផ្ទុយទៅវិញ​គ្មានថ្នាំសង្កូវឯណាអាចយកមកផ្សះបានឡើយ។ មនុស្សដែលមានសេចក្តីប្រុងប្រយ័ត្នប្រយែង កាលណាពេលវេលាតំរូវឲធ្វើអ្វីភ្លាមស្រាប់តែពុំអាចផ្លាស់ប្តូរឲបានរហ័សម្លោះហើយត្រូវវិនាស។ បើដូច្នេះហើយ ដូច​ជាស្រីអីចឹង ជោគវាសនាមានដល់តែមនុស្សក្នុងវ័យក្មេង ពីព្រោះថាយុវជនមិនសូវប្រយ័ត្នប្រយែង ចិត្តមោះ​មុតហើយត្រួតត្រាស្រ្តីដោយលក្ខណៈក្លាហានជាង។
            
សេចក្តីសន្មិដ្ឋាន
       ឆ្លងតាមការបង្ហាញ និងការលើកយកនូវទស្សនៈរបស់លោក ម៉កាវែល្លី រួចមក យើងឃើងថាគ្រប់ទ​ស្សនៈរបស់លោក គឺមានលក្ខណៈទំនោរទៅរកភាពផ្តាច់ការដែលអំណាចទាំងបី គឺឋិតនៅក្នុងកណ្តាប់ដៃ​របស់សម្តេចតែម្នាក់ហើយការគ្រប់គ្រងរដ្ឋជារបបរាជានិយម។ យ៉ាងណាមិញ លោក  ម៉ាកាវែល្លី បានលើក​យកនូវការគ្រប់គ្រង ដូចជា របៀបដណ្តើមយកងារជាសម្តេច​ របៀបគ្រប់គ្រងរបស់សម្តេច ហើយនិងប្រភេ​ទកងទ័ពសំរាប់ដឹកនាំរដ្ឋជាដើម។

          សរុបសេចក្តីមក ទស្សនៈរបស់លោក​ ម៉ាកាវែល្លី​ ត្រូវបានចាត់ទុកថាជាទស្សនៈ ឬទ្រឹស្តីនយោបា​យហិង្សាក្នុងការដឹកនាំ ហើយមិនឲមនុស្សពឹងផ្អែកជំនឿលើអាទិទេពជាជាងកម្លាំងខ្លួនឯងទេ។ មិនតែប៉ុ​ណ្ណោះ​ លោកម៉ាកាវែល្លី ត្រូវបានគេចាត់ទុកជាអ្នកនិពន្ធបែបទំនើបទី១ថែមទៀតផង។ យើងយល់ថា​ គ្រប់​ការលើឡើងរបស់លោកម៉ាកាវែល្លី គឺជាទ្រឹស្តីដ៏មានឥទ្ធិពលសំរាប់អ្នកដឹកនាំ ហើយចំពោះការដឹកនាំអាច​ប្រព្រឹត្តទៅបានដោយរលួន និង ល្អប្រសើរ​ ឬ មិនល្អប្រសើរ​ គឺវាស្ថិនៅលើការអនុវត្តន៍របស់អ្នកដឹកនាំនោះ​ខ្លួនឯងទេ។

ម៉ុងតេស្គីយើ

សេចក្ដីផ្ដើម
ពិភពលោកបានបង្កើតឡើងដែលពោពេញទៅដោយមនុស្សនិងសម្បត្ដិធម្មជាតិដ៏មហាសាលគឺពោរពេញដោយជាតិសាសន៍ចម្រុះគ្នាជាច្រើន ហើយពួកគេក៏រស់នៅដោយសុខសន្ដិភាព និងមានភាពចេះដឹង ហើយនឹងភាពប៉ិនប្រសប់នៅក្នុងការរស់នៅរបស់គេ។ ម្យ៉ាងណាមិញពួកគេទាំងអស់សុទ្ធតែមានភាពក្លាហាននិងមានចំនេះដឹងជ្រោលជ្រៅសម្រាងការគ្រប់គ្រងរដ្ឋដោយត្រឹមត្រូវដែលធ្វើអោយប្រទេសរបស់ពួកគេមានភាពរីកចម្រើនជឿនលឿន។ ហើយអ្នកចណដឹងទាំងនោះក៏ប្រើនូវភាពចេះដឹងរបស់ខ្លួនដើម្បីបង្កើតទស្សនៈផ្សេងៗដែលមានលក្ខណៈខុសគ្នាដោយបញ្ហាសង្គមក៏ដូចជាបញ្ហានយោបាយប្រទេសឬ ការគ្រប់គ្រងដែលជាកត្ដាចំាបាច់បំផុតសម្រាប់អ្នកដឹកនាំប្រទេស។សំខាន់ជាងនេះទៅទៀតទស្សនៈទាំងអស់សុទ្ធតែបានលាតត្រដាងពីគំនិតរបស់ពួកគាត់ព្រោះថាទស្សនៈទាំងនោះត្រូវបានបង្កើតដោយស្ថានភាពជាក់ស្ដែងនៅក្នុងសង្គមមនុស្សនិងឯកសារនូវទស្សនៈ ផ្ទាល់ខ្លួនរបស់គាត់សម្រាប់យកមកអោយមនុស្សត្រិះរិះពិចារណាធ្វើអ្វីៗទាំងឡាយដោយភាពត្រឹមត្រូវ។
ទស្សនៈវិទូផ្នែកគំនិតនយោបាយដែលមានឈ្មោះល្បីល្បាញដែលគេតែងតែយកទស្សនៈរបស់ពួកគាត់មកសិក្សានោះរួមមានៈ ព្រះពុទ្ធ លោកសូក្រាត លោកប្លាតុង លោកអារីស្ទូត លោកខុងជឺ លោក ចនឡក លោកថូម៉ាស ហប ហ្សងហ្សាក់ រ៉ូស្សូ  លោកបារ៉ុង ម៉ុងតេស្គឺយើ ឆាលី ល្វីស លោកនីក្កូឡូម៉ាកាវែលី លោកម៉ាកវេបឺនិងទស្សនៈវិទូផ្សេងៗទៀត។
ហេតុដូច្នេះហើយយើងសូមធ្វើការលើកឡើងនូវទស្សនៈរបស់មួយរបស់លោក ម៉ុងតេស្គីយើ មកធ្វើការបកស្រាយនូវខ្លឹមសារនីមួយៗនិងកាន់តែស៊ីជម្រៅផងដែរ។ជាបឋមដើម្បីអោយកាន់តែមានភាពប្រសើរនិងអត្ដន័យពោរពេញទៅដោយខ្លឹមសារ។
តើទ្រឹស្ដីទាំងនោះមានអត្ថន័យយ៉ាងដូចម្ដេច?

 ជំពូកទី១     ជីវប្រវត្តិរបស់ម៉ុងតេស្គីយើ (MONTESQUIEU)

លោក​​ Montesquieu  ជាទស្សនវិទូនយោបាយ ជាអ្នកប្រវត្តិវិទូ ជាអ្នកនិពន្ធ​ប្រលោម លោករបស់បារាំងម្នាក់និងត្រូវបានគេទទួលស្គាល់ថាជាស្ថាបនិកមួយរូបខាងសង្គមវិទ្យានិងជាបិតានៃវិទ្យាសាស្រ្ត​នយោបាយទៀតផង។ គាត់កើតនៅថ្ងៃទី១៨ ខែមករា ឆ្នាំ១៦៨៩នៃ គ.ស. នៅតំបន់ ប្រេដ នៃ​ ខេត្ដ ជីរុន​ ​​​​​​​ សាធាណរដ្ឋបារាំង ។  ហើយបានទទួលមរណៈកាលនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ១៧៥៥         ក្នុងជន្មាយុ ៦៦ ឆ្នាំ    នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ គាត់ក៏ធ្លាប់ជាទីប្រឹក្សាសភា  ថែមទាំងជាអ្នកប្រឆាំងនឹងទ្រឹស្តីរបបផ្តាច់ការម្នាក់ផងដែរ ។  នៅក្នុងឆ្នាំ ១៧២៦ គាត់លះបង់ការងារទាំងអស់ ដើម្បីយកពេលវេលា ធ្វើការសញ្ជឹងគិត និងធ្វើទៅក្រៅប្រទេសមាន អ៊ីតាលី  ហុងគ្រី ហូឡង់ដ៏ និង ប្រទេសអង់គ្លេសជាដើម ។
ក. លក្ខណៈទូទៅនៃស្នាដៃ និងការសិក្សា
គោលការណ៍សំខាន់របស់គាត់ គឺការផ្គត់ផ្គង់ច្បាប់ និងការបែងចែកអំណាចក្នុងរដ្ឋ ។ ក្នុងស្នាដៃដ៏ល្បី ២ របស់ Montesquieu   នៅក្នុងគំនិតនយោបាយគឺៈ
ទី ១.   ការសិក្សាបញ្ហាកត្តាទូទៅដែលកំណត់នៅក្នុងស្នាដៃរបស់គាត់ឈ្មោះ  ‍
«The Spirit​​​​ of Law​ (1728-1748) »​ ស្នាដៃនេះត្រូវបានបោះពុម្ពជាលើកទីមួយនៅក្នុងឆ្នាំ ១៧៤៨ ។ លោក Montesquieu បានធ្វើការកត់សម្គាល់ថា   «មានមនុស្សជាច្រើន ដែលដឹកនាំមនុស្សរួមមាន     អាកាសធាតុ សាសនា ច្បាប់ និង គោលការណ៍នៅក្នុងអតីតកាល 
ដូចជា សីលធម៌ ទំនៀមទម្លាប់ ប្រពៃណី  លទ្ធផលទាំងអស់នេះបង្កើតបានជាព្រលឹងទូទៅរបស់ប្រជាជន »។
ទី ២.   សមិទ្ធិផលដែលលោក Montesquieu ទទួលបានគឺ ទ្រឹស្តីនៃការបែងចែក        អំណាច។ ស្ថាបនិកទាំងអស់នៃទ្រឹស្តី បែងចែកអំណាចនោះ គឺ អារីស្តូត និង ផ្លាតូ បន្ទាប់   អាគ្វីនីស និង ចន ឡុក ។  ទ្រឹស្តីនេះគេបានឃើញជាលើកទីមួយ នៅក្នុងក្រឹត្យច្បាប់ក្នុងប្រទេសអង់គ្លេស ក្នុងដំណាក់កាលនៃការគ្រប់គ្រងដោយ ក្រូមវែល ។ លោក Montesquieu​ បានឲ្យគំនិតជាទ្រឹស្តីថា «​ អំណាចនយោបាយ តែងតែអនុវត្តន៍ រំលោភលើច្បាប់ ដូច្នេះច្បាប់កំពូលអាចស្ថិតស្ថេរល្អនៅបាន  លុះត្រាតែបែងចែកអំណាចនោះ ជានិតិប្បញ្ញត្តិ  នីតិប្រតិបត្តិ និងតុលាការ ហើយធ្វើយ៉ាងណា  ដើម្បីឲ្យស្ថាប័នអំណាចនីមួយៗ មានសកម្មភាពជាឯករាជ្យដាច់ចេញពីគ្នា» ។
គាត់ធ្លាប់សិក្សាពីច្បាប់តែគាត់ហាក់ដូចជាមិនពេញចិត្តទាល់តែសោះ ពីព្រោះគាត់ចង់ស្វែងយល់ពីគោលការណ៍ ​ «ស្ពីរីត»  របស់វា ។ ពាក្យថា គោលការណ៍ «ស្ពីរីត» មានន័យថា«ជាកម្លាំងជំរុញ» ឬអាចនិយាយបានថា «ជានិន្នាការ» ដែលនាំឲ្យគេដើរទៅមុខ ។  បើយើងធ្វើការប្រៀបធៀបនិយមន័យខាងលើ  ទៅនឹងចំណងជើងសៀវភៅដ៏ល្បីល្បាញរបស់គាត់នោះ គឺ ចង់និយាយថា ហេតុដូចម្តេចបានជានៅក្នុងប្រទេស ​ មួយមានច្បាប់ខុសៗគ្នា ?   ដូចម្តេចបានជាច្បាប់ខ្លះ មានប្រសិទ្ធិភាព ហើយខ្លះទៀតគ្មាន ?
វណ្ណៈកម្មដ៏ធំសម្បើមនេះ ចែកចេញជា ៣១ សៀវភៅ ដែលបែងចែកជា ១៥ ទៅ ២០ ជំពូក
 ក្នុងសៀវភៅនីមួយៗ ។  គេចាត់ទុកលោកជា នយោបាយវិទូ ពីព្រោះខ្លឹមសារសៀវភៅរបស់គាត់ សុទ្ធសឹងធ្វើ ការសិក្សាអំពីរបបគ្រប់គ្រងរបស់រដ្ឋ ។ លោក Montesquieu បានដាក់ចំណងជើងសៀវភៅរបស់គាត់ ​ ដោយប្រុងប្រយ័ត្ន មិនឲ្យឃើញមានលក្ខណៈនយោបាយទេ។


ជំពូកទី២
ទស្សនៈរបស់ Montesquieu (១៦៨៩-១៧៥៥ នៃគ.ស)





១. ទ្រឹស្តីស្តីអំពីច្បាប់
លោក Montesquieu  បានឲ្យនិយមន័យចំពោះពាក្យច្បាប់ថា «នៅក្នុងន័យទូលំទូលាយរបស់វា ច្បាប់គឺ ទំនាក់ទំនងចាំបាច់ទាំងឡាយ   ដែលចេញមកពីអ្វី និងអ្វីដែលនឹងកើតឡើង ។ តាមនិយមន័យនេះ ច្បាប់ដូចជាទំនាក់ទំនងចាំបាច់  គឺមានន័យថា ច្បាប់លែងមានន័យទៅតាមទស្សនៈទាន ​  ទេវវិជ្ជា ឬតាមប្រពៃណីដូច មុនទៀតហើយ ។ ការធ្វើឲ្យមានទំនាក់ទំនងមានភាពត្រឹមត្រូវ  គឺជាភារៈកិច្ចចាំបាច់របស់ច្បាប់ សម្រាប់ភាវៈទាំងអស់តាំងពីធំដល់តូច ។ ​ នៅក្នុងន័យនេះ ភាវៈទាំងអស់ សុទ្ធតែមានច្បាប់របស់វា អាទិទេពក៏មានច្បាប់ អ្នកមានបញ្ញាខ្ពស់  ជាងមនុស្សក៏មានច្បាប់ សត្វក៏មានច្បាប់ មនុស្សសាមញ្ញក៏មានច្បាប់ » ។  គាត់បានអះអាងថា     «ច្បាប់ ទំនៀមទំលាប់ ប្រពៃណី និងច្បាប់បញ្ញត្តិនៃគ្រប់ជាតិសាសន៍ទាំងអស់  សុទ្ធតែមានប្រភពកំណើតរបស់ ខ្លួនចេញពីមូលហេតុ ២ យ៉ាង 
កាយមូលហេតុ និងសីលមូលហេតុ ។

១.១ កាយមូលហេតុ  ជាមូលហេតុដែលមានចំណងទាក់ទងទៅនឹងអាកាសធាតុ ទឹកដី ទំហំ ទីតាំង ភូមិសាស្រ្ត និងដង់ស៊ីតេប្រជាជន ។ ធាតុអាកាស មានឥទ្ធិពលទៅលើចរឹតមនុស្ស ។ដោយមនុស្ស ជាអ្នកបង្កើតច្បាប់ ដូចនេះ អាកាសធាតុ ក៏មានឥទ្ធិពលទៅលើច្បាប់ដែរ ។ ច្បាប់ដែលកើតចេញពីចរឹតមនុស្ស  តណ្ហាមនុស្ស លក្ខណៈមនុស្ស គឺសុទ្ធតែនាំមកជាមួយនូវឥទ្ធពលនៃអាកាសធាតុ  ដូច្នេះ សម្រាប់តំបន់ពីខុសគ្នា ច្បាប់ ក៏មានលក្ខណៈខុសគ្នាដែរ ។ សង្គមបែបណា  បរិយាកាសបែបណា ភូមិសាស្រ្តបែបណា ប្រវត្តិសាស្រ្តបែបណា វប្បធម៌បែបណា  មុខជំនាញឯកទេសបែបណា មនុស្សបែបណា នាំឲ្យច្បាប់​ មានលក្ខណៈ បែបនោះដែរ ។
លោកបានបញ្ជាក់ថា « ច្បាប់បញ្ញត្តិទាំងឡាយ មានចំណងទាក់ទងយ៉ាងជិតស្និទបំផុត ទៅនឹង ​ ការប៉ិនប្រសប់នានា ដែលប្រជាជនខុសៗ​  គ្នា មានពីធម្មជាតិស្រាប់ សម្រាប់ធ្វើជាមធ្យោបាយចិញ្ចឹមជីវិត» ។  ក្នុងចំណោមកាយមូលហេតុ កត្តាភូមិសាស្រ្ត ក៏ជាមូលហេតុចម្បង នៃកំណកំណើតច្បាប់ និងរដ្ឋ ។

១.២ សីលមូលហេតុ  ជាមូលហេតុដែលស្តែងឡើង ជាសកម្មភាពយឺតបន្តិច បើធៀបទៅនឹង កាយមូលហេតុ    គឺកើតឡើង នៅពេលដែលសង្គមមានការរីកចម្រើន ផ្នែកអរិយធម៌ ។ ទាក់ទងទៅនឹងមូលហេតុ ប្រភេទនេះ            មានគោលការណ៍ នៃរបបនយោបាយ ជំនឿ សាសនា សីលធម៌ និងទំនៀមទំលាប់ ប្រពៃណី ។  សីលមូលហេតុ គឺជាមូលហេតុ នៃស្មារតី ឬព្រលឹងរបស់មនុស្សគ្រប់ៗ ​  រូប ។  មូលហេតុនេះ មានឥទ្ធិពល ទៅលើការបង្កើតច្បាប់ប្រជាជាតិខ្លាំងជាងកាយមូលហេតុ ។

២. ប្រភពច្បាប់ចែកជាពីរៈ

២.១ ច្បាប់ពិភពរូបវន្ត   គឺជាច្បាប់វិទ្យាសាស្រ្ត ច្បាប់ទំនាក់ទំនង និងច្បាប់ពិពណ៌នា ក្នុងពិភពសច្ចៈ ។ ច្បាប់នេះ មិនប្រែប្រួលទេ ហើយថែមទាំងគ្រប់គ្រង លើពិភពរូបធាតុទាំងអស់ទៀតផង ច្បាប់នេះ មានចរឹត ជាច្បាប់ធម្មជាតិ ។
២.២ ច្បាប់ពិភពបញ្ញា  គឺជាច្បាប់ដែលកើតចេញ ពីសមត្ថភាព នៃខួរក្បាលរបស់មនុស្ស ។ ច្បាប់នេះ មានបង្កប់នូវតំលៃកាតព្វកិច្ច និងបញ្ញត្តិយ៉ាងច្រើន ដែលមានការប្រែប្រួល ព្រោះភាវៈមានបញ្ញាច្រើន​ មានការភាន់ច្រលំ ដោយសារតែឋិតនៅក្រោមតណ្ហារបស់មនុស្ស ។ គាត់ចែកច្បាប់ពិភពបញ្ញា​ ចែកចេញជា ៣ ទៀត គឺ
ក. ច្បាប់សាសនា  គឺជាច្បាប់ ដែលប្រកាស ឲ្យប្រើប្រាស់ដោយអាទិពេទ សម្រាប់ក្រើនរំលឹកស្មារតី មនុស្សឲ្យចងចាំ​ នូវករណីយកិច្ចរបស់ខ្លួន ចំពោះព្រះអាទិទេព ។
ខ. ច្បាប់សីលធម៌  គឺជាច្បាប់ ដែលប្រកាសឲ្យប្រើប្រាស់ ដោយទស្សនវិទូ សម្រាប់ក្រើនរំលឹក ស្មារតី មនុស្សឲ្យចងចាំ នូវករណីយកិច្ច របស់ខ្លួនចំពោះខ្លួនឯង ។
គ. ច្បាប់នយោបាយ និងច្បាប់រដ្ឋប្បវេណី  គឺជាច្បាប់ ដែលប្រកាសឲ្យប្រើប្រាស់ ដោយអ្នកតែង ច្បាប់ សម្រាប់ក្រើនរំលឹក ដល់ស្មារតីរបស់មនុស្ស ឲ្យចងចាំនូវករណីយកិច្ចរបស់ខ្លួន ចំពោះអ្នកដទៃ និងសង្គម ។ លោក Montesquieu បានបែងចែកច្បាប់បែបនេះ តាមកម្មវត្ថុរបស់វា ។  ច្បាប់រដ្ឋប្បវេណី គឺជាច្បាប់ ដែលទាក់ទងទៅនឹងការកកើតរដ្ឋ ។  ច្បាប់នយោបាយ គឺជាច្បាប់ ដែលទាក់ទងទៅនឹងការរក្សារដ្ឋ ។  ពិតមែនតែ ច្បាប់ទាំងពីរនេះ មានកម្មវត្ថុខុសគ្នាក្តី ក៏ច្បាប់ទាំងពីរនេះ មិនអាចដាច់ពីគ្នាបានឡើយ ។  ក្នុងន័យនេះ បានជាគេ ចាត់ទុក Montesquieu  ថាជាអ្នកទ្រឹស្តី នៃរដ្ឋប្រវត្តិសាស្រ្ត ។ ច្បាប់នយោបាយ និងច្បាប់រដ្ឋប្បវេណី មានទំនាក់ទំនង ជាមួយនឹងច្បាប់ នៃប្រភពរូបវន្ត ។  ឧត្តមគតិរបស់លោក Montesquieu គឺចង់បានឲ្យ ច្បាប់នយោបាយ និងច្បាប់រដ្ឋប្បវេណី មាន លក្ខណៈសុក្រឹត មិនប្រែប្រួល មិនប្រែប្រួល ដូចច្បាប់វិទ្យាសាស្ត្រ ឬច្បាប់នៃប្រភពរូបវន្តដែរ ។ ហើយច្បាប់ទៀតសោត មានរូបរាងប្លែកៗ ទៅតាមលក្ខ័ណ្ឌនយោបាយ និងធាតុអាកាស ។
៣. ទ្រឹស្តីស្តីអំពីអាកាសធាតុ
លោក Montesquieu    ពិនិត្យឃើញថា អាកាសធាតុមានឥទ្ធិពល ទៅលើចរិតមនុស្ស
 ហើយដោយសារមនុស្ស  ជាអ្នកបង្កើតច្បាប់ ដូច្នេះ ធាតុអាកាស ក៏មានឥទ្ធិពល ទៅលើច្បាប់ដែរ ។
៣.១ ឥទ្ធិពលអាកាសធាតុទៅលើចរិតមនុស្ស
ខ្យល់ត្រជាក់ ធ្វើឲ្យមានកម្លាំង ខ្យល់ក្តៅ បន្ថយកម្លាំង ។    លោក Montesquieu   សរសេរថា « គេមានកម្លាំងកាយ កម្លាំងចិត្ត នៅក្នុងអាកាសធាតុត្រជាក់  គេមានការទុកចិត្តលើខ្លួនឯងជាង គេមានសេចក្តីក្លាហានជាង  គេមានចំណង់ សងសឹកតិចជាងគេ មានភាពស្មោះត្រង់ជាង» ។
៣.២ ឥទ្ធិពលអាកាសធាតុទៅលើច្បាប់
ច្បាប់ដែលសម្តែងចេញ ពីចរិតមនុស្ស តណ្ហា របស់មនុស្ស លក្ខណៈរបស់មនុស្ស ក៏មានជាប់ស្នាម ធាតុអាកាស នៅជាមួយដែរ ។  ធាតុអាកាស ក៏មានឥទ្ធិពលទៅលើដី និងទៅលើជីវិតសេដ្ឋកិច្ច ហើយច្បាប់ ក៏មិនដូចគ្នាទេ  សម្រាប់ប្រជាជនជាកសិករ ប្រជាជនជាអ្នកប្រមាញ់ និងប្រជាជនជាអ្នកនេសាទ ។ លោក Montesquieu  បានសរសេរថា «ច្បាប់ ត្រូវមានទំនាក់ទំនង  ជាមួយនឹងរូបសាស្រ្តរបស់ប្រទេស ធាតុអាកាសត្រជាក់ ក្តៅ ទំហំ របៀបរស់នៅ របស់ប្រជាកសិករ  ជាអ្នកប្រមាញ់ ជាអ្នកគង្វាល កម្រិត សេរីភាព ជំនឿរបស់អ្នកស្រុក ធនធានរបស់គេ ទំនៀមរបស់គេ» ។ដូច្នេះ ពាក្យអាកាសធាតុនេះ លោក
 Montesquieu ពិនិត្យមិនត្រឹមតែលក្ខណៈ អាកាសធាតុភូមិសាស្រ្តប៉ុណ្ណោះទេ គឺថែមទាំងលក្ខណៈសេដ្ឋកិច្ច ប្រវត្តិសាស្រ្ត វប្បធម៌ និយាយរួម គ្រប់លក្ខណៈសង្គមសាស្រ្តទាំងអស់ ។
ហេតុនេះហើយ បានជាគេចាត់ទុកលោក Montesquieu ​ ជាស្ថាបនិកសង្គមវិជ្ជាពិតៗ​។


៤. ទ្រីស្តីស្តីអំពីរបបគ្រប់គ្រងរដ្ឋ
លោក Montesquieu បានធ្វើការបែងចែករបបនយោបាយជា ៣ ប្រភេទគឺ
៤.១ របបសាធារណរដ្ឋៈ  គឺជារដ្ឋ របស់ប្រជាជនទាំងមូល ឬមួយផ្នែក ។ លោកបានបែងចែក សាធារណរដ្ឋជាពីរ គឺប្រជាធិបតេយ្យ និងអភិជនាធិបតេយ្យ ។​ ប្រសិនបើសាធារណរដ្ឋ ជារដ្ឋរបស់ប្រជាជនទាំងមូល ផ្គុំគ្នាជាអង្គធំមួយនោះ ជាប្រជាធិបតេយ្យ ។ ប្រសិនបើសាធារណរដ្ឋ ជារដ្ឋរបស់ ប្រជាជនមួយភាគតូចនោះ ជាអភិជនាធិបតេយ្យ ។
៤.២ របបរាជាធិបតេយ្យៈ  ជារដ្ឋរបស់មនុស្សម្នាក់ ដែលស្ថិតនៅ ក្រោមច្បាប់ ដែលមិនប្រែប្រួល និងដែលច្បាប់នោះ បម្រើគោលបំណង តែមនុស្សម្នាក់ខាងលើ ។
៤.៣ របបផ្តាច់ការធិបតេយ្យៈ ជារបបមនុស្សម្នាក់ ដែលនៅលើច្បាប់ ។             របបនីមួយៗ​ សុទ្ធតែមានគោលការណ៍ របស់វាផ្ទាស់ ។ គោលការណ៍នេះ ជាកម្លាំងជម្រុញ របស់រដ្ឋ ។ លក្ខណៈរបស់រដ្ឋ សំដៅទៅលើរចនាសម្ព័ន្ធ ខាងក្នុងរបស់រដ្ឋ សំដៅការរៀបចំរបស់រដ្ឋ ដោយសាររដ្ឋ និមួយៗ​ មានលក្ខណៈផ្សេងៗ ពីគ្នា បានជារដ្ឋមានឈ្មោះខុសៗ គ្នា ។      លក្ខណៈទាក់ទងទៅនឹងនិយមន័យរបស់រដ្ឋ  ហើយបើគ្មានលក្ខណៈនេះទេ គេក៏ពុំអាចសំគាល់បានថា​ ណាមួយជាសាធារណរដ្ឋ ណាមួយជារាជាធិបតេយ្យ និងណាមួយជារបបផ្តាច់ការធិបតេយ្យឡើយ ។ លក្ខណៈដែលទាក់ទងទៅនឹងលក្ខន្តិកៈ របស់រដ្ឋ គឺជាទស្សនទាន របស់រដ្ឋ ។ នៅក្នុងសាធារដ្ឋ ទោះជាប្រជាធិបតេយ្យក្តី ឬជាអភិជនាធិបតេយ្យក្តី គោលការណ៍របស់វា គឺគុណធម៌ ការស្រលាញ់មាតុប្រទេស ស្រលាញ់សមភាព ស្រលាញ់ច្បាប់ ការលះបង់ផលប្រយោជន៍ ខ្លួនឯង  ដើម្បីផលប្រយោជន៍ សាធារណៈ ។ នៅក្នុងរបបរាជាធិបតេយ្យ គោលការណ៍របស់វា គឺកិត្តិយស ពោលគឺការចេះគោរពគ្នា ទៅតាមឋានៈក្នុងសង្គម ការស្គាល់នាទីខ្ពស់ទាប នៅក្នុងរបបផ្តាច់ការធិបតេយ្យ គោលការណ៍របស់វា គឺការភ័យខ្លាច ការគោរពដោយគ្មានការតវ៉ា ចំពោះអ្នកដឹកនាំ ។
ការរលាយបែកបាក់របបទាំងបី
របបគ្រប់គ្រងបែកបាក់របបទាំង ៣ ប្រភេទនេះ អាចរលំរលាយ ប្រែក្លាយជា       លក្ខណៈដើមរបស់វា ធ្លាក់ចុះទៅ ក្នុងរបបមួយគួរឲ្យខ្លាច  ដែលមានការរំលោភបំពាន ពីអ្នកដឹកនាំ ធ្វើអ្វីតាមអំណាចចិត្ត ។​  លោក Montesquieu បានសរសេរថា «ការរលំរលាយ នៃរដ្ឋនីមួយៗ ចាប់ផ្អើមសឹងតែទាំងអស់ ពីការរលំរលាយ គោលការណ៍ របស់វា » ។  ការរលំរលាយសាធារណរដ្ឋ  អាចបណ្តាលមកពីការបាត់បង់សិទ្ធិ  សេរីភាព យុត្តិធម៌  (គុណធម៌) ដែលជាគោលការណ៍របស់សាធារណរដ្ឋ ។     គ្រោះថ្នាក់របស់របបអភិជនាធិបតេយ្យ
 កើតមាននៅពេលណា  ដែលគោលការណ៍គុណធម៌ ប្រែក្លាយជាទៅជាវិសមភាព គ្មានគុណធម៌ អំពើពុករលួយ  ពោលគឺនៅពេលដែលគេអនុគ្រោះឲ្យមានមហិច្ឆិតា របស់បុគ្គលធ្វើតាមទំនើងចិត្ត ដោយមិនរវល់ ដល់ផលប្រយោជន៍សាធារណៈ ។  ចំពោះការរលំរលាយរបបរាជាធិបតេយ្យ  កើតមាននៅពេលដែលការគោរព កិត្តិយស ត្រូវជំនួសដោយស័ក្តិយស ដោយមាសប្រាក់ និងសំណូក ។  ចំណែកការលាយ របស់របបផ្តាច់ការធិបតេយ្យ វារលំរលាយគ្មានឈប់ឈរ ពីព្រោះរបបនេះវា ខូចដោយសារលក្ខណៈសាហាវ ​ព្រៃផ្សៃរបស់វារួចទៅហើយ ។
៥.ការវិភាគស្តីអំពីអំណាច
ក្នុងចំណោមរបបគ្រប់គ្រងទាំង ៣ លោក Montesquieu យល់ឃើញថា « របបដែលប្រសើរល្អជាងគេ បើមិនគិតទៅដល់លក្ខណៈស្ថានភាពអ្វីទេនោះ  គឺ  របបប្រជាធិបតេយ្យ
ពីព្រោះគោលការណ៍របស់វាគឺ គុណធម៌ ។ គុណធម៌ គឺជាគោលការណ៍ប្រជាធិបតេយ្យ វាខ្ពស់ជាងកិត្តិយសដែលជាគោលការណ៍របស់ រាជាធិបតេយ្យហើយវារឹតតែខ្ពសើជាង
សេចក្តីភ័យខ្លាច ដែលជាគោលការណ៍ របស់របបផ្តាច់ការធិបតេយ្យទៅទៀត។  តាមការជាក់ស្តែង គិតទៅដល់លក្ខណៈផ្សេងៗ នោះ គឺរាជាធិបតេយ្យ ជារបបប្រសើរជាងគពីព្រោះរបបរាជាធិបតេយ្យ ជារបបដែលត្រូវតាមរដ្ឋ ដែលមានទំហំធំ» ។ គំនិនេះ លោកMontesquieu លើកយកគំនិត ដែលគេដឹងលឺសុះសាយតាំងពីបុរាណកាល ដែលយល់ថា «ប្រជាធិបតេយ្យ ត្រូវតែសម្រាប់រដ្ឋ ដែលមានទំហំតូច» ។  ម្យ៉ាងទៀត របបរាជាធិបតេយ្យជារបបដែលមាន សម្បទានជាងគេ ក្នុងការធានាសេរីភាព ។តែរបបរាជាធិបតេយ្យ ក៏អាចធ្លាក់ទៅ ក្នុងរបបផ្តាច់ការធិបតេយ្យដែរ  គឺជាផ្តាច់ការធិបតយ្យតែម្នាក់ ។ របបរាជាធិបតេយ្យបានក្លាយទៅជារបបផ្តាច់កាធិបតេយ្យ     កាលណា ភាពឯករាជ្យ     និងឯកសិទ្ធិរបស់ប្រជាជន របស់អង្គការនានា និងរបស់ប្រជាជាតិ មិនត្រូវបានគេគោរពនោះ ។  ដើម្បីធានាឲ្យមានការគោរពនេះ លោក Montesquieu បានគ្រោងទុក នូវយន្តការពីរទៀត សម្រាប់បំពេញបន្ថែម នៅក្នុងការរៀបចំអំណាច ដែលគេអាចឲ្យឈ្មោះថា «   ទ្រឹស្តី នៃការបែងចែក
 អំណាចបញ្ឈរ និងទ្រឹស្តី នៃការបែងចែកអំណាចផ្តេក» ។


៦.ទ្រឹស្តីនៃការបែងចែកអំណាចផ្តេក
ដើម្បីមានស្ថេរភាព  នៅក្នុងសាធារណរដ្ឋ ក៏ដូចជានៅក្នុងរាជានិយម ចាំបាច់ត្រូវតែមាន ការបែងចែកអំណាចរដ្ឋ  ព្រោះថា ការបែងចែកអំណាចរដ្ឋ អាចធ្វើឲ្យមានសមាជិក នៃសង្គម ទទួលបាន នូវសេរីភាព សុវត្ថិភាព យុត្តិធម៌ ពិសេស គឺស្ថេរភាពសង្គមតែម្តង ។
 លោក Montesquieu បានបែងចែកអំណាច ដូចខាងក្រោមនេះ
៦.១ អំណាចនីតិប្បញ្ញត្តិ  ជាអំណាចធ្វើច្បាប់ កែច្បាប់ និងលុបច្បាប់ ។ អំណាចនិតិបញ្ញត្តិ ត្រូវប្រគល់ ទៅឲ្យសភាពីរជាន់ ជាអ្នកកានើកាប់ គឺសភាអភិជន  (សភាជាន់ខ្ពស់) និងសភាប្រជារាស្ត្រ (សភាជាន់ទាប) ។  ក្រៅពីបង្កើត ឬលុបច្បាប់ អំណាចនេះ នៅមានតូនាទី ជាអ្នកតាមដាន ត្រួតពិនិត្យ ការប្រតិបត្តិ របស់ព្រះរាជា  និងមានតួនាទី ជាអ្នកកាត់ក្តី វិនិច្ឆ័យទៅលើសកម្មភាព ប្រតិបត្តិ ក្នុងសង្គមទាំងមូល ។
៦.២ អំណាចនីតិប្រតិបត្តិ   ជាអំណាចប្រតិបត្តិ តាមឆន្ទៈ ​  របស់អំណាចនិតិបញ្ញត្តិ សម្រាប់រៀបចំ ដឹកនាំសង្គម ទាំងផ្ទៃក្នុងប្រទេស ទាំងលើឆាកអន្តរជាតិ  ថែមទាំងជាអំណាច ដែលមានសិទ្ធិប្រកាសសង្គ្រាម និងសន្តិភាព ។  អំណាចនេះ មានបង្កប់នូវចរិត ជាអំណាចនៃច្បាប់អន្តជាតិផងដែរ ។     អំណាចនេះ ត្រូវប្រគល់ ទៅឲ្យព្រះមហាក្សត្រ ជាអ្នកកាន់កាប់ ។
 អំណាចនេះ ក្រៅពីការប្រតិបត្តិ     គឺនៅមានសិទ្ធិ ជំទាស់ចំពោះ អំណាចនិតិបញ្ញត្តិផងដែរ 
តាមនិតិវិធី នៃការប្រើសិទ្ធិ របស់ស្តេច ។
៦.៣ អំណាចតុលាការ  ជាអំណាចវិនិច្ឆ័យ ដែលត្រូវបានគេប្រើប្រាស់ នៅក្នុងក្របខ័ណ្ឌ នៃច្បាប់រដ្ឋប្បវេណី ។ អំណាចនេះ ​ ត្រូវប្រគល់ឲ្យទៅសភាខេត្ត សភាក្រុងនិមួយៗ ដែលកាន់កាប់ អំណាចតុលាការ ។
គោលការណ៍ នៃការបែងចែកអំណាចនេះ       គឺធ្វើឡើង ក្នុងគោលបំណង ទប់ស្កាត់មិនឲ្យ
អំណាច  ដែលស្ថិតនៅក្នុងដៃ បុគ្គលណាម្នាក់ នោះអាចនាំទៅរកសេចក្តីវិនាស  ដល់ប្រទេសជាតិបាន និងដើម្បីឲ្យទ្រឹស្តី នៃការបែងចែកអំណាចនេះ   លុះទៅតាមរូបភាព ជារចនាសម្ព័ន្ធ និងដើម្បីរក្សា នូវតុល្យភាព នៃអំណាចទាំង ៣ របស់រដ្ឋ ។  មួយទៀត គោលដៅ នៃការបែងចែក រក្សាអំណាចនោះ លុះដល់តំណក់ឈាមចុងអំណាចនេះ គឺធ្វើឡើង ដើម្បីប្រឆាំង នឹងរបបរាជានិយមផ្តាច់ការ  ហើយសម្របសម្រួល ទំនាស់រវាង របបមូលធននិយម និងពួកវណ្ណៈអភិជន និងជាការគ្រោងទុកជាមុន  ដើម្បីការពារគ្រោះថ្នាក់ ជៀសវាងការដណ្តើមយកអំណាចផ្តាច់មុខ ព្រោះលោកយល់ថា  « សារជាតិរបស់មនុស្ស បើកាលណា  បានអំណាចនៅក្នុងដៃ របស់ខ្លួនហើយ មនុស្សនោះ នឹងតស៊ូ ដើម្បីក្រោយ» ។  ដូច្នេះ ធ្វើយ៉ាងណា ឲ្យអំណាច ទប់ទល់នឹង អំណាច ពីព្រោះមនុស្សទាំងអស់ ដែលមានអំណាច តែងតែមានការប្រើប្រាស់នូវអំណាចទាំងនោះជ្រុលហួស ៕
៧. ទ្រឹស្តីនៃការបែងចែកអំណាចបញ្ឈរ
ទ្រឹស្តីនេះ មានន័យថា ត្រូវឲ្យមានការ ទទួលស្គាល់ អង្គកណ្តាលផ្សេងៗ  ដែលស្ថិតនៅចន្លោះ រវាងស្តេច និងប្រជារាស្រ្ត  ក្នុងនោះមានវណ្ណៈទាំង ៣ ដែលមាននៅក្នុងរបបចាស់ គឺវណ្ណៈអភិជន សហធម្មិក និងវណ្ណៈផ្សេងៗ ទៀត។  វណ្ណៈទាំងឡាយដែលនៅចន្លោះ
រវាងស្តេច និងប្រជារាស្ត្រ សម្រាប់ធ្វើជាកម្លាំង  ទប់អំណាចរបស់ស្តេច ប៉ុន្តែទ្រឹស្តី នៃការបែងចែកអំណាចបញ្ឈរនេះ មានន័យពេញលេញបាន  លុះត្រាតែមាន ទ្រឹស្តី នៃការបែងចែកអំណាចផ្តេក ​ មកបង្ក្រប់បន្ថែមដែរ ។
សេចក្ដីសន្និដ្ឋានៈ
          ឆ្លងតាមការរៀបរាប់ខាងលើសុទ្ធតែបានបង្ហាញនូវស្នាដៃនិងទស្សនៈមួយចំនួនរបស់លោក MONTESQUTEU ដែលគេបានចាត់ទុកលោក ម៉ុងតេស្គឺយើ ជានយោបាយវិទូ ពីព្រោះខ្លឹមសារសៀវភៅរបស់គាត់សុទ្ធតែធ្វើការសិក្សាជាសំខាន់ៗទៅលើរបបគ្រប់គ្រងរដ្ឋ ។ម្យ៉ាងវិញទៀតទស្សនៈឬទ្រឹស្ដីរបស់លោកទាំងអស់គឺជាទ្រឹស្ដីដែលទាក់ទងទៅនឹងបញ្ហា សង្គមពិតៗ ព្រោះស្នាដៃនិងទ្រឹស្ដីរបស់លោកគឺជាទ្រឹស្ដីនៃការបែងចែកអំណាចដែលជាសំ ខាន់ៗ។ ដែលអំណាចដែលលោកបានបែងចែកមានអំណាចៈ អំណាចនីតិប្រតិបត្ដិ អំណាចនីតិប្បញ្ញាត្ដិ និងអំណាចតុលាការ ព្រោះវាជាគ្រិះដ៏ចំបងសម្រាប់គ្រប់គ្រងរដ្ឋឲ្យ មានស្ថេរភាព និងមានភាពរឹតតែប្រសើរមួយកម្រឹតទៀត។ស្នាដៃនិងទស្សនៈរបស់លោកបានលើកនេះសុទ្ធតែមានអត្ថន័យជ្រោលជ្រៅនិងពោពេញទៅអត្ដប្រយោជន៍ចំពោះសង្គម ជាតិទាំងមូលព្រោះថាទស្សនៈរបស់លោកទាំងអស់គឺសុទ្ធតែមានការទទួលស្គាល់ពីពិភពលោកយើងតែម្ដង។ដោយសារតែគុណសម្បតិ្ដនៃស្នាដៃនិងទស្សនៈទាំងអស់របស់លោកគឺ បានជម្រុញអោយលោកក្លាយទៅជាមនុស្សដែលមានភាពល្បីរន្ទឺពេញសាកលលោកជាពិ សេសនោះគឺលោកត្រូវបានមនុស្សទាំងឡាយចាត់ទុកលោកជាបិតាខាងទស្សនៈវិជ្ជាដែល ជាកត្ដាធ្វើអោយលោកមានវិសាលភាពដ៏ធំធេងសម្រាប់ជីវិតរបស់លោកម៉ុងតេស្គីយើ។
          ដូច្នេះក្នុងនាម​យើងជាអ្នកសិក្សាត្រូវខិតខំសិក្សារៀនសូត្រស្វែងយល់ពីអ្វីៗដែលនៅជុំវិញខ្លួនយើង ស្វែងយល់ពីទស្សនៈគំនិតនយោបាយរបស់បណ្ដាអ្នកប្រាជ្ញជាដូនតារបស់ យើងក៏ដូចបណ្ដាអ្នកប្រាជ្ញលើសកលលោកផងដើម្បីធ្វើការប្រៀបធៀបពិចារណា គេអោយ ឃើញនូវចំនោទបញ្ហាពិតបា្រកដមួយនិងរកនូវដំណោះស្រាយដើម្បីអោយមានភាពរីកចម្រើនទៅមុខនៃសង្គមមនុស្សនៃយើងទាំងអស់គ្នា។


ឯកសារយោង
១. វិទ្យាសាស្រ្ដនយោបាយនិង​ប្រវត្ដិគំនិតនយោបាយ (បណ្ឌិត ឈុន ណារ៉េត​ ២០០៣)
២. ប្រវត្ដិគំនិតនយោបាយ សាស្ដ្រាចារ្យៈ អ៊ុន សកក្កដា






Related Posts Plugin for WordPress, Blogger...

ផ្ទាំងពាណិជ្ជកម្ម