សេចក្តីផ្តើម
ជាទូទៅប្រទេស ឬរដ្ឋណាក៏ដោយមិនថាប្រកាន់យករបបនយោបាយណាមួយនោះទេ
។ ទោះបី
ប្រទេសសេរីនិយម ឬក៏ប្រទេសសង្គមនិយមក៏ដោយដើម្បី ធានាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់របៀបរៀប
រយសង្គមឲ្យបានល្អនោះ គេទាមទារឲ្យមាននីតិសម្រាប់គ្រប់គ្រងហើយនីតិដែលដើរតួចំបងក្នុងការរៀបចំ
រៀបរយសណ្តាប់ធ្នាប់សង្គមនោះ គឺ“នីតិព្រហ្មទណ្ឌ”
។ នីតិព្រហ្មទណ្ឌត្រូវបានចែកចេញជាបីសណ្ឋានគឺ៖ នីតិព្រហ្មទណ្ឌទូទៅ នីតិព្រហ្មទណ្ឌពិសេស និង
នីតិវិធីព្រហ្មទណ្ឌ ។
នីតិព្រហ្មទណ្ឌទូទៅ៖ជាកម្រងអត្ថបទច្បាប់ដែលសិក្សាអំពីគោលការណ៍ទូទៅដូចជាការសិក្សាលើ
បទល្មើសចំណាត់ថ្នាក់នៃបទល្មើសចរិតលក្ខណៈនៃបទល្មើសដំណាក់កាលនៃការប្រព្រឹត្តបទល្មើស ធាតុផ្សំនៃបទល្មើស
និងជាពិសេសសិក្សាលើគោលការណ៍ការអនុវត្តទោស ។ល។
នីតិព្រហ្មទណ្ឌពិសេស
៖ ជាកម្រងអត្ថបទច្បាប់ដែលសិក្សាអំពីបទល្មើសប្រភេទបទល្មើសនិងអំពី ទោស
ប្រភេទនៃទោស ដូចជាទោសក្នុងបទឧក្រិដ្ឋ បទមជ្ឈិម និងបទលហុជាដើម ។ អត្ថបទច្បាប់ នេះ សិក្សាលើនិយមន័យ
អត្ថន័យ និងធាតុផ្សំនៃបទល្មើសនីមួយៗ ។ ឧទាហរណ៍៖ បទរំលោភ សេពសន្ថវៈ បទបង្ករបួសស្នាម បទឃាតកម្ម ឬការប្រមាថ និងការប្រឆាំងនឹងអ្នករាជការ សាធារណៈជាដើម
។
នីតិវិធីព្រហ្មទណ្ឌ
៖ ជាកម្រងអត្ថបទច្បាប់ដែលសិក្សាអំពីវិធានទាំងឡាយស្តីពីការរៀបចំកាករ ប្រព្រឹត្តទៅ នៃស្ថាប័នតុលាការព្រហ្មទណ្ឌគ្រប់ជាន់ថ្នាក់
និងកំណត់នូវវិធានស្តីពីនីតិវិធីចោទ ប្រកាន់ នីតិវិធីស៊ើបអង្កេត នីតិជំនុំជម្រះ
ព្រមទាំងកំណត់អំពីសិទ្ធិអំណាចទាំងឡាយនៃអង្គ ចៅក្រម មេធាវី
មន្រ្តីនគរបាលមន្រ្តីយុត្តិធម៌ គូភាគី សាក្សី អ្នកជំនាញ ។ល។
ធាតុផ្សំនៃបទល្មើសព្រហ្មទណ្ឌ
មានសារៈសំខាន់ណាស់ចំពោះសង្គម និងរដ្ឋនីមួយៗនៅលើ ពិភពលោកយើងនេះ
ការបង្កើតច្បាប់ព្រហ្មទណ្ឌនេះឡើង គឺដើម្បីឲ្យមនុស្សក្នុងសង្គមចេះគោរពគ្នាទៅវិញ ទៅមក
និងមានការរស់នៅប្រកបដោយសេចក្តីថ្លៃថ្លូរ និងស្ថេរភាពទើបបណ្តាប្រទេសនានា តែងតែយក ចិត្តទុកដាក់យ៉ាងខ្លាំងទៅលើបញ្ហាបទល្មើសព្រហ្មទណ្ឌទាំងនេះព្រោះវាគឺជាកត្តាដែលធ្វើឲ្យសង្គមមានភាពចលាចល
សង្គមគ្មានភាពរីកចំរើន ។ ទោះបីប្រទេសនោះខំបង្កើតឲ្យមានច្បាប់ជាច្រើន ក៏ដោយក៏នៅតែ មានមនុស្សមួយចំនួននៅតែប្រព្រឹត្តខុសនឹងច្បាប់ដដែល
រហូតថែមទាំងប្រព្រឹត្តជាបទល្មើសដែលបណ្តាល ឲ្យខូចសណ្តាប់ធ្នាប់របៀបរៀបរយ សន្តិសុខ
និងសេចក្តីថ្លៃថ្នូរសង្គមជាតិ ដែលក្រមព្រហ្មទណ្ឌហាមឃាត់ ជាដាច់ខាតជាពិសេសបទល្មើសប៉ះពាល់ដល់អាជ្ញាធររបស់រដ្ឋ
ដូចជាការប្រមាថ និងការប្រឆាំងនឹងអ្នករាជ ការសាធារណៈជាដើម
។ តើការប្រមាថ និងការប្រឆាំងនឹងអ្នករាជការសាធារណៈមានលក្ខណៈដូចម្តេច?
ការប្រមាថ និងការប្រឆាំងនឹងអ្នករាជការសាធារណៈ
I. សញ្ញាណ
·
ជាអំពើប្រព្រឹត្តដោយចេតនាប៉ះពាល់ដល់បូរណៈភាពនៃបុគ្គលដែលរដ្ឋធម្មនុញ្ញ
និង ច្បាប់ផ្សេងៗ ការពារ
·
ជាអំពើប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់មនុស្ស ដែលមិនអាចរំលោភបំពានបានឡើយ
·
សេចក្តីថ្លៃថ្នូរត្រូវគោរពជាពិសេសត្រង់ថា
ជាបទល្មើសពាក់ព័ន្ធទៅនឹងអាជ្ញាធររដ្ឋជាអាទិ៍រួមមាន៖ ការប្រមាថនិងការប្រឆាំងអ្នករាជការសាធារណៈ
បទញុះញង់អោយប្រព្រឹត្តិអំពើ ប្រឆាំនឹងអ្នករាជ
ការសាធារណៈ បទប្រឆាំងនឹងការអនុវត្តន៏ការងារសាធារណៈ ។
·
ជាប្រភេទបទល្មើសប៉ះពាល់ដល់អាជ្ញាធរដ្ឋដែលមានចែងក្នុងគន្លីទី៤
ជំពូកទី៤ “ការប៉ះពាល់ ដល់អាជ្ញាធរដ្ឋ” ផ្នែកទោលនៃក្រមព្រហ្មទណ្ឌដែលមានចែងអំពី ការប្រមាថ និងការប្រឆាំង អ្នករាជការសាធារណៈ
។
·
ការប្រមាថ
និងការប្រឆាំងអ្នករាជការសាធារណៈ មានចែងនៅក្នុងក្រមព្រហ្មទណ្ឌ ចាប់ពីមាត្រា ៥០២ ដល់ មាត្រា ៥០៧ ។
·
និយមន័យនៃបទល្មើសនីមួយៗ
មានភាពខុសគ្នាទៅតាមអំពើ ជនប្រព្រឹត្តបទល្មើស ឧបករណ៍ ជនរងគ្រោះ និងអាស្រ័យទៅលើគោលដៅនៃការប្រព្រឹត្តបទល្មើស
។
II. ការប្រមាថចំពោះអ្នករាជការសាធារណៈ
ក.
និយមន័យ
យោងតាមមាត្រា
៥០២ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩ បានឲ្យនិយមន័យថា
ការប្រមាថ គឺជាកាយ វាចា កាយវិការ សំណេរ គំនូរ ឬ
វត្ថុដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃបុគ្គល ។
ការប្រមាថចំពោះអ្នករាជការសាធារណៈ
គឺការប្រមាថទៅលើអ្នករាជការសាធារណៈ ឬចំពោះ
ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោតនៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬ
នៅក្នុងឪកាស នៃការបំពេញមុខងាររបស់ខ្លូន ។
ខ.ធាតុផ្សំបទល្មើស
១. ធាតុនីត្យានុកូល
យោងតាមមាត្រា
៥០២ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩ ការប្រមាថចំពោះអ្នករាជការសាធារណៈ
ឬចំពោះពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោតនៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬ
នៅក្នុងឪកាស នៃការបំពេញមុខងាររបស់ខ្លូន
ត្រូវផ្តទ្ទាទោសដាក់ពន្ធនាគារពី ១(មួយ) ថ្ងៃ ទៅ៦ (ប្រំាមួយ) ថ្ងៃ និង ពិន័យជាប្រាក់ពី ១.០០០(មួយពាន់) រៀលទៅ
១០០.០០០ (មួយសែន) រៀល ។
v ទោសបន្ថែម ៖ ប្រភេទ និងរយៈពេល
យោងតាមមាត្រា ៥០៧
នៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩ ចំពោះបទល្មើសដែលមានចែងនេះ ទោស បន្ថែមដូចតទៅនេះ
អាចត្រូវបានប្រកាស ៖
·
ការហាមឃាត់ចំពោះការកាន់កាប់ឬ ការយកតាមខ្លួននូវអាវុធ
គ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទជា ស្ថាពរ ឬ សម្រាប់រយៈពេល ៥ (
ប្រាំ)ឆ្នាំយ៉ាងច្រើន ។
·
ការបិទផ្សាយសេចក្តីផ្តនា្ទទោស
សម្រាប់រយៈពេល២ ( ពីរ)ខែយ៉ាងច្រើន ។
·
ការផ្សាយសេចក្តីសម្រេចផ្តទ្ទាទោស
នៅក្នុងសារព័តមាន ។
·
ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោស
តាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍ សម្រាប់រយៈពេល ៨
(បាំ្របី)ថ្ងៃយ៉ាងច្រើន ។
យោងតាមមាត្រា
៥១៦ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩ ការប្រមាថចំពោះព្រះសង្ឃ ដូនជី និងតាជី ការប្រមាទដូចបញ្ញត្តក្នុងកថាខណ្ឌទី
១នៃមាត្រា៥០២(បទប្រមាទ)នៃក្រមនេះ ដែលប្រព្រឹត្តឡើងចំពោះ ព្រះសង្ឃ ដូនជី និងតាជី នៅក្នុងក្របខ័ណ្ឌនៃមុខងារ
ឬក្នុងឪកាសនៃការបំពេញមុខងារ ត្រូវផ្តទ្ទាទោស ដាក់ពន្ធនាគារពី ១(មួយ) ថ្ងៃ ទៅ៦
(ប្រំាមួយ) ថ្ងៃ និង ពិន័យជាប្រាក់ពី ១.០០០(មួយពាន់)
រៀលទៅ ១០០.០០០ (មួយសែន) រៀល ។
២.
ធាតុសត្យានុម័ត
ធាតុសត្យានុម័តនៃការប្រមាថ
ស្តែងឡើងតាមរយៈអំពើប្រព្រឹត្តិរបស់ជនល្មើសដោយការប្រមាថ ដែលធ្វើឡើងដោយវាចា(ការនិយាយអាក្រក់) ឬកាយវិការ(កាយវិការ
ឬសកម្មភាពណាមួយដែលបង្ហាញ ចេញធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃជនរងគ្រោះ) ឬ
សំណេរ ឬ គំនួរ ឬ វត្ថុដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃបុគ្គលជាដើម ហើយធ្វើទៅលើជនរងគ្រោះជាអ្នករាជការសាធារណៈ
ឬចំពោះពលរដ្ឋ ទទួលអាណត្តិសាធារណៈដោយការបោះឆ្នោតនៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬ
នៅក្នុងឪកាសនៃការបំពេញ មុខងាររបស់ខ្លូន ជាមនុស្សកំពុងមានជីវិត និងមិនមែនជាពលរដ្ឋសាមញ្ញនោះទេ
។ ប្រសិនបើជនរងគ្រោះ មិនមែនជាអ្នករាជការសាធារណៈ ឬមិនមែនជាពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត
នៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬ នៅក្នុងឪកាសនៃការបំពេញមុខងាររបស់ខ្លូន
បទល្មើសស្ថិតក្នុងសញ្ញាណ ផ្សេងពីនេះ ។
ចំពោះបច្ច័យដែលជាផលពិតប្រាកដដែលកើតឡើងដោយសារអំពើប្រព្រឹត្តរបស់ជនល្មើស
និងជាការអន្តរាយជាក់ស្តែង ឬជាព្យសនកម្មជាអាទី៍ដូចជា៖
·
មិនប៉ះពាល់រូបកាយ ឬអន្តរាយដល់សុខភាពផ្លូវកាយឡើយ
តែប៉ះពាល់ដល់ផ្លូវចិត្តដោយការ ខ្មាស់អៀន ការតូចចិត្ត
·
ជាផលប៉ះពាល់ ឬជាការរំលោភលើសេចក្តីថ្លៃថ្នូរនៃបុគ្គលជាអ្នករាជការដែលច្បាប់ការពារ
·
អាចបង្កឲ្យជនរងគ្រោះខូចកេរ្តិ៍ឈ្មោះបុគ្គល
ឬស្ថាប័ន ខាតការងាររដ្ឋ
·
ជាបទល្មើសសម្រេចផល
នៅពេលជនល្មើសបានចាប់ផ្តើមអនុវត្តអំពើរបស់ខ្លួន
៣. ធាតុអត្តនោម័ត
ជនល្មើសដែលប្រព្រឹត្តអំពើប្រមាទចំពោះអ្នករាជការសាធារណៈ
ឬចំពោះពលរដ្ឋទទួលអាណត្តិ សាធារណៈដោយការបោះឆ្នោតនៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬ
នៅក្នុងឪកាស នៃការបំពេញមុខងាររបស់ខ្លូន ក្នុងគោលបំណងបង្កើតជាព្យសនកម្មឡើង
ដែលជាកំហុសចេតនាក្នុងការប្រព្រឹត្ត និងជាកត្តាផ្លូវចិត្តរបស់ជន ល្មើសគឺ៖
·
កំហុសចេតនាដោយចំពោះ ៖
ជនល្មើសបានមើលឃើញជាមុននូវបច្ច័យប៉ះពាល់ចំពោះអ្នករាជការ សាធារណៈ
ឬចំពោះពលរដ្ឋទទួលអាណត្តិ សាធារណៈដោយការបោះឆ្នោតនៅក្នុងក្របខ័ណ្ឌ នៃមុខងារ ឬ
នៅក្នុងឪកាស នៃការបំពេញមុខងាររបស់ខ្លូននេះ ដោយវាចា ឬកាយវិការ ឬ សំណេរ ឬ គំនួរ ឬ
វត្ថុដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃបុគ្គលជាដើម ហើយធ្វើទៅលើជនរងគ្រោះ ឬអាច
បង្កខូចខាតប្រយោជន៍រដ្ឋនឹងកើតមានឡើង ឬពិតប្រាកដនឹងកើតមានឡើង ប៉ុន្តែដើម្បីចង់បាន នូវបច្ច័យនេះ
ទើបជនលើ្មសប្រព្រឹត្តនូវអំពើដែលជាបទល្មើសនេះ ។
·
កំហុសចេតនា ឬចេតនាទុច្ចរិតរបស់ជនល្មើសជាអាទិ៍៖
ចេតនាទុច្ចរិតទូទៅ ៖ ជនល្មើសមានឆន្ទៈរំលោភបំពានលើបញ្ញត្តិច្បាប់
ហើយរារាំងមិនឲ្យសមត្ថកិច្ច បំពេញកាតព្វកិច្ចតាមផ្លូវវច្បាប់។
ចេតនាទុច្ចរិតពិសេស ៖
ជាឆន្ទៈរបស់ជនល្មើសដែលចង់សំរេចបាននូវគោលបំណងរបស់ខ្លួនក្នុងការរារាំងបង្អាក់សមត្ថកិច្ចរបស់អ្នករាជការសាធារណៈដែលធ្វើសកម្មភាពដើម្បីអនុវត្តច្បាប់បញ្ជារបស់អាជ្ញាធរសាធារណៈ
ឬ សេចក្តីសម្រេចរបស់តុលាការ។
III. ការប្រឆាំងនឹងអ្នករាជការសាធារណៈ
ក.
និយមន័យ
យោងតាមមាត្រា
៥០៣ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩
បានផ្តល់និយមន័យថា ការប្រឆាំងនឹងអ្នករាជការសាធាណៈ គឺជាអំពើប្រឆាំងដោយប្រើការតទល់ដោយហឹង្សានឹងអ្នករាជការសាធាណៈ
ដែលធ្វើ សកម្មភាពដើម្បីអនុវត្តច្បាប់បញ្ជារបស់អាជ្ញាធរសាធារណៈ ឬ
សេចក្តីសម្រេចរបស់តុលាការ ។
ខ. ធាតុផ្សំបទល្មើស
១. ធាតុនីត្យានុកូល
យោងតាមមាត្រា
៥០៣ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩ បទប្រឆាំងនឹងអ្នករាជការសាធារណៈ
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែទៅ ៣ (បី) ខែ និង ពិន័យជាប្រាក់ពី ១០០.០០០
(មួយសែន) រៀលទៅ ៥០០.០០០( ប្រាំសែន) រៀល ។
យោងតាមមាត្រា
៥០៥ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩ អំពីបទញុះញង់អោយប្រព្រឹត្តិអំពើប្រឆាំង នឹងអ្នករាជការសាធារណៈ ការញុះញង់ដោយផ្ទាល់អោយអោយប្រព្រឹត្តប្រឆាំងនឹងអ្នករាជការសាធារណៈ
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ)ថ្ងៃ ទៅ១( មួយ) ខែ និង ពិន័យជាប្រាក់ពី ១.០០០
(មួយពាន់) រៀលទៅ ១០០.០០០(មួយសែន) រៀល ។
យោងតាមមាត្រា
៤៩៤ ក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ អំពីលក្ខខណ្ឌអត្ថិភាពនៃការញុះញង់ បានចែងថា “ដើម្បីអនុវត្តផ្នែកនេះ ការញុះញង់អាចត្រូវផ្ទទ្ទាទោសកាលបើអំពើនេះត្រូវបានប្រព្រឹត្តិ
៖
១.តាមសំដី តាមប្រភេទណាក៏ដោយដែលត្រូវក្នុងទីកន្លែងសាធារណៈ ឬ នៅពេលប្រជុំ ជាសាធារណៈ។
២.ដោយសំណេរ ឬ
គំនូរតាមប្រភេទណាក៏ដោយដែលត្រូវផ្សព្ធផ្សាយនៅក្នុងចំណោមសាធារណជន ឬ
តាមអោយសាធារណជនមើល។
៣.ដោយគ្រប់មធ្យាបាយទូរគមនាគមន៍សេតទស្សន៍សម្រាប់សាធារណៈ ។
យោងតាមមាត្រា
៥០៦ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩ អំពីបទប្រឆាំងនឹងការអនុវត្តន៏ការងារ សាធារណៈ អំពើប្រឆាំងដោយហឹង្សាទៅលើការអនុវត្តការងារទៅការអនុវត្តការងារសាធារណៈឬ
ការងារដែលមានប្រយោជន៍ជាសាធារណៈត្រូវផ្តន្ធាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ៣
(បី) ខែ ។ ពិន័យជាប្រាក់ពី១០០.០០០ (មួយសែន) រៀលទៅ ៥០០.០០០ ( ប្រាំសែន) រៀល ។
១.ក.
ទោសបន្ថែម
៖ ប្រភេទ និងរយៈពេល
យោងតាមមាត្រា ៥០៧
នៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩ ចំពោះបទល្មើសដែលមានចែងនេះ ទោស បន្ថែមដូចតទៅនេះអាចត្រូវបានប្រកាស
៖
·
ការហាមឃាត់ចំពោះការកាន់កាប់ឬ
ការយកតាមខ្លួននូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ
ជា ស្ថាពរ ឬ សម្រាប់រយៈពេល ៥ ( ប្រាំ)ឆ្នាំយ៉ាងច្រើន ។
·
ការបិទផ្សាយសេចក្តីផ្តនា្ទទោស
សម្រាប់រយៈពេល២ ( ពីរ)ខែយ៉ាងច្រើន ។
·
ការផ្សាយសេចក្តីសម្រេចផ្តទ្ទាទោស នៅក្នុងសារព័តមាន ។
·
ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោស
តាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍ សម្រាប់រយៈ ពេល ៨ (បាំ្របី)ថ្ងៃយ៉ាងច្រើន ។
១.ខ.ស្ថានទម្ងន់ទោសនៃបទប្រឆាំងនឹងអ្នក
រាជការសាធារណៈ
យោងតាមមាត្រា
៥០៤
នៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩ ត្រូវផ្ទន្ធាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ)
ខែទៅ ១ ( មួយ) ឆ្នាំ និង ពិន័យជាប្រាក់ពី
១.០០០.០០០( មួយលាន) រៀលទៅ ២.០០០.០០០ (ពីរលាន) រៀល នៅក្នុងករណីដូចតទៅៈ
·
ការប្រឆាំងនឹងអ្នករាជការសាធារណៈ
បានប្រព្រឹត្តដោយបុគ្គលច្រើនរូបធ្វើសកម្មភាពក្នុងឋានៈជាចារីសហចារី សហចារី អ្នកផ្តើមគំនិត
ឬ ជាអ្នកសមគំនិត ។
·
ចារីមានអាវុធ ។
២.ធាតុសត្យានុម័ត
ធាតុសត្យានុម័តនៃអំពើប្រឆាំងនឹងអ្នករាជការសាធារណៈស្តែងឡើងតាមរយៈអំពើប្រព្រឹត្តិរបស់ជនល្មើសដោយ
អំពើប្រឆាំងដោយប្រើការតទល់ដោយហឹង្សានឹងជនរងគ្រោះ ដែលធ្វើសកម្មភាពដើម្បីអនុវត្ត ច្បាប់បញ្ជារបស់អាជ្ញាធរសាធារណៈ
ឬ សេចក្តីសម្រេចរបស់តុលាការ ការញុះញង់ដោយផ្ទាល់ អោយប្រព្រឹត្តប្រឆាំងនឹងជនរងគ្រោះ ឬអំពើប្រឆាំងដោយហឹង្សាទៅលើការអនុវត្តការងារសាធារណៈ
ឬ ការងារដែលមានប្រយោជន៍ជាសាធារណៈ ហើយធ្វើទៅលើ ជនរងគ្រោះជាអ្នករាជការសាធារណៈ
ឬចំពោះពលរដ្ឋ ទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត នៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬ
នៅក្នុងឪកាសនៃការបំពេញ មុខងាររបស់ខ្លូន ជាមនុស្សកំពុងមានជីវិត និងមិនមែនជា ពលរដ្ឋសាមញ្ញនោះទេ។ចំពោះបច្ច័យដែលជាផលពិតប្រាកដដែលកើតឡើងដោយសារអំពើប្រព្រឹត្តរបស់ជនល្មើស
និងជាការអន្តរាយជាក់ស្តែង ឬជាព្យសនកម្មជាអាទី៍ដូចជា៖
·
ប៉ះពាល់រូបកាយ ឬអន្តរាយដល់សុខភាពផ្លូវកាយ
និងប៉ះពាល់ដល់ផ្លូវចិត្តដោយការខ្មាស់អៀន ការតូចចិត្ត ការខកចិត្ត
·
ជាផលប៉ះពាល់
ឬជាការរំលោភលើសេចក្តីថ្លៃថ្នូរ និងបូរណៈភាពរាងកាយនៃបុគ្គលជាអ្នករាជការ ដែលច្បាប់ការពារ
·
អាចបង្កឲ្យជនរងគ្រោះខូចកេរ្តិ៍ឈ្មោះបុគ្គល
ឬស្ថាប័ន បាត់បង់ទ្រព្យសម្បត្តិ ខាតការងាររដ្ឋ
·
ជាបទល្មើសសម្រេចផល
នៅពេលជនល្មើសបានចាប់ផ្តើមអនុវត្តអំពើរបស់ខ្លួន
·
អាចបង្កឲ្យជនរងគ្រោះមានរបួស
·
បាត់បង់ ឬ
ប៉ះពាល់ដល់បញ្ហាសណ្តាប់ធ្នាប់សារធារណៈ
·
អំពើបានសម្រេចនៅពេលដែលជនល្មើសបានធ្វើសកម្មភាពរារាំង
ឬ តទល់ដល់អាជ្ញាធរសាធារណៈ ដែលកំពុងធ្វើសម្មភាពតាមការបង្កាប់បញ្ជារបស់ច្បាប់។
៣. ធាតុអត្តនោម័ត
ជនល្មើសដែលប្រព្រឹត្តអំពើប្រឆាំងដោយប្រើការតទល់ដោយហឹង្សា
ការញុះញង់ដោយផ្ទាល់ ឬអំពើប្រឆាំងដោយហឹង្សាទៅលើការអនុវត្តការងារសាធារណៈ ឬ
ការងារដែលមាន ប្រយោជន៍ជា សាធារណៈទៅនឹងអ្នករាជការសាធារណៈ ឬចំពោះពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត
នៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬ នៅក្នុងឪកាសនៃការបំពេញមុខងាររបស់ខ្លូន ដែលធ្វើសកម្មភាពដើម្បីអនុវត្ត
ច្បាប់បញ្ជារបស់អាជ្ញាធរសាធារណៈ ឬ សេចក្តីសម្រេចរបស់តុលាការ ក្នុងគោលបំណងបង្កើត ជាព្យសនកម្មឡើង
ដែលជាកំហុសចេតនាក្នុងការប្រព្រឹត្ត និងជាកត្តាផ្លូវចិត្តរបស់ជន ល្មើសគឺ៖
·
កំហុសចេតនាដោយចំពោះ ៖
ជនល្មើសបានមើលឃើញជាមុននូវបច្ច័យប៉ះពាល់ចំពោះអ្នករាជការ សាធារណៈ
ឬចំពោះពលរដ្ឋទទួលអាណត្តិ សាធារណៈដោយការបោះឆ្នោតនៅក្នុងក្របខ័ណ្ឌ នៃមុខងារ ឬ
នៅក្នុងឪកាស នៃការបំពេញមុខងាររបស់ខ្លូននេះ ដោយប្រើហឹង្សា ការញុះញង់ជាដើម
ហើយធ្វើទៅលើជនរងគ្រោះ ឬអាចបង្កខូចខាតប្រយោជន៍រដ្ឋនឹងកើតមានឡើង ឬពិតប្រាកដនឹង កើតមានឡើង
ប៉ុន្តែដើម្បីចង់បាននូវបច្ច័យនេះ ទើបជនលើ្មសប្រព្រឹត្តនូវអំពើដែលជាបទល្មើស ។
·
កំហុសចេតនា
ឬចេតនាទុច្ចរិតរបស់ជនល្មើសជាអាទិ៍៖
ចេតនាទុច្ចរិតទូទៅ ៖
ជនល្មើសមានឆន្ទៈរំលោភបំពានលើបញ្ញត្តិច្បាប់ ហើយរារាំងមិនឲ្យសមត្ថកិច្ច
បំពេញកាតព្វកិច្ចតាមផ្លូវវច្បាប់ ។
ចេតនាទុច្ចរិតពិសេស ៖
ជាឆន្ទៈរបស់ជនល្មើសដែលចង់សំរេចបាននូវគោលបំណងរបស់ខ្លួនក្នុងការរារាំងបង្អាក់សមត្ថកិច្ចរបស់អ្នករាជការសាធារណៈដែលធ្វើសកម្មភាពដើម្បីអនុវត្តច្បាប់បញ្ជា
របស់អាជ្ញាធរសាធារណៈ ឬ សេចក្តីសម្រេចរបស់តុលាការ ។
IV. អំពីទោសបទល្មើសប៉ះពាល់ដល់អាជ្ញាធរដ្ឋ
v ក្រមព្រហ្មទណ្ឌខ្មែរ
ឆ្នាំ ២០០៩
មាត្រា ៥០២ ៖ ការប្រមាថចំពោះមន្ត្រីរាជការសាធារណៈ ឬចំពោះពលរដ្ឋទទួលអាណត្តិសាធារណៈដោយ
ការបោះឆ្នោត នៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬនៅក្នុងឪកាសនៃការបំពេញមុខងាររបស់ខ្លួន និង មាត្រា ៥១៦ ៖ ការប្រមាថចំពោះព្រះសង្ឃ ដូនជី និងតាជី
ដាក់ពន្ធនាគារពី ១ (មួយ) ថ្ងៃ ទៅ ៦
(ប្រាំមួយ) ថ្ងៃ
ពិន័យជាប្រាក់ពី ១.០០០ (មួយពាន់)រៀល ទៅ
១០០.០០០ (មួយសែន) រៀល ។
មាត្រា ៥០៣ ៖ បទប្រឆាំងនឹងអ្នករាជការសាធារណៈ
ដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ៣(បី) ខែ
ពិន័យេជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល
ទៅ ៥០០.០០០ (ប្រាំសែន) រៀល ។
មាត្រា ៥០៤
៖ ស្ថានទម្ងន់ទោសនៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ
ដាក់ពន្ធនាគារពី ៦ខែ ទៅ ១ឆ្នាំ
ពិន័យជាប្រាក់ពី ១លានរៀល ទៅ
២លានរៀល ។
មាត្រា ៥០៥
៖ បទញុះញង់ឲ្យប្រព្រឹត្តអំពើប្រឆាំងនឹងអ្នករាជការសាធារណៈ
ដាក់ពន្ធនាគារពី ១ថ្ងៃ ទៅ ១ខែ
ពិន័យជាប្រាក់ពី ១ពាន់រៀល ទៅ ១សែនរៀល ។
មាត្រា៥០៦
៖ បទប្រឆាំងនឹងការអនុវត្តការងារសាធារណៈ ឬការងារដែលមានប្រយោជន៍ជាសាធារណៈ
ដាក់ពន្ធនាគារពី ១ ខែ ទៅ ៣ ខែ
ពិន័យជាប្រាក់ពី ១សែនរៀល ទៅ ៥សែនរៀល ។
មាត្រា ៥០៧
៖ ទោសបន្ថែមៈ ប្រភេទ និងរយៈពេល
ចំពោះបទល្មើសដែលមានចែងក្នុងផ្នែកនេះ
ទោសបន្ថែមដូចតទៅនេះ អាចត្រូវបវានប្រកាស ៖
១. ការហាមឃាត់ចំពោះការកាន់កាប់
ឬការយកតាមខ្លួននូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសូវគ្រប់ប្រភេទ ជាស្ថាពរ ឬ
សម្រាប់រយៈពេស ៥ឆ្នាំ យ៉ាងច្រើន ។
២.
ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោស សម្រាប់រយៈពេល ២ខែយ៉ាងច្រើន ។
៣.
ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសាពត៌មាន ។
៤. ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោស
តាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍ សម្រាប់រយៈពេល ៨ ថ្ងៃ យ៉ាងច្រើន ។
សេចក្តីសន្និដ្ឋាន
ដូចនេះការប្រមាថ
និងការប្រឆាំងនឹងអ្នករាជការសាធារណៈ ជាប្រភេទបទល្មើសប៉ះពាល់ដល់ អាជ្ញាធរដ្ឋ ស្ថិតក្នុងបទល្មើសថ្នាក់លហុ
និងមជ្ឈឹម ហើយមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ ចាប់ពីមាត្រា ៥០២ ដល់ មាត្រា ៥០៧ ។ ការប្រមាថ
គឺជាកាយវាចា កាយវិការ សំណេរ គំនូរ ឬ វត្ថុដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃបុគ្គល ។ ការប្រឆាំងនឹង អ្នករាជការសាធាណៈ
គឺជាអំពើប្រឆាំងដោយប្រើការតទល់ដោយហឹង្សា នឹងអ្នករាជការសាធាណៈដែល
ធ្វើសកម្មភាពដើម្បីអនុវត្តច្បាប់បញ្ជារបស់អាជ្ញាធរសាធារណៈ ឬ សេចក្តី សម្រេចរបស់តុលាការ
។ អ្នករាជការសាធារណៈ អាចសំដៅលើអ្នករាជការសាធារណៈ ឬពលរដ្ឋទទួល អាណត្តិសាធារណៈ ដោយការបោះឆ្នោតនៅក្នុងក្របខ័ណ្ឌនៃមុខងារ
ឬនៅក្នុងឪកាសនៃការបំពេញមុខងារ របស់ខ្លូន ឬជា មន្ត្រីអនុវត្តច្បាប់បញ្ជារបស់អាជ្ញាធរសាធារណៈ
ឬសេចក្តីសម្រេចរបស់តុលាការ ។
ចំពោះបទល្មើសទោសអាចត្រូវបានគេប្រកាសដូចខាងក្រោម
៖
- រហាមឃាត់ចំពោះការកាន់កាប់ឬ ការយកតាមខ្លួននូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ជា ស្ថាពរ ឬ សម្រាប់រយៈពេល ៥ ( ប្រាំ)ឆ្នាំយ៉ាងច្រើន ។
- ការបិទផ្សាយសេចក្តីផ្តនា្ទទោស សម្រាប់រយៈពេល២ ( ពីរ)ខែយ៉ាងច្រើន ។
- ការផ្សាយសេចក្តីសម្រេចផ្តទ្ទាទោស នៅក្នុងសារព័តមាន ។
- ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោស តាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់រយៈពេល ៨ (បាំ្របី)ថ្ងៃយ៉ាងច្រើន ។
ឯកសារយោង
កម្រងឯកសារនីតិព្រហ្មទណ្ឌពិសេស,
ឯ.សាស្រ្តាចារ្យ គង់ ស្រ៊ីម,សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
នីតិព្រហ្មទណ្ឌពិសេស,សាស្រ្តាចារ្យ សុខ រឿន,សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ
និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
នីតិព្រហ្មទណ្ឌពិសេស,សាស្រ្តាចារ្យ រុន ពណ្ណារិទ្ធ,សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ
និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣
ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩
ក្រមនីតិវិធីព្រហ្មទណ្ឌឆ្នាំ ២០០៧
និងអត្ថបទច្បាប់ផ្សេងៗ ទៀត
No comments:
Post a Comment