Thomas Hobbes
១. ជីវប្រវត្ថិ និង
ស្នាដៃ
លោក Thomas Hobbesកើតនៅ ម៉ាល់ម៉េសប៊ូរី (ឯកសារខ្លះថានៅ វាលសាយ) នៅថៃ្ងទី ០៥
ខែមេសា ឆាំ្ន១៥៨៨។ លោកកើតមកមិនគ្រប់ខែ នៅពេលស្រុកមានសង្រ្គាមជាមួយអេស្បាញ។
លោកតែងតែនិយាយថាម្ដាយរបស់គាត់បានកើតកូនភ្លោះ គឺរូបលោក និងភាពភ័យខ្លាច។ ជីវប្រវត្តិពីក្មេងរបស់លោក
គឺពុំសូវមានការដឹងឮឡើយ សូម្បីតែឈ្មោះមា្ដយរបស់លោកក៏ពុំត្រូវបានរកឃើញឈ្មោះដែរ។
ឯឪពុករបស់លោក មានឈ្មោះ Thomasផងដែរ ហើយគាត់គឺជាភូឈួយក្រីក្រមួយរូប
ដែលត្រូវបានគេបណ្ដេញចេញដោយសារតែមានជំលោះជាមួយអាចារ្យសាសនាគ្រឺស្ដ។ ពេលនោះ Hobbesត្រូវបានឪពុកធំ
ហ្វ្រាល់ស៊ីស យកទៅចិញ្ចឹមជាមួយនឹងបងប្អូនពីរនាក់ទៀត។
លោកHobbeបានទទួលការសិក្សាតាំងពីអាយុ ៤ឆាំ្ន
នៅព្រះវិហាររបស់សាសនាគ្រឹស្ដមួយឈ្មោះ Westport។ Hobbeជាសិស្សពូកែម្នាក់។
នៅអាយុ ៦ឆាំ្នលោកបានរៀនភាសាក្រិច និងឡាតាំង។ នៅឆាំ្ន ១៦០៣
គាត់បានបន្តការសិក្សានៅសាលាម៉ាល់ម៉េសប៊ូរី ហើយបន្តការសិក្សានៅសាលាឯកជនមួយ
ទើបបានចូលរៀននៅសាកលវិទ្យាល័យអុកស្វត (OXford)នៅអាយុ១៥ឆាំ្ន។ លោកស្នាក់នៅទីនោះ រហូតបញ្ចប់ការសិក្សា
និងក្លាយជាគ្រូបង្ហាត់។ លោកបានបង្ហាត់ Williamដែលលោកជាកូនអភិជនម្នាក់ឈ្នោះ William Cavendish។ នៅឆាំ្ន១៦១០ លោក និង កូនសិស្សរបស់លោកWilliamបានធើ្វដំណើរទៅប្រទេសបារាំង
ហើយបានជួបជាមួយឥស្សរជនសំខាន់ៗដូចជាលោក BaconលោកGallile និងលោកHarvey។
បន្ទាប់ពីបង្រៀនបង្ហាត់អស់រយ:ពេលជាច្រើនឆាំ្ន Hobbe បានពង្រឹកបន្ថែមនូវចំនេះដឹងជាច្រើនទាក់ទិននឹងទស្សនះវិជា្ជ
ធើ្វអោយលោកមានការចង់ដឹងចង់ឮកាន់តែច្រើនលើបញ្ហានេះ ហើយក្នុងឆាំ្ន ១៦៣៦
លោកបានទៅទស្សន:កិច្ចនៅFlorenceក្រោយមកលោកក្លាយជាអ្នកវែកញែកតស៊ូមតិជុំវិញទស្សន:វិជ្ជានៅទីក្រុងប៉ារីស។
នៅឆាំ្ន ១៦៣៧ លោកបានត្រលប់មកប្រទេសអង់គ្លេសវិញ ហើយលោកបានចាត់ទុកខ្លួនលោកជាទស្សន:វិទូមា្នក់ និងជាអ្នកបា្រជ្ញមួយរូប។ លោកបានផ្សព្វផ្សាយសេចក្ដីអធិប្បាយរួមមួយស្ដីពី
ទ្រឹស្ដីចលនា Little Treatise on the theory of motion។ ពេលនោះ
ប្រទេសអង់គ្លេសមានជម្លោះរវាងស្ដេចហ្សាល់ និងពួកសភា។លោក Hobbeបានបំពេញការងារបុព្វសិទ្ធរបស់ស្ដេច។
ពួកសភាបានឡើងកាន់អំណាចក្នុង ខែ វិច្ឆិកា ឆាំ្ន១៦៤០។ ក្នុងឆាំ្ននោះដែរ
លោកខិតខំសរេសរស្នាដៃរបស់លោកដូចជា រូបធាតុនៃច្បាប់ Elements
Of Lawធម្មជាតិ និង នយោបាយNature and Politic ។ លោកតូ្រវបានគេឃាត់ខ្លួន ដោយសារការចេញផ្សាយស្នាដៃទាំងពីរនោះ។ ពេលនោះហើយដែល
Hobbeបានរត់គេចខ្លួនទៅបារាំង។
លោកបានក្លាយទៅជាគ្រូបង្ហាត់ផ្នែកគណិតវិទ្យា ចំពោះស្ដេច អង់គេ្លសឈ្មោះវែលស៍Wales
និងហ្សាល់ទីII(Charles II) ពីឆាំ្ន១៦៤៦-១៦៤៨។
១១ឆាំ្នគត់ ដែលលោកមិនបានត្រលប់ទៅប្រទេសអង់គ្លេសវិញទេរហូតដល់ឆាំ្ន ១៦៥១។ ឆាំ្ន ១៦៥១
មុននិងត្រលប់មកប្រទេសអង់គ្លេសវិញ លោកបានចេញផ្សាយស្នាដៃមួយទៀតឈ្មោះ ឡេវីយ៉ាតង់
ដែលជាស្នាដៃបង្កប់ទៅដោយទ្រឹស្ដីនយោបាយជាលើកដំបូងរបស់លោក។
ឆាំ្ន១៦៥១ដដែលស្នាដៃមួយទៀតដែលសរសេរទុកតាំងពីឆាំ្ន ១៦៤២ ឈ្មោះឡឹដឺស៊ីវ
ត្រូវបានយកទៅបកប្រែ និងធើ្វការរដ្ឋថ្មី ហើយរស់នៅទីនោះរហូតដល់ឆាំ្ន ១៦៧២ (អាយុ
៨៤ឆាំ្ន) លោកបានខិតខំសរសេរជីវប្រវត្តិផ្ទាល់របស់លោកឡើងជាពាក្យកាព្យឡាតាំង
ដែលបកប្រែជាពាក្យកាព្យភាសាអង់គ្លេសហើយលោកធើ្វមរណកាលនៅថៃ្ងទី ០៤ ខែធ្នូ ឆាំ្ន ១៦៧៩។
លោកទទួលមរណភាពក្នុងជន្មាយុ ៩១ឆាំ្ន។
២.
ប្រភពនៃកិច្ចសន្យាសង្គម
២.១.សភាធម្មជាតិ
ក្នុងសភាធម្មជាតិមនុស្សបានបណ្ដោយខ្លួនតាម
សភាវគតិ អត្តទត្ថ និង ចំណង់។ នេះគឺជាចលកររបស់មនុស្ស
(គេចាត់ទុកមនុស្សជាម៉ាស៊ីនមួយ)។ ដោយសារចលករទាំង៣នេះ
បានធើ្វឲ្យមនុស្សក្លាយជាសត្រូវនឹងគ្នា។
លោកបានចាត់ទុកមនុស្សជាចចកសម្លាប់មនុស្សគ្នាឯង ដែលប្រខាំគ្នាឯងដូចឆ្កែចចក។ បើតាមធម្មជាតិរបស់មនុស្ស
មនុស្សជាអត្តទត្ថបុគ្គល អនាធិតេយ្យ ដែលមានបំណងលោភលន់….
មានន័យថាកំណើតរបស់មនុស្សភា្ជប់ជាមួយនឹងសេចក្តីឃោរឃៅ ព្រៃផ្សៃ កាចសាហាវគួរអោយខ្លាច។
តាមលោក Thomas Hobbesមនុស្សនៅក្នុងសភាធម្មជាតិបណ្ដោយឲ្យតែសភាវគតិរក្សាជីវិតដឹកនាំ។
មនុស្សនឹងមានសិទ្ធិធើ្វអី្វៗទាំងអស់ ដើម្បីបំពេញសេចក្ដីត្រូវការ និង
រក្សាជីវិតខ្លួនឲ្យគង់វង្ស។ សិទិ្ធនេះគ្មានព្រំដែន ហើយដាច់ខាត
ប៉ុន្ដែនៅក្នុងការពិតជាក់ស្ដែងមនុស្សពុំអាចប្រើសិទិ្ធនេះបានឡើយ
ពីព្រោះកាលបើសិទិ្ធរបស់ខ្លួនទូលំទលាយគ្មានព្រំដែន គឺជាការខុសឆ្គងខ្លាំង។
សភាពធម្មជាតិរបស់មនុស្ស គឺជាសភាពគ្មានសន្តិសុខ
ដោយសារមនុស្សឋិតនៅក្រោមអំណាចនៃអ្នកខាំ្លងជាងខ្លួន ឬអ្នកដែលពូកែបោកបា្រសជាងខ្លួន។
តាមសភាពធម្មជាតិមនុស្សមានសមត្ថភាពផ្នែកខួរក្បាលនិងមានកំលាំងគ្រប់គ្រាន់ដើម្បីសមា្លប់អ្នកដែលខាំ្លងជាងខ្លួន
ដោយសម្ងាត់ ឬ ដោយចងសម្ពន្ធ័ភាពជាមួយអ្នកផ្សេងទៀតដើម្បីសំរេចគោលដៅនោះ។
តាមសភាពធម្មជាតិ បើមនុស្សពីរនាក់ចង់បាន របស់មួយដូចគ្នា ហើយបែរជាមិនបានវិញនោះ
អ្នកទាំងពីរអាចក្លាយជាសត្រូវនឹងគ្នា ហើយរិះរកមធ្យោបាយ ដើម្បីកំទេចគ្នាទៅវិញទៅមក។
បើសិនជាគ្មានអំណាចមួយសមា្រប់ឃាត់ឃាំងទេនោះ មនុស្សនឹងឋិតក្នុងសង្រ្គាមគ្រប់ពេលវេលា
ហើយមកទៅរកសេចក្ដីវិនាសព្រោះជាសង្រ្គាមឥតព្រំដែនហើយ ពុំអាចបញ្ចប់បានឡើយ។
២.២.កិច្ចសន្យាសង្គម
ប្រភពនៃកិច្ចសន្យាសង្គម គឺបណ្ដោលមកពីមនុស្សបានសំរេចចិត្តថា
បញ្ចប់នូវរូបភាពអសន្តិសុខបែបនេះ ដែលជាសភាពធម្មជាតិដោយផ្ទេរទៅអោយបុគ្គលមា្នក់
ឬបុគ្គលច្រើនគ្នានូវសិទិ្ធដឹកនាំគ្រប់គ្រង។
កិច្ចសន្យាសង្គមមានពីររូបភាពគឺ:
-
កិច្ចសន្យាមានលក្ខណ:ជាសមាគម
ដែលបុគ្គលទាំងឡាយបានសំរេចចិត្តថាត្រូវតែប្រមូលផ្ដុំគ្នាដើរតាមឆន្ទះទាំងឡាយរួមបញ្ចូលមកជាឆន្ទះតែមួយដូចគ្នា។
-
កិ្ចសន្យានៅក្រោមបង្គប់
ដែលក្នុងនោះបុគ្គលទាំងឡាយបានលះបង់ប្រគល់ទៅឲ្យបុគ្គលមា្នក់ ឬច្រើនក្នុងចំណោម
បុគ្គលទាំងឡាយរបស់ខ្លួន ដោយប្តូរយកមកវិញនូវ ការធានា សន្តិសុខផ្ទាល់។
ឧទាហរណ៍វិចារណញ្ញាណ
បាននាំមនុស្សឲ្យលះបង់នូវសិទិ្ធធម្មជាតិរបស់ខ្លួនទៅក្នុងកណ្ដាប់ដៃនៃព្រះមហាក្សត្រមួយព្រះអង្គ។
ដើម្បីរក្សាអំណាចរបស់ព្រះអង្គ ព្រះមហាក្សត្រត្រូវការរៀបចំឲ្យមានសន្តិភាព ដោយតែងតាំងជាច្បាប់ព្រះអង្គ។
• កិច្ចសន្យា និង ច្បាប់ធម្មជាតិទី ១ និង ទី២ Of
the First and second Natural Laws and of Contracts
សភាពត្រឹមត្រូវនៃធម្មជាតិ
ដែលអ្នកនិពន្ធជាញឹកញាប់ហៅថា យុត្តិធម៌ជាតិ
គឺជាសេរីភាពដែលបុគ្គលគ្រប់រូបមានដើម្បីប្រើនូវអំណាចរបស់ខ្លួនគេ ដែលបង្កអោយខូចខាតដល់ធម្មជាតិនៃជីវិតរបស់ផងគេ។
ហេតុផលសេរីភាពត្រូវបានគេយល់ដោយអនុលោមទៅតាមសញ្ញាណទូទៅនៃពាក្យ។
អវត្តមាននៃឧបសគ្គខាងក្រៅ ដែលបង្អាក់ជាញឹកញាប់ផ្ដាច់ចេញអំពើអំណាចបុគ្គល
ប៉ុនែ្តមិនអាចបង្អាល់បុគ្គលមា្នក់ក្នុងការប្រើបា្រស់អំណាចរបស់ខ្លួនដោយោងតាមបុគ្គលវិនិច្ឆ័យ
និងហេតុផល ដែលបុគ្គលត្រូវបានហាមឃាត់មិនអោយប្រព្រឹត្ត នូវការបំផ្លិចបំផ្លាញជីវិត
ឬក៏បោះបង់ការបំផ្លិចបំផ្លាញទៅវិញ ដើម្បីលុបចោលនូវអី្វដែលគាត់គតិថា
វាជាការការពារដ៍ប្រសើរ។ សម្រាប់ពូកគេដែលនិយាយអំពីប្រធានបទនៃការលាយឡំរវាងសិទិ្ធ
និងច្បាប់ Jus and lexប៉ុន្ដែពួកគេគួរតែធើ្វការប្រៀបធៀបពិចារណា
ពីព្រោះថាសិទិ្ធ នៅក្នុងសេរីភាពនៃទង្វើ
ឬក៏ការអត់ទ្រាំក្នុងលក្ខណះខិសឆ្ងាយណាស់ត្រង់ថា ច្បាប់ជាកាតកិច្ច
ហើយសិទិ្ធជាសេរីភាព។
•
សេរីភាព និងសេរីនិយម
ទ្រឹស្ដីនយោបាយរបស់ ហូបស៍ មិនគ្រាន់តែជាលទិ្ធមួយរឹងមាំទេ
ទ្រឹស្ដីនេះស្របនឹងការពណ៌នាសាមញ្ញពីសា្ថនភាពរបស់ពលរដ្ឋនៅដើមមូនធននិយម: ការប្រមៃប្រមូលអាតូមមនុស្សដែលតស៊ូជារៀងរាល់ថែ្ង
ដើម្បីរស់នៅក្នុងពិភពលោក ដែលមានភាពក្រខ្សត់ខាងទ្រព្យសំភារ:។
ចំណងដែលភា្ជប់អាតូម មនុស្សទាំងនេះជាមួយគ្នា
គឺការយកចិត្តដាក់ផ្ទាល់ខ្លួនប្រកបដោយការយល់ដឹង និងវាត្រូវការរដ្ឋជាមួយនឹងរដ្ឋាភិបាល
ផា្ដច់ការជាមធ្យោបាយមួយដើម្បីធានាថា កិច្ចព្រមព្រៀងពណិជ្ជកម្មត្រូវប្រកាន់យក។
រដ្ឋមានអាត្ថិភាពដើម្បី បុគ្គលទាំងឡាយ។ រដ្ឋគ្មានតំលៃនៅក្នុងខ្លួនវាទេ។
ទន្ទឹមនឹងនេះ គេយល់ថាជាសច្ចភាពអមត:មួយ : នេះជាសារជាតិរបស់មនុស្ស និងរបស់រដ្ឋគ្រប់សម័យ។
ប្រសិនបើតាមរយ:សេរីនិយមយើងចង់និយាយពីទ្រឹស្ដីនយោបាយមួយដែលគាំទ្រអតឪន
Hobbesមិនមែនជាអ្នក សេរីនិយមទេ។ ដូច្នេះជាធម្មតាត្រូវវិលទៅរកសេរីនិយម
ឧទាហរណ៍ទៅរក Jonh Locke(ពាក្យឡាតាំង Libertasសេរីភាព) ។
ប៉ុន្ដែប្រសិនបើយើងកំនត់ន័យសេរីនិយមដោយបញ្ញត្តិមូលដា្ឋនបុគ្គល(Individual) កិច្ចសន្យា និងរដ្ឋ និងមិនមែនដោយឥរិយាបថចិត្តវិទ្យាឬតំលៃសីលធម៌ទេ
អាចឲ្យគេចាត់ទុកថាជាអ្នកមុនមា្នក់នៃសេរីនិយម។ និរុត្ដិសាស្រ្ដនេះ
តំរូវអោយយើងបែងចែកច្បាស់លាស់សេរីនិយម ពួកសេរីនិយម ដែលមានបញ្ញត្តិមូលដ្ឋាន :
បុគ្គល កិច្ចសន្យា រដ្ឋពីការអត់ឪន ជាឥរិយាបថវិជ្ជមានឥរិយាបថសីលធម៌ទាក់ទងនឹងការអត់ឪននិងសេរីភាពខាងច្បាប់។
តាមរយះនិរុត្តិសាស្រ្តនេះ Hobbesអាចត្រូវគេហៅថា “ពួកសេរីនិយម” ប៉ុន្ដែមិនមែនជាអ្នកអត់ឪនទេចំណែកឯកជនលោកជាអ្នកសេរីនិយមផង
និងជាអ្នកអត់ឪនផង។ហើយផ្ដើមពីនេះពួកសង្គមនិយមអាចជាអ្នកអត់ឪន ប៉ុន្ដែមិនមែនជាអ្នកសេរីនិយមទេ។
ជាមួយនិរុត្តិសាស្រ្ដនេះ
យើងអាចពណ៌នាទំនាក់ទំនងសំខាន់មួយចំនួនរវាងមនោគមវិជ្ជាក្នុងដំណាក់ខុសគ្នានៃសម័យទំនើប
ចាប់ពីមូលធននិយមដំបូងដែលមានការតស៊ូតឹងតែងដើម្បីរស់ និងជាមួយតំរូវការស្ដេច
ដាចខាតមួយ(Hobbes) ឆ្លងតាមមូលធនដែលបានបង្កើតឡើងពេលវាមានសារះសំខាន់សំរាប់ពលរដ្ឋ
ដែលបង្ហាញសិទិ្ធ មិនអាចរំលោភបំពានបានឆ្លងតាមរយះស្ដេចដាច់ខាត (ឡក់)
និងឆ្ពោះទៅមូលធននិយមឯកជន បានបង្កើតឡើង និវសេរីនិយមមិនជ្រៀកជ្រែក (អាដាមស្មីត)។
បញ្ញត្តិមូលដា្ឋនបុគ្គល និងរដ្ឋហាក់ដូចជាដូចគ្នាច្រើន ក្នុងដំណាក់ខុសៗគ្នានៃសេរីនិយម។
ប៉ុន្ដែផ្ដើមពីដំបូង ទៅដល់មូលធននិយមដែលបានបង្កើតឡើងពេញលេញ
លារផ្លាស់ប្តូរមួយចំនួនក្នុងទស្សនះធម្មជាតិមនុស្ស
ផ្ដើមពីការស័្វយការពារឆ្លងតាមសិទិ្ធមិនអាចរំលោភបានរហូត ដល់ការរីករាយនិងផលចំនេញ។
យើងអាចនិយាយថា បញ្ញត្តិ សេរីភាព បុរេសន្មតថាមានភ្នាក់ងារ
ឬប្រជាពលរដ្ឋមួយចំនួនដែលមានសេរីភាព។ សេរីភាព មិនមែនជាបញ្ញត្តិមួយ
ដែលឈរលើខ្លួនឯងបានទេ។ ទស្សនះវិជ្ជាសេរី
ភាពមួយបុរេសន្មតជាចាំបាច់នូវលទិ្ធអំពីជាសេរីភាព និង តាមរបៀបណាវាជាសេរីភាព។
ចំពោះពួកសេរីនិយមនេះជាបុគ្គលដែលយល់ថាជាស្វ័យគ្រប់គ្រាន់ ជាភ្នាក់ងារអត្តទត្ថប្រកបដោយវិចារណញ្ញាណ។
ដូ្ចច្នេះវាមិនមែនតាមទំនើងចិត្តទេពេលយើងកំណត់ន័យ សេរីនិយម ថាជាទម្រង់ បុគ្គលនិយម
ឬឯកត្តនិយមមួយ។
ទោះយ៉ាងណាក៏ដោយ គួរកត់សំគាល់ថា
ជាធម្មតាពាក្យសេរីនិយមត្រូវប្រើបា្រស់ទ្រឹស្ដីសេដ្ឋកិច្ច-នយោបាយដែលចាត់ទុកសេរីភាពថា
ជាតំលៃមូលដា្ឋ និងជាការយកចិត្តទុកដាក់ផ្ទាល់ខ្លួនប្រកបដោយការយល់ដឹងរបស់បុគ្គលជាកំលាំងចលករមូលដា្ឋន
ជាទីដែលមានភារកិច្ចធានាវិស័យសកម្មភាពសំរាប់ភា្នក់ងារឯករាជ្យ។ មានន័យថា
រដ្ឋត្រូវវិចារណញ្ញាណ កា្លយជាអាចប្រព្រឹត្តបាន
ប៉ុន្ដែមានការកំរិតច្បាស់លាស់ខាងអន្តរាគមន៍ថែមទៀតពីរដ្ឋ។
ផ្ដើមពីការប្រើបា្រស់ទូទៅនៃពាក្យ យោងតាមនោះ សេរីភាពបុគ្គលមានសារះសំខាន់
និងរដ្ឋគួរតែធើ្វអំពើមានការព្យាករណ៍ វាមិនមែនធម្មតាទេដែលហៅ Hobbesថា
ជាពួកសេរីនិយមម្នាក់នោះ។
៣. សង្គមជាយន្តការនៃនាឡិការមួយ
Hobbes រស់នៅក្នុងសង្គមអស្ថិរភាពខាងនយោបាយក្នុងអំឡុងសង្រ្គាមស៊ីវិលរវាងពួករាជានិយម
និង ពួកសភានិយម។ បទនិពន្ធខាងនយោបាយរបស់គាត់ផ្តោតលើតំរូវការរដ្ឋាភិបាលខ្លាំងមួយ
ដែលអាច ធានាសន្តិភាព និងសណ្តាប់ធ្នាប់។
ដូច្នេះ Hobbes គំាទ្ររាជានិយមដាច់ខាតមួយ។ ប៉ុន្តែការគំាទ្រ ខាងមនោគមវិជ្ជា ដែល Hobbes
ផ្តល់អោយមានលក្ខណៈមិនច្បាស់លាស់។
សន្តិភាព និងសណ្តាប់ ធ្នាប់មានសារៈសំខាន់ណាស់ ប៉ុន្តែទោះ Hobbes រដ្ឋាភិបាលជារាជានិយមតពូជ ឬអត់មិនសូវជាសំខាន់ ប៉ុន្មានទេ។ ទ្រឹស្តីនយោបាយរបស់ Hobbes អាចអោយគេមើលឃើញភ្លាមៗថា មានលក្ខណៈបុគ្គល និយមខ្លាំងក្លា និងជាអ្នកផ្តាច់ការនិយម។
ក្នុងករណីរបស់
Hobbes ការប្រមូលផ្តុំបុគ្គលនិយមនេះ និងរដ្ឋាភិបាលផ្តាច់ការអាចបកស្រាយ ជាការបង្ហាញពីស្ថានភាពក្នុងដំណាក់កាលដំបូង
និងអស្ថេរភាពក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និង សេដ្ឋកិច្ចទីផ្សារៈ
រដ្ឋត្រូវការស្តេចម្នាក់ខ្លាំងដែលអាចលុបបំបាត់ឯកសិទ្ធិចាស់របស់អភិជន ធានាសន្តិភាព
និងសណ្តាប់ធ្លាប់ និងជាអ្នកដែលអាចធានាថា អតិថិជន
និងគូប្រជែងរក្សាកិច្ចព្រមព្រៀងពាណិជ្ជកម្ម របស់ខ្លួន។
នៅក្នុងស្ថានភាពនៃការប្រកួតប្រជែងសាកលមួយរវាងមនុស្សជាមួយមនុស្សដើម្បីរស់
មធ្យោបាយតែមួយគត់ក្នុងការ ធានាជីវិត និងទ្រព្យសម្បត្តិ គឺរដ្ឋាភិបាលមួយខ្លាំងស្ថិតក្រោមរបបរាជា
និយមផ្តាច់ការ។ Hobbes ហាក់ដូចជា
មានទស្សនៈមួយចំនួនដូចគ្នានឹងម៉ាខ្យាវ៉េលីៈ សង្គម និង នយោបាយគួតែយល់ដឹង ដែលវិចារណញ្ញាណ និងវិទ្យាសាស្រ្តនិងធម្មជាតិ
មនុស្សអាចផ្លាស់ប្តូរបាន ជាមូលដ្ឋាន និងមិនទាក់ទងនឹងប្រជារាស្រ្ត។ ប៉ុន្តែ Hobbes មិនរីករាយជាមួយវិធីពណ៌នាទូទៅ
ដែលផ្អែក លើការសិក្សាព្រឹត្តិការណ៍ដោយឡែកៗ ដូច ម៉ាខ្យាវ៉េលី នោះទេ។ គាត់ស្វែងរកកាន់តែរឹងមាំឡើង
គាត់ប៉ុនប៉ងចូលកាន់តែ ជ្រៅអោយដល់គ្រឹះដែលផ្តល់ការពន្យល់ជ្រាលជ្រៅជាង អំពីបាតុ
ភូតសង្គមដោយផ្ទាល់ ។
Hobbes
ជាទស្សនៈវិទូម្នាក់ក្នុងចំនោមទស្សនៈទាំងឡាយជំរុញដោយវិទ្យាសាស្រ្តថ្មីៗ និង ទស្សនៈវិទ្យាធម្មជាតិរបស់គាត់ត្រូវសំគាល់ច្បាស់លាស់ ដោយឥទ្ធិពលនេះ ទីបំផុតចក្រវាឡ
គឺរួមផ្សំ ពីចុណ្ហភាគរូបធាតុដែលជាបែបមេកានិច។
ដូច្នេះទស្សនៈវិទូចុងក្រោយរបស់ Hobbes គឺទ្រឹស្តីចលនា ការស្របជាមួយមេកានិចមានលក្ខណៈច្បាស់លាស់។ ដូច្នេះទស្សនៈវិទូចុងក្រោយរបស់ Hobbes គឺ ទ្រឹស្តីចលនា
ការស្របជាមួយមេកានិចមានលក្ខណៈច្បាស់លាស់។
ប៉ុន្តែទន្ទឹមគ្នានេ Hobbes ស្វែង រកគោលការមួយ
ដើម្បីពន្យល់ការផ្លាស់ប្តូរផ្សេងៗនៃព្រឹត្តិការណ៍ខាងក្រៅ។ គាត់ស្វែងរកមូលដ្ឋាន នេះនៅក្នុងមនុស្ស។
មនុស្សជាប្រធានវិស័យ ជាមូលដ្ឋានផ្តើមពីនោះ ដែលសង្គមគួរតែពន្យល់។
គំនិតរបស់គាត់គឺបែងចែកសង្គម
ទៅជាផ្នែកទាំងឡាយរបស់វា តាមរបៀបដូចគ្នា ពិនិត្យ ផ្នែកទាំងឡាយ
បន្ទាប់មកដាក់វាបញ្ចូលគ្នាជាថ្មី ដើម្បីយើងអាចមើលឃើញវាទាក់ទងគ្នាយ៉ាងដូច ម្តេច
និងរបៀបដំណើរការរបស់វាយ៉ាងដូចម្តេច?
តាមរយៈទង្វើដូច្នេះ យើងនឹងដឹងសង្គមជាអ្វី? នេះមិន អាចកើតឡើងតាមរយៈការបែងចែកសង្គមជាក់ស្តែងនោះទេ ប៉ុន្តែគ្រាន់តែតាមរយៈរូបបារម្មណ៍នូវអ្វី
ដែលយើងកំពុងធ្វើ។ ឧទាហរណ៍នេះ បំភ្លឺចំនុចសំខាន់ ជាច្រើននៅក្នុងវិធី “បំបែក-រួមផ្សំ” របស់ Hobbes ។ វិធីចាប់ផ្តើមដោយការបែងចែកបាតុភូតមួយ
បន្ទាប់មកផ្គុំវាឡើងវិញ។
នេះជាវិធីវិភាគ និងសំយោគ។ ដូច្នេះសង្គមអាចពន្យល់បានលើមូលដ្ឋាននៃផ្នែកសមាសរបស់វា។ ប៉ុន្តែនេះ មិន មែនមានន័យថា Hobbes គិតតែមួយមុខថា រួមមានតែផ្នែកទាំងឡាយតែមួយគត់នោះទេ។ នាឡិកា
មិនរួមមានតែផ្នែកទាំងឡាយនោះទេ ពេលដែលផ្នែកទាំងឡាយដាក់បញ្ចូលគ្នា
អ្វីមួយថ្មីខាងគុណ ភាពលេចឡើង ទោះបីរូបវាជានាឡិកា ឬសង្គមក៏ដោយ។ ដូច្នេះ Hobbes មិនវិភាគផ្នែកទាំងឡាយ របស់ទាំងមូល អោយទៅជាផ្នែកៗរបស់វាទេ
ក៏ដូចជារយៈការរួមគ្នាដំនើរការរបស់វា។ ដូច្នេះវិធីនេះ Hobbes ប៉ុនប៉ងពន្យល់អ្វីមួយ ដែលគេផ្តល់អោយដោយយោងលើធាតុមូលដ្ឋានរបស់វា។ យើង អាចនិយាយថា Hobbes
ស្វែងរកគោលការណ៍ពន្យល់មួយដែលជ្រាលជ្រៅជាងកំរិត ពិនិត្យអាតូម ទៅទៀត ។
ប្រសិនបើយើងវិលទៅរកឧទាហណ៍ពីនាឡិការ
យើងអាចនិយាយបានថាថែមទៀតថា Hobbes
កំពុស្វែងរកការពន្យល់បែបមុខងារនិយម : ការយល់ដឹងនាឡិការមានន័យថា
យល់របៀបវា ដំណើរការ ។ លក្ខណៈពិសេសតែមួយគត់នៃផ្នែកទាំងឡាយដែលយកចិត្ដទុកដាក់
គឺផ្នែកទាំងឡាយ ដែលមានសារៈសំខាន់ ចំពោះសម្ថតភាពដំណើរការ (បំពេញមុខងារ) របស់វា : ឡានរបស់វាអាចតឹង នឹង អាចរុញនាឡិការ
ស្ពឺរបស់វាធ្មេញដែលអាចទាក់ទង ជាមួយធ្មេញផ្សេងៗ និង ផ្ដល់ចលនា ។ ទោះ បីជាពណ៌ខៀវ ឬ
ក្រហមមិនទាក់ទងនឹងនាឡិការជាប្រព័ន្ធ ដំណើរការក៍ដោយ ហើយវាផ្ដល់ប្រយោជន៍
ក្នុងការបែងចែកផ្នែកទាំងឡាយរបស់វាបន្ថែមទៀតក៍ដោយ :
យើងយល់ដឹងនាឡិការជាអ្វី ផ្ដើមពីការ ភ្ជាប់ឡានទាំងឡាយស្ពឺ ដោយមិនត្រូវការដឹង
ពីចលនាសម្ព័ន្ធអាតូមនៃផ្នែកទាំងនេះ គឺជាអ្វីដែលវាជា ក្នុងឋានៈជាផ្នែកបំពេញមុខងារទាំងឡាយ
ពីព្រោះចុណ្ហភាពរូបវាត្រូវបានកសាងឡើង ។ ប៉ុន្ដែយើង មិនត្រូវការដឹង
អ្វីមួយអំពីនេះដើម្បីរកឃើញនាឡិការជាអ្វី ។ អ្នកធ្វើនាឡិការម្នាក់
មិនចាំបាច់ជារូបវិទូ ម្នាក់ទេ ។
ការពិតនាឡិការមួយធ្វើឡើងដោយនរណាម្នាក់
ហើយវាត្រូវប្រើប្រាស់ដោយនរណាម្នាក់ ដើម្បី ប្រើប្រាស់ពេលវេលា ឬ
ជាឧទាហណ៍ ឬមានតួនាទីជានិមិត្ដរូប ។ ប៉ុន្ដែយោងទៅតាមឧទាហណ៍របស់ Hobbes យើងមិនត្រូវការដឹងអ្វីមួយថា តើនរណាធ្វើនាឡិការ ឬហេតុអ្វីធ្វើនាឡិការ
ឬនាឡិការមាន ប្រយោជន៍មានអ្វីខ្លះ ? ដើម្បីយល់ដឹងនាឡិការគឺជា
ត្រូវដឹងពីផ្នែកទាំងឡាយរបស់វានៅក្នុងអន្ដរទំនាក់
ទំនងរបស់វា គឺត្រូវយល់ដឹង ថានាឡិការដំណើរការយ៉ាងដូចម្ដេច ? ដំណើរការរបស់នាឡិការកំណត់
ដោយចលនាមេកានិចនៃផ្នែកទាំងឡាយរបស់វា ឬយ៉ាងណា។ ដើម្បីយល់ដឹងនាឡិការ គឹត្រូវយល់តើ
វាដំណើរកាយ៉ាងដូចម្ដេច ? នៅក្នុងសម័យនេះយើងអាចនិយាយថា ការពន្យល់របស់ Hobbes មាន លក្ខណៈជាមុខងារនិយម ។
យើងអាចនិយាយថា
ឧទាហណ៍របស់ Hobbes
ចង្អុលបង្ហាញគំរូស៊ីបែរនេទិច (Cybermetic) វាមិនគ្រាន់តែថា ផ្នែកទាំងអស់របស់វាស្របទាំងស្រុងនឹងមុខងារនិយម
ដែលក្នុងនោះផ្នែកនីមួយៗ មាន បុរេសន្មតផ្នែកផ្សេងៗទៅវិញទៅមក ។
ដូចគ្នានេះដែរផ្នែកមួយចំនួនជំរុញយន្ដការ និង ផ្នែកផ្សេងទៀត តំរងទិសយន្ដការ ។
ប្រសិនបើយើង គិតពីនាឡិការមានប៉ោលវែងមួយដែលមានទំងន់ និង ប៉ោលមួយ យើងអាចនិយាយបានថា
ទំងន់ជាកម្លាំងចលករ ដែលធ្វើអោយនាឡិការដើរ ឯប៉ោលគឺអ្វីដែលគ្រប់គ្រង
ឬណែនាំកម្លាំងចលករដើម្បីអោយនាឡិការដើរក្នុងល្បឿន ស្មើ ។ ប្រសិនបើគ្មានទំងន់ នោះគ្មានចលនា
ទេ ។ ប្រសិនបើគ្មានប៉ោល នោះគ្មានចលនាតាមលំដាប់ ។
ឥលូវនេះប្រសិនបើយើងអនុវត្ដន៍ទឡ្ធីករណ៍នេះក្នុងសង្គម
យើងអាចនិយាយបានថា Hobbes
បដិសេធន៍ការប៉នប៉ងពន្យល់បាតុភូតសង្គមតាមរយៈសង្គម ។
យើងត្រូវពិចារណាធាតុមូលដ្ឋាន ។
គាត់ក៍បដិសេធ គំនិតពន្យលសង្គមតាមរយៈអាទិទេពដែលមានគោលបំណងមួយសម្រាប់សង្គម (Technology) ។ គាត់ស្វែងរកទំនាក់ទំនង មុខងាររវាងផ្នែកទាំងឡាយ
ប៉ុន្ដែគាត់មិនវិភាគសង្គមទៅជា ផ្នែក ជាផ្នែក ដោយឡែករបស់វាទេ
ហើយគាត់ក៍មិនផ្ដាច់ផ្នែកទាំងឡាយអោយហួសពីការចាំបាច់
ដើម្បីពន្យល់ផ្នែកទំនាក់ទំនងសង្គមផ្នែកមុខងារឡើយ ។ យោងតាមការបកស្រាយបែបនេះ មានន័យ
ថា Hobbes មិនមែនជាអ្នកពន្យល់ប្រព័ន្ធក្នុងស័ព្ទ ធ្វើអោយសាមញ្ញ ពេកទេ ។
តើ
Hobbes ឈានដល់ផ្នែកសមាសទាំងឡាយនៅក្នុងសង្គម និង តើគាត់យល់ដឹងផ្នែកទាំង
ឡាយនេះយ៉ាងដូចម្ដេច ? គាត់ប្រើប្រាស់ប្រភេទបទពិសោធន៍គំនិត
: ចូរយើងធ្វើរូបារម្ភណ៍ថា រដ្ឋមិន មានអត្ថិភាព តើជីវិតមនុស្សរស់នៅយ៉ាងដូចម្ដេច ?
តាមរយៈនេះ Hobbes ខិតខំរកអ្វីដែលធ្វើអោយរដ្ឋ
កើតអ្វីដែលពន្យល់ និង
បញ្ជាក់ហេតុផលនៃអត្ថិភាពរបស់យើងនៅក្នុងសង្គមនយោបាយមួយនៅក្នុងរដ្ឋ មួយ ។
ដូច្នេះគាត់សួរ តើជីវិតទៅជា ដូចម្ដេច ប្រសិនបើរដ្ឋ មិនមានអត្ថិភាព ។ ដើម្បីយល់ដឹង
តើវា មានន័យដូចម្ដេចខ្លះក្នុងការរស់នៅក្នុងរដ្ឋមួយ ។
តើយើងត្រូវមានលទ្ធិភាពយល់ដឹងថា តើរស់យ៉ាងដូច ម្ដេច ប្រសិនបើគ្មានរដ្ឋ ?
ការប្រើប្រាស់បញ្ញាត្ដិដូចជាការភ័យខ្លាចរបស់បុគ្គល
ការភ័យខ្លាចរបស់ មនុស្សគ្រប់រូបចំពោះមនុស្សគ្រប់រូបកផ្សេងទៀត និង
កិច្ចសន្យាតំរូវអោយផ្ដល់សេរីភាពផ្ទាល់ខ្លួន Hobbes ខិតខំយល់ដឹងអំពីបាតុភូតដែលជារដ្ឋ
អាជ្ញាធរ និង អំនាច ។
Hobbes អះអាងថា មនុស្សជាតិ
ប្រសិនបើគ្មានរដ្ឋនឹងគ្មានសុវត្ថិភាព ។ ប្រសិនបើគ្មានរដ្ឋយើង
នឹងបាត់បង់ការការពារខ្លួនយើង ។ ព្រោះតែយើងត្រូវការទ្រព្យសំភារៈរស់នៅ
និងព្រោះតែភាពខ្សត់ នៃ ទ្រព្យសំភារៈដែលយើងមាន ទន្ទឹមគ្នានេះដែរ
យើងទាំងអស់គ្នាជាធម្មជាតិខិតខំរស់ ចាំបាច់មានការ ប្រកួត ប្រជែងរវាងយើងទាំងអស់គ្នា
ដើម្បីទ្រព្យសំភារៈទាំងនេះ ។ គ្មាននរណាម្នាក់អាចមានសុវត្ថិភាព
ក្នុងការតស៊ូជាបុគ្គលដើម្បីរស់ ពីព្រោះគ្មាននរណាម្នាក់ កាប់មិនដុតមិនឆេះនោះទេ
ហើយមានគុណ ភាពជាបង្គួរ ខាងកំលាំង និងការវៃឆ្លាតក្នុង ចំណោមមនុស្ស ទេ ។
ដូច្នេះនឹងមានជំលោះជាបន្ដបន្ទាប់។ នេះជាអ្វីដែលគេហៅថា
សភាពធម្មជាតិដែលមនុស្សម្នាក់ៗ ប្រយុទ្ធប្រឆាំងនិងមនុស្សផ្សេងទៀត គឺជា មនុស្សដោយឡែក
ឬ បុគ្គលទាំងឡាយ ។ គោលបំណងជាមូលដ្ឋានរបស់គេ គឺស្វ័យការពារ។ នេះគឺជា លទ្ធផលនៃការវិភាគដែល
Hobbes មានបំណងដែលពន្យល់បាតុភូតសង្គម ។
វាជាការវិវាទរបស់
Hobbes ការលើកឧទាហណ៍ពីនាឡិការធ្វើជាគំរូមួយ ដែលបាតុភូតសង្គម ដូចជាសាមគ្គីភាព
អន្ដកម្ម សេរីភាព-ល-។ អាចពន្យល់ដោយចំណង់បុគ្គលដើម្បីការពារខ្លួន ។ គាត់មិន
គិតថាសាមគ្គីភាពគ្មានអ្វីក្រៅពីចំណង់បានការពារខ្លួន
ប៉ុន្ដែគាត់មិនគិតថាបាតុភូតសង្គមមួយ ដូចជា សាមគ្គីភាព ត្រូវការពន្យល់ ហើយវាមិនអាចពន្យល់ដោយខ្លួនវាថា ឬ ដោយបាតុភូតសង្គមមួយផ្សេង ប៉ុន្ដែមានតែ
ចំណងបុគ្គលដើម្បីស្វ័យការពារ ។ យោងតាមកគំរូពន្យល់នេះ អ្វីដែលមានបទពិសោធន៍ ផ្ទាល់
ដូចជាចំណង់វិជ្ជមាន និង ជាក់ស្ដែង រវាងមនុស្ស (ឧទាហណ៍ :សេចក្ដីស្រលាញ់ ការយល់ចិត្ដ និង
ការចងភ្ជាប់មនុស្ស និងសហគមន៍) ត្រូវយល់ដឹងចំពោះចំណង់មូលដ្ឋានរបស់បុគ្គលដើម្បីស្វ័យការ
ពារ ។ សង្គមអាចពន្យល់ដោយស្ថាបនាឡើងវិញផ្អែកលើ ធាតុមូលដ្ឋាន និង កម្លាំងជំរុញ ។ តាម
ទស្សនៈវិស័យនេះយើងអាចនិយាយថា Hobbes មិនបដិសេធថា ឯកភាពសង្គម
និងការយល់ចិត្ដ មាន អត្ថិភាពទេ ប៉ុន្ដែគាត់ពិតជាខិតខំ
តើកត្ដានេះជាក់ស្ដែងជាអ្វីខ្លះ ? លើសពីនេះទៀត
យើងឃើញថា Hobbes
មិនត្រូវការហួសពីវិស័យស្វ័យការពារឡើយ ។ ទន្ទឹងនឹងនេះ
វាគិតថា មនុស្សកើតឡើងពី ចុណ្ហភាពរូបធាតុតូចៗ នៅក្នុងចលនាមេកានិច ចុណ្ហភាគទាំងនេះមិនរួមបញ្ចូលទៅក្នុងការពន្យល់
សង្គមក្រៅ ពីរចនាសម្ព័ន្ធ អាតូមគឺជាផ្នែកចាំបាច់នៃការពន្យល់ពីនាឡិការ។
គេមិនត្រូវមានការយល់ដឹង ទៅក្នុងរចនាសម្ព័ន្ធ ខាងក្នុងរូបធាតុ ដើម្បីយល់ដឹងសង្គមទេ
។
ឧទាហណ៍
នាឡិការមានន័យថា ទស្សនៈអំពីសភាពធម្មជាតិ មិនគិតពីការប្រព្រឹត្ដិក្នុងអតីត កាលឡើយ ។
ទស្សនៈ អំពីសភាពធម្មជាតិ គឺជាលទ្ធផលនៃការពិសោធន៍គំនិត ក្នុងនោះសភាព ធម្មជាតិរត្រូវលុបបំបាត់ចោល ។
ទស្សនៈអំពីសភាពធម្មជាតិមិនមែនជាសម្មតិកម្មប្រវត្ដិសាស្រ្ដមួយ អំពី អ្វីមួយ ដែលបានកើតឡើងនោះទេ
ប៉ុន្ដែជានិក្ខេបបទមួយអំពីអ្វីដែលត្រូវការដើម្បីធ្វើអោយសង្គមអាច សម្រេចបាន ។
យើងអាចនិយាយថា Hobbes
ប៉នប៉ងពន្យល់បាតុភូសង្គមតាមរយៈចិត្ដវិទ្យា ។ អ្នកខ្លះ
អាចបដិសេធថា នេះជាបញ្ហាប្រែក្រឡាស់ ។ ផ្ទុយទៅវិញ បាតុភូតសង្គម
គួរតែជាមូលដ្ឋាននៃការ ពន្យល់ បាតុភូតបែបចិត្ដវិទ្យា ។ សំនួរសួរថា
តើត្រូវការអ្វីខ្លះ និង ផ្ដល់ការពន្យល់អ្វីខ្លះ ? គឺជារឿងចំរូង ចំរាស់ មួយ។
តើយើងអាចដោះស្រាយជំលោះបែបេវិទ្យាសាស្រ្ដ យ៉ាងដូចម្ដេច?
ប៉ុន្ដែចំពោះ Hobbes ក្នុងឋានៈជាទស្សនៈវិទូប្រភពបុគ្គល គឺជាមូលដ្ឋាននៃស្វ័យការពារ ។ បានសេចក្ដីថា
បុគ្គលពន្យល់ ប្រភពបីនៃជំលោះ ការប្រកួតប្រជែងភាពមិនជាក់ច្បាស់ និង
បំណងប្រាថ្នាចង់បានកិត្ដិយស ។ក្នុង ឋានៈជាកំលាំងជំរុញសេចក្ដីភ័យខ្លាច
គឺមានសារៈសំខាន់បំផុត ។ សេចក្ដីភ័យខ្លាច ជាអ្វីដែលជំរុញ
មនុស្សអោយមនុស្សចូលទៅសង្គមនយោបាយមានលំដាប់មួយ ។ នៅក្នុងសង្គមមួយបែបនេះ មនុស្ស ម្នាក់ៗប្រឆាំងនឹង
មនុស្សផ្សេងទៀតត្រូវលុបបំបាត់ចោលទាក់ទងនឹងសន្ដិសុខនៃជីវិត ប៉ុន្ដែការប្រកួត
ប្រជែងខាងហិរញ្ញវត្ថុ និង បំណងប្រាថ្នាចង់បានកិត្ដិយលអាចបន្ដ។
តើ Hobbes ដាក់ផ្នែកទាំងឡាយរួមគ្នាជាថ្មីតាមរបៀបមួយ ដែលសង្គមមានសណ្ដាប់ធ្នាប់ អាច
កើតឡើងយ៉ាងដូចម្ដេច ? គាត់គូសបញ្ជាក់ថា
មនុស្សគ្រប់រូបនៅក្នុងសភាពធម្មជាតិរស់នៅក្នុងសភាព ភ័យខ្លាចជាបន្ដបន្ទាប់
គឺការភ័យខ្លាចសេចក្ដីស្លាប់ឆាប់រហ័ស ។ ប៉ុន្ដែដរាបណាមនុស្សគ្រប់រូបជាប់ អន្ទាក់ក្នុងសភាពមិនជឿជាក់គ្នា និង ជំលោះ ខាងផលប្រយោជន៍សំភារៈ
មានតិចតួចណាស់ដែលអាច ធ្វើបានដើម្បីផ្លាស់ប្ដួរស្ថានភាព ។ វិចារណញ្ញាណប្រាប់បុគ្គល
នៅអ្វីដែលល្អបំផុតសំរាប់ជីវភាពនិងភាព ក្លៀវក្លា និង ស្វ័យការពារ
អាចចូលរួមចំណែកក្នុងការតស៊ូប្រឆាំងនឹងអ្នកដទៃ ។
ប៉ុន្ដែវាជាផលប្រយោជន៍របស់មនុស្សគ្រប់រូប ប្រសិនបើមនុស្សទាំងអស់ព្រមព្រៀងគ្នារៀបជាលំ
ដាប់សង្គមខុសៗគ្នាដោយបង្កើតអំណាចមួយដែលធានាជីវិត និងសុខភាពសម្រាប់មនុស្សគ្រប់រូប ។
តើ គេឈានដល់ចំណុចនេះ យ៉ាងដូចម្ដេច ? ចំណុចនេះជាចំណុចចំបងនៃទ្រឹស្ដីរបស់
Hobbes ។ ពិត ណាស់សភាពធម្មជាតិ
តំណាងច្បាស់លាស់នូវដំណោះស្រាយមិនសូវជាទីពេញចិត្ដដូចសង្គមជាតិមាន សណ្ដាប់ធ្នាប់
ដែលមើលឃើញ ផ្ដើមពីសារៈសំខាន់អត្ដទត្ថរបស់បុគ្គល ក្នុងការធានាជីវិត និងភាពក្លៀវ
ក្លា ។ ប៉ុន្ដែវិចារណញ្ញាណនៅក្នុងទំរង់របស់វា គឺគ្រាន់តែជាជំនួយ
ក្នុងការតស៊ូដើម្បីអត្ថិភាព ។ វិចារណ ញ្ញាណនិយាយត្រឹមថា ល្អបំផុតរបស់បុគ្គល
ដែលរៀបចំ លក្ខខណ្ឌទូទៅនៃភាពមិនស្រុះស្រួលគ្នា ។ ដែលប្រព្រឹត្ដិតាមវិចារណញ្ញាណឆ្លុះបញ្ចាំងពីអនាគត
ជាងវិចារណញ្ញាណ និង មើលឃើញពុំសូវវែង ឆ្ងាយ ដោយពួកគេអាចធ្វើអោយមានឯកភាព
ដើម្បីបង្កើនសភាពរួមមួយដោយរបៀបណា ? ។
ប្រសិនបើយើងចាត់ទុកសង្គមថា
ជាហេតុការណ៍ និងនិយាយថាការបង្ហាញកិច្ចព្រមព្រៀងនិង
ប្រកបដោយការយល់ដឹង ។ យើងអាចប៉នប៉ងយល់ដឹងថា បង្កើតសង្គមពីកិច្ចសន្យាសង្គមដែលទទួល
ស្គាល់ដោយវិចារណញ្ញាណ ។ កិច្ចសន្យាសង្គម គឺអ្វីដែលបង្កើតសង្គម ។
វាបានពន្យល់បាតុភូតសង្គម ក្នុងនយោបាយនិងជីវភាពសង្គម ជាទូទៅ។
រដ្ឋត្រូវបង្កើតឡើងដោយកិច្ចសន្យានេះ ។ យោងតាម Hobbes កិច្ចសន្យា
គឺផ្អែកលើទស្សនៈថា មនុស្សគ្រប់រូបលះបង់លើសេរីភាពចំពោះអង្គរដ្ឋមួយ ។ រដ្ឋ
សំគាល់ដោយប្រការថាកំលាំងរូបស្របច្បាប់ទាំងអស់ ។ ប្រសិនបើគ្មានកម្លាំងរូប
កិច្ចសន្យាអាចបែក ខ្ញែក ។ កម្លាំងរូបគឺជាវត្ថុតែមួយគត់ដែលអាចរារាំងប្រជាជនពីការ
ដែលមិនរក្សា កិច្ចសន្យាដែលបាន ព្រមព្រៀងគ្នា ដើម្បីធានាជីវិត
និងសុខភាពសំរាប់មនុស្សគ្រប់រូប។
ការប្រើប្រាស់នាឡិការ
ជាគំរូស៊ីប៊ែរនេទិច យើងអាចនិយាយថា ចំណង់បានស្វ័យការពារអាច ប្រៀបធៀបជាមួយ (ឬឡាននាឡិការ) ជាកម្លាំងធម្មជាតិ និងអ្នកដឹកនាំអាចប្រៀបបានទៅនឹងប៉ោល (ឬ ចលនា) ជាកត្ដាវិន័យណែនាំ
។អំណាចត្រូវតែធ្វើអោយឯកភាពមកតែម្ដង។ នៅជាភាពជាក់ច្បាស់ ចំពោះ Hobbes ទោះបីឯកភាពនេះស្ថិតលើស្ដេចម្នាក់ ឬលើលភាម្នាក់ គឺមានសារៈសំខាន់បន្ទាន់ ។
ចំណុចនេះគឺថាមានរាងកាយមួយប្រកបដោយអំណាចរូប ដែលអាចអនុវត្ដន៍អធិបតីភាពរបស់រដ្ឋ។ ការ
បែងចែកអំណាច ឬ រដ្ឋបាលជាប្រជាប្រិយមួយប្រកបដោយវិមជ្ឍការ បញ្ជាក់នូវការរំលាយឯកសារ
ដែលធ្វើអោយរដ្ឋអាចប្រព្រឹត្ដិទៅបាន : អំណាចស្ថិតនៅក្នងអង្គមួយ ។ Hobbes មិនយល់ថា កិច្ច សន្យាដែលបង្កើតរដ្ឋជាកិច្ចសន្យាមួយជាមួយស្ដេច និង ប្រជាជនទេ។
វាជាកិច្ចសន្យារវាងបុគ្គល ទាំង ឡាយ ។
មនុស្សដែលប្រែកាយជាអ្នកដឹកនាំរដ្ឋ មិនមែនជាគណបក្សមួយផ្ទាល់ខ្លួនចំពោះកិច្ចសន្យាទេ។
ដូច្នេះអ្នកដឹកនាំមិនអាចផ្ដាច់ផ្នែកនៃកិច្ចព្រមព្រៀងរបស់ខ្លួនបានឡើយ
ពីព្រោះជាអ្នកដឹកនាំ គាត់មិន មែនជាអ្នកពិសេសម្នាក់ចំពោះកិច្ចសន្យាឡើយ ។
ដូច្នេះអ្នកដឹកនាំ គឺជាអ្នកមានអំណាចខ្ពស់ដាច់ខាត។ រហូតមកដល់ពេលនេះ Hobbes ជួយគាំទ្រពេញលេញចំពោះសិទ្ធិផ្ដាច់ការ។
ពិតណាស់
Hobbes គិតថា អ្នកដឹកនាំមិនគួជ្រៀតជ្រែកសិទ្ធិរបស់បុគ្គលដើម្បីទិញ និងលក់ ដោយសេរី ឬ
ចូលទៅក្នុងកិច្ចព្រមព្រៀងជាមួយអ្នកដទៃឡើយ ។ គាត់និយាយថាអ្នកដឹកនាំអាចបញ្ជា
បុគ្គលទាំងឡាយអោយសំលាប់ ឬធ្វើអោយមានគ្រោះថ្នាក់ដល់ខ្លួនគេទេ
នេះនឹងប្រឆាំងសារធាតុបុគ្គល ស្វ័យការពារ ។ ប៉ុន្ដែទាំងអស់នេះជាពាក្យគ្មានន័យ : ដរាបណាគ្មានអ្នករារាំងអ្នកដឹកនាំមិនអោយជ្រៀត
ជ្រែកក្នុងវិស័យទាំងនេះ ។ Hobbes
អោយអ្នកដឹកនាំបន្ថែមនូវសិទ្ធិពេញលេញដើម្បីប្រើប្រាស់ការ
ត្រួតពិនិត្យ ។ អ្នកដឹកនាំ អាចកំណត់យ៉ាងច្បាស់ត្រឹមត្រូវ ដែលទស្សនៈ
ពោពេញដោយគ្រោះថ្នាក់ និង អាចបង្ហាញចំពោះប្រជាជន ។ មកដល់ចំណុចនេះ Hobbes ហាក់ដូចាជាគាំទ្រ គឺមានលក្ខខណ្ឌ ។ ប្រសិនបើសេ្ដចផ្ដាច់ការបាត់ការគ្រប់គ្រង
សង្គម ពោលគឺគាត់លែងមានលទ្ធភាពផ្ដល់សន្ដិសុខ ដល់ បុគ្គល មនុស្សម្នាក់ៗ
ត្រូវជឿជាក់ជាថ្មីលើអំណាចផ្ទាល់ខ្លួន ។ យើងវិលទៅរករដ្ឋអធិបតេយ្យមួយវិល
ទៅរកសង្គ្រាមស៊ីវិលសាកលមួយ កិច្ចសន្យាថ្មីមួយ និង អ្នកដំណើរដឹកនាំថ្មីមួយត្រូវលេញឡើង
។មាន ន័យថា ស្ដេចមួយអង្គដែលដួលរលំ មិនមានសិទ្ធិឡើងសោយរាជវិញទេ ។
ចំពោះស្ដេចផ្ដាច់ការម្នាក់ មានមនោគមន៍វិជ្ជាមួយដែលការការពារគោលជំហរ
ទទួលបន្ដរបស់ស្ដេចដោយជំរើស ។ ការគួបផ្សំ
សិទ្ធិទទួលបន្ដ និង ការបន្ទោរបស់អាទិទេព គឺជាការការពារ ល្អបំផុតចំពោះរាជានិយមផ្ដាច់ការ
។
ប៉ុន្ដែអ្វីនៅក្នុងទ្រឹស្ដីរបស់
Hobbes ដែលនិយាយថា គួរតែមានស្ដេចតែមួយគត់ដែលនិយាយថា គួរតែមានស្ដេចតែមួយគត់នោះទេ ។
ទស្សនៈរបស់
Hobbes គឺថាមនុស្សម្នាក់ ឬមនុស្សភាគច្រើនគួរ អនុវត្ដច្បាប់
និងសណ្ដាប់ធ្នាប់។ នេះជាករណី Hobbes ផ្ដល់ការការពារយ៉ាងទន់ខ្សោយចំពោះលទ្ធិ
ផ្ដាច់ការរាជានិយម ។ ម្យ៉ាងទៀត
បុគ្គលគឺអ្វីដែលមានលក្ខណៈអត្ដទត្ថបុគ្គលដោយឡែកគឺជាមូលដ្នាន នៃរដ្ឋ និង រាជានិយម ។
រដ្ឋរាជានិយម គឹគ្រាន់តែជាមធ្យោបាយធានាស្វ័យការពារបុគ្គលទាំងឡាយ ។
តាមរយៈគំរូរពន្យល់របស់គាត់
Hobbes មិនអាចនិយាយច្រើនអំពីទំនាក់ទំនងវណ្ណៈឡើយ ។
អ្វីដែលយើងនិយាយជាមូលដ្ឋានសំរាប់ពន្យល់ជាបុគ្គលជាបុគ្គលមានលក្ខណៈទត្ដទត្ថ និង
រដ្ឋដែលជា អ្នកបង្កើតសង្គម ។ វណ្ណៈនិង ក្រុមដែលត្រូវពន្យល់
វាមិនមែនជាគោលការណ៍ការពន្យល់ ។ គំរូនៃការ ពន្យល់មួយ ដែលមានភា្នក់ងារ
ប្រកបវិចារណញ្ញាណ អត្ដទត្ថជាបុរេសន្មតមូលដ្ឋានមួយសម្រាប់សង្គម
ដែលលុបលើបញ្ហាផ្ដាច់ការ និង ចង្អុលបង្ហាញពីអនាគតជាអ្នកមុខជាគំរូ
ពន្យល់នៅក្នុងទ្រឹស្ដីនយោ បាយ និងសេដ្ឋកិច្ចការលេចឡើងប្រពៃណីសេរីនិយម ។ ដូច្នេះ Hobbes ក្លាយជាអ្នកនាំពាក្យចំពោះអ្វី ដែលគេហៅថា បុគ្គលនិយមខាងវិធីសាស្រ្ដ ។
៤. រដ្ឋ
ដើមកំណើររបស់រដ្ឋ
នៅសតវត្សទី ១៧-១៨
នៅទ្វីបអ៊ឺរ៉ុប ពេលនោះមាន Absolute
Monarchy កំពុងតែរីកដុះដាលយ៉ាង ខ្លាំងខណៈនោះ
បានកើតឡើងនូវបណ្ដាទ្រឹស្ដី កិច្ចសន្យាសង្គម Social Contracr ។
ហើយអំឡុល ពេលនោះ លោក Thomas
Hobbes លោក Jean Jacques Rousseau និង
John Locke ជាស្ថាប និកទ្រឹស្ដី Social
Contract បានបកស្រាយលើគំនិតដូចតទៅ ៖
តាមទស្សនៈរបស់លោក Thomas Hobbes
រដ្ឋកើតឡើងដោយសារតែជំលោះចលាចល សង្រ្គាម មនុស្សរស់របៀបឆ្កែចចក
គឺទាំងអស់ប្រឆាំងទាំងអស់ សង្គមកើតឡើងដោយការភ័យខ្លាច មិនមែន
កើតឡើងដោយសារការស្វាគមន៍គ្នាទៅវិញទៅមកទេ ។
ចំពោះ Hobbes រដ្ឋជាអង្គសិប្បនិម្មិតមួយ
ដែលជាមនុស្សមិនមែនជារបស់អាទិទេពណាមួយ ឡើយ ហើយ តាមទស្សនៈរបស់លោក ការដឹកជញ្ជូនមួយ
មិនត្រូវរណបនឹងអំណាចសាសនាជាដាច់ ខាត ។ រដ្ឋ កើតឡើងដោយ ការព្រមព្រៀងជាលក្ខណៈសង្គម ។
រដ្ឋ ប្រៀបបានទៅនឹងបុគ្គលមួយរូប ដែលទទួលខុសត្រូវ ចំពោះសកម្មភាពរបស់ខ្លួន និង
ត្រូវបានបង្កើតឡើង ដោយឯកភាពគ្នារវាងមនុស្ស និង សង្គមក្នុងរដ្ឋ ។ រដ្ឋ
ជាអទិទេពលើផែនដីដែលមានអំណាចកំពូលស្មើនឹងព្រលឹងរបស់រដ្ឋទាំងមូល។ ចៅក្រម និង
មន្ដ្រីទាំងឡាយរបស់រដ្ឋ ស្មើនឹងសន្លាក់ ដែលតភ្ជាប់នឹងឆ្អឹង ។
ទីប្រឹក្សាស្មើនឹងការចង់ចាំ ។ ការលំបាករបស់រដ្ឋ ស្មើនឹងជម្ងឺរបស់រដ្ឋ ។ សង្រ្គាមស៊ីវិលស្មើនឹងសេចក្ដីស្លាប់
។ រដ្ឋបង្កើតឡើងលើ កិច្ចសន្យា និងទ្រទ្រង់ដោយអំណាចរួម
គឺជាមូលដ្ឋាននៃបាតុភូតសង្គមទាំងអស់ ។ ដូច្នេះ គ្មានភាព ខុសគ្នាពិតប្រាកដរវាងរដ្ឋ
និងសង្គម រវាងផ្នែករដ្ឋបាល និង សហគមន៍ផ្ទាល់ ។ ចំណងសង្គម ត្រូវបាន កើតឡើង
តាមរយៈការយកយល់ចិត្ដទុកដាក់ប្រកបដោយការយល់ដឹង អន្ដរាគមន៍ដោយរដ្ឋ ។ នៅទី នេះ Hobbes បែងចែកខ្លួនឯង
ច្បាស់លាស់ពីទស្សនៈមុនៗ ដូចជាទស្សនៈរបស់ប្លាតង់ និង អារីស្ដូត
ចំពោះមនុស្សជាតិថាភាវៈ សង្គម ដែលមានសមត្ថភាពធម្មជាតិមួយសម្រាប់មនុស្សផងគ្នា ។
ចំពោះ Hobbes
អ្វីៗទាក់ទងនឹងសង្គម អាចមានរឹងគល់ពីរដ្ឋ
និងមានឬសគល់លើសពីនេះទៀត គឺចំណង របស់បុគ្គលដើម្បីស្វ័យការពារ ។ បុគ្គលទាំងឡាយ
ជាមូលដ្ឋាន ផ្ទុយពីសង្គម គឺពិតជាមានលក្ខណៈ បន្ទាប់(ទី២) ចំពោះបុគ្គល ។
រដ្ឋនិងសង្គម មិនមែនជាអ្វីមួយ ដែលមានសារជាតិ របស់បុគ្គល ដូចប្លាតុង និង អារីស្ដូត
អះអាងនោះទេ ប៉ុន្ដែជាអ្វីដែលមនុស្សជាតិបានបង្កើត តាមរយៈកិច្ចសន្យា ដែលផ្អែកលើ
ភាពសមស្របទៅនឹងការយកចិត្ដទុកដាក់ផ្ទាល់ខ្លួន ។
៥.ច្បាប់
៥.១ ច្បាប់ នឹង សេចក្ដីត្រូវការ
តាមលោក ហូបស៍ កម្លាំងគឺជាអ្នកបង្កើតរដ្ឋ
ហើយកម្លាំងក៍ជាអ្នកបង្កើតច្បាប់ផងដែរ ។ ក្នុង សភាពធម្មជាតិ ការភ័យខ្លាច
គឺជាមូលដ្ឋាននៃការខ្លះសណ្ដាប់ធ្នាប់ ។ តែបើគេនិយាយពី នយោបាយ វិញ
ការភ័យខ្លាចនាំមកនូវសណ្ដាប់ធ្នាប់ ។
ដូច្នេះជាវិធីមួយដើម្បីគ្រប់គ្រងអោយមានប្រសិទ្ធិភាព Hobbes បានសម្រេចយកនៅវិធីដែលជាការលះបង់នូវឆន្ទៈ និងសិទ្ធិរបស់គេ ដែលមាននូវក្នុងដៃ
ដោយមិនស្ដាយក្រោយ ប្រគល់ទៅអោយបុគ្គល មួយរូបឬមួយក្រុម ដែលនឹងត្រូវធ្វើ ការដឹងនាំ
និងការ គ្រប់គ្រងពួកគេ ដែលបុគ្គលនោះ ឬ
ក្រុមនោះត្រូវធានាអោយបាននៅសុខសុវត្ថិភាពរបស់ពួកគេ។ ការបង្កើតបានជារដ្ឋ និង ច្បាប់
រួមទាំងការប្រគល់សិទ្ធិ អំណាចនេះ កើតមានឡើង នៅពេលដែល
មនុស្សឈានដល់ចំណុចមួយដែលត្រូវការសុខ សន្ដិភាព សុវត្ថិភាពរៀងខ្លួន
ហើយយល់ព្រមជាមួយគ្នា ក្នុងការលប់បំបាត់ចោលនូវសង្គ្រាមទាំងឡាយដែលកើតឡើង និង អាចមាន
ក្នុងគោលបំណងរក្សា សម្បត្ដិទ្រព្យ របស់ពួកគេផងដែរ ។
ទាំងអស់នេះអាចដំណើរការបានលុះត្រាតែអំណាចដែលមាន ជាអំណាចផ្ដាច់ការ ដែលកំណត់នូវច្បាប់
ទម្លាប់ដ៍មានប្រសិទ្ធិភាពមួយ ដែលបង្កើតអោយមានភាព ប្រាដកប្រជារបស់អ្នកដើរតាម និង
អំណាចចាប់បង្ខំ អោយដើរតាមនៅលើផ្លូវមួយដែលសង្គមមួយនោះ បានរួមរួបគ្នាសម្រេចជ្រើសយក ។
រដ្ឋ នឹង គ្មានអត្ថិភាព បើគ្មានច្បាប់ ហើយច្បាប់នឹងគ្មានន័យ អ្វី
ទាំងអស់ បើគ្មានការបង្កើតអោយមានអំណាចដែលបង្ខិតបង្ខំមួយនោះទេ ។
ទាំងអស់ បើគ្មានការបង្កើតអោយមានអំណាចដែលបង្ខិតបង្ខំមួយនោះទេ ។
ទស្សនៈរបស់ Hobbes បានយល់ឃើញថា ច្បាប់កើតឡើងដោយសេចក្ដីត្រូវការរបស់មនុស្ស។
មនុស្សទាំងអស់សុទ្ធតែមានសេចក្ដីត្រូវការដូចៗគ្នាហើយក៍អាចក្លាយជាសត្រូវចំពោះគ្នាទៅវិញទៅមក មនុស្សជាឆ្កែចចកចំពោះមនុស្សដូចគ្នា
ហើយសភាពធម្មជាតិ គឺជាសភាពនៃ ចម្បាំងរវាងគ្នាទៅវិញ ទៅមកមិនចេះចប់មិនចេះហើយ ។ ឧទាហណ៍
វិចារណញ្ញាណ បាននាំ មនុស្សអោយលះបង់សិទ្ធិធម្ម ជាតិរបស់ខ្លូន ទៅក្នុងកណ្ដាប់ដែនៃ
ព្រះមហាក្សត្រ មួយ ព្រះអង្គ ។ ដើម្បីរក្សាអំណាចរបស់ព្រះអង្គ
ព្រះមហាក្សត្រត្រូវការរៀបចំអោយមានសន្ដិភាព ដោយតែងតាំងជាច្បាប់ព្រះអង្គ ។
ច្បាប់ធម្មជាតិផ្សេងទៀត
ការដាក់ច្បាប់ទាំងឡាយក្នុងហេតុផលមនុស្សជាតិ
មនុស្សប្រើវាដោយហៅឈ្មោះថាច្បាប់ ប៉ុន្ដែ
មិនមែនជាភាពប្រក្រតីអ្វីដែលជារួមគឺពាក់ព័ន្ធទៅនឹង
អ្វីដែលនាំអោយមាននូវការជជែកវែកញែក និង ការពាររបស់ខ្លួនរបស់ពួកគេ
។ទន្ទឹមនឹងច្បាប់ដែលជាប្រក្រតីជាពាក្យមួយរបស់លោក Hobbes ដែល
ផ្ដល់នូវការទាមទាដ៍ត្រឹមត្រូវទៅលើជនដទៃ ប៉ុន្ដែប្រសិនបើយើងមិនទាន់បានសម្រេចចិត្ដ
ប្រកាន់យក
នូវទ្រឹស្ដីដូចអ្វីដែលគេបានចែកចាយនិងផ្សព្វផ្សាយនូវបន្ទូលរបស់ព្រះអង្គម្ចាស់
ដែលជាការាទាមទាដ៍ ត្រឹមត្រូវលើគ្រប់វត្ថុដែលធម្មតាគេហៅថាច្បាប់ ។
បំរុងគិត ថានឹងធ្វើនៅថ្ងៃណាមួយ
ព្រោះថាយើងអាចរកឃើញពីដំណើរដែលវត្ថុមួយត្រូវបានបង្កើតទ្បើង
ភ្ជាប់មួយនឹងបុព្វហេតុ។
ដោយចរឹកនៅពេលដែលបុព្វហេតុចូលខ្លួនទៅក្នុងអំណាចរបស់យើង
យើងអាចឃើញពីររបៀបធ្វើវាអោយមានដំណើរការប្រកបដោយប្រសិទ្ធភាព…។
សរុបសេចក្តីមកពន្លឺនៃឆន្ទះរបស់មនុស្សគឺ
ជាពាក្យមួយងាយស្រួលយល់ ច្បាស់លាស់ ប៉ុន្តែអនុ
លោមតាមនិយមនៃដ៏ជាក់លាក់នេះជាដំបុងទ្បើយគឺយើងជំរះចិត្តអោយបានស្អាត ធ្វើវិសុទ្ធកម្មចេញពី
ន័យដែលមានភាពមិនច្បាស់លាស់។ ហេតុផងគឺ
ជាជំហានបង្កើតនូវវិទ្យាសាស្រ្តគំនិត មាគា៍ និង គុណប្រយោជន៍របស់មនុស្សជាតិ។
៧ .Hobbes
និង ការដឹកនាំ
ប្រភពវិវាទនយោបាយ
ព្រឹត្តិការណ៍នៃដំណើការប្រវត្តិសាស្រ្តបង្ហាញអោយឃើញថា
ភាពយង់ឃ្នង់ សង្រ្គាមបង្ហូរឈាមគ្នា និង ជំលោះនយោបាយនៅតែបន្តអត្ថិភាពរបស់ខ្លួនជានិច្ច។
មានរយះពេលតិចតួចណាស់ ដែលសនិ្តភាពពិតប្រាកដបង្ហាញខ្លួនក្នុងប្រវត្តិសាស្រ្ត
ភាពកាចសាហាវនិងការសំលាប់គ្នាការផ្តួលរលំគ្នាដើម្បីអំណាចស្ទើរតែក្លាយទៅជាប្រពៃណីរបស់មនុស្ស
និងខ្លាយទៅជាការធម្មតារបស់បណ្តាប្រទេសទន់ខ្សោយទៅហើយ។ បញ្ហាចោទទ្បើងថា
តើការមនុស្សឈ្លោះទាស់ទែងគ្នានេះ គឺជាកេរ្តិ៍មរតករបស់មនុស្សបីធម្មជាតិ ឬមួយយ៉ាងណា? មនុស្សអាចទាស់ទែងគ្នាបានដែរឬទេ?
បញ្ហាជំលោះនេះមិនអាចបំបាត់បានទ្បើយ
ដរាបណាមនុស្សនៅតែមានអត្តិភាព។បើគ្មានបុគ្គល
នោះក៏គ្មានទំនាស់ដែរ។ដូចនេះ
យើងគួរស្វែងរកប្រការនៃទំនាស់នេះទើបជាការប្រសើរ។ដើម្បីស្វែងរក
ប្រភពនៃទំនាស់យើងត្រូវស្វែងរកនូវក្នុងធម្មជាតិរបស់មនុស្ស។
តាមការវិភាគរបស់លោក Thomas Hobbes(១៥៨៨-១៦៧៩)អំពីធម្មជាតិរបស់មនុស្សបាន
អោយដឹងថាធម្មជាតិ និង
តណ្ហារបស់មនុស្សមានផ្ទុកដោយសារធាតុសំខាន់ៗបីយ៉ាងគឺ:
Ø ការប្រកួចប្រជែងគ្នា
ការចងចំនេញតែម្នាក់ឯង
Ø ការមិនទុកចិត្តគ្នា ការចង់មានសុវត្តិភាពតែម្នាក់ឯង
Ø មហិច្ឆិតា
ការចង់ខ្ពង់ខ្ពស់តែម្នាក់ឯង
Thomas Hobbes លោកបានបញ្ចក់ថាតណ្ហាទាំងនេះហើយ ដែលធ្វើអោយមនុស្សក្លាយទៅជា
សត្រូវនឹងគ្នា។មនុស្សបានរស់នៅក្នុងស្ថានភាពប្រឆាំងទាំងអស់។ដើម្បីអតិភាពរបស់ខ្លួន
មនុស្ស
បានប្រឆាំងប្រយុទ្ធគ្នាដូចឆ្កែចចក។
ជាគោលការទូទៅ
របស់លោកHobbes
ច្បាប់របស់មនុស្សនៅក្នុងសង្គមមួយដែលបានបង្កើត
ទ្បើងមានទំនោទៅតាមសភាពពីធម្មជាតិរបស់មនុស្ស ដែលពីដំបូងមនុស្សរស់នៅបែកខ្ញែក បង្ក
សង្គ្រាម
(ដើម្បីប្រយោជន័៍ក្នុងការដណ្តើមគ្នា…)រហូតដល់ ពេលមួយដែលពួកគេសម្រេចចិត្តបញ្ឈប់
សង្រ្គាមរវាងគ្នា
និងគ្នាហើយ មករស់នៅជួបជុំគ្នា រកវិធីសាស្រ្តដើម្បីអាចរស់នៅជាមួយគ្នាបាន
(ដើម្បីជាប្រយោជន៍ឮកុំអោយគេដណ្តើមខ្លួនឬដើម្បីការពារអ្វីដែលជារបស់ខ្លួន)ទើបបង្កើតជាច្បាប់មក
ដើម្បីទទួលបានយុត្តិធម៍រៀងខ្លួន។
នៅក្នុងទ្រឹស្តីនយោបាយ
Hobbes បានលើកទ្បើងថា ការធ្វើអោយមានទំនាក់ទំនងរវាងសង្គម(អ្នក
ដឹកនាំរដ្ឋ)និងយុត្តិធម៍ក្នុងសង្គម គឺជាសិល្បះនៃការបង្កើត
កិច្ចសន្យាសង្គមនោះឯង ( ដែលជាការ
ស្ម័ក្រចិត្តព្រមពៀងគ្នា
រវាងរដ្ឋាភិបាល និងប្រជាជន)ដែលទាមទារនូវកំលាំងបង្ខំក្នុងការអនុវត្ត។
ដូចដែល
Hobbes បានសរសេរនូវក្នុង ទ្បេវីយ៉ាតង់ សៀវភៅដ៏ល្បីរបស់គាត់ដែលថា មនុស្សមានការបង្កសង្គ្រាមឥតឈប់ឈរ
ហើយត្រូវការអ្នកគ្រប់គ្រងដ៏ល្អកម្នាក់ ឬច្រើនដើម្បីការពារពួកគេធានានូវសុវត្ថិភាព
និង ទ្រព្យសម្បត្តិរបស់គេដោយប្តូរអោយទៅវិញដល់បុគ្គលម្នាក់ ឬ ច្រើននាក់នោះនូវសិទ្ធ
អំណាច និង ឆន្ទះរបស់ពួកគេ។ជាមួយគ្នានោះផងដែរលោក Hobbesបានធ្វើការលើកសរសើដល់វណ្ណះ
ស្តេច ដែលសមនឹងថានះនេះជាទីបំផុត។
៨. សម្រង់ពាក្យសំដីមាសរបស់Thomas Hobbes
- បុគ្គលម្នាក់មិនអាចផ្តេកផ្តួលនូវការតស៊ូ
ទាមទារដ៏ត្រឹមត្រូវនូវអ្វីដែលបានយារយី ប្រទូស្តរាយដោយកំលាំងមកលើជីវិតរបស់គាត់។
-
A
man cannot lay down the right of resisting them that assault him by force,to
Take
away his life.
-
គុណតំលៃនៃធម្មជាតិ
គឺជាខ្នាតនៃភាពត្រឹងត្រូវ។
-
In
the state of nature profit is the measure of ringht
-
ការបង្ខិតបង្ខំ និង ការបោកប្រាស់គឺជាគុណធម៍ពីរយ៉ាងនូវក្នុងសង្គ្រាម។
-
Force
and fraud are in war the two cardinal virtues
-
ភាពភ័យខ្លាចនូវអ្វីដែលមើលមិនឃើញនៅក្នុងភាពធម្មជាតិ
ជាអ្វីដែលមនុស្សគ្រប់រូបហៅថាសាសនា។
-
Fear
of things invisible in the natural seed of that
which everyone in himself calleth religion.
-
ការលំហែកំសាន្ត
ពេលទំនេរគឺជាមាតានៃទស្សនះវិជ្ជា។
-
Leisure
is the mother of philosophy.
-
វាមិនមែនជាបញ្ហាគតិបណ្ឌិតនោះទេ
ដែលបង្កើតអោយមានច្បាប់ តែវាជាសមត្តកិច្ចរបស់អាជា្ញធរក្នុងការបង្កើតច្បាប់។
-
Lt
is not wisdom but Authorith that makes a law.
-
ការដែលបុគ្គលម្នាក់ត្រូវបានចាប់បញ្ចូនទៅពន្ធធនាគារ
ដាក់ច្រវាក់ មិនមែនមានន័យថាអាច
បង្រា្គបបាននោះទេ
ប៉ុន្តែអ្វីដែលយើងអាចយកឈ្នះគឺគាត់នូវតែជាសត្រូវយើងដដែល។
-
He
the is take and put into prison or chains is not conquered ,though overcome.for
he is still an enemy.
៥. ២ ច្បាប់ និង សីលធម៍
សីលធម៍
ដែលជាប្រភពមួយនៃការបង្កើតបានជាច្បាប់ផងដែរនោះត្រូវបានHobbes យល់ឃើញដូចតទៅ:
សីលធម៍មានដើមកំនើតតាំងពីមនុស្សចេះគិតពិចារណ៍ណាគឺតាំងពី
៣ឬ៤លានឆ្នាំកន្លងមកពេលដែលមនុស្សទើបបានចាកចេញពីសត្វព្រីមាត(
វិវត្តិន៍ពីសត្វព្រីម៉ាតមកជាមនុស្ស)ពេលនោះ ពួកគេនៅប្រខាំដណ្តើមគ្នាស៊ី។អ្នកដែលមានកំលាំងឈ្នះលើអ្នកទនើខ្សោយ។
លោកThomas Hobbes បានពោលថា នៅពេលនោះ មនុស្សជាឆ្កែចចកដណ្តើមគ្នាស៊ីយ៉ាង
ឃោឃៅជាមួយគ្នា។ លុះសត្វមនុស្សបានវិវត្តិបន្តិម្តងៗ
រហូតដល់ចេះដើរដល់ជើងទាំងពីរ។ ហើយក្រោយមកខួរក្បាលមាន ការវិវត្តិឈានទៅការគិតខុស
គិតត្រូវ ស្គាល់ល្អ អាក្រក់ ពោលគឺ
ចាប់ផ្តើមានទស្សនះវិជ្ជានៅក្នុងខ្លួនពួកគេ។ផ្តើមចេញពីនេះ
បទដ្ឋានរស់នៅបានសមស្របតាមកាលះទេសះ ក្នុងកុលសម្ធ័ននមួយៗ។
ដូចច្នេះគេអាចប្រដូចសីលធម៍នៅសម័យកាលនោអទៅនឹងច្បាប់ផ្សេងៗដែរ។
សីលធម៍ ជាប្រាជ្ញ ផ្ទុយពីកំហុស;
លោកhobbesបានដាស់លោកកាន្ត(kant)អោយក្រោកចេញពីដំណេកដ៏លង់លក់នៃភាពងប់ងល់ហើយវណ្ណ
កម្មនេះបានជះឥទ្ធិពលដល់សីសធម៍របស់លោក កាន្ត ផងដែរ។
មានបុព្វហេតុខុសៗគ្នាជាច្រើន
ទាក់ទងទៅនឹងភាពងប់ងល់ និងដំនើរនៃភាពវិលវល់។វាជាផ្នែកមួយដែលមានលក្ខណះខុសគ្នាស្រទ្បះ អំពីតួអង្គសង្គម
ព្រមទាំងការអប់រំសិក្សាធិការផងដែរ។ ប្រសិនបើមានដំណើរការខុសគ្នា
អំពីទំនោនៃវិចារណ៍ញាណក្នុងខួក្បាលរបស់មនុស្ស និងប្រព័ន្ធនៃប្រសាទ ដោយមិនសំដៅថាវាជាធាតុផ្សំនែអត្តនោម័ត ឬ
បរានុម័តនោះទ្បើយគឺថា វាមិនអាចខុសគ្នាទាំងស្រុងសម្រាប់មនុស្សទូទៅនោះទេ។ ទាំងនេះមិនត្រូវរាប់បញ្ចូលទាំង
ការមើលឃើញ ស្តាប់បាន និងញាណដទៃ បន្ទាប់មក
វានាំអោយមានសេចក្តីសប្បាយរីករាយនិងទុកសោក។ដំនើរការដូចការរាប់រាប់ខាងលើ កើតចេញពីភាពងប់ងល់ វិលវល់វង្វេង
ដែលមានលក្ខណះខុសៗគ្នាមិនត្រឺមតែ ភាពស្មុកស្មាញរបស់បុគ្គលប៉ុនោះទេ
ថែមទាំងទំនៀមទំនៀប ទំលាប់ និង វិស័យអប់រំផងដែរ។
ភាពងប់អល់
ភាគច្រើនបណ្តាលមកពីបុព្វហេតុផ្សេងៗគ្នា ដែលជាគោលការ មិនថាតិចឬច្រើននៃតំរូវការមហិចតា អំណាច ភាពសប្បូរសប្បាយនៃទ្រព្យសម្បត្តិ
ចំនេះដឹងនិងសេចក្តីថ្លៃថ្នូរ វាជាប្រភេទផ្សេងៗគ្នានៃអំណាច។
ដូចច្នោះ បុគ្គដែលមានមហិច្ឆតាងប់ងល់ទៅលើបញ្ហាខាងលើ ប៉ុន្តែរស់នៅក្នុងសភាពនៃបញ្ហាដែលមានលក្ខណះខុសគ្នា
នាំអោយមានភាពល្អប្រសើរជាបុគ្គលមានសេរីភាពរួចផុតពីអំពោល្មើស ហើយគេក៏មិនអាចមាននូវមហិច្ខតា ឬក៏
ការថ្កោលទោសណាមួយទ្បើយ។សម្រាប់គំនិតលប់លន់ ចោរកម្មនិងឈានដល់ការស្ចែងរកមធ្យោបាយ
សម្រាប់សម្រេចមហិច្ឆតា និងបញ្ហាសតិអារម្មណ៍របស់ខ្លួនដែលទាំងនេះមានដំនើរដូចគ្នា។សម្រាប់អ្នកគ្មានមហិច្ឆតា
គេបានប្រដូចទៅនិងមនុស្សស្លាប់។
ដោយទ្បែក
សំរាប់អ្នកដែលមានភាពងប់ងល់តិចតួចគេប្រដូចទៅនឹងភាពល្ងង់
ព្រមទាំងភាពងប់ងល់ទៅលើវត្ថុដ៏ទៃទៀត គឺ ជាការសំខាន់ហើយកាន់តែខ្លាំងទ្បើងៗ ហើយឈានដល់
គិតមិនអោយតំលៃទៅលើអ្នកដ៏ទៃ។
៦. ទ្បេវីយ៉ាតង់
គឺជាស្នាដៃមួយដ៏ល្បី ក្នុងចំនោមស្នាដែដ៏ទៃជាច្រើន Hobbes។ទ្បេវីយ៉ាតង់ជាស្នាដៃបង្កប់ ទៅដោទ្រឺស្តីនយោបាយជាលើកតំបូង។ទ្បវីយ៉ាតង់គឺជាឈ្មោះ
ប្រភេទសត្វចំទ្បែកម៉្យាងដែលដកស្រង់ពីគម្ពីប៊ីប។សត្វនោះដែលក្ខាងកាន់ដំបង
ដៃម្ខាងកាន់ដាវ ដែលតំណាងអោយអំណាចទំាងពីរគឹអំណាចសាសនាចក្រ និងអំណាចអាណាចក្រ។
លោកធ្វើការប្រៀបធៀបសត្វទ្បេវីយ៉ាតង់ដែលខ្លួនរបស់វាមានហ្វូងមនុស្សតូចៗជាប់ស្អិតនោះប៉ុន្តែតាម
ទស្សនះរបស់Hobbesលោកចងធ្វើះអោយមានការដឹកនាំប្រទេស
ដែលជារដ្ឋមានភាពផ្តាច់ការ ដែលមានអំណាចធំជាងគេ គឺអំណាចព្រះមហាក្សត្យតែម្តង
·
ហេតុផល និវិទ្យាសាស្រ្ត
ដូចដែលខ្ញុំHobbesបាននិយាយហើយថាដំបូងទ្បើយបុគ្គលធ្វើអ្វីមួយលក្ខណះល្អប្រសើរស្ថិតនៅញ្ញាញសក្តិ។តាមបញ្ហាខាងល់វានាំអោយលេចនូវហេតុថាមិនសំដៅទៅលើញ្ញាណនិងអង្គ
ចងចាំដែលកើតទ្បើងជាមួយើងហើយទទួលបានតាមរយះបទពិសោធ
ការប្រុងប្រយ័ត្ន ប៉ុន្តែព្យា
យាមសំរេចក្នុងគោលដៅឧស្សាហកម្ម។ដំបូងទ្បើងនៅក្នុងសប្បទានគឺនិយាយអំពីឈ្មោះ
ទីពី
គីរីវិធីសាស្ត្រដែលល្អនិងមានសណ្តាប់ធ្នាប់ក្នុងដំនើរការនៃធាតុផ្សំទាំងនោះ។
·
វិទ្យាសាស្រ្ត
ខណ្ណះដែលមានញាណនិងអងចងចាំ
តែអ្វីដែលជាការពិត គឺចំនេះដឹងដែលកំណត់ពីសញ្ញាណ
វត្ថុនៅក្នុងះអតីតកាល។វិទ្យាសាស្ត្រគឺជាចំនេះដឹងសិក្សាពីហេតុបច្ច័យ
ពឹងផ្នែកទៅវិញទៅមក
អ្វីដែលអាចធ្វើបាននាពេលបច្ចុប្បន្នកឺយើយដឹងអំពីរបៀបធ្វើវត្ថុអ្វីមួយផ្សេងទៀត។
កំណត់
ចំពោះទស្សនះរបស់លោកហូបស៏ ក្តាន្ត ដេតាត និង ហ៊ូម
ក៏ដូចជាទ្បក់ដែរដែលពួកគេធ្វើការបែង
ចែកការពិពណ៍នាពីវត្ថុ(ឆន្ទះឬសកម្មភាពរបស់មនុស្ស )តើវាពិតដែរថា ផលទាំងទ្បាយក្នុងពិភព
លោកត្រូវតែលេចទ្បើងពីធម្មជាតិផងនិងសេរីភាពផង
ដូចនោះ ធម្មជាតិនិងបំពេញ
ហើយផ្តល់ផលគ្រប់គ្រាន់ចំពោះហេតុនិងព្រឹត្តិការណ៏ទំាងអស់។
លក្ខណនៃព្រឹត្តិការណ៍ទាំាងនោះ
នឹងអាចឃើញតាមការលេចទ្បើងហើយផលរបស់វាចាំបាច់អនុលោមតាមធម្មជាតិដែលកើតទ្បើង។
សេចក្តីសន្និដ្ធាន
ឆ្លងតាមការ បង្ហាញនូវជវប្រវត្តិ ស្នាដៃ និងទស្សនៈមួយចំនួនរបស់លោក
Hobbes យើឃើញថា ដំណើរជីវិតរបស់លោក មានការលំបាកជាខ្លាំង ដែលលោកបានចាប់កំណើតនៅសមយ័សង្រ្គាម ដ៍វឹកវរនៅក្នុងស្រុក។ ប៉ុន្តែអ្វីដែលជាការគួរអោយកោតសសើរនោះគឺ ការតស៊ូ ការស្រលាញចំនេះ ដឹងការចេះអង្កេត នឹងការចង់ដឹងចង់ឮរបស់លោកដែលមិនថាមានឧបសគ្គ ទោះបីជាសង្រ្តាម ឫការ ឃ្លាតឆ្ងាយពីក្រុមគ្រួសារតាំងពីកុមារភាពក៏ដោយ ក៍ការដឹងនាំជីវិតរបស់លោកដោយខ្លួនលោកផ្ទាល បានធ្វើអោយលោកក្លាយជាទស្សនៈវិទូដ៍ល្បីម្នាក់ដែលបានបន្សល់នូវស្នារដៃ និង គំនិតនយោបាយ សំខាន់ៗទុកជាគតិសំរាប់មនុស្សជាតិទាំងឡាយ ពិសេសបុគ្គលដែលចង់ក្លាយខ្លួនជាអ្នកដឹកនាំ។
ការគាំទ្រលើលទ្តិផ្តាច់ការនិយមរបស់លោក មិនបានបង្ហាញថាលោកជាមនុស្សអាក្រក់នោះទេ តែវាជាការពិតនៃទ្រីស្តីមួយដែលត្រូវដឹងសង្គមដែលលោកបានរស់នៅ។ វាជាការប្រសើណាស់ដែល បានធ្វើការស្វែងយល់ពីអ្វីដែលនៅជុំវិញខ្លួនលោក ហើយបានទាំងធ្វើការត្រិះរិះ ពិចារណា វងក្រង សៀវភៅ ជាទ្រីស្តីនៃបណ្តុំទស្សនៈ ទុកផ្តល់អោយជាគតិសម្រាប់មនុស្សជាន់ក្រោមចូលរួមធ្វើការពិ ចារណានាំអោយមានការស្វែងយល់អំពីដំណើរវិវត្តនៃសង្គមនយោបាយ នឹងជីវិតរា់នៅជាទូទៅរបស់ មនុស្ស ដើម្បីអោយយើងអាចធ្វើការដោះស្រាយដបញ្ហា ដែលកើតមានឡើងនាពេលបច្ចុប្បន្ន ត្រៀម ខ្លួនសម្រាប់អនាគតកាល។
ដូច្នេះ ក្នុងនាមយើងជាអ្នកសិក្សាត្រូវខិតខំសិក្សារៀនសូត្រ ស្វែងយល់ពីអ្វីៗដែលនៅជុំវិញខ្លួនយើ ងស្វែងពីបណ្តាទស្សនៈ គំនិតនយោបាយរបស់បណ្តាអ្នកប្រាជ្ញជាដូនតារបស់យើង ក៍ដូចជាប ណ្តាអ្នកប្រាជ្ញលើសកលលោកផងដែរ ដើម្បីធ្វើការប្រៀបធៀបពិចារណារកអោយឃើញនូវចំនោទ ពិតបញ្ហាពិតប្រាកដមួយ នឹង រកនូវចំណោះស្រាយជាយទសាស្រ្ត ដើម្បីតែភាពរីកចំរើនទៅមុខនៃ សង្គមមនុស្សនៃយើងទាំងអស់គ្នា។
No comments:
Post a Comment