ផ្នែកទី១ សញ្ញាណទូទៅនៃសន្តតិកម្ម
I.
និយមន័យ
សន្តតិកម្ម
គឺជាការផ្ទរនូវសិទ្ធ និងករណីរកិច្ចរបស់មរតកជនអោយទៅជនណា ម្នាក់ ឬច្រើននាក់តាមឆន្ទៈ
ឬតាមច្បាប់ ។ វាគឺជាវិធានមួយ ក្នុងចំណោមវិធានជាច្រើនអំពី លទ្ធកម្មនៃកម្មសិទ្ធ ។
វិធាននេះមានលក្ខណៈពិសេស វាកើតចេញពីទំនាក់ទំនងរវាងបុគ្គល ដែលបានទទួលមរណៈភាព
ហើយបានបន្សល់ទុក្ខនូវទ្រព្យសម្បត្តិរបស់ខ្លួន និងបុគ្គលដែល
បានទទួលនូវទ្រព្យរបស់មរតកជនដែលបន្សល់ទុក្ខ ។
ដូច្នេះយើងអាចកំណត់និយមន័យបានថា
សន្តតិកម្ម គឺជាការផ្ទេរនូវបេតិកភ័ណ្ឌ នៃបុគ្គលណាម្នាក់ដែលស្លាប់ ទៅអោយជនណាម្នាក់
ឬច្រើននាក់ដែលហៅថា ទាយាទ ឬ សន្តតិជន ។
II.
មូលហេតុនៃការចាប់ផ្តើមធ្វើសន្តតិកម្ម
ការចាប់ផ្តើមធ្វើសន្តតិកម្ម ត្រូវបានចាប់ផ្តើមធ្វើឡើងដោយមូលហេតិពីរយ៉ាង ៖
1. សន្តតិកម្មដោយមរណៈភាពរបស់មរតកជន
សន្តតិកម្ម
ដែលត្រូវបានធ្វើឡើងដោយមរណៈភាពរបស់មរតកជន មានន័យថា សន្តតិកម្មនេះ
ត្រូវបានចាប់ផ្តើមនូវពេលដែលបុគ្គលបន្សល់ទុក្ខរបស់ខ្លួនទទួលមរណៈភាព ។ សន្តតិកម្មនេះ
ត្រូវចាប់ផ្តើមឡើងដោយមរណៈភាពរបស់មរតកជន គឺមិនទទួលស្គាល់ សន្តតិកម្មពេលនៅរស់ទេ ។
ប៉ុន្តែក្នុងករណីដែលបុគ្គលណាម្នាក់ បានទទួលប្រកាសអំពីការ បាត់ខ្លួន
ត្រូវបានចាត់ទុកថាបុគ្គលនោះបានទទួលមរណៈភាពហើយសន្តតិកម្មត្រូវបានចាប់ផ្តើម ។
2. សន្តតិកម្មដោយផ្អែកតាមបញ្ញត្តិច្បាប់
ឬឆន្ទៈរបស់មរតកជន
សន្តតិកម្ម
ត្រូវធ្វើឡើងដោយផ្អែកតាមបញ្ញត្តិនៃច្បាប់ ឬដោយផ្អែកតាមឆន្ទៈ របស់មរតកជន ។
សន្តតិកម្មដោយផ្អែកតាមបញ្ញត្តិនៃច្បាប់ ហៅថាសន្តតិកម្មតាមច្បាប់ ។
សន្តតិកម្មដោយផ្អែកតាមឆន្ទៈរបស់មរតកជន ហៅថាសន្តតិកម្មមានបណ្តាំ ។
សន្តតិកម្មនេះ
ចែងអំពីវិធីធ្វើសន្តតិកម្ម ដែលមានសន្តតិកម្មតាមមរតកសាសន៏ និងសន្តតិកម្មតាមច្បាប់
ក្នុងករណីដែលគ្មានមរតកសាសន៏ ។ ដូច្នេះ មរតកសាសន៏ មិនមែនជាប្រទានកម្មមួយប្រភេទទេ
គឺត្រូវចាត់ទុកជាសន្តតិកម្មតែម្ដង ។ ហេតុនេះហើយ គួរតែវាយតម្លៃថា ការធ្វើអនុប្បទាននូវទ្រព្យដោយមរតកសាសន៏ចំពោះសន្តតិជន
គឺជាការ កំណត់ចំណែកមរត៌ក ព្រទាំងកំណត់នូវវិធីបែចែកមរត៌កផងដែរ ។
III.
កាលកំណត់ពេលវេលា
និងទីកន្លែងចាប់ផ្តើមនៃសន្តតិកម្ម
សន្តតិកម្ម
ត្រូវចាប់ផ្តើមនៅលំនៅឋានរបស់មរតកជន នាពេលទទូលមរណៈ ភាព ។
ក្នុងករណីចាំបាច់មួយចំនួនដូចជា ការបោះបង់នូវសន្តតិកម្ម ការយល់ព្រមដោយមាន កម្រិត
ការបែងចែកមរត៌កជាអាទិ៏ ចាំបាច់ត្រូវមានការអន្តរាគមន៏របស់តុលាការចំពោះ សន្តតិកម្ម ។
តុលាការដែលមានសមត្ថកិច្ចនៅលំនៅឋានរបស់មរតកជន នៅពេលដែល មរតកជននោះទទួលមរណៈភាព
ជាតុលាការដែលមានសមត្ថកិច្ច ។
ផ្នែកទី២ ប្រភេទនៃសន្តតិកម្ម
I. សន្តតិកម្មតាមច្បាប់
នៅពេលបុគ្គលណាម្នាក់ស្លាប់ដោយឥតបានធ្វើបណ្តាំ
គេត្រូវស្វែងរកថាបុគ្គលណាខ្លះ ដែលមានសិទ្ធឡើងទទួលមរតករបស់ខ្មោច ។
បុគ្គលដែលមានសិទ្ធ គឺជាបុគ្គលទាំងឡាយណា ដែលជាញាតិរបស់មរតកជន ។ ញាតិរបស់មរតកជន
សំដៅលើញាតិលោហិត ពោលគឺមិនមែនញាតិព័ន្ធទេ ។
1. សន្តតិជនលំដាប់ទី១
កូនរបស់មរតកជន ត្រូវក្លាយជាសន្តតិជនដែលមានលំដាប់ទី១
។ កូនរបស់មរតកជនមានន័យថា កូនដែលមានបុត្តភាពត្រូវបានទទួលស្គាល់តាមផ្លូវច្បាប់ ។
ដូច្នេះចំពោះកូនក្រៅអាពាហ៏ពិពាហ៏ ទោះបីជាមានទំនាក់ទំនងបិតុភាពបង្កើតក៏ដោយ ប្រសិនបើទំនាក់ទំនងនោះមិនត្រូវបានទទួលស្គាល់ទេ
បុត្តភាពតាមផ្លូវច្បាប់ក៏មិនអាចទទួលស្គាល់បានដែរ ។ ដូច្នេះ
កូននោះមិនអាចក្លាយជាសន្តតិជនរបស់មរតកជនបានទេ ។
កូនរបស់មរតកជន
ទោះបីជាកូនបង្កើតក្តី ឬកូនសុំក្តី ត្រូវមានចំណែកមរតកស្មើៗគ្នា ។
2.
សន្តតិជនលំដាប់ទី២
បើមរតកជនពុំមានបច្ឆាញាតិផ្ទាល់ដែលត្រូវក្លាយជាសន្តតិជនទេ
បុព្វញាតិផ្ទាល់របស់មរតកជននោះ ត្រូវក្លាយជាសន្តតិជន ។
ប៉ុន្តែរវាងបុគ្គលដែលមានថ្នាក់ញាតិខុសគ្នា ត្រូចយកបុព្វញាតិដែលនៅជិតជាងជាមុន ។
ប្រសិនបើបុព្វញាតិផ្ទាល់ដែលត្រូវក្លាយជាសន្តតិជន
មានចំនួនច្រើននាក់ បុព្វញាតិផ្ទាល់នីមួយៗ ត្រូវទទួលចំណែកមរតកស្មើៗគ្នា ។
3. សន្តតិជនដែលមានលំដាប់ទី៣
បើមរតកជនពុំមានទាំងបច្ឆាញាតិផ្ទាល់
ទាំងបុព្វញាតិផ្ទាល់ដែលត្រូវក្លាយជា សន្តតិជនទេ បងប្អូនបង្កើតរបស់មរតកជននោះ
ត្រូវក្លាយជាសន្តតិជន ។ ប៉ុន្តែក្នុងករណីដែលមានបងប្អូនបង្កើតច្រើននាក់
បងប្អូនបង្កើតម្នាក់ៗ ត្រូវបានចំណែកមរតកភាគស្មើៗគ្នា ។ ក៏ប៉ុន្តែ
ចំពោះបងប្អូនបង្កើតដែលមានឪពុក ឬមានម្តាយផ្សេងគ្នា
ត្រូវបានទទួលពាក់កណ្តាលនៃចំណែករបស់បងប្អូនបង្កើតដែលមានឪពុកម្តាយទាំងសងខាងដូចគ្នា ។
4.
សន្តតិកម្មរបស់សហព័ទ្ធ
សហព័ទ្ធរបស់មរតកជន
ត្រូវក្លាយជាសន្តតិជនជានិច្ច ទោះបីជាមាន ឬគ្មានសន្តតិជនផ្សេងទៀតក៏ដោយ ។ ក៏ប៉ុន្តែ
ក្នុងករណីដែលជននោះជាអភ័ព្វបុគ្គល ឬជាបុគ្គលដែលត្រូវផ្តាច់ពីសន្តតិកម្ម
ជននោះមិនអាចទទួលសន្តតិកម្មបានឡើយ ទោះបីជាសហព័ទ្ធរបស់មរតកជនក៏ដោយ ។
ក្នុងករណីដែលសហព័ទ្ធរបស់មរតកជន
និងបុគ្គលផ្សេងទៀតក្រៅពីសហព័ទ្ធ ត្រូវក្លាយជាសន្តតិជន ចំណែកមរតករបស់សន្តតិជន
នឹងត្រូវបានបែងចែកតាមការកំណត់ដូចខាងក្រោម ៖
_
បើសហព័ទ្ធ និងបច្ឆាញាតិផ្ទាល់របស់មរតកជននោះ ជាសន្តតិជន
សហព័ទ្ធ និងកូននីមួយៗ នឹងត្រូវទទួលចំណែកមរតកស្មើគ្នា ។
_
បើសហព័ទ្ធ និងឪពុកម្តាយរបស់មរតកជន ជាសន្តតិជន
ចំណែកមរតករបស់សហព័ទ្ធត្រូវជាមួយភាគបី ឯចំណែកមរត៌កឪពុកម្តាយត្រូវជាពីរភាគបី ។
ប៉ុន្តែបើឪពុក ឬម្តាយ របស់មរតកជនតែម្នាក់នៅរស់ ឪពុកឬម្តាយនោះ
និងសហព័ទ្ធត្រូវបានចំណែកមរត៌កស្មើគ្នា ។
_
បើសហព័ទ្ធ និងបុព្វញាតិផ្ទាល់ក្រៅពីឪពុកម្តាយរបស់មរតកជន
ឬបងប្អូនបង្កើតរបស់មរតកជន ឬអ្នកទទួលសន្តតិកម្មជំនួសបុគ្គលទាំងនោះ ជាសន្តតិជន
ចំណែកមរត៌ករបស់សហព័ទ្ធត្រូវជាមួយភាគពីរ ឯចំណែកមរត៌ករបស់បុព្វញាតិផ្ទាល់ក្រៅពីឪពុកម្តាយរបស់មរតកជន
ឬបងប្អូនបង្កើតរបស់មរតកជន ឬអ្នកទទួលសន្តតិកម្មជំនួសនោះត្រូវជាមួយភាគពីរ ។
II.
សន្តតិកម្មតាមមរតកសាសន៏
1.
សមត្ថភាពក្នុងការធ្វើមរតកសាសន៏
បុគ្គលដែលអាចធ្វើមរតកសាសន៏បាន
គឺជាបុគ្គលដែលជានិតិជន ។ ដើម្បីធ្វើមរតកសាសន៏ ជនទាំងនេះត្រូវមានសមត្ថភាពខាងឆន្ទះ ។
ចំពោះការធ្វើមរតកសាសន៏របស់អ្នកនៅក្រោមអណាព្យាបាលទូទៅ
ជននោះត្រូវសះស្បើយមួយរយៈពេលឡើងវិញ នូវសមត្ថភាពក្នុងការយល់ដឹង
និងវិនិច្ឆ័យអំពីលទ្ធផលតាមផ្លូវច្បាប់នៃសកម្មភាពរបស់ខ្លួន
ហើយចាំបាច់ត្រូវមានវត្តមានរបស់វេជ្ជបណ្ឌិតយ៉ាងតិច២នាក់ ។
អនិតិជនដែលបានអត្តាធីនភាពរួចផុតពីអណាព្យាបាល
ឬពីអំណាចមេបា ក៏អាចធ្វើមរតកសាសន៏បានដែរ ។ អនិតិជន ដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ
អាចធ្វើមរតកសាសន៏បាន ។ ដូច្នេះ អ្នកអណាព្យាបាលទូទៅ ឬហិតូបត្ថម្ភកៈ
មិនអាចលុបមរតកសាសាសន៏ចោលបានទេ ។
2.
ការលុបចោលនូវមរតកសាសន៏
ការទទួលស្គាល់នូវការលុបចោលនៃមរតកសាសន៏
គឺជាសកម្មភាពដែលតម្រូវអោយស្របទៅតាមទម្រង់កំណត់ ហើយទម្រង់នៃការលុបចោលនេះមានបីយ៉ាងគឺ
ការលុបចោលដោយទម្រង់នៃមរតកសាសន៏ ការលុបចោលមរតកសាសន៏ដោយការចាត់ចែងពេលនៅរស់
និងការលុបចោលដោយការបដិសេធលិខិតមរតកសាសន៏ជាអាទិ៏ ។
ម្ចាស់បណ្តាំ
អាចលុបចោលនូវមរតកសាសន៏មួយភាគ ឬទាំងមូលនៅពេលណាក៏បាន ។ មានន័យថា ក្រោយពីបានធ្វើមរតកសាសន៏រហូតដល់ពេលបានទទួលមរណភាព
មរតកជនអាចលុបចោលនូវមរតកសាសន៏របសើខ្លួននៅពេលណាក៏បានដែរ ។
3.
អានុភាពនៃមរតកសាសន៏
ក. អានុភាពនៃមរតកសាសន៏
ជាគោលការណ៏
មរតកសាសន៏នឹងមានអានុភាពនៅពេលដែលម្ចាស់បណ្តាំបានទទួលមរណភាព ។ នេះគឺដោយសារតែមរតកសាសន៏
គឺឆន្ទះរបស់ម្ចាស់បណ្តាំក្នុងការសម្រេចនូវកម្មសិទ្ធទ្រព្យសម្បត្តិជាអាទិ៏
ក្រោយពេលដែលសាមីខ្លួនទទួលមរណភាព ។
នៅក្នុងករណីដែលមរតកសាសន៏
ភ្ជាប់ជាមួយនឹងល័ក្ខខ័ណ្ឌបង្អង់ បើល័ក្ខខ័ណ្ឌ
នោះត្រូវបានបំពេញនៅក្រោយពេលដែលម្ចាស់បណ្តាំបានទទួលមរណភាព មរតកសាសន៏
ត្រូវមានអានុភាព ចាប់ពីពេលដែលល័ក្ខខ័ណ្ឌនោះត្រូវបានបំពេញ ។ ឧទាហរណ៏ដូចជា
ការធ្វើងច្ច័យទាននូវដីធ្លីដែលមានផ្ទះ
ដោយតម្រូវអោយមានអាពាហ៏ពិពាហ៏នៃអច្ច័យលាភីជាល័ក្ខខ័ណ្ឌបង្អង់ ។ ចំពោះករណីនេះ
អានុភាពនៃមរតកសាសន៏នេះ នឹងកើតឡើងនៅពេលមានអាពាហ៏ពិពាហ៏
ក្រោយពេលម្ចាស់បណ្ដាំទទួលមរណភាព ។
ខ. អានុភាពនៃការកំណត់ចំណែកមរត៌ក
បើមរតកជន បានកំណត់ចំណែកមរតក
ឬវិធីបែងចែកមរត៌កដោយធ្វើអនុប្បទានទ្រព្យសម្បត្តិជាក់លាក់តែមួយ
ឬច្រើនអោយចំពោះសន្តតិជនតែម្នាក់ ឬច្រើននាក់ដោយមរតកសាសន៏ ទ្រព្យសម្បត្តិជាក់លាក់នោះ
ត្រូវធ្លាក់ទៅសន្តតិជនដែលនឹងត្រូវទទួលទ្រព្យសម្បត្តិនោះដោយស្វ័យប្រវត្តិ
ព្រមគ្នានឹងពេលមរតកសាសន៏នោះបង្កើតអានុភាព ។
ដោយឡែក
នៅក្នុងករណីដែលមរតកសាសន៏ភ្ជាប់ជាមួយនឹងល័ក្ខខ័ណ្ឌបង្អង់
បើល័ក្ខខ័ណ្ឌនោះត្រូវបានបំពេញ នៅក្រោយពេលដែលម្ចាស់បណ្ដាំបានទទួលមរណភាព
ទ្រព្យសម្បត្តិដែលបានកំណត់ខាងលើនេះ
ត្រូវបានធ្លាក់ទៅសន្តតិជនដែលនឹងត្រូវទទួលទ្រព្យសម្បត្តិនោះ
ដោយប្រតិសកម្មគិតចាប់តាំងពីពេលដែលមរតកជននោះ បានទទួលមរណភាព ។
ផ្នែកទី៣
: សន្តតិជន
I.
ភាពគ្រប់លក្ខខណៈសម្បត្តិជាសន្តតិជន
បុគ្គលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាសន្តតិជន
៖
_
មានតែជនដែលមានជិវិតរស់នៅ
នាពលចាប់ផ្តើមសន្តតិកម្ម ។
សន្តតិក្មអាចធ្វើឡើងបានតែចំពោះបុគ្គលដែលមានជិវិតរស់នៅពេលចាប់ផ្ដើមសន្តតិកម្មតែប៉ុណ្ណោះ
។
_ ទារកដែលនៅក្នុងគ៌ភនៅឡើយ
បើកើតក្នុងរវាង៣០០ថ្ងៃគិតតាំងពីថ្ងៃដែលខ្មោចនោះស្លាប់ហើយនៅរស់
អាចទទួលសន្តតិកម្មបាន ។
II.
អភ័ព្វបុគ្គល
បុគ្គលដែលបានកំណត់ដូចខាងក្រោមនេះ
ពុំអាចក្លាយជាសន្តតិជន ឬពុំអាចទទួលទ្រព្យសម្បត្តតិ្តតាមមរតកសាសន៏បានឡើយ ៖
_ បុគ្គលដែលបានទទយលទោស ដោយមានចេតនាធ្វើឃាត
ឬប៉ុនប៉ងធ្វើឃាតលើមរតកជន ឬលើជនដែលមានលំដាប់សន្តតិកម្មមុន ឬលំដាប់ស្មើគ្នា
ទោះផ្ទាល់ក្ដី ឬប្រយោលក្ដី ។
_ បុគ្គលដែលដឹងអំពីការសម្លាប់មរតកជន
តែមិនបានរាយការណ៏ ឬមិនប្ដឹង ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តន៏ឡើយ
ចំពោះករណីដែលបុគ្គលនោះមិនអាច វិនិច្ឆ័យអំពើល្អ ឬអាក្រក់បាន
ឬករណីដែលអ្នកសម្លាប់ជាសហព័ទ្ធ ឬញាតិលោហិតខ្សែផ្ទាល់របស់បុគ្គលនោះ ។
_ បុគ្គលដែលបានរារាំងមរតកជនក្នុងការធ្វើ លុបចោល
ឬកែប្រែមរតកសាសន៏ស្ដីពីសន្តតិកម្មដោយការឆបោក ឬគម្រាមកំហែង ។
_ បុគ្គដែលបានអោយមរតកជនធ្វើ លុបចោល ឬកែប្រែមតកសាសនស្ដីពីសន្តតិកម្មដោយការឆបោក
ឬគម្រាមកំហែង ។
_ បុគ្គលដែលបានកែ្លងបន្លំ កែបន្លំ បំផ្លាញចោល
ឬលាក់ទុកនូវលិខិតមតកសាសន៏ស្ដីពីសន្តតិកម្មរបស់មរតកជន ។
III.
ការផ្ដាច់មរត៌កពីសន្តតិជន
មរតកជន
កាលនៅរស់អាចដាក់ពាក្យសុំទៅតុលាការ អោយផ្ដាច់មរតកជនដែលត្រូវសន្មតថា សន្តតិជននោះមិនអាចទទួលសន្តតិកម្មបាន
បើជនដែលត្រូវបានសម្រេចថាជាសន្តតិជនដែលមានភាគបម្រុង
បានប្រព្រឹត្តនូវសកម្មភាពដែលបានកំណត់ខាងក្រោម ៖
_ បានធ្វើបាបចំពោះមរតកជន ។
_ បានប្រមាថមរតកជនយ៉ាងធ្ងន់ធ្ងរ ។
_ អាចមកមើលថែទាំមរតកជននៅពេលដែលមានជម្ងឺ
ប៉ុន្តែមិនមកថែទាំ ។
_ បានទទួលសាលក្រម
ឬសាលដីកាផ្តន្ទាទោសអោយជាប់ពន្ធធនាគារងស់មួជិវិត ។
_ បានប្រព្រឹត្តអពើល្មើសធ្ងន់ធ្ងរគួរអោយកត់សំគាល់
។
ផ្នែកទី៤
; ការយល់ព្រម និងការបោះបង់សន្តតិកម្ម
I.
ការយល់ព្រមសន្តតិកម្ម
សន្តតិជន
ត្រូវធ្វើការយល់ព្រមទាំងស្រុង ឬដោយកម្រិតនៅក្នុងអំឡុងពេលបីខែ គិតចាប់ពីពែលដែលបានដឹងថា
សន្តតិកម្មចំពោះខ្លួនបានកើតឡើង ។ប៉ុន្តែអំឡុងពេលនេះ អាចពន្យារទៀតបាន
តាមពាំក្យសុំរបស់សន្តតិជនទៅតុលាការ ។
1. ការយល់ព្រមទាំងស្រុង
ក្នុងករណីដែលបានកំណត់ដូចខាងក្រោមនេះ
ត្រូវចាត់ទុកថា សន្តតិជនបានយល់ព្រមទាំងស្រុងតាមច្បាប់ ៖
_ បើសន្តតិជន បានចាត់ចែងមត៌តនោះទាំងអស់ ឬមួយភាគ ។
ប៉ុន្តែបញ្ញត្តិនេះមិនត្រូវយកអនុវត្តឡើយ ចំពើសកម្មភាពរក្សា
និងសកម្មភាពត្រឹមតែជាការគ្រប់គ្រង ។
_ បិសន្តតិជនមិនបានយល់ព្រមដោយកម្រិត
ឬបោះបង់នៅក្នុងអំឡុងពេលបីខែ ។
_ ទោះបីជាសន្តតិជនបានយល់ព្រមដោយកម្រិត
របោះបង់ក៏ដោយ បើសន្តតិជនបានលាក់មរត៌កទាំងអស់ ឬមួយភាគ
ឬបានប្រើប្រាស់មត៌កនោះដើម្បីខ្លួន ។
2. ការយល់ព្រមដោយមានកម្រិត
សន្តតិជន
អាចយល់ព្រមដោយបម្រុងទុកនូវសំណងកាតព្ថកិច្ច និងអច្ច័យទានរបស់មរតកជនបាន
ត្រឹមកម្រឹតនៃទ្រព្យសម្បត្តិដែលខ្លួនបានទទួលតាមរយៈសន្តតិកម្មតែប៉ុណ្ណោះ ។
សន្តតិជន ដែលមាបំណងចង់យល់ព្រមដោយកម្រិត
ត្រូវធ្វើបញ្ជីសារពើភ័ណ្ឌ
ហើយត្រូវដាក់ពាំក្យសុំអំពីការយល់ព្រមដោយកម្រិតនោះទៅតុលាការ នៅក្នុងអំឡុងពេលបីខែ ។
II ការបោះបង់នូវសន្តតិកម្ម
ការបោះបង់សន្តតិកម្ម
ត្រូវធ្វើឡើងនៅក្នុងអំឡុងពេលបីខែ គិតចាប់ពីពេលដែលសន្តតិជនបានដឹងថា
សន្តតិកម្មចំពោះខ្លួនបានកើតឡើង ។ ប៉ុន្តែអំឡុងពេលនេះ អាចពន្យារតៀតបាន
តាមរយៈពាក្យសុំរបស់សន្តតិជនទៅតុលាការ ។
បុគ្គល ដែលបានបោះបង់សន្តតិកម្ម
ត្រូវចាត់ទុកថា បុគ្គលនោះមិនមែនជាសន្តតិជនចំពោះសន្តតិកម្មនោះតាំងពីដំបូងមកម្ល៉េះ ។
No comments:
Post a Comment