ស្រាវជ្រាវដោយ : លោក សាត សុខណា ជាអតីតនិសិ្សតនីតិសាស្ត្រសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំសិក្សា ២០១២-២០១៥ សូមរក្សាសិទ្ធិក្នុងការចំលងផ្នែកណាមួយនៃអត្ថបទនេះ។ ទូរស័ព្ទទំនាក់ទំនង ៖ ០១៥៥០៨៨៤២ អ៊ីម៉ែល ៖ sath.sokna@yahoo.com / sathsokna9999@gmail.com។
Researched by Mr. Sath Sokna, a former law student of Royal University of Law and Economics Academic year 2012-2015 All Rights Reserve/No any part copy of my assignment. Phone: 015508842 Email: sath.sokna@yahoo.com / sathsokna9999@gmail.com.
មាតិកា
❤❤❤❤
សេចក្តីផ្តើម
ជំពូកទី ១ សញ្ញាណទូទៅនៃអាជ្ញាធរអប្សរា-------------------------------------------------------------------------------
១.១. ប្រវត្តិ និងសញ្ញាណទូទៅរបស់អាជ្ញាធរអប្សរា--------------------------------------------------------------------
១.១.១.
សញ្ញាណទូទៅរបស់អាជ្ញាធរអប្សរា----------------------------------------------------------------------------
១.១.១.១. និយមន័យ-------------------------------------------------------------------------------------------------------
១.១.១.២ ភាពជាអាណាព្យាបាលនៃអាជ្ញាធរអប្សរា
និងក្រសួងពាក់ព័ន្ធ-------------------------------
១.១.២. ប្រវត្តិនៃការកកើត-------------------------------------------------------------------------------------------------
១.២.នីតិក្រមទាក់ទងនឹងអាជ្ញាធរអប្សរា-----------------------------------------------------------------------------------
១.២.១. ច្បាប់ស្តីពីការការពារបេតិកភណ្ឌ-------------------------------------------------------------------------------
១.២.២.
ព្រះរាជក្រឹត្យ----------------------------------------------------------------------------------------------------------
១.២.៣. អនុក្រឹត្យ---------------------------------------------------------------------------------------------------------------
ជំពូកទី ២ ការរៀបចំ
និងការប្រព្រឹត្តទៅនៃអាជ្ញាធរអប្សរា----------------------------------------------------------
២.១. រចនាសម្ព័ន្ធគ្រប់គ្រងរបស់អាជ្ញាធរអប្សរា--------------------------------------------------------------------------
២.១.១. រចនាសម្ព័ន្ធដឹកនាំ---------------------------------------------------------------------------------------------------
២.១.១.១. ក្រុមប្រឹក្សាភិបាល--------------------------------------------------------------------------------------------
២.១.១.២. ប្រធានអគ្គនាយក------------------------------------------------------------------------------------------
២.១.១.៣. អគ្គនាយករង-------------------------------------------------------------------------------------------------
២.១.២. រចនាសម្ព័ន្ធរដ្ឋបាល------------------------------------------------------------------------------------------------
២.១.២.១.នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ
និងបុរាណវិទ្យាបង្ការ----------------------
២.១.២.២.នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ--------------------------------------------------------------
២.១.២.៣. នាយកដ្ឋានរៀបចំដែនដី
និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ-----------------------
២.១.២.៤.
នាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម និងសហគមន៍---------------------------------------------------
២.១.២.៥. នាយកដ្ឋានគ្រប់គ្រងទឹក---------------------------------------------------------------------------------
២.១.២.៦.
អាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ-------------------------------------
២.១.២.៧.
នាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការ-------------------------------------------------
២.១.២.៨. នាយដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ
និងបទដ្ឋានបេតិកភណ្ឌ--------------------------
២.១.២.៩.
នាយកដ្ឋានអភិវឌ្ឍន៍បេតិកភណ្ឌក្រុងក្នុងតំបន់សៀមរាប---------------------------------
២.១.២.១០.
នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ--------------------------------------------------
២.១.២.១១.
នាយកដ្ឋានរដ្ឋបាល បុគ្គលិក និង សម្ភារៈ--------------------------------------------------------
២.១.២.១២.
អាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ----------------------------------
២.១.២.១៣. នាយកដ្ឋានផ្សព្វផ្សាយ---------------------------------------------------------------------------------
២.១.២.១៤.
នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ-----------------------------------
២.២. ធនធាន និងហិរញ្ញវត្ថុរបស់អាជ្ញាធរអប្សរា----------------------------------------------------------------------
២.២.១.
ប្រភពធនធានរបស់អាជ្ញាធរអប្សរា--------------------------------------------------------------------------
២.២.២. ការគ្រប់គ្រងហិរញ្ញវត្ថុ-------------------------------------------------------------------------------------------
២.៣. កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរអប្សរា
និងស្ថាប័នដទៃ--------------------------------------------------
២.៣.១.
អាជ្ញាធរដែនដីខេត្តសៀមរាប-----------------------------------------------------------------------------------
២.៣.២.
ស្នងការដ្ឋានពិសេសការពារបេតិកភ័ណ្ឌ-------------------------------------------------------------------
២.៣.៣.
អង្គការយូណេស្កូ----------------------------------------------------------------------------------------------------
២.៣.៤.គណៈកម្មការអន្តរជាតិសម្របសម្រួលដើម្បីស្រោចស្រង់
និងអភិវឌ្ឍន៏រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ( ICC )
២.៣.៥. ស្ថាប័នស្រាវជ្រាវអន្តរជាតិនៅអង្គរ-------------------------------------------------------------------------
ជំពូកទី ៣ បេសកកម្មរបស់អាជ្ញាធរអប្សរា
--------------------------------------------------------------------------------
៣.១. តួនាទី
ភារកិច្ច និងបេសកកម្មរបស់អាជ្ញាធរអប្សរា ------------------------------------------------------------
៣.២.តួនាទីអាជ្ញាធរអប្សរានៅក្នុងវិស័យនគរូបនីយកម្ម-------------------------------------------------------------
សេចក្តីសន្និដ្ឋាន----------------------------------------------------------------------------------------------------------------------
ឧបសម្ព័ន្ធ------------------------------------------------------------------------------------------------------------------------------
ឯកសារយោង-------------------------------------------------------------------------------------------------------------------------
សេចក្តីផ្តើម
❤❤❤❤❤❤❤❤
អង្គរដែលជាបុរាណដ្ឋានធំមួយនៅលើលោក
ត្រូវបានទទួលចំណាត់ថ្នាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូនៅចុងឆ្នាំ ១៩៩២
ក្រោយពីបានទទួលការអំពាវនាវពីសំណាក់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តមសីហនុ ដែលកាលនោះព្រះអង្គធ្វើឡើងក្នុងឋានៈជាព្រះប្រធាននៃក្រុម
ប្រឹក្សាជាតិជាន់ខ្ពស់ ។
តាំងពីនោះមក គេបានបង្កើតគណៈកម្មាធិការអន្តរជាតិមួយ
(គណៈកម្មាធិការអន្តរជាតិដើម្បីសម្រប សម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ
ហៅកាត់ថា ICC) ដើម្បីសម្របសម្រួល រាល់ការងារសំខាន់ទាំងឡាយណាពាក់ព័ន្ធនឹង
រមណីយដ្ឋាននេះ ។
ការសិក្សាអំពីគ្រឹះស្ថានសាធារណៈរដ្ឋបាល ជាផ្នែកមួយដ៏សំខាន់នៅក្នុងការសិក្សាអំពីស្ថាប័នជំនាញៗនៃនយោបាយនគរូបនីយកម្ម បន្ថែមពីលើការសិក្សាពីអាជ្ញាធររដ្ឋ-បាលកណ្តាល
និងភ្នាក់ងារវិសហមជ្ឈការ។ នៅក្នុងបរិការណ៍នៃព្រះរាជាណាចក្រកម្ពុជាយើង
ស្ថាប័នសាធារណៈដំបូង និងប្រកបដោយឧត្តមភាពនៃតួនាទី និង ភារកិច្ចយ៉ាងសំខាន់ដែលមានឥទ្ធិពលទៅលើវប្បធម៌
សេដ្ឋកិច្ចជាតិ ព្រមទាំងវិស័យនគរូបនីយកម្មនៅឯខេត្តសៀមរាប នាតំបន់ប្រវត្តិសាស្ត្រអង្គរនោះ គឺ អាជ្ញាធរជាតិដើម្បីការពាររមណីយ-ដ្ឋាន និងរៀបចំតំបន់អង្គរ ដែលហៅកាត់ថា អាជ្ញាធរអប្សរា ។
ហើយគ្រឹះស្ថានសាធារណៈរដ្ឋបាលមួយនេះមានតួនាទីអ្វីខ្លះ?
តើអាជ្ញាធរអប្សរាជា អ្វី? ពិសេសតួនាទីនៅក្នុងនគរូបនីយកម្ម?
ដើមី្បឆ្លើយតបនឹងចំណោទសំណួរខាងលើនេះ
យើងនឹងធ្វើការសិក្សាអំពីអាជ្ញាធរអប្សរាទៅលើបរិបទសំខាន់ៗដូចខាងក្រោម៖
ស្ថានភាពគតិយុត្តរបស់អាជ្ញាធរអប្សរានិង
តួនាទីអាជ្ញាធរអប្សរានៅក្នុងនគរូបនីយកម្ម ។
ជំពូកទី ១
សញ្ញាណទូទៅនៃអាជ្ញាធរអប្សរា
១.១. ប្រវត្តិ
និងសញ្ញាណទូទៅរបស់អាជ្ញាធរអប្សរា
១.១.១. សញ្ញាណទូទៅរបស់អាជ្ញាធរអប្សរា
នៅក្នុងចំណុចដែលស្តីពីសញ្ញាណទូទៅនៃអាជ្ញាធរអប្សរានេះ យើងនឹងសិក្សាអំពីស្ថានភាពជុំវិញនៃអាជ្ញាធរពិសេសមួយនេះ ដែលរួមមាននិយមន័យ(១.១.១.១.) ភាពជាអាណាព្យាបាល និងក្រសួងពាក់ព័ន្ធ (១.១.១.២)។
១.១.១.១. និយមន័យ
អាជ្ញាធរអប្សរា ជាគ្រឹះស្ថានសាធារណៈមួយប្រកបដោយបុគ្គលភាពគតិយុត្តិមានស្វ័យភាព រដ្ឋបាលនិងហិរញ្ញវត្ថុ ហើយបង្កើតឡើងដើម្បីការពាររមណីយដ្ឋាន
និងរៀបចំតំបន់អង្គរ[1]
។
អាជ្ញាធរអប្សរាមានបេសកកម្មគិរគូរ
ដឹកនាំការងាររៀបចំ និងអភិវឌ្ឍន៍ទេសចរណ៍នៃតំបន់ ចំនួនបាំ្រដែលកំណត់នៅក្នុងព្រះរាជក្រឹត្យលេខ
០០១ នស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីអំពីការកំណត់
និងការចាត់ចែងតំបន់សៀមរាបអង្គរ[2]
។
១.១.១.២ ភាពជាអាណាព្យាបាលនៃអាជ្ញាធរអប្សរា
និងក្រសួងពាក់ព័ន្ធ
លើអាជ្ញាធរអប្សរាព្រម ជាមួយក្រសួងពាក់ព័ន្ធត្រូវធ្វើជាអាណាព្យាបាលរួមលើគ្រឹះស្ថានទាំងឡាយដែលមានភារកិច្ចទទួល
ខុសត្រូវក្នុងការគ្រប់គ្រងរមណីដ្ឋានទាំងនោះមានដូចជា អភិរក្សដ្ឋានអង្គរ
ភ្នាក់ងាររៀបចំអភិវឌ្ឍន៍ទេសចរណ៍អង្គរ ភា្នក់ងារអភិវឌ្ឍន៍នគរូបនីយកម្ម
វិទ្យាស្ថានវប្បធម៌ខ្មែរ ស្នងការដ្ឋាន
ពិសេសការពារបេតិកភណ្ឌនៃក្រសួងមហាផ្ទៃដោយសហការជាមួយអាជ្ញាធរខេត្តសៀមរាប។
ហើយចំពោះបណ្តាអង្គភាពទាំងនេះនឹងត្រូវបង្កើតឡើងដោយអនុក្រឹត្យ។
១.១.២. ប្រវត្តិនៃការកកើត
ព្រះករុណាព្រះបាទសម្តេចនរោត្តមសីហនុ
អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងពេលដែលព្រះអង្គជាព្រះប្រធាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់
ទ្រង់បានធ្វើការអំពាវនាវឲ្យមានការការពារ និងទប់ស្កាត់នូវភាពវិនាសដែលកើតមានជាងបីទស្សវត្សទៅហើយ
មកលើប្រាសាទនានានៅតំបន់អង្គរ។ ក្រោយពីការអំពាវនាវនេះ នៅថ្ងៃទី០១ ខែកក្កដា
ឆ្នាំ១៩៩១
ព្រះមហាវីរក្សត្របានផ្ញើជូនលោកអគ្គនាយកយួណេស្កូសុំដាក់បញ្ចូលអង្គរក្នុងបញ្ជីបេតិកភណ្ឌភិពភលោក។
ដោយមើលឃើញពីតម្លៃដ៏មហាសាលនៃមរតកអង្គរ និង ភាពវិនាសដែលបាននិង កំពុងលេបត្របាក់នូវស្នាដៃដ៏វិចិត្រនេះ នៅថ្ងៃទី១៤ ខែធ្នូ
ឆ្នាំ១៩៩២ អង្គរបានជាប់ចំណាត់ថ្នាក់
នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូជាបណ្ដោះអាសន្ន
ដែលវាខុសពីនីតិវិធីនៃការចុះបញ្ជីបេតិកភណ្ឌពិភពលោក។
ដើម្បីឲ្យអង្គរក្លាយ
ជាបេតិកភ័ណ្ឌពិភពលោកអចិន្ត្រៃយ៏ក្នុងរយៈពេលបីឆ្នាំកម្ពុជាត្រូវបំពេញនូវកាតព្វកិច្ចដែលបានដាក់ដោយអង្គការយូណេស្កូ៖
ការបង្កើតនីតិក្រមសម្រាប់ការពារឲ្យបានត្រឹមត្រូវ
- កម្រិតព្រំដែនអចិន្ត្រៃយ៍ដោយផ្អែកលើគម្រោងរបស់ UNDP
- បង្កើតតំបន់ទ្រនាប់រវាងឧទ្យាននិងក្រុងសៀមរាប
- បង្កើតភ្នាក់ងារជាតិមួយសំរាប់ការពារបេតិកភណ្ឌ
ដែលមានចំនួនសមស្រប
- បង្កើតស្ថាប័នអភិរក្ស
និងសម្របសម្រួលកិច្ចខំប្រឹងប្រែងជាអន្តរជាតិក្នុងវិស័យអភិរក្សគឺ គណៈកម្មាធិការអន្តរជាតិ
ដើម្បីសម្របសម្រួលកិច្ចគាំពារ
និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរហៅកាត់ថា ICC ។
លើសពីនេះទៅទៀត
អង្គការយូណេស្កូបានតម្រូវអោយកម្ពុជាបង្កើតអាជ្ញាធរជាតិមួយ ដើម្បីការពាររមណីយដ្ឋាន
និងចាត់ចែងតំបន់អង្គរ ដែលហៅកាត់ថាអាជ្ញាធរអប្សរា ក្នុងគាលបំណង បញ្ជៀសនូវ
វិវាទសមត្ថកិច្ចនៃក្រសួងនានា ដែលពាក់ព័ន្ធនឹងការចាត់ចែងចំពោះផលប្រយោជន៍ពី
តំបន់អង្គរ។ ឆ្លើយតបនឹងលក្ខខណ្ឌនេះ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៩៩៥ ព្រះមហាក្សត្រ
នរោត្តម សីហនុ បានចេញព្រះរាជក្រឹត្យបង្កើតអាជ្ញាធរអប្សរា។
ដោយមានបដិវាទកម្មរវាងព្រះរាជក្រឹត្យ បង្កើតអាជ្ញាធរអប្សរា និងព្រះរាជក្រឹត្យលេខ
នស/រកត/១២៩៧/៩១ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៧
ស្តីពីលក្ខខណ្ឌគតិយុត្តិនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល ទើបមានព្រះរាជក្រឹត្យលេខ
នស/រកត/ ០១៩៩/៨១ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ១៩៩៩
ដើម្បីកែសំរួលព្រះរាជក្រឹត្យបង្កើតអាជ្ញាធរអប្សរា នៅឆ្នាំ១៩៩៥
ព្រមទាំងបានបង្កើននូវភាពច្បាស់លាស់នៃការរៀបចំរចនាសម្ព័ន្ធអាជ្ញាធរអប្សរា
និងកំណត់បេសកកម្មឲ្យអាជ្ញាធរនេះ។
១.២.នីតិក្រមទាក់ទងនឹងអាជ្ញាធរអប្សរា
ចំពោះនីតិក្រមទាក់ទងនឹងអាជ្ញាធរអប្សរានេះ មានលិខិតបទដ្ឋានគតិយុត្តិជាច្រើនដែល មានជាអាទិ៍ច្បាប់ស្តីពីការការពារបេតិកភណ្ឌ(១.២.១) ព្រះរាជក្រឹត្យ(១.២.២) និងអនុក្រឹត្យ(១.២.៣)។
១.២.១. ច្បាប់ស្តីពីការការពារបេតិកភណ្ឌ
ក្រោយពេលដែលអាជ្ញាធរអប្សរាបានបង្កើត នីតិក្រមផេ្សងៗកកើតឡើងតាមមកជាមួយជាបន្តបន្ទាប់ក្នុងគោលបំណងជួយបំពេញតួនាទី និងពង្រឹងអាជ្ញាធរក្នុងការងារ ក៏ប៉ុន្តែនីតិក្រមទាំង នោះពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការថែរក្សា និងការពារតំបន់ដែលសំបូររមណីយដ្ឋានគ្រប់ ប្រភេទនេះបានទេ។ នៅពេលនោះ សកម្មភាពជួញដូរលើវត្ថុបុរាណ
ដែលផ្តោតគោលបំណងមកលើតំបន់សៀមរាបអង្គរ ជាពិសេសការគាស់កកាយបុរាណដ្ឋាន និងបា្រសាទកើតឡើងជាអន្លើៗ។ ការលួចប្លន់វត្ថុបុរាណនៅតាមបា្រសាទមានផ្ទាំងចម្លាក់ សិលាចារឹក ជាដើម...។ នេះ
ជាបន្ទុកដ៏ធ្ងន់ធ្ងររបស់អាជ្ញាធរអប្សរា
និងរាជរដ្ឋាភិបាលកម្ពុជា។ ដើម្បីបន្ថែមអំណាចទៅឲ្យអាជ្ញាធរអប្សរា រាជរដ្ឋាភិ-បាលកម្ពុជា បានបង្កើតច្បាប់មួយក្នុងគោលបំណងថែរក្សាសម្បត្តិវប្បធម៌ដែលជារបស់ខ្មែរ ជាពិសេសនៅលើទឹកដីខេត្តសៀមរាបទាំងមូល។ ច្បាប់នេះមាន៣ជំពូក និង៦៧មាត្រា ដែលបានចូលជាធរមាននៅថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៩៦ ឡាយព្រះហស្ថលេខាដោយព្រះបាទ នរោត្តម សីហនុ នោះគឺ ច្បាប់ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ ។
១.២.២. ព្រះរាជក្រឹត្យ
នីតិក្រមមុនគេបង្អស់ដែលព្រះករុណាព្រះបាទនរោត្តមសីហនុ
បានឡាយព្រះហស្ថលេខាក្រោយពេលដែលព្រះអង្គឡើងគ្រងរាជជាថ្មីគឺព្រះរាជក្រឹត្យស្តីពី ការកំណត់ និង ចាត់ ចែងគ្រប់គ្រងសៀមរាបអង្គរ។ ព្រះរាជក្រឹត្យនេះចែកជាពីរជំពូក
គឺជំពូកទី១ស្តីពីការកំណត់តំបន់ និងការចាត់ចែង
គ្រប់គ្រងតំបន់សៀមរាបអង្គរ
ចំណាត់ថ្នាក់រមណីយដ្ឋានវប្បធម៌ត្រូវការពារ និងជំពូកទី២ ស្តីពីទិសដៅសម្រាប់តំបន់ត្រូវការពារនៃអង្គរ
ក្រោយមកគឺព្រះរាជក្រឹត្យស្តីពីការបង្កើតអាជ្ញាធរដើម្បី
ការពាររមណីយដ្ឋាន
និងរៀបចំតំបន់អង្គរ
ហៅថាអាជ្ញាធរអប្សរា។ នៅក្នុងជំពូកទី១មានការបែង ចែកការគ្រប់គ្រងជា៥តំបន់ គឺតំបន់ទី១ ជារមណីយដ្ឋានមានបា្រសាទ ជាតំបន់ដែលមានស្ថានីយបុរាណវត្ថុសំខាន់ៗជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានទទួលកិច្ចការពារកម្រិតខ្ពស់បំផុត។ ធម្មតាតំបន់នេះមានទំហំតូច តែចំពោះអង្គរវិញទោះមានផ្ទៃធំធេង ក៏ត្រួវចាត់ចែងការ-ពារ ចូលក្នុងកម្រិតខ្ពស់បំផុតនេះដែរ ដោយតំបន់នេះមានបា្រសាទ និងសំណង់បុរាណវត្ថុជាច្រើន។ តំបន់ទី២ ជាឧទ្យានបុរាណវត្ថុដែលត្រូវការពារ ព្រោះជាតំបន់ដែលសំបូរសំណល់បុរាណវត្ថុដែល ត្រូវការពារទប់ទល់នឹងការប្រើបា្រស់ដីធ្លីផ្តេសផ្តាស និងការអភិវឌ្ឍមិនសមស្រប។ ធម្មតាតំបន់ ទាំងនេះ ស្ថិតនៅជុំវិញរមណីយដ្ឋានមានបា្រសាទ។ តំបន់ទាំងនេះ
ច្រើនមានបុរាណវត្ថុបង្កប់នៅទីនោះ
ហើយមានសារៈសំខាន់ចម្បងដោយសារជាតំបន់ទ្រនាប់សម្រាប់ការពាររមណីយដ្ឋានមានបា្រសាទ។ ចំណែកឯ តំបន់ទី៣ ជាទេសភាពវប្បធម៌ត្រូវការពារ ពោលគឺជាតំបន់ដែលមានលក្ខណៈជាទេសភាព
ហើយ ត្រូវការពារដោយហេតុថាតំបន់នេះមានទិដ្ឋភាពបរមបុរាណ។ លើសពីនេះទៅទៀត បែបបទប្រើប្រាស់ដីធ្លី សំណង់លំនៅដ្ឋាន អគារប្រវត្តិសាស្រ្តនៅទីនោះ ដែលជាកេរ្តិ៍តំណែលដ៏យូរលង់ផ្តល់តម្លៃវប្បធម៌ខ្ពស់ឆ្លុះបញ្ចាំងឲ្យឃើញជីវភាពរស់នៅពីអតីតកាល។ តំបន់ទី៤ គឺជាចំណុចដែលមានសារៈសំខាន់ផ្នែកបុរាណវិទ្យា នរវិទ្យា ឬប្រវត្តិវិទ្យា និងជាតំបន់ដែលមានសារៈប្រយោជន៍ខាងបុរាណវិទ្យា វាមានតម្លៃដល់ការសិក្សាស្រាវជ្រាវ ការអប់រំ ឬទេសចរណ៍។ ចំពោះតំបន់ទី៥
ជាបរិវេណអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និង
វប្បធម៌នៃតំបន់សៀមរាបអង្គរ
គឺជាតំបន់
ដែលគ្របដណ្តប់ខេត្តសៀមរាបទាំងមូល។
ចំពោះព្រះរាជក្រឹត្យ ស្តីពីការបង្កើតអាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ហៅថាអាជ្ញាធរអប្សរា ក្តោបជាទូទៅអំពីដំណើរការប្រព្រឹត្តទៅរបស់អាជ្ញាធរអប្សរាទាំងមូល។ ដោយយោងតាមសំណើរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី១៨ ខែមករា ឆ្នាំ ១៩៩៩ និងគោរពតាមព្រះរាជក្រឹត្យលេខ នស/រកត/១២៩៧/៩១ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីលក្ខន្តិកៈគតិយុត្តគ្រឹះស្ថានសាធារណៈរដ្ឋបាល ធ្វើឲ្យមានការកែសម្រួលបទប្បញ្ញត្តិមួយចំនួន នៃព្រះរាជក្រឹត្យលេខនស/រកត/០២៩៥/១២ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៩៥ ស្តីពីការបង្កើតអាជ្ញាធរអប្សរា។
១.២.៣. អនុក្រឹត្យ
ក្រោយពីព្រះរាជក្រឹត្យកំណត់តំបន់មក អនុក្រឹត្យសម្រាប់អនុវត្តមួយបានចេញបន្តនៅខែតុលា ឆ្នាំ១៩៩៥ ដោយកម្រិតផ្ទៃដីមួយនៃក្រុងសៀមរាប សម្រាប់រៀបចំបុរីសណ្ឋា-គារ និងដោយ បញ្ជាក់ពីតំបន់មួយចំនួន ដែលត្រូវយកចិត្តទុកដាក់ជាពិសេស អនុក្រឹត្យនេះគឺ អនុក្រឹត្យស្តីពីបុរី
សណ្ឋាគារ។
លើសពីនេះមានអនុក្រឹត្យមួយ ដែលពាក់ព័ន្ធនឹងអាជ្ញាធរអប្សរាក្នុងការគ្រប់គ្រងសន្តិសុខ នៅតំបន់សៀមរាបអង្គរ គឺ អនុក្រឹត្យស្តីពីស្នងការដ្ឋានពិសេសការពារ។ អនុក្រឹត្យនេះមានចែងអំពីសិទ្ធិ និងភារកិច្ច របស់ស្នងការដ្ឋានពិសេសការពារបេតិកភ័ណ្ឌ។
ជំពូកទី ២
ការរៀបចំ
និងការប្រព្រឹត្តទៅនៃអាជ្ញាធរអប្សរា
២.១. រចនាសម្ព័ន្ធគ្រប់គ្រងរបស់អាជ្ញាធរអប្សរា
ចំពោះដំណើរនៃរចនាសម្ព័ន្ធគ្រប់គ្រងរបស់អាជ្ញាធរអប្សរា
យើងឃើញមានការគ្រប់គ្រង ដែលមានលក្ខណៈសំខាន់ៗ ចំនួន ២ គឺរចនាសម្ព័ន្ធដឹកនាំ (២.១.១.)
និងនិងរចនាសម្ព័ន្ធរដ្ឋបាល(២.១.២.)។
២.១.១. រចនាសម្ព័ន្ធដឹកនាំ
នៅក្នុងការគ្រប់គ្រងជារចនាសម្ព័ន្ធដឹកនាំ ដោយមានសមាសភាពថ្នាក់ដឹកនាំដូចជា ក្រុមប្រឹក្សាភិបាល(១.១) ប្រធានអគ្គនាយក(១.២) និងអគ្គនាយករង(១.៣)។
២.១.១.១. ក្រុមប្រឹក្សាភិបាល
បន្ទាប់ពីបានបង្កើតអាជ្ញាធរអប្សរា កាលខែ កុម្ភៈ ឆ្នាំ១៩៩៥រួចមក ក្រុមប្រឹក្សាភិបាលត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងកិច្ចការសំខាន់ៗ
របស់អប្សរា ។
អាជ្ញាធរនេះ មានស្វ័យភាពផ្នែក រដ្ឋបាល និងហិរញ្ញវត្ថុ។
សមាជិកក្រុមប្រឹក្សាភិបាលរួមប្រជុំយ៉ាងតិច៦ដងក្នុង១ឆ្នាំ តាមការកោះអញ្ជើញរបស់សហ ប្រធានដែលជាអ្នកកំណត់របៀបវារៈ។ ក្រុមប្រឹក្សាភិបាល
ត្រូវរួមប្រជុំក្នុងខែបន្ទាប់
បើសិនជាការ កោះអញ្ជើញត្រូវបានសុំដោយសមាជិកចំនួន១ភាគ៤នៃសមាជិកទាំងអស់។ ក្នុងការអនុម័តផ្សេងៗ ត្រូវកំណត់តាមសំលេងភាគច្រើននៃសមាជិកនៃអង្គប្រជុំ។ ក្នុងករណីមានសម្លេងស្មើគ្នា សម្លេងរបស់សហប្រធានមានឧត្តមានុភាពក្នុងការអនុម័ត។ មិនតែប៉ុណ្ណោះ
សហប្រធានអាចអញ្ជើញរាល់ សមាជិកណាក៏ដោយដើម្បីឲ្យចូលរួមក្នុងអង្គប្រជុំ ក្នុងករណីដែលខ្លួនយល់ថាវត្តមានបុគ្គលនេះ មានប្រយោជន៍ សម្រាប់ការងារនេះ។
អាជ្ញាធរ “អប្សរា“ ត្រូវបានគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាល ដែលមានសមាសភាពចេញពីអន្តរក្រសួងដែលក្នុងនោះមាន[3]៖
- នាយករដ្ឋមន្ត្រីទី១ សហប្រធាន
- នាយករដ្ឋមន្ត្រីទី២ សហប្រធាន
- ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំទឹកដី នគរូបនីយកម្ម និងសំណង់ អនុប្រធាន
- រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឬតំណាង សមាជិក
- រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬតំណាង សមាជិក
- រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឬតំណាង សមាជិក
- រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឬតំណាង សមាជិក
- រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឬតំណាង សមាជិក
- រដ្ឋមន្រ្តីក្រសួងគ្រប់គ្រងបរិស្ថាន ឬតំណាង សមាជិក
- រដ្ឋមន្រ្តីក្រសួងផែនការ ឬតំណាង សមាជិក
- អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬតំណាង សមាជិក
- អភិបាលខេត្តសៀមរាប ឬតំណាង សមាជិក
- តំណាងទីស្តីការគណៈរដ្ឋមន្រ្តីមួយរូប សមាជិក
ក្រោយមកនៅថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៩៩ ក្រុមប្រឹក្សាភិបាលត្រូវបានគេធ្វើកំណែទម្រង់មួយចំនួន ដើម្បីឲ្យស្របទៅនឹងព្រះរាជក្រឹត្យលេខ
នស/រកត/១២៩៧/៩១ ចុះថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ១៩៩៧ ស្តីពីលក្ខន្តិកៈគតិយុត្តនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
ក្នុងនោះគេឃើញមានការកែ សម្រួលផងដែរនូវសមាសភាពក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរអប្សរា។
សមាសភាពក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរអប្សរាមានដូចតទៅ៖
-
ទីប្រឹក្សារាជរដ្ឋាភិបាលផ្នែកការងារអប្សរា មួយរូប
-
តំណាងទីស្តីការគណៈរដ្ឋមន្ត្រី មួយរូប
-
តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មួយរូប
-
តំណាងក្រសួងមហាផ្ទៃ មួយរូប
-
តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មួយរូប
-
តំណាងក្រសួងទេសចរណ៍ មួយរូប
-
តំណាងក្រសួងបរិស្ថាន មួយរូប
-
តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មួយរូប
-
តំណាងក្រសួងសាធារណៈការ និងដឹកជញ្ជូន មួយរូប
-
អភិបាលខេត្តសៀមរាប មួយរូប
-
តំណាងបុគ្គលិកអាជ្ញាធរអប្សរា មួយរូប
សមាជិកក្រុមប្រឹក្សាភិបាលត្រូវតែងតាំងឡើងដោយអនុក្រឹត្យ ហើយអាចរំលាយវិញដោយអនុក្រឹត្យនៅពេលណាក៏បាន ។ ក្រុមប្រឹក្សាភិបាលមានអាណត្តិរយៈពេល៣ឆ្នាំ ហើយអាចបន្ត អាណត្តិសារជាថ្មីបាន។ ចំណែកការបញ្ចប់អាណត្តិរបស់សមាជិកណាម្នាក់ ត្រូវធ្វើឡើងតាម សំណើរបស់ក្រសួងដែលសមាជិកនោះតំណាងឲ្យ។ រដ្ឋទទួលខុសត្រូវបទស៊ីវិល ដែលពាក់ព័ន្ធទៅ នឹងការបំពេញបេសកកម្មរបស់សមាជិកក្រុមប្រឹក្សា លើកលែងតែក្នុងករណីធ្វើខុសដោយចេតនា។ សមាជិកក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវផ្ទាល់លើកំហុសព្រហ្មទណ្ឌដែលខ្លួនបានប្រព្រឹត្ត[4]។
ក្រុមប្រឹក្សាភិបាល ជាអ្នកដឹកនាំនិងទទួលខុសត្រូវការងារធំៗ
របស់អាជ្ញាធរអប្សរា។ ប្រធានក្រុមប្រឹក្សាភិបាល មានតួនាទី និងមុខតំណែងជាប្រធានអគ្គនាយកនៃអាជ្ញាធរអប្សរា
មាត្រា១១(១) នៃព្រះរាជក្រឹត្យលេខ នស/រកត/១២៩៧/៩១ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីលក្ខន្តិកៈគតិយុត្តនៃគ្រឹះស្ថានសាធារណៈរដ្ឋបាលដោយមានអគ្គនាយករងមួយចំនួនជាជំនួយការ។
បនែ្ថមលើសិទ្ធិអំណាចចែងក្នុងមាត្រា១២
នៃព្រះរាជក្រឹត្យនស/រកត/១២៩៧/៩១
ប្រធានក្រុមប្រឹក្សា
ឬប្រធានអគ្គនាយកមានតួនាទី
និងភារកិច្ចដូចតទៅ៖
-
តំណាងរាជរដ្ឋាភិបាលក្នុងកិច្ចប្រជុំគ្រប់ពិធី និងគ្រប់ការចរចាដែលពាក់ព័ន្ធនឹងតំបន់រមណីយដ្ឋានអង្គរ
-
មានសិទ្ធិចុះហត្ថលេខាលើកិច្ចព្រមព្រៀង លើពិធីសារនិងលើកិច្ចសន្យាទំាង-ឡាយដែលទាក់ទងនឹងរមណីយដ្ឋានអង្គរ ក្រោយពីទទួលបានការឯកភាពពីរដ្ឋមន្រ្តីក្រសួងអាណាព្យាបាលបច្ចកទេស
-
ជាអាណាប័កដើមខ្សែនៃអាជ្ញាធរអប្សរា និង
ជាអ្នកពិនិត្យចំណូលប្រាក់ទូទាត់បំណុល ចាត់ចែងធ្វើការទូទាត់ និងចេញបញ្ជាចំណាយ
-
អាចផ្ទេរសិទ្ធិឲ្យអាណាប័កផ្ទេរសិទ្ធិ
ឬបង្កើតឲ្យមានការព្រមព្រៀងជាមួយ គណនេយ្យករនូវ រជ្ជទេយ្យចំណូល ឬបុរេប្រទាន។
ក្រុមប្រឹក្សាភិបាលមានសិទ្ធិអនុម័ត[5]៖
-
ការតម្រង់ទិសរាល់សកម្មភាពរបស់អាជ្ញាធរអប្សរា
-
បទបញ្ជាផ្ទៃក្នុងរបស់អាជ្ញាធរអប្សរា
-
របាយការណ៍ប្រចាំឆ្នាំដែលប្រធានអគ្គនាយកបានដាក់ជូន
-
ទឹកប្រាក់បង់ថ្លៃឈ្នួល
និងចំណូលគ្រប់បែបយ៉ាង ដែលអាជ្ញាធរអប្សរាប្រមូលបាន
-
ចំនួនទឹកប្រាក់ និងលក្ខខណ្ឌនៃការខ្ចីបុល
-
រាល់បញ្ជាដែលប្រធាន និងអគ្គនាយកដាក់ឲ្យពិនិត្យ។
ប៉ុន្តែបើយោងតាមមាត្រា១នៃព្រះរាជក្រឹត្យនស/រកត/០៩០៤/២៦៧
បានចែងថា “ត្រូវបានកែសម្រួលមាត្រា៤ និងមាត្រា៥ នៃព្រះរាជក្រឹត្យលេខ
នស/រកត/០១៩៩/១៨ ចុះថៃ្ងទី២២ ខែមករា ឆ្នាំ១៩៩៩ ស្តីពី ការកែសម្រួលបទប្បញ្ញតិ្តមួយចំនួននៃព្រះរាជក្រឹត្យលេខ
នស/រកត/០២៩៥/១២ ចុះថៃ្ងទី១៩ ខែកុម្ភៈ ឆ្នាំ១៩៩៥ ស្តីពីការ បងើ្កតអាជ្ញាធរដើម្បីការពាររមណីយដ្ឋាន
និងរៀបចំតំបន់អង្គរហៅថាអាជ្ញាធរអប្សរា។ ”។
ដូនេះអាជ្ញាធរអប្សរា ត្រូវស្ថិតនៅកោ្រមការដឹកនាំនៃទីស្តីការគណៈរដ្ឋមន្រ្តី ។ ក្នុងឋានៈនេះ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជា្ញធរអប្សរ
និងមានមុខតំណែងជាប្រធានអាជា្ញធរអប្សរា ។
ក្រុមប្រឹក្សាភិបាលនៃអាជា្ញធរអប្សរាមានសមាសភាពដូចតទៅ[6]
៖
-
រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ប្រធាន
-
តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាជិក
-
តំណាងក្រសួងមហាផៃ្ទ សមាជិក
-
តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិក
-
តំណាងក្រសួងទេសចរណ៍ សមាជិក
-
តំណាងក្រសួងបរិស្ថាន សមាជិក
-
តំណាងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សមាជិក
-
តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន សមាជិក
-
តំណាងអាជា្ញធរជាតិទេសចរណ៍កម្ពុជា សមាជិក
-
តំណាងសាលាខេត្តសៀមរាប សមាជិក
-
តំណាងបុគ្គលិកអាជ្ញាធរ "អប្សរា" សមាជិក
ប្រធានអាជា្ញធរអប្សរ មានសិទ្ធិអំណាចដូចមានចែងក្នុងមាត្រា១២
នៃព្រះរាជក្រឹត្យលេខ នស/រកត/១២៩៧/៩១ ចុះថែ្ងទី ៣១ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីលក្ខនិ្តកៈគតិយុត្តនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
ព្រមទាំងមានតួនាទី និងភារកិច្ចបនែ្ថមដូចតទៅ ៖
- តំណាងរាជរដ្ឋាភិបាលក្នុងគ្រប់កិច្ចប្រជុំ
គ្រប់ពិធី និងគ្រប់ការចរចាដែលពាក់ព័ន្ធនឹងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ពាក់ព័ន្ធផ្សេងទៀត
- មានសិទិ្ធចុះហត្ថលេខាលើកិច្ចព្រមព្រៀង
លើពិធីសារ លើកិច្ចសន្យាទាំងឡាយដែលទាក់ទង នឹងតំបន់រមណីយដ្ឋាន
អង្គរ និងតំបន់ពាក់ព័ន្ធផេ្សងទៀត
- ជាអាណាប័កដើមខែ្សនៃអជា្ញធរ
“អប្សរា” និងជាអ្នកពិនិត្យចំណូលប្រាក់ ទូទាត់ចំណូល
ចាត់ចែងធើ្វការទូទាត់ និង ចេញបញ្ជាចំណាយ
- អាចផេ្ទរសិទ្ធិឲ្យអាណាប័កផេ្ទរសិទ្ធិ
ឬបងើ្កតឲ្យមានការព្រមព្រៀងជាគណនេយ្យករនូវរជ្ជទេយ្យចំណូល ឬបុរេប្រទាន
ប្រធានអាជា្ញធរអប្សរា មានជំនួយការជាអគ្គនាយកមួយរូប
និងអមដោយអគ្គនាយកមួយចំនួនទៀតដែលត្រូវតែង តាំងដោយព្រះរាជក្រឹត្យ ។
២.១.១.២. ប្រធានអគ្គនាយក
ប្រធានអគ្គនាយកអាជ្ញាធរអប្សរាត្រូវតែងតាំងដោយអនុក្រឹត្យ ដែលមានអាណត្តិ៣ឆ្នាំ ហើយអាចបន្តបានមួយអាណត្តិទៀត ។ ប្រធានអគ្គនាយក(ឯកឧត្តមសុខ អាន)មានតួនាទី និងមុខតំណែងជាប្រធានក្រុមប្រឹក្សាភិបាលរបស់អាជ្ញាធរអប្សរាស្របតាមមាត្រា១១(១) នៃព្រះរាជក្រឹត្យនស/រកត/៩១ ចុះថ្ងៃ ទី៣១ ខែធ្នូ ១៩៩៧ ។ ការបញ្ឈប់ប្រធានអគ្គនាយក ត្រូវធ្វើឡើងដោយអនុក្រឹត្យដូចនេះមាត្រា៨
និងមាត្រា៩ នៃព្រះរាជក្រឹត្យនស/រកត/០២៩៥/១២ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៩៥ ត្រូវចាត់ទុកជានិរាករណ៍
។
ប្រធានអគ្គនាយក ជានាយកប្រតិបត្តិទូទៅដឹកនាំកិច្ចការរបស់អាជ្ញាធរអប្សរា និងមានភារកិច្ច៖
-
រៀបចំប្រជុំក្រុមប្រឹក្សាភិបាល
- ទទួលបន្ទុកសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងដាក់ដំណើរការនយោបាយ
ដែលកំណត់ដោយក្រុមប្រឹក្សាភិបាល
-
តែងតាំង និងតម្លើងឋានៈបុគ្គលិកតាមផែនការ ដែលអនុម័តដោយក្រុមប្រឹក្សា- ភិបាល ដូចជាការជ្រើសរើស ការតែងតាំង តម្លើងឋានៈបណ្តុះបណ្តាល និងបំពាក់បំប៉ន
បន្ថែមផ្នែកពហុ បច្ចេកវិជ្ជាសម្រាប់បុគ្គលិក
-
ទទួលខុសត្រូវការគ្រប់គ្រងសម្ភារៈ ដូចជាការរៀបចំថវិកា ការបែងចែកថវិកា និងការបញ្ជាចំណាយ ព្រមទាំងសម្របសម្រួលរាល់គម្រោងបច្ចេកទេសទាំងឡាយ ដែលនាយកដ្ឋានបច្ចេកទេសនីមួយៗរៀបចំឡើង
ហើយមានការអនុម័តដោយក្រុមប្រឹក្សា-ភិបាល។
- ទទួលបន្ទុកអាណាប័កដើមខ្សែ។ ចំពោះតួនាទីនេះ
ប្រធានអគ្គនាយកពិនិត្យ និងទូទាត់ប្រាក់ចំណូលចំណាយ។ ប្រធានអគ្គនាយក អាចផ្ទេរសិទ្ធិឲ្យអាណាប័កផ្ទេរសិទ្ធិ ឬ បង្កើតរជ្ជទេយ្យចំណូល ឬបុរេប្បទានបានល្គឹកណា
មានការយល់ព្រមពីភ្នាក់ងារ គណនេយ្យ។
- ជាតំណាងរដ្ឋាភិបាលក្នុងគ្រប់កិច្ចចរចាប្រជុំ និង គ្រប់ពិធីដែលពាក់ព័ន្ធនឹងតំបន់រមណីយដ្ឋានអង្គរ និងមានបុព្វសិទ្ធិតំណាងឲ្យអាជ្ញាអប្សរានៅចំពោះមុខអាជ្ញាធរ
ជាតិ ស្ថាប័ន អន្តរជាតិ និងតតិយជន។
- ទទួលបន្ទុកប្រតិបត្តិសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងចាត់វិធានការ
ចំបាច់ សម្រាប់ដំណើរការល្អនៃអាជ្ញាធរអប្សរា ដែលមានប្រធានអគ្គនាយកជាតំណាង
នៅចំពោះមុខ តុលាការ។
ដើម្បីបំពេញតួនាទី និងភារកិច្ចខាងលើនេះប្រធានអគ្គនាយកមានអ្នកជំនួយការអគ្គនាយករង ០១រូប ទទួលបន្ទុករដ្ឋបាលកណ្តាលនៅទីស្នាក់ការ
ខេត្តសៀមរាបក្នុងការគ្រប់គ្រងផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងទំនាក់ទំនងផ្សព្វផ្សាយ។ អគ្គនាយករង ៤រូបទៀតទទួលបន្ទុកគ្រប់គ្រងនាយកដ្ឋាន នីមួយៗ។
២.១.១.៣. អគ្គនាយករង
អគ្គនាយករងអាជ្ញាធរអប្សរាត្រូវបានតែងតាំង និងបញ្ចប់ដោយអនុក្រឹត្យតាមការស្នើសុំរបស់ក្រុមប្រឹក្សាភិបាល។ អគ្គនាយករងទាំងអស់មានចំនួន០៥រូប ដែលមានតួនាទីជាជំនួយការរបស់ប្រធានអគ្គនាយក។ ក្នុងចំណោមអគ្គនាយករងទាំង០៥
រួមមានអគ្គនាយករង១រូបទទួល បន្ទុកកិច្ចការរដ្ឋបាលកណ្តាលនៅទីស្នាក់ការខេត្តសៀមរាប ក្នុងការគ្រប់គ្រងរដ្ឋបាលនិងហិរញ្ញវត្ថុ ព្រមទាំងការទំនាក់ទំនងផ្សព្វផ្សាយ និងអគ្គនាយករង០៤រូបទៀត ទទួលបន្ទុកនាយកដ្ឋានមួយៗក្នុងការគ្រប់គ្រងផ្នែកបច្ចេកទេសវិទ្យាសាស្រ្ត ឬគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ច។
២.១.២. រចនាសម្ព័ន្ធរដ្ឋបាល
អគ្គនាយកដ្ឋាននៃអាជ្ញាធរអប្សរា
ស្ថិតក្រោមការដឹកនាំរបស់ប្រធានអាជ្ញាធរអប្សរា និងមានអគ្គនាយកជាជំនួយការទទួលខុសត្រូវក្នុងការអនុវត្តភារកិច្ច
ទូទៅរបស់អគ្គនាយកដ្ឋាននៃអាជ្ញាធរអប្សរាអមដោយអគ្គនាយករងមួយចំនួនតាមការចាំបាច់
។
ទីស្នាក់ការអគ្គនាយកដ្ឋានអាជ្ញាធរអប្សរា[7]
v
រាជធានីភ្នំពេញ៖ អគារទីស្តីការគណៈរដ្ឋមន្រ្តី
លេខ ៤១ សង្កាត់មិត្តភាព ខណ្ឌ៧មករា(តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ខាងលិចអគារវិមានមិត្តភាព)ការិយាល័យរដ្ឋបាល
៖ ជាន់ទី២ (បន្ទប់លេខ៖ E2-3)
ទូរស័ព្ទ ៖ (៨៥៥-២៣) ៧២ ០៣ ១៥ ឬ ៧២ ១១ ៥០
ទូរសារ ៖ (៨៥៥-២៣) ៩៩ ០១ ៨៥
v
ខេត្តសៀមរាប៖ អតីតបុរីរដ្ឋបាលខេត្តសៀមរាប
ស្ថិតនៅភូមិបង្កោង សង្កាត់អំពិល ក្រុងសៀមរាប
ទូរស័ព្ទ ៖ (៨៥៥-៦៣) ៧៦ ៥៥ ៧៧ ឬ ៧៦ ៦៦ ៧៦
ទូរសារ ៖ (៨៥៥-៦៣) ៧៦ ៥៥ ៧៦
អគ្គនាយកដ្ឋាននៃអាជ្ញាធរអប្សរាមាននាយកដ្ឋាន
ដូចខាងក្រោម ៖
- នាយកដ្ឋានហិរញ្ញកិច្ច
និងគណនេយ្យ
- នាយកដ្ឋានរដ្ឋបាល
បុគ្គលិក និងសម្ភារៈ
- នាយកដ្ឋានផ្សព្វផ្សាយ
- នាយកដ្ឋានទ្រទ្រង់បចេ្ចកទេស
និងគម្រោងអន្តរវិស័យ
- នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ
និងបុរាណវិទ្យាបង្ការ
- នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ
- នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ
- នាយកដ្ឋានរៀបចំដែនដី
និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ
- នាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម
និងសហគមន៍
- នាយកដ្ឋានគ្រប់គ្រងទឹក
- នាយកដ្ឋានគ្រប់គ្រងព្រៃឈើ
ទេសភាពវប្បធម៌ និងបរិស្ថាន
- នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌
សារមន្ទីរនិងបទដ្ឋានបេតិកភណ្ឌ
- នាយកដ្ឋានអភិវឌ្ឍន៍បេតិកភណ្ឌក្រុងក្នុងតំបន់សៀមរាប
- នាយកដ្ឋានសណ្តាប់ធ្នាប់
និងសហប្រតិបត្តិការ
២.១.២.១. នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ
និងបុរាណវិទ្យាបង្ការ[8]
នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ
និងបុរាណវិទ្យាបង្ការមានតួនាទី និងភារកិច្ចដូចតទៅ៖
-
រៀបចំធ្វើបញ្ចីសារពើភណ្ឌសមស្រប ស្តីពីប្រាសាទ
និងសំណង់ប្រវត្តិសាស្រ្តក្នុងតំបន់អង្គរដែលជាបេតិកភណ្ឌពិភពលោក
-
រៀបចំផែនការមេ ស្តីពីការអភិរក្ស ការពារ ថែទាំប្រាសាទក្នុងតំបន់អង្គរដែលបើកជូភ្ញៀវទេចរចូលទស្សនា។
ផែនការមេនេះ ត្រូវមានបញ្ជូនទាំងបញ្ជី ស្តីពីស្ថានភាពប្រាសាទ
ផែនទីចង្អុលកន្លែងគ្រោះថ្នាក់ និងរបាយការណ៍ទៀងទាត់ ស្តីពីស្ថានភាពនៃការអភិរក្ស
-
រៀបចំកម្មវិធី និងអនុវត្តការងារអភិរក្ស ប្រាសាទ
សំណង់ប្រវត្តិសាស្រ្តក្នុងឧទ្យានអង្គរ
-
ចូលរួមរៀបចំទីលានប្រាសាទ
ជាពិសេសរៀបចំប្លង់ស្ថាបត្យកម្មនៃការអភិវឌ្ឍហេដ្ឋារចនា
សម្ព័ន្ធចាំបាច់នានានៅតាមទីលានជុំវិញប្រាសាទ ឲ្យសមស្របតាមបទដ្ឋាននៃការអភិរក្ស
និងអភិឌ្ឍនៅក្នុងតំបន់សៀមរាប-អង្គរ
-
យកចិត្តទុកដាក់ជាប្រចាំក្នុងកិច្ចការពារ ថែទាំ ទល់ទ្រ
យាមកាមប្រាសាទនានានៅក្នុងឧទ្យានអង្គរ
-
រួមចំណែកក្នុងការធ្វើវិក្រឹតការ
ឬបណ្តុះបណ្តាលបុគ្គលិកបច្ចេកទេស
-
សហការជាមួយនាយកដ្ឋានរដ្ឋបាលើ បុគ្គលិក និង សម្ភារៈ
គ្រប់គ្រងឆ្មាំប្រាសាទ និងកម្មករទទួលបន្ទុកបោសសំអាត
និងថែទាំជាប្រចាំក្នុងបរិវេណប្រាសាទ
-
រួមចំណែកតាមសមត្ថកិច្ចរបស់នាយកដ្ឋានសមី
ក្នុងការលើកតម្លៃបុរាណវិទ្យា នៃប្រាសាទនានា ដែលបានចុះបញ្ជីជាបេតោកភណ្ឌពិភពលោក
-
ពិនិត្យ និង
ផ្តល់យោបល់ផ្នែកបុរាណវិទ្យាលើរាល់សំណុំឯកសារពាក់ព័ន្ធនិងទីតាំងដីធ្លី
ដែលបម្រុងទុកសម្រាប់កិច្ចអភិវឌ្ឍក្នុងតំបន់សៀមរាប អង្គរ
-
ចាត់វិធានការបុរាណវិទ្យា ដើម្បីបង្ការ
ឬសង្រោះក្នុងតំបន់សៀមរាប អង្គរនូវរាល់ករណីចាំបាច់
-
បង្កើតក្រុមបុរាណវិទ្យាចល័តដោយមានសម្ភារៈសមស្រប
-
រៀបចំ
និងអនុវត្តនូវរាល់កម្មវិធីស្រាវជ្រាវលើវិស័យបុរាណវិទ្យា
-
ធ្វើការត្រួតពិនិត្យ
និងសម្របសម្រួលតាមកាលវេលាចាំបាច់លើការដ្ឋានអន្តរជាតិនៃកម្មវិធី អភិរក្សប្រាសាទ
និងបុរាណវិទ្យាក្នុងក្របខ័ណ្ឌអង្គការយូណេស្កូ
ឬសហប្រតិបត្តិការអន្តរជាតិដែលស្ថិតនៅក្នុងតំបន់ក្រោម ការគ្រប់គ្រងរបស់នាយកដ្ឋាន
-
គាំទ្រសកម្មភាពសិក្សាស្រាវជ្រាវ ឬអភិរក្សប្រាសាទនៅក្នុងរមណីយដ្ឋាន
និងប្រាសាទទាំងឡាយ
ដែលមិនស្ថិតក្រោមការទទួលខុសត្រូវរបស់នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យាន អង្គរ។
២.១.២.២.នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ[9]
នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ
មានតួនាទីដូចទៅ៖
-
ទទួលសិក្សាទីផ្សារ ផ្សព្វផ្សាយពាណិជកម្ម
និងផ្តល់ព័ត៌មានទេសចរណ៍សមស្រប និងទាន់ពេលវេលា ស្តីពីរមណីដ្ឋានអង្គរ
និងប្រាសាទទាំងឡាយដែលបើកជូនភ្ញៀវទស្សនា
-
កំណត់ទិសដៅជាមួយអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នូវទិសដៅនៃ
កិច្ចអភិវឌ្ឍន៍ទេសចរណ៍សម្រាប់រយៈពេលជាមធ្យម និងរយៈពេលវែងក្នុងតំបន់សៀមរាប អង្គរ
ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងវិស័យទេសចរណ៍
-
ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ
ជាមួយបណ្តារដ្ឋាភិបាលជាដៃគូ និងអង្គការអន្តរជាតិ
ដែលមានជំនាញក្នុងវិស័យអភិវឌ្ឍទេសចរណ៍
-
កំណត់គម្រោងវិនិយោគទេសចរណ៍ និងផ្សព្វផ្សាយរកវិនិយោគិន
-
ចូលរួមរៀបចំផែនការមេ សម្រាប់តីលានប្រាសាទ
មណ្ឌលបដិសណ្ឋារកិច្ច និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍
-
សិក្សា និងរៀបចំបទបញ្ញត្តិ
និងវិធានការពាក់ព័ន្ធក្នុងការផ្តល់សេវាកម្មទេសចរណ៍ក្នុងឧទ្យានអង្គរ
និងតាមដានអនុវត្តបទបញ្ញាត្តិ និងវិធានការទាំងនោះ
-
រៀបចំ និងគ្រប់គ្រងការផ្តល់សេវាកម្មទេសចរណ៍នៅតាមប្រាសាទនានា
-
យកចិត្តទុកដាក់ស្វែងរកចំណូលបានមកពីវិស័យទេសចរណ៍ក្នុងតំបន់អង្គរ
ជាពិសេសក្នុងវិស័យសម្បទានពាណិជកម្ម ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងមានចំណុលខ្ពស់
-
សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់រៀបចំបណ្តុះបណ្តាល
និងវិក្រឹតការមគ្គុទេសក៍ចរណ៍
-
រៀបចំអោយមានការត្រួតពិនិត្យ
ជាប្រចាំលើគុណភាពសេវាកម្មទេសចរណ៍ នៅក្នុងតំបន់អង្គរ ដោយគោរពបទដ្ឋាន
និងស្តង់ដារជាតិ និងអន្តរជាតិ
-
សហការជាមួយនាយកដ្ឋានផ្សព្វផ្សាយ
និងនាយកដ្ឋានអភិវឌ្ឍន៍ វប្បធម៌ សារៈមន្ទី និងបទដ្ឋានបេតិកភណ្ឌ ចូលរួមផ្តល់យោបល់លើផលិតផលផ្សព្វផ្សាយទេសចរណ៍
-
ពិនិត្យ
និងផ្តល់យោបល់លើសំណើសុំថតរូបភាពគ្រប់ប្រភេទសម្រាប់បម្រើឲ្យវិស័យទេសចរណ៍។
- ២.១.២.៣.
នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ
នាយកដ្ឋានរៀបចំដែនដី
និងគ្រប់គ្រងលំនៅដ្ឋាន ក្នុងឧទ្យានអង្គរ មានតួនាទី និងភារកិច្ចដូចតទៅ៖
-
បំពេញបេសកកម្មវិភាគ វាយតម្លៃ
និងសកម្មភាពតាមដានជាប់ជាប្រចាំលើស្ថានភាពបច្ចុប្បន្ន និងទៅអនាគតនៃឧទ្យានអង្គរ
ដែលជាបេតិកភណ្ឌពិភពលោក
ដោយហេតុថាមានប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរប្រវត្តិសាស្ត្រនេះ
-
ចូលរួមពិនិត្យបែបបទធ្វើប័ណ្ណកាន់កាប់
និងចុះបញ្ជីដីធ្លីឲ្យសមស្របជាមួយទិន្នន័យសុរយោដីនិងតាមបទបញ្ញជាធរមាន
-
ចូលរួមគ្រប់គ្រងដោយសុវត្ថិភាព មានសមធម៌
និងគោរពដល់តម្លៃបេតិកភណ្ឌ ក្នុងការចេញប័ណ្ណអនុញ្ញាតសាងសង់
-
ពិនិត្យសំណើសុំសាងសង់
និងរៀបចំប័ណ្ណអនុញ្ញាតសាងសង់ទៅតាមបទបញ្ញាត្តិដែលមានជាធរមាន ព្រមទាំងពិនិត្យតាមដានការសាងសង់ និងចេញលិខិតបញ្ជាក់ថាការសាងសង់នោះ
ត្រឹមត្រូវតាមរបបកំណត់របស់អាជ្ញាធរអប្សរា
-
ចូលរួមរៀបចំផែនការប្រើប្រាស់ដីធ្លី
និងរៀបចំមណ្ឌលសកម្មភាពតូចៗសម្រាប់អ្នកភូមិ ក្នុងតំបន់ការពារ នៃឧទ្យានអង្គរ
-
សហការជាមួយនាយកដ្ឋានពាក់ព័ន្ធក្នុងការធ្វើអង្កេតខាងផ្នែកវប្បធម៌
និងជាតិពិន្ធុវិទ្យាពីប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យនអង្គរ
-
ចូលរួមក្នុងការគាំទ្រដល់ការអនុវត្តគម្រោងអភិវឌ្ឍន៍សហគមន៍
-
ចូលរួមជម្រុញការអប់រំខាងសង្គម
និងការបណ្តុះបណ្តាលវិជ្ជាជីវៈនៅតាមជនបទ
-
សហការជាមួយនាយកដ្ឋានផ្សព្វផ្សាយ ធ្វើការពន្យល់ដល់ប្រជាពលរដ្ឋឲ្យយល់ដឹងពីតម្លៃបេតិកភណ្ឌ
និងពីសារៈសំខាន់នៃការគោរពបេតិកភណ្ឌ
ក្នុងការចាត់ចែងរាល់គម្រោងអភិវឌ្ឍន៍ក្នុងឧទ្យានអង្គរ
-
ចងក្រងឯកសារ
ស្តីពីចរិកលក្ខណៈពិសេសនៃស្ថាបត្យកម្មខ្មែរបុរាណសម្រាប់ណែនាំប្រជាពលរដ្ឋ
ក្នុងការរៀបចំធ្វើសំណង់ថ្មី
-
ផ្សព្វផ្សាយប្រគេនដល់ព្រះសង្ឃអោយស្គាល់ពីសារៈសំខាន់តម្លៃបេតិកភណ្ឌសាសនា
ក្នុងការថែរក្សាអាគារចាស់ៗ ព្រមទាំងរូបគំនូរបុរាណដែលមាននៅតាមវត្តអារាម។
២.១.២.៤. នាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម
និងសហគមន៍
នាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម
និងសហគមន៍មានតួនាទី និងភារកិច្ចដូចតទៅ៖
-
ធ្វើការសិក្សាពិសោធន៍ ដើម្បីកំណត់ប្រភេទដី
និងសក្តានុពលកសិកម្មរបស់ដីក្នុងតំបន់សៀមរាប អង្គរ
-
ផ្សព្វផ្សាយដល់កសិករនូវបច្ចេកទេសកសិកម្មតាមបែបជីធម្មជាតិ
-
ផ្តល់អនុសាសន៍
និងការគាំទ្រដលកសិករលើរាល់សកម្មភាពបង្កបង្កើនផលដោយជួយណែនាំឲ្យ
ប្រើប្រាស់បច្ចេកទេសថ្មីៗ និងជួយប្រជាពលរដ្ឋឲ្យរៀបចំជាសហគមន៍
-
រួមចំណែកក្នុងការបណ្តុះបណ្តាលកសិករសម្រាប់ធ្វើកសិដ្ឋានខ្នាតតូច
និងខ្នាតមធ្យមក្នុងតំបន់សៀមរាបអង្គរ និងជម្រុញការអភិវឌ្ឍកសិទេសចរណ៍ តាមតំបន់ជនបទ
និងជួយរកទីផ្សារលក់កសិផល
-
ចូលរួមអនុវត្តសកម្មភាពដែលមានលក្ខណៈពហុវិស័យ
នៅក្នុងគម្រោងអភិវឌ្ឍប្រកបដោយចីរភាព
-
រៀបចំអោយមានក្រុមអង្កេតប្រជាសាស្ត្រ
ព្រមទាំងដាក់ឲ្យដំណើរការជាប្រចាំ
-
តាមដានការវិវត្តន៍ កំណើន និងចលនាប្រជាពលរដ្ឋ
ក្នុងតំបន់សៀមរាបអង្គរ
-
វាយតម្លៃកម្រិតជីវភាព
និងលទ្ធផលនៃការខិតខំប្រឹងប្រែងដែលមានធ្វើក្នុងតំបន់សៀមរាបអង្គរសំដៅកាតបន្ថយភាពក្រីក្រ
-
ទំនាក់ទំនង និងសម្របសម្រួលការអនុវត្តគម្រោងអភិវឌ្ឍន៍សហគមន៍
ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់អាជ្ញាធរអប្សរាក្នុងតំបន់អង្គរ
-
ផ្តល់ការគាំទ្រដល់ប្រជាពលរដ្ឋ
ដោយធ្វើកិច្ចសហប្រតិបត្តិការជាមួយនាយកដ្ឋានពាក់ព័ន្ធនានាចំណុះអាជ្ញាធរអប្សរា។
២.១.២.៥. នាយកដ្ឋានគ្រប់គ្រងទឹក
នាយកដ្ឋានគ្រប់គ្រងទឹក មានតួនាទី
និងភារកិច្ចដូចតទៅ៖
-
បង្កើតប្រព័ន្ធតាមដានស្វ័យប្រវត្តិអំពីទឹកនៅលើដី
-
ធ្វើការវាស់វែងធារទឹក ទៅតាមបណ្តាផ្លូវទឹក
-
ស្រាវជ្រាវ និងជួសជុលឡើងវិញ
នូវប្រព័ន្ធទឹកបុរាណក្នុងករណីចាំបាច់
-
សិក្សាស្រាវជ្រាវរកប្រភពទឹកថ្មី
-
ស្រាវជ្រាវរកដំណោះស្រាយផ្សេងៗ ដើម្បីចាត់ចែង
ប្រើប្រាស់ទឹកនៅលើដី សម្រាប់ជួយកាត់បន្ថយការប្រើប្រាស់ទឹកនៅក្រោមដី
-
បង្កើតប្រព័ន្ធតាមដានស្វ័យប្រវត្តិ អំពីទឹកក្រោមដី
តាមដានកម្ពស់ទឹកក្រោមដី និងធ្វើផែនទីខ្សែកម្ពស់ទឹកក្រោមដីតាមរដូវកាល
-
តាមដានគុណភាពទឹកក្រោមដី និងធ្វើផែនទីអំពីការវិវត្ត
-
រកវិធានការដើម្បីកាត់បន្ថយការប្រើប្រាស់ទឹកក្រោមដី
-
កំណត់ទីតាំងប្រព័ន្ធធារាសាស្ត្របុរាណ
ដើម្បីធ្វើការថែរក្សា ឬជួសជុលឡើងវិញ
-
តម្លើងស្ថានីយឧតុនិយមសម្រាប់ប្រមូលទិន្នន័យនៅក្នុងផ្ទៃរងទឹកភ្លៀងនៅក្នុងតំបន់
-
តម្លើងប្រព័ន្ធតាមដានគុណភាពខ្យល់សមស្រប
និងអចិន្ត្រៃយ៍
-
បង្កើតប្រព័ន្ធទិន្នន័យគុណភាពខ្យល់តាមបែបវិទ្យាសាស្ត្រ
-
ផ្តល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ច ពីហានិភ័យ
ដែលកើតមានឡើងដោយការបំពុលបរិយាកាស
-
លើកសំណើដំណោះស្រាយ សម្រាប់ធានាការជួយទ្រទ្រង់សុខភាព
និងសុខមាលភាពសាធារណៈ និងជាសុវត្ថិភាពរបស់ប្រាង្គប្រាសាទសហការជាមួយនាយកដ្ឋានគ្រប់គ្រងព្រៃឈើ
ទេសភាពវប្បធម៌ និងបរិស្ថាននូវរាល់សកម្មភាពណាដែលចាំបាច់ពាក់ព័ន្ធ។
២.១.២.៦. អាជ្ញាធរដើម្បីការពាររមណីយដ្ឋាន
និងរៀបចំតំបន់អង្គរ
នាយកដ្ឋានគ្រប់គ្រងព្រៃឈើ
ទេសភាពវប្បធម៌ និងបរិស្ថានមានតួនាទី និងភារកិច្ចដូចតទៅ៖
-
គ្រប់គ្រងព្រៃឈើ ដែលស្ថិតនៅក្រោមសមត្ថកិច្ច
របស់អាជ្ញាធរអប្សរា
-
បង្ការរាល់បទល្មើសព្រៃឈើ
ដោយស្នើសុំការអន្តរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ
- រៀបចំដាំដើមឈើឡើងវិញ តាមតម្រូវការ
និងសមស្រមតាមបញ្ជីសារពើភណ្ឌព្រៃ និងដីព្រៃ
- រៀបចំបណ្តុះកូនឈើ និងផ្តល់ជូនប្រជាពលរដ្ឋ ដើម្បីលើកទឹកចិត្តក្នុងការដាំដើមឈើឡើងវិញ
- រៀបចំបង្កើតស្ថានីយបណ្តុះកូនឈើ សួនផ្កា
សួនរុក្ខជាតិហូបផ្លែ សួនរុក្ខជាតិឱសថ និងសួនបូតានិក
- ធ្វើឲ្យប្រសើឡើង
នូវការងារអភិរក្សទេសភាពវប្បធម៌នៅក្នុងឧទ្យានអង្គរ
- លើកតម្លៃទេសភាពវប្បធម៌
និងធម្មជាតិដែលមានទំនាក់ទំនងនឹងប្រពៃណីប្រវត្តិសាស្រ្តខ្មែរ
-
យកចិត្តទុកដាក់ការពារ ថែរក្សាទេសភាពធម្មជាតិ
-
លើកតម្លៃទេសភាពធម្មជាតិដោយភ្ជាប់ជាមួយនឹងប្រពៃណីប្រវត្តិសាស្រ្តខ្មែរ
-
ចូលរួមការងារអភិរក្សសត្វ
និងរុក្ខជាតិក្នុងតំបន់សៀមរាប-អង្គរ
-
សិក្សាស្រាវជ្រាវអំពីផលប៉ះពាល់ពីការបំពុលបរិស្ថាន
ជាពិសេសផលប៉ះពាល់ដែលកើតចេញពីការប្រើប្រាស់ផលិតផលគីមី
-
គ្រប់គ្រងអង្គភាពការពារបរិស្ថានតាមស្តង់ដា ISO ១៤០០១ សហការជាមួយ នាយកដ្ឋានគ្រប់គ្រងទឹក នូវរាល់សកម្មភាពណាដែលចាំបាច់
និងពាក់
២.១.២.៧. នាយកដ្ឋានសណ្តាប់ធ្នាប់
និងសហប្រតិបត្តិការ
នាយកដ្ឋានសណ្តាប់ធ្នាប់
និងសហប្រតិបត្តិការ មានតួនាទី និងភារកិច្ចដូចតទៅ៖
-
រក្សាសណ្តាប់ធ្នាប់
និងសន្តិសុខដែលពាក់ព័ន្ធក្នុងប្រាសាទ ក្នុងទីលានជុំវិញប្រាសាទ
និងរមណីដ្ឋាននានាក្នុងឧទ្យានអង្គរ និងឧទ្យានដទៃទៀត
ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា
-
ប្រមូលផ្តុំនិងចងក្រងនូវរាល់ព័ត៌មាន និងទិន្នន័យស្តីពីបទល្មើសពាក់ព័ន្ធនានា
ដូចជា ការកាប់បំផ្លាញព្រៃឈើ កាន់កាប់ដីព្រៃដោយខុសច្បាប់
និងការសាងសង់ដោយគ្មានការអនុញ្ញាតនៅក្នុងតំបន់ការពារ
-
អប់រំប្រជាពលរដ្ឋអោយចូលរួមកាត់បន្ថយអំពើល្មើសច្បាប់ទាំងនេះ
-
សហការជាមួយមេធាវីរាជរដ្ឋាភិបាល
អ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតួនាទី
និងភារកិច្ច របស់នាយកដ្ឋាន
-
សហប្រតិបត្តិការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់
និងបណ្តាជាមួយនាយកដ្ឋានរបស់អគ្គនាយកដ្ឋាននៃអាជ្ញាធរអប្សរា
ដើម្បីក្តាប់បានផែនការមេនៃតំបន់ទាំង៥ ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អាជ្ញាធរអប្សរា
ហើយលើផែនការអន្តរាគមន៍ និងវិធានការទប់ស្កាត់នៅតាមគោលដៅនានាដែលបានកំណត់
និងការពារបាននូវសម្បត្តិបេតិកភណ្ឌ
-
សហការយ៉ាងសកម្ម
និងជាអចិន្ត្រៃយ៍ក្រោមការសម្របសម្រួលរបស់អភិបាលខេត្តសៀមរាប
ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីទប់ស្កាត់ ការកាប់បំផ្លាញព្រៃឈើ
ការទន្ទ្រានយកដី សំណង់ខុសច្បាប់ក្នុងតំបន់សៀមរាប អង្គរ
ក៏ដូចជាតំបន់ផ្សេងៗដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អាជ្ញាធរអប្សរា
-
សហការជាមួយកម្លាំងនគរបាលបេតិកភណ្ឌ ដើម្បីបញ្ឈប់
និងបំបាត់សកម្មភាពលួចជីកកកាយ និងការជួញដូរវត្ថុបុរាណខុសច្បាប់ និងតំបន់ដទៃទៀតដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អាជ្ញាធរអប្សរា
-
សហការជាមួយនគរបាលទេសចរណ៍ លើរាល់បញ្ហាពាក់ព័ន្ធនឹងសន្តិសុខភ្ញៀវជាតិ
និងអន្តរជាតិក្នុងតំបន់សៀមរាប អង្គរ
និងតំបន់ដទៃទៀតដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អាជ្ញាធរអប្សរា។
២.១.២.៨.
នាយដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌ
នាយដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ
និងបទដ្ឋានបេតិកភណ្ឌ មានតួនាទីនិងភារៈកិច្ចដូចតទៅ៖
-
យកចិត្តទុកដាក់ការពាររូបភាពនៃប្រាសាទអង្គរ
ដែលជានិមិត្តរូបជាតិ
និងជាបេតិកភណ្ឌពិភពលោកដោយចូលរួមតាមដានឲ្យបានហ្មត់ចត់លើសកម្មភាព ថតរូប ថតវីដេអូ និងភាពយន្ត
-
យកចិត្តទុកដាក់ណែនាំឲ្យសាធារណៈជនបានស្គាល់ពីអារិយធម៌ខ្មែរ
តាមរយៈអត្ថបទ ឬសៀវភៅផ្សព្វផ្សាយពីអង្គរ ព្រមទាំងសៀវភៅមគ្គុទេសក៍
-
ចូលរួមធានានូវការគ្រប់គ្រងមានតុល្យាភាព តម្លាភាព
និងមានចំណូលខ្ពស់ ពីព្រឹត្តិការវប្បធម៌ សិល្បៈ មហោស្រព និងពិធីនានា ដែលបានប្រារព្ធធ្វើក្នុងតំបន់សៀមរាប
អង្គរ
-
ចូលរួមធ្វើវិក្រឹតការ
និងបណ្តុះបណ្តាលបុគ្គលិកសម្រាប់គ្រប់គ្រងព្រឹត្តិការណ៍ និងពិធីនានាឲ្យបានល្អ
-
ចូលរួមផ្តល់យោបល់លើទិដ្ឋភាពនៃការលើកតម្លៃបេតិកភណ្ឌវប្បធម៌ក្នុងការរៀបចំផលិតអាវយឺតរូបថត
ប្លង់ ក្នុងការថតចម្លងស្នាដៃសិល្បៈនានា សម្រាប់ធ្វើពាណិជ្ជកម្ម
នៅក្នុងតំបន់អង្គរនៅទូទាំងប្រទេសកម្ពុជា ក៏ដូចជាបរទេស
-
ចូលរួមបង្កើនការយល់ដឹងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ
ស្តីពីតម្លៃ និងចរិកលក្ខណៈពិសេសដែលធ្វើ
ឲ្យអង្គរបានចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់យូណេស្កូ
-
សហការជាមួយនាយកដ្ឋានផ្សព្វផ្សាយ អភិវឌ្ឍន៍ការផ្សព្វផ្សាយជាលក្ខណៈវប្បធម៌ឲ្យបានទូលាយ
ដោយប្រើប្រាស់បច្ចេកទេស និងមធ្យោបាយសមស្រប ស្តីពីប្រាសាទទាំងឡាយនៅក្នុងតំបន់សៀមរាប
អង្គរ ដល់សាធារណៈជន
-
ចូលរួមរៀបចំផែការមេ
អំពីសម្ភារៈបរិក្ខាសម្រាប់បដិសណ្ឋាកិច្ច និងណែនាំភ្ញៀវ
និងរួមចំណែកកសាងទីលានប្រាសាទ បំពាក់សម្ភារៈបរិក្ខារសមស្រប ដោយផ្អែកលើលទ្ធផល
អង្កេតភ្ញៀវ
-
ចូលរួមរៀបចំកែលម្អផ្លូវចេញចូលនៅចន្លោះទីលានប្រាសាទ
និងប្រាសាទដែលបើកជូនភ្ញៀវចូលទស្សនា
ដោយលើកតម្លៃទីលានជុំវិញប្រាសាទតាមរយៈការរៀបចំបង្ហាញបេតិកភណ្ឌវប្បធម៌ សមស្រប
និងទាក់ទាញភ្ញៀវទេសចរ ដោយប្រើប្រាស់បច្ចេកវិទ្យាជឿនលឿន
-
អនុវត្តកម្មវិធីដាក់តាំង
និងអភិវឌ្ឍន៍វត្ថុបុរាណក្នុងសារមន្ទីរដែលរៀបចំឡើងដោយអាជ្ញាធរអប្សរាឲ្យបានល្អ
-
យកចិត្តទុកដាក់អនុវត្តតាមបទដ្ឋាន យូណេស្កូ
និងក្រុមប្រឹក្សាអន្តរជាតិនៃសារមន្ទីរ និងទំនាក់ទំនងរកជំនាញការកម្រិតខ្ពស់
ដើម្បីជួយផ្តល់យោបល់លើ វិធីរៀបចំស្តីពីស្ថាបត្យកម្មក្នុងអាគារ
និងការដាក់តាំងបង្ហាញ
-
ធ្វើបញ្ជីសារពើភណ្ឌ័ សៀវភៅកាតាឡុកនៃវត្ថុដាក់តាំង
និងសៀវភៅមគ្គុទេសក៏ស្របតាមបទដ្ឋានស្តង់ដារនិងអនុសាសន៍ដែលបានអនុម័តជាសកល
-
យកចិត្តទុកដាក់គោរពបទដ្ឋាន និងស្តង់ដារ
ស្តីពីបេតិកភណ្ឌវប្បធម៌ ដែលកំពុងមានជាធរមាន
-
ចូលរួមរៀបចំបទប្បញ្ញត្តិ
ស្តីពីការគ្រប់គ្រងសកម្មភាពទាំងឡាយ ដែលអនុវត្តនៅក្នុងឧទ្យានអង្គរ
-
ធ្វើទំនាក់ទំនងជាមួយក្រសួង-ស្ថាប័ន អង្គការជាតិ
និងអន្តរជាតិ ដែលពាក់ពន្ធ័អាជ្ញាធរអប្សរា។
២.១.២.៩. នាយកដ្ឋានអភិវឌ្ឍន៍បេតិកភណ្ឌក្រុងក្នុងតំបន់សៀមរាប
នាយកដ្ឋានអភិវឌ្ឍន៍បេតិកភណ្ឌក្រុងក្នុងតំបន់សៀមរាប
មានតួនាទី និងភារៈកិច្ចដូចតទៅ៖
-
ទទួលបន្ទុកផ្តល់ជំនួយបច្ចេកទេសជូនអភិបាលខេត្តសៀមរាប
ក្នុងនាមអគ្គនាយកអាជ្ញាធរអប្សរា លើការងារពាក់ព័ន្ធ
និងចាំបាច់ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់នាយកដ្ឋាន
-
រក្សាតុល្យភាព
រវាងការចាំបាច់ក្នុងកិច្ចការអភិវឌ្ឍន៍ដែលកើតឡើងពីការរីកធំរបស់ទីក្រុង និង តំបន់រណប
នៃតំបន់សៀមរាប អង្គរ ជាមួយនឹងការអភិរក្សបេតិកភណ្ឌវប្បធម៌ និងបរិស្ថាន
-
ចូលរូមរៀបចំប្លង់មេ នៃការអភិវឌ្ឍទីរួមខេត្តសៀមរាប
និងរៀបចំប្លង់លម្អិតនៃតំបន់សៀមរាប អង្គរ ដោយសហការជាមួយអាជ្ញាធរដែនដី
និងមន្ទីរពាក់ព័ន្ធ
-
ចូលរួមរៀបចំការកំណត់ទិសដៅបទដ្ឋាន
និងនីតិវិធីក្នុងការប្រើប្រាស់ដីព្រមទាំងបទដ្ឋានក្នុងការ សាងសង់នៅទីរួមខេត្តសៀមរាប
និងតំបន់រណបដោយសហការជាមួយអាជ្ញាធរ ដែនដីនិងមន្ទីរពាក់ព័ន្ធនានា
-
ពិនិត្យសំណុំឯកសារសាងសង់
ឬសុំរុះរើសំណង់ក្នុងទីរួមខេត្ត និងតំបន់រណបនៃតំបន់សៀមរាប អង្គរ
ដោយអនុលោមតាមនីតិវិធី និងបទប្បញ្ញត្តិជាធរមាន
-
ចូលរូមសិក្សារៀបចំប្លង់លម្អិតក្នុងតំបន់ដែលមានលក្ខណៈជាក្រុង
នៃតំបន់សៀមរាបដោយសហការជាមួយអាជ្ញាធរដែនដី និងមន្ទីរពាក់ព័ន្ធនានា
-
កំណត់រាល់តំបន់ដែលត្រូវធ្វើការរៀបចំ
ដើម្បីបម្រើផលប្រយោជន៍សាធារណៈ ស្របតាម បទដ្ឋាននៃការអភិរក្ស និងអភិវឌ្ឍ
នៅក្នុងតំបន់សៀមរាប អង្គរ
-
ចូលរូមរចនាសម្ព័ន្ធ សម្រាប់ផ្តល់ព័ត៌មានបដិសណ្ឋាកិច្ច
និងណែនាំភ្ញៀវក្នុងទីរួមខេត្តសៀមរាប
-
ធានាការពារបេតិកភណ្ឌក្រុងក្នុងតំបន់សៀមរាប ជាពិសេស
វត្តអារាមពុទ្ធសាសនា ដែលមានលក្ខណៈប្រវត្តិសាស្រ្ត លំនៅដ្ឋានប្រពៃណី
និងអគារស្ថាបត្យកម្មទំនើបដែលមានតំលៃបេតិកភណ្ឌ។
- ២.១.២.១០.
នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ
នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ
មានតួនាទី និងភារកិច្ចដូចតទៅ៖
-
ទទួលបន្ទុករមណីដ្ឋានបុរាណវិទ្យា
និងប្រវត្តិសាស្រ្តនានាដែលស្ថិតនៅក្រៅឧទ្យានអង្គរ
ហើយត្រូវបានដាក់នៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា ដូចជា កោះកែរ បេងមាលា ចៅស្រីវិបុល ក្បាលស្ពាន
និងប្រាសាទដទៃទៀតដែលត្រូវប្រគល់ជូនតាមសេចក្តីសម្រេច របស់ប្រធានអាជ្ញាធរអប្សរា
-
ធ្វើស្ថិតិ ធ្វើការពិពណ៌នា
និងចុះបញ្ជីសារពើភណ្ឌរាល់ប្រាង្គប្រាសាទ
និងរមណីយដ្ឋានប្រវត្តិសាស្រ្តដែលស្ថិតនៅក្រៅឧទ្យានអង្គរ
និងក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា
-
រៀបចំផែនការកម្មវិធី
និងសម្របសម្រួលការអនុវត្តគម្រោងថែទាំ
និងការថែរក្សាផ្នែកស្ថាបត្យកម្មនៃរមណីដ្ឋានទាំងនោះ
-
រៀបចំកម្មវិធីគ្រប់គ្រងតំបន់ និងរមណីដ្ឋានទាំងនោះ
ដោយចីរភាព
-
ថែទាំទល់ទ្រ និងយាមកាម ប្រាសាទនានានៃរមណីដ្ឋានទាំងនោះ
-
ត្រួតពិនិត្យ និងសម្របសម្រួលតាមកាលវេលាចាំបាច់
លើការដ្ឋានអន្តរជាតិនៃកម្មវិធី
អភិរក្សប្រាសាទក្នុងក្របខ័ណ្ឌអង្គការអង្គការយូណេស្កូ ឬសហប្រតិបត្តិការអន្តរជាតិ
ដែលស្ថិតនៅក្នុងតំបន់របស់នាយកដ្ឋានទទួលបន្ទុក
-
រៀបចំផែនការ កម្មវិធី សម្របសម្រួល
និងអនុវត្តគម្រោងលើតម្លៃប្រាសាទទាំងឡាយ និងផ្នែកផ្សេងៗនៃប្រាសាទក្រៅឧទ្យានអង្គរ
-
រៀបចំទីលាននៅជុំវិញប្រាសាទក្រៅឧទ្យានអង្គរ
និងក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា
-
កសាង និងគ្រប់គ្រងទីលានប្រាសាទ
និងសម្ភារៈបរិក្ខាបដិសណ្ឋារកិច្ចសម្រាប់ប្រាសាទស្ថិតនៅក្រៅឧទ្យានអង្គរ
និងក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា
គ្រប់គ្រងឲ្យបានល្អនូវរចនាសម្ព័ន្ធ
បដិសណ្ឋារកិច្ចទេសចរណ៍តាមប្រាសាទស្ថិតនៅក្រៅឧទ្យានអង្គរ
និងក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា។
២.១.២.១១. នាយកដ្ឋានរដ្ឋបាល បុគ្គលិក
និង សម្ភារៈ
នាយកដ្ឋានរដ្ឋបាល បុគ្គលិក និង
សម្ភារៈ មានតួនាទីដូចតទៅ៖
-
គ្រប់គ្រង និងការងារបែងចែកលិខិតចូល
ការងារគ្រប់គ្រងចរាចរណ៍លិខិតផ្ទៃក្នុង ការតម្កល់ឯកសារ
និងបែងចែកលិខិតចេញឲ្យបានទាន់ពេលវេលា មានតម្លាភាព សុវត្ថិភាព និងប្រសិទ្ធភាព
-
គ្រប់គ្រងបទដ្ឋានរដ្ឋបាល រួមមាន ការរៀបចំលិខិតឆ្លើយតប
និងលិខិតអនុញ្ញាតផ្សេងៗឲ្យស្របទៅតាមបទដ្ឋានរដ្ឋបាល
និងពិនិត្យអំពីអនុលោមភាពនៃបទដ្ឋានទៅលើលិខិត
និងអត្ថបទទាំងឡាយរបស់អគ្គនាយកនៃអាជ្ញាធរអប្សរា មុននឹងផ្ញើចេញទៅស្ថាប័នខាងក្រៅ
-
សិក្សា និងរៀបចំលក្ខខណ្ឌរដ្ឋបាល
និងស្ថាប័នដើម្បីធានាការគ្រប់គ្រងត្រារបស់អាជ្ញាធរអប្សរា ប្រកបដោយតម្លាភាព
ប្រសិទ្ធភាព និងស្របតាមបទដ្ឋានជាធរមានអំណាចសាធារណៈ
-
គ្រប់គ្រង និងសម្របសម្រួលការផ្តល់សេវាកម្មនានា
ដែលស្ថិតនៅក្រោមសមត្ថកិច្ចអាជ្ញាធរអប្សរា តាមយន្តការសមស្រប
-
សហការជាមួយនាយកដ្ឋានពាក់ព័ន្ធ រៀបចំសិក្ខាសាលា
ពិធីសម្ភោធ និងពិធីបុណ្យផ្លូវការរបស់អគ្គនាយកអាជ្ញាធរអប្សរា
-
ដោយសហការជាមួយនាយកដ្ឋានពាក់ព័ន្ធ
រៀបចំផែនការមេរបស់អគ្គនាយកអាជ្ញាធរអប្សរាក្នុងការអភិរក្ស និងអភិវឌ្ឍតំបន់សៀមរាប
អង្គរ
-
គ្រប់គ្រងសំណុំបែបបទ
និងនីតិវិធីរដ្ឋបាលដែលពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិក
និងមន្ត្រីរាជការរបស់អគ្គនាយកអាជ្ញាធរអប្សរា
-
រៀបចំជាមួយនាយកដ្ឋាននានានូវកម្មវិធី
ស្តីពីការកំណត់តំណែងឯកទេស និងការបែងចែកធនធានមនុស្ស និង កម្មវិធីបណ្តុះបណ្តាល
វិជ្ជាជីវៈដល់មន្ត្រីរាជការ និងបុគ្គលិក
-
រៀបចំជ្រើសរើសបុគ្គលិក និងរៀថបចំតារាងប្រាក់ឧបត្ថម្ភ
សម្រាប់ការងារនីមួយរបស់មន្ត្រីរាជការ
និងបុគ្គលិកតាមសេចក្តីសម្រេចរបស់ប្រធានអាជ្ញាធរអប្សរា
-
សហការជាមួយអាជ្ញាធរខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ
ទទួលបន្ទុកលើការងារពិធីការ និងមគ្គុទេសក៍ទេសចរណ៍សម្រាប់បម្រើដល់គណៈប្រតិភូជាតិ
និងអន្តរជាតិសំខាន់ៗ ដែលអញ្ជើញមកទស្សនានៅតំបន់សៀមរាប អង្គរ
-
សហការជាមួយនាយកដ្ឋានហិរញ្ញកិច្ច និងគណនេយ្យ
លើការងារលទ្ធកម្មសាធារណៈដែលពាក់ព័ន្ធនឹងការងារផ្គត់ផ្គង់សម្ភារៈប្រចាំខែ ត្រីមាស
ឆមាស និងប្រចាឆ្នាំ ព្រមទាំងសម្រាប់ការងារចាំបាច់បន្ទាន់របស់នាយកដ្ឋាននានា
-
គ្រប់គ្រងផ្គត់ផ្គង់ប្រេងឥន្ធនៈ សម្ភារៈ
និងបរិក្ខាផ្សេងៗ ជូននាយកដ្ឋាន និងអង្គភាពនានា
-
ទទួលបន្ទុកការងារថែទាំ ជួសជុលអគារការិយាល័យ
គ្រឿងបរិក្ខា និងមធ្យោបាយដឹកជញ្ជូនរបស់អាជ្ញាធរអប្សរា
-
រៀបចំបញ្ជីសារពើភណ្ឌ សម្ភារៈ បរិក្ខា
និងមធ្យោបាយដឹកមធ្យោបាយដឹកជញ្ជូនរបស់អាជ្ញាធរអប្សរា
-
ធ្វើរបាយការណ៍សរុប
ស្តីបីសកម្មភាពការងាររបស់អគ្គនាយកដ្ឋាននៃអាជ្ញាធរអប្សរា ប្រចាំខែ ត្រីមាស ឆមាស ៩ខែ
ប្រចាំឆ្នាំ និងរបាយកាណ៍ស្តីពីសកម្មភាព និងវិធានការបន្ទាន់ជូនអគ្គនាយក
និងប្រធានអាជ្ញាធរអប្សរា។
២.១.២.១២.
អាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ
នាយកដ្ឋានហិរញ្ញកិច្ច
និងគណនេយ្យមានតួនាទី និងភារកិច្ចដូចតទៅ៖
-
រៀបចំគម្រោងថវិកាប្រចាំឆ្នាំ
ឬគម្រោងស្នើសុំថវិកាសម្រាប់កិច្ចអន្តរាគមន៍បន្ទាន់ដោយសហការជាមួយនាយកដ្ឋាននានា
អង្គរភាព ឬក្រុមការងារដែលពាក់ព័ន្ធ
-
រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំខែ ត្រីមាស ឆមាស ៩ខែ
និងប្រចាំឆ្នាំរបស់អាជ្ញាធរអប្សរា
-
ធ្វើរបាយណ៍ហិរញ្ញវត្ថុ
ស្តីពីចំណូលចំណាយរបស់អគ្គនាយកកដ្ឋាននៃអាជ្ញាធរអប្សរាជូន អគ្គនាយក
ជូនប្រធានអាជ្ញាធរអប្សរា និងជូនរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
-
តាមដាន
និងត្រួតពិនិត្យប្រាក់ចំណូលគ្រប់ប្រភេទរបស់អាជ្ញាធរអប្សរា
-
រៀបចំគម្រោងថវិការ ជាមួយបណ្តាលនាយកដ្ឋាន អង្គភាព
និងក្រុមការងារទាំងឡាយនៃអាជ្ញាធរអប្សរាដើម្បីដាក់សុំការសម្រេចពីអគ្គនាយក
និងប្រធានអាជ្ញាធរអប្សរា មុនការអនុវត្តចំណាយ
-
តាមដាន និងពិនិត្យចំនួនប្រាក់ និងរតនភ័ណ្ឌ
ដែលមានផ្ញើរនៅធានាគារ
-
អនុវត្តការប្រើកប្រាក់ឧបត្ថម្ភ ឬប្រាក់បំណាច់ផ្សេងៗជូនមន្ត្រីរាជការ
និងបុគ្គលិកគ្រប់ប្រភេទតាមការកំណត់របស់ប្រធានអាជ្ញាធរអប្សរា
-
កាន់កាប់បញ្ជីគណនេយ្យទូទៅរបស់អាជ្ញាធរអប្សរា
និងបញ្ជីគណនេយ្យនៃប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗឲ្យមានតម្លាភាព និងគណនេយ្យភាព
ដោយតម្កល់ទុកនូវឯកសារដើមបញ្ជាក់ពីចំណូលនិងចំណាយ។
២.១.២.១៣.
នាយកដ្ឋានផ្សព្វផ្សាយ
នាយកដ្ឋានផ្សព្វផ្សាយមានតួនាទី និងភារកិច្ចដូចតទៅ៖
-
ទទួលបន្ទុកការងារផ្សព្វផ្សាយរបស់អាជ្ញាធរអប្សរា
ជូនសារធារណៈជន អ្នកសារព័ត៌មាន វិទ្យុ ទូរទស្សន៍
-
រៀបចំព័ត៌មាន ស្តីពីសកម្មភាព
និងគម្រោងនានារបស់អាជ្ញាធរអប្សរា ដោយសហការជាមួយនាយកដ្ឋាន អង្គភាព
និងក្រុមកាងារដែលពាក់ព័ន្ធ និងផ្សព្វផ្សាយជូនសារធារណៈ ជន អ្នកសារព័ត៌មាន វិទ្យុ
ទូរទស្សន៍
-
រៀបចំយុទ្ធនាការឃោសនា ផ្សព្វផ្សាយ ជូនសិស្សានុសិស្ស
ប្រជាពលរដ្ឋនៅតាមសហគមន៍ ភូមិ ឃុំ ស្រុក នៅខេត្ត
និងតំបន់ ពាក់ព័ន្ធ និងព្រហសង្ឃនៅតាមវត្តអារាម ឲ្យបានយល់ពីការការពារ
និងលើកតម្លៃបេតិកភណ្ឌពិភពលោក
-
រៀបចំ និងគ្រប់គ្រង់ព្រឹត្តិបត្រព័ត៌មាន និងគេហទំព័រ
(Website) របស់អគ្គនាយកដ្ឋាននៃអាជ្ញាធរអប្សរា
-
សហការជាមួយនាយកដ្ឋានពាក់ព័ន្ធ សម្រប់សម្រួលរៀបចំ
និងបោះពុម្ភផ្សាយព្រឹត្តិបត្រ សៀវភៅ ក្រដាស់ផ្នត់
និងសំភារៈផ្សព្វផ្សាយគ្រប់ប្រភេទរបស់អាជ្ញាធរអប្សរា ដូចជា ផ្ទាំងរូបភាព អាវយឺត
ក្រដាស់ផ្នត់ជាដើម ដើម្បីឲ្យសារធារណៈជនបានយល់ដឹងពីតម្លៃ និងសារៈសំខាន់
នៃបេតិកភណ្ឌវប្បធម៌អង្គរ
-
សហការជាមួយនាយកដ្ឋានហិរញ្ញកិច្ច និងគណនេយ្យ
ចំពោះនីតិវិធីលទ្ធកម្មសាធារណៈក្នុងការបោះពុម្ពផ្សាយ។
- ២.១.២.១៤.
នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ[10]
នាយកដ្ឋានទ្រទ្រង់បច្ចេកទេស
និងគម្រោងអន្តរវិស័យ មានតួនាទី និងភារកិច្ចដូចតទៅ៖
-
គាំទ្របច្ចេកទេសដោយផ្តល់នូវសេវាកម្មឯកទេស
ទិន្នន័យឯកសារ និងឧបករណ៍បច្ចេកទេស
សំខាន់ៗដែលមានលក្ខណៈអន្តរវិស័យដល់បណ្តាលនាយកដ្ឋាន
ដើម្បីអនុវត្តគម្រោងផ្សេងៗ
តាមការចាំបាច់របស់ខ្លួន
-
គ្រប់គ្រង់និង ថែទាំផ្នែកបច្ចេកទេស
លើសម្ភារៈបរិក្ខារឯកទេស សម្រាប់ប្រើប្រាស់រួមក្នុងអគ្គ នាយដ្ឋាននៃអាជ្ញាធរអប្សរា
-
គ្រប់គ្រង់មណ្ឌលអន្តរជាតិតម្តល់ឯកសារ តម្តល់ទិន្នន័យ
និងប្រព័ន្វព័ត៌មានភូមិសាស្រ្ត (GIS)
-
រៀបចំឯកសារបច្ចេកទេស សម្រាប់គម្រោងជុសជុល
និងកសាងផ្លូវថ្នល់ និងស្ពាន
-
ប្រមូលផ្តុំព័ត៌មាន និងទិន្នន័យមីននៅតំបន់អង្គរ
និងតំបន់ដទែទៀត ដែលស្ថិតនៅក្រោមការ
គ្រប់គ្រង់របស់អាជ្ញាធរអប្សរា
-
សហការជាមួយនាយកដ្ឋានពាក់ព័ន្វ រៀបចំឯកសារសិក្សាគម្រោង
រៀបចំសំណើសុំការអនុម័ត គម្រោងរៀបចំឯកសារជំនួយស្មារតី ឬអនុស្សារណៈយោគយល់
និងរៀបចំកិច្ចព្រមព្រៀងស្តីពី
កម្មវិធីគម្រោងមានលក្ខណៈអន្តរវិស័យ ឬមានភារកិច្ចពាក់ព័ន្ធជាមួយដៃគូអភិវឌ្ឍន៍អន្តរជាតិ
-
គាំទ្រដល់ការដាក់ឲ្យដំណើរការកម្មវិធី
និងគម្រោងនានាដែលមានលក្ខណៈអន្តរវិស័យ
-
រៀបចំតារាងតាមដាន និងវាយតម្លៃគម្រោងអន្តរវិស័យ
និងធ្វើរបាយការណ៍ជូនអគ្គនាយក និងប្រធានអាជ្ញាធរអប្សរា។
២.២. ធនធាន និងហិរញ្ញវត្ថុរបស់អាជ្ញាធរអប្សរា
អាជ្ញាធរអប្សរា ជាគ្រឹះស្ថានមានលក្ខណៈរដ្ឋបាល និងមានបុគ្គលភាពគតិយុត្ត ព្រមទាំង មានស្វ័យភាពរដ្ឋបាល និងហិរញ្ញវត្ថុ។ ដូចនេះផ្នែកធនធាន និង
ហិរញ្ញវត្ថុនៃអាជ្ញាធរអប្សរានេះ
យើងនឹងសិក្សាលើ ប្រភពធនធានរបស់អាជ្ញាធរ(១) និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់អាជ្ញាធរ(២)។
២.២.១.
ប្រភពធនធានរបស់អាជ្ញាធរអប្សរា
គ្រប់ស្ថាប័នទាំងអស់
មិនថាស្ថិតក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល
ឬមិនស្ថិតនៅក្រោមរាជរដ្ឋាភិបាលនោះទេ សុទ្ធសឹងតែមានប្រភពធនធានរបស់ខ្លួន
ដើម្បីទ្រទ្រង់ស្ថាប័នរបស់ខ្លួនអោយមានដំណើការទៅមុខ។ ដូចគ្នានេះផងដែរ អាជ្ញាធរអប្សរាក៏
មានប្រភពធនធានរបស់ខ្លួនដែលបានមកពី ៖
-
វិភាគទានពីរដ្ឋ និង ពីសុ្រកឃុំនានា
-
អំណោយដែលបានពីមរតក និងវិភាគទានអន្តរជាតិ
ដោយមានការយល់ព្រមពីក្រុម ប្រឹក្សាភិបាលនៃអាជ្ញាធរអប្សរា
-
ចំណូលដែលបានមកពីសកម្មភាពផ្ទាល់របស់អាជ្ញាធរអប្សរា ដូចជាបំណុលថៃ្លឈ្នួល
ដែលបានមកពីការចេញច្បាប់កាន់កាប់ផេ្សងៗ
-
បា្រក់កមៃ្របានពីប្រភពសេវាកម្មផេ្សងៗ
ផ្តល់មកពីអង្គការសាធារណៈ ឬឯកជន
-
បា្រក់ខ្ចីបុលដែលធ្វើឡើង
តាមការយល់ព្រមពីក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរ អប្សរាអាច ទទួលយកនូវទ្រព្យចលនវត្ថុ
អចលនវត្ថុ ឬដីដែលគេប្រគល់ឲ្យ[11]។
- ក្រៅពីប្រភពធនធានដែលបានរៀបរាប់ពីខាងលើ អាជ្ញាធរអប្សរាក៏ទទួលបាននូវបា្រក់
ចំណូលពីប្រភពផេ្សងៗទៀតផងដែរដែលមានដូចខាងក្រោម ៖
-
ការចូលទស្សនាបា្រសាទស្ថិតនៅក្នុងតំបន់១
ដូចមានចែងក្នុងព្រះរាជក្រឹត្យលេខ ០១/នស ចុះថៃ្ងទី ២៨ ខែ ឧសភា ឆ្នាំ ១៩៩៥
-
កម្រៃយកពីអាជីវកម្មថតរូប ឬ
ថតខ្សែភាពយន្តក្នុងបរិវេណតំបន់នេះ
-
ពិធីសិល្បៈ ពិធីវប្បធម៌
និងពិធីផេ្សងៗទៀតដែលចាត់ចែងដោយអាជ្ញាធរអប្សរា ឬ
ដោយអតិថិជនដែលទទួលការអនុញ្ញាតពីអាជ្ញាធរអប្សរា
-
សម្បទាន ការជួល ឬ
ការអនុញ្ញាតឲប្រើដីធ្លីដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា
-
ការខ្ចីបុលស្របច្បាប់[12]
។
២.២.២. ការគ្រប់គ្រងហិរញ្ញវត្ថុ
ការគ្រប់គ្រងហិរញ្ញវត្ថុនៃអាជ្ញាធរអប្សរា
ជាភារកិច្ចរបស់ប្រធាននាយកដ្ឋានហិរញ្ញកិច្ច
និង គណនេយ្យ១រូប ដែលតែងតាំងដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋ-កិច្ច
និងហិរញ្ញវត្ថុ។ មន្រ្តីរូបនេះ ដែលជាអ្នកទទួលខុសត្រូវក្នុងការគ្រប់គ្រងមូលនិធិនេះព្រមទាំងជាអ្នកកាន់កាប់បញ្ជី
សារពើភ័ណ្ឌរបស់អាជ្ញាធរអប្សរា ត្រូវធ្វើសម្បថមុននឹងចូលកាន់តំណែង។
ការត្រួតពិនិត្យគណនេយ្យ ត្រូវប្រគល់ឲ្យស្នងការគណនេយ្យ១រូប
ដែលតែងតាំងដោយរដ្ឋ មន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ស្នងការគណនេយ្យទទួលអំណាចផ្ទៀងផ្ទាត់បញ្ជីបេឡា
ត្រួតពិនិត្យភាពប្រក្រតីនៃតុល្យការផ្សេងៗ ព្រមទាំងភាពត្រឹមត្រូវនៃគណ-នេយ្យ។
ស្នងការគណនេយ្យ អាចធ្វើការផ្ទៀងផ្ទាត់
និងត្រួតពិនិត្យរាល់ពេលដែលខ្លួនយល់ថាចាំបាច់។
រាល់ពេលប្រជុំក្រុមប្រឹក្សាភិបាល ស្នងការគណនេយ្យធ្វើរបាយការណ៏អំពីការងារដែលខ្លួនបានធ្វើកន្លងមក។
ប្រសិនបើខ្លួនសង្កេតឃើញភាពមិនប្រក្រតី និងមិនទៀតទាត់ស្នងការគណនេយ្យត្រូវជម្រាបអង្គប្រជុំ
ព្រមទាំងបញ្ចេញយោបល់លើស្ថានភាពហិរញ្ញវត្ថុនោះ។
បើមានករណីបន្ទាន់ ស្នងការគណនេយ្យ
អាចសុំសហប្រធានក្រុមប្រឹក្សាភិបាលឲ្យកោះហៅអញ្ជើញក្រុមប្រឹក្សាភិបាល។
ស្នងការគណនេយ្យ ពុំឃើញមានភាពមិនប្រក្រតីក្នុងការគ្រប់គ្រង ហិរញ្ញវត្ថុនោះ
ស្នងការគណនេយ្យត្រូវប្រគល់បុញ្ជកិច្ចដល់ ក្រុមប្រឹក្សាភិបាលអគ្គនាយក និង
នាយកហិរញ្ញកិច្ច គណនេយ្យនៃអាជ្ញាធរអប្សរា។
២.៣. កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរអប្សរា
និងស្ថាប័នដទៃ
ដើម្បីជំរុញអោយការងាររបស់អាជ្ញាធរអប្សរា
ទាក់ទងនឹងផ្នែកនគរូបនីយកម្មអោយមានប្រសិទ្ធភាពកាន់តែខ្ពស់ អាជ្ញាធរអប្សរា
បានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងខ្ជាប់ខ្ជួនជាមួយនឹងស្ថាប័នជំនាញដទៃទៀតដូចជា
៖ អាជ្ញាធរដែនដីខេត្តសៀមរាប (២.៣.១) ស្នងការដ្ឋានពិសេសការពារបេតិកភ័ណ្ឌ (២.៣.២)
អង្គការយូណេស្កូ (២.៣.៣) គណកម្មការអន្តរ-ជាតិសម្របសម្រួលដើម្បីស្រោចស្រង់
និងអភិវឌ្ឍន៏រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ(ICC) (២.៣.៤) និងស្ថាប័នស្រាវជ្រាវអន្តរជាតិនៅអង្គរ(២.៣.៥)
។
២.៣.១. អាជ្ញាធរដែនដីខេត្តសៀមរាប
អាជ្ញាធរអប្សរា
គឺជាស្ថាប័នជំនាញមួយដែលទទួលបន្ទុកយ៉ាងចំបងទាក់ទងនឹងការការពារ និង គ្រប់គ្រងវប្បធម៌
ជាពិសេសបា្រសាទបុរាណនានានៅតំបន់អង្គរ ដោយហេតុថា រាជរដ្ឋាភិបាលបានដាក់បន្ទុក
និង ផ្តល់អំណាចទៅអោយអាជ្ញាធរនេះ។ ហើយអាជ្ញាធរអប្សរា ទទួលបានសិទ្ធិ
និងអំណាចផ្តាច់មុខមួយចំនួនដែលកំណត់ដោយច្បាប់ផងដែរ។ អាស្រ័យហេតុនេះ
យើងសង្កេតឃើញថា អាជ្ញាធរអប្សរា មិនមានវិវាទសមត្ថ-កិច្ចជាមួយនឹងអាជ្ញាធរដែនដីក្នុងខេត្តសៀមរាបនោះទេ។
ផ្ទុយទៅវិញ អាជ្ញាធរអប្សរា បានសហការយ៉ាងស្អិតរមួតជាមួយអាជ្ញាធរដែនដីខេត្តសៀមរាប
ក្នុងគោលដៅរួម គឺការ-ពារ អភិរក្ស
និងអភិវឌ្ឍតំបន់អង្គរអោយក្លាយជាតំបន់ទេសចរណ៏ វប្បធម៌មួយដ៏ល្អ អស្ចារ្យ
សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែង ដោយយោងតាមមាត្រា១នៃព្រះរាជ- ក្រឹត្យស្តីពីការបង្កើតអាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និង
រៀបចំតំបន់អង្គរ ហៅថា អាជ្ញាធរអប្សរា បានបញ្ជាក់ថា អាជ្ញាធរអប្សរា
សហការជាមួយអភិបាលខេត្តសៀមរាប និងអនុគណៈកម្មាធិការខេត្តរៀបចំទឹកដី នគរូបនីយកម្ម
និងសំណង់ ក្នុងការអភិវឌ្ឍនគរូបនីយកម្ម ដោយទទួលបន្ទុកគិតគូរ
និងធ្វើអោយបានសម្រេចនូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងរចនាសម្ព័ន្ធផែ្នកទេសចរណ៍ក្នុងតំបន់នោះ។
គួរអោយកត់សំគាល់ផងដែរថា អភិបាលខេត្តសៀមរាប ក៏ជាបេក្ខជនមួយរូបផងដែរដែលជាសមាជិកនៃអាជ្ញាធរអប្សរា។
ហេតុដូច្នេះ
នេះជាចំនុចសែ្តងអោយឃើញពីការបូករួមផ្សំបញ្ចូលគ្នានូវការអនុវត្តសមត្ថកិច្ចដែនដីរបស់ខ្លួនដោយមិនមានការប៉ះពាល់ផលប្រយោជន៍គ្នានោះឡើយ។
២.៣.២.
ស្នងការដ្ឋានពិសេសការពារបេតិកភ័ណ្ឌ
ស្នងការដ្ឋានពិសេសការពារបេតិកភ័ណ្ឌ
គឺជាស្ថាប័នមួយដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ
ក្រោមការដឹកនាំជំនាញរបស់អគ្គនាយកដ្ឋាននគរបាលជាតិ
និងស្ថិតនៅក្រោមឱវាទផ្ទាល់របស់អភិបាលខេត្តសៀមរាប។ ស្នងការដ្ឋានពិសេសការពារបេតិកភណ្ឌនៃក្រសួងមហាផ្ទៃ
អនុវត្តន៍ភារកិច្ចរបស់ខ្លួនក្នុងតំបន់អង្គរដោយសហការជាមួយអាជ្ញាធរខេត្ត សៀមរាប[13]។
ស្នងការដ្ឋានពិសេសការពារបេតិកភណ្ឌ
សហការយ៉ាងជិតស្និទ្ធិជាមួយអាជ្ញាធរអប្សរាក្នុងការលើកគម្រោងផែនការ និងអនុវត្តវិធានការមុខជំនាញតាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ។
ម្យ៉ាងវិញទៀត ដើម្បីរក្សាការពារសុវត្ថិភាព សន្តិសុខ
និងរបៀបរៀបរយក្នុងភូមិសាស្រ្តតំបន់អង្គរ ដែលកំណត់ដោយអាជ្ញាធរអប្សរា
ស្ថាប័ននេះបានទាក់ទងជាមួយនឹងអាជ្ញាធរអប្សរា យ៉ាងពិសេសក្នុងការបញ្ជាក់ពីទីតាំងទាំងនោះឲ្យបានច្បាស់លាស់
ដើម្បីធានាប្រសិទ្ធភាពនៃការងាររបស់ខ្លួន។ បនែ្ថមពីលើនេះទៅទៀត
អាជ្ញាធរអប្សរាបានជួយសម្រួលដល់ការធ្វើទំនាក់
ទំនងរវាងស្នងការដ្ឋានពិសេសការពារបេតិកភណ្ឌ ជាមួយនឹងអង្គការយូណេស្កូ
និងអង្គការអន្តរជាតិនានាដើម្បីទទួលការណែនាំ ផ្សព្វផ្សាយគោលការណ៏ផ្សេងៗ
និងទទួលជំនួយឧបត្ថម្ភបម្រើអោយការងារប្រវត្តិ-សាស្រ្ត។
ស្នងការដ្ឋានពិសេសការពារបេតិកភណ្ឌ ក៏មានភារកិច្ចចំបងមួយទៀតផងដែរ
ដែលទាក់ទងនឹងអាជ្ញាធរអប្សរា គឺការអនុវត្តតាមបទបញ្ជា និងភារកិច្ចផ្សេងៗ
ដែលផ្តល់អោយដោយអាជ្ញាធរអប្សរា និងអភិបាលខេត្តសៀមរាប។
២.៣.៣.
អង្គការយូណេស្កូ
អង្គការយូណេស្កូ
មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិជាមួយអាជ្ញាធរអប្សរា
ហើយមានតួនាទីឃ្លាំមើល និងថែរក្សាបេតិកភណ្ឌវប្បធម៌ពិភពលោក។ ម្យ៉ាងវិញទៀត យូណេស្កូ
ជាអ្នកសម្របសម្រួលការងាររវាងអាជ្ញាធរអប្សរា និង ICC ។
និយាយជារួមស្ថាប័ននេះ មានតួនាទីជាអ្នកសម្របសម្រួលរវាងអាជ្ញាធរអប្សរា
និងស្ថាប័នផ្សេងៗ។
២.៣.៤.
គណៈកម្មការអន្តរជាតិសម្របសម្រួលដើម្បីស្រោចស្រង់
និងអភិវឌ្ឍន៏រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ( ICC )
គណៈកម្មការអន្តរជាតិ សម្របសម្រួលដើម្បីស្រោចស្រង់ និងអភិវឌ្ឍន៏រមណីយ-ដ្ឋានប្រវត្តិសាស្រ្តអង្គរ(ICC)ដែលមានប្រទេសបារាំងនិងជប៉ុនជាសហប្រធាន។
គណៈកម្ម-ការនេះ ផ្តួចផ្តើម បើកសន្និសីទ ជាលើកទីមួយនៅខែ
ធ្នូ ឆ្នាំ ១៩៩៣ នៅរាជធានីភ្នំពេញ។ ពេលនោះមានប្រទេស
និងអង្គការក្រៅរដ្ឋាភិបាលចំនួនជាងម្ភៃ មកពិភាក្សាលើបញ្ហាដែលលើកឡើងអំពីអង្គរ។ នៅក្នុងឱកាសនោះហើយ
ដែលអ្នកទាំងអស់គ្នាស្រុះស្រួលបង្កើតអនុគណកម្មាការបច្ចេកទេសមួយ
ដើម្បីអោយយន្តកម្មអន្តរជាតិនេះកាន់តែមានប្រសិទ្ធភាព។
សព្វថ្ងៃ ICC
ធ្វើការប្រជុំការងាររបស់ខ្លួនចំនួន ២ដង ក្នុងមួយឆ្នាំ ដែលមានប្រទេស
និងអង្គការជាង៣០ចូលរួម ហើយមានអង្គការយូណេស្កូជាអ្នកសម្របសម្រួលជាមួយនឹងអាជ្ញាធរ
អប្សរា។
២.៣.៥.
ស្ថាប័នស្រាវជ្រាវអន្តរជាតិនៅអង្គរ
មានក្រុមស្រាវជ្រាវជាច្រើនបានលើកគំរោង និងចុះមកស្រាវជ្រាវនៅតំបន់សៀម-រាបអង្គរ ជាពិសេស តំបន់រមណីយដ្ឋានដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់អជ្ញាធរអប្សរា។
ដោយរាជរដ្ឋាភិបាលបានដាក់បន្ទុក
និងផ្តល់អំណាចអោយទៅអាជ្ញាធរអប្សរា ក្នុងការគ្រប់គ្រងវប្បធម៌នៅ ខេត្តសៀមរាប
ដូចនេះ រាល់ការងារដែលធ្វើនៅខេត្តសៀម-រាប ស្ថាប័នទាំងនោះ ត្រូវសុំយោបល់
និង ការយល់ព្រមពីអាជ្ញាធរអប្សរា។ បើសិនជាគ្មានការយល់ព្រមពីអាជ្ញាធរអប្សរាទេ
ស្ថាប័នទាំងនោះ ពុំមានលទ្ធភាពក្នុងការងាររបស់ខ្លួនឡើយ។ ស្ថាប័នទាំងនោះមាន ៖
-
សាលាបារាំងចុងបូព៌ា ៖
ស្ថាប័ននេះមានការពិសោធន៌យ៉ាងយូរនៅអង្គរ ក្រៅពីការងារជួសជុលបា្រសាទ
ស្ថាប័ននេះកំពុងបំពេញការងារស្រាវជ្រាវអំពី នគរូបនីយកម្មបុរាណនៃក្រុងអង្គរ
-
សាកលវិទ្យាល័យសូហ្វីយ៉ា៖ ស្ថាប័ននេះ
បានបើកការដ្ឋានជួសជុលបា្រសាទបន្ទាយក្តី ដោយប្រើបច្ចេកទេសទំនើបលើសពីនេះ
សាកលវិទ្យាល័យត្រូវអាជ្ញាធរអប្សរា សូមអោយផ្តល់ជំនួយបច្ចេកទេសមកខ្លួន
ដើម្បីរៀបចំការដ្ឋានជួសជុលផ្លូវចូលបា្រសាទអង្គរវត្ត។
-
ក្រុមរដ្ឋាភិបាលជប៉ុនជួយស្រោចស្រង់អង្គរ៖
ស្ថាប័ននេះបានបើកការដ្ឋានជួសជុល បា្រសាទសួព្រ័ត
ជាពិសេសហោត្រ័យខាងជើងនៃបា្រសាទបាយ័ន។
-
វិទ្យាស្ថានជាតិណារ៉ា ៖ ស្ថាប័ននេះ
ធ្វើការសិក្សាស្រាវជ្រាវលើកំណាយផែ្នកបុរាណវិទ្យា នៅតំបន់អង្គរ។
-
វិទ្យាស្ថានជាតិតូក្យូ ៖ បានធ្វើការសិក្សា
និងពិសោធន៏លើការសំអាតថ្ម និងសម្លាប់ស្លែ នៅតាមថ្មបា្រសាទ
ហើយមានបេសកកម្មការងារចំនួន ៣ដងក្នុង ១ឆ្នាំ។
-
សាកលវិទ្យាល័យកាណាសាវ៉ាប្រទេសជប៉ុន ៖
ស្ថាប័ននេះបានធ្វើសហប្រតិបត្តិការជាមួយ នាយកដ្ឋានវប្បធម៌ និងស្រាវជ្រាវ
តំណាងអោយអាជ្ញាធរអប្សរាស្រាវជ្រាវលើប្រធានបទ ទាក់ទងនឹងបរិស្ថាននៅទនេ្លសាប
និងរមណីយដ្ឋានអង្គរ។ កម្មវិធីស្រាវ-ជ្រាវនេះមានរយៈពេល
៤ ឆ្នាំ គិតពីខែវិច្ឆិកា ឆ្នាំ ២០០៣ ដល់ ២០០៦។
-
សាកលវិទ្យាល័យសីដនី ៖
ស្ថាប័ននេះបានលើកគំរោងស្រាវជ្រាវរួមជាមួយ អាជ្ញាធរអប្សរាលើប្រធានបទស្តីពី
ការគ្រប់គ្រងដែនដីអង្គរនាសម័យបុរាណ។
ជំពូកទី ៣
ភារកិច្ច និងបេសកកម្មរបស់អាជ្ញាធរអប្សរា
៣.១. តួនាទី បេសកកម្មរបស់អាជ្ញាធរអប្សរា
អាជ្ញាធរអប្សរា
មានបេសសកម្មគិតគូរ ដឹកនាំការងាររៀបចំ និងអភិវឌ្ឍន៍ទេសចរណ៍ នៃតំបន់ចំនួនបាំ្រ
ដែលកំណត់នៅក្នុង ព្រះរាជក្រឹត្យលេខ០០១ នស ចុះថៃ្ង២៨ ខែឧសភា ឆ្នាំ១៩៩៤
ស្តីអំពីការកំណត់ និងការចាត់ចែងតំបន់សៀមរាបអង្គរ ។
ដើម្បីសម្រេចទិសដៅនេះអាជ្ញាធរអប្សរា
ព្រមជាមួយក្រសួងពាក់ព័ន្ធត្រូវធើ្វជាអាណាព្យាបាលរួម លើគ្រឹះស្ថានទាំឡាយ
ដែលមានភារកិច្ចទទួលខុសត្រូវក្នុងការគ្រប់គ្រងរមណីយដ្ឋានទាំងនោះ សរុបមាន ៖
• អភិរក្សដ្ឋានអង្គរ ដែលមានបេសកម្មថែរក្សា រៀបចំ
និងជួសជុលរមណីយដ្ឋានអង្គរដោយធើ្វសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
• ភ្នាក់ងាររៀបចំការអភិវឌ្ឍន៍ទេសចរណ៍អង្គរ
ដែលទទួលបន្ទុកអភិវឌ្ឍន៍ និងសម្របសម្រួលបណ្តាញទេសចរណ៍ក្នុង តំបន់នេះ
ដោយធើ្វសហការជាមួយក្រសួងបរិដ្ឋាន ក្រសួងទេសចរណ៍ និងជាមួយអនុគណៈកម្មាធិការខេត្ត
រៀបចំទឹកដី នគរោបនីយកម្ម និងសំណង់។
• ភ្នាក់ងារអភិវឌ្ឍន៍នគរោបនីយកម្ម ទទួលបន្ទុកគិតគូរ
និងធើ្វឲ្យបានសមេ្រចនូវការរៀបចំហេដ្ឋារចនាសម័្ពន្ធ និងឧបរិរចនា
សម្ព័ន្ធផែ្នកទេសចរណ៍ក្នុងតំបន់នេះ ក្រោមការកោ្តបក្តាប់ផ្ទាល់របស់អាជា្ញធរ ”អប្សរា” សហការជាមួយអភិបាលខេត្តសៀមរាប
និងអនុគណៈកម្មាធិការខេត្តរៀបចំទឹកដីនគររោបនីយកម្ម និងសំណង់។
• វិទ្យាស្ថានវប្បធម៌ខែ្មរដែលទទួលបន្ទុកបណ្តុះបណ្តាលប្រវត្តិវិទូ
បុរាណវត្ថុវិទូ និងភ្នាក់ងារអភិរក្សទទួលបន្ទុកគ្រប់គ្រង
និងទ្រទ្រង់រមណីយដ្ឋានអង្គរ
ហើយនឹងរ៉ាប់រងបងើ្កនចំណេះដឹងទាំងឡាយនៅក្នុងផែ្នកវប្បធម៌ និងអរិយធម៌ខែ្មរ ដោយសហ-
ការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ស្នងការពិសេសការពារបេតិកភណ្ឌនៃក្រសួងមហាផៃ្ទ
អនុវត្តភារកិច្ចរបស់ខ្លួនក្នុងតំបន់អង្គរ ដោយសហការជាមួយអាជ្ញាធរ ខេត្តសៀមរាប។
បណ្តាគ្រឹះស្ថានខាងលើនេះ
នឹងត្រូវបងើ្កតឡើងដោយអនុក្រឹត្យ[14]
។
ប៉ុន្តែក្រោយមកទៀតបញ្ញត្តិបានធ្វើការកែសម្រួលដូចតទៅ[15]៖
- ស្នងការពិសេសការពារបេតិកភណ្ឌនៃក្រសួងមហាផៃ្ទ
អនុវត្តភារកិច្ចរបស់ខ្លួនក្នុងតំបន់អង្គរ ដោយសហការជាមួយអាជា្ញធរ ខេត្តសៀមរាប” ។
- អាជ្ញាធរអប្សរា
មានបេសកកម្មគិតគូរ ដឹកនាំការងាររៀបចំ និងអភិវឌ្ឍន៍ទេសចរណ៍
នៃតំបន់ចំនួនបាំ្រដែលកំណត់នៅក្នុង ព្រះរាជក្រឹត្យលេខ ០០១ នស ចុះថ្ងៃទី២៨ ខែឧសភា
ឆ្នាំ១៩៩៤ ស្តីអំពីការកំណត់ និងការចាត់ចែងតំបន់សៀមរាប អង្គរ ។
ដើម្បីសមេ្រចទិសដៅនេះ
អាជ្ញាធរអប្សរា ព្រមជាមួយក្រសួងពាក់ព័ន្ធ
ត្រូវធើ្វអាណាព្យាបាលរួមលើគឹ្រះស្ថានទាំងឡាយ ដែលមានភារកិច្ចទទួលខុសត្រូវ
ក្នុងការគ្រប់គ្រងរមណីយដ្ឋានទាំងនោះសរុបមាន ៖
• អភិរក្សដ្ឋានអង្គរ ដែលមានបេសកកម្មថែរក្សា រៀបចំ
និងជួសជុលរមណីយដ្ឋានអង្គរដោយធើ្វសហការជាមួយក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ។
• ភ្នាក់ងាររៀបចំការអភិវឌ្ឍន៍ទេសចរណ៍អង្គរ
ដែលទទួលបន្ទុកអភិវឌ្ឍន៍ និងសម្របសម្រួលបណ្តាញទេសចរណ៍ ក្នុងតំបន់នេះ
ដោយធើ្វសហការជាមួយក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងជាមួយអនុគណៈកម្មាធិការខេត្ត
រៀបចំ ទឹកដីនគរូបនីយកម្ម និងសំណង់ ។
• ភ្នាក់ងារអភិវឌ្ឍន៍នគរូបនីយកម្មទទួលបន្ទុកគិតគូរ
និងធើ្វឲ្យបានសមេ្រចនូវការរៀបចំហេដ្ឋារចនាសម័្ពន្ធ និងឧបរិរចនា
សម័្ពន្ធផែ្នកទេសចរណ៍ក្នុងតំបន់នេះ ក្រោមការក្តោមក្តាប់ផ្ទាល់របស់អាជា្ញធរ “អប្សរា” សហការជាមួយអភិបាលខេត្ត
សៀមរាប និងអនុគណៈកម្មាធិការខេត្តរៀបចំទឹកដីនគរូបនីយកម្ម និងសំណង់ ។
• វិទ្យាស្ថានវប្បធម៌ខែ្មរដែលទទួលបន្ទុកបណ្តុះបណ្តាលប្រវត្តិវិទូ
បុរាណវត្ថុវិទូ និងភ្នាក់ងារអភិរក្សទទួលបន្ទុកគ្រប់គ្រង
និងទ្រទ្រង់រមណីយដ្ឋានអង្គរ
ហើយនិងរ៉ាប់រងបង្កើនចំណេះដឹងទាំងឡាយនៅក្នុងផ្នែកវប្បធម៌ និងអរិយធម៌ខែ្មរដោយ
សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ បណ្តាគ្រឹះស្ថានខាងលើនេះ
នឹងត្រូវបងើ្កតឡើងដោយអនុក្រឹត្យ ។
៣.២.តួនាទីអាជ្ញាធរអប្សរានៅក្នុងវិស័យនគរូបនីយកម្ម
អាជ្ញាធរជាតិអប្សរា ដែលហៅថាអាជ្ញាធរជាតិដើមី្បការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ គឺជាគ្រឹះស្ថានសាធារណៈមួយ
ដែលមានលក្ខណៈរដ្ឋបាលស្របតាម ព្រះរាជក្រឹត្យលេខ នស/រកត/០២៩៥/១២ ចុះនៅរាជធានីភ្នំពេញក្នុងថៃ្ងទី១៩ ខែកុម្ភៈ ឆ្នាំ១៩៩៥ ដើមី្បរួមចំណែកជួយកិច្ចការរបស់រាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា
សម្រាប់វិស័យនគរូបនីយកម្មនៅខេត្តសៀមរាប តំបន់អង្គរវត្ត។ នេះបញ្ជាក់ថា អាជ្ញាធរអប្សរាមានតួនាទីយ៉ាងសំខាន់នៅក្នុងផ្នែកនគរូបនីយកម្ម(ក) ដែលយើងអាចមើលឃើញបានតាមរយៈសមិទ្ធិផលនានារបស់ស្ថាប័នមួយនេះ(ខ)។
ជាទូទៅ
នៅក្នុងដែនដីរាជធានីខេត្ត ស្ថាប័ននិងអាជ្ញាធរនានាដែលមានសមត្ថកិច្ចខាងវិស័យ នគរូបនីយកម្មគឺ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីខេត្តនានាដែលធ្វើការសហការសាលារាជធានីខេត្តរបស់ខ្លួន។ ក៏ប៉ុន្តែ
ដោយឡែកសម្រាប់វិស័យនគរូបនីយកម្មនៅក្នុងខេត្តសៀមរាបត្រង់តំបន់អង្គរវិញ ក្រុមដែលធ្វើការងារ និងមានសមត្ថកិច្ចក្នុងវិស័យនគរូបនីយកម្ម គឺមានអាជ្ញាធរពិសេស
និងជំនាញមួយដែលហៅថា អាជ្ញាធរអប្សរា ធ្វើការងារចាត់ចែង និងរៀបចំនគរូបនីយកម្មនៅត្រង់ចំណុចតំបន់អង្គរ ដោយរួមសហប្រតិបត្តិការជាមួយនឹងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់របស់ខេត្តសៀមរាប ព្រមជាមួយសាលាខេត្តសៀមរាបផងដែរ។
តួនាទីរបស់អាជ្ញាធរអប្សរា មានចែងនៅក្នុង ព្រះរាជក្រឹត្យលេខនស/រកត/០២៩៥/-១២ ស្តីពី ការបង្កើតអាជ្ញាធរដើមី្បការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ចុះថៃ្ងទី១៩ ខែកុម្ភៈ ឆ្នាំ១៩៩៥ ដែលក្នុងនោះមាន គឺអាជ្ញាធរអប្សរា មានបេសកកម្មគិតគូរ
និងអភិវឌ្ឍន៍ទេសចរណ៍នៃតំបន់ចំនួនប្រាំដែលកំណត់នៅក្នុងព្រះរាជក្រឹត្យលេខ០០១នស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងតំបន់សៀមរាបអង្គរ[16]។ មិនតែប៉ុណ្ណោះ អាជ្ញាធរអប្សរា រួមជាមួយនឹងក្រសួងពាក់ព័ន្ធ ត្រូវធ្វើជាអាណាព្យាបាលរួមគ្នាលើគ្រឹះស្ថានទាំងឡាយ ដែលមានភារកិច្ចទទួលខុសត្រូវ ក្នុងការគ្រប់គ្រងរមណីយ-ដ្ឋានទាំងនោះ ដោយមានការអភិរក្សលើតំបន់អង្គរ ដោយមានបេសកកម្ម ថែរក្សារៀបចំ និង
ជួសជុលរមណីយដ្ឋានអង្គរសហការជាមួយនឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ហើយភ្នាក់ងាររៀបចំការអភិវឌ្ឍន៍
និងសម្របសម្រួលបណ្តាញទេសចរណ៍ក្នុងតំបន់នេះ ត្រូវធ្វើការសហការជាមួយក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងអនុគណៈកម្មាធិការខេត្តរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ មួយវិញេទៀត ភ្នាក់ងារអភិវឌ្ឍន៍នគរូប-
នីយកម្ម ត្រូវទទួលបន្ទុកគិតគូរ ក៏ដូចជាធ្វើឲ្យបានសម្រេចនូវការរៀបចំរចនាសម្ព័ន្ធផ្នែក
ទេសចរណ៍ក្នុងតំបន់នេះ នៅក្រោមការក្តោបក្តាប់ផ្ទាល់របស់អាជ្ញាធរអប្សរា សហការជាមួយអភិបាលខេត្តសៀមរាប និងអនុគណៈកម្មា ធិការខេត្តរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃខេត្តសៀមរាប។ ដោយឡែកវិទ្យាសា្ថន វប្បធម៌ខ្មែរ ដែលទទួលបន្ទុកបណ្តុះបណ្តាលប្រវត្តិវិទូ បុរាណវត្ថុ និងភ្នាក់ងារអភិរក្សទទួលបន្ទុកគ្រប់គ្រង និងទ្រទ្រង់រមណីយ-ដ្ឋានអង្គរ ត្រូវរ៉ាប់រងបង្កើនចំណេះដឹងទាំងឡាយនៅក្នុងផ្នែកវប្បធម៌ និងអរិយធម៌ខ្មែរដោយសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ[17]។
ចំពោះបេសកកម្ម តួនាទី ក៏ដូចជាភារកិច្ចរបស់អគ្គនាយកដ្ឋាននៃអាជ្ញាធរអប្សរា មានកំណត់ និងចែងនៅក្នុងអនុក្រឹត្យលេខ ១៥ អនក្រ.បក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអគ្គ នាយកដ្ឋាន នៃអាជ្ញាធរអប្សរា។
ហើយអគ្គនាយកដ្ឋាននៃអាជ្ញាធរអប្សរា
មានបេសកកម្មដូចតទៅ៖[18]
·
ការពារថែរក្សា អភិរក្ស និងលើកតម្លៃឧទ្យានបុរាណវិទ្យា វប្បធម៌ បរិស្ថាន និងប្រវត្តិសាស្ត្រនៃរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក។
·
គិតគូរ និងអនុវត្តន៍ឲ្យបានសម្រេចនូវផែនការសកម្មភាព និងកម្មវិធីរៀបចំអភិវឌ្ឍន៍ទេសចរណ៍ ប្រកបដោយចីរភាពនៅក្នុងតំបន់ទាំង៥ដែលបានកំណត់ដោយបទ-ប្បញ្ញត្តិនៃព្រះរាជ ក្រឹត្យលេខ ០០១/នស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រង តំបន់សៀមរាបអង្គរ ព្រមទាំងទប់ស្កាត់បទល្មើសព្រៃឈើ ការគ្រប់គ្រងដីធ្លី និងទប់ស្កាត់អំពើ អនាធិបតេយ្យនៅក្នុងតំបន់សៀមរាប អង្គរ។
·
ស្វែងរកប្រភពហិរញ្ញប្បទាន ទុនវិនិយោគ និងវាយតម្លៃលើការអនុវត្តតាមដំណាក់កាលនីមួយៗ ដើមី្បធ្វើឲ្យបានសម្រេចនូវរាល់ការងារ ដែលបានចែងនិងកំនត់នៅក្នុងផែន-ការសកម្មភាព និងកម្មវិធីរៀបចំអភិវឌ្ឍន៍ទេសចរណ៍ដូចបានរៀបរាប់ខាងលើ ហើយរួមចំណែកក្នុងការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលនៅក្នុងតំបន់សៀមរាប អង្គរ។
·
ធ្វើការសហការជាមួយនឹងក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិកម្ពុជា ដើម្បីផ្តល់ការអនុញ្ញាតិឲ្យវិនិយោគនូវគម្រោងទាំងឡាយ
ដែលទាក់ទងនឹងបេសកកម្មរបស់អគ្គនាយកដ្ឋានអាជ្ញា-ធរអប្សរា និងសហការ ជាមួយក្រសួង ស្ថាប័ន មូលនិធិ អង្គការ សមាគមជាតិ អន្តរជាតិ ព្រមទាំងស្ថាប័ន រាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ដែលមានគោលបំណងស្របនឹងទិសដៅរបស់ អគ្គនាយកដ្ឋាន នៃអាជ្ញាធរអប្សរា។
អគ្គនាយកដ្ឋាន
នៃអាជ្ញាធរអប្សរាមានមុខងារ
និងភារកិច្ចដូចតទៅ ៖
·
ធ្វើការគិតគូរ និងចាត់ចែងអនុវត្តន៍ នូវរាល់ផែនការសម្រាប់រយៈពេលមធ្យម និងរយៈពេលវែងលើការថែរក្សា ការពារប្រាសាទនានា ក្នុងតំបន់សៀមរាបអង្គរ និងតំបន់ពាក់ព័ន្ធផ្សេងទៀតដែលរាជរដ្ឋាភិបាលប្រគល់ឲ្យ។
·
ធ្វើអន្តរាគមន៍ចាំបាច់ និងបន្ទាន់ដើម្បីធានាកិច្ចការពារ និងស្រោចស្រង់រមណីយ-ដ្ឋានអង្គរ ព្រមទាំងបង្កើតឲ្យមានអង្គភាពឆ្មាំប្រាសាទ ដើម្បីបង្ការ ថែរក្សា ការពារ ឬគ្រប់-គ្រងប្រាសាទបុរាណ នានា រួមទាំងទេសភាពនិងបរិស្ថានដែលនៅជុំវិញប្រាសាទទាំងនេះ។
·
ធ្វើការស្ទង់មើល និងធ្វើកំណាយបុរាណវិទ្យា ហើយរួមចំណែកបង្កើនចំណេះដឹង ការស្រាវជ្រាវដើមី្បចងក្រងឯកសារ អំពីវប្បធម៌ខ្មែរ នៅតំបន់សៀមរាប អង្គរ និងតំបន់ពាក់ព័ន្ធផ្សេងទៀត។
·
គិតគូរ ចាត់ចែងអនុវត្តន៍ នូវផែនការសម្រាប់រយៈពេលមធ្យម និងរយៈពេលវែងក្នុងគោបំណងលើកតម្លៃ ជំរុញការផ្សព្វផ្សាយ និងការគ្រប់គ្រងការធ្វើសកម្មភាពពាណិជ្ជ-កម្មនៃតំបន់ឧទ្យានអង្គរ រួមជាមួយតំបន់ពាក់ព័ន្ធផ្សេងទៀត ព្រមទាំងសហការជាមួយនឹងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលពាក់ព័ន្ធដើមី្បបណ្តុះបណ្តាលមគ្គុទេសក៍ទេសចរណ៍ ផ្តល់ព័ត៌មានដល់ភ្នាក់ងារ និងអ្នកប្រកបមុខរបរទេសចរណ៍។
·
ធានាការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ដោយអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិនៃលិខិតបទដ្ឋានគតិយុត្តិដែលកំពុងនៅជាធរមាន និង
វិធានអន្តរជាតិនានា រួមជាមួយការរៀបចំចំណតរថយន្ត មធ្យោបាយដឹកជញ្ជូនអ្នកទេសចរ តូប ស្តង់លក់ដូរវត្ថុ អនុស្សាវរីយ៍ លក់ ភេសជ្ជៈ ស្ថានីយ៍ប៉ុស្តិ៍នគរបាលការពារបេតិកភណ្ឌ និងឆ្មាំប្រាសាទ បង្គន់ បន្ទប់ទឹក និងរថយន្តសង្គ្រោះបន្ទាន់នៅក្នុងតំបន់សៀមរាប អង្គរ។
·
ធ្វើការសហការជាមួយនឹងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ដែលពាក់ព័ន្ធ
ដើមី្បរៀបចំអភិវឌ្ឍន៍ក្រុងសៀមរាប ឲ្យទទួលបាននូវភាពល្អប្រសើរ និងមានភាពសមរម្យ ដោយអនុលោមទៅតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងបទប្បញ្ញត្តិជាធរមាន ព្រមទាំងយកចិត្តទុកដាក់ពីផលប៉ះពាល់ទៅលើបរិស្ថាន ដែលបណ្តាលមកពីកំណើនប្រជាពលរដ្ឋ និង
វិធានអន្តរជាតិស្តីពីការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព។
·
អគ្គនាយកដ្ឋាននៃអាជ្ញាធរអប្សរា មានតួនាទី និងភារកិច្ចសំខាន់មួយទៀត គឺការចេញនូវ លិខិតអនុញ្ញាតិរុះរើ និងសាងសង់នូវសំណង់នានា ព្រមទាំងលិខិតបញ្ជាឲ្យរុះរើចំពោះសំណង់ណា គ្មានច្បាប់អនុញ្ញាតដែលប៉ះពាល់ធ្ងន់ធ្ងរ លើកលែងតែលំនៅដ្ឋានក្នុងភូមិដែលមានយូរលង់មក ហើយក្នុងតំបន់ការពារដែលបានកំណត់នៅក្នុងព្រះរាជ-ក្រឹត្យលេខ០០១/នសចុះថ្ងៃទី២៨ខែឧសភាឆ្នាំ១៩៩៤ ស្តីពីការកំណត់និងការចាត់ចែងគ្រប់-គ្រងតំបន់សៀមរាប អង្គរ។
·
សិក្សាពីផលប៉ះពាល់ និងវាយតម្លៃលើគម្រោងវិនិយោគវិស័យទេសចរណ៍ ធ្វើការតាមដាន ឃ្លាំមើលតាមរយៈនៃការរៀបចំព្យាករណ៍ជាប្រចាំសម្រាប់រយៈពេលកំណត់នីមួយៗ ហើយធ្វើការកំនត់ជ្រើសរើស និងចាត់ចែងអនុវត្តនូវគម្រោងវិនិយោគវិស័យទេសចរណ៍ ដោយអនុលោមតាម ច្បាប់ លិខិតបទដ្ឋាន បទប្បញ្ញត្តិ និងវិធាននានាជាធរ-មាន។
·
រៀបចំកិច្ចសន្យាជាមួយវិនិយោគិន និងសម្បទានិក ព្រមទាំងធ្វើការដោះស្រាយរាល់កិច្ចការ វិវាទទាំងឡាយដោយអនុលោមតាមច្បាប់ លិខិតបទដ្ឋាន បទប្បញ្ញត្តិជាធរ-មាន និងវិធានអន្តរជាតិ នានា។
·
រួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកំពស់កម្រិតជីវភាពរស់នៅរបស់ប្រជា-ជនក្នុងតំបន់សៀមរាបអង្គរ ដោយបង្កើនការងារធ្វើជំរុញឲ្យមានកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងពង្រឹងសមត្ថភាពបំរើការងាររបស់ប្រជាជននៅតំបន់នេះ និងតំបន់ផ្សេងៗទៀតដែលពាក់ព័ន្ធ។
·
ធ្វើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យា ដែលផ្តល់ការរីកចំរើនដល់រមណីយដ្ឋានអង្គរប្រាសាទ ព្រមទាំងបរិស្ថានដោយអនុលោមតាមគោលនយោបាយស្តី ពីកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់រាជរដ្ឋាភិបាល ហើយរៀបចំប្រព័ន្ធគ្រប់គ្រង និងត្រួតពិនិត្យគុណភាពលើការធ្វើអាជីវកម្ម និងេសវាកម្មនានាក្នុងគោលដៅ ការពារបរិស្ថាន និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់សៀមរាបអង្គរ និងតំបន់ពាក់-ព័ន្ធផ្សេងៗទៀត។
·
ទទួលការងារពិធីការ និងរៀបចំមគ្គុទេសក៍សម្រាប់ទទួលគណៈប្រតិភូជាន់ខ្ពស់ជាតិ និង អន្តរជាតិដែលចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ។
·
បង្ក្រាបបទល្មើសព្រៃឈើ គ្រប់គ្រងដីធ្លី និងទប់ស្កាត់អំពើអនាធិបតេយ្យនៅតំបន់សៀមរាប អង្គរ និងកសាងសំណុំរឿងបញ្ជូនជនល្មើសទៅតុលាការ ដើមី្បផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ហើយនឹងធ្វើរបាយការណ៍ស្តីពីសកម្មភាពរបស់អាជ្ញាធរអប្សរាប្រចាំខែ
ត្រីមាស ឆមាស ៩ខែ និង ប្រចាំឆ្នាំ និងសភាពការណ៍ព្រមទាំងវិធាននានាដែលអាជ្ញាធរអប្សរា ប្រកាន់យកផ្ញើជូនរដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងធ្វើរបាយការណ៍ស្តីពីស្ថានភាពចំណូល និងចំណាយរបស់ អាជ្ញាធរអប្សរាជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លើសពីនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហា-សេនាបតី តេជោ ហ៊ុន សែន បានចេញនូវសេចក្តីសម្រេចជាច្រើន ជាបន្តបន្ទាប់
ដើមី្បធ្វើឲ្យអាជ្ញាធរអប្សរាបានបំពេញភារកិច្ចចំនួន៣ បន្ថែមទៀតរួមមាន ៖
- ភារកិច្ចទី១ : គឺអាជ្ញាធរអប្សរា
ត្រូវធានារ៉ាប់រងនៅក្នុងករណីពិសេសនៃតំបន់រមណីយដ្ឋានសៀមរាបអង្គរ ដោយធ្វើការការពារ ការអភិរក្ស និងលើកតម្លៃនូវសម្បត្តិវប្បធម៌ជាតិ។
- ភារកិច្ចទី២ : ទទួល និងដឹកនាំការងាររៀបចំ និងការអភិវឌ្ឍន៍នូវវិស័យទេសចរណ៍ នៅក្នុងតំបន់ទាំង៥ នៃខេត្តសៀមរាបទាំងមូល។
- ភារកិច្ចទី៣ : ធានារ៉ាប់រងនូវការដ្ឋាននៃការរៀបចំតំបន់សៀមរាប អង្គរ ហើយនឹង កំនត់សៀវភាំបន្ទុកនៃគម្រោង ដែលអនុវត្តដោយគ្រឹះស្ថានស្ថិតនៅក្រោមការត្រួតត្រាផ្ទាល់ជាដៃគូ ជាមួយរដ្ឋអំណាចខេត្តជាអាណាព្យាបាល និងស្តាប័ន អង្គការ មូលនិធិ សហគមន៌ខែ្មរ និងបរទេស ដែលបានធ្វើតាមទិសដៅឆ្លើយតបទៅនឹងមុខជំនាញដែលធ្វើប្រតិបត្តិការនៅក្នុងតំបន់។
មិនតែប៉ុណ្ណោះទៀតសោត អាជ្ញាធរអប្សរា
មានភារកិច្ចទទួលបន្ទុកការពារ
អភិរក្ស
និង
ទ្រទ្រង់តំបន់រមណីយដ្ឋានអង្គរ ស្របតាមបទប្បញ្ញត្តិនៃមាត្រា៥ នៃព្រះរាជ-ក្រមលេខ នស/រកម/ ០១៩៦/២៦ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីកិច្ចការពារបេតិក-ភណ្ឌវប្បធម៌ ព្រមទាំងកាតព្វកិច្ច អន្តរជាតិដែលតម្រូវឲ្យតំបន់រមណីយដ្ឋានអង្គរ រក្សាបាននូវលក្ខណៈសម្បត្តិជាបេតិកភណ្ឌពិភពលោក ដូចនេះ
ដើមី្បបំពេញមុខងារនេះបានល្អ
នាំឲ្យអាជ្ញាធរអប្សរាទទួលបានសិទិ្ធផ្តាច់មុខក្នុងការ ចេញលិខិតអនុញ្ញាតសាងសង់សម្រាប់ការស្ថាបនាទាំងឡាយ ក្នុងរង្វង់តំបន់រមណីយដ្ឋានអង្គរ។ ហើយបើសំណង់មិនមានលិខិតអនុញ្ញាតពីអាជ្ញាធរអប្សរា នាំឲ្យមានមោឃភាព។ រីឯសំណង់គ្មានច្បាប់ ត្រូវរុះ-រើចេញដោយម្ចាស់សំណង់ល្មើសច្បាប់ក្នុងរយៈពេល ៤៥ ថ្ងៃយ៉ាងយូរគិតពីថ្ងៃ ជូនដំណឹង[19]។
ម្យ៉ាងវិញទៀត អាជ្ញាធរអប្សរា ក៏ជាអ្នកអភិបាលតំបន់បុរីសណ្ឋាគារ ដែលស្ថិតនៅទីរួមខេត្ត សៀមរាប ដោយជាអ្នកគ្រប់គ្រង និងចាត់ចែងធ្វើជាបុរីសណ្ឋាគារ[20]។ នៅក្នុងនាមជាអភិបាលតំបន់បុរីសណ្ឋាគារនេះ អាជ្ញាធរអប្សរាមានភារៈ និងការទទួលខុសត្រូវលើការគ្រប់គ្រងចាត់ចែង ការថែរក្សាការពារមិនឲ្យមានការចាប់យកដីថ្មីទៀត និងការរៀបចំព្រមទាំងការដាក់ឲ្យធ្វើអាជីវកម្មដីធ្លីគ្រប់បែបយ៉ាង[21]។ ពិសេស អាជ្ញាធរអប្សរា ជាអាជ្ញាធរមួយយ៉ាងសំខាន់
ក្នុងការទទួលនូវព័ត៌មានរបស់រាល់បុគ្គលទាំងឡាយណាដែលមានកាន់កាប់ស្របច្បាប់ដីតិច ឬច្រើននៅក្នុងតំបន់នេះ បន្ទាប់ពីអនុក្រឹត្យលេខ៧៩ ស្តីពីបុរីសណ្ឋាគារនេះចូលជាធរមាន ដោយយ៉ាងយូរបំផុត១ឆ្នាំ និងត្រូវបង្ហាញភស្តុតាងនៃការកាន់កាប់ដីនេះចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
សេចក្តីសន្និដ្ឋាន
តាមការបកស្រាយពីខាងលើយ៉ាងលំអិតរួចមក យើងធ្វើសេចក្តីសន្និដ្ឋានមួយយ៉ាងខ្លីមកវិញថា អាជ្ញាធរអប្សរា គឺជាគ្រឹះស្ថានសាធារណៈមានលក្ខណៈរដ្ឋបាល ដែលមានបុគ្គលភាពគតិយុត្តិ និងមានស្វ័យភាពរដ្ឋបាល និងហិរញ្ញវត្ថុ
ដើមី្បការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ។ ហើយអាជ្ញាធរនេះ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ
នស/រករ/០២៩៥/១២ ស្តីពីការបង្កើតអាជ្ញាធរជាតិ
ដើមី្បការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ។ អាជ្ញាធរអប្សរា ជាអង្គភាពដែលមានរចនាសម្ព័ន្ធគ្រប់គ្រងត្រឹមត្រូវ ដោយមានក្រុមប្រឹក្សាភិបាល ជាប្រធានសម្រេចកិច្ចការធំៗ ដែលសព្វ-ថ្ងៃនេះ ឯកឧត្តម សុខ អាន ប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរអប្សរា។ មិនតែប៉ុណ្ណោះ អាជ្ញាធរអប្សរា ក៏មានប្រធានអគ្គនាយកដ្ឋានម្នាក់សម្រាប់ដំណើរជាប្រចាំផងដែរ
ព្រមជាមួយនឹង អគ្គនាយករងមួយចំនួនសម្រាប់ជាជំនួយការផងដែរ។ ម្យ៉ាងវិញទៀត អាជ្ញាធរអប្សរា ជាស្ថាប័នដែលមានរដ្ឋបាលកណ្តាល និងនាយកដ្ឋានជំនាញចំនួន៥ ផ្សេងទៀតមានដូចជា នាយកដ្ឋាន រមណីយដ្ឋាន និងបុរាណវិទ្យា នាយកដ្ឋានវប្បធម៌និងស្រាវជ្រាវ នាយកដ្ឋាននគរូបនីយកម្ម និង អភិវឌ្ឍន៍ក្រុង
នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ
និងនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ហើយដើមី្បឲ្យកិច្ចការ និងការងាររបស់អាជ្ញាធរអប្សរា មានប្រសិទ្ធភាពកាន់តែធំទូលំទូលាយ អាជ្ញាធរអប្សរាបានធ្វើសហប្រតិបតិ្តការជាមួយនឹងស្ថាប័នជំនាញៗ ដូចជាអាជ្ញាធរដែនដីខេត្តសៀមរាប ដែលមានអភិបាលខេត្តជាសមាជិកនៃក្រុមប្រឹក្សាភិបាលអាជ្ញាធរអប្សរា
ស្នងការពិសេសការពារបេតិកភណ្ឌអង្គការយូណេស្កូ គណៈកម្មាធិការអន្តរជាតិសម្របសម្រួល ដើមី្បស្រោចស្រង់និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ICC និងស្ថាប័នស្រាវជ្រាវអន្តរជាតិនៅអង្គរ។ ចំពោះ តួនាទីរបស់អាជ្ញាធរអប្សរាវិញ អាជ្ញាធរអប្សរាមានបេសកកម្មគិតគូរ និងអភិវឌ្ឍន៍ទេសចរណ៍នៃតំបន់ទាំង៥ ដែលស្ថិតនៅក្នុងការកំណត់ និងការចាត់ចែងតំបន់សៀមរាប អង្គរដែលតួនាទីនេះ មានកំណត់នៅក្នុងព្រះរាជក្រឹត្យស្តីពីការបង្កើតអាជ្ញាធរនេះតែម្តង។ ទន្ទឹមនឹងនេះ អាជ្ញាធរអប្សរា មានអគ្គនាយកដ្ឋាន ដែលមានអគ្គនាយកម្នាក់សម្រាប់ដំណើរការកិច្ចការប្រចាំថ្ងៃ ហើយអគ្គនាយកដ្ឋាននេះ
មានតួនាទីមានចែងនៅក្នុងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអគ្គនាយកដ្ឋាននៃអាជ្ញាធរអប្សរា។ ជាពិសេសនៅក្នុងអនុក្រឹត្យស្តីពីបុរីសណ្ឋាគារ ដែលបានផ្តល់សិទិ្ធអំណាចឲ្យ អាជ្ញាធរអប្សរាមានតួនាទីយ៉ាងសំខាន់ នៅក្នុងវិស័យនគរូបនីយកម្ម នៅក្នុងទីរួមខេត្តសៀមរាបអង្គរ។ អំណាចទាំងនោះមាន
ដូចជាការចេញលិខិតអនុញ្ញាតឲ្យសាងសង់នៅតំបន់ក្រុងសៀម-
រាបអង្គរ ការចេញលិខិតរុះរើសំណង់ទាំងឡាយណាដែលមិនស្របច្បាប់ ឬគ្មានលិខិតអនុញ្ញាត ការទប់ទល់មិនឲ្យមានការចូលកាន់កាប់ដីធ្លីនៅតំបន់សៀមរាបអង្គរ
ដោយខុសច្បាប់ និងតួនាទីសំខាន់ជាងនេះ គឺអាជ្ញាធរអប្សរា គឺជាអាជ្ញាធរទទួលដំណឹង ឬព័ត៌មានពីអ្នកកាន់កាប់ដីធ្លីតិច ឬច្រើន នៅទីរួមខេត្តសៀមរាបអង្គរ យ៉ាងយូរ១ឆ្នាំក្រោយពីអនុក្រឹត្យបុរីសណ្ឋាគារចូលជាធរមាន។
ជាសមិទ្ធិផលនៃអាជ្ញាធរអប្សរា អង្គភាពនេះ បានបំពេញតួនាទីរបស់ខ្លួនប្រកបដោយភាពជោគជ័យជាផ្លែផ្កាបន្តបន្ទាប់ ដោយអាជ្ញាធរអប្សរាបានធ្វើការសហការជាមួយនឹងស្ថាប័នជំនាញជាច្រើន ដើមី្បកែលំអក៏ដូចជាជួសជុលនូវប្រាសាទបុរាណខ្មែរនានា នៅក្នុងតំបន់អង្គរដែលធ្លាប់តែទ្រុឌទ្រោម តែឥលូវនេះ
បែរជាមានភាពបន្តនូវជំហរឈររឹងមាំរបស់ខ្លួនទៀត ដូចជាប្រាសាទ អង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទបន្ទាយស្រីជាអាទិ៍។ ម៉្យាងទៀត ឯស្ថានភាពដីធ្លីនៅក្នុងតំបន់ ទីរួមខេត្តសៀមរាប អង្គរ ក៏មានសណ្តាប់ធ្នាប់ល្អ និងមានរបៀបរៀបរយល្អ ដោយគ្មានការចូលទៅកាន់កាប់ដីធ្លីខុសច្បាប់ដូចពីអតីតកាលឡើយ។ ជាក់ស្តែងចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០០២ មានប្រជាជនចំណូលស្រុកប្រមាណ១ម៉ឺននាក់ទៅ១០ម៉ឺននាក់ បានមកតាំងទីលំនៅលើតំបន់អង្គរ ដែលជាតំបន់ហាមឃាត់ តែអាជ្ញាធរអប្សរាបានចុះទៅធ្វើការរុះរើនូវទីតាំងទាំងនោះ តាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើមី្បធ្វើការ កែលំអ អភិរក្ស អភិវឌ្ឍន៍នូវតំបន់នេះឲ្យមានសោភណភាព ដោយមានប្រាសាទមានបណ្តាញបៃតង និងភាពស្ថិតឋេរគង់វង្សរហូតទៅ ក្នុងមហិច្ឆតាប្រើប្រាស់វិស័យទេស-ចរណ៍ ដែលជាវិស័យ ឧស្សាហកម្មគ្មានផ្សែង ទាក់ទាញភ្ញៀវទេសចរដើមី្បកំណើនការងារនៅកម្ពុជា កំណើនសេដ្ឋកិច្ច ជាតិនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃនាវាកម្ពុជា។
[1]
ព្រះរាជក្រឹត្យលេខនស/រកត/០២៩៥/១២,១៩ កុម្ភៈ ១៩៩៥,មាត្រា១។
[2] ព្រះរាជក្រឹត្យលេខនស/រកត/០២៩៥/១២,១៩
កុម្ភៈ ១៩៩៥,មាត្រា២។
[3] ព្រះរាជក្រឹត្យលេខនស/រកត/០២៩៥/១២,១៩ កុម្ភៈ
១៩៩៥,មាត្រា៥។
[4] ព្រះរាជក្រឹត្យលេខនស/រកត/០១៩៩/១៨,២២ មករា ១៩៩៩,មាត្រា៤។
[5] ព្រះរាជក្រឹត្យលេខនស/រកត/០២៩៥/១២,១៩ កុម្ភៈ ១៩៩៥,មាត្រា៥។
[6] ព្រះរាជក្រឹត្យនស/រកត/០៩០៤/២៦៧,២០ កញ្ញា ២០០៤,មាត្រា១។
[7]
http://www.autoriteapsara.org/kh/apsara.html(ចូលទស្សនាថ្ងៃទី១១ខែវិច្ចិកាឆ្នាំ
២០១៤ )
[9]http://www.autoriteapsara.org/kh/apsara/about_apsara/department_of_apsara/Department_of_Tourism_Development_of_Angkor.html(ចូលទស្សនាថ្ងៃទី១១ខែវិច្ចិកាឆ្នាំ ២០១៤ )
[10]http://www.autoriteapsara.org/kh/apsara/about_apsara/department_of_apsara/Department_of_Inter_sectorial_
Projects_and_Technical_Support.html(ចូលទស្សនាថ្ងៃទី១១ខែវិច្ចិកាឆ្នាំ
២០១៤ )
[11] មាត្រា ១២ នៃព្រះរាជក្រឹត្យ នស/រកត/០២៩៥/១២
ចុះថៃ្ងទី ២៧ ខែ មករា ឆ្នាំ ១៩៩៥
ស្តីពីការបង្កើតអាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ហៅថា
អាជ្ញាធរអប្សរា
[12] មាត្រា ១៩ នៃព្រះរាជក្រឹត្យ
នស/រកត/១២៩៧/៩១ ចុះថៃ្ងទី ៣១ ខែ ធ្នូ ឆ្នាំ ១៩៩៧
ស្តីពីលក្ខន្តិកៈគតិយុត្តនៃគ្រឹះស្ថានសាធារណៈ រដ្ឋបាល
[13] មាត្រា ១
នៃព្រះរាជក្រឹត្យ នស/រកត/០២៩៥/១២ ចុះថៃ្ងទី ២៧ ខែ មករា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើតអាជ្ញាធរដើម្បីការពាររមណីយដ្ឋាន
និងរៀបចំតំបន់អង្គរ ហៅថា អាជ្ញាធរអប្សរា
[14] ព្រះរាជក្រឹត្យស្តីពីការបងើ្កតអជ្ញាធរដើម្បីការពាររមណីយដ្ឋាន
និងរៀបចំតំបន់អង្គរហៅថាអាជ្ញាធរ "អប្សរា",លេខនស/រកត/០២៩៥/១២,១៩ កុម្ភៈ
១៩៩៥,មាត្រា២។
[15] ព្រះរាជក្រឹត្យនស/រកត/០១០៧/០១៥,
១០ មករា ២០០៧, មាត្រា១។
[16] តំបន់ទាំង៥នោះរួមមាន
: តំបន់ទី១ ជាតំបន់រមណីយដ្ឋានមានប្រាសាទ
តំបន់ទី២ ជាតំបន់ឧទ្យានបុរាណវត្ថុត្រូវការពារ
តំបន់ទី៣ ជាតំបន់ទេសភាពវប្បធម៌ត្រូវការពារ
តំបន់ទី៤ ជាតំបន់ចំណុចមានសារៈសំខាន់ផ្នែកបុរាណវត្ថុវិទ្យា នរវិទ្យា
ឬប្រវត្តិវិទ្យា
តំបន់ទី៥ ជាតំបន់បរិវេណអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងវប្បធម៌នៃតំបន់សៀមរាបអង្គរ
[17] មាត្រា១
នៃព្រះរាជក្រឹត្យបង្កើតអាជ្ញាធរដើមី្បការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ហៅថាអាជ្ញាធរអប្សរា
[18] មាត្រា២
នៃអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គនាយកដ្ឋាន នៃអាជ្ញាធរអប្សរា
[19] ព្រះរាជក្រឹត្យស្តីពីការសម្រួលបទបញ្ញត្តិមួយចំនួនឲ្យស្របតាមច្បាប់លក្ខន្តិកៈគតិយុត្តិនៃគ្រឹះស្ថានសាធារណៈមានលក្ខណៈរដ្ឋបាល,២២ មករា
១៩៩៩,មាត្រា៦។
[20] អនុក្រឹត្យស្តីពីបុរីសណ្ឋាគារលេខ៧៩/អនក្រ/បក,១៣
តុលា ១៩៩៥,មាត្រា១។
[21] អនុក្រឹត្យស្តីពីបុរីសណ្ឋាគារលេខ៧៩/អនក្រ/បក,១៣
តុលា ១៩៩៥,មាត្រា៣។
ឯកសារយោង
❤❤❤❤❤❤❤
ក.ឯកសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត
ក.១.ច្បាប់
១-រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា,២៤
កញ្ញា ១៩៩៣។
២-ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌,លេខនស/រកម/០១៩៦/២៦,២៥មករា១៩៩៦។
ក.២.ព្រះរាជក្រឹត្យ
១. ព្រះរាជក្រឹត្យស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ,លេខ០០១
នស,២៨ ឧសភា ១៩៩៤។
២. ព្រះរាជក្រឹត្យស្តីពីការបងើ្កតអជ្ញាធរដើម្បីការពាររមណីយដ្ឋាន
និងរៀបចំតំបន់អង្គរហៅថាអាជ្ញាធរ "អប្សរា",លេខនស/រកត/០២៩៥/១២,១៩ កុម្ភៈ ១៩៩៥។
៣.ព្រះរាជក្រឹត្យស្តីពីការកែសម្រួលបទបញ្ញត្តិមួយចំនួន នៃព្រះរាជក្រឹត្យលេខនស/រកត/០២៩៥/១២
ស្តីពីការបងើ្កតអជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរហៅថាអាជ្ញាធរអប្សរា,លេខនស/រកត/០១៩៩/១៨,២២
មករា ១៩៩៩។
៤.ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈគតិយុត្តនៃគ្រឹះស្ថានសាធារណៈ
រដ្ឋបាល, នស/រកត/១២៩៧/៩១,៣១ ធ្នូ ១៩៩៧។
៥.ព្រះរាជក្រឹត្យស្តីពីការសម្រួលបទបញ្ញត្តិមួយចំនួនឲ្យស្របតាមច្បាប់លក្ខន្តិកៈគតិយុត្តិនៃគ្រឹះស្ថានសាធារណៈមានលក្ខណៈរដ្ឋបាលលេខនស/រកត/០១៩៩/១៨,២២
មករា ១៩៩៩។
៤. ព្រះរាជក្រឹត្យស្តីពីការកែសម្រួលមាត្រា៤ និងមាត្រា៥
នៃព្រះរាជក្រឹត្យលេខនស/រកត/០១៩៩/១៨ ចុះថៃ្ងទី២២ ខែមករា ឆ្នាំ១៩៩៩ ស្តីពីការកែសម្រួលបទប្បញ្ញតិ្តមួយចំនួននៃព្រះរាជក្រឹត្យលេខ
នស/រកត/០២៩៥/១២ ចុះថៃ្ងទី១៩ ខែកុម្ភៈ ឆ្នាំ១៩៩៥ ស្តីពីការបងើ្កតអាជ្ញាធរដើម្បីការពាររមណីយដ្ឋាន
និងរៀបចំតំបន់អង្គរ ហៅថាអាជ្ញាធរអប្សរា,លេខនស/រកត/០៩០៤/២៦៧,២០ កញ្ញា ២០០៤។
៥. ព្រះរាជក្រឹត្យស្តីពីការកែសម្រួលមាត្រា២ ជំពូកទី១
នៃព្រះរាជក្រឹត្យលេខ នស/រកត/០២៩៥/១២ ចុះថៃ្ងទី ១៩ ខែកុម្ភៈ ឆ្នាំ១៩៩៥ ស្តីពីការ
បងើ្កតអាជា្ញធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ហៅថាអាជា្ញធរអប្សរា,នស/រកត/០១០៧/០១៥,១០
មករា ២០០៧។
ក.៣.អនុក្រឹត្យ
១. អនុក្រឹត្យស្តីពីបុរីសណ្ឋាគារលេខ៧៩/អនក្រ/បក,១៣ តុលា
១៩៩៥។
២.អនុក្រឹត្យស្តីពីការពង្រីកផ្ទៃដីបុរីសណ្ឋាគារសៀមរាបអង្គរគ្រប់គ្រងដោយអាជ្ញាធរអប្សរា។
៣. អនុក្រឹត្យស្តីពីស្តីពីការតែងតាំងសមាសភាពក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរ"អប្សរា"
, លេខ១១៣ អនក្រ.តត,៣១ មករា ២០១៤។
៤. អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គនាយកដ្ឋាននៃអាជ្ញាធរអប្សរា,លេខ៥០អនក្រ.បក,០៩
ឧសភា ២០០៨។
ក.៤.ប្រកាស
និងសេចក្តីសម្រេច
១. ប្រកាសស្តីពីការបង្កើតមជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរអប្សរាលេខ១១២ប្រក,០២
កញ្ញា ២០០៨។
២. សេចក្តីសម្រេចស្តីពីដំណើរការចរន្ត ឯកសារនៃមជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរអប្សរាលំនាំបទដ្ឋាន
ការគ្រប់គ្រងការពារបេតិកភណ្ឌវប្បធម៌អរូបី នៅតំបន់បេតិកភណ្ឌ ពិភពលោកអង្គរ និងតំបន់ផ្សេងៗទៀត
ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់អាជ្ញាធរអប្សរា, លេខ ៨០.សសរ, ១៩ កញ្ញា ២០០៨។
៣. សេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារ រៀបចំទីតាំងលក់ដូរនៅទីលានចំណតរថយន្ត
ប្រាសាទតាព្រហ្ម, លេខ ០៤៩/១៤/រប.សសរ, ០៥ កុម្ភៈ ២០១៤។
៤. សេចក្តីសម្រេចស្តីពីការបង្កើតក្រុមលេខានៃ ក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរអប្សរា,
លេខ ០៣ សសររបស់ទីស្តីការគណៈរដ្ឋមន្ត្រី , ១២ កុម្ភៈ ២០១៤។
៥. សេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារ សម្រាប់អនុវត្តផែនការគ្រប់គ្រងទេសចរណ៍
ក្នុងគម្រោងក្របខ័ណ្ឌគ្រប់គ្រងបេតិកភណ្ឌ, លេខ ៧៦.សសរ, ២៧ ធ្នូ ២០១៣។
ខ. សៀវភៅមេរៀន
១-ឆាត
ឡេងចាន់ឆាយយ៉ា.២០០៩-២០១០.នីតិនគរូបនីយកម្ម និងការរៀបចំទីក្រុង.មេរៀនសម្រាប់ថ្នាក់បរិញ្ញាបត្រឆ្នាំទី៤, សាកលវិទ្យាល័យបៀលប្រាយ។
២-អ៊ុន សកក្កដា. គ្មានកាលបរិច្ឆេទ. នីតិនគរូបនីយវិទ្យា. មេរៀនសម្រាប់ថ្នាក់បរិញ្ញាបត្រឆ្នាំទី៤,
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
គ. វចនានុក្រម
១-វចនានុក្រមរបស់សម្តេចសង្ឃ ជួន ណាត
២-វចនានុក្រមតាមបទដ្ឋានគតិយុត្តខ្មែរ,Khmer
Law.com, ឆ្នាំ២០០១១។
ឃ. គេហទំព័រ
១-គេហទំព័រនៃអាជ្ញាធរអប្សរា៖http://www.autoriteapsara.org។
២- គេហទំព័រនៃអាជ្ញាធរព្រះវិហា៖http://www.preahvihearauthority.org។
៣-គេហទំព័រនៃអង្គភាពប្រតិកម្មពត៌មានរហ័ស(ទីស្តីការគណៈរដ្ឋមន្ត្រី) ៖ http://www.
pressocm.gov.kh។
៤-គេហទំព័រនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖http://www.mef.gov.kh។
❤❤❤❤❤❤❤❤❤❤❤
❤❤❤❤❤❤❤❤❤❤❤
No comments:
Post a Comment