ឯកសារដែលមានក្នុងគេហទំព័រ khmer6789.blogspot.com អ្នកស្រាវជ្រាវ និងសាធារណជនអាចទាញយកដោយពុំគិតថ្លៃ។​ គេហទំព័រ khmer6789.blogspot.com មានគោលបំណងចែកជូនដល់សាធារណជនសម្រាប់ជាការផ្សព្វផ្សាយ អប់រំ និងចងក្រងឯកសារនានាដ៏មានសារប្រយោជន៍ដើម្បីទុកជាការលើកកម្ពស់ការយល់ដឹង​ ការស្វែងយល់ និងសិក្សាស្រាវជ្រាវបន្ត។ មាត្រា១០នៃច្បាប់ស្ដីពី សិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល អនុម័តថ្ងៃទី២១ ខែមករា ឆ្នាំ២០០៣ បានបញ្ញត្ដិនូវស្នាដៃដែលមិនស្ថិតនៅក្រោមកិច្ចការពារនៃច្បាប់នេះមានដូចជា៖ ក. រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង លិខិតបទដ្ឋានផ្លូវការនានា។ ខ. ប្រកាស សេចក្ដីសម្រេច លិខិតបញ្ជាក់ សារាចរណែនាំផ្សេងៗដែលចេញដោយអង្គការរដ្ឋ។ គ. សេចក្ដីសម្រេច សាលក្រម ឬ សាលដីកាផ្សេងៗរបស់តុលាការ។ ឃ. អត្ថបទបកប្រែជាភាសាបរទេសនៃអត្ថបទក្នុងចំនុច ក និង ចំណុចខ និង ចំណុច គ ខាងលើក្នុងមាត្រានេះគំនិត នីតិវិធី ប្រព័ន្ធ របៀបប្រតិបត្តិការ ទស្សនៈ គោលការណ៍ ការរករកឃើញ ឬ ទិន្នន័យសាមញ្ញទោះបីត្រូវបានផ្សព្វផ្សាយអត្ថាធិប្បាយ ពន្យល់ ឬ មានក្នុងស្នាដៃណាមួយក៏ដោយ៕
Related image
រីករាយទិវាសិទ្ធិនារី ០៨ មីនា សូមជូនពរ នារីគ្រប់រូបជូបនូវសេចក្តីសុខ សុភមង្គល សុខភាពមាំមួន សម្រស់ស្រស់ស្អាត ជោគជ័យគ្រប់កាលវេលា យើងផ្តល់ឲ្យតម្លៃនារីជានិច្ច! Happy International Women's Day on March 08: Best Wish to all women had happiness, good healthy,more beautiful, success every time. we give girls the best value!

ផ្ទាំងពាណិជ្ជកម្ម

ស្វែងរកយើងនៅលើហ្វេសប៊ុក

ផ្ទាំងពាណិជ្ជកម្ម

Sunday, February 26, 2017

សូក្រាត

សេចក្ដីផ្តើម
គ្រប់អ្នកប្រាជ្ញ ទស្សនវិទូ អ្នកនយោបាយ​ សាស្ត្រាចារ្យ និសិ្សត និង​  បណ្តាគ្រប់មនុស្សជាតិទាំងអស់ នៅលើពិភពលោក ពេលដែលបានលឺអំពីឈ្មោះ សូក្រាត គឺតែងលេចឡើងនូវគំនិត​ និង ចិត្តកោតសរសើរ ស្ញប់ស្ញែង និងគោរពអំពីទស្សនវិទូម្នាក់នេះ​។សូក្រាតគឺជាទស្សនវិទូម្នាក់ដែលសំខាន់ និង ល្បីល្បាញនៅក្នុងប្រវត្តិសាស្រ្តពិភពលោក​ហើយបានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់នយោបាយជីវភាពសង្គមដើម្បី ឲ្យជីវិតមនុស្សប្រកបដោយ​អំពើល្អ សន្តិភាព និង ការលូតលាស់រីកចម្រើន។  សូក្រា​ត ត្រូវបាន​គេ​ចាត់ទុក​ជា​ទស្សនវិទូ​ម្នាក់​ដែល​បាន​បើក​សម័យកាល​ទស្សនវិជ្ជា​របស់​ទ្វីប​អ៊ឺរ៉ុប​តាំងពី​ប្រមាណ​ជា ២៥ សត្សវត្ស​មកហើយ​។​​គាត់​ល្បី​ដោយសារ​គាត់​យល់ថា ទស្សនវិជ្ជា ប្រៀប​បី​ដូចជា​ការស្រាវជ្រាវ​និង មាន​ភាពចាំបាច់​សំរាប់​ការរស់នៅ​របស់​មនុស្សលោក​ គាត់​ជា​គំរូ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​មនុស្សជាតិ ​អំពី​ភាព​មាន​ជំនឿ​ជា​ក់លើ​ខ្លួនឯង ព្រោះ​គាត់​បាន​យក​ការស្លាប់​របស់​គាត់​ជា​សន្យា​ធានា​ដើម្បី​រក្សា សច្ចភាព​អោយ​បាន​រស់រាន​ក្នុង​ពិភពលោក​យើង​។​អ្វីដែល​កូន សិស្ស​របស់​គាត់​បាន​ដឹង និង ការបង្រៀន​របស់​គាត់​គឺ​បានមក​ពី​ការពិភាក្សា​ជ​ជែកវែកញែក​ពេល​ខ្លះ​បាន​បង្ហាញ​លក្ខណៈ​យ៉ាងច្បាស់ ពេល​ខ្លះ​មាន​ភាព​ស្រមើល​ស្រមៃ​ខ្ពស់​នេះ​ត្រូវបាន​គេ​ដឹង​តាមរយៈ ប្លាតុ​ង និង សៀវភៅ Memorabili របស់ សាកណូ​ហ្វូន     អ្នក​ទាំង​ពីរ​ជា​សិស្ស​របស់ ​សូ​ក្រា​ត​។​ ទោះជា​មាន​ចំនុច​មួយចំនួន​មិន​ចុះសម្រុ​ងគ្នា​តែ​គេ​ឃើញ​ថា​ការសរសេរ​បកស្រាយរ​បស់​អ្នក​ទាំង​ពីរ ​អំពី​គំនិត​របស់​គ្រូ​ខ្លួន​ប្រៀបបាន​ជា​ការបំពេញ អោយ​គ្នា​ទៅវិញទៅមក​ធ្វើអោយ​ទស្សនៈ​របស់ សូ​ក្រា​ត ក្លាយ​ជា​អមតៈ​ក្នុង​ទស្សនៈ​របស់​មនុស្សជាតិ​។​សូ​​ក្រា​​​​ត​ ជាអ្ន​ក​បើ​ក​​ស​ម័​យ​កា​ល​​​ទ​​ស្សនៈ​​វិ​ជ្ជា​​រ​ប​ស់​​ទ្វី​ប​​អឺ​រ៉ុ​ប​​​​ ​សូ​ក្រា​ត ជា​កូន​របស់លោក​ សូ​ហ្វ្រូន​នី​សគូស​ ជាជាងចំលាក់ ​និង អ្នកស្រី ហ្វណារ៉េត ជាឆ្មបបង្កើតកូនអោយ​គេ ឭគេ​និយាយថា​នៅ ពេល​ចាប់ផ្តើម​មុខរបរ​មុនដំបូង​គាត់​បាន​ឈាន​ចូល​ក្នុង​វិស័យ សិល្បៈ​។​នៅពេល​ឈាន​ចូល​ដល់​វ័យ ជំទង់ គាត់​បាន​រៀបការ​ជាមួយ​នារី​ម្នាក់ ឈ្មោះ សាន​ធីប​ផា គេ​បាន​និយាយ​ថា​ប្រពន្ធ​របស់​គាត់​ជា​នារី​ម្នាក់​ឆ្នាស់ឆ្នើម​គា្មន​សីលធម៌ ប៉ុន្តែ​គេ​មិន​មាន​ភស្តុតាង​អះអាង​អោយ​ច្បាស់លាស់​នោះ​ទេ​។​ហេតុដូចនេះ សូ​ក្រា​ត​ ធ្លាប់​និយាយថា បើ​អ្នក​បាន​ប្រពន្ធ​ម្នាក់​ល្អ អ្នក​នឹង​មាន​សុភមង្គល តែបើ​បាន​ប្រពន្ធ​ម្នាក់​មាន​ចរិត​ឆ្នាស់ឆ្នើម អ្នកនឹង​ក្លាយ​ជា​ទស្សនវិទូ​។​
Will Durant បាន​និយាយថា ប្រពន្ធ​របស់​សូ​ក្រា​ត​ជា​មនុស្ស​ស្រលាញ់ ​សូ​ក្រា​ត​ បំផុត​ហើយ​មាន​ការឈឺចាប់​យ៉ាងខ្លាំង​ចំពោះ​មរណភាព​របស់​សូ​ក្រា​ត​។​គេ​មិន​អាច​បង្ហាញ​ច្បាស់​ថា តើ​នរណា​ជា​គ្រូ​របស់​សូ​ក្រា​ត​នោះទេ តែ​គេ​ឃើញ​ថា​គាត់​ហាក់​បាន​ទទួល​ឥទ្ធិពល​ពី ទ្រឹស្តី របស់ Parmenides, Heraclitus , Anaxagoras រូ​ម​ជាមួយ​មនុស្ស​មូយចំនួន​បាន​ទៀត​ដែ​ល​គាំទ្រ​ទ្រឹស្តី អាតូម​ ។​អ្នក​ទាំងនោះ​ត្រូវបាន​គេ​ចាត់​ទុក​ដូចជា គ្រូ​របស់​សូ​ក្រា​ត​។​​មុន​ពេល​គាត់​មាន​អាយុ ៤០​ឆ្នាំ គាត់​ត្រូវបាន​ល្បី​ពី​សមត្ថភាព​ផ្នែក​ប្រាជា្ញ​។​តាម​ការកត់សំគាល់រ​បស់ ប្លាតុ​ង បានសរសេរថា​តាមរយៈ​ការបកស្រាយ​វោហា​សាស្ត្រ និង​ការនិយាយ​ក្នុង​ប្រាសាទ ដែន​នី​ស បង្ហាញ​ថា​គាត់​ជា​អ្នកមាន​ចំនេះដឹង​ជាងគេ​នៅ​ក្រិច​ក្នុង​ស័មយ​នោះ​។​សូ​ក្រា​ត​បាន​ប្រើ​ជំនាញ​ខាង​វោហា​សាស្ត្រ​របស់គាត់ ធ្វើអោយ​មនុស្ស​មួយចំនួន​ដែល​តែងតែ​គិតថា​គេ​ចេះដឹង​គ្រប់បែបយ៉ាង​   ក្លាយ​ជា​​​​​​ ​គ្មាន​យល់​អ្វី​ទាំងអស់​។សូ​ក្រា​ត ​បាន​ចាប់ផ្តើម​ស្វែងយល់​អំពី​សីលធម៌​ក្នុង​ការរស់នៅ​និង​ស្វែង​យល់​អ្វី​ទៅ​ហៅ​ថា​បញ្ញា​។ ជា​រៀងរាល់ថ្ងៃ​គាត់​បាន​ព្យាយាម​ពន្យល់​អ្នក​ក្នុង​ទីក្រុង​អា​តែ​ន​អំពី​ ទស្សនរបស់​គាត់​អោយ​ពួកគេ​មាន​ការកែប្រែ​ក្នុង​ជីវិត​។ ការពន្យល់​របស់​គាត់​តែង ធ្វើឡើង​តាម​ដង​វិថី​ក្នុង​ទីផ្សារ​។​​​​​ជាធម្មតា​ពេល​គាត់​ពន្យល់​ពី​អ្វី​មួយ​តែងតែ​មាន​យុវជន​ជាច្រើន បាន​ចូលរួម​ស្តាប់​និង​ពិចារណា​។ គាត់​បាន​ពិភាក្សា​អំពី សីលធម៌​យុត្តិធម៌​ សិទ្ធ​របស់​មនុស្ស​។​មនុស្ស​មួយចំនួន​បានគិត​ថា​សូ​ក្រា​ត​ជា​មនុស្ស​ម្នាក់​ដាក់ខ្លួន​ព្រោះ​ទោះជា​គាត់​ល្បី​បែបនេះ​ តែ​គាត់​នៅតែ​មិន​ដែល​បាន​បោះបង់​ចោល​កាត្វកិច្ច​ជា​ប្រជាពលរដ្ឋ​ល្អ​ម្នាក់​បាន​ ព្យាយាម​ស្ដារស្ថានភាព​ប្រទេស​ជាតិ​និង អប់រំ​ប្រជាជន​អោយ​មាន​ភក្តីភាព​ជាមួយ​ប្រទេសជាតិ​។​ទោះជា​យ៉ាង នៅតែ​មាន​អ្នក​គិត​ពី​គាត់​ក្នុង​ផ្លូវ​មិនល្អ​។​គេ​ថា​គាត់​ជា​មនុស្ស​មិន​ដែល​ទទួល​គំនិត​អ្នក​ដ៏​ទៃ ហើយ​ចូលចិត្ត​បំបាក់មុខ​អ្នកដ៍ទៃ​ក្នុង​ចំនោម​អ្នក​ដ៍ទៃ​និយាយ​ជា​រួម​មក​ចូល​ចិត្ត​រករឿង​ឈ្លោះ​។​ តែ​ការ​គិតបែបនេះ​ជា​មនុស្ស​មិន​យល់​ពី​សច្ចភាប​ចេះ​តែ ​រស់​ដើម្បីរស់           ​មិន​បាន​ផ្តល់​ភាព​រីកចំរើន​​​​​អោយ​សង្គម​ជាតិ​ទេ​ តែ​មាត់​របស់គេ​បាន​បៀម​ជាប់​នូវ​ពាក្យ​ស្នេហា​ជាតិ​។​

ជំពូក១  ទស្សនវិទូរបស់សូក្រាត
ផ្នែកទី១   មនុស្ស​និងសីលធម៏
                        សូក្រាតត្រូវបានគេចាត់ទុកថា ជាអ្នកដមបូងបង្អស់ដែលបង្កើតនូវទ្រឹស្ដីសីលធម៏ផ្សេងៗ  ។ក្នុងទ្រឹស្ដីសីលធម៌ទាំងនោះ​ យើងអាចកត់សម្គាល់ឃើញមានគោលដៅជំហរធំបីយ៉ាង ៖​​​​​​​​​​​​​                            .ការទប់ចិត្ត
                        តាមការស្មានមើលទៅ សូក្រាតប្រហែលជាគាត់បានប្រៀនប្រដៅខ្លួនឯងរួចជាមិនហើយ មុននឹងបង្រៀនអ្នកដ៏ទៃឯទៀត។ប៉ុន្តែយើងឥបានដឹងអំពីការអប់រំខ្លួនគាត់នេះទេ។ បើតាមឯកសារ  ឡេនុយអេ  របស់អ្នកនិពន្ធអារីស្តូហ្វាន់  សូក្រាតជាមនុស្សម្នាក់មានវ័យចាស់បន្តិចទៅហើយ។ ហើយឯកសារមួយទៀតបានបញ្ចាក់ថាសូក្រាតជាមនុស្សមានចិត្តខ្លាំងណាស់។ យើងអាចដឹងអំពីចិត្តគំនិតរបស់គាត់បាននេះ ដោយសារជនម្នាក់ដែលរស់នៅស្រុករបស់គាត់ឈ្មោះ  ស្ពាំងថាវ៉ូល  ។ កូនជននេះឈ្មោះ   អារីស្តូកសែន   បានចែងចងអានុស្សាវរីយ៍ស្ដីពីសូក្រាតថា៖ «ពាក្យសម្ដី របស់គាត់ ទឹកមុខគាត់ ព្រមទាំងលក្ខិណៈពិសេសៗឯទៀតដែលមាននៅលើខ្លួនគាត់ទាំងប៉ុន្មាន អាចធ្វើឲ្យគេជឿស្គាល់បានទាំងអស់ ។ ប៉ុន្តែទាស់តែពេលនោះគាក់លែងមាត់អ្វីទាំងអស់។                        
                       ការចេះទប់ចិត្តខំអត់សង្កត់ចិត្តនេះ ធ្វើឲ្យគាត់មានជ័យជំនះលើខ្លួនគាត់ជានិច្ច។ កំលាំងចិត្តខាងក្នុងដែលគាត់ចេះទុបចិត្តនេះ មានឥទ្ធិពលទៅលើទស្សនវិទូក្រោយៗមកទៀតជាពិសេសមកលើប្លាតុង។ “ពុទ្ធិ”ដែលបណ្តាលមកពីការទប់កម្លាំងចិត្ត ត្រូវផ្សព្វផ្សាយជុំវិញខ្លួនគាត់។ គាត់មិនដែលចង់រស់ម្នាក់ឯងទេ គាត់ចង់រស់នៅក្នុងសង្គមជាមួយមនុស្ស​ និងដើម្បីមនុស្សទៀតផង។ គាត់ផ្ដល់ចំពោះមនុស្សទូទៅ នូវកេរ្តិ៍មរតកដ៏មានតំលៃម៉្យាងដែលគាត់ខំស្វះស្វែងរកបានគឺ ការទប់ចិត្ត
                ចំពោះកំលាំងអរូបម៉្យាង ដែលរុញច្រានឲ្យសូក្រាតរត់រកមនុស្សដ៏ទៃឯទៀតនោះសូក្រាតយល់និងជឿជាក់ថាគាត់បានទទួលបញ្ជាពីអទិទេពដែលតំរូវឲ្យគាត់បំពេញបេសកកម្មមួយ។
                        ការនោះសកម្មភាពរបស់គាត់នៅក្នុងក្រុងអាថែនគ្មានអ្វីក្រៅអំពីបង្ហាញ និងពន្យល់ចំពោះមតិសាធារណជន​​ឲ្យដឹង ឲ្យឭ ឲ្យស្គាល់នូវការតាំងខ្លួនជាម្ចាស់លើចិត្តខ្លួនឯងនោះឡើយ។ ក្នុងសម័យនោះ តើមាននរណាទៀតដែលប្រកបដោយគតិបណ្ឌិត ទៅដោយពុទ្ធិលើសជាងសូក្រាតនេះទៀត? ជីវិតរបស់សូក្រាតបានប្រព្រឹត្តទៅតាមគន្លងនៃការពិចារណាទៅតាមការគិតរបស់ខ្លួនឯងផង និងចំពោះអ្នកដ៏ទៃផង។ សូក្រាតយល់ថាហាក់ដូចជាមានអត្ថិភាពរបស់​ព្រះអាតិទេពនៅក្នុងខ្លួនរបស់គាត់។ គាត់ ហាក់ដូចជាឭសូរសម្លេងស្រែកចេញពីក្នុងខ្លួនគាត់មកហាមប្រាមបង្គាប់ បញ្ជាឲ្យគាត់មិនឲ្យប្រព្រឹត្តអំពើណាដែលមិនគួរគប្បី។ ដូច្នេះ គេពុំអាចកត់សម្គាល់ គំនិតរបស់សូក្រាតមានលក្ខិណៈបែបសាសនា។ ក៏ប៉ុន្តែទោះជាគាត់មានជំនឿទៅលើសាសនាដូម្តេចក៏ដោយ  ក៏សូក្រាតពុំយក  សាសនានេះមកធ្វើជាមូលដ្ឋានទ្រឹស្ដីវាសនារបស់មនុស្សដែរ។ ដូច្នេះ គេពុំអាចចាត់ទុកសូក្រាតជាសាវក “អ័រហ្វីស្ម”ទេ។
            .ការស្គាល់ខ្លួនឯងដោយខ្លួនឯង
                        ការបង្ហាត់បង្រៀនរបស់សូក្រាត មិនមែនស្ថិនៅលើការស្គាល់ ចេះដឹងទ្រឹស្ដិនោះទេ តែវាស្ដិតនៅត្រង់ការដឹកនាំមនុស្សខ្លួនឯងឲ្យស្គាល់ខ្លួនឯងយ៉ាងច្បាស់លាស់។ ចំពោះមតិទូទៅទួអង្ក​ “កាមីដ” គឺជាគំរូយុវជនម្នាក់ដែលចេះអត់ធន់ តែដែលមិនយល់​ មិនស្គាល់ មិនដឹងអ្វីដែលហៅថាសេចក្ដីអំណត់។ ហេតុដូចច្នេះហើយ បានជាសូក្រាតតាំជាសំនួរប្រទាក់ប្រទងគ្នាសួរយុវជនរូបនេះ  ដើម្បីបង្ហាញឲ្យវាឃើញថា វាមិនទាន់ស្គាល់ខ្លួនវាដោយច្បាស់លាស់ទេ។គឺសូក្រាតបានដេញដោលសួរ  រហូតទាល់តែវាឆ្លើយទទួលសារភាពថា  វាពុំទាន់ស្គាល់ខ្លួនវាពិតប្រាកដនៅឡើយទេ។
                        ដូច្នេះសីលធម៌របស់សូក្រាត  គឺធ្វើដូចម្ដេចឲ្យមនុស្សចេះស្គាល់ខ្លួនឯងច្បាស់លាស់។  ក្នុងការតាំងសំណួរម្ដងៗសូក្រាតចង់បញ្ជាក់ថាការស្គាខ្លួនឯង  មិនមែនជាការងាយស្រួលទេ។  មនុស្សម្នាក់ៗជឿទាំងខុសថា  ស្គាល់ខ្លួនឯងប្រាកដណាស់។  ជំនឿបែបនេះមិនត្រឹមត្រូវទេ  ពីព្រោះមនុស្សម្នាក់ៗពិបាកនិងស្គាល់ខ្លួនឯងឲ្យបានច្បាស់លាស់ណាស់។
            គ មនុស្សមិនមែនអាក្រក់ដោយចេតនា
មានកត្តាបីយ៉ាងដែលធ្វើឲមនុស្សប្រព្រឹត្តអំពើអាក្រក់
  •   កម្លាំងជំរុញពីខាងក្រៅ (ដូចជាការទស្សនាខ្សែភាពយន្ត ឬទំលាប់សង្គម)
  •  កត្តាធម្មជាតិ  (បើមិនលួចដាច់ពោះស្លាប់)
  •   កត្តាល្ងង់ខ្លៅ មានពីរគឺ

-       ​­អត់ចេះគិត
-       គិតក្នុងផ្លូវខុស

ផ្នែកទី២    អាត្ម័ន
អាត្ម័នជាវិញ្ញាន ឬ ព្រលឹង ជាផ្នែកមួយនៃអាទិទេព
       អាត្ម័នចាប់កំណើតលើមនុស្សក្នុងទីតាំងបី
  1.       លក្ខណទីមួយនៃអាត្ម័ន ពោះផ្នែកក្រោម អត់ចេះគិតពិចារណា គិតតែពីឃ្លាន
  2.       បេះដូង ទាក់ទងនឹងការអត់ចេះគិតពិចារណា មានតែកំហឹង។
  3.       គំនិត ផ្នែកខួរក្បាល ចេះគិតពិចារណា។ 

ជំពូក២   សូក្រាត និងសង្គមមនុស្ស
ផ្នែកទី១  ការបែងចែកវណ្ណ:របស់សូក្រាត
        សូក្រាតបានបែងចែកវណ្ណ:ជាបី​
v  វណ្ណ:ទី១     អ្នកជំនួញប្រជាកសិករដែលប្រកបរបរកសិកម្មបង្កបង្កើនផលធ្វើជំនួញសម្រាប់ចិញ្ចឹម ប្រទេសជាតិ ។
v  វណ្ណ:ទី២    ទាហានដែលជាអ្នកការពារប្រទេសជាតិ។
v  វណ្ណ:ទី៣    ទស្សនវិទូដែលជាអ្នកដឹលនាំនិង គ្រប់គ្រងប្រទេសជាតិឲឆ្ពោះទៅរក    ការរីកចម្រើន  លូតលាស់ និងយុត្តិធម៌ជាដើម។
ផ្នែកទី២        ច្បាប់
        សូក្រាតបានបែងចែកច្បាប់ជាពីរប្រភេទគឺ
v  ច្បាប់សរសេរ  ច្បាប់ដែលបង្កើតឡើងដោយមនុស្សសម្រាប់គ្រប់គ្រងប្រទេស។
v  ច្បាប់ឥតសរសេរ ជាច្បាប់ក្រឹតក្រមធម្មជាតិដែលមានការទាក់ទង      ប្រពៃណី      ទំនៀមទំលាប់ និងសីលធម៌មនុស្សជាតិ។
ផ្នែកទី៣  មនុស្ស និងស្នេហា

១ទស្សនស្ដីពីមនុស្ស
                        ធម្មជាតិជាមនុស្សចូលចិត្តរស់នៅប្រមូលផ្ដុំគ្នា។ មនុស្សការរស់នៅក្នុងធម្មជាតិដែលមិនទាន់មានរដ្ឋ មនុស្សមានចរិក  កោងកាច  ព្រៃផ្សៃ  ក្រអឺតក្រទមដូចជាសត្វ(តិរច្ឆាន)អញ្ជឹង។ តែក្រោយមកបានរស់នៅក្នុងរដ្ឋដោយមានអ្នកដឹកនាំតាមលំដាប់ថ្នាក់ពិទាបទៅខ្ពស់  និង​មានច្បាប់សម្រាប់គ្រប់គ្រង  និងមានសីលធម៌សង្គមសម្រាប់អប់រំទើបមនុស្សចេះរស់នៅក្នុងសន្តិភាពដូចបច្ចុប្បន្ននេះ។
២ទស្សនស្ដីពីស្នេហា
                        ស្នេហាជាការផ្សំធាតុរវាងធាតុញី និង ធាតុឈ្មោល។ ស្នេហាមិនប្រកាន់ពូជសាសន៍ វណ្ណៈព៌ណសម្បុលទេ។ស្នេហានាំឲ្យមនុស្សមានសេចក្តីសង្ឃឹម  ជាងការអស់សង្ឃឹម នាំឲ្យមនុស្សសប្បាយជាងការកើតទុក។ ស្នេហានាំឲ្យមានការបង្ករកមណើតពូជពង្សមនុស្ស។ 

សម្គាល់:មរណភាពនៃសូក្រាត
ក្នុង​ឆ្នាំ ៣៩៩ មុន​គ្រិះសករាគ សូ​ក្រា​ត​បាន​ត្រូវ​គេ​កាត់ទោស​ចោត​ពី​បទ​ញុះញង់​និង​បាន​ធ្វើ​យុវជន​ខូច ជាពិសេស​ការមើលស្រាល​ព្រះអាទិទេព និង​ការដែល​បាន​ណែនាំ​អាទិទេព​ចំលែក​ដល់​ប្រជា​ជាន​អា​តែ​ន​។​ការកាត់ក្តី​របស់​សូ​ក្រា​ត​បាន​ក្លាយជា​រឿង​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ ព្រោះតែ​ការពារ​សច្ចភាព​សេរីភាព​ក្នុង​ការស្វែងយល់ សូ​ក្រា​ត​បាន​លះបង់​ជីវិត​របស់​គាត់​។​រឿង​រាវ​ទាំងអស់នេះ​យើង​អាច​ដឹង​បាន​តាមរយៈ​ការកត់ត្រា​របស់​សិស្ស​ដ៍​ឆ្នើម​របស់​គាត់​ គឺ​បា្លតុង ក្នុង​សៀវភៅ​មានឈ្មោះ​ថា Apology ។​សូ​ក្រា​ត​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ដោយ​ការ​លេប​ថ្នាំពុល​នេះ​ជា​ទង្វើ​មួយ​យ៉ាង​សាហាវ​ឃោរឃៅរ​និង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ក្នុងការ​ចោត​ប្រកាន់ ក៏​បាន​បង្ហាញ​ឃើញ​ពី​ភាពខ្វះ​ការពិចារណា​របស់​សង្គម​ក្នុង​សម័យ​នោះ​ផង​តែ​។​
​            សូ​ក្រា​ត​បាន​ចាក់ចេញ​ទៅ​ក៏ពិតមែន​តែ ទស្សនៈ​ប្រកប​ដ៏​អត្ថន័យ​ក្នុង​ជីវិត​របស់​គាត់​នៅតែ​ស្ថិត​នៅ​ជា​ដរាប​។ មុន​ពេល​គាត់​បាន​ស្លាប់​ទៅ​គាត់​បាន​និយាយថា គាត់​អាច​ស្លាប់​បាន​តែ​សច្ចភាព​មិន​អាច​ស្លាប់​បានទេ​។​

·      ទស្សនមួយចំនួនរបស់សូក្រា
v  មនុស្សមានសុច្ចរិតទៀងត្រង់តែងតែក្មេង។
v  សម្រាប់ខ្ញុំ អ្វីដែលខ្ញុំដឹងគឺខ្ញុំមិនចេះអ្វីទាំងអស់។
v  រូបសម្រស់ស្អាតជាអំពើកំណាតអាយុខ្លីមួយ។
v  សេក្តីស្លាប់អាចជាបំណងចុងក្រោយរបស់មនុស្ស។
v  មិនមែនការរស់ទេដែលជាបញ្ហា តែការរស់នៅដោយត្រឹមត្រូវ។
v  នៅពេលធ្វើឲស្មើភាព​ មនុស្សស្រីត្រួតមនុស្សប្រុសទៅវិញ។
v  ចំនេះដឹងកើតមកពីការរងឿងឆ្ងល់។
v  ជីវិតដែលគ្មានការត្រតពីនិត្យ រស់នៅគ្មានតម្លៃ។
  
សន្និដា្ឋន
សូក្រាតគឺជាទស្សនវិទូម្នាក់ដែលពិភិពលោកទទួលស្គាល់ថាជា អ្នកប្រាជ្ញដ៏ល្បីល្បាញបំផុត។តាមស្នាដៃរបស់លោក ក្នុងនាមជានិស្សិតច្បាប់យើងនិងខិតខំរៀនសូត្រ ដើម្បីអភិឌ្ឍប្រទេសជាតិ។
  
ឯកសារយោង
·        សៀវភៅ ប្រវត្តិគំនិតនយោបាយសាស្ត្រាចារ្យ អ៊ុន សកក្កដា

·

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ផ្ទាំងពាណិជ្ជកម្ម