ឯកសារដែលមានក្នុងគេហទំព័រ khmer6789.blogspot.com អ្នកស្រាវជ្រាវ និងសាធារណជនអាចទាញយកដោយពុំគិតថ្លៃ។​ គេហទំព័រ khmer6789.blogspot.com មានគោលបំណងចែកជូនដល់សាធារណជនសម្រាប់ជាការផ្សព្វផ្សាយ អប់រំ និងចងក្រងឯកសារនានាដ៏មានសារប្រយោជន៍ដើម្បីទុកជាការលើកកម្ពស់ការយល់ដឹង​ ការស្វែងយល់ និងសិក្សាស្រាវជ្រាវបន្ត។ មាត្រា១០នៃច្បាប់ស្ដីពី សិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល អនុម័តថ្ងៃទី២១ ខែមករា ឆ្នាំ២០០៣ បានបញ្ញត្ដិនូវស្នាដៃដែលមិនស្ថិតនៅក្រោមកិច្ចការពារនៃច្បាប់នេះមានដូចជា៖ ក. រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង លិខិតបទដ្ឋានផ្លូវការនានា។ ខ. ប្រកាស សេចក្ដីសម្រេច លិខិតបញ្ជាក់ សារាចរណែនាំផ្សេងៗដែលចេញដោយអង្គការរដ្ឋ។ គ. សេចក្ដីសម្រេច សាលក្រម ឬ សាលដីកាផ្សេងៗរបស់តុលាការ។ ឃ. អត្ថបទបកប្រែជាភាសាបរទេសនៃអត្ថបទក្នុងចំនុច ក និង ចំណុចខ និង ចំណុច គ ខាងលើក្នុងមាត្រានេះគំនិត នីតិវិធី ប្រព័ន្ធ របៀបប្រតិបត្តិការ ទស្សនៈ គោលការណ៍ ការរករកឃើញ ឬ ទិន្នន័យសាមញ្ញទោះបីត្រូវបានផ្សព្វផ្សាយអត្ថាធិប្បាយ ពន្យល់ ឬ មានក្នុងស្នាដៃណាមួយក៏ដោយ៕
Related image
រីករាយទិវាសិទ្ធិនារី ០៨ មីនា សូមជូនពរ នារីគ្រប់រូបជូបនូវសេចក្តីសុខ សុភមង្គល សុខភាពមាំមួន សម្រស់ស្រស់ស្អាត ជោគជ័យគ្រប់កាលវេលា យើងផ្តល់ឲ្យតម្លៃនារីជានិច្ច! Happy International Women's Day on March 08: Best Wish to all women had happiness, good healthy,more beautiful, success every time. we give girls the best value!

ផ្ទាំងពាណិជ្ជកម្ម

ស្វែងរកយើងនៅលើហ្វេសប៊ុក

ផ្ទាំងពាណិជ្ជកម្ម

Sunday, February 26, 2017

ហ្សង់ហ្សាក់រូស្សូ

១‑ជីវប្រវត្តិរបស់ហ្សង់ហ្សាក់ រូស្សូ
          ហ្សង់ហ្សាក់ រូស្សូ ជាទស្សនៈវិទូជនជាតិបារាំង លោកបានកើតនៅថ្ងៃទី២៨ ខែមិនា ឆ្នាំ១៧១២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងគ្រួសារ បារាំងមួយ ដែលកាន់សាសនាប្រូតែសស្តង់ ។ រូស្សូរស់នៅដោយក្រោមសប្បុរសធម៌ក្រោយមករូស្សូទៅផ្ញើរខ្លួននៅសំណាក់អ្នកបួស មានងារជា បាស្ទ័រ នៅឯបូស្សេ ក្នុងឆ្នាំ ១៧២២ ។ លុះមកដល់ឆ្នាំ១៧២៦ ត្រូវបានម្តាយមីងម្នាក់យកទៅចិញ្ចឹម ហើយមកដល់ឆ្នាំ១៧២៨​ រូស្សូបានក្លាយជាជាងចំលាក់មួយ រូប ក្នុងសំណាក់ជាងមួយរូបឈ្មោះ ឌុកកុង ។ ក្នុងការធ្វើដំណើរកាន់ប្រទេសថ្មីនេះ រូស្សូ បានជួបនឹងបុព្វជីតមួយអង្គ ដែល​​មានធម៌មេត្តា ទទួលគាត់ អោយស្នាក់អាស្រ័យ បន្ទាប់មករូស្សូ ទៅរស់នៅសំណាក់ អ្នកស្រីក្មេងម្នាក់ដែលកាន់សាសនា កាតូលិក ឈ្មោះ វ៉ារែន ។ ពេលមួយនោះ រូស្សូបានធ្លាក់ខ្លួន ទៅជាអ្នកបំរើម្នាក់ ក្នុងសំណាក់អ្នកស្រី វែរសែល ។ នៅឆ្នំា១៧៤៤ រូស្សូបានស្គាល់នឹងទាក់ទងជាមួយ វុលទែក្នុងការសំដែងល្ខោនមួយ គាត់ថែមទាំង ទាក់ទងជាមួយអ្នកនិពន្ធ នឹង អ្នកទស្សនៈវិទូជាច្រើន ។
          លុះដល់ឆ្នាំ១៧៥៦ គាត់បានទៅធ្វើស្មៀនអ្នកស្រី ឌុយបាំង ។ នៅឆ្នាំ១៧៤៩  បានជួបនឹងមិត្តគាត់ឈ្មោះ DIDEROT មានទោសជាប់នៅក្នុងគុក VINCENNES ព្រោះតែបានសសេរអត្ថបទមួយឈ្មោះ (letire sur leas avergles) ។ នៅក្នុងអត្ថបទនោះមានឃ្លាមួយ DIDEROT សរសេរដើម្បីទិទៀនសង្គម។ “ មនុស្សកើតមកល្អសោះ ប៉ុន្តែបែរទៅជាពុករលួយទៅវិញ ក៏ព្រោះតែសង្គម នឹងអារ្យធម៌នេះឯង (គំនិតនេះរូស្សូយល់ថាត្រឹមត្រូវ)។
 ប្រាំឆ្នាំក្រោយ មកការប្រលងប្រជែងចាប់មកទៀត ដោយបណ្ឌិតសភាដដែល ពេលនោះគេចោទជាបញ្ហាថា “តើអ្វីទៅដែលជាប្រភពនៃវិសមភាព រវាងមនុស្សនឹង មនុស្ស ក្នុងការឆ្លើយតប រូស្សូបានពោលដូច្នេះថា “មនុស្សកើតមកសុទ្ធតែល្អបរិសុទ្ធ ប៉ុន្តែសង្គមហើយនឹងវន្ឍនៈភាពនៃអារ្យធម៌ នេះឯងដែលបង្ខូចតម្លៃមនុស្ស វនក​ម្មដំបូងរបស់រូស្សូនេះចាត់ទុកជាការឆ្លើយតបផងដែរ ចំពោះសំនួរបណ្ឌិតសភា ឌីហ្សង់។ ដោយស្នាដៃនេះបានទទួលរង្វាន់ផងដែរ។
លុះមកដល់ឆ្នាំ១៧៥៥ រូស្សូបានបញ្ចេញស្នាដៃមួយទៀតដែលទទួលបានមហាជោគជ័យដ៏អស្ចារ្យ ដែលមានឈ្មោះថា Discour sur L’origine et les fondewment de l’inegalite parmi les homes
លុះមកដល់ឆ្នាំ១៧៥៨ គាត់ផ្សាយស្នាដៃមួយទៀតឈ្មោះ Lettre au dÁlembert sur lez spectacles
២‑ស្នាដៃរបស់រូស្សូ
          ខាងក្រោមនេះជាស្នាដៃរបស់លោក ហ្សង់ហ្សាក់ រូស្សូ
          ‑Discours sur les scicnces et les art (វិចារណកិច្ចលើវិទ្យាសាស្ត្រ និង សិល្បៈ )
          ‑Discours sur l’origine de l’inegalite (វិចារណកិច្ចលើដើមកំណើតនេះវិសមភាព)។
          ‑La letter au d’Alambert sur les spectacles (លិខិតផ្ញើទៅអាឡាំប៊ែរ ស្តីពីទស្សនីយភាព)។
          ‑Nouvelle Heloise (អត្ថបទបែបប្រលោមលោកស្តីពីតណ្ហា និង គុណធម៌)។
          ‑ឧស្សាហកថា ប្រលោមលោក ស្វ័យជីវប្រវត្តិ
          ‑សតវត្សពន្លឺ បុរេប្រលោមនិយម
         ក‑ក្តីស្រម៉ៃនៃអ្នកធ្វើដំនើរកំសាន្តម្នាក់ឯង
          ចំណងជើង “ក្តីស្រម៉ៃនៃអ្នកធ្វើដំនើរកំសាន្តម្នាក់ឯង (១៧៨២) បំព្រួញបានយ៉ាងល្អបំផុតទៅលើលក្ខណៈនៃ អ្នកបុគ្គលនិយមរូបនេះ ដែលស្រឡាញ់ធម្មជាតិ និងប្រឆាំងនឹកច្ចសន្យាសង្គម។ ក្នុងពេលដែលទស្សនវិទូដទៃទៀតនៃ សតវត្សពន្លឺគេស្សឡាញ់វិចារណញាណ ការរីកចម្រើនលើ ផ្នែកមនោសញ្ចេតនា និង ធម្មជាតិបរិសុទ្ធទៅវិញ។ ផ្ទុយពីពាក្សស្តីបន្ទោសរបស់អ្នកប្រឆំាងគាត់ម្នាក់ឈ្មោះ វ៉ុលទែរ លោកពុំមែនជាអ្នកយឹតយ៉ាវ នោះទេ ប៉ុន្តែលោកបានបោះជំហ៊ានទៅមុន ព្រោះគាត់បានផ្តល់ដំណឹងពីចរន្តអណ្តែតអណ្តូងនិយមៈ
          ‑ឧស្សាហកថាៈ ពីលក្ខន្តិកៈសង្គម ១៧៦២
          ‑ប្រលោមលោកៈ នូវេលអេលូអ៊ីហ្សិ ១៧៦១
          ‑ស្វ័យប្រវត្តិៈ សារភាព ១៧៨១ និង ១៧៨៨
          រូស្សូ គឺជាមនុស្សស្រមើស្រមៃ អ្នកមនោសញ្ចេតនាដែលរកឃើញភាពរីករាយតែនៅក្នុងធម្មជាតិ (ដំនកស្រង់ទី១) សម្រាប់រូបលោក សំខាន់បំផុត គឺចិត្ត។ គឺចិត្តនេះហើយមិនមែនវិចារញាណសុទ្ធសាធទេ ដែលដឹក់នំាការអប់រំកូនក្មេងនេះ (ដំនកស្រង់ទី២) ។ ចាប់ផ្តើមផ្សាយចលនាអណ្តែតអណ្តូង និយមដំបូងលោកបណ្តែតខ្លួនទៅក្នុងភាពសប្បាយជាពន្លឹករបស់មនោសញ្ចេតនា តាមរយៈប្រលោមលោក (ដំនកស្រង់ទី៣) ក៏ដូចជាតាមរយៈស្វ័យប្រ វត្តិដែរ (ដំនកស្រង់ទី៤) ។
          ខ‑ទស្សនៈអប់រំ គឺក្តីស្រឡាញ់​ របស់ ហ្សង់ហ្សាក់រូស្សូ
          មនុស្សទាំងឡាយ សូមអ្នកមានចិត្តជាមនុស្ស នេះគឺជាកាតព្វកិច្ចទីមួយរបស់អ្នក សូមអ្នកប្រកាន់យកនូវចរិតនេះនៅក្នុងគ្រប់ស្ថានភាព សម្រាប់ មនុស្សគ្រប់វ័យ សម្រាប់មនុស្សទាំងអស់ដែលមានលក្ខណៈមិនខុសប្លែកពីមនុស្ស។ ក្រៅពីមនុស្សជាតិ តើអ្នកនៅមានគតិបណ្ឌិតអ្វីទៀត? ចូរអ្នកស្រឡាញ់កុមារ បង្កអោយគេរីករាយបង្កអោយស្នាមញញឹមកើតមានជានិច្ចនៅលើបបូរមាត់ហើយដែលព្រលឹងមានភាពសុខសាន្តជានិច្ច?
          ហេតុអ្វីបានជាអ្នកចង់ដកហូតចេញពីកុមារឥតទោសពៃទាំងនោះ នូវរាល់ភាពរីករាយដ៏ខ្លីដែលនឹងរត់ចោល រូបគេនិងជារបស់មួយដ៏មានតម្លៃ ដែលគេមិនចេះប្រើក្នុងផ្លូវខុសសោះ? ហតុអ្វីបានជាអ្នកចង់បញ្ចូលភាពជូរចត់ និងការឈឺចាប់ដល់ពួកគេយ៉ាងរហ័សដូចនេះ ភាពរីករាយនៃកុមារមិនត្រ ឡប់មករកពួកគេទៀតទេ ក៏ដូចជាវាមិនត្រឡប់ឡើងនូវវិប្បដិសេរីដោយ វិធីដកហូតចេញនូវអ្វីដែលធម្មជាតិផ្តល់អោយ គេក្នុងរយៈពេលយ៉ាងខ្លីនោះអោយសោះ នៅពេលដែលគេយល់ស្គាល់ភាពរីករាយភា្លម ចូរអ្នកធ្វើអោយគេរីករាយទៅ អ្នកធ្វើតែប៉ុន្មានម៉ោងប៉ុណ្ណោះបើតាម ព្រះគេមិនត្រូវស្លាប់ទៅវិញ ដោយមិន ទាន់បានភ្លក្ស រស់ជាតិជិវិតនោះឡើយ។
          គ‑ស្នេហាមិនអាចប្រព្រឹត្តទៅបាន
          ក្រោយពេលបាយល្ងាចរួច យើងទាំងពីរអ្នកទៅអង្គុយនៅឆ្នេរសមុទ្ររង់ចាំដំនើរ។ ព្រះច័ន្ទរះឡើងសន្សឹមៗ រលកសមុទ្រកាន់តែស្ងប់ទៅៗ ហ្សុយលី បបួលខ្ញុំចេញដំណើរ ខ្ញុំកាន់ដៃនាងដើម្បីឡើងទូក រួចហើយក្នុងពេលអង្គុយក្បែរនាង ខ្ញុំមិនបាននឹកឃើញលែងដៃនាងឡើយ។ យើងទាំងពីរនាក់ នៅស្ងៀមស្ងាត់ឈឹង។ ស្នូរច្រវ៉ាជាចង្វាក់ស្មើគ្នាជំរុញអោយខ្ញុំស្រមើស្រម៉ៃ។ សម្លេងសត្វខ្វែកត្រោក យំយ៉ាងសប្យាយធ្វើអោយខ្ញុំនឹកឃើញដល់វ័យរីករាយ របស់ខ្ញុំ។ វាពុំបានធ្វើអោយខ្ញុំរីករាយ តែធ្វើអោយខ្ញុំកាន់តែមានអារម្មណ៍ព្រួយទៅវិញ។ បន្តិចម្តងៗ ខ្ញុំដឹងខ្លួនថាសេចក្តីស្រងេះស្រងោច ដែលខ្ញុំមានរួចមកហើយនោះកាន់តែរីកធំឡើង។ មេឃស្រឡះល្អ ដួងច័ន្ទបញ្ចេញពន្លឺយ៉ាងស្រទន់រស្មីផ្លេកៗ ពណ៌ប្រាក់នៃគង្គាបំភ្លឺជុំវិញយើងវេទនា រម្មណ៍ជាទីត្រេកត្រអាលទាំងប៉ុន្មានដែលបានរួមផ្សំគ្នា ហើយដោយវត្តមានវត្ថុជាទីស្រឡាញ់នេះផង គ្មានអ្វីអាចមកបង្វែរការរិះគិតដ៏ចុកចាប់រយពាន់ពីបេះដូង ខ្ញុំបានឡើយ។
          ខ្ញុំចាប់ផ្តើមនឹកឃើញឡើងវិញពីការដើរលេងកំសាន្តដូចលើកនេះ កាលពីអតីតកាលជាមួយនាងក្នុងរយៈពេលដ៏៏ស្រស់បំព្រងនៃស្នេហា ដំបូង របស់យើង។ មនោសញ្ចេតនាដ៏ឈ្ងុយឆ្ងាញ់ដែលបំពេញដួងចិត្ត ខ្ញុំនៅពេលនោះបានត្រឡប់ មកវិញដើម្បីបញ្ឈឺចិត្តខ្ញុំអោយខ្លោចផ្សា ព្រឹត្តិការណ៍ទាំង ប៉ុន្មានពីយុវវ័យរបស់យើង ការរៀនសូត្រ ការសន្ទនាសំបុត្រទាំង ឡាយរបស់យើង ការណាត់ជួបគ្នា សេចក្តីសប្បាយ សេចក្តីសប្បាយដ៏បរិសុទ្ធ អនុស្សារីយ៍ដ៏ស្រទន់ និង ការស្និទ្ធស្នាលដ៏យូរលង់    ទាំងអស់នោះហើយដែលបង្ហាញពីរូបភាពសុភមង្គលក្នុងអតីតកាលរបស់ខ្ញុំ ។ ខ្ញុំសញ្ជឹងគិតតែម្នាក់ ឯងថាឥឡូវអ្វីៗអស់រលីងហើយ គេបានរសាត់បាត់ជារៀងរហូត។
          ឃ‑សុភមង្គលដ៏ខ្លីនៃជីវិតខ្ញុំ
          ទីនេះត្រឡប់មកវិញនៅភាពសុខសាន្ត ប៉ុន្តែរហ័សបំផុតដែលអាចអោយខ្ញុំនិយាយថាខ្ញុំរស់។ពេលវេលាមួយមានតំលៃដែលមានតំលៃ ហើយគួរឲ្យសោកស្តាយគឺ សូមនាក់ចាប់ផ្តើមសមា្រប់ខ្ញុំមក បើអាចធ្វើទៅបានសូមអ្នកប្រព្រឹត្តទៅ យ៉ាងយឺតៗនៅក្នុងអនុស្សារីយ៏ខ្ញុំ សូមអ្នកកុំឆាប់រត់ចោលខ្ញុំឲ្យសោះ។
          នៅក្នុងទ្រីស្តីនយោបាយ រូស្សូ បានយកចិត្តទុកដាក់ទៅលើស្ថានភាពពីរយ៉ាង ដែលជាប្រភពនៃអត្ថិភាពនៃសង្គម :
         
          ១-គឺមិនឈរលើមូលដ្ឋាននៃច្បាប់ធម្មជាតិឡើយ
          ២‑គឺលោកបន្ថែមទៅលើឆន្ទះ នៃឆន្ទះសង្គមក្នុងន័យថា សមាគមបុគ្គល ឬមនុស្សក្នុងសង្គម នេះមិនត្រឹមតែត្រូវ បង្កើតឡើងដោយបណ្តុំមនុស្ស ដែលលំដាប់តាមច្បាប់ នឹងកាតព្វកិច្ចសង្គមមនុស្សប៉ុណ្ណោះទេ តែថែមទាំង លំដាប់តាមស្មារតីទទួលខុសត្រូវបែបសីលធម៌ទៀតផង។
         
          ដើម្បីអោយឆន្ទះរួមមានតំណើរការប្រកបដោយប្រសិទ្ធភាព លោកបានទទូចអោយដើរតាមបីចំណុច ៖
          ‑លោកទទូចអោយមានសមភាពសង្គម ។ មិនគាំទ្រចំពោះទស្សនៈដែលបង្កើតអោយមាននូវកម្មសិទ្ធិឯកជនឡើយ ។ តែលោកក៏មិនពេញចិត្ត ចំពោះការបែងចែកកម្មសិទ្ធិមិនស្មើរគ្នា សម្រាប់គ្រប់ពលរដ្ឋនោះដែរ ។
          ‑លោកទទូចអោយមានមូលដ្ឋាននយោបាយ មានការបង្រួបបង្រួមតែមួយ គឺចង់អោយមានស្មារតីនយោបាយ នៅក្នុងសង្គម ស្តែងឡើង ក្នុងរូបភាពជាឆន្ទះរួម ដោយតម្រូវអោយពលរដ្ឋទាំងអស់ រួមចំណែកយ៉ាងសកម្មក្នុងបញ្ចេញមតិដោយខ្លួនផ្ទាល់ ។
          ‑លោកបញ្ជាក់ថា ដោយឆន្ទះមិនផ្លាស់ប្តូរ បាននឹងមិនអាចលក់បាន ហេតុនេះឆន្ទះក៏មិនអាចបានដែរ អំណាចបែបតំនាង គឺជាអំណាចទាសភាព។        
          ង‑ទ្រឹស្តីរបស់រូស្សូកើតមកមានសេរីភាពរបស់មនុស្ស អាចរស់នៅគ្រប់ទីកន្លែង តែជាប់ច្រវាក់
         
          មនុស្សកើតមកមានសេរីភាពរតែគេ អាចរស់នៅ គ្រប់ទីកន្លែង ដោយជាប់ច្រវាក់ នេះគឺជាមាគ៌ាដំបូង ដែលរូស្សូចាប់ផ្តើមបង្កើត ទ្រឹស្តីកិច្ចសន្យា សង្គម។ ដោយការមិនបកស្រាយមិនច្បាស់លាស់ វាជាគម្រោងលំអិតអំពី លទ្ធិផ្តាច់ការនិយមកិច្ចការរបស់រូស្សូ បានសង្កត់ធ្ងន់ ទៅលើ ទំនាក់ទំនង រវាងសេរីភាព និង ច្បាប់ ច្បាប់និង យុត្តិធម៌ ។
         
          ៣‑ទស្សនៈរបស់រូស្សូ
ក‑ ចំពោះអក្សរសាស្រ្ត និងសង្គម

 រូស្សូយល់ឃើញថា មនុស្សទាំងឡាយដែលរស់នៅក្នុងភាវះនៃធម្មជាតិ សុទ្ធសឹងប្រកបដោយគុណសម្បត្តិ នឹងភាពបរិសុទ្ធ ខាងផ្លូវចិត្ត ប៉ុន្តែគួរ គត់សំគាល់ គឺត្រង់ពាក្យថា គុណសម្បត្តិនឹងភាពបរិសុទ្ធមិនអាចស្ថេរភាព យូរអង្វែងសោះ ។
          ខ‑វិទ្យាសាស្រ្តនិងសិល្បៈ
          គាត់បានយល់ឃើញថា វិទ្យាសាស្រ្តអាចរីកចម្រើន ដល់អារ្យធម៌ ហើយអារ្យធម៌ បណ្តាលអោយមនុស្សអាណិត ស្រលាញ់ ប្រណិតភាព ប្រណិតភាពនេះ ក្រៅពីផ្តល់ភាពទំនេរការ។ ដើម្បីបញ្ជាក់នូវទស្សនៈវិស័យខាងលើនេះ លោកបានឧទាហរណ៍ដូចខាងក្រោម៖
          ‑ពួកពែរស៍ ដែលទន់ខ្សោយបានត្រូវទទួលការវាយប្រហារពី អាឡិកហ្សង់។
          ‑ពួកអាថែន ត្រូវពួកស្ប៉ាត រំលោភជិះជាន់យ៉ាងព្រៃផ្សៃ។
          ‑អាណាចក្ររ៉ូមុំាង បំផ្លាយខ្ទេចខ្ទី។
          គ‑ទស្សនៈចំពោះវិសមភាពក្នុងសង្គម
          តើភាពរប៉ាត់រប៉ាយក្នុងសង្គមវាមកពីណា? តើវិសមភាពសង្គមមកពីអ្វី?
          ចម្លើយចំពោះសំនួរខាងលើនេះ រូស្សូ បានបញ្ជាក់យ៉ាងច្បាស់ ហើយនៅក្នុងស្នាដៃរបស់លោកឈ្មោះ “Discours sur l’origine de línegalite” ។ រូស្សូ បានសង្កត់ធ្ងន់ជាពិសេសនៅលើបែបផែន និង ស្ថាប័ននៃកម្មសិទ្ធិ (l’institution se la propriet) កាលដើមសម្បត្តិធម្មជាតិ ទាំងឡាយស្ថិតនៅជាក​ម្ម សិទ្ធិមនុស្សរាល់គ្នា នៅពេលណាក៏ដោយ មនុស្សទន់ខ្សោយពុំដែលទទួលបានសណ្តោះប្រណីពីសំនាក់អ្នកខ្លាំងឡើយ ។
          ឃ‑ទស្សនៈចំពោះនីយភាពសិល្បៈ
          រូស្សូ ធ្លាប់មានអត្ថបទ សព្វវិទ្យា របស់អ្នកនិពន្ធ អាឡាំបែរ ។ មកដល់ឆ្នាំ១៧៥៨ រូស្សូបានមកសរេសេររិះគន់ដល់ស្នាដៃល្ខោនទាំងឡាយ របស់អាឡាំបែរ។
         
          រូស្សូចោទប្រកាន់រឿងសោធនាកម្មថាធ្វើអោយមនុស្ស ពុះពារដោយចំណង់និងតណ្ហា គាត់មានប្រសាសទៀតថា ល្ខោនចង្រៃណាស់ គឺវានេះ ហើយបានបញ្ចេញទ្រឹស្តីសព្វបែបយ៉ាងក្នុងការដឹកនាំមនុស្ស អោយភ្លើតភ្លើនខុសបទ និង អោយមានចំណង់ស្រើបស្រាលយ៉ាងអត់ព្រំដែន។
          ង‑ទស្សនៈអប់រំ
រូស្សូ ជាអ្នកប្រាជ្ញគរុកោសល្យយ៉ាងសំខាន់ម្នាក់ នៅសតវត្សទី១៨ ។ គាត់បានធ្វើអោយប្រទេសបារាំង អោយបានទទួលភាពល្បីល្បាញ ដោយសារគំនិត បដិវត្តន៍ធំមួយរបស់គាត់ គឺ ក្នុងចលនា គរុកោសល្យ ។

រូស្សូយល់ឃើញថា ក្មេងតែតែងមានគំនិតស្អាតបរិសុទ្ធ​មានសេរីភាពគ្រប់គ្រាន់តាំងពីកំណើត។
ចំណែកឯការអប់រំ ពីធម្មជាតិរូស្សូបានយល់ស្របជាមួយនឹងអារីស្តូត បានយល់ថាសេចក្តីល្អរបស់ ប្រជាពលរដ្ឋម្នាក់ និងសេចក្តីល្អរបស់ មនុស្ស ប្រុសម្នាក់ ស្រីម្នាក់ គឺមិនអាចដូចគ្នាគ្រប់យ៉ាងនោះទេ ប្រសិនបើសេចក្តីទាំងនោះគឺដើម្បីអោយមានការរួបរួមគ្នានោះ រូស្សូបានអះអាងថា ការអប់រំគឺត្រូវ តែមានអទ្ធិភាព។
        ច‑ទស្សនៈរូស្សូចំពោះច្បាប់
រូស្សូគាត់គាំទ្រ អោយមានសណ្តាប់ធ្នាប់សង្គម។ មនុស្សត្រូវបង្ខំអោយប្រើច្បាប់ ប៉ុន្តែមិនចូលចិត្តច្បាប់ដែលមនុស្សដែលកំពុងប្រើនោះទេ។
ច្បាប់គ្រាន់តែជាឧបករណ៍គឺ ធ្វើអោយមានសន្តិភាពក្នុងសង្គម ។ ប៉ុន្តែមនុស្សមិនត្រូវប្រើច្បាប់ជាឧបករណ៍របស់ខ្លួននោះទេ។ ដូចនេះមានតែច្បាប់ទេ ដែលអាចទប់ស្កាត់នូវរាល់បញ្ហា អាក្រក់ទាំងឡាយ ហើយត្រូវតែរក្សាសន្តិភាព។
          ទន្ទឹមនឹងនេះដែរ លោកបាននិយាយពីប្រភេទផ្សេងៗនៃច្បាប់ ដែលក្នុងនោះលោកបានលើកយក ទំនាក់ទំនងរបស់ច្បាប់ដូចជា៖
          ទី១‑ ជាទំនាក់ទំនងទាំងមូលរបស់ខ្លួនវាផ្ទាល់ ឬ ទំនាក់ទំនងរបស់អំណាចអធិបតេយ្យចំពោះរដ្ឋ។ ទំនាក់ទំនងនេះត្រូវបានគេដឹងថាជាច្បាប់ នយោបាយ។​ប៉ុន្តែបែរការជ្រើសរើស ធ្វើអោយខូចខាតដោយខ្លួនឯងនោះតើអ្នកណាមានសិទ្ធិបញ្ឈប់វា? នេះជាសំណួរដែលរូស្សូបានសួរ។
          ទី២‑ ជាទំនាក់ទំនងរបស់សមាជិកក្នុងរដ្ឋខ្លួនឯង ឬ ទំនាក់ទំនងរបស់សមាជិកទាំងអស់នោះ និង អង្គការទាំងមួល ហើយទំនាក់នងនេះ គួរតែមាន តិចតួចបើអាចធ្វើទៅបាន។ នៅក្នុងករណីទី១ និង ទី២ គួរបញ្ចូលអោយជិតគ្នា ទៅតាមលទ្ធភាពដែលអាចធ្វើទៅបានដើម្បីពលរដ្ឋម្នាក់ៗមាន ឯករាជ្យពិតប្រាកដ ចំពោះពលរដ្ឋទាំងអស់ដ៏ទៃទៀត នឹងមានឯករាជ្យយ៉ាងខ្ពស់នៃរដ្ឋទំនាក់ទំនងទី២នេះ បង្កើតអោយមានច្បាប់រដ្ឋប្បវេណី ។
          ទី៣‑ជាទំនាក់ទំនងរវាងមនុស្ស និង ច្បាប់ យើងគ្រាន់តែគិតពីការមិនគោរពច្បាប់ និងការដាក់ទោសនេះមានន័យថា ប្រសិនបើបុគ្គល ឬ អ្នកណាមិនអាចអនុវត្តន៍ទៅតាមច្បាប់នោះនឹងត្រូវដាក់ទោស ដោយមិនអនុញ្ញាត អោយមនុស្សណាមួយ ឋិតនៅក្រៅ សំណាញ់ច្បាប់ឡើយ ។ ទំនាក់ទំនងទី៣ នេះបានផ្តល់ឪកាសសម្រាប់បង្កើតនូវច្បាប់ព្រហ្មទណ្ឌ ។
          ទី៤‑បន្ថែមទៅលើច្បាប់ទាំងបីនេះមានប្រភេទ ច្បាប់ទី៤ មួយប្រភេទទៀត ដែលមានសារៈសំខាន់ជាងគេបង្អស់ វាមិនបានផ្តល់អោយ នូវ ត្បូងថ្មមានតម្លៃអ្វីទេ ប៉ុន្តែវាមាននៅក្នុងបេះដូងមនុស្សគ្រប់រូប ។ វាបានជ្រាបចូលក្នុងសមាសភាពរដ្ឋពិតបា្រកដ កម្លាំងរបស់វាខ្លាំងបន្តិចម្តងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ។ ពេលដែលច្បាប់ផ្សេងបានចុះអន់ថយ ឬ បានវិនាសសាបសុន្យ វាអាចធ្វើរស់ឡើងវិញបាន ឬ ទៅជំនួសនៅកន្លែងនោះ វាបានរក្សាស្មារតី ជាតិនូវសមាសធាតុ របស់វា ហើយវាអាចផ្លាស់ប្តូរ ដោយមិនអាចសំគាល់បាន ។
          នៅត្រង់ចំណុចនេះ រូស្សូ ចង់មានន័យថាច្បាប់ដ៏ខ្លាំង និងស័ក្កិសីទ្ធិ បំផុតនោះគឺត្រូវបានចារឆ្លាក់ក្នុងបេះដូង ពលរដ្ឋដោយពួកគេបានដឹងថា អ្វីទៅដែលគួរធ្វើ ហើយប្រតិបត្តិនេះក្លាយជាទំលាប់ របស់មនុស្សគ្រប់ៗរូប ច្បាប់បែបនេះមានប្រសិទ្ធភាពខ្ពស់និងអាចការពារសង្គមមួយអោយមានអាទត្ថិភាព។
          ជារួមមកយើងឃើញថា ច្បាប់របស់រូស្សូ ជាច្បាប់លុះត្រាតែប្រជាជនជាអ្នកបង្កើតដែលសំដៅទៅលើ ភាពទូទៅនៃពលរដ្ឋទាំងអស់ហើយ សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ។
          លោកយល់ថាស្តេចមួយអង្គ ឬ បុគ្គលមានអំណាចខ្លាំង ជាមួយអ្នកតែងច្បាប់នោះ ជាលទ្ធផលវាមិនមែនជាច្បាប់ទេ។ ហើយច្បាប់ដែលបានប្រ សូត្រចេញពីប្រជាជន ត្រូវអនុវត្តចំពោះមនុស្សទូទៅដោយមិនលើកលែង ដែលមិនលើកលែងអោយបុគ្គលឬ ក្រុមណាមួយឡើយ ទោះជាស្ថិតក្នុង តំណែងណាមួយក៏ដោយ។
         
          សន្និដ្ឋាន៖
          ប្រទេសកម្ពុជាជាប្រទេសមួយដែលមានអាយុយូលង់ណាស់មកហើយ។ ជនជាតិខ្មែរជាជនជាតិដែលមានវប្បធម៌ និង អារ្យធម៌ចាស់បុរាណ ជាងគេនៅអាស៊ីអាគ្នេយ៍ ។ ប្រព័ន្ធច្បាប់ និង សីលធម៌តែងផ្លាស់ប្តូរទៅតាមគោលនយោបាយ ជាតិតាមកាល និង លំហរ ផងដែរ។
          ទស្សនៈវិជ្ជាជាប្រព័ន្ធនៃវិជ្ជា សិក្សាត្រិះរិះ រិះគិតពិចារណាចំពោះគ្រប់អ្វីៗទាំងអស់ ដែលមនុស្សបានជួបប្រទះបានតាមផ្លូវឥន្ទ្រីយ៍ក្តី តាមផ្លូវអារម្ម ណ៍ក្តី ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ ។
មូលដ្ឋានគ្រឺះនៃទស្សនៈវិជ្ជា មូលដ្ឋានគ្រឹះនៃសីលវិទ្យាសកលលោក បានបង្ហាញនូវរាល់ទស្សនៈអ្នកប្រាជ្ញជាច្រើន ដើម្បីអោយយើងសិក្សា ស្រាវជ្រាវងាយយកទៅដោះស្រាយវិទ្យាសាស្រ្តនានា​ ដោះស្រាយនៅក្នុងសង្គម ប្រកបដោយគតិបណ្ឌិតគ្រប់ជ្រុងជ្រោយ។
មូលដ្ឋានគ្រឹះនៃសីលវិទ្យាសកលលោក បានបកស្រាយយ៉ាងច្រើនពីទស្សនៈសីលធម៌របស់លោកអ្នកប្រាជ្ញល្បីៗលើសកលលោក។ ក្នុងន័យថា ៖ មនុស្សគួររស់បែបណា ? គួរព្យាយាមបែបណា? គួរតស៊ូបែបណា? គួរទាក់ទងមនុស្សជុំវិញបែបណា? ដើម្បីអោយក្លាយជាមនុស្សល្អនៅក្នុងសង្គម ។
សង្គមត្រូវទទួលខុលត្រូវដល់មនុស្ស។ មនុស្សជាអ្នកថែរក្សាសង្គម តើមនុស្សបែបណាដែលថែរក្សាសង្គមបានល្អ ? មនុស្សទើបសង្គមល្អ មានន័យថា ការទទួលខុសត្រូវផ្នែកសិលវិទ្យារបស់មនុស្សចំពោះសង្គម គឹជាការទទួលរ៉ាប់រង យ៉ាងខ្លាំងពីញាណមនុស្ស ចំពោះសង្គម។
Rousseau ជាមនុស្សដែលអោយតម្លៃច្រើនទៅលើប្រជាជន លើមតិភាគច្រើនរបស់ប្រជាជន និង លើសមភាពនៃប្រជាជន។
នៅក្នុងអត្ថបទ “Discours sur l’origine de l’inegalite “ និង “Disours sur les sciencesz et les arts” រូស្សូ បានដាក់ទោសយ៉ាងធ្ងន់ដល់សង្គម។ Rousseau បានចោទសង្គមថា បានធ្វើអោយមនុស្សពុករលួយគ្រប់យ៉ាង។
ប៉ុន្តែរូស្សូ មិនមែនទិតៀនដើម្បីទិតៀនទេ ព្រោះបន្ទាប់មកគេឃើញ រូស្សូ បញ្ចេញស្នាដៃ “contrat social” នេះឡើងដើម្បីរៀបចំសង្គមឡើងវិញ។ គំនិតទាំងប៉ុន្មានដែលមានក្នុងសៀវភៅនេះ សុទ្ធជាគោលការណ៍ សំខាន់ៗសម្រាប់ យកទៅអនុវត្តន៍ក្នុងសង្គមអោយមានរបៀបរៀបរយល្អ។ ដូច្នេះហើយបានជាមានអ្នកខ្លះនិយាយថាអត្ថបទ “discours” ទាំងពីររបស់ Rousseau ជាស្នាដៃបំផ្លិចបំផ្លាញ ចំណែកអត្ថបទ “contrat social” ជាស្នាដៃស្ថាបនា។

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ផ្ទាំងពាណិជ្ជកម្ម