I ជីវប្រវត្តិសង្ខេបរបស់ព្រះពុទ្ធ
ព្រះពុទ្ធទ្រង់ប្រសូតនៅថ្ងៃ
សុក្រ ពេញបូរមី ខែពិសាខ ឆ្នាំច ក្នុងព្រៃឈ្មោះ លុម្ពីនី
តាមផ្លូវទៅជាប់ព្រំដែននគរកបិលពស្តុ ។
· ព្រះអង្គមានព្រះជន្ម ១៦ វស្សា ព្រះអង្គបានរៀបអភិសេកជាមួយម្ចាស់ក្សត្រី
ពិម្ពាយសោធរា
· មានបុត្រាមូយអង្អ ព្រះនាមរាហូលកុមារ
· ព្រះអង្គព្រះជន្ម ៣៥
វស្សាទ្រង់ត្រាស់ដឹង ។
II ទស្សន:សីលធម៍របស់ព្រះពុទ្ធ
១
ទ្រឹស្តីអរិយសច្ច:ទាំង៤
អរិយសច្ច: គឺជាការពិតដ៏ប្រសើរខ្ពង់ខ្ពស់។ អរិយសច្ច:មាន៤ ដែលជារឹសគល់ជាថ្លើម
ប្រមាត់បេះដូងរបស់ព្រះពុទ្ធសាសនា ដោយហេតុថា
ព្រះសក្យមុនីសម្ពុទ្ធរកធម៍នេះឃើញដោយប្រាជ្ញាញ្ញាណរបស់ព្រះអង្គអត់បានរៀនពីគ្រូបាអាចារ្យណាទេ
ហើយជាប្រជុំនៃនៃធម៏ទាំង ៨៤០០០ ធម្មក្ខន្ធ ដែលព្រះពុទ្ធសំដែងក្នុងរយ: ពេល ៤៥ ឆ្នាំ។ ទ្រង់ដឹងអ្វីៗ ច្រើនជាងមនុស្សដែលធ្លាប់បានដឹង។ ហើយអរិយសច្ច:រួមមាន :
·
ទុក្ខអរិយសច្ច: សេចក្តីទុជារបស់ពិត
·
សមុទយអរិយសច្ច: តណ្ហាបង្កើតទុក្ខជារបស់ពិត
·
និរោធអរិយសច្ច: ព្រះនិញ្វានរំលត់ទុក្ខជារបស់ពិត
·
មគ្គអរិយសច្ច: ផ្លូវប្រតិបតិ្តទៅកាន់ព្រះនិញ្វានជារបស់ពិត។
២ មគ្គទាំងប្រាំបី
មគ្គទាំង៨
ជាមាគ៌ាដ៏ប្រសើរដើម្បីសេចក្ដីសុខផា្ទល់ខ្លួនក្នុង ការរស់នៅរួមជាមួយលោក យើងនេះ។បមាគ៌ាកណា្ដល
បានដល់មាគ៌ាប្រកបដោយអង្គ៨ ប្រការដ៏ប្រសើរៈ
ក សម្មាទិដិ្ឋ
បា្រជា្ញយល់ឃើញត្រូវ
គឺ ការគ្រប់គ្រងជីវិតអោយអណែ្ដតត្រសែតលឿនលយទៅតាម លោកកិយវិស័យឈ្មោះថា នាំខ្លួនទៅកាន់វិថីនៃទុក្ខ
។ ប្រាជា្ញយល់ឃើញត្រូវបានដល់ បា្រជា្ញដឹងក្នុងអរិយសច្ចៈ ៤ ។
ខ
សមា្មសង្កប្បៈ
ជាសេចក្តីត្រិៈរិៈត្រូវ
គឺ ត្រិៈរិៈក្នុងការមិនព្យាបាទ មិនបៀតបៀនចំពោះមនុស្សសត្វទូទៅ
ការត្រិៈរិៈត្រឹមត្រូវនាំអោយជួបប្រទៈផលល្អ និង សេចក្តីសុខចំរើន ។
គ សម្មាវាចា
សំដីត្រឹមត្រូវ
បានដល់ការវៀរចាកវីធីកម្មពាក្យនិយាយប្រកបដោយទោស៤ប្រការ គឺៈ
· មុសាវាទ ពោលពាក្យមិនពិត
និយាយមិនពិតទៅតាមសេចក្តីពិត ។
· បិសុនាវាចា ពោលពាក្យស៊កសៀតញុះញង់ ។
· ផរុស្សវាចា ការវៀរចាកពាក្យឥតប្រយោជន៍ ។
· សម្ផប្បសលាប ការវៀរចាកការពោលពាក្យ
ឡេះឡោះ ។
ឃ
សម្មាកម្មន្ត
ការងារត្រឹមត្រូវនេះជាធម៌នាំអោយវៀរចាកអំពើអាក្រក់ទាំងអស់ដោយផ្លូវកាយ។
ង
សម្មាអាជ្ផីវៈ
ការចិញ្ចឹមជីវិតត្រូវ គឺ
ការចិញ្ចឹមជីវិតបានដល់ការវៀរចាកមិច្ជាជីពមានន័យថា ការ ចិញ្ចឹមខុសចាកកន្លងធម៌
។ការងារធើ្វជំនួញ ៥យ៉ាងដែលគួរជៀសវាងគឺៈ
- ការលក់ដូរគ្រឿងអាវុធសំរាប់សំលាប់គ្នា
- ការចាប់មនុស្សដូចចាប់សត្វទៅលក់
- ការចិញ្ចឹមសត្វសមា្លប់យកសាច់
- ជំនួញគឿងពិសពុល
- ជំនួញគឿងស្រវឹង គឿងញៀន ។
ច សម្មាវាយាម
ព្យាយាមត្រឹមត្រូវសេចក្តីប្រឹងប្រែងស្រវាស្រទេញធើ្វហើយធើ្វទៀតមិនថយក្រោយទៅមុខ
ជានិច្ចលុះត្រាសំរេចផលតាមបា្រថ្នា ។
ឆ សម្មាសតិ
ការរំលឹកត្រូវទាក់់ទងនឹងធម៌មួយទៀតគឺ សម្បជញ្ញៈ សតិ
ការរំលឹកស្មារតី សម្បជញ្ញៈការដឹង ខ្លួន ។
ជ សម្មាសម្មាធិ
ការតម្កល់ចិត្តអោយនិងត្រឹមត្រូវ
។ការតម្តល់ចិត្តអោយនៅប្រពៃមិនអោយរវើរវាយ ។
III .ទស្សនៈទាក់ទងនិងការដឹកនាំគ្រប់គ្រងសង្គមព្រះពុទ្ធ
១.ព្រះពុទ្ធសាសនា
និង លិទ្ធប្រជាធិបតេយ្យ
ព្រះពុទ្ធសាសនា
ជាតួយ៉ាងនៃលិទ្ធិប្រជាធិបតេយ្យបរមបុរាណរបស់ពិភពលោក មាន
គោលការណ៏និងពិធីកម្មយ៉ាងទាន់សម័យតាំងពីកាលនោះរហូតដល់សព្វនេះ។
តើប្រជាធិបតេយ្យជាអ្វី? លិទ្ធិប្រជាធិបតយ្យ មានន័យថា ធំសម្បើមរបស់ប្រជាជន ឬ
ភាពដែលមានប្រជាពលរដ្ឋជាអធិបតយ្យ គឺជាប្រទេសឬរដ្ឋាភិបាលដែលមានប្រជាជនជាធំក្នុងការរើសតំនាងរបស់ខ្លួន
អោយជាអ្នកសំរេចកិច្ចការក្នុងប្រទេស។ ក្នុងប្រទេសដែលមានលិទ្ធិប្រជាធិបតេយ្យ ប្រជាពលរដ្ឋមានអំនាច
។ រដ្ឋាភិបាលមិនកាន់អំនាចដើម្បីខ្លួនឯងផ្ទាល់ទេហើយអំណាចដែលខ្លួនមានត្រូវបានបែងនឹងកំណត់ឡើងដោយជាក់លាក់និងច្បាស់លាស់ដោយច្បាប់។
ប្រជាធិបតេយ្យសំដៅ អំណាចប្រជាពលរដ្ឋ។ ន័យទូទៅរបស់ប្រជាធិបតេយ្យព្រះពុទ្ធសាសនាបុគ្គលគ្រប់រូប
របស់សង្គមមានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើអ្វីគ្រប់យ៉ាង ។
ព្រះពុទ្ធសាសនាយភិក្ខុសង្ឃធ្វើអ្វីគ្រប់បែបយ៉ាង។ក្នុងន័យនេះបានបញ្ជាក់ថាភិក្ខុទាំងឡាយតាមតែចេញពីត្រកូលណាដោយ។
២.ព្រះពុទ្ធសាសនា
នឹង សិទ្ធិមនុស្ស
សេចក្ដីថ្លែងការស្ដីពីសិទ្ធិមនុស្សបានប្រកាសឡើងដោយមហាសន្និបាតអង្គការសហប្រជា
ជាតិស្ដីសិទ្ធិពលរដ្ឋនិង នយោបាយកតិកាសញ្ញាអន្តរជាតិ
ស្ដីពីសិទ្ធិសេដ្ឋកិច្ចសង្គមនិង វប្បធម៌ហើយប្រទេសខ្មេរយើងបច្ចុប្បន្នបានដាក់ជាមាត្រារដ្ឋធម្មនុញ្ញនោះ។
ក្នុងគម្ពីព្រះពុទ្ធសាសនាបាននិយាយស្រដៀងនិងច្បាប់សិទ្ធិមនុស្សដូចតទូទៅៈ
ក
.តាមគោលការណ៍ពុទ្ធសាសនា
មនុស្សកើតមកស្មើៗគ្នាមានន័យថា
គ្រប់គ្នាស្ថិតនៅក្រោមអំណាចច្បាប់ធម្មជាតិដូចគ្នាគឺ
ម្នាក់ៗត្រូវកើតត្រូវស្លាប់ដូចគ្នា ធ្វើល្អបានល្អ ។
ខ. ការរើសអើងវណ្ណៈ
ព្រះពុទ្ធសាសនាបដិសេធនូវការប្រកាន់ភេទ
ឬពូជសាសនាជាដាច់ខាត។
គ.សិទ្ធិការពារមិនអោយគេយកទៅធ្វើខ្ញុំកញ្ជះ
ព្រះពុទ្ធហាមឃាត់មិនអោយមានការជួញដូរមនុស្សទៅធ្វើខ្ញុំកញ្ជះនរណាម្នាក់ទេ។
ឃ.សិទ្ធិស្មើគ្នាចំពោះមុខច្បាប់
ច្បាប់វិន័យពុទ្ធសាសនា
ពុំមានច្បាប់ឬវិន័យដាក់ទណ្ឌកម្មដូចក្នុងរដ្ឋទេ។ ប៉ុន្តែច្បាប់និងនិងពុទ្ធសាសនាពុំតម្រូវអោយនរណាម្នាក់ធ្វើស្រេចចិត្តទេ
មិនថាតែអ្នកតូចឬអ្នកធំទេ។
ង.សិទ្ធិដើម្បីជ្រើសរើសខាងជំនឿ
នរណាក៍ដឹងថាព្រះពុទ្ធសាសនាមិនបង្ខំមនុស្សទាំងអស់ជឿឡើយ
មនុស្សគ្រប់រូបមានសិទ្ធិ ជឿ និង មិនជឿ។
ច.សិទ្ធិមិនអោយមានទណ្ឌកម្មមកលើខ្លួន
មនុស្សម្នាក់ៗមានសិទ្ធិរស់រាននិងការពារេជីវិតរបស់ខ្លួន។ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញាតិ
សិលបាណាៈការកុំបៀបបៀនជីវិតរបស់គេ។
ជ.មនុស្សម្នាក់ៗមានកម្មសិទ្ធិចំពោះទ្រព្យសម្បត្ដិរបស់ខ្លួន
មនុស្សតែងមានទ្រព្យសម្បត្ដិច្រើនមិនស្មើគ្នាទេ
តែមនុស្សស្រលាញ់ទ្រព្យដូចៗគ្នា។
ឈ.សិទ្ធិជាកម្មសិទ្ធិលើគ្រួសារមានសន្តិសុខ
ការកុំប្រព្រឹត្តខុសរឿងភេទលើមនុស្សជាទីស្រលាញ់របស់គេ
ត្រូវគោរពសិទ្ធិបុរសស្រ្តីកុំ
រំលោភសិទ្ធិបៀបបៀនកូនប្រពន្ធគេទុកអោយគេមានសេចក្ដីសុខ។
ញ.សិទ្ធិក្នុងការបញ្ចេញមតិយោបល់
នៅក្នុងសង្គមពុទ្ធសាសនា
ឬពិភពលោកទាំងមូលបើបុគ្គលគ្រួសារសង្គមប្រតិបត្តិធម៌អោយបានខ្ជាប់ខ្ជួននោះ
បញ្ហារំលោភសិទ្ធិមនុស្សប្រាកដមិនកើតមានឡើយ។
៣.ទស្សនៈវិជ្ជាឆ្លុះបញ្ជាំងពីអភិបាលកិច្ចល្អ
ព្រះពុទ្ធសាសនាជាទស្សនៈវិជ្ជា
ដែលមិនមែនដោះស្រាយត្រឹមតែទស្សនៈសង្គម សេដ្ឋកិច្ចនិងទស្សនៈនយោបាយថែមទាំងផ្នែកសិលធម៌ទៀតផង។
ពាក្យប្រៀនប្រដៅព្រះពុទ្ធជា ម្ចាស់ រួមទាំងទ្រឹស្ដី ទ្រឹស្ដីតថៈ កំម្រងសិលធម៌
ចិត្តវិជ្ជាព្រះពុទ្ធសាសនា និងទស្សនៈនយោ បាយ។
ក.ការចូលរួមចំនែកនៃទ្រឹស្ដីព្រះពុទ្ធសាសនាក្នុងទស្សនៈនយោបាយ
តាមព្រះពុទ្ធបានអះអាងជាដាច់ខាត់ថា
គឺសង្គមមនុស្សសុទ្ធតែបង្កើតដោយមនុស្សលោក
សង្គមគឺជាស្ថាប័នមនុស្សទាំងពួងដែលពឹងផ្អែកទាំងស្រុងលើមនុស្សលោកដោយសារ
បញ្ហាកម្មសិទ្ធិបានប្រែក្លាយកម្មសិទ្ធិឯកជន ជាមូលហេតុនៃការលោភលន់នាំអោយមាន
អំពើលួច ប្លន់ កុហុកភូតភរ
និងអំពើឩក្រិដ្ឋផ្សេងៗ។
ខ.ភារកិច្ចអ្នកគ្រប់គ្រង
ក្នុងគម្ពីរចត្តាវដ្តិសិហនាទសូត្រ
បានថ្លែងថាសុពលភាពនៃអំណាចនយោបាយរបស់ព្រះមហាក្សត្រក៍ដូចជា
អ្នកដឹកនាំគឺពឹងផ្អែកលើការយល់ព្រមជាមួយរាស្រ្ត ជាពិសេសការគ្រប់ គ្រងទាំង១០ប្រការ
របស់អ្នកដឹកនាំល្អគឺ ទាន សិល បរិច្ចាគ អជ្ជវៈ មទ្ជវៈ តបៈ អក្កោធនៈ អវិហិង្សា ខន្តី
អវិរោធនៈ។
គ.គោលការណ៍អភិបាលកិច្ចល្អនិងនិរន្តភាពនយោបាយរបស់ព្រះពុទ្ធ
គោលការណ៏ទី១
ការសំរេចចិក្តត្រូវបានធ្វើឡើងដោយការបោះឆ្នោត។
គោលការណ៏ទី២រាល់ទស្សនៈរបស់អ្នកដទៃគឺជាកម្មវត្ថុចំបង
ឯការខ្វែងកំនិតត្រូវបានដោះស្រាយដោយការយោកយល់និងអធ្យាស្រ័យ។
គោលការណ៍ទី៣
ទោះជាច្បាប់អ្វីក៍ដោយដែលមានវត្តមាននៅទីនោះត្រូវបានគេបង្ខំអោយ
ប្រតិបត្តិតាមជាច្បាប់រៀបចំឡើងដោយមិនទាន់ជាក់លាក់។
គោលការណ៍៤
សង្កត់ធ្ងន់លើចំនងទាក់ទងរវាងមនុស្សជំនាន់មុននិង ជំនាន់ក្រោយ។
គោលការណ៏៥
ក្មេងនិងស្រ្តីមិនអាចរៀបការដោយបង្ខំបានឡើយ។អ្នកនយោបាយរូបនោះ ជាអ្នកថែរក្សានូវអំណាចសិលធម៌។
ឃ.លក្ខណៈវិនិច្ឆ័យនៃអភិបាលកិច្ចល្អ
លក្ខណៈវិនិច្ឆ័យនៃអភិបាលកិច្ចល្អមានដូចជាៈ
- · ការចូលរួមពីសំណាក់ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល ឯកជន
- · និរន្តភាព
- · ភាពស្របច្បាប់និងប្រជាពលរដ្ឋអាចទទួលយកបាន
- · តម្លាភាព
- · បង្កើតភាពត្រឹមត្រូវនិងតម្លាភាព
- · មានសមត្ថភាពក្នុងការអភិវឌ្ឃន ធនធាន និងវិធីសាស្រ្តក្នុងការគ្រប់គ្រង
- · បង្កើនតុល្យភាពភេទ
- · អត់អោននិងទទួលយកនូវកំនិតមតិផ្សេងៗ
- · មានសមត្ថភាពប្រមូលកំលាំងធនធានសំរាប់បុព្វហេតុសង្គម
- · ពង្រឹងយុន្តការអ្នកស្រុកដើមឬជនជាតិភាគតិច
- · ប្រតិបត្តិការដោយអំណាចនៃច្បាប់
- · មានសមត្ថភាព និងប្រសិទ្ធភាពក្នុងការប្រើប្រាស់ធនធាន
- · បង្កើននិងទទួលបាននូវសេចក្ដីគោរពនិងជំនឿទុកចិត្ត
- · មានការទទួលខុសត្រូវ អាចកំណត់និងទទួលយកតំណោះស្រាយបញ្ហាជាតិ
- · មានលក្ខណៈជួយសំរូលនិងជួយជំរុញកិច្ច
- · ធ្វើអោយកិច្ចការមានប្រក្រតីភាពជាជាងត្រួតត្រា
- · អាចដោះស្រាយបានទាន់ពេលវេលា
- · តំរង់ទិសដៅទៅរកសេវាសាធារណៈ។
IV ទស្សនៈនយោបាយរបស់ព្រះពុទ្ធ
តាមខែ្សស្រឡាយរបស់ពុទ្ធទាំងខាងបិតានិង
មាតា គឺជាសក្យវង្សព្រាហ្មណ៍ បើពិនិត្យផ្លូវ នយោយ និង
ច្បាប់វិញព្រះពុទ្ធឈរលើទស្សនៈប្រឆាំងនឹងការបែងចែកវណ្ណៈ និង បញ្ហាវិសមភាពសង្គមដូចដែលកំណត់ទុកក្នុងលទ្ធិព្រាហ្មណ៍
និង ច្បាប់មុនគឺព្រះអង្គមិនពេញចិត្ត ការលើកតំកើងតួនាទី និង
សិទិ្ធហួសហេតុពេករបស់វណ្ណៈព្រាហ្មណ៍ ក្នុងទំនាក់ទងសង្គម ។
ចំពោះទស្សនៈព្រះពុទ្ធចំពោះការបង្កើតរដ្ឋឡើង
មានការវិវត្តដូចខាងក្រោម ៖
- ស្ថានភាពធម្មជាតិដើម
- ការបង្កើតបានគ្រួសារ
- ការបង្កើតអោយមានកម្មសិទិ្ធឯកជន
- ការបង្កើតអោយមានរដ្ឋាភិបាល
- និង ការកកើតជាក្រុមសង្គមផ្សេងៗ ។
១ .របបរាជានិយម
តាមទស្សនៈនៃការគ្រប់គ្រងរដ្ឋរបស់ព្រះពុទ្ធ
នយោបាយគ្រប់គ្រងរដ្ឋប្រទេសគ្មានស្តេចឬគ្មាន មេដឹកនាំមិនអាចរស់នៅបានឡើយ
។ព្រោះស្តេចជាមនុស្សកំពូលៈ
- មនុស្សកំពូលដែលគេបោះឆ្នោតជ្រើសតាំង
- ម្ចាស់ទឹកដី
- ប្រភេទនៃការពេញចិត្តរបស់រាស្ត្រ និង សេចក្តីសប្បាយ
- អ្នកគោរពអនុវត្ត និង បណ្ដុះបណ្តាលធម៌
- អ្នកប្រសើរបំផុត និង អ្នកដឹកសង្គម
- អ្នកចំនានជាងគេ និងប្រសើរក្នុងចំណោមមនុស្សទាំងអស់
- អ្នកការពារប្រជាជនរបស់ខ្លួនដូច ឪពុករក្សាកូន
- និមិត្តរូបរបស់រដ្ឋជាជំរករបស់រាស្ត្រ
- អ្នកបណ្ដុះធម៌ និង ការពារអោយអធម៌
- ប្ររាស្រ្តដាក់សេចក្តី ទុកចិត្តលើសេ្តច ព្រោះសេ្តចជាទេវៈ ។
ឯកសារយោង
១/ប្រវត្តគំនិតនយោបាយ សាស្រា្ដចារ្យ អ៊ុន
សកក្កដា
២/ប្រវត្តគំនិតនយោបាយ សាស្រ្ដាចារ្យ ឈុន ណារ៉េត
No comments:
Post a Comment