I. ការបង្កើតកិច្ចសន្យា
កិច្ចសន្យាមានអានុភាពដោយសារសំណើរ
និងស្វីការត្រូវគ្នា[1] ។
ទន្ទឹមនឹងនេះ កិច្ចសន្យាបានបង្កើតឡើងនៅពេលដែលដំណឹងអំពីស្វីការ បានមកដល់អ្នកស្នើ [2]
។
ក.សំណើ
សំណើ គឺជាការបង្ហាញឆន្ទៈជាឯកតោភាគី
ដើម្បីសុំបង្កើតកិច្ចសន្យាដែលភ្ជាប់មកជាមួយនូវចំណងគតិយុត្តក្នុងករណីដែលភាគីម្ខាងទៀតបានផ្តល់ស្វីការតបចំពោះសំណើនោះ
។ សំណើអាចធ្វើឡើងដោយមានកំណត់អំលុងពេល ឬគ្មានកំណត់ អំឡុងពេលសម្រាប់ស្វីការបាន ។
អានុភាពនៃសំណើត្រូវកើតឡើងនៅពេលដែលសំណើនោះបានដល់ភាគីម្ខាងទៀត ។
ប៉ុន្តែអានុភាពត្រូវបាត់
បង់ទៅវិញនៅពេលដែលដំណឹងអំពីការដកសំណើវិញបានដល់ភាគីម្យ៉ាងទៀត
ក្នុងពេលជាមួយគ្នានិងពេលសំណើដល់ ឬដល់មុនពេលសំណើដល់ ។
សំណើដែលមានកំណត់អំឡុងពេលសម្រាប់ស្វីការ
ត្រូវបាត់បង់អានុភាពដោយស្វ័យប្រវត្តិ បើអ្នកស្នើមិនទទួលដំណឹងអំពីស្វីការក្នុងរយៈពេលកំណត់នោះ
នៅពេលដែលផុតអំឡុងពេលសម្រាប់ស្វីការ
ឬពេលអ្នកស្នើបានទទួលដំណឹងបដិសេធសំណើពីភាគីម្ខាងទៀតក្នុងអំឡុងពេលសម្រាប់ស្វីការ
សំណើនោះក៏គ្មានអានុភាពដែរ ។
ចំពោះសំណើមិនកំណត់អំឡុងពេលសម្រាប់ស្វីការ
ត្រូវបាត់បង់អានុភាពនៅពេលដែលគួភាគីទទួលសំណើមិនបានយល់ព្រមភ្លាមៗ
ក្នុងស្ថានភាពដែលគូរភាគីកំពុងនិយាយគ្នាហើយអាច ឆ្លើយតបភ្លាមៗបាន ។
អ្នកស្នើមិនអាចដកសំណើវិញ
ក្នុងអំឡុងពេលសមរម្យបានទេ ប្រសិនបើ គូភាគីធ្វើសំណើដែលមិននិយាយគ្នា
។ លុះត្រាតែអ្នកស្នើជូនដំណឹងអំពីការដកវិញបានទៅដល់ ភាគីម្ខាងទៀតមុនពេលភាគីនោះជូនដំណឹងអំពីស្វីការទើបការដកសំណើនោះមានអានុភាព
។ កិច្ចសន្យាត្រូវបានកើតឡើងនៅពេលដែលអ្នកទទួលសំណើរយល់ព្រមចំពោះអ្នកស្នើ ។
ខ.ស្វីការ
ស្វីការ
គឺជាការបង្ហាញឆន្ទៈយល់ព្រមរបស់អ្នកទទួលសំណើដល់អ្នកស្នើ ។
នៅពេលដែល ស្វីការបានដល់អ្នកស្នើស្វីការនោះ ត្រូវមានអានុភាពហើយការជូនដំណឹងអំពីការដកស្វីការវិញមាន លក្ខណៈដូចសំណើដែរ ។
បើស្វីការបានដាក់លក្ខណខណ្ឌ ឬកែប្រែសារធាតុផ្សេងៗ
នៃសំណើ ស្វីការនោះក្លាយជាសំណើថ្មី ។
ប៉ុន្តែបើលក្ខណខណ្ឌ ឬការកែប្រែនោះមិនធ្វើឲ្យមានការកែប្រែសារធាតុរបស់សំណើទេ ស្វីការនោះមានសុពលភាពក្នុងករណីដែលអ្នកស្នើមិនបានតវ៉ាភ្លាមៗ ។
II. សុពលភាពនៃកិច្ចសន្យា
កិច្ចសន្យាដែលចាត់ទុកថាត្រឹមត្រូវតាមគតិច្បាប់
លុះត្រាតែភាគីទាំងសងខាងគោរពនូវលក្ខខណ្ឌគ្រិះ
និងលក្ខខណ្ឌទម្រង់នៅក្នុងដំណាក់កាលបង្កើតកិច្ចសន្យានោះ ។
ក.លក្ខខណ្ឌគ្រីះ
កិច្ចសន្យាមានសុពលភាពនៅពេលដែលគូភាគីបានបំពេញលក្ខខណ្ឌដូចខាងក្រោម៖
Ø ការព្រមព្រៀង
គឺជាឆន្ទៈរបស់គូភាគីក្នុងការបង្កើតកិច្ចសន្យាដោយពិតប្រាកដ និង
ដោយសេរីគ្មានការគំរាមគំហែង ឆបោកឬក្លែងបន្លំពីភាគីណាឡើយ ។ ការព្រមព្រៀង ៖
-
មិនត្រូវមានវិការៈ
ការបន្លំចេញពីភាគីម្ខាងដែលជាអ្នកលក់
ឬអ្នកជួលដែលបន្លំទៅលើសារពើពន្ធនៃវត្ថុ
ការភ័ន្តច្រឡំអាចចេញពីអ្នកលក់
ឬអ្នកទិញដែលរួចមានការភ័ន្តច្រឡំទៅលើបុគ្គល ឬសារធាតុនៃវត្ថុ
ហឹង្សា
ត្រូវកើតឡើងចំពោះគូភាគី ហើយចែកជា ២ ប្រភេទ៖
-
រូបកាយ
-
ផ្លូវចិត្ត
ការប្រើហឹង្សា
ចំពោះអតិថិជន ដែលមិនមែនជាគូភាគីមិនត្រូវរាប់បញ្ចូលនោះទេ ។
Ø សមត្ថភាព
គឺជាលក្ខណៈសម្បត្តិរបស់បុគ្គលម្នាក់ៗ
ដែលអាចក្លាយជាម្ចាស់សិទ្ធិ និង កាតព្វកិច្ចដែលអាចវិនិច្ឆ័យបាន
អំពីលទ្ធផលនៃសកម្មភាពរបស់ខ្លួនដែលអាចធ្វើឲ្យ
សកម្មភាពរបស់ខ្លួនមានអានុភាពតាមផ្លូវច្បាប់ ។
គោលការណ៍
៖ កិច្ចសន្យាត្រូវធ្វើឡើងដោយនីតិជន ដែលគ្មានវិបល្លាសស្មារតី
(មានន័យថាមានបញ្ហាខួរក្បាល)និងធ្វើឱ្យកិច្ចសន្យានោះមានសុពលភាព ។ ផ្ទុយទៅវិញ
បើសិនកិច្ចសន្យានោះ ធ្វើឡើងដោយអនីតិជន ឬជនមានវិបល្លាសស្មារតី
កិច្ចសន្យានឹងគ្មានសុពលភាព។
អញ្ញត្តកម្ម
៖ អនីតិជន ដែលបានចុះកិច្ចព្រមព្រាងហើយ ប្រសិនបើមានការយល់ព្រម ឬការអនុញ្ញាតពីឪពុក
ម្តាយ ឬអាណាព្យាបាល កិច្ចសន្យានោះ នឹងមានសុពលភាពឡើងវិញ។
ករណីដែលអនីតិជនមានអត្ថាធិនភាព
គឺមានសិទ្ធិ និងកាតព្វកិច្ចដូចនីតិជនដែរ ដែលអាចចុះកិច្ចសន្យា
ហើយធ្វើឱ្យកិច្ចសន្យានោះមានសុពលភាព ដោយមិនចាំបាច់មានការយល់ព្រមពីឪពុក ម្តាយ
ឬអាណាព្យាបាលនោះទេ។
Ø កម្មវត្ថុ
គឺជាខ្លឹមសារសំខាន់នៃកិច្ចសន្យាដែលកម្មវត្ថុនោះត្រូវតែជាក់លាក់ ដែលអាចធ្វើទៅបាន ឬបំពេញបាន និង ស្របច្បាប់ មិនប៉ះពាល់ដល់របៀបរៀបរយសាធារណៈ ឬទំនៀមទំលាប់ល្អរបស់ប្រពៃណី ។ ករណីកិច្ចសន្យាមានសុពលភាព
ប្រសិនបើភាគីណាមួយមិនបានបំពេញកាតាលិក ឬកាតព្វកិច្ចដែលមានចែងក្នុងកិច្ចសន្យា
ភាគីផ្សេងៗ ទៀតអាចប្រើប្រាស់យន្តការតុលាការ ដើម្បីសុំរំលាយកិច្ចសន្យា
ឬប្តឹងសុំរឹបអូសទ្រព្យសម្បត្តិយកមកលក់ឡៃឡុង ក្នុងករណីដែលភាគីនោះគ្មានប្រាក់សង
ឬប្តឹងដាក់ពន្ធនាគារបង្ខំលើរូបកាយ ប្រសិនភាគីនោះមិនព្រមអនុវត្តកាតពវកិច្ចទៀត។
ការបង្ហាញឆន្ទៈដោយមិនពិតប្រាកដ
និងដោយសេរីត្រូវវៀរចាកនូវវិការៈក្នុងការបង្ហាញឆន្ទៈដូចជា៖ ការភ័ន្តច្រឡំ ការឆបោក
ការគំរាមកំហែង ការបង្ហាញការមិនពិត
ឬការកេងចំណេញហួសហេតុ ។
អ្នកបង្ហាញឆន្ទៈអាចលុបចោលកិច្ចសន្យាបានដោយហេតុថា
មានការបង្ហាញឆន្ទៈនោះមានវិការៈ ក្នុងករណីដូចខាងក្រោម៖
o ការបង្ហាញឆន្ទៈត្រូវបានធ្វើឡើងដោយការភ័ន្តច្រឡំ
។
o ការបង្ហាញឆន្ទៈត្រូវបានធ្វើឡើងដោយការឆបោក
ឬការគំរាមកំហែង ឬការបង្ហាញការមិន ពិតរបស់ភាគីម្ខាងទៀត ។
ខ.លក្ខខណ្ឌទម្រង់
កិច្ចសន្យាមានអានុភាពទៅបានលុះត្រាតែ
មានភាគីនៃកិច្ចសន្យាធ្វើឡើងជាលាយលក្ខណ៍អក្សរក្រោមទម្រង់ជាលិខិតយថាភូត ។
កិច្ចសន្យាដែលភាគីម្ខាងទទួលករណីកិច្ចធ្វើអនុប្បទាននូវកម្មសិទ្ធិអចលន
វត្ថុ
ឬករណីកិច្ចធ្វើលទ្ធកម្មនូវកម្មសិទ្ធិលើអចលនវត្ថុនិងមានអានុភាពលុះត្រាតែបានធ្វើលិខិតយថាភូត
។ [4]
ធ្វើឡើងដោយផ្ទាល់មាត់
៖
-
យោងលើក្រឹត្យច្បាប់លេខ ៣៨ តំលៃ តិចជាង ៥០០០ រៀល
-
ភស្តុតាងគ្មានសុវត្ថិភាពគតិយុត្តិ
ធ្វើឡើងដោយលាយល័ក្ខអក្សរ ៖
លិខិតធម្មតា
-
មិនទាមទារឱ្យមានការប្រថាប់ត្រាទេ
-
មានត្រឹមតែស្នាមមេដៃគូភាគី និងសាក្សី
លិខិតយថាភូត
-
ត្រូវការប្រថាប់ត្រាពីអាជ្ញាធរមានសមត្ថកិច្ច ។ ឧទាហរណ៍ ៖
ត្រាមេឃុំ ត្រាមន្រ្តីសុរិយោដី ត្រាមន្រ្តីសាការី ។
លិខិតយថាភូត មានតំលៃគតិយុត្តិ
ឬសុវត្ថិភាពគតិយុត្តិខ្ពស់ជាង លិខិតលាយល័ក្ខអក្សរធម្មតា និងធ្វើឡើងដោយផ្ទាល់មាត់ ។
III. ការអនុវត្តកិច្ចសន្យា
កូនបំណុលត្រូវអនុវត្តកាតព្វកិច្ចរបស់ខ្លួនដោយសុចរិត និងស្មោះត្រង់ឲ្យស្របទៅតាមខ្លឹម
សារនៃកិច្ចសន្យា ។ នៅពេលភាគីបានបំពេញកាតព្វកិច្ចរួចរាល់ហើយ
បណ្តាលអោយកាតព្វកិច្ចនោះរលត់ ។
ករណីយកិច្ចរបស់កូនបំណុលក្នុងការអនុវត្តកាតព្វកិច្ច៖
១.កូនបំណុលត្រូវអនុវត្តកាតព្វកិច្ចរបស់ខ្លួនអោយស្របទៅតាមខ្លឹមសារនៃកិច្ចសន្យា
និងគោលការណ៍នៃភាពសុចរិត និងភាពស្មោះត្រង់ ។
២.ការអនុវត្តកាតព្វកិច្ចរបស់ខ្លួនអោយស្របទៅតាមខ្លឹមសារនៃកិច្ចសន្យា
និងគោលការណ៍នៃភាពសុចរិត និងភាពស្មោះត្រង់ ត្រូវចាត់ទុកជាការសងដែលនាំឲ្យ
កាតព្វកិច្ចរលត់ ។[5]
ប្រសិនបើកូនបំណុលមិនព្រមអនុវត្តកាតព្វកិច្ចដោយស្ម័គ្រចិត្តទេ
ម្ចាស់បំណុលអាចប្តឹងទៅ តុលាការដើម្បីទាមទាឲ្យអនុវត្ត ។
ប៉ុន្តែបើគូភាគីបានស្រុះស្រួលគ្នាថាមិនទាមទារឲ្យអនុវត្តតាមផ្លូវតុលាការទេ
ម្ចាស់បំណុលមិនអាចប្តឹងតុលាការបានឡើយ ។
សិទ្ធិរបស់ម្ចាស់បំណុលក្នុងការទាមទារឲ្យកូនបំណុលអនុវត្តកាតព្វកិច្ចដូចជា៖
១.
ម្ចាស់បំណុលអាចទាមទារអោយកូនបំណុលអនុវត្តកាត្វកិច្ចតាមផ្លូវតុលាការ ។
២.
ទោះបីជាម្ចាស់បំណុល
អាចទាមទារអោយកូនបំណុលអនុវត្តកាត្វកិច្ចតាមផ្លូវតុលាការក៏ដោយម្ចាស់បំណុលមិនអាចទាមទារអោយអនុវត្តតាមផ្លូវតុលាការបានឡើយក្នុងករណីមានការព្រមព្រៀងរវាងភាគីនៃកិច្ចសន្យាថាមិនទាមទារអោយអនុវត្តតាមផ្លូវតុលាការ
។
៣.ទោះបីជាមានការកម្រិតនូវសិទ្ធិទាមទារ
ឲ្យអនុវត្តតាមផ្លូវតុលាការដោយសារមានករណីខាងលើនេះក៏ដោយ
ប្រសិនបើកូនបំណុលបានអនុវត្តកាតព្វកិច្ចដោយស្ម័គ្រចិត្តហើយ ម្ចាស់បំណុលអាចទទួល និង
រក្សាទុកនូវតាវលិកនេះ ដោយចាត់ទុកថាជាការសងបាន ។ [6]
ចំពោះកិច្ចសន្យាអញ្ញមញ្ញ
ភាគីដែលត្រូបអនុវត្តកាតព្វកិច្ចមុនមានសិទ្ធិមិនអនុវត្តកាតព្វកិច្ច របស់ខ្លួន
បើមានការបារម្មណ៍ថាភាគីម្ខាងទៀតប្រាកដជាមិនអនុវត្តទេ ។
ប៉ុន្តែបើភាគីនោះបានដាក់ប្រតិភោគ ឬមានវិធានការផ្សេងៗទៀត
ដើម្បីរំលត់ក្តីបារម្មណ៍នោះហើយបញ្ញត្តិនេះ មិនអនុវត្តទេ ។
ឯកសារយោង
Ø ក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ នៃព្រះរាជាណាចក្រកម្ពុជា
Ø ការបកស្រាយក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧
នៃព្រះរាជាណាចក្រកម្ពុជា
Ø នីតិកាតព្វកិច្ច សាស្ត្រចារ្យ គង់
សុភ័ក្ត្រ
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំ ២០១៣
អធ្យាស្រ័យបង បើគេសួរយើងឪ្យពន្យល់អំពីគោលការណ៍នៃការបង្កើកិច្ចសន្យា?តើយើងឆ្លើយដូចម្តេច?តែបើបងមានឯកសាណាមួយដែលពាក់ព័ន្ធនឹងសំណួនេះអាចឲ្យខ្ញុំឃើញបានដែររឺទេ? អគុណ
ReplyDelete