សេចក្តីផ្តើម
ជា គោលការណ៍ រាល់សកម្មភាព ឬកិច្ចការរបស់រាជ រដ្ឋាភិបាល
ត្រូវស្ថិតក្នុងនីត្យានុកូលភាពយ៉ាងខ្ជាប់ខ្ជួន។ បើយើង
ពិនិត្យទៅលើកិច្ចការរបស់រាជរដ្ឋាភិបាលមានពីរប្រភេ ទធំៗ គឺ កិច្ចការរដ្ឋបាល និងកិច្ចការនយោបាយ។
- កិច្ចការរដ្ឋបាល គឺរាល់លិខិតស្នាមលិខិតបទដ្ឋានរាល់ការងារ
គ្រប់គ្រងរដ្ឋបាលទាំងអស់ នៅក្នុងរចនាសម្ព័ន្ធនៃស្ថាប័នទាំងឡាយ
ដែលមាននៅក្នុងរដ្ឋាភិបាល។ កិច្ចការរដ្ឋបាលទាំងនេះស្ថិតនៅក្រោម នីតិរដ្ឋបាល
ជាពិសេសនៅក្នុងការត្រួត ពិនិត្យ នីត្យានុកូលភាពរបស់ តុលាការ(ផ្នែករដ្ឋបាល)។
- កិច្ចការនយោបាយ គឺរាល់លិខិតស្នាម និងការងាររដ្ឋាភិបាល
ជាមួយនឹងអង្គការនីតិបញ្ញត្តិ អង្គការអន្តរជាតិ និងរដ្ឋអំណាច បរទេស(កិច្ចការទូត)។
កិច្ចការនយោបាយនេះគេហៅថា “រដ្ឋា
ភិបាលកិច្ច”។ រដ្ឋាភិបាលកិច្ច
មិនស្ថិតនៅក្រោមចំណុះ នីតិរដ្ឋបាល និងតុលាការឡើយ។
រដ្ឋាភិបាលកិច្ចមានអភ័យឯកសិទ្ធិយុត្តាធិការ”។
នាយករដ្ឋមន្ត្រីជាប្រមុខរាជរដ្ឋា ភិបាល
និងជាប្រមុខអង្គនីតិ ប្រតិបត្តិ។ នាយករដ្ឋមន្ត្រីទទួលខុសត្រូវក្នុងការដឹកនាំប្រទេស
ដោយ ផ្អែកតាមរដ្ឋធម្មនុញ្ញ ច្បាប់ សន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិ។ អង្គនីតិប្រតិបត្តិត្រូវការច្បាប់ជាចាំបាច់
សម្រាប់រៀបចំសណ្តាប់ធ្នាប់ សង្គម ការពារផលប្រយោជន៍ និងសន្តិសុខជូនប្រជាពលរដ្ឋ។
ក្រសួង ស្ថាប័នជាច្រើនផ្តុំគ្នាឡើងបង្កើតបានជារដ្ឋាភិបាល ហើយក្រសួង ស្ថាប័ន
របស់រដ្ឋាភិបាលនីមួយៗ មានអង្គភាពខ្សែបណ្តាញរបស់ខ្លួន នៅតាមបណ្តាលខេត្ត-ក្រុង-ស្រុ
ក-ខណ្ឌ-ឃុំ-សង្កាត់-ចំណែកឯ ក្រសួងការបរទេសនិងសហ ប្រតិបត្តិការអន្តរជាតិ
មានស្ថានទូត ប្រចាំនៅឯបរទេស។
១. ដំណើរការតាក់តែងច្បាប់
ដើម្បីធ្វើឱ្យការតា ក់តែងច្បាប់នីមួយៗ
ទទួលបានលទ្ធផល ល្អ កត្តានេះគឺទាមទារឱ្យមានអ្នកជំនាញ អ្នកអនុវត្តន៍ជាក់ស្តែង និង អ្នកមានបទពិសោធន៍ជាច្រើនចូល
រួមរៀបចំ។ ដំណើរការរៀបចំតាក់ តែងច្បាប់
គឺជាភារកិច្ចមួយយ៉ាងសំខាន់របស់រាជរដ្ឋាភិបាល ហើយ ត្រូវបានមជ្ឈដ្ឋាន
ពាក់ព័ន្ធនានាចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើទិដ្ឋភាពនយោបាយ បច្ចេកទេស និង
កិច្ចដំណើរការនៃការតាក់តែង ច្បាប់នោះ ដូចជា ច្បាប់ស្តីពីការងារ
ច្បាប់ស្តីពីបាតុកម្មដោយសន្តិវិធី ត្រូវបានមជ្ឈដ្ឋានកម្មករ និយោជិត និយោជក
និងសង្គមស៊ីវិល យកចិត្តទុកដាក់យ៉ាងខ្លាំង ពីព្រោះច្បាប់ទាំងនេះ ពាក់ព័ន្ធដល់សិទ្ធិ
សេរីភាព និងផលប្រយោជន៍របស់អ្នកពាក់ព័ន្ធទាំងនោះ។ សេចក្តី សម្រេចចិត្តផ្នែកនយោបាយ
ដែលជាបំណងល្អរបស់រាជរដ្ឋាភិបាល ពេលខ្លះមិនអាចសម្រេចលទ្ធផលបាន
តាមសេចក្តីប្រាថ្នាឡើយ បើ សិនជាខ្លឹមសារច្បាប់នោះ មិនស្របគ្នា
ឬមានកំហុសផ្នែកបច្ចេកទេស ឬ គោលគំនិតជាដើម។ កន្លងមករាជរដ្ឋាភិបាល បានប្រគល់ភារកិច្ច
ឱ្យក្រសួង ស្ថាប័ននានា កសាងសេចក្តីព្រាងច្បាប់ដែលពាក់ព័ន្ធនឹង សមត្ថកិច្ចរបស់ខ្លួន
ដូចជា ក្រសួងមហាផ្ទៃ កសាងសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ
និងគ្រាប់រំសេវ ក្រសួង សុខាភិ បាល
កសាងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងឱសថជាដើម ។
ច្បាប់នីមួយៗតែងពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់អង្គភាពច្រើន ហេតុនេះ
ក្រសួងស្ថាប័ននីមួយៗត្រូវបង្កើតគណៈកម្មការ ដើម្បីទទួលបន្ទុក
តាក់តែងសេចក្តីព្រាងច្បាប់នោះ។ គណៈកម្មការនេះ មានសមាស
ភាពចម្រុះមកពីអង្គភាពពាក់ព័ន្ធនានា។ ចំពោះ អង្គភាពណាដែល
មានសមត្ថកិច្ចពាក់ព័ន្ធច្រើនជាងគេ ប្រធានអង្គភាពនោះ អាចទទួល ភារកិច្ចច្រើនជាងគេ
ឬអាចទទួលភារកិច្ចច្រើនជាងគេនៅក្នុង គណៈកម្មការ ដូចជា
នៅក្នុងការធ្វើសេចក្តីព្រាងច្បាប់ស្តីពីគណបក្ស នយោបាយ នាយកដ្ឋាន កិច្ចការនយោបាយ
មានភារកិច្ចរ៉ាប់រងក្នុង ការធ្វើសេចក្តីព្រាងច្បាប់មុនគេ និងមានការវាយកុំព្យូទ័រ
ការកោះ ប្រជុំគណៈកម្មការ និងជាអ្នកកែសម្រួលជាដើម។ .
អ្នកតាក់តែងសេចក្តីព្រាងច្បាប់ ចាំបាច់ត្រូវទទួលការណែនាំពីថ្នាក់ដឹកនាំក្រសួង
ស្ថាប័ន លើគោលការណ៍សំខាន់ៗ មួយចំនួន នៃខ្លឹមសារច្បាប់។
ជួនកាលអ្នកសរសេរសេចក្តីព្រាង អាចមាន សេចក្តីដកស្រង់នៅក្នុងកំណត់ហេតុ
នៃសម័យប្រជុំគណៈរដ្ឋមន្ត្រី ពាក់ព័ន្ធនឹងបញ្ហាដែលត្រូវសរសេរក្នុងសេចក្តីព្រាងច្បា
ប់។ ទន្ទឹម នឹងនេះដែរ អ្នកតាក់តែងត្រូវស្រាវជ្រាវច្បាប់ នៃប្រទេសនានា ច្បាប់
អន្តរជាតិជាដើម។ អ្នកតាក់តែងត្រូវធ្វើការសិក្សាឱ្យបានស៊ីជំរៅ លើឯកសារ
និងលិខិតបទដ្ឋាននានា ដែលមានខ្លឹមសារពាក់ព័ន្ធនឹង
សេចក្តីព្រាងច្បាប់ដែលត្រូវតាក់តែងនោះ។ រីឯស្ថាប័នអង្គការមិន
មែនរដ្ឋាភិបាលនានាអាចផ្តល់មតិក្នុងការកសាង សេចក្តីព្រាងច្បាប់ ផងដែរ ហើយមតិទាំងនោះ
មានប្រយោជន៍ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិចារណា។ .
ក្រោយពីបានប្រមូល ឯកសារ
ព្រមទាំងបានសិក្សាល្អិតល្អន់ លើបញ្ហានានារួច
ហើយ អ្នកតាក់តែងសេចក្តីត្រូវចាប់ផ្តើមសរសេរ
សេចក្តីព្រាងច្បាប់តែម្តង។ នៅពេលសេចក្តីព្រាងច្បាប់ត្រូវបាន បញ្ចប់ហើយ
ត្រូវអញ្ជើញគណៈកម្មការប្រជុំពិនិត្យ និងកែសម្រួល សេចក្តីព្រាងច្បាប់នោះ ។
ក្នុងសម័យប្រជុំសមាជិកគណៈកម្មការ រួមទាំងអ្នកតាក់តែងសេចក្តីព្រាង ត្រូវពិនិត្យ
និងកែសម្រួលសេចក្តី ព្រាងច្បាប់ម្តងមួយមាត្រាៗ រហូតដល់ចប់មាត្រាទាំងអស់ ។ អ្នក តាក់តែងសេចក្តីព្រាងត្រូវកែសម្រួលខ្លឹមសារ
នៃមាត្រានានា តាម ការសម្រេចរបស់អង្គប្រជុំ។
ការបង្កើតគណៈកម្មការត្រួតពិនិត្យ
២-ការបង្កើតគណៈកម្មការត្រួតពិនិត្យ
ក្រោយពេលដែលគណៈកម្មការបានពិនិត្យ និងកែសម្រួល
គ្រប់មាត្រារួចហើយ សេចក្តីព្រាងច្បាប់ត្រូវបានបញ្ជូនមក ថ្នាក់ដឹក
នាំក្រសួងពិនិត្យនិងកែសម្រួលជាថ្មីម្តងទៀត។ អ្នកតាក់តែងត្រូវ
កែសម្រួលសេចក្តីព្រាងច្បាប់តាមការសម្រេចរបស់ អង្គប្រជុំថ្នាក់ ដឹកនាំក្រសួង។
បន្ទាប់ពីប្រជុំសម្រេចរួចហើយ ក្រសួងសាមីត្រូវ
បញ្ជូនសេចក្តីព្រាងច្បាប់នោះដោយមានលិខិតមួយច្បាប់ អមទៅជា មួយជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យ
និងសម្រេច។ លិខិតអមនេះត្រូវ ចុះហត្ថលេខាដោយប្រធានស្ថាប័ន (រដ្ឋមន្ត្រីឬ
រដ្ឋលេខាធិការចំពោះ ស្ថាប័នដែលមានរដ្ឋលេខាធិការជាប្រធាន ។ .
បន្ទាប់ពីទទួលសេច ក្តីព្រាងច្បាប់ហើយ
ទីស្តីការគណៈ រដ្ឋមន្ត្រី ចាត់ចែងឱ្យក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមសង្កេតការណ៍
សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (OBSES) នៃទីស្តីការគណៈ
រដ្ឋមន្ត្រី ពិនិត្យទៅលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់នោះ ដោយអញ្ជើញតំណាងក្រសួង
សាមីអ្នកផ្តើមសេចក្តីព្រីងច្បាប់ទៅបំភ្លឺ។
ជាទូទៅ
ក្រុមប្រឹក្សាអ្នកច្បាប់ពិនិត្យទៅលើគោលការណ៍នៃទម្រង់ លក្ខណៈ បច្ចេកទេស
និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ រីឯក្រុមសង្កេតការណ៍សេដ្ឋកិច្ច សង្គមកិច្ច
និងវប្បធម៌ ពិនិត្យលើខ្លឹមសារនៃសេចក្តី ព្រាងច្បាប់ដែលអាចមានផលប៉ះពាល់ ដល់
សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌។ បន្ទាប់ពីពិនិត្យ
និងកែសម្រួលតាមមតិរបស់អង្គភាពទាំងពីរនេះរួច ទើបសេចក្តីព្រាងច្បាប់នោះ
ត្រូវបានដាក់ប្រជុំឆ្លងអន្តរ ក្រសួងនៅទីស្តីការគណៈរដ្ឋមន្ត្រីដោយមានតំណាងក្រសួងសា
មីព្រាង ច្បាប់ចូលរួមបំភ្លឺ និងការពារសេចក្តីព្រាងច្បាប់នោះព្រមទាំងមាន
ក្រុមប្រឹក្សាអ្នកច្បាប់ និង
ក្រុមសង្កេតការណ៍ សេដ្ឋកិច្ច សង្គមកិច្ច
និងវប្បធម៌ជួយបំភ្លឺក្នុងអង្គប្រជុំនោះផង។ ក្រោយពីពិនិត្យនិងកែ
សម្រួលក្នុងអង្គប្រជុំអន្តរក្រសួងរួចមក ទើបសេចក្តីព្រាង ច្បាប់នោះ
ត្រូវបានដាក់ប្រជុំឆ្លងពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងអនុម័ត
បន្ទាប់មកគណៈរដ្ឋមន្ត្រី ត្រូវបញ្ជូនសេចក្តីព្រាងច្បាប់នោះទៅរដ្ឋ សភា ដោយភ្ជាប់ទៅជាមួយនូវសេចក្តីថ្លែងហេតុដែលពន្យល់អំពី
មូលហេតុសំខាន់ និងភាពចាំបាច់ក្នុងការធ្វើច្បាប់នោះ និងចំនួនច្បាប់
នៃសេចក្តីព្រាងច្បាប់ ដែលត្រូវផ្ញើទៅរដ្ឋសភាគឺមានចំនួនតាម សមាជិករដ្ឋសភាទាំងមូល (ឧ
ទាហរណ៍១២៣ ច្បាប់)។ ផ្អែក តាមបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ដែលបានចែងអំពីនីតិវិធីនេះ
ដូចជា “សេចក្តីព្រាងច្បាប់របស់រាជរដ្ឋាភិបាល
ត្រូវបញ្ជូនមកគណៈកម្មា ធិការអចិន្ត្រៃយ៍នៃរដ្ឋសភា។ សេចក្តីព្រាងច្បាប់នោះជាលិខិត
លាយលក្ខណ៍អក្សរហើយត្រូវចែកជូនអ្នកតំណាងរាស្ត្រ ទាំងអស់
ព្រមទាំងសេចក្តីថ្លែងហេតុមកជាមួយផង។ គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាបញ្ជូនសេចក្តីព្រាងច្បាប់នោះទៅគណៈក
ម្មការ តាមមុខជំនាញឱ្យពិនិត្យ។ កាលបើពិនិត្យរួចហើយ ប្រធាននៃគណៈ
កម្មការនោះត្រូវនាំយក
យោបល់របស់គណៈកម្មការមក ជម្រាបជូនរដ្ឋសភា។
បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ពិនិត្យសេចក្តីព្រាងច្បាប់នោះរួចហើយ
ក៏ដាក់ជូនទៅគណៈកម្មការ ជំនាញ ដូចជា ឧទាហរណ៍ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង
អាវុធជាតិផ្ទុះ ត្រូវដាក់ជូនទៅគណៈកម្មការមហាផ្ទៃការពារជាតិ អង្កេត និងបោសសំអាត។
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងឱសថ ត្រូវដាក់ជូនទៅគណៈកម្មការ
សុខាភិ-បាលសង្គមកិច្ច ការងារកិច្ច ការនារី។ សេចកី្តព្រាងច្បាប់ស្តីពីការវិនិយោគ
ត្រូវដាក់ជូនគណៈ កម្មការសេដ្ឋកិច្ច និងផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ
និងបរិស្ថាន៘ នៅពេលសេចក្តីស្នើច្បាប់ ឬសេចក្តីព្រាងច្បាប់
មកដល់គណៈកម្មការជំនាញនៃរដ្ឋសភា ហើយនីតិវិធីបន្ទាប់មកគឺ ដូចៗគ្នាទោះជាថា
តើនរណាជាអ្នកស្នើច្បាប់នេះក៏ដោយ។ ក្រោយ
ពីបានទទួលសេចក្តីស្នើច្បាប់ឬសេចក្តីព្រាងច្បាប់
គណៈកម្មការជំនាញអាចសូមឱ្យរដ្ឋសភាលើកលែងចោលកុំពិ ចារណាក៏បាន។ សូម ឱ្យរដ្ឋសភាបញ្ចោញមតិជាមុនសិន
តើគួរទទួលពិចារណាឬទេ? សូ
ម ឱ្យរដ្ឋសភាទទួលពិចារណាហើយ និងទុកជាការប្រញាប់ក៏បាន។
ក្រោយពេលដែលគណៈក ម្មការជំនាញនៃរដ្ឋសភា
ពិនិត្យ និងកែសម្រួលរួចហើយ សេចក្តីព្រាងច្បាប់នោះត្រូវបញ្ចូនទៅគណៈ
កម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដើម្បីពិនិត្យ និងសម្រេច។ ក្រោយ
ពេលដែលគណៈកម្មាធិការ អចិន្ត្រៃយ៍នៃរដ្ឋសភាពិ និត្យ និងកែ សម្រួលចប់សព្វគ្រប់ហើយ
សេចក្តីព្រាងច្បាប់នោះ ត្រូវបានដាក់ឆ្លង សម័យប្រជុំពេញអង្គ នៃរដ្ឋសភាដើម្បីពិនិត្យ
និងអនុម័ត។ នៅពេល ដែលសម័យប្រជុំពេញអង្គបានអនុម័តលើសេចក្តីព្រាងច្បា ប់ទាំង មូលហើយ
ប្រធានរដ្ឋសភាត្រូវចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ នោះ
ហើយធ្វើលិខិតមួយច្បាប់បញ្ជូន
សេចក្តីព្រាងច្បាប់ដែលរ ដ្ឋសភា
បានអនុម័តនោះទៅប្រធានព្រឹទ្ធសភាបន្តទៀត។
រដ្ឋធម្មនុញ្ញបាន ផ្តល់មុខងារនីតិបញ្ញត្តិ
ទៅឱ្យរដ្ឋសភា។ ការងារជាមូលដ្ឋាននៃរដ្ឋសភា គឺស្នើច្បាប់ និងអនុម័តច្បាប់ ដើម្បី
គ្រប់គ្រងរដ្ឋ។ មាត្រា៩០ថ្មី នៃរដ្ឋធម្មនុញ្ញបានចែងថា ”រដ្ឋសភា
ជាអង្គការដែលមានអំណាចនីតិបញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ ខ្លួនដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ
និង ច្បាប់ជាធរមាន”។
ព្រឹទ្ធសភាអាចទទួ លយក ឬ អាចបដិសេធ ឬ កែសម្រួល
សេចក្តីស្នើច្បាប់ ឬ សេចក្តីព្រាងច្បាប់នេះ។ ព្រឹទ្ធសភាត្រូវតែពិនិត្យ ហើយឱ្យយោបល់
និងបញ្ជូនសេចក្តីស្នើច្បាប់ ឬសេចក្តីព្រាងច្បាប់ ត្រឡប់ទៅរដ្ឋសភាវិញ
ក្នុងរយៈពេលមួយខែយ៉ាងយូរ។ ចំពោះ សេចក្តីស្នើច្បាប់ ឬ
សេចក្តីព្រាងច្បាប់ណាដែលបន្ទាន់ រយៈពេល នោះត្រូវបន្ថយមកត្រឹមប្រាំថ្ងៃ។
នៅពេលរដ្ឋសភាបានទទួលសេចក្តីស្នើ ច្បាប់
ឬសេចក្តី ព្រាងច្បាប់ត្រឡប់ពីព្រឹទ្ធសភាវិញហើយ រដ្ឋសភាអាចពិនិត្យការកែ
សម្រួលដែលធ្វើឡើងដោយព្រឹទ្ធសភា ហើយទទួលយកសេចក្តីកែ សម្រួលខ្លះ ឬ ទាំងអស់
រួចហើយបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ ឬ រដ្ឋសភាអាចបដិសេធចោល
គ្រប់សេចក្តីកែសម្រួលទាំងអស់ របស់ព្រឹទ្ធសភាក៏បាន។
បើសិនព្រឹទ្ធសភាបដិសេធសេចក្តីស្នើ ច្បាប់ ឬ
សេចក្តីព្រាង ច្បាប់នោះចាត់ទុកជាអសារបង់ រដ្ឋសភាត្រូវតែរង់ចាំ រយៈពេល មួយខែ
ទើបអាចពិនិត្យសេចក្តីស្នើច្បាប់ ឬសេចក្តីព្រាងច្បាប់ឡើង វិញបាន។
បើពិនិត្យសេចក្តីស្នើច្បាប់ ឬសេចក្តីព្រាង
ច្បាប់ស្តីពីថវិកា ជាតិ និងហិរញ្ញវត្ថុ
រយៈពេលនោះត្រូវបន្ថយមកត្រឹម១៥ថ្ងៃ ហើយបើជាការប្រញាប់ ត្រូវបានបន្ថយមកនៅតែ០៤ថ្ងៃ។
ក្នុងការ ពិនិត្យសេចក្តីស្នើច្បាប់ ឬសេចក្តីព្រាងច្បាប់ជាលើកទី២នេះ រដ្ឋសភា
អនុម័តហើយដោយវិធីបោះឆ្នោត ជាចំហ និង យកតាមមតិភាគ ច្រើនដាច់ខាត។
សេចក្តីព្រាងច្បាប់ណាដែលបានសម្រេច ដូចពេលខាងលើនេះនឹង ត្រូវបានយកទៅប្រកាសឱ្យប្រើ។
ទោះជាព្រឹទ្ធសភា មានមុខងារនីតិបញ្ញត្តិក៏ដោយតួនាទីរបស់ព្រឹទ្ធសភាគឺ គ្រាន់តែធ្វើ
អនុសន៍ប៉ុណ្ណោះ។ បើសិនជាព្រឹទ្ធសភាបដិសេធ សេចក្តីស្នើច្បាប់ ឬ
សេចក្តីព្រាងច្បាប់ទុកជាអសារបង់។ រដ្ឋសភានៅតែអនុម័តសេចក្តីស្នើច្បាប់
ឬសេចក្តីព្រាងច្បាប់នោះ ដោយធ្វើការបោះឆ្នោត ជាលើកទី២។ បើសិនជារដ្ឋសភាបោះឆ្នោត
អនុម័តសេចក្តីស្នើច្បាប់ ឬសេចក្តីព្រាងច្បាប់នោះ ដោយមតិភាគច្រើនដាច់ខាតសេចក្តី
ស្នើច្បាប់ ឬ សេចក្តីព្រាងច្បាប់នោះ នៅតែអាចត្រូវគេយកទៅ ប្រកាសឱ្យប្រើបាន។
បន្ទាប់ពីនេះទៀត ព្រះមហាក្សត្រ
នាយករដ្ឋមន្ត្រី ប្រធាន រដ្ឋសភា ក្រុមតំណាងរាស្ត្រ១ភាគ១០ ប្រធានព្រឹទ្ធសភា ឬ
ក្រុមសមាជិក ព្រឹទ្ធសភា១ភាគ៤ អាចបញ្ជូនច្បាប់ ដែលរដ្ឋសភាបាន អនុម័តទៅឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យមុននឹងច្បា
ប់នេះ ត្រូវ ប្រកាសឱ្យប្រើ។ បទ-បញ្ជាផ្ទៃក្នុងរដ្ឋសភា និងច្បាប់រៀបចំអង្គការ
ទាំងឡាយ ត្រូវតែបញ្ជូនទៅឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ មុននឹង ប្រកាសឱ្យប្រើ។
ក្រុមប្រឹក្សាធម្មនុញ្ញត្រូវសំរេចក្នុងរយៈពេលសាម សិប(៣០)ថ្ងៃ យ៉ាងយូរ ថាតើ ច្បាប់
បទបញ្ជាផ្ទៃក្នុងរដ្ឋសភា បទ បញ្ជាផ្ទៃក្នុងព្រឹទ្ធសភាខាងលើស្រប ឬមិនស្របនឹង
រដ្ឋធម្មនុញ្ញ។ អនុលោមតាមមាត្រា ១៤១ ថ្មី នៃច្បាប់រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣
បានចែងថា៖ ក្រោយពីច្បាប់ណាមួយត្រូវបានប្រកាស ឱ្យប្រើ ព្រះមហាក្សត្រ
នាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា ប្រធាន រដ្ឋសភា ក្រុមសមាជិកព្រឹទ្ធសភា១ភាគ៤
ក្រុមតំណាងរាស្ត្រ ១ភាគ១០ ឬតុលាការសុំក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យអំពីធម្មនុ
ញ្ញភាព នៃច្បាប់នោះ។ ប្រជារាស្ត្រមានសិទ្ធិប្តឹងអំពីធម្មនុញ្ញភាព នៃច្បាប់ បាន
តាមរយៈតំណាងរាស្ត្រ ឬប្រធានរដ្ឋសភា ឬសមាជិកព្រឹទ្ធសភា ឬប្រធានព្រឹទ្ធសភា។
ដូចច្នេះ
ក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចត្រួតពិនិត្យ ច្បាប់ តាមរបៀបពីរយ៉ាង
គឺការត្រួតពិនិត្យជាអាទិកាល (មុនពេល ប្រើច្បាប់ប្រកាសឱ្យប្រើច្បាប់)
និងការត្រួតពិនិត្យជាបច្ចាកាល (ក្រោយពេលដែលច្បាប់ត្រូវប្រកាសឱ្យ ប្រើ)
ហើយសមត្ថកិច្ច ត្រួតពិនិត្យអាចធ្វើទៅបានលុះណាតែ មានការស្នើសុំពីអ្នកពាក់ព័ន្ធ
ដែលច្បាប់ធម្មនុញ្ញបានកំណត់។
- ការត្រួតពិនិត្យជា អាទិកាល ៖ ចំពោះច្បាប់ធម្មនុញ្ញ ដែលព្រះ
មហាក្សត្រទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះសេចក្តីស្នើ
ទាំងឡាយដែលសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គេអាចផ្ញើច្បាប់
ធម្មនុញ្ញទៅជូនក្រុមប្រឹក្សាធម្មនុញ្ញ នៅមុនពេលប្រកាសឱ្យប្រើ
នៅក្នុងលក្ខខណ្ឌដែលមានចែងជាទូទៅសម្រាប់ច្បាប់ទូទៅដែ រ។ ចំពោះច្បាប់រៀបចំ អង្គការ ៖
ច្បាប់រៀបចំ អង្គការទាំងអស់ត្រូវ បញ្ជូនទៅអោយក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ
មុននឹងប្រកាសអោយ ប្រើ។ ចំពោះច្បាប់ស្តីពីការផ្តល់សច្ចាប័ន លើសន្ធិសញ្ញា
អនុសញ្ញាអន្តរជាតិ និងច្បាប់ធម្មតាទូទៅ អាចត្រូវបញ្ជូនទៅជូនក្រុមប្រឹក្សា
ធម្មនុញ្ញ ពិនិត្យមុនពេលប្រកាសឱ្យប្រើ ដែលបានស្នើសុំដោយ ព្រះមហាក្សត្រ
នាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា ក្រុមសមាជិក ព្រឹទ្ធសភា១ភាគ៤ ប្រធានរដ្ឋសភា
ឬក្រុមតំណាងរាស្ត្រ១ភាគ១០។
- ការត្រួតពិនិត្យជា បច្ចាកាល ៖ ក្រោយពេលដែលច្បាប់ណា
មួយត្រូវបានប្រកាសឱ្យប្រើ ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រធាន ព្រឹទ្ធសភា
ក្រុមសមាជិកព្រឹទ្ធសភា១ភាគ៤ ប្រធានរដ្ឋសភា ឬក្រុម តំណាងរាស្ត្រ ១ភាគ១០
អាចសុំឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យអំពី ធម្មនុញ្ញភាពនៃច្បាប់នេះ។
ច្បាប់ទាំងឡាយណាដែលបានអនុវត្ត ហើយ
អាចត្រូវបានប្តឹងតវ៉ាអំពីធម្មនុញ្ញភាពនៃច្បាប់នោះ តាមរយៈ
កិច្ចការបន្ទាន់បង្ខំបានដោយភាគី នៃរឿងដែលតុលាការជំនុំជំរះ។ បើយល់ថា
ការលើកឡើងនេះមានមូលដ្ឋានគ្រប់គ្រាន់តុលាការ ត្រូវ លើកករណីនេះ ទៅតុលាការកំពូលដែលត្រូវចាត់ការពិនិត្យ
និង សម្រេចថាត្រូវប្តឹង ឬ មិនត្រូវប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ។
អនុលោមតាមមាត្រា ១៤២
ថ្មីនៃច្បាប់ធម្មនុញ្ញឆ្នាំ ១៩៩៣ បានចែងថា ៖
បទប្បញ្ញតិក្នុងមាត្រាណាដែលក្រុមប្រឹក្សា ធម្មនុញ្ញ ប្រកាសថា មិនស្របនឹងធម្មនុញ្ញ
គឺមិនអាចយកទៅ ប្រកាសឱ្យប្រើ ឬយកទៅអនុវត្តបានឡើយ។ សេចក្តីសម្រេចរបស់
ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសំរេច បិទផ្លូវតវ៉ា ។ បើព្រឹទ្ធសភាបាន
ឱ្យយោបល់ព្រមយល់ ឬមិនបានឱ្យយោបល់សោះ ក្នុងរយៈពេល ដែលបានកំណត់ទុកហើយនោះទេ
ច្បាប់ដែលរដ្ឋសភាបានអនុម័ត យល់ព្រមហើយនោះ នឹងត្រូវបានយកទៅប្រកាសឱ្យប្រើ។
នៅពេលព្រះមហាក្ស ត្រទ្រង់ឡាយព្រះហស្តលេខារួច
ហើយសេចក្តីព្រាងច្បាប់នោះមិនទាន់ចូលជាធរមាននៅឡើយទេ
ច្បាប់នោះត្រូវយកទៅចុះក្នុងរាជកិច្ច និងចូលជាធរមាននៅរាជធានី ភ្នំពេញរយៈពេល
១០ថ្ងៃគត់ ក្រោយពីប្រកាសឱ្យប្រើ និងទូទាំង ប្រទេសក្នុងរយៈពេល២០ថ្ងៃគត់
ក្រោយពីប្រកាសឱ្យប្រើ។ ប៉ុន្តែ បើជាការប្រញាប់សេចក្តីស្នើច្បាប់
ឫសេចក្តីព្រាងច្បាប់នេះ ត្រូវ ចូលជាធរមានភ្លាមនៅទូ ទាំងប្រទេសក្រោយថ្ងៃប្រកាសឱ្យ
ប្រើ។
ឯកសារពិគ្រោះ
១. សាយ បូរី នីតិរដ្ឋបាលទូទៅ បោះពុម្ពលើកទី៣ ទំព័រ ២៤០- ២៤១
ឆ្នាំ២០០២ ២. បទបញ្ជា ផ្ទៃក្នុងនៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទំព័រ៩ ប្រការ២១
ឆ្នាំ១៩៩ ៣. បទបញ្ជា ផ្ទៃក្នុងនៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទំព័រ៩ ប្រការ២៤
ឆ្នាំ១៩៩ ៤. រដ្ឋធ ម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា ១៤០ថ្មី ឆ្នាំ ១៩៩៣ ៥
វាក្យខ័ណ្ឌទី២ មាត្រា១១៣ថ្មី រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ ៦.
មាត្រា៩ ៣ថ្មី រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣
No comments:
Post a Comment