គណបក្សនយោបាយ
I. សេចក្តីផ្តើម
នយោបាយគឺមកពីពាក្យរបស់ក្រិចដែលគេហៅថា
Politikos ហើយវាមានទាក់ទង់ទៅនឹងមនុស្ស ដែលជាទូទៅត្រូវបានគេប្រើចំពោះវិទ្យាសាស្ត្រសិល្បះក្នុងការដំណើរការក្នុងផ្នែករដ្ឋាភិបាល
រឺក៏ក្នុងកិច្ចការរដ្ឋជាដើម រួមបញ្ជូលទាំង សកម្មភាពផ្ទៃក្នុងរបស់រដ្ឋាភិបាលផងដែរ។ប៉ុន្ដែវាក៏ជួយ សំរាប់ការអភិវឌ្ឍន៍ទីជនបទ ជាពិសេស
ខាងផ្នែករួបរួមគ្នាជាក្រុម ជាបណ្ឌិតសភា និង សាសនា មួយផ្នែកផងដែរនៅក្នុងសង្គម។
វាកើតឡើងនៅក្នុងសង្គមដែលមានការធ្វើបដិវត្ត របស់អ្នកគ្រប់គ្រង់ រឺអ្នកកាន់អំណាច
ហើយប្រើប្រាស់វិធីសាស្រ្ដ និងកលយុទ្ធសាស្ត្រ ដើម្បីប្រើ
ធ្វើជារូបមន្តហើយបានកំណត់ថាជា នយោបាយ។ នយោបាយដែលទំនើប គឺសំដៅ
និយាយអំពីរបបប្រជាធិបតេយ្យ ហើយមានទំនាក់ទំនងរវាង មនុស្សនឹង នយោបាយ។ វាគឺជាគំនិតមួយ
ដូចជាផ្លូវដែលដែលយើង ជ្រើសរើសដើរ (ជ្រើសរើសរដ្ឋាភិបាលជាផ្លូវការហើយធ្វើការសំរាច់ចេញជាសារធារណៈ)
។ ពាក្យ Politics មកពីពាក្យរបស់ភាសាក្រិច
Πολιτ(Politika) ដែលត្រូវបានបង្កើតដោយលោក
អារីស្តូដថល (Aristotle)។ ឈ្មោះសៀវភៅរបស់គាត់គឺឈ្មោះ
governing and governments ដែលត្រូវបានបោះពុម្ពជាភាសាអង់គ្លេសក្នុងសទសវត្សទី២០។
នយោបាយឯកវច្ចនៈលើកដំបូងត្រូវបានបញ្ជាក់ក្នុងភាសាអង់គ្លេស
និងមកពីភាសាបារាំងពាក់កណ្ដាល និងមកពីភាសាឡាតាំងខ្លះ ដូចជា Politicus ក្នុងឆ្នាំ១៤៣០។ ដែលមានទំនាក់ទំនងជាមួយមនុស្ស
ជនស៊ីវិលហើយជាកម្មសិទ្ធរបស់រដ្ឋ។
នយោបាយគឺជាឧបាយក្នុងការដឹកនាំសង្គមមនុស្ស
ឱ្យដើរឆ្ពោះទៅរកគោលដៅណាមួយ ។ អ្នកនយោបាយ ដែលកាន់កាប់វាសនាប្រទេសជាតិនិមួយៗ មានកាតព្វកិច្ចត្រូវ
រិះរកឧបាយយ៉ាងណា អោយប្រទេសជាតិនោះ បានរីកចំរើន បានរួសរានមានជីវិត យូរអង្វែងទៅ ព្រមទាំងបានប្រកប
ដោយសេចក្តីសុខចំរើន គ្រប់វិស័យទៀតផង ។ ជនជាតិមន និងជនជាតិចាម ដែលបណ្តោយឱ្យធ្លាក់ខ្លួន
ក្នុងឋានៈជាអ្នកឥតមានរដ្ឋ ឥតមានទឹកដីផ្ទាល់ខ្លួន ឥតមានអធិបតេយ្យភាព បានបង្ហាញឱ្យឃើញថា
ខ្វះការប៉ិនប្រសប់ ក្នុងរឿងនយោបាយ ឯជនជាតិខ្មែរយើង ក្នុងសម័យមុនៗ ដែលបានបណ្តោយ ឱ្យបែកបាក់សាមគ្គី
ជាហេតុនាំឱ្យ បាត់បង់ទឹកដី ហើយវិសៗតែរលាយជាតិអស់ នៅសតវត្សទី ១៨-១៩ ក៏ឃើញថា មានការធ្វេសប្រហែសច្រើន
ក្នុងផ្នែកនយោបាយនេះហើយ ។ ឥឡូវនេះ ចង់មិនចង់ វាអាចធ្លាក់ចូលរឿងដើម បើអ្នកដឹកនាំខ្មែរយើង
មិនព្រមកែទម្រង់ក្នុងការដឹកនាំនោះទេ ។
ដោយហេតុតែ នយោបាយមានតួរនាទីសំខាន់
ក្នុងការដឹកនាំប្រទេសជាតិនេះហើយ ទើបវាមានឥទ្ធិពល ខ្លាំង ទៅលើវិស័យនានា នៅក្នុងសង្គមមនុស្ស
។ ដូចជាវិស័យខាង នយោបាយ,
សេដ្ឋកិច្ច, វប្បធម៌, សង្គមកិច្ច,
និងសន្តិសុខ ។ ឧទាហរណ៍ៈ នយោបាយ-នយោបាយ, នយោបាយ-សេដ្ឋកិច្ច,
នយោបាយ-វប្បធម៌, នយោបាយ-សង្គមកិច្ច, ហើយនិង នយោបាយ-សន្តិសុខ ។
អ្វីទៅដែលហៅថាគណបក្ស
? “Party” ចេញពីភាសាឡាតាំងបានន័យថាផ្នែកឬពួកឬក្រុមក្រុមប្រជាជនឬសង្គម
។
គណបក្សនយោបាយ
គឺជាក្រុមមនុស្សដែលមានគំនិត
និងឆន្ទៈស្របគ្នាហើយរួបរួមគ្នាដោយស្ម័គ្រចិត្តតាមកិច្ចសន្យា
បង្កើតឡើងនូវអង្គការមួយ ដែលមានលក្ខណៈអចិន្រ្តៃយ៏ និងស័្វយភាព
ដើម្បីចូលរួមក្នុងឆាកនយោបាយជាតិតាមរបបប្រជាធិបតេយ្យសេរីពហុពក្ស ដោយការបោះឆ្នោត
ដោយសេរីនិងយុត្តិធម៌ស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធជាធរមាន។
II. ទ្រឹស្តីទូទៅនៃគណបក្សនយោបាយ
១. បញ្ញត្តិទូទៅនៃគណបក្សនយោបាយ
ទន្ទឹមនឹងការរិះគន់យ៉ាងខ្លាំងទៅលើគណបក្សនយោបាយ
ក៏បានកើតឡើងព្រមគ្នាដែរនូវ ការវិភាគដ៏ត្រឹមត្រូវមួយបង្ហាញពីឯកត្តាចាំបាច់ចំពោះសម្បទាន
ដល់គណបក្សនយោបាយនាំមក ដើម្បីផ្តល់អោយដល់ការរីកចម្រើននិងស្ថិរភាពក្នុងសកម្មភាពប្រព័ន្ធនយោបាយ។
ក្នុងពេលបច្នុប្បន្ននៅលើសកលលោកប្រជាប្រិយភាពរបស់គណបក្សនយោបាយបានធ្លាក់ចុះ
។ ប្រជាជនបានបាត់បង់ការយកចិត្តទុកដាក់ចំពោះកិច្ចការគណបក្សដែលជាកត្តាធ្វើឲ្យមានការ ចូលរួមបោះឆ្នោតត្រូវធ្លាក់ចុះ។រូបភាពនេះសឲ្យឃើញថាកិច្ចការគណបក្សនយោបាយហាក់បីដូចជាមានភាពដោយឡែកពីប្រជាជនព្រោះមិនឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាជនបើនិយាយជារួមគឺមិនបានបំពេញនូវកិច្ចសន្យារបស់ខ្លួនចំពោះមុខមហាជន។ក្នុងខណៈនេះកត្តាចាំបាច់ដែលត្រូវតែយល់អំពីកិច្ចការដឹកនាំទ្រឹស្តីសកម្មភាពរបស់គណបក្សនយោបាយគឺវាដូច្នោះឯង។ហើយក៏ជាការសំខាន់ផងដែរដើម្បីស្វែងយល់និងត្រូវស្គាល់នូវទ្រឹស្តីនៃសកម្មភាពរបស់
អង្គការនយោបាយ របស់មហាជននិងចលនាផ្សេងៗទៀត។ ដោយសារតែមានសកម្មភាពរបស់អង្គការនយោបាយ មហាជនអង្គការនានានិងចលនាផ្សេងៗនេះហើយដែលបានបង្កើតជាសង្គមពលរដ្ឋប្រកបដោយយន្តការដំណោះស្រាយដោយខ្លួនឯង។
និយាយឲ្យខ្លីទៅក៏យើងមិនអាចសង្ឃឹម
និង សន្និដ្ឋានបានថាចលនាគណបក្សនយោបាយ តូចៗនិង អង្គការមហាជនអាចកំណត់អនាគតប្រទេសជាតិដំណោះស្រាយវិបត្តិដែលកើតមានជារឿយៗក្នុងសង្គមនិងនាំឲ្យមានវឌ្ឍភាពដែលប្រកបដោយវប្បធម៌ប្រជាធិបតេយ្យមួយដ៏ស្អាតស្អំ។រាល់កិច្ចការរបស់គណបក្សនៅក្នុងសង្គមសុទ្ធតែមានផលប្រយោជន៏
និង មានគោលបំណងច្បាស់លាស់ ជាពិសេសដែលចង់បង្ហាញបញ្ជាក់ថានៅក្នុងសង្គមទាំងមូល និងជាពិសេសសកម្មភាពរបស់គណបក្សដើម្បីអំណាចដើម្បីផលប្រយោជន៏របស់ពួកគេនៅក្នុងរចនាសម្ព័ន្ធរដ្ឋាភិបាល។
សកម្មភាពរបស់គណបក្សប្រភេទណាក៏ដោយតែងតែមានទ្រង់ទ្រាយជាលក្ខណៈអង្គការ។អង្គការដឹកនាំសកម្មភាពក្រុមមនុស្សជាច្រើនទៅកាន់ទិសដៅកំណត់មួយ
ដែលមានគោលបំណងច្បាស់លាស់់ហើយធ្វើសកម្មភាពនិងសម្របសម្រួលនៅក្នុងរង្វង់កម្រិតមួយជាកំណត់
។ គណបក្សនយោបាយមានមនោគមវិជ្ជានិងសីលធម៌ច្បាស់លាស់របស់ខ្លួន ។ គណបក្សប្រើវិធីមួយដ៏សំខាន់ដើម្បីបង្ហាញអំពីផលប្រយោជន៏បង្កើតឆន្ទៈរួមនិងមានយន្តការដែលអាចលុបបំបាត់ទំនាស់ផ្ទៃក្នុង។គណបក្សបង្កើតនូវទិសដៅនយោបាយឯកភាពអត្តនោម័ត
។ លោកវ្លាឌីមីរអ៊ីលីច លេនីនបាននិយាយថាប្រគល់អំណាចឲ្យយើងអង្គការអ្នកបដិវត្តន៏មួយនោះ
យើងនឹងធ្វើឲ្យរុស្ស៊ីប្រែក្រឡាស់ទាំងស្រុង ។ នៅក្នុងសង្គមមនុស្សមិនអាចអវត្តមានសមាហរណកម្មអង្គការនយោបាយក្នុងរយៈពេលយូរនោះបានទេ។យ៉ាងណាមិញអង្គការនយោបាយនោះគឺជាគណបក្សនយោបាយ។
អ្វីទៅដែលហៅថាគណបក្ស
? “Party” ចេញពីភាសាឡាតាំងបានន័យថាផ្នែកឬពួកឬក្រុមក្រុមប្រជាជនឬសង្គម
។ មតិមួយគិតថាៈការចូលរួមកិច្ចការគណបក្សនយោបាយដ៏ច្រើនកុះកររបស់ប្រជាជនបានញាំងឲ្យគេយល់ឃើញថាបង្ហាសង្គមចាត់ទុកដូចជាបង្ហាផ្ទាល់ខ្លួន
។ មតិដទៃទៀតបានគិតថាការចូលរួមទៅក្នុងជួរគណបក្សនយោបាយច្រើន តែជាមនុស្សដែលចង់បំពេញនូវទិសដៅការងារមហិច្ចតាដើម្បីបុណ្យសក្តិអំណាចរបស់ខ្លួន។
លោកកាល់ ម៉ាក្ស និង លោកហ្រេ្វដ
ឌឺរិកអង់ហ្គែលបានលើកឧទាហរណ៏ដោយគូសបញ្ជាក់ទៅលើបក្សកុំម្មុយនីស្តថា” ពួកកុំម្មុយនីស្ត........ជានិច្ចជាកាលមានលក្ខណៈដាច់ខាតតែងតែបំផុសបំផុលគំនិតធ្វើសកម្មភាពទៅមុខ
ជានិច្ចនៅក្នុងជួរកម្មករក្នុងជួរគណបក្សទូទាំងប្រទេសរីឯទ្រឹស្តី របស់ពួកគេមានទំនាក់ទំនងទៅនឹងកម្លាំងពលកររួមនិងកម្លាំងមហាជនដទៃទៀតគឺដើម្បីឲ្យគេយល់ថា៉ទិសដៅកុំម្មុយនីស្តដើម្្តដើម្បីសកម្មភាពរួមរបស់កម្លាំងពលករ៉។មិនមែនបក្សកុំម្មុយនីស្តទាំងអស់ទេហើយក៏មិនមែនទិសដៅទាំងអស់នេះដែលកំណត់តួនាទី
និង អត្ថន័យរបស់គណបក្សប៉ុន្តែយុទ្ធវិធីរបស់គណបក្សសម្រាប់ធ្វើសកម្មភាពក្នុងពេលបច្ចុប្បន្នគឺ
គណបក្សត្រូវតែបំផុសចលនាឲ្យទៅមុខហើយត្រូវតែគិតពិចារណាឲ្យ បានត្រឹមត្រូវនិងកំណត់ទិសដៅបម្រើផលប្រយោជន៏ក្រុមមនុស្សនៅក្នុងសង្គមគណបក្សត្រូវកំណត់ទ្រង់ទ្រាយនិងយុទ្ធវិធីសកម្មភាពឲ្យបានច្បាស់លាស់ដើម្បីទទួលបាននូវទិសដៅដែលបានកំណត់ទុក។
បានន័យថាបញ្ហាសំខាន់នៃសកម្មភាពរបស់គណបក្ស
គឺ ត្រូវសិក្សាផលប្រយោជន៏ក្រុមមនុស្សនៅក្នុងសង្គមនិងវិធីការពារពួកគេ។ដើម្បីការពារផលប្រយោជន៏គណបក្សត្រូវមានសមាជិករបស់ខ្លននៅក្នុងសភាជាតិ
។ ហេតុដូចនេះគណបក្សដើម្បីអំណាចមកកាន់កាប់និងដឹកនាំ។
ម៉្យាងទៀតគណបក្សនយោបាយជាអង្គការ
បម្រួបបម្រួមប្រជាជនគ្រប់ស្រទាប់វណ្ណៈដោយ
សេរីដោយឈរកលើគោលការណ៏មួយច្បាស់លាស់ដែលបម្រើ ផលប្រយោជន៏ឲ្យពួកគេពិសេសគឺការប្រើប្រាស់អំណាចនយោបាយមកកាន់កាប់ក្នុងដៃឲ្យបានចំទិសដៅ។
សិក្សាលំអិតអំពីគោលការណ៏រចនាសម្ព័ន្ធនិងកិច្ចការទំនាក់ទំនងជាមួយនឹងគណបក្សដទៃញទៀតដើម្បីបង្កើតក្រុមឃោសនាបោះឆ្នោតនិងយុទ្ធសាស្រ្តនានានិងបង្កើតលើកិច្ចសហប្រតិបត្តិការជាមួយបក្សសក្នុងសភា។ល។ចំណែកឯតួនាទីបក្សប្រឆាំងវិញត្រូវតែទាមទាឲ្យកែរលំអក្នុងខណៈដែលនយោបាយរបស់រដ្ឋាភិបាលមិនបម្រើឲ្យផលប្រយោជន៏របស់ប្រជាជន។
២. ដើមកំណើតនៃគណបក្សនយោបាយ
ក្នុងរចនាសម្ព័ន្ធសង្គមនយោបាយឆ្លុះបញ្ចាំងពីដំណើរការទំនាក់ទំនងទៅនឹងនយោបាយនៅក្នុងជួរមហាជន។លោកម៉ាក្ស
វែប៊ែរ-Mark Weberអ្នកនយោបាយវិទូរអាមេរិកបានបែងចែកដំណើរវិវឌ្ឍន៏របស់គណបក្សនយោបាយជាបួនដំណាក់កាល៖
· នៅសតវត្សទី១២ដល់១៥គណបក្សបានកើតឡើងមុនគេនៅក្នុងប្រទេសអ៊ីតាលីរបៀបជាក្រុមផលប្រយោជន៏
· នៅសតវត្សទី១៦ដល់១៧ គណបក្សនយោបាយនៅទ្វីបអឺរ៉ុបមានសារធាតុរបស់ខ្លួនជា គណបក្សរបស់ពួកក្រុមគហបតីដែលបម្រួបបម្រួមដោយអ្នកតំណាង
អេលីបមិនច្រើនប៉ុន្មានទេ។
· នៅសតវត្សទី១៧ដល់១៩ជាក្លឹបនយោបាយដែលប្រឹងប្រែងទាក់ទាញប្រជាជនឲ្យចូលរួមធ្វើសកម្មភាពនៅក្នុងវិស័យនយោបាយ
ដែលមានឥទ្ធិពលមិនត្រឹមតែនៅក្នុងវិស័យនយោបាយនិងក្នុងវិស័យផ្សេងៗទៀតផងដែរនៅក្នុងប្រទេសអង់គ្លេសបារាំង សហរដ្ឋអាមេរិក។ល។
· នៅសតវត្សទី១៩ដល់២០ បានបង្កើតឡើងនូវរចនាសម្ព័ន្ធគណបក្សដូចបច្ចុប្បន្ននៅដែលនៅក្នុងជួរមហាជន
។ គណបក្សបែបនេះបានបង្កើតឡើងលើកទីមួយនៅឆ្នាំ១៨៦១ គឺ សហគមន៏សឹរីភាពដែលបានចុះបញ្ជីបោះឆ្នោតនៅក្នុងប្រទេសអង់គ្លេសនៅឆ្នាំ១៨៦៧ដែលមានឈ្មោះគណបក្សការងារ។
ម៉្យាងទៀតចលនានៃការកកើតគណបក្សនយោបាយនៅអឺរ៉ុប គឺមានលក្ខណៈជាការប្រឈមមុខនឹងគ្នារវាងរដ្ឋសភាជាមួយនឹងព្រះមហាក្សត្រ។នៅក្នុងឆ្នាំ១៨៦៧
បានកើតឡើងនៅលើកទី១គណបក្សវណ្ណៈកម្មករនិងសហព័ន្ធកម្មករទូទាំងអាឡឺម៉ង់ស្ថាប័ននេះគឺលោកហ្វឡាសាលជាអ្នកដឹកនាំចលនា។
៣. មុខងារដ៏សំខាន់របស់គណបក្សនយោបាយ
ការកំណត់សារធាតុរបស់គណបក្សឲ្យមានលក្ខណៈទូទៅនោះ
គឺធ្វើឡើងដោយស្ម័គ្រចិត្ររវាងសមាជិកនៅក្នុងអង្គការក្នុងរដ្ឋាភិបាល និងក្រៅរដ្ឋាភិបាលបម្រួបបម្រួមដោយឈរទៅលើទស្សនរួមមួយនិងប្រឹងប្រែងតស៊ូដើម្បី
មានតួនាទីនៅក្នុងអំណាចនយោបាយក្នុងសង្គមនៅពេលគណបក្សរបស់ពួកគេជាប់ឆ្នោតគណបក្សបំពេញតួនាទីច្រើនបែបច្រើនយ៉ាងផ្សេងៗពីគ្នា។គេអាចកំណត់ទិសដៅនិងមុខងារសំខាន់របស់គណបក្សនៅក្នុងសហភាពនយោបាយដូចតទៅៈ
៣.១. មុខងារសង្គម
ការអប់រំសង្គមនឹងធ្វើពលីកម្មចំពោះប្រជាពលរដ្ឋ
ដោយឈរលើគោលការណ៏បម្រើផលប្រយោជន៏រួម។រកហេតុផលជូនមហាជននូវស្ថានភាពនយោបាយនិងសេដ្ឋកិច្ចសង្គមកិច្ចដែកកំពុងអនុវត្តន៏នៅក្នុងសង្គមនិងធ្វើសំណើរបង្កើតគម្រោងសកម្មភាព។នៅក្នុងទិសដៅនេះគណបក្សត្រូវធ្វើសកម្មភាពជាមួយនឹងកម្លាំងនយោបាយផ្សេងៗនិងការពារផលប្រយោជន៏ពួកក្រុមនៅក្នុងសង្គមពិសេសដណ្តើមអំណាចរបស់រដ្ឋពេលខ្លះគណបក្សចូលរួមក្នុងគម្រោងតាមការទាមទារអ្វីៗផ្សេងៗទៀតរបស់គេ
។ នៅក្នុងខណៈនេះនៅទសវត្សចុងក្រោយគណបក្សប្រឹងប្រែងពង្រីកមូលដ្ឋានសង្គមរបស់ខ្លួន (ពង្រីកចំនួនសមាជកនិងអ្នកគាំទ្រ)
មានគណបក្សជាច្រើនបានប្រឹងប្រែងរៀបចំកម្មវិធីមួយចំនួន (មិនមែនតែមួយទេ) ដែលអាចមាណផលប្រយោជន៏សម្រាប់ក្រុមផ្សេងទៀតនៅក្នុងសង្គមផងដែរ។
៣.២. មុខងារមនោគមន៏វិជ្ជា
គណបក្សបង្ហាញថាៈ
១.រៀបគម្រោងមនោគមន៏វិជ្ជាសម្រាប់គណបក្ស
(ទស្សនទានជាទ្រឹស្តីកម្មវិធីគណបក្សយុទ្ធសាស្រ្តសេដ្ឋកិច្ចនយោបាយសង្គមការវាយតម្លៃព្រឹត្តិការណ៏បដារ.....)។
២.ការឃោសនាមនោគមន៏វិជ្ជាទៅក្នុងពត៌មាននយោបាយនិងការអប់រំ។ល។ក្នុងខណ្ណៈនេះសម្រាប់គណបក្សណាក៏ដោយត្រូវតែបង្កើតឲ្យមានលទ្ធភាពក្នុងការកែរទម្រង់មនោគមន៏វិជ្ជា។ពីព្រោះជំនឿ៉ការជឿជាក់ដ៏រឹងមាំ៉ដែលគេជឿទៅលើគណបក្សកុំម្មុយនីស្តសហភាពសូវៀតបានក្លាយទៅជាបញ្ហាដល់គណបក្សទៅវិញ។ការវិវត្តន៏និងវិចារណញ្ញាណសង្គមនៅក្នុងពេលបច្ចុប្បន្នទាមទារឲ្យមានការធ្វើទំនើបភាវូបនីយកម្មនៅក្នុងនយោបាយបានន័យថារៀបចំសកម្មភាពគណបក្សឲ្យឆ្លើយតបទៅនឹងរចនាសម្ព័ន្ធសង្គមថ្មីនិងត្រៀមខ្លួនជានិច្ចនឹងបម្រែបម្រួល។បើមិនដូច្នេះទេគណបក្សអាចនឹងកាត់ផ្តាច់ពីសង្គមក្លាយជាគណបក្សមិនទាន់សម័យបាត់បង់អ្នកគាំទ្រ
។
៣.៣. មុខងារនយោបាយ
ទិសដៅសំខាន់គឺកាន់អំណាចរដ្ឋ
។ ដើម្បីបំពេញនូវតួនាទីសំខាន់នេះ គណបក្សត្រូវបំពេញ និងបណ្តោះមេដឹកនាំនយោបាយរបស់ខ្លួន
រៀបចំអ្នកឯកទេសនៅក្នុងបញ្ហាផ្សេងៗនៅក្នុងសង្គមជីវិត រៀបចំបេក្ខជន
តួនាទីនៅក្នុងការបោះឆ្នោត និងក្រោយពេលបោះឆ្នោត ធ្វើសកម្មនៅក្នុងសភា
និងនៅក្នុងស្ថានប័នរដ្ឋផ្សេងៗ ។ ការរៀបចំរដ្ឋាភិបាល ជាមុខងារដ៏ចំបងរបស់គណបក្ស នយោបាយ។
៣.៤. មុខងារក្នុងការដឹកនាំ
សម្រាប់គណបក្សដែលកំពុងស្ថិតនៅក្នុងអំណាចបានបង្កើតគណបក្សតូចៗចំណុះជាច្រើនជាឧបករណ៏របស់រដ្ឋដែលគេរៀបចំគ្រប់គ្រងហើយបញ្ជូនឲ្យធ្វើសកម្មភាពផ្តួចផ្តើមគំនិតនិងដឹកនាំឬក៏សម្របសម្រួលគោលនយោបាយសង្គមដឹកនាំវិស័យផ្សេងៗ នៃជីវិតសង្គម។ចូលរួមតស៊ូដើម្បីអំណាចនិងចូលរួមបង្កើតកម្មវិធីដឹកនាំរដ្ឋនិងផ្តល់អនុសាសន៏ល្អ។បង្កើតសាខាគណបក្សនៅក្នុងរដ្ឋសភានិងក្នុងស្ថាប័នរដ្ឋអំណាច
។ ដោយឆ្លងកាត់សាខានេះគណបក្សអាចសំដែងគំនិតផ្តួចផ្តើមបង្កើតច្បាប់របស់ខ្លួន។បង្កើតឲ្យមានយន្តការដ៏មានប្រសិទ្ធភាពសម្រាប់ធ្វើកិច្ចការរវាងសង្គមពលរដ្ឋនិងរដ្ឋអំណាច។រៀវចំនិងជ្រើសរើសបុគ្គលិកបំពេញការងារក្នុងស្ថាប័នរដ្ឋសហជីបអង្គការមហាជនធ្វើសកម្មភាពជាមួយនឹងយុវជនជាមួយនឹង
ទិសដៅបំផុសសកម្មភាពនយោបាយនិងសេដ្ឋកិច្ច
សង្គម។អនុវត្តមុខងារនេះដោយពេញទំហឹងប្រើយុទ្ធសាស្រ្តច្រើនបែបយ៉ាងនៅក្នុងសង្គមផ្សេងៗគ្នាដោយអាស្រ័យទៅលើកម្រិតរីកចម្រើននៃសង្គម។
នៅក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យគណបក្សមួយឬច្រើនដែលឈរនៅក្រៅអំណាចរដ្ឋមានកាតព្វកិច្ចរិះគន់ទៅលើគោលនយោបាយរបស់គណបក្សកាន់អំណាចនិងមានកាតព្វកិច្ចដាក់សំណើរប្រគល់កម្មវិធីនយោបាយរបស់ខ្លួនជូនគណបក្សក្នុងអំណាចដល់សង្គមជាតិដើម្បីបង្ហាញពីភាពឈ្លាសវៃនិងការប៉ិនប្រសប់ក្នុងការដឹកនាំប្រទេស។ការរៀបចំរដ្ឋាភិបាលជាមុខងារដ៏ចំបងរបស់គណបក្សនយោបាយ។
៣.៥ មុខងារឃោសនាបោះឆ្នោត
គណបក្សចូលរួមនៅក្នុងការបោះឆ្នោតយ៉ាងសកម្មបង្កើតក្រុមឃោសនាដឹកនាំការងារជាមួយនឹងឃោសនិកដ៏ប៉ិនប្រសប់របស់ខ្លួនឃោសនាកម្មវិធីដើម្បីធ្វើការបោះឆ្នោតគ្រប់គ្រងស្ថានភាពបោះឆ្នោតឲ្យបាន។នៅក្នុងប្រទេសប្រជាធិបតេយ្យគណបក្សនីមួយៗប្រើប្រាស់កាសែត.វិទ្យុ.ទូរទស្សន៏និងមធ្យោបាយផ្សេងៗទៀតដើម្បីផ្សព្វផ្សាយប្រាប់ប្រជាជនអំពីកម្មវិធីនយោបាយរបស់ខ្លួន។
ធ្វើយ៉ាងនេះគណបក្សមានសង្ឃឹមថានឹងបានទទួលជ័យជំនះឬអាចរក្សាតំណែងរបស់ខ្លួននៅក្នុងរដ្ឋកាសែត.វិទ្យុ.ទរទស្សនិងមធ្យោបាយផ្សេងៗ
ទៀតដើម្បីផ្សព្វផ្សាយប្រាប់ប្រជាជនអំពីកម្មវិធីនយោបាយរបស់ខ្លួន។ធ្វើយ៉ាងនេះគណបក្សមានសង្ឃឹមថានឹងបានទទួលជ័យជំនះឬអាចរក្សាតំណែងរបស់ខ្លួននៅក្នុងរដ្ឋាភិបាលបាន។
គណបក្សកាន់អំណាចប្រឹងប្រែងធ្វើយុត្តិកម្មទៅលើកម្មវិធីនយោបាយរបស់ខ្លួន។ចំណែកគណបក្សភាគតិចប្រឹងប្រែងបង្ហាញនូវអ្វីដែលជាចំណុចខ្សោយរបស់គណបក្សកាន់អំណាចនិងផ្តល់ជូនទៅអ្នកបោះឆ្នោតនូវជម្រើសថ្មីមួយផ្សេងទៀត។ការប្រមូលអង្គ់ជូនទៅអ្នកបោះឆ្នោតនូវជម្រើសថ្មីមួយផ្សេងទៀត។ការប្រមូលអង្គការមូលនិធិសម្រាប់យុទ្ធនាការបោះឆ្នោតជាសកម្មភាពដ៏ចំបងមួយរបស់គណបក្សនយោបាយ
នៅក្នុងបណ្តាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ។យុទ្ធនាការបោះឆ្នោតត្រូវការចំណាយប្រាក់ច្រើនណាស់។ប៉ុន្តែគណបក្សនយោបាយទាំងអស់ត្រូវតែចំណាយដើម្បីទាក់ទាញសម្លេងគាំទ្រ
ក្នុងពេលបោះឆ្នោតគណបក្សនយោបាយនៅក្នុង សហរដ្ឋអាមេរិកចំណាយថវិកា
សម្រាប់យុទ្ធនាការបោះឆ្នោតច្រើនជាងគណបក្សនយោបាយនៃ បណ្តាប្រទេសនានាព្រោះយុទ្ធនាការនៅសហរដ្ឋអាមេរិកប្រើរយៈពេលយូរជាង។
យុទ្ធនាការអាចចំណាយរហូតដល់មួយលានដុល្លាសម្រាប់មួយអាសនៈព្រឹទ្ធសភា និង ច្រើនលានដុល្លាសម្រាប់យុទ្ធនាការប្រធានាធិបតី។ភាគច្រើននៃខ្ទង់ចំណាយរបស់យុទ្ធនាការគឺ
ធ្លាក់ទៅលើការឃោសនាផ្សព្វផ្សាយកម្មវិធីនយោបាយតាមរយៈទូរទស្សន៏និងវិទ្យុការបោះពុម្ពផ្សាយវិក័យប័ត្រទូរស័ព្ទប័ណ្ណប្រកាសនិងប្រាក់ខែ។មូលនិធិយុទ្ធនាការខ្លះមានប្រភពចេញមកពីការចូលរួមនៃសមាជិកគណបក្សរាប់ពាន់នាក់និងអ្នកគាំទ្រជាច្រើនទៀត។ប៉ុន្តែមូលនិធិភាគច្រើនគឺបានមកពីការជួយឧបត្ថម្ភនៃអ្នកមានទ្រព្យសម្បត្តិ
។
៤.ការគ្រប់គ្រងបុគ្គលិកនៅក្នុងគណបក្ស
នយោបាយវិទូបច្ចុប្បន្នបានចាត់ចែង
ប្រភេទទំនាក់ទំនងរបស់គណបក្សជាច្រើនទៅតាមសញ្ញាផ្សេងៗ។ ប្រភេទសំខាន់ៗក្នុងចំណោមនេះតាមលក្ខណៈរួមនៃសប្រភេទគណបក្សបានផ្សព្វផ្សាយទូលំទូលាយនូវការបែងចែករបស់គណបក្សជា
គណបក្សបុគ្គលិកមិនអចិន្រ្តៃនិង គណបក្សបុគ្គលិកអចិន្រ្តៃយ៍។
៤.១.គណបក្សបុគ្គលិកមិនអចិន្រ្តៃយ៍
មានសមាជិកមិនច្រើនទេសមាជិកមានសេរីភាពគ្មានរចនាសម្ព័ន្ធច្បាស់លាស់និងគ្មានប្រព័ន្ធដាក់ប្រាក់ចូលហិបរបស់គណបក្ស
។ នៅពេលប្រកួតប្រជែងក្នុងការបោះឆ្នោតគេរំពឹងទៅលើអ្នក ឯកទេសនយោបាយរបស់គេនិងការគាំទ្រហិរញ្ញវត្ថុពីសំណាក់ពួកពណិជ្ជករប្រជាជនឬការឧបត្ថម្ភផ្សេងៗទៀត។
នៅក្នុងប្រទេសនេះគណបក្សនយោបាយមិនមានសមាជិករបស់់ខ្លួនជាផ្លូវការឡើយ។
ប៉ុន្តែដើម្បីរាប់សមាជិកគាំទ្ររបស់ខ្លួនបានគឺ មានតែឆ្លងតាមការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តប៉ុណ្ណោះ។
គណបក្សនយោបាយប្រភេទនេះត្រូវបានអនុវត្តនៅសហរដ្ឋអាមេរិកដូចជាគណបក្ស សាធារណៈរដ្ឋគណបក្សប្រជាធិបតេយ្យនិងគណបក្សអភិរក្សនិយមនៅប្រទេសអង់គ្លេស។សមាជិកនៅទីនេះមានការប្រែប្រួលអាស្រ័យទៅនឹងគោលការណ៏និងគោលជំហររបស់គណបក្ស។
៤.២. គណបក្សបុគ្គលិកអចិន្រ្តៃយ៍
មានសមាជិកគណបក្សច្រើនមានរចនាសម្ព័ន្ធច្បាស់លាស់មានហិបដែលសមាជិកត្រូវបរិច្ចាកប្រាក់ជាអចិន្រ្តៃយ៏ដើម្បីបំពេញនូវមុខងារសង្គមមនោគមន៏វិជ្ជានិងនយោបាយ។
នៅក្នុងគណបក្សនយោបាយប្រភេទនេះគេតម្រូវឲ្យ
សមាជិកទាំងអស់ទទួលយកនូវប័ណ្ណសំគាល់សមាជិកនិងបង់វិភាគទានសមាជិកគណបក្ស ។ ជាទូទៅច្រើនមាននៅក្នុងគណបក្សនយោបាយដែលប្រកាន់និន្នាការបែបកុំម្មុយនីស្ត
។ គណបក្សនយោបាយប្រភេទនេះមានចរឹតជាអ្នកចងស្មារតីមហាជនដែលបានចូលជាសមាជិកនៃគណបក្សនយោបាយរបស់ខ្លួនមិនឲ្យដកខ្លួនទៅគាំទ្រឲ្យគណបក្សនយោបាយណាមួយផ្សេងទៀត។ឧៈនៅកម្ពុជា។ល។
៥.ឥរិយាបទគណបក្ស
តាមលក្ខណៈឥរិយាបទរបស់គណៈបក្សក្នុងសង្គមគេអាចបែងចែកជាពីរសំខាន់ៗគឺ៖
៥.១. ឥរិយាបទបែបប្រជាធិបតេយ្យនិយម
មានទំនាក់ទំនងល្អទៅនឹងទស្សនៈនយោបាយផ្សេងៗ
ដោយឈរលើគោការណ៍ពហុវិជ្ជមាននៅក្នុងសង្គម
អត់ធ្មត់នឹងមានទំនាក់ទំនងជាមួយគណៈបក្សដទៃទៀត និងមានការប្រកួតប្រជែង រវាងគណៈបក្ស
និងគណៈបក្ស ត្រៀមជានិច្ចក្នុងការយោគយល់ និងសហប្រតិបត្តិការជាមួយកម្លាំងចលនាសង្គមនយោបាយផ្សេងៗទៀត។
៥.២. ឥរិយាបទបែបផ្តាច់ការនិយម
មានទិសដៅប្រឹងប្រែង
ដើម្បីរកស្ថានភាពមូណូប៉ូល និងការគ្របគ្រងអំណាច ហើយបំណងទាមទារអោយមានការរណបមកខ្លួន
ពីសំណាក់ស្ថាប័ននយោបាយផ្សេងៗ ទៀត ដោយការជឿជាក់ទៅលើមនោគមវិជ្ជាតែមួយ។
៦.គណៈបក្សប្រឆាំង
តាមទីតាំងគណបក្សនៅក្នងប្រព័ន្ធនយោបាយបែងចែកជាពីរគឺ
គណបក្សកាន់អំណាច និង គណបក្សប្រឆាំង ។
គណបក្សប្រឆាំងតែងតែបង្ហាញលកខណៈរបស់ខ្លួនផ្ទាល់តាមលទ្ធភាព ព្រោះគ្មានអំណាច
ហើយគ្មានទទួលខុសត្រូវអ្វីទាំងអស់ ពួកគេមិនបានគិតថាការតិះទៀនរបស់
ជួនកាលវាធ្វើអោយកម្មវិធីគោលនយោបាយរបស់រដ្ឋរឹតែធ្លាក់ក្នុងភាពស្មុគស្មាញនោះទេ។
៧.ទិសដៅរបស់គណបក្សនយោបាយក្នុងការដឹកនាំប្រទេសជាតិ
យោងតាមទស្សនៈនៅក្នុងកាយវិការដើម្បីរីកចំរើនសង្គម។
ក្នុងខណៈនេះអាចបែងចែកគណបក្សជាបួនប្រភេទសំខាន់ៗ ៖
v គណបក្សប្រកាន់ទិសដៅវឌ្ឍន៍ភាព
វា (Evolutional Party)មានទិសដៅឈរលើគោលការណ៍ដែលមានហើយស្រាប់នហើយបូកបន្ថែមគោការណ៍ថ្មីៗ
ដើម្បីអោយមានការរីកចំរើនសង្គមដោយពឹងផ្អែកលើរយៈពេលសន្សឹមៗ
ទន្ទឹមនិងនេះដែរដោយរៀបចំប្រព័ន្ធចាស់ឡើងវិញ ទៅតាមទំរង់ជាទំនៀមទម្លាប់ឈានជាជំហានៗ
ទៅរកបម្រែបម្រួលថ្មីមួយទៀតមានវឌ្ឍន៍ភាព។
v គណបក្សប្រកាន់ទិសដៅកែទម្រង់
ជំរុញដំណើរការ កែទម្រង់អោយទៅមុខតាមគោលការណ៍វិវត្តិន៍ចាំបាច់នៅក្នុងសង្គមស្រេកឃ្លាន
វិវឌ្ឍន៍ភាព។
v គណបក្សប្រកាន់ទិសដៅបដិវត្តន៍
គណបក្សបដិវត្តន៍(Revolution Party) មានទិសដៅរុញច្រានសង្គម
ដើម្បីទៅរកការរីកចំរើនមួយ ដែលមិនមែនត្រឹមតែទិសដៅកែប្រែទម្រង់ប៉ុណ្ណោះទេ
ថែមទាំងប្រើបដិវត្តន៍ ដោយត្រូវការតែរយៈពេលមួយដ៏ខ្លីគេអាចលុបបំបាត់ចោលអស់អ្វីដែលចាស់ហើយនូវកន្លែងនេះគេនឹងចាប់ផ្តើមកសាងអ្វីដែលថ្មីឡើងជំនួសវិញ។
v គណបក្សអចិន្តភាពនិយម
គណបក្សអចិន្តភាពនិយម(Radical Party) ដែលមានសកម្មភាពចាប់តាំងពីឆ្នាំ ១៩៨៧
នៅអតីតសហភាពសូវៀត។ វាគឺជាគំនិតផ្តួចផ្តើមប្រឆាំងនិងការស្លាបដោយទុរ្ភិក្សនៅលើផែនដី
ការតស៊ូប្រឆាំងនឹងពាណិជ្ជកម្មសព្វាវុធ បរិស្ថាននៅលើផែនដី ការប្រឆាំងទាមទារឯករាជ្យ
និងការប្រឆាំងនិងច្បាប់ពិឃាដ។
គណបក្សនេះយ៉ាងហោចណាស់មានលកខណៈផ្សេងៗពីគ្នា
ជាពិសេសយ៉ាងតិចណាស់ក៏បីយ៉ាងដែរ ៖
១. គេដាក់ទិសដៅរបស់ខ្លួននូវកម្មវិធី
ដើម្បីទទួលមិនមែនមួយភាគទេ គឺបម្រែបម្រួល
ទាំងស្រុងដល់ឬសគល់នៅក្នុងជីវិតសង្គម។
២.នៅក្នុងដំណើរធ្វើអោយទទួលសមិទ្ធិផល តាមទិសដៅរបស់ខ្លួន គេប្រើមធ្យោបាយ ហឹង្សា
អត្តនោម័ត នៅក្នុងការធ្វើសកម្មភាពចាំបាច់បំផុត ប្រតិបត្តិការវះការ ការប្រើកម្លាំងបាយបង្ខិតបង្ខំ(ឧក្រិដ្ឋកម្ម
ឃាដកម្ម ការផ្ទុះគ្រាប់បែក ដុត
ចាប់មនុស្សដោខុសច្បាប់។ល។)។
៣. ក្នុងខណះដូចបានរៀបរាប់ក្នុង (២) គេតែបានបង្កើតឡើងភាពតឹតែងនៅក្នុងសង្គម
ស្ថានភាពប្រឈមមុខភាពជាសត្រូវ នឹងមិនយោគយល់បាន(បើអ្នកណាមួយមិនជាមួយយើង នោះប្រឆាំងនឹងយើង) ។ ព្រឹត្តិការណ៏បែបនេះបានធ្វើឡើងដោយពួកជ្រុលនិយម ឧទាហរណ៏ដូចជា នៅក្នុងភូមិភាគពាយ័ព្យនៃប្រទេសឥណ្ឌា នៅក្នុងប្រទេសអាល់សីរី ។
៨. លក្ខណះខុសគ្នារវាងគណបក្ស
និងអង្គការផ្សេងៗ
ការចូលរួមសកម្មភាព និងជីវិតនយោបាយ ដោយយោងតាមអត្តសញ្ញាណដូចតទៅ:
១.គណះបក្សមានលក្ខណះធ្វើសកម្មភាពរបស់ខ្លួនយូរអង្វែង និង ដើម្បីដណ្តើមយក អំណាចមកកាន់កាប់ខ្លួនឯងម្តង ( នៅក្នុងដំណាក់កាលសង្គមមានបញ្ហាស្មុកស្មាញ )។
២.គណះបក្សនយោបាយ បើកជំហរនៅសមាជិកភាពរបស់ខ្លួន ចំពោះមនុស្សគ្រប់ទាំង
អស់ដែលត្រៀមលក្ខណះគាំទ្រពួកគេ ដោយមិនប្រកាន់ឡើយ (ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ
ក៏នៅមានគណះបក្សនយោបាយមួយចំនួនមានផ្ទុកទៅដោយ
ចរិករារាំងមិនឪ្យមានអ្នកកាន់ សញ្ជាតិ សាសន៏ ពណ៍សំបុរផ្សេងពីក្រុមចូលកាន់តំណែងក្នុងគណះបក្សរបស់គេឡើយ ដូចជានៅ ប្រទេស អាព្រិចខាងត្បូង មានការប្រកាន់គ្នារវាងពួកដែលមានស្បែកមិនស មិនខ្មៅ )។
៣.គណះបក្សនយោបាយត្រូវបានបង្កើតឡើងដោយសម្ព័នភាពឬដោយភាពប្រមូលផ្តុំគ្នា
នៃក្រុមផលប្រយោជន៏ដែលក្នុងនោះគ្រប់សមាជិក ទាំងអស់របស់គណះបក្សត្រូវតែចូលរួមផ្តល់វិភាគ
ទានជួយគណះបក្សជាចាំបាច់តាមការកំណត់ក្នុងតំលៃអប្បបរមារបស់គណះបក្ស។
៤.ស្វែងរកការគាំទ្រពីសំណាក់ប្រជាជន នៅក្នុងឪកាសប្រកួតប្រជែងការបោះឆ្នោត ឬ ក្នុង ទិសដៅអ្វីផ្សេងទៀត។
៥.គោលបំណងរបស់គណះបក្សនយោបាយ គឺ
ឆ្នោះទៅទៅរកការកាន់កាប់អំណាច
អចិន្រ្តៃយ៏ ពីព្រោះវាមិនអាចជានិច្ចកាល នៅជាក្រុមប្រឆាំងនោះឡើយ ឬមិនមែនគ្រាន់តែមាន ឥទ្ធិពលប៉ុណ្ណោះទេ។
៦.គណះបក្សនយោបាយជាស្ថាប័នដ៏ធំមួយរបស់រដ្ឋ។ គណះបក្សនយោបាយមិនអាចរក ទីតាំងរបស់ខ្លួនឃើញនៅក្នុងសំលេងគាំទ្រនៃក្រុមផលប្រយោជន៏ដោយឡែកណាមួយនោះបានឡើយ។ផ្ទុយទៅវិញគណះបក្សនយោបាយផ្ទុកទៅដោយរូបភាព ម្យ៉ាងដែលយើងហៅថារដ្ឋាភិបាល ស្រមោលដែលតំណាងឪ្យផលប្រយោជន៏ជាតិចំណែកឯអង្គវិញមាន:
៧.អង្គការរឹងមាំងប្រចាំមូលដ្ឋាន ដែលមានទំនាក់ទំនងអចិន្រ្តៃយ៏ និងអំណាចមជ្ឈឹមដើម្បី ជួយសំរាលបន្ទុករបស់ប្រជាជន។
៨.អង្គការមិនអាចស្ថិតនៅឯករាជ្យបានទេ ចាំបាច់អ្នកផ្តល់ជំនួយ។
៩.សមាជិកទាំងអស់របស់អង្គការនានា មិនបានបង់វិភាគទានជូនអង្គការទេ។
១០.មេគណះបក្សឈរឈ្មោះឪ្យគេបោះឆ្នោតទេ។
១២.គណបក្សនយោបាយមានផ្ទុកទៅដោយកំរិតខ្ពស់ នៃស្មារតី មនោគមវិជ្ជា សីលធម៏
ប្រវត្តិសាស្រ្តគោលបំណងដែលនៅក្នុងករណីខ្លះបញ្ហាខាងលើនេះបានក្លាយទៅជាបុព្វហេតុ នៃការ បង្កើគណបក្ស។
គណបក្សនយោបាយមានលក្ខណះប្លែកពី ចលនានយោបាយត្រង់គណបក្សនយោបាយ
មិនប្រើប្រាស់កំលាំងប្រដាប់អាវុធ។ ចំណែកចលនានយោបាយខុសប្លែកពីគណបក្សនយោបាយ ត្រង់វាមមិនមានរចនាសម្ព័ន្ធសំរាប់រៀបចំដឹកនាំគណបក្សរបស់ខ្លួន និងមិនមានកម្មវិធីនយោ បាយច្បាស់លាស់។ គណបកក្សនយោបាយខុសប្លែកពីក្រុមបង្ខិតបង្ខំត្រង់ ក្រុមទាំង មានទិសដៅមិនឆ្ពោះទៅរកការដណ្តើអំណាចរដ្ឋឡើយ។ តែវាប៉ុនប៉ងទៅរកការមានឥទ្ធិពល គ្រប់លើអ្នកទាំងឡាយណា ដែលជាប់ពាក់ពន្ធ័និងក្រុមខ្លួន ។
៩.រចនាសម្ព័នគណបក្សនយោបាយ
រចនាសម្ព័ននយោបាយរបស់គណបក្សត្រូវបានគេរៀបតាមលំដាប់ដូចជាអ្នកដឹកនាំ អ្នក ជំនាញ និង អ្នកឯកទេស សកម្មជន និង មហាជន។
អង្គការរៀបចំគណបក្សនយោបាយ គឺត្រូវបានគេពិនិត្យនៅក្នុងសម្ព័នរបស់គណបក្ស
នយោបាយ។ ធាតុចំបងៗនៃរចនាសម្ព័នរបស់គណបក្សនយោបាយរួមមាន:
Ø
សមាជ( Congress )
Ø
ក្រុមព្រឹក្សាជាតិ
Ø
គណះកម្មា ធិការនាយក
Ø
គណះកម្មាធិការប្រតិបត្តិ។
៩.១.សមាជ ឬ សន្និបាត
ជាអង្គការកំពូលរបស់គណបក្ស ។ អង្គការនេះជាអ្នកអនុម័តទិសនយោបាយសំខាន់ៗ
របស់គណក្សនយោបាយ។
សមាជអាចកែប្រែលក្ខណះបទបញ្ជាផ្ទៃក្នុងសញ្ញាសំគាល់គណបក្សបាវចនា និង ប្រកាសរំលាយ គណបក្ស។
៩.២.ក្រុមប្រឹក្សាជាតិ
ជាអង្គការដែលមានភារកិច្ចត្រួតពិនិត្យលើការអនុវត្តមាគា៏នយោបាយរបស់គណបក្ស និង សេចក្តីសំរេចចិត្តរបស់សមាជ។
៩.៣.គណះគម្មាធិការនាយក
ជាអង្គការអចិន្រ្តៃយ៍សំរាប់កិច្ចការនយោបាយ របស់គណបក្ស ជាអ្នកត្រួតពិនិត្យលើ ដំណើរការនៃស្ថាបន័នានាដែលចំនុះគណបកក្ស ជាអ្នកផ្តល់សេចក្តីយល់ព្រមទទួល ឬ មិនទទួល ចំពោះបេក្ខ ភាពគណបក្ស និង ជាក្រុមព្រឹក្សាវិន័យក្នុងករណីសមាជិកប្រព្រឹត្តឹខុស។
គណះកម្មាធិការនាយក ( ប្រធានគណបក្ស ១រូប អនុប្រធានគណបក្ស ២រឺ៣ រូប អគ្គ លេខាធិការគណបក្ស) ( អ្នកប្រតិបត្តិការចាត់ចែង និងដឹកនាំការងារផ្ទៃកក្នុង ) ១រូប អគ្គហិរញ្ញិក ១ រូប ព្រមទាំងឥស្សរះជនសំខាន់ៗមួយចំនួនទៀត ( មិនលើសពី ២០ នាក់ )។
៩.៤.គណកម្មាធិការប្រតិបត្តិ
ជាគណកម្មាធិការដែលត្រូវបានបង្កើតឡើង សំរាប់ជួយដល់កិច្ចការរបស់លេខាធិការ ក្នុងការ អនុវត្តការងារគណបក្ស។ គណះកម្មាធិការប្រតិបត្តិទាំងអស់ ត្រូវតែស្ថិតនៅក្រោមការ ដឹកនាំផ្ទាល់របស់អគ្គលេខាធិការ ហើយត្រូវទទួលខុសត្រូវចំពោះមុខអគ្គលេខាធិការ។
អង្គការរៀបចំគណបក្សនយោបាយនេះ មិនអាចមានលក្ខណះដូចគ្នាទាំងស្រុងនោះឡើយ។
ក្នុងប្រព័ន្ធឯកបក្សគណបក្សនយោបាយត្រូវបានរៀបចំឡើងក្នុងរូបភាពខុសពីនេះបន្តិច។
១០.គណបក្សនយោបាយ និង អំណាច
ភាពខុសគ្នារវាងចលនាអង្គការនយោបាយមហាជន
និងគណបក្សនយោបាយដូចបានធ្វើ ការកត់សំគាល់រួចមកហើយជាដំបូង គឺគណបក្សនយោបាយមានទិសដៅតស៊ូដើម្បីអំណាចនៅ
ក្នុងសង្គម។ យន្តការរបស់គណបក្សនយោបាយ ដើម្បីតស៊ូចូលទៅកាន់ អំណាចមានការពាក់ព័ន្ធ គ្នាជាចង្វាក់ និង ប្រតិបត្តិការណ៍។
គឺជាតារាងមួយយ៉ាងសាមញ្ញធ្វើអោយយើងចងចាំថាសង្គមកើតឡើងពីស្រទាប់មនុស្ស
នៃ ក្រុមផ្សេងពីគ្នាដែលក្រុមនីមួយៗតែងតែមានផលប្រយោជន៍របស់ខ្លួន។
គណបក្សនយោបាយប្រមូល និងបង្រួបបង្រួមផលប្រយោជន៍ទាំងនេះ(ដោយក្រុមមួយ ឬ ក្រុមជា ច្រើន)ហើយចងក្រងជាទ្រឹស្តីមនោគមវិជ្ជា(ប្រពន្ធ័ទស្សនះ)ហើយទ្រឹស្តីមនោគមន៍វិជា្ជនេះ ជាគោលនយោបាយដើម្បីដណ្តើមអំណាចដើម្បី ពង្រឹងគោលជំហរទាមទារផលប្រយោជន៍ដល់ក្រុមរបស់ ខ្លួន។ទន្ទឹមនឹងនេះ ត្រូវយល់អំពីទំនាក់ទំនងដូចជាប្រពន្ធ័បោះឆ្នោតប្រពន្ធ័គណបក្សនៅក្នុង
សភាប្លុកសម្ព័នភាព។ល។ឥឡូវយើងចាប់ផ្តើពិនិត្យមើលប្រពន្ធ័គណបក្សនយោបាយ។
គណបក្សនយោបាយគ្មានអំណាចទេ។
១១.ប្រភេទប្រពន្ធ័គណបក្សមូលដ្ឋានសំខាន់
ប្រទេសភាគច្រើននៅលើសកលលោកមានប្រពន្ធ័គណបក្ស ឯកគណបក្ស (ដូចជានៅ ប្រទេសវៀតណាម គុយបា កូរ៉េខាងត្បូង។ល។)ទ្វេគណបក្ស ទ្វេគណបក្ស+កន្លះ និងពហុបក្ស។ ដោយយោងតាមលក្ខ័និ្កកៈជាសកលនៃស្ថានភាព នៅប្រទេសនីមួយៗ គេបង្កើតនូវប្រពន្ធ័គណបក្សនយោបាយ តាមរបបគ្រប់គ្រងនយោបាយ។ ជាពិសេសបើមានគណបក្សតែមួយ។
នោះគឺមានន័យថាមានការបោះឆ្នោត ដើម្បីជ្រើសរើសមេដឹដ៏សំខាន់នៅក្ននុងជីវិតសង្គម
ព្រោះប្រជាជនមានលទ្ធភាពច្រើនដូចជាៈ
- អាចផ្តល់អោយប្រជាជនបញ្ចេញនូវសេចក្តីត្រូវការរបស់ខ្លួន។
-- គាំទ្រដល់លំនឹងឫតុល្យភាពរវាងក្រុមពួកនៅក្នុងសង្គម និងកំលាំងអំណាចនយោបាយ
-- ផ្តលលទ្ធភាពឲមនុស្សជាច្រើន បានចូលរួមនៅលក្នុងនយោបាយ។
ប្រភេទប្រពន្ធ័គណបក្សនយោបាយ ដែលមានប្រជាប្រិយភាពច្រើនជាងគេស្ថិតនៅលើ
លក្ខណៈវិនិឆ្ឆ័យទៅលើលេខរៀងរបស់គណបក្ស ដែលមានអទ្ធិភាពក្នុងការតស៊ូដើម្បីអំណាច
ឬមានឥទ្ធិពលទៅលើអំណាច ។ នៅក្នុងដំណើរវិវត្តន៏នយោបាយបានបង្កើតឡើងបួនប្រភេទ
ប្រពន្ធ័គណបក្សនយោបាយ។
តារាងប្រពន្ធ័គណបក្សនយោបាយ
តារាងប្រពន្ធ័គណបក្សនយោបាយ
|
- ឯគណបក្ស
- ទេ្វគណបក្ស
- ទ្វេគណបក្សកន្លះ
- ពហុគណបក្ស
១១.១. ប្រព័ន្ធឯកគណបក្ស
បើនិយាយអំពីប្រព័ន្ធឯកគណបក្សយើងអាចនិយាយបានជាប្រយោលថានៅទីនោះ
មាន គណបក្សតែមួយប៉ុណ្ណោះ ដែលគ្រប់គ្រងលើអំណាចនយោបាយទាំងស្រុងនៅក្នុងប្រទេសនឹងគ្មាន ប្រព័ន្ធបោះឆ្នោតទេដែលគេមានវិធីសាស្រ្តប្រជាមតិ។ប្រព័ន្ធឯកគណបក្ស គ្មានគូរប្រកួតប្រជែង និងជារបបដែលគ្មានបំរែលបំរួល គឺច្រើនជាងរបបផ្តាច់ការ និង របបអាជា្ញព្រឹត្តិនៅក្នុងការដឹកនាំរដ្ឋ។ គណបក្ស និងរដ្ឋ នៅក្នុ្ងងប្រព័ន្ធនេះ គឺមានតែមួយ (ឧ នៅប្រទេសគុយបា សព្វថ្ងៃមានគណបក្សគុម្មុយននិស្តគុយបាតែមួយ ឬ នៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដែលមានតែ គណបក្សពលករតែមួយគត់ ប៉ូណូប៉ូលអំណាច )។ នៅក្នុងប្រព័ន្ធឯកគណបក្សអំណាចនយោបាយជាន់ខ្ពស់គឺជាក្រុមមេដឹកនាំគណបក្ស។ប្រព័ន្ធឯកគណបក្ស
គ្រប់គ្រងទាំងស្រុងនៅសកម្មភាពនយោបាយសង្គម។ គណបក្សក្លាយជាកំលាំងដឹកនាំរបស់រដ្ឋ។ស្ថាប័នរដ្ឋអនុវត្តតាមសេចក្តីសម្រេចចិត្តរបស់គណបក្ស។គណបក្សមានមុខងារយ៉ាងច្រើននៅលើគ្រប់វិស័យនៅក្នុងសង្គម។ គណបក្សបានបង្កើតឡើងតាមប្រព័ន្ធពីរ៉ាមីដយន្តការរបស់បក្ស គឺធ្វើសកម្មភាពពីថ្នាក់លើ និងពីថ្នាក់ក្រោម។ ពីថ្នាក់លើគឺការឃោសនា នយោបាយ គណបក្ស នយោបាយគណបក្ស រីឯពីថ្នាក់ក្រោម គឺផ្សព្វផ្សាយសាពត៌មានត្រឡប់មកវិញ។នៅពេលដែលនិយាយពីប្រព័ន្ធឯករាជគណបក្ស គេតែគិតអំមពី ប្រព័ន្ធសង្គមនិយម ប្រព័ន្ធផាសីសនិយម ឬ ប្រទេសតតីយលោក។
នៅក្នុងប្រព័ន្ធផ្តាច់ការសង្គមនិយមគណបក្សបានដើរតួនាទីជាអ្នកដឹកនាំដែលទទួលបន្ទុកនៅក្នុងប្រទេស និងក្រៅប្រទេស អប់រំ និង ធ្វើឧ្យមហាជនជឿជាក់ទៅលើសកម្មភាព និង មនោគមន៏វិជា្ជរបស់គណបក្ស។
គណបក្សផាសីសនិយម មិកនចាប់អារម្មណ៍ចំពោះការបំផុសទស្សនៈនយោបាយនៅក្នុង
ជួរមហាជននោះទេ ការឃោសានារបស់ពួកគេមិនទាក់ទងលើការអប់រំអ្វីទេ គឺសំខាន់ការដុតកំហឹង នៅក្នុងជួរពួកជាតិនិយម។ នៅក្នុងវិស័យយោធាគណបក្ស បានរៀបចំឪ្យបំពេញមុខងារប្រជាជន។ គណបក្សប្រឹងប្រែងបំផុសទស្សនៈជាតិ ពង្រឹងឧត្តមភាពមេដឹងនាំទាក់ទាញប្រជាជនឪ្យចូលរួមក្នុងដំណើរការអភិវឌ្ឍន៏នយោបាយ។
ដើម្បីបង្កើតរបបមួយដែលមានប្រព័ន្ធឯកគណបក្ស ច្រើនតែឆ្លើយតបទៅនឹងស្ថានភាពបីយ៉ាងគឺ
o
ប្រព័ន្ធឯកគណបក្ស បានធ្វើសកម្មភាពប្រកបដោយជោគជ័យក្នុងគោលដៅសមាហរណ
កម្មសង្គម គណបក្សបានធ្វើអោយគេទទួលអារម្មណ៏គាំទ្រដល់កត្តាចាំបាច់ ទោះស្ថិតក្នុង ប្រព័ន្ធឯកគណបក្ស និងពហុគណបក្សក៏ដោយ ចាំបាច់ត្រូវធ្វើសកម្មភាពប្រកបដោយវិចារណញ្ញាណដើម្បីជាតិយើងតែមួយ។ប្រព័ន្ធទ្វេគណបក្សដោះស្រាយបញ្ហាសេដ្ឋកិច្ចបានល្អប្រសើរនិងទំនើបភារូបនីយកម្មនៅក្នុងសង្គមដើម្បីបំពេញទិសដៅនេះ គេប្រើនិតិវិធី ច្រើនបែបនៅក្នុងសង្គម។
o
ប្រព័ន្ធពហុគណបក្ស មានគោលការណ៏ឆ្លើយតបទៅនិងផលប្រយោជន៏របស់មនុស្សភាគ ច្រើនក្នុងសង្គម។
បទពិសោធន៏របស់បក្សកុំមុយនីសសហភាពសូវៀត ដែលមានទិសដៅដើរតួឈានមុខនៅក្នុងសង្គមសហភាពសូវៀត ចង់បង្ហាញនូវការប្រឹងប្រែង ដើម្បីបំរើផលប្រយោជន៏ប្រជាជនគ្រប់ស្រទាប់ ប៉ុន្តែជាលទ្ធផលក្រុម មេដឹកនាំគណបក្សមិនអាចបំពេញកម្មវិធីនេះបាន។ នៅចុងទស្សវត្ស ឆ្នាំទី ៨០ គេបានប្រកាសខ្លួនគេថា ជាអង្គការមិនផ្លូវការ នេះជាសេចក្តីប្រកាសមួយ ដែលតឹងតែងធ្វើអោយកុំមុយនីស្តមិនដែលផ្លាស់ប្តូរ មានមួយចំនួនបានភ្លេចខ្លួនភ្លេចអស់នូវលក្ខន្តិកៈរបស់បក្ស។ ទាំងអស់នេះដែលនាំឧ្យគណបក្សគាំងដំណើរទីបំផុសបាននាំមកនូវវិបត្តិ។
១១.២. ប្រព័ន្ធទ្វេគណបក្ស
អំណាចត្រូវបានកាន់កាប់ដោយគណបក្សនយោបាយមួយ ក្នុងចំណោមគណបក្សពីរ។ជា គំរូឧទាហរណ៏ប្រព័ន្ធចក្រភពអង់គ្លេស
ដោយមានគណបក្សការងារគណបក្សអភិរក្សនិយមដែលបានចូលកាន់អំណាចជាបន្តបន្ទាប់គ្នាហើយមានសមាជិសភាភាគច្រើន និង បង្កើតរដ្ឋាភិបាល។ ទន្ទឹមនឹងនេះមិនមែនមានន័យថា អវត្តមានគណបក្សដទៃទៀតទាំងស្រុងនោះទេ។ប្រព័ន្ធគណបក្សដែលរួមដោយគណបក្សពីរខ្លាំងដែលរួមក្នុងចំណោម នេះគណបក្សមួយ ក្នុងចំណោមគណបក្សទាំងពីរបានគ្រប់គ្រងអំណាចរីឯគណបក្សមួយទៀតបានក្លាយជាគណបក្សប្រឆាំង។ប្រព័ន្ធទ្វេគណបក្ស មានលក្ខណៈល្អប្រសើរ ជាប្រព័ន្ធដែលអាចកំណត់មុខងារល្អនៅក្នុងប្រព័ន្ធនយោបាយ។ គណបក្សមានលទ្ធភាពកាត់បន្ថយនូវការទាមទារពី ស្រទាប់មហាជនដែលគាំទ្រគណបក្សប្រឆាំងដោយធ្វើទំនាក់ទំនងនិងពួកនេះដោយផ្ទាល់។ កាយវិការនេះនាំមក នូវការធានាខុសត្រូវចំពោះស្ថេរភាពនៃរដ្ឋាភិបាលពីព្រោះគណបក្សដែលឈ្នះទទួលបានកន្លែងភាគច្រើននៅក្នុងសភា។
នៅក្នុងនយោបាយវិទ្យា គេបានបែងចែកប្រភេទនៃប្រព័ន្ធគណបក្សជាពីរយ៉ាងរឹងតឹង និងទន់ជ្រាយ។ ប្រព័ន្ធរឹងតឹងសំដៅទៅលើវិន័យរឹងតឹងក្នុងការបោះឆ្នោតក្នុងសភា ដែលមានទំនាក់ទំនងទៅនិងគណបក្ស។ រីឯប្រព័ន្ធទន់ជ្រាយ អាចអនុញ្ញាអោយមានសមាជិកគណបក្សនៅក្នុងសភាធ្វើការបោះឆ្នោតទៅតាមការយល់ឃើញរបស់ខ្លួនដោយយោងតាមសេចក្តីសម្រេចចិត្តរបស់គណបក្ស។ ទន់ជ្រាយនៅក្នុងប្រព័ន្ធទ្វេបក្ស មានលក្ខណៈស្រដៀងទៅនឹងប្រព័ន្ធពហុ បក្សទីបំផុតក៏នាំមកនូវលទ្ធផលដូចគ្នានិងពហុបក្សដែល (មិនស្ថេរភាពនៅក្នុងអំណាច)។ នៅក្នុងប្រទេសអង់គ្លេស បានបង្កើតប្រព័ន្ធទ្វេបក្សរឹងតឹង ក្នុងខណៈសមាជិកណាដែលបានរំលោភលើវិន័យក្នុងការបោះឆ្នោត នោះនិងត្រូវបណ្តេញចេញពីជួរគណបក្ស។នៅក្នុងសហរដ្ឋអាមេរិក មានប្រព័ន្ធទ្វេគណបក្សទន់ជ្រាយ នៅក្នុងបញ្ហានៅទីនោះ តែងតែមានមតិភាគច្រើន និងអ្នកប្រឆាំងដែលមិនឆ្លើយតបទៅនិងប្រព័ន្ធទ្វេបក្ស។ នៅក្នុងប្រទេសរុស្សី ការបោះឆ្នោតនៅក្នុងសភា (Gost Doum) បានអនុវត្តតាមប្រព័ន្ធទន់ជ្រាយ។
ប្រព័ន្ធទ្វេបក្សក៏នៅមានភាពខ្វះខាតច្រើនដែរ។ នៅក្នុងប្រព័ន្ធនេះសម្លេងរបស់គណបក្ស ប្រឆាំងគឺជាសម្លេងនៃការប្រកួតប្រជែង មិនមែនជាសម្លេនៃការស្វែងរកដំណោះស្រាយ
ប្រកប ដោយសុភវិនិច្ឆ័យនោះទេ។ ក្រុមអ្នកឃោសនាបោះឆ្នោតក៏បានរៀបកម្មវិធីប្រឆាំងនិងអ្វីមួយអាស្រ័យទៅលើអ្នកនយោបាយដែលប្រឆាំង។ បើសិនជាកើតឡើងបក្សទ្វេទីពីបក្សនោះនិងក្លាយទៅ
ជាគូរប្រកួតនិងបក្សទ្វេទីមួយនោះបក្សស្តាំនិងចំណេញច្រើនក្នុងស្ថានភាពបែប។
ជាទូទៅចលនាពហុបក្ស ប្រែក្លាយជាប្រព័ន្ធទ្វេបក្ស កើតឡើងដោយសារការបង្កើតប្រព័ន្ធប្លុកពីរ។ យ៉ាងមិញគឺជាវិវត្តន៏មួយត្រូវការរយៈពេលយូលនឹងមានការលំបាកច្រើន ព្រោះរវាងគណបក្ស និងកំលាំងនយោបាយផ្សេងៗដែលរួបរួមគ្នានៅក្នុងប្លុកក៏ពិតមែនប៉ុន្តែនៅតែរក្សាភាពខុសគ្នាច្រើនដ៏ដែល។
នៅសហរដ្ឋអាមេរិកមានគណបក្សនយោបាយ ដឹកនាំមុខពីរ ដែលតែងតែប្រកួតប្រជែងគ្នាដើម្បីអំណចរដ្ឋាភិបាល។ គណបក្សទាំងពីរនោះ គឺគណបក្សប្រជាធិបតេយ្យ (Democratic
Party) បង្កើតក្នុងយុទ្ធនាការឆ្នាំ ១៨២៨ និងគណបក្សសាធារណរដ្ឋ (Republican
Party)បង្កើតក្នុង ឆ្នាំ១៨៥៤ ។ គណបក្សនយោបាយទាំងពីរនោះ ពុំមានសមាជិកអចិន្រ្តៃយ៏របស់ខ្លូនឡើយ។គេងាចដឹងសមាជិករបស់គេ តែក្នុងពេលបោះឆ្នោតតែប៉ុណ្ណោះ។
ប្រទេសអង់គ្លេសលំដាប់តាមប្រព័ន្ធទ្វេគណបក្ស
។ គណបក្សដឹកមុខទាំងពីរគឺ គណបក្ស
អភិរក្សនិយម (Conservative Party) ត្រូវបានបង្កើតក្នុងឆ្នាំ១៩៦៧ដែលមានសមាជិកប្រហែល មួយលានកន្លះ និងគណបក្សការងារត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៩០ ដែលមានសមាជិកប្រហែលជាង៦,៤លាននាក់។
ប្រទេសកាណាដាក៏មានគណបក្សនយោបាយដឹកនាំមុខតែពីដែលគឺ
គណបក្សសេរីនិយម ត្រូវបានបង្កើតក្នុងឆ្នាំ ១៨៧៣ និងគណបក្សវឌ្ឍភាពអភិរក្សនិយមត្រូវបានបង្កើតនៅឆ្នាំ១៨៥៤ ។ក្រៅពីនេះក៏នៅមានគណបក្សនយោបាយជាច្រើនទៀតដែល ប៉ុន្តែគណបក្សទាំងនោះពុំមាន ឥទ្ធិពលននៅក្នុងពិភពនយោបាយឡើយ។ គេអាចធ្វើការកត់សំគាល់បានថា នៅក្នុងបណ្តាប្រទេសដែលដើរតាមប្រព័ន្ធទ្វេគណបក្ស សន្លឹកឆ្នោតដែលគាំទ្រដោយគណបក្សសេរីនិយមច្រើនកើតមាននៅតាមតំបន់ណាដែលមានការរីកចំរើន
ខាងផ្នែកឧស្សាហកម្ម។ចំនែកនៅតាមបណ្តតំបន់ស្រែ
ចំការដាច់ស្រយាលវិញសន្លឹកឆ្នោតច្រើនគាំទ្រឪ្យគណបក្សអភិរក្សនិយម។
នៅក្នុងប្រព័ន្ធទ្វេបក្សគណបក្សដឹកមុខទាំងពីរទទួលបានសំលេងគាំទ្រមិនតិចជាង
៩០% នៃសន្លឹកឆ្នោតចូលរួមនោះឡើយ។ប៉ុន្តែក៏មានគណបក្សនយោបាយណាមួយ ដែលអាចទទួលបាន សំលេងគាំទ្រតែម្នាក់ឯងលើសពី ៥៥-៦០%ដែរ។
ក្នុងករណីមិនលំដាប់តាមគោលការណ៏នេះ នោះវានិងក្លាយជាប្រព័ន្ធផ្សេងពីនេះ។ ថ្វីត្បិតតែបណ្តាប្រទេសទាំងនេះ មានលក្ខណៈសំគាល់របស់ខ្លួនដោយឡែកៗយ៉ាងណាក៏ដោយ ក៏គណបក្សធំៗដឹកមុខទាំងនេះ នៅតែមានលក្ខណៈដូចគ្នាក្នុង៥ ចំណុច ជាមូលដ្ឋានរួមគ្នាដូចខាងក្រោម:
១.គណបក្សនយោបាយទាំងពីរទោរទន់ទៅរកការធ្វើ
ជាឈ្មួញកណ្តាលជាងការធ្វើជាអ្នក ផ្សព្វផ្សាយ។ ពួកគេមានទំនោរទៅរកការដណ្តើមយកជ័យជំនះដូចគ្នាក្នុងយុទ្ធនាការដោយមិនខ្វាយខ្វល់ពីបញ្ហាមនោគមវិជ្ជាឡើយ។
២.ពួកគេយកចិត្តទុកដាក់ទៅលើសំលេងគាំទ្ររបស់មហាជនទូលទាំងប្រទេសជាងការគាំទ្រនៅក្នុងសហគមន៏។
៣.ពួកគេផ្សាភ្ជាប់ឃោសនារបស់ខ្លួនទៅនឹងក្រុមផលប្រយោជន៏ដែលមានចំនួនភាគច្រើន។
៤.ពួកគេជាគណបក្សដែលមានលក្ខណៈមជ្ឈន្តិកៈ ។
៥.គណបក្សនយោបាយទាំងពីរមានការងារឯភាពគ្នាទៅនឹងកម្មវិធីនយោបាយជាមូលដ្ឋានរបស់រដ្ឋាភិបាល។បើទោះជាមានការផ្លាស់ប្តូរវេនគ្នា
ក្នុងការដឹកនាំរដ្ឋាភិបាលយ៉ាងណាក៏ដោយក៏មិនមានការផ្លាសលប្តូរណាមួយគួរអោយភ្ងាក់ផ្អើលតាមរូបភាពសេរីនិយមឡើយ។
ឧ.នៅសហរដ្ឋអាមេរិកក្រៅពីគណបក្សនយោបាយដឹកមុខទាំងពីរ
គឺគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋ នៅមានគណបក្សជាច្រើនទៀតដូចជា The
Vegetarians the
Prohibitionists the Literation and Socialists Workers Party ប្រព័ន្ធទ្វេគណបក្សផ្តល់ឪ្យមានភាពរឹងមាំនៅក្នុងជីវិតនយោបាយ ប៉ុន្តែទន្ទឹមនិងនេះក៏នៅមានការខ្វះខាតច្រើនដែលពីទស្សនៈមនោគមន៏វិជ្ជារបស់គណបក្សតែពីអាចជ្រុលបំផុត ឬ មិនគ្រប់ជ្រុងជ្រោយដោយមិនមិនគិតដល់កត្តាចាំបាច់ទាក់ទងនឹងបញ្ហាពណ៌សម្បុល។ល។ជាហេតុនាំអោយមានការបាត់បង់លំនឹងផលប្រយោជន៏របស់ប្រជាជន និងបានការល្អនូវទស្សនៈគណបក្សធ្វើឪ្យការចូលរួមបោះឆ្នោតពីសំណាក់ប្រជាជនអាចឡើងនិងអាចធ្លាក់ចុះផងដែរលក្ខណៈអវិជ្ជមានដូចជា:
១-ការប្រឆាំងនឹងការបោះឆ្នោត (និមបោះឪ្យអ្នកណាមួយក្នុងចំនោមបេក្ខជនទោះបីជាមានតែពីគណបក្ស)។
២-តាមគោលការនៃការបោះឆ្នោត ត្រូវតែជ្រើសរើមួយក្នុងចំនោមដំបៅទាំងពីរ។
៣-បដិសេដ្ឋមិនទទួលស្គាល់ការបោះឆ្នោតទាំងស្រុង។
១១.៣.ប្រព័ន្ធគណបក្ស + កន្លះ
ប្រព័ន្ធនេះ នៅពេលនៅក្បែរប្រព័ន្ធទ្វេគណបក្សតែងតែមានគណបក្សមួយផ្សេងទៀត ជាគណបក្សទីបី ជាគណបក្សខ្សោយ ប៉ុន្តែមានលទ្ធភាពអាចជួយគណបក្សទីមួយ ឬ គណបក្សទីពី ដើម្បីដណ្តើមអំណាច។នៅក្នុងខណៈនេះគណបក្សមួយក្នុងចំណោមគណបក្សសំខាន់ទាំងពីរ ត្រូវរួបរួមជាមួយនិងគណបក្ស ទីបី ដើម្បីបំពេញសន្លឹកឆ្នោតដែលត្រូវការនៅក្នុងការបោះឆ្នោត ឬ ចូលរួមក្នុងសភា។
១១.៤.ប្រព័ន្ធពហុគណបក្ស
នៅក្នុងប្រទេសដែលមានគណបក្សចាប់ពីបីឡើងទៅ
លើសពីនេះគណបក្សនីមួយៗ
ត្រូវស្វែងរកចំនួនសន្លឹកឆ្នោតគាំទ្រចាំបាច់មួយជាកំណត់។ដូច្នេះ រដ្ឋាភិបាលចំរុះ
គឺជាសញ្ញានៃប្រព័ន្ធដែលលើសពី ២រឺ៣ គណបក្សឡើង រីឯរដ្ឋាភិបាលដែលបង្កើតឡើងដោយរដ្ឋាភិបាល
រឺគណបក្សតែមួយ គឺជាសញ្ញាប្រព័ន្ធឯកបក្ស ឬទ្វេបក្ស។ពហុបក្ស
ជាកត្តាចាំបាច់សំរាប់សង្គមប្រជាធិបតេយ្យ ពីព្រោះជាប្រព័ន្ធបដិសេដម៉ូណូប៉ូល
នៅក្នុងអំណាចនឹងធ្វើអោយមនុស្សទទួលយកនៅក្នុងជីវិតនូវបទពិសោធន៍
និងមានជម្រើសនៅក្នុងទស្សនៈ និងសកម្មភាព។
ប្រព័ន្ធពហុគណបក្សជាប្រប័ន្ធដែលគេប្រើប្រាស់ក្នុងប្រជាធិបតេយ្យ។ជាទូទៅមានគណបក្សនយោបាយ
បី ទៅប្រាំមួយ គណបក្ស ដែលទទួលបានសម្លេង នៅក្នុងអង្គការនីតិបញ្ញាតិ្ត។
គណបក្សណាមួយ
ដែលអាចទទួលបាននូវអាសនៈច្រើនលើសលុប នៅក្នុងអង្គការនីតិបញ្ញាត្តិ
គឺជាអ្នកបង្កើតរដ្ឋាភិបាល ។ដូច្នេះរដ្ឋាភិបាលដែលអាចបង្កើតឡើងគឺជាលទ្ធផល
នៃការបង្រួបបង្រូម កម្លាំងចូលគ្នានៃគណបក្ស ពីរ ឬ
ច្រើនដែលមានក្នុងរដ្ឋសភា។រដ្ឋាភិបាលនេះជា រដ្ឋាភិបាលចម្រុះ។
ប្រព័ន្ធពហុគណបក្សបង្កើតនូវគូភាគី ប្រកួតប្រជែងនយោបាយដើម្បីស្វែងរកមាគ៌ាប្រសិទ្ធភាពក្នុការដឹកនាំសង្គម។
ប៉ុន្តែទន្ទឹមនឹងនេះដែរប្រព័ន្ធនេះអាចនឹងងាយស្រួល
ធ្វើអោយមានការបែងចែកប្រជាជនទៅតាមក្រុមនីមួយៗ ដោយយោលទៅតាមផលប្រយោជន៍របស់ខ្លួន។
III. គណបក្សនយោបាយក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
កម្ពុជាជាប្រទេសមួយក្នុងចំនោមប្រទេសនានាដែលធ្លាប់មានអរិយធម៌រុងរឿងថ្កុំថ្កើងល្បីរន្ទឺ
ពាសបែញពិភពលោក
។ទន្ទឹមនិងភាពរុងរឿងនេះកម្ពុជាក៏ធា្លប់ឆ្លងកាត់នៃព្យុះមនោគមវិជ្ជានានា
ដែលប្រទេសមហាអំនាចនានាលើសកលលោកធ្លាប់ជែង គ្នាយកកម្ពុជាផលប្រយោជន៍បំរើអោយផលប្រយោជន៍មនោគមវិជ្ជារបស់ពួកគេក្នុងសមួយសង្រ្គាមត្រជាក់ដែលទើបតែបានរលត់ទៅ។សង្រ្គាម
និងសន្តិភាព បានផ្លាស់ប្តូរវេនគ្នាជាប្រចាំនៅលើទឹកដីកម្ពុជា។
ប៉ុន្តែជាងបួនទស្សវត្សចុងក្រោយមកនេះ សង្គ្រាមដែលបង្កឡើងដោយទំនាស់នយោបាយ
និងសេដ្ឋកិច្ចក្រោមឥទ្ធិពលនៃកត្តាខាងក្នុងនិងខាងក្រៅបានដណ្តើមភាពផ្តាច់មុខនៃទីតាំង
និង លំនាំរបស់សន្តិភាពនៅកម្ពុជាស្ទើរទាំងស្រុង ។
គ្រប់គណបក្សនយោបាយ សុទ្ធសឹងតែសំដែង និង
មានជំនឿយ៉ាងមាំថាមានតែក្រុមបក្សពួកខ្លួនទេ ដែលស្វែងរកឯករាជ្យ សន្តិភាព សេរីភាព
និងប្រជាធិបតេយ្យពិតៗ ជូនប្រជាជាតិបាន ។បក្សប្រឆាំងក្នុងសភាក្តី ក្រៅសភាក្តី
សុទ្ធតែបង្ហាញពីស្នេហាជាតិចង់រំដោះជាតិ ការពារជាតិ ការពារទឹកដី ការពារអធិបតេយ្យរបស់ជាតិ
អោយឋិតឋេរចិរកាលក្រោមការដឹកនាំរបស់ខ្លួន ។
បច្ចុប្បន្ននេះដោយមានការរីកចំរើននៃប្រព័ន្ធនយោបាយ និងរបបគ្របគ្រងរដ្ឋ
ធ្វើអោយកម្ពុជាបានបោះជំហានយ៉ាងសន្សឹមៗចូលក្នុងដំណាក់កាលនៃការសាងលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្សតាមសមាមាត្រា១
នៃរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ ១៩៩៣។សំរាប់កម្ពុជាការសម្រេចចិត្តឈានចូលក្នុងដំណាក់កាលថ្មីនេះ
គឺជារូបមន្ត និងជំរើសតែមួយគត់ដើម្បីភាពប្រាកដនិយម ក្នុងការផ្សះផ្សារជាតិ
បង្រួបបង្រួមជាតិ និងឯកភាពជាតិ។
IV. សេចក្តីសន្និដ្ឋាន
ដូចនេះយើងអាចសរុបសេចក្តី
គណបក្សនយោបាយពុំមែនមានមានមុខងារជាក្រសួងកាងារ និងក្រសួងសង្គមកិច្ចនោះទេ
ផ្ទុយទៅវិញតាមរយៈ គណបក្សនយោបាយប្រជាពលរដ្ឋខ្មែរអាចចូលរួមក្នុងចលនានយោបាយ
សំដៅរួមចំណែកក្នុងដំណើរការប្រជាធិបតេយ្យភាវូនីយកម្ម និង ដំណើរការកសាងរដ្ឋ
ពហុបក្សមួយបែបប្រជាធិបតេយ្យនិងប្រកបដោយលក្ខណៈនីតិរដ្ឋ ពិតប្រាកដ ។ គណបក្សនយោបាយជាក្រុម
ឬបក្សពួកមានសកម្មភាពក្នុងផ្នែកនយោបាយ
ក្នុងការដឹកនាំប្រទេសជាតិហើយវាមានសារសំខាន់មិនអាចខ្វះបានក្នុងមុខងារដឹកនាំប្រទេសជាតិ
។គណបក្សនយោបាយ ជាបណ្តុំនៃសមាជិកអ្នកនយោបាយ
ដើម្បីទទួលបាននូវអំណាចដឹកនាំពីប្រជាពលរដ្ឋ វាជាស្ថាប័នមួយដែលធ្វើការក្នុងកិច្ចការរដ្ឋបាល
និងនយោបាយដែលតួនាទីសំខាន់បំផុតគឺការដឹកនាំប្រទេសឆ្ពោះទៅរកវឌ្ឍនៈភាព ភាពរីកចំរើន
រុងរឿង សុភមង្គល សុខមាលភាព
និងសន្តិភាព។កម្ពុជាជាប្រទេសដែលមានលក្ខណៈពេញលេញជារដ្ឋឯករាជ្យ
ពីព្រោះខ្លួនមានទឹកដីច្បាស់លាស់ ប្រជាជនរស់នៅលើដែនដីជាក់លាក់ ជាពិសេសមានរបបនយោបាយត្រឹមត្រូវសំរាប់ការគ្រប់គ្រងដឹកនាំប្រទេសជាតិអោយមានការរីកចំរើន
ជាអាទិ៍ កម្ពុជាមានរបបនយោបាយច្បាស់លាស់ រដ្ឋធម្មនុញ្ញ ទំនាក់ទំនងអន្តរជាតិ
ច្បាប់និង គោលនយោបាយត្រឹមត្រូវក្នុងការដឹកនាំប្រទេសជាតិ ដើម្បីសន្តិភាព
ដោយមានការបោះឆ្នោត មានគណបក្សនយោបាយចូលរួមប្រកួត
មានច្បាប់ស្តីពីគណបក្សនយោបាយដើម្បីមានការគ្រប់គ្រងល្អ ។
ឯកសារយោង
v សាស្តា្រចារ្យ សុខ យ៉ាន ,នីតិរដ្ឋធម្មនុញ្ញ ,សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
v សាស្ត្រាចារ្យ ឈុន ណារ៉េត ,វិទ្យាសាស្ត្រនយោបាយ ,សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ
និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
v ច្បាប់ស្តីពីគណបក្សនយោបាយ
v រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣
®®®®®®®®®®®®®®®
No comments:
Post a Comment