ឯកសារដែលមានក្នុងគេហទំព័រ khmer6789.blogspot.com អ្នកស្រាវជ្រាវ និងសាធារណជនអាចទាញយកដោយពុំគិតថ្លៃ។​ គេហទំព័រ khmer6789.blogspot.com មានគោលបំណងចែកជូនដល់សាធារណជនសម្រាប់ជាការផ្សព្វផ្សាយ អប់រំ និងចងក្រងឯកសារនានាដ៏មានសារប្រយោជន៍ដើម្បីទុកជាការលើកកម្ពស់ការយល់ដឹង​ ការស្វែងយល់ និងសិក្សាស្រាវជ្រាវបន្ត។ មាត្រា១០នៃច្បាប់ស្ដីពី សិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល អនុម័តថ្ងៃទី២១ ខែមករា ឆ្នាំ២០០៣ បានបញ្ញត្ដិនូវស្នាដៃដែលមិនស្ថិតនៅក្រោមកិច្ចការពារនៃច្បាប់នេះមានដូចជា៖ ក. រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង លិខិតបទដ្ឋានផ្លូវការនានា។ ខ. ប្រកាស សេចក្ដីសម្រេច លិខិតបញ្ជាក់ សារាចរណែនាំផ្សេងៗដែលចេញដោយអង្គការរដ្ឋ។ គ. សេចក្ដីសម្រេច សាលក្រម ឬ សាលដីកាផ្សេងៗរបស់តុលាការ។ ឃ. អត្ថបទបកប្រែជាភាសាបរទេសនៃអត្ថបទក្នុងចំនុច ក និង ចំណុចខ និង ចំណុច គ ខាងលើក្នុងមាត្រានេះគំនិត នីតិវិធី ប្រព័ន្ធ របៀបប្រតិបត្តិការ ទស្សនៈ គោលការណ៍ ការរករកឃើញ ឬ ទិន្នន័យសាមញ្ញទោះបីត្រូវបានផ្សព្វផ្សាយអត្ថាធិប្បាយ ពន្យល់ ឬ មានក្នុងស្នាដៃណាមួយក៏ដោយ៕
Related image
រីករាយទិវាសិទ្ធិនារី ០៨ មីនា សូមជូនពរ នារីគ្រប់រូបជូបនូវសេចក្តីសុខ សុភមង្គល សុខភាពមាំមួន សម្រស់ស្រស់ស្អាត ជោគជ័យគ្រប់កាលវេលា យើងផ្តល់ឲ្យតម្លៃនារីជានិច្ច! Happy International Women's Day on March 08: Best Wish to all women had happiness, good healthy,more beautiful, success every time. we give girls the best value!

ផ្ទាំងពាណិជ្ជកម្ម

ស្វែងរកយើងនៅលើហ្វេសប៊ុក

ផ្ទាំងពាណិជ្ជកម្ម

Wednesday, March 1, 2017

អំណាច និងនយោបាយ

ជំពូក អំណាច
អំណាចគឺជាប្រធានបទមួយដ៏សំខាន់នៅក្នុងចំណោប្រធានបទសំខាន់ទាំងឡាយ នៅ ក្នុងវិទ្យាសាស្ត្រនយោបាយ ដែលជាកូនសោរដើម្បីចូលទៅក្នុងស្ថាប័ននយោបាយ ដើម្បីធ្វើ អោយ កិច្ចការនយោបាយមានប្រសិទ្ធិភាព។ ជាមូលដ្ឋាននយោបាយ គឺជាការតស៊ូ និងការ បង្កើត អោយមានអំណាចនៅក្នុងដៃ និងនៅក្នុងការដឹកនាំរដ្ឋ។
អត្ថន័យ លក្ខណៈធម្មជាតិនិងប្រភពអំណាច
I‑ អត្ថន័យអំណាច
          អំណាច គឺជាភាពប៉ិនប្រសប់ និងសមត្ថភាពរបស់បុគ្គល ឬក្រុមដើម្បីធ្វើអោយសម្រេច កិច្ចការតាមគំនិតរបស់ខ្លួន ដោយបានសម្តែងនូវទង្វើទៅលើអ្នកដ៏ទៃ ជាអត្តនោម័តដោយពុំ ចាំបាច់មានការយល់ព្រមឬការមិនយល់ព្រមពិអ្នកនោះឡើយ។ អំណាចធ្វើអោយទំនាក់ទំនង សង្គមមានសណ្តាប់ធ្នាប់ ដោយប្រើមធ្យោបាយផ្សេងៗគ្នា ដូចជាការបញ្ជាអំពើហិង្សាការបញ្ជុះ បញ្ចូល បង្ខិតបង្ខំ ការអប់រំណែនាំការជួយផ្តល់កំលាំងចិត្តនិងការបំភ័យ។ល។
II‑ ការបែងចែកអំណាច
          ប្រភេទអំណាចត្រូវបានគេបែងចែកជាអំណាចបែបវណ្ណះ និងអំណាចគ្មានវណ្ណះ។ អា ស្រ័យទៅតាមដំណាក់កាលវិវឌ្ឍន៍នៃសង្គមមនុស្ស ហើយអំណាចត្រូវបានគេចាត់ទុក នៅក្នុង សម័យកុំម្មុយនីសបុព្វកាល ក្នុងសម័យទាសភាពក្នុងសម័យសក្តិភូមិ ក្នុងសម័យមូលធននិ យម និងក្នុងសម័យសង្គមនិយម និងអំណាចពូកសេរីនិយម។ ទៅតាមទម្រង់គ្រប់គ្រងរដ្ឋ អង្គការអំណាចចែកជារាជានិយម និងសាធារណរដ្ឋនិយម។ តាមកំរិតនៃស្ថាប័នភាវូបនីយកម្ម ចែកជារដ្ឋាភិបាលសហព័ន្ធ ទីក្រុង ជនបទ និងមូលដ្ឋាន។ តាមសញ្ញាណនីតិក្រមចែកជាអំ ណាចស្របច្បាប់ និងអំណចមិនស្របច្បាប់ជាផ្លូវការ និងក្រៅផ្លូវការ។តាមរយះវិស័យនៃជីវិត សង្គគេចែកជាអំណាចសេដ្ឋកិច្ច អំណាចនយោបាយ អំណាចសង្គមអំណាចជំនឿ ។ល។
          ម្យ៉ាងទៀតប្រភេទអំណាចយើងអាចរាប់បានថា អំណាចនយោបាយ អំណាចសេដ្ឋកិច្ច អំណាចសង្គម អំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ អំណាចតុលាការ អំណាចពត៌មាន អំណាចយោធា និងអំណាចស្រមោល។ តែអំណាចដែលសំខាន់ជាងគេ គឺអំណាចនយោ បាយ។ អំណាចនេះមានឥទ្ធិពលខ្លំាងក្លាក្របដណ្តប់លើអំណាចផ្សេងទៀត និងមានមុខងារ សំរបសំរួលធ្វើអន្តរាគមន៍ និងដោះស្រាយបញ្ហាក្នុងជីវិត ក្នុងសង្គម និងក្នុងប្រទេស។
·         អំណចនយោបាយ
គឺជាភាពប៉ិនប្រសប់ និងសមត្ថភាពធ្វើអោយសំរេចតាមគំនិតរបស់ខ្លួនដោយ
ប្រើឥទ្ធិពលជាក់លាក់មួយទៅលើសកម្មភាពការងារទៅលើឥរិយាបថមនុស្សដោយ មានជំ នួយពីកិត្យានុភាពប្រើច្បាប់ និងប្រើឧបករណ៍អំណាច អំពើហឹង្សា។ល។
·         អំណាចសេដ្ឋកិច្ច
ជាអំណាចដែលត្រួតពិនិត្យទៅលើប្រភពធនធានសេដ្ឋកិច្ចទៅលើកម្មសិទ្ធិនៃសម្ភារៈ
តម្លៃនានា។ ជាអំណាចចាត់ចែងទៅលើប្រភពធនធានសំរាប់ការរីកចំរើនសង្គម និងជាអ្នក បែងចែកធនធានទាំងនោះសំរាប់បំពេញតំរូវការសង្គម។
·         អំណាចស្មារតី
ជាអំណាចដែលគ្របដណ្តប់លើគ្រប់មនុស្សទាំងអស់ ក្រោមជំនួយឧបត្ថម្ភពីសំណាក់ ពុទ្ធិវិទ្យាសាស្ត្រ និងពត៍មាននានា។ ពុទ្ធិទាំងឡាយនិងពត៍មានទាំងឡាយគឺជាប្រភព ចំបង នៃអំណាចដឹកនាំសង្គម។ ការផ្សព្វផ្សាយពុទ្ធិ និងពត៌មាននានាគឺជាដំណើរនៃការ អប់រំសា្មរតី ប្រជាជនអោយគាំទ្ររដ្ឋាភិបាល។
ជំពូក នយោបាយ
និយមន័យ
          ‑នយោបាយជាទំនាក់ទំនងមួយដែលបុគ្គលម្នាក់ឬក្រុមមួយគ្រប់គ្រងអំណាចប្រើប្រាស់ ដើម្បីពង្រីកឥទ្ធិពល់ខ្លួន ឬក្រុមខ្លួនលើក្រុមដទៃទៀត។
I‑ប្រភេទនយោបាយ
          ប្រភេទនយោបាយនៅក្នុងបញ្ញតិ្តទូទៅត្រូវបានគេបែងចែកចេញជាបីគឺ៖
          . នយោបាយខាងក្នុងប្រទេស គឺជានយោបាយដែលធ្វើឡើងដើម្បីប្រយោជន៍ប្រ ទេសលើគ្រប់វិស័យ។ (, នយោបាយធ្វើអោយប្រជាជនមានការងារធ្វច្រើនឡើងៗ) និង នយោបាយដោះស្រាយ និងផ្គត់ផ្គង់ជីវភាពរួមក្នុងសង្គមព្រះរាជាណាចក្រកម្ពុជា)
          . នយោបាយក្រៅប្រទេស គឺជានយោបាយដែលធ្វើឡើងមានទំនាក់ទំនងជាអន្តរ ជាតិដើម្បីរកប្រយោជន៍អោយជាតិ ហើយមានលក្ខណៈខុសៗគ្នា។
II‑តួនាទីនយោបាយ
          តួនាទីសំខាន់របស់នយោបាយ គឺធ្វើអោយពលរដ្ឋក្លាយទៅជាបុគ្គលដែលយល់ច្បាស់ នូវវប្បធម៌នយោបាយ។ (. របបនយោបាយ) ពលរដ្ឋទាំងអស់មិនត្រូវអនុញ្ញាតិអោយអ្នក នយោបាយ ចាត់ទុកពលរដ្ឋជាមនុស្សយន្ត ដែលអាចវាយតប់ និងអាចប្រើប្រាស់ តាមគោល បំណងរបស់គេផ្ទាល់ ដូចនេះពលរដ្ឋទាំងឡាយត្រូវតែមានចំនេះដឹងផ្នែកសង្គមនយោបាយ ហើយនឹងពត៌មានដែលទាក់ទងនឹងបញ្ហាបច្ចុប្បន្ននៅក្នុងប្រទេសក៏ដូចជានៅលើពិភពលោក។
          វិទ្យាសាស្ត្រនយោបាយ ជួយអោយយល់ស៊ីជំរៅលើតក្កភាពនៃដំណើររីកចំរើនសង្គម ផ្តល់អោយនូវចំណេះដឹងមូលដ្ឋាននៃជីវិតនយោបាយ របៀបគ្រប់គ្រងដែនដី និងនយោបាយ ពិភពលោក។
III‑នយោបាយនៅក្នុងរបបប្រជាធិបតេយ្យ
          ផ្តោតទៅលើសិទ្ធិ និងសេរីភាព បានយល់អំពីកន្លែង និងតួនាទីរបស់ខ្លួនក្នុងសង្គម។ បង្ហាត់អោយមនុស្សយស់ដឹងពីការការពារផលប្រយោជន៍របស់ខ្លួន ចេះប្រើសុភវិនិច្ឆ័យយល់ អោយបានច្បាស់ថា អនាគតរបស់គេ ស្ថិតក្នុងដៃរបស់គេហើយធ្វើការតាមសមត្ថភាព ទទួល លទ្ធផលតាមកម្លាំងពលកម្មអោយមានសេចក្តីក្លាហាន។ ចូលរួមក្នុងកិច្ចការងាររដ្ឋាភិបាលក្នុង គ្រប់វិស័យជំរុញអោយមានភាពរីកចម្រើនពិសេស ជួយថែរក្សាសណ្តាប់ធ្នាប់សង្គម និងជួយ ទ្រទ្រង់នូវស្ថិរភាពនយោបាយអោយមានភាពរឹងមាំ។ ហើយបើសិនមិនធ្វើដូច្នោះទេ សេរីភាព របស់បុគ្គលម្នាក់ៗ មិនអាចកើតមានឡើងបានឡើយ ពោលគឺសេរីភាព និងសិទ្ធិរបស់ពួកគេ ត្រូវបានគំរាមគំហែងដោយភាពអវិជ្ជា ការភ័យខ្លាច និងវិបត្តិសង្គម ឬជំងឺសង្គម។ នៅពេល ដែលស្គាល់នយោបាយច្បាស់លែងមានការភ័យខ្លាច កិច្ចការនយោបាយហ៊ានប្រឈមមុខ ដោះស្រាយបញ្ហានយោបាយចំពោះមុខច្បាប់ទៀតផង។
.អ្នកនយោបាយជាអ្នកណា
          . គឺជាបុគ្គល ឬជាក្រុមមនុស្ស ដែលមានចំណាប់អារម្មណ៍និងមានសកម្មភាពទាក់ទង ទៅនឹងការងារនយោបាយដឹកនាំរដ្ឋ។ . ពលរដ្ឋទូទៅដែលមានការចាប់អារម្មណ៍និងឈឺឆ្អា លក្នុងរឿងនយោបាយ។ល។
          . គឺជាបុគ្គល ឬជាក្រុមមនុស្ស ដែលកំពុងធ្វើការនៅក្នុងគណបក្សនយោបាយ ឬក៏ជា បុគ្គល ឬជាក្រុមដែលពាក់ព័ន្ធក្នុងការងារនយោបាយ ហើយកំពុងស្វែងរកអំណាច។
ជំពូក៣ ការចូលរួមក្នុងសកម្មភាពនយោបាយ
I‑លក្ខណៈនៃការចូលរួមក្នុងសកម្មភាពនយោបាយ
          គឺជាអំពើរបស់បុគ្គល ក្រុម សមាគម អង្គការ គណបក្ស ដើម្បីទាមទារ អោយបានសំ រេចនូវគោលបំណងរបស់ខ្លួន ដោយឈរលើមូលដ្ឋានច្បាប់ សិទ្ធិ សេរីភាព ចំណេះដឹង លទ្ធភាព សមត្ថភាព។ល។ ដោយសារតែមានការចូលរួមក្នុងសកម្មភាពនយោបាយពីសំ ណាក់អ្នកទាំងអស់ខាងលើ ទីបំផុតបានបង្ហាញអោយឃើញថាសមិទ្ធិផល ដែលទទួលបាន នៅក្នុងសង្គមនោះទេ ប៉ុន្តែក៏ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ ទុរគត៌ជន មនុស្សសា មញ្ញ និងប្រជាជនទូទៅផងដែរ។
II‑មូលហេតុនៃការចូលរួមក្នុងសកម្មភាពនយោបាយ
          លោក .. លេនីន បានអៈអាងថា "ច្បាប់ការពារប្រជាពលរដ្ឋ" ជាការពិត ប្រជាពល រដ្ឋត្រូវតែចូលរួមកិច្ចការនយោបាយដើម្បីកែប្រែប្រវត្តិសាស្ត្រតែប៉ុណ្ណោះ ពោលគឺរុញច្រាន សង្គមអន្តរកាលឆ្លងកាត់ទៅសង្គមនិយមនិងទៅកាន់កុំម្មុយនិស្តនិយម។ និយាយអោយខ្លី មនុស្សគ្រប់រូបដែលជាអក្ខរជន សកម្មជនមិនត្រឹមតែចង់អោយមានការចូលរួមនៅក្នុង នយោបាយដឹកនាំរដ្ឋប៉ុណ្ណោះទេ តែគេយល់ថាយ៉ាងច្បាស់ថានយោបាយគឺជា ផ្នែកមួយនៃ សកម្មភាពរបស់បុគ្គល។ នៅក្នុងអត្ថន័យនេះ យើងឃើញថា ការចូលរួមនៅក្នុងនយោបាយ ត្រូវមានតំណាងរបស់គេដែលជានិច្ចកាលធ្វើសកម្មភាព ឆ្លើយតបទៅនឹងការទាមទាររបស់ សមាជិកក្រុមគេតែងម្តង។
III‑មូលហេតុដែលធ្វើអោយគ្មានការចូលរួម
v  ភាពក្រីក្រ
v  គ្មានចំនេះដឹង
v  ស្ថានភាពភូមិសាស្ត្រ (ដាច់ស្រយាល ឆ្លងទឹក....។ល។)
v  មធ្យោបាយធ្វើដំណើរ
v  គ្មានសេចក្តីក្លាហាន
v  ជាជំពូកមនុស្សត្រូវគេដឹកនាំ
v  ធ្លាប់ជាជនរងគ្រោះនយោបាយ
v  មិនមានជំនឿថានឹងមានអ្វីប្រែប្រួលដល់សង្គមគ្រួសារខ្លួន
v  គ្មានពុទ្ធិនយោបាយ
v  គ្មានការយល់ដឹងអំពីប្រជាធិបតេយ្យ
v  ទទួលការគំរាមគំហែង និង អំពើហឹង្សាជាញឹកញាប់
v  គ្មានមូលដ្ឋានគាំទ្រច្បាស់លាស់
ទាំងអស់នេះជាកត្តាធ្វើអោយមនុស្សដកខ្លួនចេញពីនយោបាយ។


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ផ្ទាំងពាណិជ្ជកម្ម