ឯកសារដែលមានក្នុងគេហទំព័រ khmer6789.blogspot.com អ្នកស្រាវជ្រាវ និងសាធារណជនអាចទាញយកដោយពុំគិតថ្លៃ។​ គេហទំព័រ khmer6789.blogspot.com មានគោលបំណងចែកជូនដល់សាធារណជនសម្រាប់ជាការផ្សព្វផ្សាយ អប់រំ និងចងក្រងឯកសារនានាដ៏មានសារប្រយោជន៍ដើម្បីទុកជាការលើកកម្ពស់ការយល់ដឹង​ ការស្វែងយល់ និងសិក្សាស្រាវជ្រាវបន្ត។ មាត្រា១០នៃច្បាប់ស្ដីពី សិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល អនុម័តថ្ងៃទី២១ ខែមករា ឆ្នាំ២០០៣ បានបញ្ញត្ដិនូវស្នាដៃដែលមិនស្ថិតនៅក្រោមកិច្ចការពារនៃច្បាប់នេះមានដូចជា៖ ក. រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង លិខិតបទដ្ឋានផ្លូវការនានា។ ខ. ប្រកាស សេចក្ដីសម្រេច លិខិតបញ្ជាក់ សារាចរណែនាំផ្សេងៗដែលចេញដោយអង្គការរដ្ឋ។ គ. សេចក្ដីសម្រេច សាលក្រម ឬ សាលដីកាផ្សេងៗរបស់តុលាការ។ ឃ. អត្ថបទបកប្រែជាភាសាបរទេសនៃអត្ថបទក្នុងចំនុច ក និង ចំណុចខ និង ចំណុច គ ខាងលើក្នុងមាត្រានេះគំនិត នីតិវិធី ប្រព័ន្ធ របៀបប្រតិបត្តិការ ទស្សនៈ គោលការណ៍ ការរករកឃើញ ឬ ទិន្នន័យសាមញ្ញទោះបីត្រូវបានផ្សព្វផ្សាយអត្ថាធិប្បាយ ពន្យល់ ឬ មានក្នុងស្នាដៃណាមួយក៏ដោយ៕
Related image
រីករាយទិវាសិទ្ធិនារី ០៨ មីនា សូមជូនពរ នារីគ្រប់រូបជូបនូវសេចក្តីសុខ សុភមង្គល សុខភាពមាំមួន សម្រស់ស្រស់ស្អាត ជោគជ័យគ្រប់កាលវេលា យើងផ្តល់ឲ្យតម្លៃនារីជានិច្ច! Happy International Women's Day on March 08: Best Wish to all women had happiness, good healthy,more beautiful, success every time. we give girls the best value!

ផ្ទាំងពាណិជ្ជកម្ម

ស្វែងរកយើងនៅលើហ្វេសប៊ុក

ផ្ទាំងពាណិជ្ជកម្ម

Tuesday, March 7, 2017

International Women’s Day 2017


International Women's Day 2017

International Women's Day 2- From Wirock International

#WhatIReallyReallyWant...

The History of International Women's Day

International Women's Day - brief history

Bold - International Women's Day 2017


International Women’s Day 2017

International Women's Day Doodle 2016: #OneDayIWill


Being Born A Girl - International Women's Day

ទិវាសិទ្ធិនារីអន្តរជាតិ International Women’s Day

Image result for beautiful khmer girl

សិទ្ធិនារី គឺត្រូវគេធ្វើការទាមទា ផ្ដល់សិទ្ធិ និងសេរីភាព សំរាប់ស្រ្ដីគ្រប់រូប និងក្មេងស្រី គ្រប់អាយុ ទាំងអស់ នៅក្នុងសង្គុមមួយ ចំនួន ។
នៅក្នុងតំបន់ខ្លះ សិទ្ធិនេះ ត្រូវបានគេបង្កើត និងគាំទ្រដោយ ច្បាប់ ផ្នែកនៃតំបន់ និងអាកប្បកិរិយា ផ្សេងៗ ដោយហេតុថា នៅក្នុងកន្លែងផ្សេងទៀត ពួកគេ អាចនឹងច្រាន ចោល ឬក៏ត្រូវបានលុបបំបាត់ ចោល ។ ពួកគេ មិនយល់ស្របទៅលើ គំនិតរបស់ ខាងសិទ្និមនុស្ស ដោយពួកគេ បានអះអាង ផ្សេងៗ ដែលពាក់ព័ន្ធ ទៅនឹងប្រវត្ដិសាស្រ្ដ និងសេចក្ដីលំអៀង ទៅនឹងប្រពៃណី ប្រឆាំងនឹងសិទ្ធិ របស់ស្រ្ដី និង ក្មេងស្រី  ដោយលំអៀងទៅលើបុរស និងក្មេងប្រុស ។
បញ្ហាទូទៅមួយ ចំនួន គឺត្រូវបានគេដាក់ បញ្ចូលគ្នា ជាមួយគំនិត របស់សិទ្ធិនារី ដោយពុំមានការកំណត់នូវ សិទ្ធិ បូរណភាព នៃរាងកាយ និងស្វ័យ័តភាព ( សេរីភាពបុគ្គល) ក្នុងការគ្រប់ គ្រង ដឹកនាំកិច្ចការ សាធារណះ និងទទួលបានប្រាក់បៀវត្ស ឬ ប្រាក់ឈ្នូលស្មើគ្នា  មានសិទ្ធិគ្រប់គ្រាន់ដើម្បីគ្រប់គ្រង ទ្រព្បសម្បតិ្ដ  មានសិទ្ធិទទួលបាន ការអប់រំ ដើម្បីបំរើ ឬ ចូលរួម នៅក្នុងជូរកងទ័ព ឬ ក្នុងការកេណ្ឌធ្វើទាហាន  ។ ហើយអាចបញ្ចូលទៅក្នុង កិច្ចព្រមព្រៀង ផ្សេងៗ ទៅក្នុងផ្លូវច្បាប់ មានសិទ្ធិរៀបអាំពាហ៏ពិពាហ៏ សិទ្ធិជាដូនតា និងសិទ្ធិនៅក្នុងការជឿលើ ជំនឿផ្សេងៗ ។



​​ទិវាសិទ្ធិនារីអន្តរជាតិ មានប្រភពមកពីពាក្យថា International Working Women’s Day ទិវាកាងារនារី អន្តរជាតិ។ ទិវានារីអន្តរជាតិ ប្រទេសជាច្រើននៅលើពិភពលោក តែងតែប្រារព្ធឡើងនៅថ្ងៃទី៨ មីនា ជារៀងរាល់ឆ្នាំ ដែលជាព្រឹត្តិការណ៍គេមិនអាចបំភ្លេចបាន ពិសេសនារី។ ការប្រារព្ធពិធីនេះក្នុងន័យតែមួយគត់គឺ ការគោរព និង ស្រលាញ់ស្រ្តី លើកកំពស់ស្រ្តីក្នុងសេដ្ឋកិច្ច កាងារ នយោបាយ និងការចូលរួមកិច្ចការក្នុងសង្តម រហូតគេបានចាត់ ទុកស្ត្រី ជាមាតារបស់ពិភពលោក។ ការ​ប្រារព្ធ​ពិធី​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​ក្នុងគោលបំណង ដើម្បី​បង្ហាញ​ពី​ការគោរព កោតសរសើរ និង​បង្ហាញពី​សេចក្តីស្រឡាញ់​ចំពោះ​ស្ត្រី​គ្រប់រូប មិន​ថា​ស្ត្រី​ទាំងនោះ​ស្ថិតនៅ​ក្នុងឋានៈ ឬ​សង្គម​ណា​នោះទេ។


ដើម្បីឲ្យមានការអនុវត្ត និងមានគោលនយោបាយច្បាស់លាស់ ក្នុងការគោរពលើស្ត្រីឲ្យបានត្រឹមត្រូវតាមរយៈ កត្តា នយោបាយ និងសង្តម អង្គការសហប្រជាជាតិ (UN) ក៏បានលើកតម្កើង និងការគាំទ្រយ៉ាងពេញទំហឹង លើស្ត្រីភេទ ។ ឧទាហណ៍ អង្គការសហប្រជាជាតិ ក៏ប្រារព្ធពិធីអបអរសាទរទិវានេះ និងប្រទេសជាច្រើនក៏បានកំណត់ថា ទិវា នារីអន្តរជាតិនេះ ជាថ្ងៃបុណ្យជាតិរបស់ខ្លួនផងដែរ។



ក-ប្រវត្តិនៃទិវាបុណ្យនារីអន្តរជាតិ

ទិវា​សិទ្ធិនារី​អន្តរជាតិ​បាន​កើតមានឡើង​តាំងពី​យូរយា​ណាស់​មកហើយដោយមាន​ដំណើររឿង​ថា កាលពី​ដើមឡើយ​នៅ​ទីក្រុង ស៊ីកា​ហ្គោនៃ​សហរដ្ឋអាមេរិក កម្មការិនី​នៅក្នុង​រោងចក្រ​តម្បាញ​មួយ​បាននាំគ្នាក្រោកឈរឡើង​ប្រឆាំងនឹង​ការជិះជាន់   ដោយ​ការដើរ​ដង្ហែរ​ធ្វើជា​ក្បួនបាតុកម្ម​តវ៉ា​ប្រឆាំងនឹង​ការកេងប្រវ័ញ្ច គាបសង្កត់ ធ្វើបាន និង​ជិះជាន់កម្លាំង​ពលកម្ម​ពី​សំណាក់​និយោជក​ដែល​មើល​ឃើញតែ​ផល​ប្រយោជន៍​របស់ខ្លួន ដោយ​មិន​គិតពី​ភាព​វេទនា​របស់​និ​យោ​ជិ​ក​ទាល់តែសោះ។ ជីវភាព​រស់នៅ​របស់​កម្មការិនី​ក្នុង​ទីក្រុង​ស៊ីកា​ហ្គោ​នៅពេលនោះ គឺ​មិន​ខុស​អី​ពី​ពួក​ទាសករ​ស្បែក​ខ្មៅ​ដែល​ស្ថិតក្នុង​កណ្តាប់ដៃ​ជនជាតិ​ស្បែ​កស​នោះឡើយ ព្រោះ​ពួកគេ​ត្រូវធ្វើ​ការ​ពី១២ទៅ១៥ម៉ោង​ក្នុងមួយថ្ងៃ ប៉ុន្តែ​ពួកគេ​ទទួលបាន​ប្រាក់​ដែលជា​កម្រៃ​ពី​កម្លាំង​ពលកម្ម​នោះតែ​បន្តិចបន្តួច​ប៉ុណ្ណោះ ហើយ​ចំណែកឯ​ស្ត្រី​ដែលមាន​ផ្ទៃពោះ គឺ​នឹងត្រូវ​បណ្តេញ​ចេញពី​ការងារ​តែម្តង ដោយ​មិន​មានការ​តបស្នង​អ្វី​ទាំងអស់។ ដោយ​មិនអាច​ទ្រាំទ្រ​នឹង​ការគៀបសង្កត់​នេះ​តទៅទៀតបាន អ្នកស្រី Clara Zetkin ជា​ជនជាតិ​អាល្លឺម៉ង់​ម្នាក់ និង​ជា​ប្រធាន​កម្មការិនីក្នុង​រោងចក្រ​តម្បាញ ក៏បាន​សម្រេចចិត្ត​ធ្វើការ​ក្រោកឈរឡើង​ប្រឆាំងនឹង​ទង្វើ​នេះ ដោយ​ការ​បបួលគ្នា​មិន​ចូលធ្វើការ​នៅ​ថ្ងៃទី០៨ ខែមីនាឆ្នាំ១៩០៧ ហើយ​បែរជា​មក​ដើរ​ជា​ក្បួន ដើម្បី​ទាមទារ​ឱ្យ​និយោជក​កាត់បន្ថយ​ពេលវេលា​ធ្វើការ ពីមួយថ្ងៃ១២ទៅ១៥ម៉ោង​ឲ្យមក​នៅត្រឹមតែ​​៨ម៉ោង​ក្នុង​មួយថ្ងៃ ព្រមទាំង​មានការ​កែសម្រួល​ច្បាប់​តឹងតែង​មួយចំនួន នៅក្នុង​រោងចក្រជាពិសេស​គឺ​ពួកគេ​បានធ្វើការ​ទាមទារ​ឲ្យ​ស្ត្រី​មាន​សិទ្ធិក្នុងការ​បោះឆ្នោត​ទៀតផង។ នៅក្នុង​អំឡុងពេល​នៃ​ការតវ៉ា ស្ត្រី​ជាច្រើន​ត្រូវបាន​ចាប់ខ្លួន ប៉ុន្តែ​ទោះជា​យ៉ាងណា​ការជាប់​ឃុំ​របស់​ពួកគេមិនកើត​ឡើង​ដោយ​ឥតប្រយោជន៍​នោះឡើយ   ព្រោះថា ទង្វើ​នេះ​បានធ្វើឱ្យ​ពួកគេ​ទទួលបាន​នូវ​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​ស្ត្រី​នៅក្នុងបណ្តា​ប្រទេសផ្សេងៗទៀត​ជុំវិញ​ពិភពលោក។ ដោយសារតែ​ទទួលបាន​នូវ​ការគាំទ្រ​ពី​សំណាក់​ពិភពលោក និង​ដោយសារ​ការខិតខំ​តស៊ូរបស់​ក្រុមបាតុករ ផលិតកម្ម​បែប​មូលធននិយម​ក្នុងសម័យ​នោះ​ក៏ចាប់ផ្តើម​មានការ​ញ័រ​រញ្ជួយ។ រយៈពេល៣ឆ្នាំក្រោយ​មកទៀត គឺ​នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ១៩១០ ការប្រឆាំង​តវ៉ា​របស់​កម្មការិនី​ក៏​ទទួលបានជោគជ័យ នៅពេលដែល​តំណាង​ស្ត្រី​ពី១៨ប្រទេស​បានមក​ចូលរួម​ប្រជុំនៅក្នុង​សន្និបាត​ស្ត្រី​សង្គមនិយម ដោយ​នៅពេលនោះ​អង្គសន្និបាតបានប្រកាស​ទទួលស្គាល់​ចំណុច​ការទាមទារ​រប​ស់ប​ណ្តា​ក្រុម​កម្មការិនី ដោយ​អនុម័ត​ឱ្យ​បន្ថយ​ពេលវេលា​ធ្វើការ​មក​នៅត្រឹមតែ០៨ម៉ោងក្នុង​មួយថ្ងៃ ដើម្បី​ធ្វើ​ការងារ8ម៉ោង សម្រាប់​សិក្សា​ស្វែងរក​ចំណេះដឹង8ម៉ោង និង ៨ម៉ោង​ទៀត​ជា​ពេលវេលា​សម្រាក ហើយក៏​ធ្វើការ​កែប្រែតម្លៃ​ពលកម្ម​ឲ្យមាន​ភាពប្រសើរ​ជាង​មុន(ស្មើនឹង​ថ្លៃ​ពលកម្ម​បុរសដែរ)។ បន្ថែម​ពី​នោះ​ក៏មាន​ទាំង​ការការពារ​សុវត្ថិភាព​ស្ត្រី​និង​ពលកម្មកុមារ​ផងដែរ។ ក្រៅពីនោះ​នៅក្នុង​អង្គសន្និបាត​នៅ​គ្រានោះ​ថែមទាំងមានការ​ទទួលយក​សំណើរ​របស់​អ្នកស្រី Clara Zetkin ដោយ​ធ្វើការប្រកាស​ឱ្យ​ថ្ងៃទី០៨ ខែមីនា​ក្លាយជា ទិវា​សិទ្ធិនារី​អន្តរជាតិ ចាប់ពីពេល​នោះមក​ផងដែរ៕

យ៉ាងណាមិញ សហរដ្ឋអាម៉េរិក បានបង្កើតទិវាមួយដែលមានការទាក់ទងទៅនឹងការផ្តល់ តម្លៃទៅលើស្ត្រីមុនដំបូងគេក្នុង ប្រទេស របស់ខ្លួន ដែលគេហៅថា ទិវានារីជាតិ (Women’s National Day)  ក្នុងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩០៩ យោងតាម សេចក្តី ប្រកាសនៃគណ:បក្សសង្តមនិយមអាម៉េរិក (Socialist Party of America)។ ក្នុងខែសីហា ឆ្នាំ១៩១០ សន្និសីទកាសែតនៃនារីអន្តរជាតិមួយ ត្រូវបានរៀបចំឡើងក្នុងការជួបជុំគ្នាជាទូទៅ រវាងអ្នកសង្តមនិយម ទាំងអស់ នាបណ្តាប្រទេសលោកខាងលិច។ សមាគមសង្គមនិយមអន្តរជាតិ ជួបប្រជុំគ្នានៅទីក្រុង Copenhagen។ ដោយ មានការ បំផុសគំនិតចេញពីអ្នកសង្តមនិយមម្នាក់ជនជាតិអាល្លឺម៉ង់ (German) ដែលមានឈ្មោះថា Luise Zietz លោកបានស្នើសូមឲ្យមានការប្រារព្ធទិវានេះ ដែលមានលក្ខណៈជាអន្តរជាតិ ដើម្បីអបអរចលនា ដើម្បី សិទ្ធិនារី និងដើម្បីជួយសម្រេចឲ្យបាននូវសិទ្ធិបោះឆ្នោតជាសកលសម្រាប់នារី ហើយការស្នើសុំលើកទីពីរ ធ្វើឡើងដោយ លោក Clara Zetkin។ គណៈប្រតិភូដែលមានការចូលរួមពីស្ត្រីមកពីប្រទេសចំនួន១៧ ពួកគេ ក៍បានយល់ព្រម ទៅលើការសំរេចឲ្យមានការប្រារព្ធពិធីទិវានារីអន្តរជាតិជាលក្ខណៈសកលផងដែរ។


ក្នុងថ្ងៃទី៨ ខែមីនា ឆ្នាំ១៩១១ ទិវានារីអន្តរជាតិ ត្រូវបានធ្វើឡើងជាលើកដំបូងដែលមានការចូលរួមពី ប្រជាជន ជាងមួយលាននាក់ ក្នុងប្រទេស Austria,  ប្រទេស Denmark, ប្រទេសGermany និងប្រទេស Switzerland។

  • ទិវា​សិទ្ធិនារី​អន្តរជាតិ​៨ មីនា ប្រារព្ធ​មុនដំបូង​នៅ​ឆ្នាំ​១៩១៣ ដោយ ស្ត្រី​ជនជាតិ​រុស្ស៊ី​

នា​ដើម​ទសវត្ស៍ ១៩០០ ជា​សម័យកាល​ដែលមាន​ការផ្ទុះ​ឡើង និង មាន​ភាពច្របូកច្របល់​ច្រើន​នូវ​សកល​ឧស្សា​ហូប​និ​យក​ម្ម និង ជា​ពេលដែល​មនោគមវិជ្ជា​រ៉ាឌីកាល់​បាន​រីក​រាលដាល នាំឱ្យមាន​ការតវ៉ា និង ចលនា​ជាច្រើន​ដើម្បី​ទាមទារ​សិទ្ធិ​ផ្សេងៗ​របស់​ស្ត្រី រួមទាំង​តម្លៃ​ពលកម្ម និង លក្ខន្តិកៈ​ការងារ​ប្រសើរ​ជាង​មុន រហូតដល់​ឆ្នាំ ១៩៧៥ ទើប​ទិវា​នារី​អន្តរជាតិ មាន​លក្ខណៈ​ពេញរូបពេញរាង​ទូទាំង​ពិភពលោក ។​

​នៅ​ឆ្នាំ​១៩០៨ មានការ​ពិភាក្សា​យ៉ាង​រំជើបរំជួល បាន​កើតឡើង​ក្នុងចំណោម​ពួក​ស្ត្រី ។ ការគាបសង្កត់ និង ភាពមិន​ស្មើភាព​គ្នា​របស់​ស្ត្រី និង បុរស​បាន​ជម្រុញ​ឱ្យ​ពួក​ស្ត្រី​មានការ​តស៊ូ​មតិ​ច្រើនឡើងៗ និង រិត​តែ​សកម្ម​ឡើងៗ​ក្នុងការ​ទាមទារ​ឱ្យមាន​ការផ្លាស់ប្តូរ ។  នៅក្នុង​ឆ្នាំ​១៩០៨ ដដែល​នោះ មាន​ស្ត្រី​១៥.០០០ នាក់​បាន​ដើរ​ជា​ក្បួន​ដង្ហែ​ពាសពេញ​ទីក្រុង ញូវយ៉ក ទាមទារ​ឱ្យ​ម៉ោង​ធ្វើការ​របស់​ស្ត្រី​កាន់តែ​តិច ទទួលបាន​ប្រាក់​ឈ្នួល​ប្រសើរ​ជាង​មុន និង ឱ្យ​ស្ត្រី​មាន​សិទ្ធិ​បោះឆ្នោត ។​

​នៅ​ឆ្នាំ​១៩០៩ ស្រប​ជាមួយនឹង​សេចក្តីប្រកាស​របស់​គណៈ​បក្ស​សង្គមនិយម អាមេរិក ទិវា​ស្ត្រីជាតិ  លើក​ទី​០១ ត្រូវបាន​ប្រារព្ធ​ទូទាំងប្រទេស​នៅ​ថ្ងៃទី​២៨ ខែ កុម្ភៈ ។ ពួក​ស្ត្រី​បាន​បន្ត​ប្រារព្ធ​ទិវា​ស្ត្រីជាតិ​នេះ នៅ​ថ្ងៃអាទិត្យ​ចុងក្រោយ​បំផុត នៃ ខែ កុម្ភៈ រហូតដល់​ឆ្នាំ ១៩១៣ ។​

​នៅ​ឆ្នាំ ១៩១០ សន្និសីទ​អន្តរជាតិ នៃ ស្ត្រី​កំពុងធ្វើការ  ត្រូវបាន​ប្រារព្ធ​ទីក្រុង ខូ​ប៉ិន​ហា​ហ្កិ​ន នៃ ប្រទេស​ដា​ណឺ​ម៉ាក ។ ឱកាស​នោះ ស្ត្រី​ម្នាក់​ឈ្មោះ ក្លា​រ៉ា ហ្សេ​ត​គីន ជា​ប្រធានការិយាល័យ​ស្ត្រី នៃ គណៈបក្ស​សង្គម​ប្រជាធិបតេយ្យ នៃ ប្រទេស​អាល្លឺម៉ង់ បាន​លើក​ប្រធានបទ​ដាក់​លើ​តុ​ក​ពិភាក្សា​អំពី​គំនិត​មួយ គឺ “ ទិវា​ស្ត្រី​អន្តរជាតិ  “ ។​

​ស្ត្រី​រូបនេះ​បានស្នើ​សុំ​ថា នៅ​រៀងរាល់ឆ្នាំ នៅ​គ្រប់​ប្រទេស​គួរតែ​ប្រារព្ធ​ទិវា​ស្ត្រី នៅ​ថ្ងៃ​ដូចៗ​គ្នា ដើម្បី​បង្ហាញ​នូវ​ឆន្ទៈ​ដូចគ្នា នៃ ការទាមទារ​របស់​ពួក​ស្ត្រី ។ សន្និសីទ​ដែលមាន​ស្ត្រី​ជាង​១០០​នាក់ ជា​តំណាង​សហជីព , គណបក្ស​សង្គមនិយម , ក្លឹប​ស្ត្រី និង ដោយ​រួមទាំង​ស្ត្រី​បី​រូប​ដំបូង​ដែល​បាន​ជាប់ឆ្នោត​ជា​សមាជិកសភា ហ្វាំ​ង​ឡង់​ដ៍ ផង​បាន​ព្រមព្រៀង​អនុម័ត​គំនិត​របស់​អ្នកស្រី ហ្សេ​ត​គីន ជា​ឯកច្ឆន្ទ ។​​ឆ្នាំ​១៩១១ បន្ទាប់ពី​មានការ​សម្រេចចិត្ត​នៅ​ទីក្រុង ខូ​ប៉ិន​ហា​ហ្កិ​ន នោះមក ទិ ទិវា​ស្ត្រី​អន្តរជាតិ ក៏ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ នៅ​ថ្ងៃទី ១៩ ខែ មីនា នៅ​ប្រទេស​អូទ្រីស  ដា​ណឺ​ម៉ាក  អាល្លឺម៉ង់ និង ប្រទេស​ស្វ៊ី​ស ។​

​មាន​ស្ត្រី និង បុរស​ជាង​មួយ​លាន​នាក់​បាន​ចូលរួម​ប្រមូលផ្តុំ​ក្នុង​យុទ្ធនាការ​ទិវា​នារី​អន្តរជាតិ ទាមទារ​ឱ្យ​ស្ត្រី​មាន​សិទ្ធិ​ធ្វើការ  សិទ្ធិ​បោះឆ្នោត  សិទ្ធិ​ទទួលបាន​ការបណ្តុះបណ្តាល  សិទ្ធិ​កាន់កាប់​មុខងារសាធារណៈ និង បញ្ចប់​នូវ​ការរើសអើង​ចំពោះ​ស្ត្រី ។​

​នៅ​ថ្ងៃទី​២៥ ខែ មីនា ឆ្នាំ​ដដែល​នោះ មាន​ស្ត្រី​១៤០​នាក់​នៅ​អាមេរិក ភាគច្រើន​ជា​ជនអន្តោប្រវេសន៍​អ៊ីតាលី និង ជ្វី​ស បាន​ស្លាប់​ដោយសារ​អគ្គិភ័យ ។ ព្រឹត្តិការណ៍​ដ៏​សោកសៅ​នោះ បាន​ទាក់ទាញ​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត​ដល់​លក្ខន្តិកៈ​ការងារ និង ច្បាប់​ការងារ​នៅ​អាមេរិក ។ នៅ​ឆ្នាំ​១៩១១​នោះ ក៏ត្រូវ​បាន​គេ​ប្រទះឃើញ​នូវ​យុទ្ធនាការ​របស់​នារី ដែលមាន​ឈ្មោះថា “ នំប៉័ង និង កូ​ឡាប “ ផងដែរ ។​

​នៅ​ឆ្នាំ​១៩១៣ បន្ទាប់ពី​បាន​ពិភាក្សា​រួច ស្ត្រី​ជនជាតិ​រុស្ស៊ី បាន​ប្រារព្ធ ទិវា​នារី​អន្តរជាតិ នៅ​ថ្ងៃ ទី ០៨ ខែ មីនា ជា​លើកដំបូង​គេ​ក្នុង​លោក ហើយ​ក៏បាន​ក្លាយជា​ទិវា​នារី​អន្តរជាតិ​ទូទាំង​ពិភពលោក​រហូតមក ដល់​បច្ចុប្បន្ន​។​

​ចាប់ពី​ឆ្នាំ​១៩១៨ មក​ទិវា​នារី​អន្តរជាតិ ត្រូវបាន​ទទួលស្គាល់ និង ប្រារព្ធ​ធ្វើ​ច្រើនឡើងៗ​នៅក្នុង​បណ្តា​ប្រទេស​អភិវឌ្ឍន៍ និង ប្រទេស​កំពុងអភិវឌ្ឍន៍ ។ អង្គការសហប្រជាជាតិ ក៏​តែងតែ​រៀបចំ​សន្និសីទ​ជាច្រើន​ក្នុង​កិច្ច​ព្យាយាម​ជម្រុញ​ឱ្យ​ស្ត្រី​មាន​សិទ្ធិ​ស្មើនឹង​បុរស និង ដើម្បី​ផ្តល់ឱកាស​ឱ្យ​ស្ត្រី​ចូលរួម​ក្នុង​ស​ង្គ  ឆាកនយោបាយ និង សេដ្ឋកិច្ច រហូតដល់​ឆ្នាំ​១៩៧៥ ត្រូវបាន​ប្រកាសថា​ជា​ឆ្នាំ នៃ នារី​អន្តរជាតិ ។​​នៅ​កម្ពុជា រាជរដ្ឋាភិបាល និង អង្គការ​សង្គម​ស៊ីវិល ក៏​តែងតែបាន​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ យ៉ាង​ផុលផុស​ណាស់ដែរ  ៕ 
ទិវា​សិទ្ធិនារី​អន្តរជាតិ​៨ មីនា ប្រារព្ធ​មុនដំបូង​នៅ​ឆ្នាំ​១៩១៣ ដោយ ស្ត្រី​ជនជាតិ​រុស្ស៊ី​ 
ក្បួន​ដង្ហែ​របស់​ស្ត្រី​១៥.០០០ នាក់​នៅ​ឆ្នាំ​១៩០៨ នាទី​ក្រុង ញូវយ៉ក ទាមទារ​ឱ្យ​ម៉ោង​ធ្វើការ​របស់​ស្ត្រី​កាន់តែ​តិច ប្រាក់​ឈ្នួល​ប្រសើរ​ជាង​មុន និង ឱ្យ​ស្ត្រី​មាន​សិទ្ធិ​បោះឆ្នោត


ខ-សកម្មភាពរបស់ស្ត្រី ក្នុងការទាមទារសន្តិភាព និងសិទិ្ធសេរីភាព
ជាមួយនឹងទាហានរុស្សី ២លាននាក់ នារីជនជាតិរុស្សីជាថ្មីម្ដងទៀត បានធ្វើកូដកម្មទាមទារ ស្បៀងអាហារហូប និងសន្តិភាពក្នុងប្រទេសរបស់ខ្លួន។ នៅទីបញ្ជប់រដ្ឋាភិបាលប្រទេសរុស្សី បានផ្ដល់សិទ្ធិបោះឆ្នោតដល់នារី។ នៅថ្ងៃ៨ មីនា ១៩៦៥ ប្រទេសរុស្សី បានសម្រេច ប្រកាសទទួលស្គាល់ថា នារីពិតជារួមចំណែកយ៉ាងធំធេង ដល់ការកសាង ប្រទេសកុម្មុយនីស្តមួយនេះប្រាកដមែន។



ចំណែកឯក្នុងចក្រភព Austro-Hungarian វិញ មានស្រ្តីជាច្រើនបានធ្វើបាតុកម្មដើម្បី ទាមទារនូវសិទិ្ធក្នុងការបោះ ឆ្នោត និងកាន់អំណាច បន្ថែមពីលើសិទ្ធិបោះឆ្នោត និងសិទ្ធិបម្រើការងាររដ្ឋ, នារីទាំងនោះបានទាមទារឲ្យ មានសិទ្ធិ ក្នុងការធ្វើការងារ សិទ្ធិទទួលការបណ្ដុះបណ្ដាល និងសិទ្ធិក្នុងការបញ្ចប់ការរើសអើងចំពោះការងារ។

គ-ទិវានារីអន្តរជាតិនៅប្រទេសកម្ពុជា នៅឆ្នាំ១៩៩៤ មានការប្រារព្ធពិធីទិវានារីអន្តរជាតិដ៏ធំសម្បើមមួយ ក្នុង ប្រទេសកម្ពុជាដែលមានការចូលរួមយ៉ាងច្រើនកុះករពីស្ត្រីដែលមានកាន់បដាដែលមានសរសេរថា «ឈប់ប្រើអំពើ ហិង្សា លើស្ត្រី និងស្រ្តីជាអ្នកស្វែងរកសនិ្តភាព» ដោយពួកគេ បានឈរតាមផ្លូវសំខាន់ៗមួយចំនួនក្នុងរាជធានី ភ្នំពេញ រួចនៅថ្ងៃ៨ មីនានោះ ក៏ជាថ្ងៃឈប់សំរាកដែលចេញសារាចរណ៍ដោយរាជរដ្ឋាភិបាលកម្ពុជា។ ចំណែក រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រសួងកិច្ចការនារី ដើម្បីបញ្ជាក់ពីការយកចិត្តទុកដាក់ដល់ស្ត្រី។


-ប្រវត្តិរបស់ក្រសួងកិច្ចការនារី
ក្រោយការបោះឆ្នោតជាសកលជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១ ឆ្នាំ១៩៩៣ ដោយមានការយកចិត្តទុកដាក់ លើស្ត្រី រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឡើងនូវ រដ្ឋលេខាធិការដ្ឋានកិច្ចការនារី ដែលបន្តមុខងារជាច្រើនពី សមាគម នារីកម្ពុជា ទាំងនៅថ្នាក់ជាតិ ខេត្ត ស្រុក។ ឆ្នាំ១៩៩៦ រដ្ឋលេខាធិការដ្ឋានកិច្ចការនារី ត្រូវបានដំឡើង ទៅជា ក្រសួងកិច្ចការនារី ប៉ុន្តែដឹកនាំដោយបុរស (លោក គៀត សុគន្ធ) ជារដ្ឋលេខាធិការ។ ឆ្នាំ១៩៩៨ អាណត្តិ របស់ក្រសួង ត្រូវបានបញ្ចូលកិច្ចការអតីតយុទ្ធជន និងបានដូរឈ្មោះទៅជា ក្រសួងកិច្ចការនារី និងអតីតយុទ្ធជន វិញ ដែលដឹកនាំដោយលោកជំទាវ មូរ សុខហួរ ជារដ្ឋមន្ត្រី។ ឆ្នាំ២០០៤ ក្រសួងកិច្ចការនារី បានក្លាយមកជាក្រសួង កិច្ចការនារី រហូតដល់សព្វថ្ងៃនេះ ដែលដឹកនាំដោយលោកជំទាវ វេជ្ជ.អ៊ឹង កន្ថាផាវីជារដ្ឋមន្ត្រី និងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទាំងអស់ជាស្ត្រី។



ក្រសួង កិច្ចការនារី គឺជាយន្តការជាតិដើម្បីលើកកម្ពស់ តួនាទី និងឋានៈរបស់នារីនៅកម្ពុជា។ ប្រទេសកម្ពុជាគឺរាជ រដ្ឋាភិបាល បានទទួលស្គាល់គុណបំណាច់នៃការចូលរួមរបស់ស្រ្តី ដោយចាត់ទុកជាឆ្អឹងខ្នង ក្នុងការភិវឌ្ឍសេដ្ឋកិច្ច និងសង្តម។ ចំណេះដឹងថ្មី និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល បានឲ្យស្ត្រីខ្មែរ មានភាពរីករាយក្នុង ការទទួល និងប្រើប្រាស់សិទិ្ធរបស់ខ្លួន មានឱកាសច្រើនក្នុងចូលរួមក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យដូចជាការ ចូលរួមសកម្មភាពសង្តម និងបញ្ចេញមតិយោបល់ផ្សេងៗ។ ដើម្បីលើកកំពស់សិទិ្ធស្ត្រី និងជំរុញការចូលរួមរបស់ ស្ត្រីឲ្យបានច្រើនថែមទៀត ក្នុងគ្រប់វិស័យ មាន នយោបាយ សេដ្ឋកិច្ច សង្តម ហើយ រាជរដ្ឋាភិបាលកម្ពុជាតាំង ពីឆាំ្ន២០០៦ បានដាក់អនុវត្តផែនការ Gender (យេនឌ័រ) ទៅរាល់គោលនយោបាយ ជាតិ។



ឃ-លទ្ធផលនៃការបង្កើតទិវានារីអន្តរជាតិក្នុងសកលលោក

ឆ្នាំ១៩៧៧ មហាសន្និបាតរបស់អង្គការសហប្រជាជាតិ បានកោះអញ្ជើញសមាជិករបស់ខ្លួនទាំងអស់ ឲ្យប្រកាស ថ្ងៃ៨មីនា ជាថ្ងៃទទួលស្គាល់សិទ្ធិនារី និងសន្តិភាពពិភពលោក។


នាពេលអនាគត គឺឆ្នាំ២០១៥ អង្គការសហប្រជាជាតិ មានគំរោងមួយចំនួនក្នុងការលើកស្ទួយ បន្ថែមសំរាប់សិទិ្ធ និងការចូលរួមកិច្ចការសង្តមរបស់ស្ត្រី ហើយគំរោងទាំងអស់នោះរួមមាន៖បំបាត់ភាពក្រីក្រ និងគ្រោះទុរភិក្ស, បំពេញការអប់រំជាសកល, អនុញ្ញាតឲ្យស្ត្រីទាំងអស់ មានសិទិ្ធស្មើគ្នាដូចបុរស,កាត់បន្ថយអត្រាមរណៈរបស់ស្ត្រី និងកាត់បន្ថយអត្រាមរណៈរបស់ម្តាយ៕


ប្រភព៖ 
ដើមអម្ពិល
http://www.lareine.com.kh/detail-029a9d519d173e10.html
http://www.rasmeinews.com/research_news/ODI0MzhhMz/62
http://newsdonbosco.blogspot.com/2011/06/blog-post_19.html

Monday, March 6, 2017

សៀវភៅដែលបោះពុម្ភផ្សាយនៅព្រឹទ្ធិសភា

ផែនការបណ្តុះបណ្តាលនិង
អភិវឌ្ឍន៍ធនធានមនុស្ស នៃអគ្គលេខាធិការដ្ឋាន
ព្រឹទ្ធសភា រយៈពេល៥ឆ្នាំ
២០១១- ២០១៥
[ទាញយក]
 [មើល]
pic_strategic_plan12011-2015
ផែនការយុទ្ធសាស្រ្ត ស្តីពី ការប្រាស្រ័យឆ្លើយឆ្លង និងទំនាក់ទំនងសាធារណៈ របស់ ព្រឹទ្ធសភា រយៈពេល ៥ឆ្នាំ (២០១១-២០១៥)
[ទាញយក]
 [មើល]
SENATE
Kingdom of Cambodia
IT Master Plan
December 2003
[ទាញយក] [មើល]
it_master_plan_for_the_senate_april_2006
SENATE
Kingdom of Cambodia
IT Master Plan
April 2006


law-about-illegally-drug-controlling
ច្បាប់ ស្តីពីការរៀបចំ និងការ ប្រព្រឹត្តទៅនៃសមាជរដ្ឋសភា
[ទាញយក] [មើល]


national-budget
ថរិការដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា
Budget State of Kingdom of Cambodia. ២០១១
secretariat-general-agenda- ច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃ ក្រុមនីតិប្បញ្ញត្តិ
-បទបញ្ជាផ្ទៃក្នុងគោលនយោបាយ គ្រប់គ្រងធនធាន
- មនុស្សរបស់អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា,២០០៦.
[ទាញយក] [មើល]
publication-1999-2005
សម្រង់លទ្ធផលកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍ កិច្ច ប្រជុំពេញអង្គនិងប្រជុំ វិសាមញ្ញព្រឹទ្ធសភានិតិកាល
ទី ១​(១៩៩៩-២០០៥)
[ទាញយក] [មើល]
secretariat-general-agendaជំនាញនៃ ការគ្រប់គ្រងនិង ភាពជា អ្នកដឹកនាំ សម្រាប់ អ្នកគ្រប់គ្រង ជាន់ខ្ពស់
Leadership and Management Skills For Senior Managers
[ទាញយក] [មើល]
regulatory_impact_assessmentការវាយតម្លៃផលប៉ះពាល់នៃច្បាប់
Regulatory Impact Assessment(RIA)
វិធីសាស្រ្តសិក្សា វិភាគ និងវាយតម្លៃផលប៉ះពាល់នៃច្បាប់
[ទាញយក]



ការសិក្សាប្រៀបធៀបរវាងរដ្ខាភិបា លមូលដ្ខាននៃបណ្តាលប្រទេស ចំនួន១៥​ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក



[ទាញយក]
វិធីសាស្រ្តដែលមនុស្សមាន​ជោគ​ជ័យប្រើប្រាស់សម្រាប់មការគិត



[ទាញយក]




statistic-1999-current-book-secretariatកម្រងស្ថិតិ ស្តីពីសកម្មភាពការងារ ព្រឹទ្ធសភា ឆ្នាំ១៩៩៩-បច្ចុប្បន្ន ២០១៣

[ទាញយក]
regulation_secretariat_image
ច្បាប់
ស្តីពី
លក្ខន្តិកៈមន្ត្រីរាជការនៃក្រុម
នីតិប្បញ្ញត្តិ
             [ទាញយក]
basical-knowledge-about-parlimentary
ចំណេះដឹងជាមូលដ្ឋាន 
អំពី សភាជាន់ខ្ពស់ 
គ.ស ២០១១

[ទាញយក]
strategic-and-activities-planing
ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងផែនការសកម្មភាព 
សំរាប់កសាងសមត្ថភាពសភាកម្ពុជា
[ទាញយក]

ការរៀបចំ និងការប្រព្រឹត្ដទៅរបស់ព្រឹទ្ធសភា

១.១.ការរៀបចំព្រឹទ្ធសភា
គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ជាអង្គការដឹកនាំកំពូលរបស់ព្រឹទ្ធសភា ដឹកនាំដោយ ប្រធានព្រឹទ្ធសភា ហើយមានអនុប្រធានទាំងពីរ និងប្រធានគណកម្មការនានារបស់ព្រឹទ្ធសភាជា សមាជិក។ 
ព្រឹទ្ធសភាមានគណៈកម្មការនានាចំនួន១០ ៖
១-គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត
២-គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ  និងសវនកម្ម
៣-គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និង បរិស្ថាន
៤-គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារ សាធារណៈ
៥-គណៈកម្មការកិច្ចការបរទេស សហប្រតិបត្ដិការអន្ដរជាតិ ឃោសនាការ និងព័ត៌មាន
៦- គណៈកម្មការនីតិកម្ម  និងយុត្ដិធម៌
៧-គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍
៨-គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះ បណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី
៩-គណៈកម្មការ សាធារណៈការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់
១០-គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ ។
    រវាងក្រុមការងារគណបក្សប្រជាជនកម្ពុជា និងក្រុមការងារគណបក្សសមរង្ស៊ី
សម្គាល់ៈ    គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ ជាគណៈកម្មការថ្មី កើតឡើងតាមរយៈការធ្វើវិសោធនកម្ម​ប្រការ១៥ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានីតិកាល ទី៣ ដែលប្រកាសឲ្យប្រើតាមសេចក្តីសម្រេចលេខ ០៩១/០៩១៤/ពស.សរ ចុះថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០១៤ ដោយយោងតាមស្មារតី នៃកិច្ចព្រមព្រៀងស្តីពីការរៀបចំ   ឡើងវិញនូវក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភា ចុះថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១៤ និង     កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយ រវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៤ ។
១.២.ការប្រព្រឹត្ដទៅរបស់ព្រឹទ្ធសភា
ព្រឹទ្ធសភាប្រជុំជាសាមញ្ញ២ដងក្នុងមួយឆ្នាំ។ សម័យប្រជុំនីមួយៗមានថិរវេលាយ៉ាងតិច៣ខែ។ បើមានសំណូមពរពីព្រះមហាក្សត្រ ឬសេចក្ដីស្នើសុំពីនាយករដ្ឋមន្ដ្រី ឬពីសមាជិកព្រឹទ្ធសភាចំនួនមួយ ភាគបីយ៉ាងតិច ព្រឹទ្ធសភាកោះប្រជុំជាវិសាមញ្ញ  (មាត្រា១០៧ថ្មី នៃ រដ្ឋធម្មនុញ្ញ)។ 
ការប្រជុំព្រឹទ្ធសភា ត្រូវធ្វើជាសាធារណៈ  និងត្រូវផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍ជាតិ។ កំណត់ ហេតុនៃការប្រជុំព្រឹទ្ធសភា មានកំណត់​ហេតុសង្ខេប និងកំណត់ហេតុពិស្ដារ ។ កំណត់ហេតុទាំងអស់ ត្រូវរក្សាទុកនៅក្នុងបណ្ណសារដ្ឋានព្រឹទ្ធសភា។
ព្រឹទ្ធសភា អាចកោះប្រជុំជាសម្ងាត់បានតាមសំណើសុំពីប្រធាន ឬពីសមាជិកព្រឹទ្ធសភាចំនួនមួយ ភាគដប់យ៉ាងតិច ឬពីព្រះមហាក្សត្រ ឬពីនាយករដ្ឋមន្ដ្រី ឬពីប្រធានរដ្ឋសភា (មាត្រា១១១ថ្មី (ពីរ) នៃ រដ្ឋធម្មនុញ្ញ)។
ការប្រជុំព្រឹទ្ធសភានឹងយកជាការបានលុះត្រាតែមាន ៖
ក-  កូរ៉ុមលើសពីពីរភាគបី នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល សម្រាប់ការអនុម័តទាំងឡាយ ណា ដែលតម្រូវឱ្យយកមតិភាគច្រើន​ពីរភាគបី នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ខ- កូរ៉ុមលើសពីពាក់កណ្តាល នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល សម្រាប់ការអនុម័តទាំងទ្បាយណា ដែលតម្រូវឱ្យយកមតិភាគច្រើន​ដោយប្រៀប ឬមតិភាគច្រើនដាច់ខាតនៃចំនួន សមាជិកព្រឹទ្ធសភាទាំងមូល។ 
កូរ៉ុម ត្រូវតែមានគ្រប់ចំនួននៅពេលបើកការប្រជុំ  និងនៅពេលអនុម័ត ។ 
បើកូរ៉ុមមិនគ្រប់ក្នុងរយៈពេល ៣០នាទី ក្រោយពេលកំណត់ចាប់ផ្ដើមការប្រជុំ ប្រធានព្រឹទ្ធសភា ត្រូវលើកពេលប្រជុំ (ប្រការ៤១ បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា)។
ឯកសារយោង៖

តួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភា

ព្រឹទ្ធសភា ជាចំណែកមួយ នៃអង្គនីតិប្បញ្ញតិ្តរបស់ជាតិ ដែលបានរួមចំណែកក្នុងដំណើរការប្រជាធិបតេយ្យ ភាវូបនីយកម្មសង្គម និងការកសាងកម្ពុជាជានីតិរដ្ឋ ហើយបានរួមវិភាគទាននៅក្នុង ដំណើរការស្ថេរភាវូបនីយកម្មជីវភាពនយោបាយរបស់ជាតិ ដែលជាស្នូល​នៃការពង្រឹងនយោបាយ បង្រួប បង្រួម ផ្សះផ្សាជាតិ  និងការអភិវឌ្ឍ ។
ព្រឹទ្ធសភា មានភារកិច្ចសម្របសម្រួលការងាររវាងរដ្ឋសភា និងរាជរដ្ឋាភិបាល ( រដ្ឋធម្មនុញ្ញ មាត្រា១១២ថ្មី ) ។ព្រឹទ្ធសភាពិនិត្យ ហើយឱ្យយោបល់ក្នុងរយៈពេលមួយខែយ៉ាងយូរលើសេចក្តីព្រាងច្បាប់ ឬ សេចក្តីស្នើច្បាប់ ដែលរដ្ឋសភាបានអនុម័ត​យល់ព្រមជា​លើកដំបូងរួចហើយ ព្រមទាំងលើបញ្ហាទាំងពួង ដែលរដ្ឋសភាបានដាក់ឱ្យពិនិត្យ។ បើជាការប្រញាប់រយៈពេលនោះ ត្រូវបន្ថយមក​នៅត្រឹមតែប្រាំថ្ងៃ។
បើព្រឹទ្ធសភាបានឱ្យយោបល់យល់ព្រម ឬពុំបានឱ្យយោបល់សោះក្នុងរយៈពេល ដែលមានកំណត់ទុកហើយនោះទេ ច្បាប់ដែលរដ្ឋសភា​បានអនុម័តយល់ព្រមហើយនោះ នឹងត្រូវបានយកទៅ ប្រកាសឱ្យប្រើ។
បើព្រឹទ្ធសភាសុំឱ្យកែសម្រួល​​សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់នោះ រដ្ឋសភា ត្រូវយកមក ពិចារណាភ្លាមជាលើកទីពីរ។ រដ្ឋសភា ត្រូវពិនិត្យ និងសម្រេចតែត្រង់បទប្បញ្ញត្ដិ ឬចំណុចណាដែលព្រឹទ្ធសភាសុំឱ្យកែសម្រួល ដោយបដិសេធចោលទាំងមូល ឬទុកជាបានការខ្លះ។
ការបង្វិលទៅបង្វិលមករវាងព្រឹទ្ធសភា និងរដ្ឋសភា ត្រូវធ្វើតែក្នុងរយៈពេលមួយខែ។ រយៈពេល នេះ ត្រូវបន្ថយមកត្រឹមដប់ថ្ងៃ បើត្រូវពិនិត្យសម្រេចពីថវិកាជាតិ និងហិរញ្ញវត្ថុ ហើយមកត្រឹមតែពីរថ្ងៃ បើជាការប្រញាប់។
បើរដ្ឋសភាទុកឱ្យហួសរយៈ​ពេលកំណត់ ឬពន្យារពេលដែលកំណត់ទុកសម្រាប់ពិនិត្យ នោះ រយៈពេលជាគោលការណ៍សម្រាប់រដ្ឋសភា និងព្រឹទ្ធសភាត្រូវបន្ថែមឱ្យស្មើគ្នាដែរ។
បើព្រឹទ្ធសភាបដិសេធសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់នោះជាអសារបង់ រដ្ឋសភាមិនអាច នឹងយកមកពិចារណាជាលើកទីពីរ​បានមុនរយៈពេលមួយខែទេ ។ រយៈពេលនេះ ត្រូវបន្ថយមកត្រឹមដប់ប្រាំថ្ងៃ បើពិនិត្យពីថវិកាជាតិ និងហិរញ្ញវត្ថុ ហើយមកត្រឹមតែបួនថ្ងៃ បើជាការប្រញាប់។
ក្នុងការពិនិត្យសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ជាលើកទី២នេះ រដ្ឋសភា ត្រូវអនុម័តដោយ វិធីបោះឆ្នោតចំហ និងយកតាមមតិភាគ​ច្រើនដាច់ខាត។
សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ណាដែលបានសម្រេចដូចខាងលើនេះហើយនោះ នឹងត្រូវ បានយកទៅប្រកាសឱ្យប្រើ (រដ្ឋធម្មនុញ្ញ មាត្រា១១៣ថ្មី)។

ដំណើរការនៃការបង្កើតសភា

ក‑សភាជាន់ទាប

          ការបង្កើតសភាសំរាប់រដ្ឋ នៃប្រទេសនីមួយៗមានលក្ខណៈមួយឈរលើគោលការណ៍ ឬក៏វិន័យមួយច្បាស់លាស់។ ដូច្នេះរាល់សភាជាន់ ទាបឬរដ្ឋដែលមានសភាតែមួយដែលគេ ហៅថាជាសភាតំណាងរាស្រ្តនោះ វាជានិច្ចកាលបង្កើតឡើងដោយលក្ខណៈពិសេសតាមវិធីជ្រើសរើស (បោះឆ្នោត) ដោយផ្ទាល់ និង ជាសកល។ ឧទាហរណ៍៖ មាត្រា៧៨ រដ្ឋធម្មនុញ្ញ កម្ពុជា១៩៩៣ បានកំណត់ក្នុងវាក្យខ័ណ្ឌទីមួយ និងទីពីរថា « រដ្ឋសភាមាន សមាជិកតំណាង រាស្រ្តយ៉ាងតិច១២០រូប។ តំណាងរាស្រ្តត្រូវជ្រើសតាំងដោយការបោះឆ្នោត ជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោតជា សម្ងាត់…»។ 
       សភាជាន់ទាប ឬសភាតំណាងរាស្រ្តនេះ អាណតិ្តរបស់វាមានរយៈពេល ៤ ឬ ៥ឆ្នាំំ ប៉ុណ្ណោះដូចមាត្រា៧៨ រដ្ឋធម្មនុញ្ញកម្ពុជាបានកំណត់ ក្នុង វាក្យខ័ណ្ឌទីមួយថា «នីតិកាល របស់ រដ្ឋសភាមានកំណត់ ៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលរដ្ឋសភាថ្មីចូលកាន់តំណែង»។ ប៉ុន្តែយើង អាចជួបប្រទះនូវថេរៈវេលាដ៏ខ្លីបំផុតដែរ ដូចជាសភាតំណាងរាស្រ្តប្រទេសអាមេរិក មានរយៈពេលតែ ២ឆ្នាំប៉ុណ្ណោះ ដែលបោះឆ្នោតដោយប្រជាជន នៃរដ្ឋដោយឡែកៗ។ 
ខ‑សភាជាន់ខ្ពស់
          ចំពោះបញ្ហានេះ ការប្រតិបត្តិមានភាពផ្សេងៗគ្នាយ៉ាងច្រើនក្នុងការបង្កើតនូវសភាជាន់ ខ្ពស់នោះ។ ដូចជានៅចក្រភពអង់គ្លេស សភា ជាន់ខ្ពស់ ដែលក្នុងនោះសមាជិកមួយចំនួនធំ ត្រូវបានចាត់តាំងដោយស្តេច ឬក៏ចូលកាន់តំណែងនោះតាមរយៈការស្នងត្រកូល ។ សភា នេះជាសភាដែល តំណាងអោយពួកកហបតីធំៗ ។ ចក្រភពអង់គ្លេសសឹងតែជាប្រទេសតែ មួយគត់ដែលសភាជាន់ខ្ពស់របស់គេ ចាត់តាំង ដោយប្រមុខរដ្ឋ ឬក៏ជាទូទៅ សមាសភាពនៃ សភានោះ បង្កើតឡើងដោយការចាត់តាំងឬតាមការស្នង ។ ហើយរយៈពេលនៃអាណត្តិរបស់សភា នោះពុំបានកំណត់ទេ។
          ភាគច្រើននៃប្រទេសដែលកាន់របបសភាជាន់ខ្ពស់ ជាទូទៅសមាជិកសភាទាំងនោះ ត្រូវបានចាត់តាំងទាំងស្រុងតួយ៉ាងដូចជាប្រទេស ថៃ (សមាជិកព្រឹទ្ធសភា២៧០ ចាត់តាំង ដោយព្រះរាជារយៈពេល៦ឆ្នាំ) ប្រទេស ហ្ស័រដានីដ្យាម៉ៃការ Jamaica|) ជារដ្ឋឯករាជ្យស្ថិតក្នុង សហគមន៍ ចក្រភពអង់គ្លេសប្រមុខរដ្ឋ គឺស្តេចចក្រភព អង់គ្លេសជា អ្នកចាត់តាំងសមាជិកព្រឹទ្ធសភា, ប្រទេស ប៊ែលលីស ជារដ្ឋឯករាជ្យ មួយក្នុងសហគមន៍ ចក្រភពអង់គ្លេសមានសមាជិកព្រឹទ្ធសភា៨នាក់ប៉ុន្តែមានប្រទេសមួយចំនួនសមាជិកព្រឹទ្ធសភា របស់គេ ភាគខ្លះត្រូវបាន ចាត់តាំងដោយមេដឹកនាំ គណបក្សប្រឆាំងដូចជាប្រទេស ប៊ែល លីស និង ដ្យាម៉ៃការ ជាដើម។ (Jordan និង
          ចំពោះប្រទេសដែលមានទម្រង់រចនាសម្ព័ន្ធដែនដីជាសហព័ន្ធវិញសភាជាន់ខ្ពស់របស់ គេក៏រៀបចំឡើងមានលក្ខណៈផ្សេងៗដែរ ដូចជា ប្រទេស ម៉ាឡេស៊ីសមាជិកព្រឹទ្ធសភា ៦៩នាក់ ក្នុងនោះមាន ៤៣នាក់ ត្រូវបានចាត់តាំង ប៉ុន្តែសំរាប់ប្រទេស អាល្លឺម៉ង់ សភាជាន់ ខ្ពស់របស់ គេ ឈ្មោះ ប៊ុនដេស្រាត ដែលមានសមាជិករបស់សភានេះរៀបចំឡើងពីសមាជិក របស់រដ្ឋាភិបាលនៃសមាជិកនីមួយៗរបស់សហព័ន្ធ។ ក្នុងករណីមានការផ្លាស់ ប្តូរសមាជិក រដ្ឋាភិបាលនៃប្រទេសណាមួយនោះ ក៏ត្រូវផ្លាស់ប្តូរបេក្ខភាពបេក្ខភាពជាសមាជិកក្នុងសភា ជាន់ខ្ពស់ (ប៊ុនដេស្រាត) ជាស្វ័យប្រវត្តិដែរ។ មានសភាជាន់ខ្ពស់នៃបណ្តាប្រទេសមួយចំនួន ទៀត ដែលសមាជិករបស់គេភាគខ្លះ បោះឆ្នោតដោយ ផ្ទាល់ ដូចជា សហរដ្ឋអាមេរិក, ស្វីស, អ៊ីតាលី…។ នៅក្នុងប្រទេសអ៊ីតាលី ប្រធានាធិបតីអាចចាត់តាំងពលរដ្ឋ ៥នាក់ ដែលមាន ស្នាដៃ ក្នុងវិស័យសង្គម, វិទ្យាសាស្រ្ត, អក្សរសាស្រ្ត និង សិល្បៈវប្បធម៌ អោយក្លាយជា សមាជិកព្រឹទ្ធសភាមួយជីវិត។ គ្រប់អតីតប្រធានាធិបតីរបស់ ប្រទេសអ៊ីតាលី មានសិទ្ធិជា សមាជិកព្រឹទ្ធសភាមួយជីវិត បើសិនជាគាត់មិនបដិសេធ។
           ចំពោះការបង្កើតសភាជាន់ខ្ពស់ជាធម្មតា វាមានរយៈពេលវែងជាងអាណត្តិរបស់សភា ជាន់ទាប។នៅមានប្រទេសមួយចំនួនទៀត ក្នុងការបង្កើត សភាជាន់ខ្ពស់តាមរយៈការបោះ ឆ្នោតប្រព័ន្ធចំរុះ។លក្ខណៈនេះមាននៅប្រទេសប៊ែលហ្ស៊ិកគឺមួយចំណែក បោះឆ្នោតផ្ទាល់ នៅក្នុងខេត្ត,មួយផ្នែក បោះឆ្នោតដោយក្រុមប្រឹក្សាតំណាងខេត្ត និងមួយចំណែកទៀតចាត់តាំង ដោយសមាជិកព្រឹទ្ធសភាដែលបាន ជ្រើសរើស។


 ឯកសារយោង៖
(ដកស្រង់ពីសៀវភៅវប្បធម៌សភា ដែលរៀបចំដោយនាយកដ្ឋានគណៈកម្មការ)
http://www.senate.gov.kh/home/index.php?option=com_content&view=article&id=66&Itemid=182&lang=km

អាណតិ្តរបស់សភា (រដ្ឋសភា និងព្រឹទ្ធសភា)

          ចំពោះព្រឹទ្ធសភាមានចែងក្នុងបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ។ ក្នុងសម័យប្រជុំដំបូងក្នុងនីតិកាលនីមួយៗ ដែលប្រារព្ធធ្វើឡើងក្នុងចន្លោះពេល៦០ថ្ងៃ ក្រោយការបោះឆ្នោតក្រោម អធិបតីភាពនៃប្រធានបណ្តោះអាសន្ន (ព្រឹទ្ធសមាជិក) ព្រឹទ្ធសភាដំណើរការជ្រើសតាំងដាច់ ដោយឡែកពីគ្នានូវប្រធាន និងអនុប្រធានទាំងពីរនៃព្រឹទ្ធសភា ដោយយកសំលេងអនុម័ត ភាគច្រើនដាច់ខាត (ហាសិបបូកមួយ) នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។


          បន្ទាប់ពីជ្រើសតាំងបាននូវប្រធាន និងអនុប្រធានទាំងពីរនៃព្រឹទ្ធសភារួចហើយនាដើម សម័យប្រជុំលើកទីមួយក្រោមអធិបតីភាព នៃប្រធានរបស់ខ្លួនព្រឹទ្ធសភាដំណើរការបោះឆ្នោត តាមបញ្ជីដាច់ដោយឡែកពីគ្នា ជ្រើសតាំងសមាសភាពគណៈកម្មការជំនាញនានា របស់ ព្រឹទ្ធសភាដោយយកសម្លេងអនុម័តភាគច្រើនដាច់ខាតនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ក្រោយពីបានទទួលការគាំទ្រ ពីអង្គព្រឹទ្ធសភារួចហើយ មុននឹងចាប់ការងាររបស់ខ្លួនគណៈកម្មការ នីមួយៗត្រូវកោះប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីបោះឆ្នោតជាសម្ងាត់ ជ្រើសតាំងប្រធាន អនុប្រធាន និងលេខាធិការគណៈកម្មការនីមួយៗ។

          ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវធ្វើឡើង ៦ឆ្នាំម្តង នៅថ្ងៃអាទិត្យ សប្តាហ៍ទី៨ មុនដំណាច់ឆ្នាំទី៦នៃនីតិកាលព្រឹទ្ធសភា ។ ការបោះឆ្នោតនេះអនុវត្តទៅតាម ប្រព័ន្ធសមាមាត្រ និងបែងចែកអាសនៈតាមមណ្ឌលត្រូវធ្វើតាមរូបមន្តមធ្យមភាគខ្ពស់បំផុត។ មណ្ឌលបោះឆ្នោតត្រូវរៀបចំជា៨ភូមិភាគ ។ ចំពោះអ្នកបោះឆ្នោត និងអង្គបោះឆ្នោតគឺ តំណាងរាស្រ្ត និងសមាជិកក្រុមប្រឹក្សាឃុំ‑សង្កាត់ ក្នុងតំណែងនៃភូមិភាគនីមួយៗ។បេក្ខជន សមាជិកព្រឹទ្ធសភា ត្រូវមានអាយុយ៉ាងតិច ៤០ឆ្នាំ។

          គណៈកម្មការរៀបចំការបោះឆ្នោត មានសមត្ថកិច្ចទទួលខុសត្រូវរៀបចំកិច្ចដំណើរការ នៃការបោះឆ្នោតហើយក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នតែមួយគត់ដែលមានសិទ្ធិ និងសមត្ថកិច្ច ក្នុងការដោះស្រាយនូវរាល់វិវាទិដែលពាក់ព័ន្ធនឹងដំណើរការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញជាសេចក្តីសមេ្រចបិទផ្លូវតវ៉ា។

ឯកសារយោង៖
(ដកស្រង់ពីសៀវភៅវប្បធម៌សភា ដែលរៀបចំដោយនាយកដ្ឋានគណៈកម្មការ)
http://www.senate.gov.kh/home/index.php?option=com_content&view=article&id=67&Itemid=181&lang=km

នីតិវិធីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួង បញ្ញតិ្តជាមូលដ្ឋាន

នីតិវិធីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួង
បញ្ញតិ្តជាមូលដ្ឋាន ៖
-រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា (មាត្រា១១៣ថ្មី)
-សេចក្ដីសំរេចលេខ ០៣៦ /០០២/២០០០ កបធ-ច ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០០ របស់ក្រុមប្រឹក្សាធម្មនុញ្ញ
-បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា
ចំណុចគន្លឹះ
-    លើការដ្ឋានកសាងច្បាប់ រដ្ឋសភា និងព្រឹទ្ធសភាដើរតួនាទីបំពេញអោយគ្នាទៅវិញទៅ មក ដែលមានចរិតជាប្រព័ន្ធការងារបន្តគ្នា ដោយពុំជាន់ការងារគ្នា ឫដោយប្រកួតប្រជែង រវាងគ្នាឡើយជាអាទិ៍៖
​    ១.     រដ្ធសភារ៉ាប់រងតួនាទីពាក់ព័ន្ធនឹងដំណើរផលិតកម្មច្បាប់ ( Production ) ។
    ២.    ព្រឹទ្ធសភាបន្តការងារពីរដ្ធសភា គឺការងារត្រួតពិនិត្យគុណភាពនៃផលិតផល (ច្បាប់) ដែលរដ្ធសភាបានអនុម័ត ។
-    ការងារផលិតកម្ម និងការងារត្រួតពិនិត្យគុណភាពផលិតផលគឺជាការងារសារវ័ន្ត នៃ ដំណើរការកសាងច្បាប់ ( ផលិតកម្ម )
d_1

ភាពខុសគ្នារវាងរដ្ឋសភា និងព្រឹទ្ធសភា

ព្រឹទ្ធសភា និងរដ្ឋសភា ជាអង្គការដែលមានអំណាចនីតិប្បញ្ញត្ដិដូចគ្នា តែរដ្ឋសភា និងព្រឹទ្ធសភា មានអត្ដសញ្ញាណ  និងសមត្ថកិច្ចខុសគ្នាអាស្រ័យដោយ ៖
១-ប្រភព
​-    តំណាងរាស្ដ្រទាំងអស់ ត្រូវជ្រើសតាំងដោយការបោះឆ្នោតសកល ដោយប្រជារាស្ដ្រតាមមណ្ឌលខេត្ដ-រាជធានី សំរាប់រយៈពេល៥ ឆ្នាំ។
- សមាជិកព្រឹទ្ធសភាត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកលដោយក្រុមប្រឹក្សាឃុំ-សង្កាត់ និងតំណាងរាស្ដ្រក្នុងតំណែងតាមភូមិភាគសម្រាប់រយៈពេល​៦ឆ្នាំ​ ​​​ រួមជា​​មួយនោះ មាន២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ  និង២រូបទៀតត្រូវបានជ្រើសតាំងដោយរដ្ឋសភា។ 

ដូច្នេះលក្ខណៈពិសេសរបស់ព្រឹទ្ធសភា គឺព្រឹទ្ធសភាកើតដោយការបោះឆ្នោតជ្រើសតាំង ផង  និងដោយការចាត់តាំងផង។
២-ភាពតំណាង
-    តំណាងរាស្ដ្រ៖ ជាតំណាងរបស់ប្រជាពលរដ្ឋទូទៅជាម្ចាស់ឆ្នោតក្នុងមណ្ឌល។  បេក្ខជន តំណាងរាស្ដ្រ មានអាយុយ៉ាងតិច ២៥ឆ្នាំ។
-​ សមាជិកព្រឹទ្ធសភា៖ ភាគច្រើនជាតំណាងក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាម្ចាស់ឆ្នោតនៅក្នុងភូមិភាគ។ ប៉ុន្ដែក៏មានតំណាងព្រះមហាក្សត្រ២រូប និង២រូប​ទៀតជ្រើសតាំងដោយរដ្ឋសភា។ វត្ដមាននៃតំណាងស្ថាប័នជាន់ខ្ពស់ទាំងពីរនេះ រួមទាំងភាពជាតំណាងសមូហភាពដែនដី ធ្វើឱ្យព្រឹទ្ធសភា​មានតួនាទីពិសេស ជាស្ពានតភ្ជាប់អំណាចរដ្ឋពីថ្នាក់លើទៅថ្នាក់មូលដ្ឋានជាប់ នឹងប្រជារាស្ដ្រ។
- បេក្ខជនសមាជិកព្រឹទ្ធសភា មានអាយុយ៉ាងតិច ៤០ឆ្នាំ។
កំណត់សម្គាល់ :
-    ភាពជាតំណាងខុសគ្នា ការយកចិត្ដទុកដាក់ក៏ខុសគ្នា។
-    មណ្ឌលរបស់តំណាងរាស្ដ្រ ជារាជធានី ខេត្ដ។
-    មណ្ឌលរបស់សមាជិកព្រឹទ្ធសភា ជាភូមិភាគ ដែលភាគច្រើនជាការប្រមូលផ្ដុំខេត្ដ ចាប់ពីពីរ ឡើងទៅ។
- ភាពខុសគ្នាខាងអាយុពុំមែនដោយអត់ហេតុផលឡើយ។ ភាពចាស់ទុំខាងនយោបាយ បទពិសោធន៍ ស្មារតីទទួលខុសត្រូវ និងសីលធម៌ខ្ពស់ជាកត្ដា​ចម្បង​នៃការជ្រើសរើសសម្រិតសម្រាំង ព្រោះសមាជិកព្រឹទ្ធសភា ត្រូវជ្រើសតាំងដោយអ្នកជាប់ឆ្នោត និងចាត់តាំងដោយព្រះមហាក្សត្រ។ នេះក៏ជា​ចំណុច​កត់សម្គាល់អំពីភាពខុសគ្នារវាងសភាទាំងពីរនៅក្នុងការអនុវត្ដការងារ ជាក់ស្ដែង ។ ការឱ្យយោបល់ប្រកបដោយគតិបណ្ឌិត ការណែនាំ និងការបង្ហាញ​ផ្លូវជាការយក ចិត្ដទុកដាក់របស់ព្រឹទ្ធសភា។
-    ភាពខុសគ្នាខាងប្រព័ន្ធបោះឆ្នោត អង្គបោះឆ្នោត រយៈពេលនៃនីតិកាលបង្ហាញនូវលក្ខណៈ ពិសេសផ្ទាល់ និងអត្ដសញ្ញាណផ្ទាល់របស់សភានីមួយៗ។
៣-អំណាច
ក-រដ្ឋសភាជ្រើសតាំងរដ្ឋាភិបាល
រដ្ឋសភាបោះឆ្នោតទុកចិត្ដដល់រាជរដ្ឋាភិបាល (មាត្រា ៩០ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញ) និងអាចទម្លាក់ សមាជិកគណៈរដ្ឋមន្ដ្រី ឬទម្លាក់រាជរដ្ឋាភិបាលពីតំណែង (មាត្រា៩៨ថ្មី នៃរដ្ឋធម្មនុញ្ញ)។ រដ្ឋសភាអាច ត្រូវបានរំលាយមុនផុតនីតិកាល បើសិនរាជរដ្ឋាភិបាលត្រូវបានទម្លាក់ពីរដង ក្នុងរយៈពេល ១២ខែ។ ព្រឹទ្ធសភា មិនអាចត្រូវរំលាយមុនចប់នីតិកាលបានទេ។
ខ-សិទ្ធិវិសោធនកម្មរដ្ឋធម្មនុញ្ញ
មាត្រា ១៥១ថ្មី នៃរដ្ឋធម្មនុញ្ញ ផ្ដល់សិទ្ធិផ្ដួចផ្ដើមគំនិតសើរើ ឬផ្ដួចផ្ដើមគំនិតធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញដល់ប្រធានរដ្ឋសភា ឬតាមសេចក្ដីស្នើ​របស់តំណាងរាស្ដ្រមួយភាគបួន នៃចំនួនសមាជិក រដ្ឋសភាទាំងមូល។ រដ្ឋធម្មនុញ្ញពុំបានផ្ដល់សិទ្ធិផ្ដួចផ្ដើមគំនិតនេះដល់ព្រឹទ្ធសភាទេ។
គ-ការផ្ដួចផ្ដើមគំនិតធ្វើច្បាប់
សមាជិករដ្ឋសភា ឬសមាជិកព្រឹទ្ធសភា មានសិទ្ធិផ្ដួចផ្ដើមគំនិតធ្វើច្បាប់ដូចគ្នា។ សេចក្ដីស្នើច្បាប់ណាដែលផ្ដួចផ្ដើមធ្វើដោយសមាជិកព្រឹទ្ធសភា ត្រូវតែបញ្ជូនទៅឱ្យរដ្ឋសភាពិនិត្យ និងអនុម័ត ជាលើកដំបូង រួចហើយទើបបញ្ជូនមកព្រឹទ្ធសភាពិនិត្យ  និងឱ្យយោបល់ ស្របតាមមាត្រា១១៣ថ្មី នៃ រដ្ឋធម្មនុញ្ញ។
ឃ-ការត្រួតពិនិត្យលើរដ្ឋាភិបាល
រដ្ឋសភាមានអំណាចតាមច្បាប់ក្នុងការចោទសួរ ដេញដោល និងអនុម័តញត្ដិបន្ទោស ដកហូត តំណែង ឬរំលាយរាជរដ្ឋាភិបាល ។ តែនៅក្នុងការអនុវត្តជាក់ស្ដែងក្នុងសភានានា លើពិភពលោក ទោះបីជាមានគណបក្សប្រឆាំងនៅក្នុងរដ្ឋសភាយ៉ាងណាក្ដី ការប្រើអំណាចត្រួតពិនិត្យ​នេះមានប្រសិទ្ធភាពមិន សូវខ្ពស់ទេ ព្រោះរដ្ឋសភាជាអ្នកបង្កើតរដ្ឋាភិបាល ហើយរបបសំឡេងភាគច្រើនតែងតែគាំទ្ររដ្ឋាភិបាល។ ចរិតរបស់រដ្ឋសភា ជាទូទៅជាប់ជំពាក់នឹងនយោបាយ ដោយមានជម្រើស២៖ គាំទ្រ ឬក៏ប្រឆាំង រដ្ឋាភិបាល ។ សម្រាប់ព្រឹទ្ធសភា ចរិតទូទៅគឺមិនមែនប្រឆាំង ឬគាំទ្ររដ្ឋាភិបាល​ឡើយ ផលិតច្បាប់ឱ្យ បានល្អជាគោលដៅអាទិភាពរបស់ព្រឹទ្ធសភា ។ ការផលិតច្បាប់បានល្អ គឺមិនចំណុះបរិយាកាសនយោបាយ និងកាលៈទេសៈទ្បើយ។  ព្រឹទ្ធសភាមិនប្រឈមនឹងរដ្ឋាភិបាលដូចរដ្ឋសភា ដោយប្រើញត្ដិ បន្ទោស ដើម្បីដកហូតមុខតំណែងសមាជិករដ្ឋាភិបាល ឬរំលាយរដ្ឋាភិបាលឡើយ។ ជាទូទៅព្រឹទ្ធសភា ជាកូនជញ្ជីង១ ដើម្បីធ្វើឱ្យច្បាប់មានតុល្យភាព ដែលអាចទទួលយកបានពីរដ្ឋសភា រដ្ឋាភិបាល និងពី សំណាក់ប្រជាពលរដ្ឋ ។ គ្មានស្ថាប័នណាមួយអាចប្រឡូកនៅក្នុងការដ្ឋាននេះបានឡើយ  លើកលែងតែក្រុមប្រឹក្សាធម្មនុញ្ញ ដែលមានសិទ្ធិសម្រេចអំពីធម្មនុញ្ញភាពនៃច្បាប់ មុននឹងប្រកាសឱ្យប្រើ ហើយ សម្រាប់តែច្បាប់ធម្មនុញ្ញ និងច្បាប់រៀបចំអង្គការតែប៉ុណ្ណោះ ។ ដូច្នេះច្បាប់ជាទូទៅ ចាំបាច់ត្រូវការ សំឡេងពិនិត្យ និងឲ្យយោបល់របស់ព្រឹទ្ធសភា ។
ផ្ដើមចេញពីចរិតខុសគ្នានេះ យោបល់ និងការឆ្លុះបញ្ចាំងរបស់ព្រឹទ្ធសភាអាចខុសប្លែកគ្នាពីរដ្ឋសភា ។ យោបល់ និងការឆ្លុះបញ្ចាំងរបស់ព្រឹទ្ធសភា មានលក្ខណៈស្ថាបនាតាមរយៈការសិក្សាស្រាវ ជ្រាវ វាយតម្លៃ កំណត់នូវចក្ខុវិស័យ និងផ្តល់អនុសាសន៍កែលម្អ។
ង-អំណាចសំរេចចិត្ដ
រដ្ឋសភា និងព្រឹទ្ធសភាអាចប្រជុំរួមគ្នាជាសមាជ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេស ជាតិ (រដ្ឋធម្មនុញ្ញ មាត្រា១១៦ថ្មី)។
៤-បទប្បញ្ញត្ដិពិសេស ចែងក្នុងរដ្ឋធម្មនុញ្ញ
ក-ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ក្នុងករណីព្រះមហាក្សត្រទ្រង់អវត្ដមាន (រដ្ឋធម្មនុញ្ញ មាត្រា៣០ថ្មី)។ នៅពេលព្រះមហាក្សត្រទ្រង់ចូលទិវង្គត ឬទ្រង់ប្រឈួនជាទម្ងន់ ប្រធាន ព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ក្នុងឋានៈជាព្រះរាជានុសិទ្ធិ នៃព្រះរាជាណាចក្រកម្ពុជា (រដ្ឋធម្មនុញ្ញ មាត្រា១១ថ្មី និងមាត្រា១២ថ្មី )។ នេះជាការធានាស្ថិរភាព និងនិរន្ដរភាពរបស់រដ្ឋ។
ខ-ប្រធាន អនុប្រធានទី១ និងអនុប្រធានទី២ នៃព្រឹទ្ធសភា ជាសមាសភាពនៃក្រុមប្រឹក្សា រាជសម្បត្ដិ (រដ្ឋធម្មនុញ្ញ មាត្រា១៣ថ្មី)។
គ-នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជា សាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបាន​​​មតិឯកភាពពីនាយករដ្ឋមន្ដ្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា (រដ្ឋធម្មនុញ្ញ មាត្រា២២ ថ្មី)។
ឃ-ព្រះមហាក្សត្រទ្រង់ប្រកាសសង្គ្រាម ក្រោយការអនុម័តរបស់រដ្ឋសភា និងព្រឹទ្ធសភា (រដ្ឋ- ធម្មនុញ្ញ មាត្រា២៤ថ្មី)។
ង-ព្រឹទ្ធសភា មានភារកិច្ចសម្របសម្រួលការងាររវាងរដ្ឋសភា និងរាជរដ្ឋាភិបាល (រដ្ឋធម្មនុញ្ញ មាត្រា ១១២ថ្មី)។ នេះជាការធានាប្រក្រតីភាព នៃជីវភាពរបស់រដ្ឋ ដើម្បីចៀសវាងវិបត្ដិតូច  និងធំទាំង ឡាយ។
ច-ការស្នើពិនិត្យធម្មនុញ្ញភាពនៃច្បាប់៖ ប្រធានព្រឹទ្ធសភា ឬសមាជិកព្រឹទ្ធសភាចំនួនមួយភាគបួន  អាចបញ្ជូនច្បាប់ដែលរដ្ឋសភាបានអនុម័ត ទៅឲ្យក្រុម​ប្រឹក្សាធម្មនុញ្ញ​​ពិនិត្យ  មុននឹងច្បាប់នោះត្រូវ យកទៅប្រកាសឱ្យប្រើ (រដ្ឋធម្មនុញ្ញមាត្រា ១៤០ថ្មី)។
ក្រោយពីច្បាប់ណាមួយ ត្រូវបានប្រកាសឲ្យប្រើប្រធានព្រឹទ្ធសភា ឬសមាជិកព្រឹទ្ធសភាចំនួន មួយភាគបួនអាចសុំឱ្យក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យពីធម្មនុញ្ញ​ភាពនៃច្បាប់នោះ (រដ្ឋធម្មនុញ្ញមាត្រា ១៤១ ថ្មី)។
ឆ-រដ្ឋធម្មនុញ្ញមាត្រា ១១៤ថ្មី (មួយ) អនុញ្ញាតឲ្យព្រឹទ្ធសភាបង្កើតគណៈកម្មការផ្សេងៗ តាមការ ចាំបាច់។
ជ-ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភា និងព្រឹទ្ធសភា មាត្រា៤ ចែងថា ប្រធានព្រឹទ្ធសភាជាប្រធានសមាជ។
ឯកសារយោង៖​ 

ស្ថានភាពបច្ចុប្បន្នរបស់ព្រឹទ្ធសភាកម្ពុជា

​         ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទសភាឆ្នាំ ២០០៦ បានធ្វើការអោយតួនាទីរបស់ព្រឹទ្ធសភាកាន់តែ ទូលំទូលាយ ឡើងថែមទៀត ក្នុងតួនាទីជាតំណាងក្រុមប្រឹក្សាឃុំ-សង្កាត់ ទូទាំង ប្រទេស ដែលកំពុង អនុវត្ដនូវ គោលវិមជ្ឈការ និងវិសហមជ្ឈការ។
ក-បច្ចុប្បន្ននេះការអភិវឌ្ឍស្ថាប័នកាន់តែមានសារៈសំខាន់ ប៉ុន្ដែនៅមានបញ្ហាមួយចំនួនក្នុងការអនុវត្ដភារកិច្ច របស់ខ្លួនដោយសារតែ ៖
  • ការពិនិត្យអត្ថបទច្បាប់ (សេចក្ដីព្រាងច្បាប់ភាគច្រើន គឺជាគំនិតផ្ដួចផ្ដើមរបស់នីតិប្រតិបត្ដិដូចជា ប្រទេសប្រកាន់ លិទ្ធប្រជាធិបតេយ្យផ្សេងទៀតដែរ ) ពុំទាន់មានធនធាន និងស្ដង់ដារ គ្រប់គ្រាន់ក្នុង ដំណើរការ នីតិវិធី ។ ធនធានដែលគណៈកម្មការជំនាញអាចប្រើបាននៅមានកម្រិត ទាំងផ្នែកស្រាវជ្រៅវឯកសារ និងការផ្ដល់យោបល់បច្ចេកទេស ។
  • កាងារវិមជ្ឈការ វិសហមជ្ឈការដែលរដ្ឋបានអនុវត្ដតាំងពីឆ្នាំ ២០០២កំពុងប្រព្រឹត្ដបន្ដទន្ទឹមនឹងការបន្ដ កសាងច្បាប់ និងបទដ្ឋានចាំបាច់នានា ។
  • វេទិកាពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ សង្គមស៊ីវិលនិងអង្គការក្រៅរដ្ឋាភិបាលពុំទាន់បានរៀបចំជា ប្រព័ន្ធនៅឡើយ ។ 
ខ-ក្នុងឋានៈជាស្ថាប័នដែលមានតួនាទីតាមដានការងាររបស់រាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភាមានជចចាច្រើន ពាក់ព័ន្ធជាចម្បងទៅនឹងបណ្ដឹងតវ៉ារបស់ប្រជាពលរដ្ឋ នៅតាមមូល ដ្ឋាននានា ដែលត្រូវឆ្លើយឆ្លងគ្នាជាមួយរាជរដ្ឋាភិបាល និងត្រូវចុះពិនិត្យស្រាវជ្រាវជាក់ស្ដែង។ប៉ុន្ដែដោយសារការពិនិត្យអត្ថបទច្បាប់ជាបន្ទុកធ្ងន់ធ្ងរ គណៈកម្មការជំនាញមិនអាច ចំណាយ ពេលបានច្រើនឡើយ ។ ច្បាប់មួយចំនួនដែលបានអនុម័តមិនទាន់បានអនុវត្ដទាំងស្រុងដោយសារការផ្សព្វផ្សាយច្បាប់នោះនៅមានកម្រិត ហើយការកសាងលិខិតបទដ្ឋាន បន្ថែមដើម្បី អនុវត្ដ ច្បាប់របស់រាជរដ្ឋាភិបាលពុំបានធ្វើទាន់ពេលវេលា ។ 
គ- ក្នុងឋានៈជាតំណាងរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់សមាជិកព្រឹទ្ធសភាខ្វះធនធាន និងមធ្យោបាយធ្វើ ដំណើរទៅកាន់ភូមិភាគ ដើម្បីផ្សព្វផ្សាយពីសកម្មភាព និងផ្សារភ្ជាប់ទំនាក់ទំនង ជាមួយថ្នាក់មូលដ្ឋានឱ្យ ឆ្លើយតមតាមការរំពឹងទុករបស់សាធារណជន ។ ក្នុងបរិបទនេះ ព្រឹទ្ធសភាត្រូវតែអភិវឌ្ឍន៏ការិយាល័យព្រឹទ្ធសភា តាមភូមិភាគ ។ គោលបំណងចម្បងនៃការ រៀបចំនេះ គឺដើម្បីតាមដានការវិវឌ្ឍក្នុងក្របខ័ណ្ឌឃុំ=សង្កាត់ និង ទទួលពាក្យបណ្ដឹងពីពលរដ្ឋនៅតាម ភូមិភាគទាំងនោះ ដែលត្រូវបញ្ជូនមកព្រឹទ្ធសភាដោយផ្ទាល់ ដើម្បីមាន វិធាន ការតាមនីតិវិធី។ 
ឯកសារយោង៖មប្រឹក្សាឃុំ-សង្កាត់សមាជិកព្រឹទ្ធសភាខ្វះធនធាន និងមធ្យោបាយធ្វើ ដំណើរទៅកាន់ភូមិភាគ ដើម្បីផ្សព្វផ្
(ដកស្រង់ពីសៀភៅ ក្របខណ្ឌ័យុទ្ធសាស្ដ្រ និងផែនការសកម្មភាព សម្រាប់ពង្រឹងសមត្ថភាពព្រឹទ្ធសភាកម្ពុជា (២០០៧-២០១៨ )
http://www.senate.gov.kh/home/index.php?option=com_content&view=article&id=36&Itemid=177&lang=km

ប្រវត្តិព្រឹទ្ធសភា


senatemem

ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងបន្ទាប់ពីកិច្ចប្រជុំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ គណបក្សនយោបាយ ធំៗទាំងពីរ នាថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់ របស់អតីតព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ នៅព្រះបរមរាជវាំង។ កិច្ចប្រជុំដ៏សំខាន់នេះ បានបញ្ចប់វិបត្ដិនយោបាយ លើកកម្ពស់ការបង្រួបបង្រួមផ្សះផ្សាជាតិ និង ពង្រឹងស្ថេរភាពនយោបាយ ដោយបានឯកភាពគ្នាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា តាមច្បាប់ធម្មនុញ្ញ ដែលបានប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ នស/រកម/០៣៩៩/០១ ចុះថ្ងៃទី០៨  ខែមីនា ឆ្នាំ១៩៩៩ ។
ការបង្កើតព្រឹទ្ធសភានេះ គឺជាព្រឹត្ដិការណ៍នយោបាយដ៏ចម្បងមួយ ក្នុងប្រវត្ដិសាស្ដ្រកម្ពុជា ដែល បានបង្ហាញឱ្យឃើញនូវ ពន្លឺថ្មីមួយសម្រាប់អនាគតនៃប្រទេសកម្ពុជា ព្រមទាំងបង្ហាញឱ្យឃើញពីការ ប្ដេជ្ញាចិត្ដជាបន្ដបន្ទាប់ ក្នុងការកសាង លទ្ធិប្រជាធិបតេយ្យ និងការពង្រឹងនីតិរដ្ឋ។ ព្រឹទ្ធសភានៃព្រះរាជា- ណាចក្រកម្ពុជា នីតិកាលទី១  បានបើកសម័យប្រជុំ លើកទី១ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩។
ព្រឹទ្ធសភានីតិកាលទី១ ( ១៩៩៩-២០០៦ ) កើតឡើងដោយការតែងតាំង មានសមាជិកចំនួន ៦១រូប ក្នុងនេះមានគណបក្សប្រជាជនកម្ពុជា ៣៣រូប ហ៊្វុនស៊ិនប៉ិច ២១រូប និងគណបក្សសមរង្ស៊ី ៧រូប ( ការបែងចែកអាសនៈ ទៅតាមចំនួនកូតានៃគណបក្សមានអាសនៈក្នុងរដ្ឋសភានីតិកាលទី២ ) សម្រាប់ រយៈពេល ៥ឆ្នាំ ។ ព្រឹទ្ធសភានីតិកាលទី១ បានបន្តនីតិកាលរបស់ខ្លួនចំនួន ២ដង ( ម្តង១ឆ្នាំ ) ៖
-    លើកទី១.    ព្រះរាជសារចុះថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០០៤ របស់ព្រះមហាក្សត្រ នរោត្តម សីហមុនី បានបន្តនីតិវិធី បោះឆ្នោតសម្ងាត់ក្នុងសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី១ នាថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០០៤ ដោយមានសំឡេង គាំទ្រចំនួន ៤៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ( គិតចាប់ពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០០៤ ដល់ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០០៥ ) ។
-    លើកទី២.    ព្រះរាជសារចុះថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០០៥ របស់ព្រះមហាក្សត្រ នរោត្តម សីហមុនី និងបានបន្តនីតិវិធី បោះឆ្នោតសម្ងាត់ក្នុងសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី១ នាថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០០៥ ដោយមានសំឡេងគាំទ្រ ចំនួន ៤៨ សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ( គិតចាប់ពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០០៥ ដល់ព្រឹទ្ធសភានីតិកាលទី២ ចូលកាន់តំណែង នាថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០០៦ ) ។
ក្នុងនីតិកាលទី១នេះ ព្រឹទ្ធសភាបានផ្ដួចផ្ដើមគំនិតស្នើច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា ដែលរដ្ឋសភា បានអនុម័ត កាលពីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០០៥ នាសម័យប្រជុំលើកទី២ នីតិកាលទី៣ ហើយព្រឹទ្ធសភាបានពិនិត្យ និងឲ្យយោបល់យល់ស្របលើទម្រង់ និងគតិច្បាប់នេះ ទាំងស្រុង នៅថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០០៥  នាសម័យប្រជុំលើកទី៩ នីតិកាលទី១ ។ បន្ទាប់មក     ក្រុមប្រឹក្សាធម្មនុញ្ញបានប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ តាមសេចក្ដី សម្រេចលេខ ០៧០/០០២/២០០៥ កបធ.ច ចុះថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០០៥ ។  ច្បាប់នេះត្រូវបានប្រកាសឱ្យប្រើតាម ព្រះរាជក្រមលេខនស/រកម/០៦០៥/០២០ ចុះថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០០៥ ។
ព្រឹទ្ធសភានីតិកាលទី២ (២០០៦-២០១២) កើតឡើងដោយការបោះឆ្នោតអសកល នាថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០០៦  សម្រាប់រយៈពេល៦ឆ្នាំ ។ នីតិកាលទី២ សមាជិកព្រឹទ្ធសភាមានចំនួន ៦១រូប ដូចនីតិកាលទី១ ( ០២រូបចាត់តាំងដោយ ព្រះមហាក្សត្រ ០២រូបជ្រើសតាំងដោយរដ្ឋសភា និង ៥៧រូបជ្រើសតាំងដោយការបោះឆ្នោត ) ក្នុងនោះមានសមាជិកា ០៩រូប ។ ក្នុង៥៧រូប ដែលជ្រើសតាំង ដោយការបោះឆ្នោតមាន ៤៥រូបមកពីគណបក្សប្រជាជនកម្ពុជា ១០រូបមកពី គណបក្សហ្វ៊ុនស៊ិនប៉ិច និង ០២រូបមកពីគណបក្សសមរង្ស៊ី ។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៣ បានប្រព្រឹត្ដទៅនាថ្ងៃ អាទិត្យ ទី ២៩ ខែ មករា ឆ្នាំ ២០១២ ។ សម្រាប់នីតិកាលទី៣នេះ ចំនួនសមាជិកព្រឹទ្ធសភាមានចំនួន ៦១រូប ដូច នីតិកាលទី១ និងនីតិកាលទី២ ក្នុងនោះមាន សមាជិកាចំនួន ១០រូប ( មកពីគណបក្សប្រជាជនកម្ពុជា ០៦រូប សមរង្ស៊ី ០៣រូប និងជ្រើសតាំងដោយរដ្ឋសភា ០១រូប ) ។

ឯកសារយោង៖
http://www.senate.gov.kh/home/index.php?option=com_content&view=article&id=59&Itemid=175&lang=km

មុខងារព្រឹទ្ធសភា

១/មុខងារនីតិកម្ម៖ 

ពិនិត្យអោយយោបល់លើអត្ថបទច្បាប់ដែលអនុម័តដោយរដ្ឋសភា និងផ្តួចផ្តើមធ្វើសេចក្តីស្នើច្បាប់។ តួនាទីសំខាន់របស់ ព្រឹទ្ធសភា គឺ ការពិនិត្យឡើង វិញរាល់អត្ថបទច្បាប់ ទាំងឡាយដែលរដ្ឋសភាបានអនុម័តរួចហើយ។ រដ្ឋសភាមិនអាចបញ្ជូន ច្បាប់ដែលខ្លួនបាន អនុម័ត រួចហើយអោយ ព្រះមហាក្សត្រឡាយ ព្រះហស្តលេខា ប្រកាសអោយប្រើជា ផ្លូវការមុនពេលដាក់ ឆ្លងអោយ ព្រឹទ្ធសភាពិនិត្យបានឡើយ។ ព្រឹទ្ធសភាមានអំណាចត្រួត ពិនិត្យព្រមទាំងធ្វើអនុសាសន៍ទៅ លើពង្រាង​ច្បាប់ ឬសេចក្តីស្នើច្បាប់ ដែលត្រូវបាន អនុម័តដោយរដ្ឋសភា។ ទោះបីជាព្រឹទ្ធសភាអាចធ្វើការបដិសេធ ឬស្នើអោយ ធ្វើវិសោធន កម្មទៅលើអត្ថបទច្បាប់ ព្រឹទ្ធសភាពុំមានអំណាចចាប់បង្ខំអោយ រដ្ឋសភា ទទួលយកអនុសាសន៍របស់​ខ្លួនឡើយ។ ចំណែកឯរដ្ឋសភាវិញ អាចបដិសេធ មិនទទួលអនុសាសន៍របស់ ព្រឹទ្ធសភា ហើយនឹង អាច អនុម័តអោយ​ចេញនូវច្បាប់ដែល ព្រឹទ្ធសភាបាន បដិសេធ។ច្បាប់ណាក៏ដោយ បើទោះបីជាព្រឹទ្ធសភាបដិសេធតែទីបំផុតនៅតែ​ត្រូវ​បាន រដ្ឋសភាអនុម័ត ហើយដាក់ថ្វាយព្រះមហាក្សត្រ ឡាយព្រះហស្តលេខា និងប្រកាសអោយប្រើ។​ រដ្ឋធម្មនុញ្ញ មិនបានផ្តល់អោយ ព្រឹទ្ធសភា នូវអំណាច អនុម័តនូវច្បាប់ ឬអំណាចជំទាស់អត្ថបទច្បាប់ ឡើយប៉ុន្តែផ្តល់អោយនូវ តួនាទី​​​ប្រឹក្សា​ ឬអំណាច ធ្វើអនុសាសន៍ ដែលរដ្ឋសភា បានអនុម័ត។ 
ព្រឹទ្ធសភាសហការជាមួយរដ្ឋសភានិងរាជរដ្ឋាភិបាល ដើម្បីរៀបចំអោយបានចេញជារូបរាងនូវកម្មវិធីនិងប្រតិទិននៃការ កសាងច្បាប់ សម្រាប់ ឆ្នាំនីមួយៗ។
ព្រឹទ្ធសភាផ្តល់យោបល់លើអត្ថបទច្បាប់ក្នុងរយៈពេលមួយខែយ៉ាងយូរដែលរដ្ឋសភាបានអនុម័តយល់ព្រមលើកដំបូងរួចហើយ ព្រមទាំង លើបញ្ហាទាំងពួងដែលរដ្ឋសភាបាន ដាក់បើជា ការប្រញាប់ អោយពិនិត្យ។ បើជាការប្រញាប់ រយៈពេលនោះ ត្រូវ បន្ថយមកនៅត្រឹម តែ ប្រាំថ្ងៃ។
បើព្រឹទ្ធសភាអោយយោបល់ព្រមឬពុំបានអោយយោបល់សោះក្នុងរយៈពេលដែលមានកំណត់ទុកហើយនោះទេច្បាប់ ដែល រដ្ឋសភាបាន អនុម័ត យល់ព្រមហើយនោះ នឹងត្រូវបាន យកទៅប្រកាសអោយប្រើ។
ព្រឹទ្ធសភាមានអំណាចចំពោះការផ្តួចផ្តើមធ្វើច្បាប់និងអនុម័តប៉ុន្តែមិនមានអំណាចសម្រេចជាចុងក្រោយថាតើច្បាប់ទាំងនោះ ចូលជាធរមាន ឬអត់នោះទេ។ មានតែរដ្ឋសភាមួយគត់ ដែលមានអំណាចនោះ។ មាត្រា៩១ថ្មីនៃរដ្ឋធម្មនុញ្ញ ផ្តល់អំណាចនេះ អោយ ទៅព្រឹទ្ធសភា ដោយ ចែងថា «សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងនាយករដ្ឋមន្រ្តីមាន សិទ្ធិផ្តួចផ្តើមគំនិតធ្វើ ច្បាប់»។
ចំពោះការកែសម្រួល ឬបដិសេធច្បាប់ព្រឹទ្ធសភាមានសិទ្ធិសុំអោយកែសម្រួល ឬបដិសេធ អត្ថបទច្បាប់នោះ ក្នុងករណី នេះ រដ្ឋសភា ត្រូវយក មកពិចារណាភ្លាមជាលើកទីពីរ។ រដ្ឋសភាត្រូវពិនិត្យ និងសម្រេចតែត្រង់បទប្បញ្ញត្តិ ឬចំណុច ណា ដែលព្រឹទ្ធសភាសុំ អោយកែ សម្រួល ដោយបដិសេធចោលទាំងមូល ឬទុកជាបានការខ្លះ។
២/មុខងារត្រួតពិនិត្យ៖ព្រឹទ្ធសភាអាចតាមដានត្រួតពិនិត្យការងារ និងការអនុវត្តន៍គោលនយោបាយផ្សេងៗរបស់រាជរដ្ឋាភិបាលជាពិសេសត្រួត ពិនិត្យការប្រើ ប្រាស់ ថវិកាជាតិរបស់ រាជរដ្ឋាភិបាល។

២.១/​ កម្មវត្ថុនៃការត្រួតពិនិត្យ
២.១.១ការអនុវត្តន៍ច្បាប់៖ព្រឹទ្ធសភាដើរតួនាទីសំខាន់ក្នុងការតាមដានដំណើរការការងាររបស់ស្ថាប័នរដ្ឋ និងត្រួតពិនិត្យ​យ៉ាងទៀង​ទាត់ អំពីការ អនុវត្តន៍ច្បាប់របស់ស្ថាប័ននីតិប្រតិបត្តិ។
២.១.២ការអនុវត្តន៍កម្មវិធីនិងផែនការរបស់រាជរដ្ឋាភិបាល៖ ព្រឹទ្ធសភាក៏ដើរតួនាទីសំខាន់ក្នុងការអនុវត្តន៍នូវកម្មវិធីនិងផែនការរបស់រាជរដ្ឋភិបាលលើការងារប្រជាធិបតេយ្យ នីតិរដ្ឋ ការងារ កែ ទម្រង់ រដ្ឋ ការងារកាត់បន្ថយភាពក្រីក្រ ការងារ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច។
២.២ វិធីត្រួតពិនិត្យ៖
២.២.១ចុះរកព័ត៌មានតាមមូលដ្ឋានក្រសួង៖ព្រឹទ្ធសភាប្រមូលបញ្ហារសើបពីប្រភពផ្សេងៗ តាមរយៈឯកសារអនាមិកជួប សម្ភាសន៍ អ្នកឯកទេស ពាក់ព័ន្ធ សិក្សាវិភាគលើទិដ្ឋ ភាពផ្សេងៗ ឯកសារយោងបទដ្ឋានគតិយុតិ្ត ឬសំណុំរឿងប្រហាក់ - ប្រហែល សហការជាមួយ អាជ្ញាធរ មូលដ្ឋាន សង្គមស៊ីវិល និងប្រជាពលរដ្ឋ ដល់ទីកន្លែង។
២.២.២ អញ្ជើញតំណាងរាជរដ្ឋាភិបាលមកបំភ្លឺ៖
ប្រសិនបើឃើញថាមានការខ្វះខាតលើអត្ថបទច្បាប់ណាមួយព្រឹទ្ធសភាអាចស្នើសុំអោយ រាជរដ្ឋាភិបាល ឬរដ្ឋមន្រ្តី ពាក់ព័ន្ធ មកបំភ្លឺ និងអាច ផ្តល់ជាអនុសាសន៍កែលំអរឡើងវិញក្នុង ន័យស្ថាបនា។
២.២.៣​ ពិនិត្យលើរបាយការណ៍សកម្មភាពដែលរាជរដ្ឋាភិបាល ឬក្រសួងផ្ញើមក៖ 
ព្រឹទ្ធសភាដើរតួនាទីសំខាន់ក្នុងការតាមដានលើ របាយការណ៍សកម្មភាពរបស់រាជរដ្ឋាភិ បាល ឬរបស់ក្រសួងដើម្បី ទទួល បាននូវ ព័ត៌មាន ដ៏ សំខាន់។ ករណីនេះបើសិនជាព្រឹទ្ធសភា ពិនិត្យលើរបាយការណ៍ឃើញថាមានការខ្វះចន្លោះ ឬចំណុច ខ្សោយ ត្រង់ណានោះ ព្រឹទ្ធសភា អាច ធ្វើជារបាយការណ៍ទៅរាជរដ្ឋាភិបាល ដើម្បី ផ្តល់ជាយោបល់កែលំអរ និងជា ការរួម ចំណែកក្នុង យន្តការស្ថាបនាចំណុចខ្វះខាតនោះ អោយមាន លក្ខណៈល្អឡើងវិញ។
៣ មុខងារជាតំណាង៖
៣.១ តំណាងសមូហភាពដែនដី (ក្រុមប្រឹក្សាឃុំ‑សង្កាត់)៖ព្រឹទ្ធសភាតំណាងអោយភូមិភាគ និងសមូហភាពដែនដី (ក្រុមប្រឹក្សាឃុំ‑សង្កាត់) មាត្រា៩ និង មាត្រា១១ នៃច្បាប់ស្តីពីការ បោះឆ្នោត ជ្រើស តាំង សមាជិកព្រឹទ្ធសភា បានបង្ហាញច្បាស់ អំពីអត្តសញ្ញាណរបស់សមាជិក ព្រឹទ្ធសភា។
ក្នុងតួនាទីជាអ្នកតំណាងអោយក្រុមប្រឹក្សាឃុំសង្កាត់ដែលជាស្ពានតភ្ជាប់នូវ កិច្ចទំនាក់ទំនងរវាងមូលដ្ឋានដែនដី និង រាជរដ្ឋាភិបាល ព្រឹទ្ធសភាចាំបាច់ត្រូវតែផ្តោតការយកចិត្តទុក ដាក់ជាពិសេសទៅលើផលប្រយោជន៍របស់ ក្រុមប្រឹក្សា ឃុំ‑សង្កាត់ និង ភូមិភាគ។
បន្ទាប់ពីការបោះឆ្នោតជាអសកលលើកដំបូងដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី២ នាថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០០៦ មក ព្រឹទ្ធសភាមានទម្ងន់នយោបាយមួយតាមរយៈ ការពង្រឹងដំណើរការពិនិត្យ តាមដានការអនុវត្តន៍គោល នយោបាយវិមជ្ឈការ វិសហមជ្ឈការ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០០២ មក។ បច្ចុប្បន្ន ក្នុងចំនួនប្រជាជនសរុបជាង ១៤លាននាក់ ត្រូវតំណាង ​អោយ ឃុំសង្កាត់ ចំនួន ១៦២១ ក្នុងនោះមានសមាជិកក្រុម ប្រឹក្សាឃុំ‑សង្កាត់ សរុបចំនួន ១១៣៥៣នាក់ ដែលត្រូវបាន ប្រជាជនផ្តល់នូវជំនឿទុកចិត្ត និងសេចក្តីសង្ឃឹមជឿជាក់។ ដូច្នេះ ព្រឹទ្ធសភាគឺជាចំណុច ប្រសព្វនៃដំណើរការជ្រើសរើស សម្រិតសម្រាំង និងភាពជំរុញ ដោយ ហេតុផល។
៣.២ តំណាងស្ថាប័នជាតិ៖
សមាជិក ០២រូប តែងតាំងដោយព្រះមហាក្សត្រ និង ០២រូបទៀតតែងតាំងដោយរដ្ឋសភា។ ព្រឹទ្ធសភាក៏ តំណាងអោយ ព្រះមហាក្សត្រ និងរដ្ឋ សភា ហើយក៏ជាអ្នកសម្របសម្រួលការងាររវាងរដ្ឋសភា និងរាជរដ្ឋាភិបាលមាត្រា ១១២ បញ្ជាក់ថា «ព្រឹទ្ធសភាមានភារកិច្ចសម្រប​ សម្រួលការងាររវាងរដ្ឋសភា និងរាជរដ្ឋាភិបាល»។ នេះបើតាមទ្រឹស្តី ជាតួនាទីមួយដែល សំខាន់បំផុត ដែលអនុញ្ញាតអោយព្រឹទ្ធសភា អនុវត្តនូវឥទ្ធិពលមួយសំខាន់​លើការងាររបស់ស្ថាប័ន ទាំងពីរ គឺរាជរដ្ឋាភិបាល និង រដ្ឋសភា។
ប៉ុន្តែតួនាទីនេះមិនត្រូវបានអនុវត្តដោយមានប្រសិទ្ធភាពទេ។ មាត្រា១១២ចែងតែគោលការណ៍ដោយមិនបញ្ជាក់ពី សារធាតុ ដែលមាន នៅ ក្នុងនោះទេ។ ក្រុមប្រឹក្សាធម្មនុញ្ញក៏មិន បានបញ្ជាក់អោយច្បាស់ជាងនេះដែរ។ សេចក្តីសម្រេច របស់ក្រុមប្រឹក្សាធម្មនុញ្ញនេះគ្រាន់ តែ បញ្ជាក់ ថាវាគ្រាន់តែជាតួនាទីនយោបាយរបស់ព្រឹទ្ធសភា ដែលមិនអាចកំណត់ បាន ដោយអត្ថបទច្បាប់ ឬបទបញ្ជាណាមួយបានទេ។ ព្រឹទ្ធសភា ត្រូវតែប្រើប្រាស់គ្រប់ មធ្យោបាយ និងអាចធ្វើអន្តរាគមន៍បាន គ្រប់ពេលវេលា ដើម្បីដោះស្រាយវិបត្តិនយោបាយ តូច ឬធំ រវាងស្ថាប័នទាំងពីរ។ ព្រឹទ្ធសភាមិនអាចបង្ខំទស្សនៈរបស់ ខ្លួនអោយរដ្ឋសភា និងរាជរដ្ឋាភិបាលគោរពតាមដោយ ឆន្ទានុសិទ្ធិបានទេ។ និយាយផ្សេងពីនេះ ទៀតតួនាទី នេះមិនចង ស្ថាប័នទាំងពីរនេះទេ។ ចុងបញ្ចប់សេចក្តីសម្រេចក្រុម ប្រឹក្សាធម្មនុញ្ញនេះ បញ្ជាក់ថា តួនាទី នេះ​ ចាត់ទុកថាមាន លទ្ធផល វិជ្ជមាន នៅពេលដែលមានការស្រុះស្រួលគ្នា រវាងស្ថាប័នទាំងពីរ។
៣.៣ តំណាងប្រជាជាតិទាំងមូល៖
សមាជិកព្រឹទ្ធសភាភាគច្រើន ត្រូវបានជ្រើសតាំង ដោយការបោះឆ្នោតជាអសកលមិនចំពោះ និងតាមវិធីជ្រើសរើស បោះឆ្នោតជាសម្ងាត់ តំណាងអោយក្រុមប្រឹក្សាឃុំ‑សង្កាត់ ដែលប្រមូលផ្តុំនៅក្នុងភូ​មិភាគទាំង៨។ ព្រឹទ្ធសភាមាន កាតព្វកិច្ច ចូលរួម ចំណែកយ៉ាងខ្ជាប់ខ្ជួនក្នុង ការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងជួយផ្តល់អនុសាសន៍ ដើម្បីតម្រង់ទិស លើការ អនុវត្តន៍​​ ជាក់ស្តែង​អោយបានប្រកបដោយ លទ្ធផលផ្លែផ្កាពិតប្រាកដដល់ឃុំសង្កាត់ទូទាំង ប្រទេស និងភូមិភាគ។ ប្រការនេះមានការពាក់ព័ន្ធ ដល់ការដ្ឋាន ដ៏ធំដែល រាជរដ្ឋាភិបាល កំពុងខិតខំប្រឹងប្រែង ក្នុង ការកែទម្រង់ការគ្រប់គ្រង រដ្ឋបាលសាធារណៈ និងការបង្ខិត​ ប្រជាធិបតេយ្យ អោយទៅដល់ថ្នាក់មូលដ្ឋានជិត ប្រជាជន នោះគឺជាការអនុវត្តន៍គោលនយោ បាយវិមជ្ឈការ និងវិសហមជ្ឈការដើម្បី អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការកាត់ បន្ថយភាពក្រីក្ ររបស់ប្រជាពលរដ្ឋ។
ភាពជាតំណាងបែបនេះមានចរិតពិសេសត្រង់ថា សមាជិកព្រឹទ្ធសភា គឺជាអ្នកជាប់ឆ្នោត តាមការជ្រើសតាំងដោយអ្នក ជាប់ ឆ្នោតទទួល បន្ទុក គ្រប់គ្រងដឹកនាំឃុំ‑សង្កាត់ទូទាំងប្រទេស និងតំណាងរាស្រ្តក្នុងតំណែង។ ក្នុងភាពជាអ្នក តំណាង ក្រុមប្រឹក្សាឃុំ ‑សង្កាត់ នាំអោយ ព្រឹទ្ធសភាមានបេសកកម្មផ្ទាល់របស់ខ្លួនក្នុងលក្ខណៈពិសេសមួយដោយត្រូវ ផ្សាភ្ជាប់ការងាររបស់ខ្លួនទៅ នឹងកិច្ចការពារនិងជំរុញ ផលប្រយោជន៍របស់ក្រុមប្រឹក្សាឃុំសង្កាត់ ទូទាំងប្រទេសរួមទាំង ភូមិភាគទាំង ៨ទៀតផង។ ការជំរុញ ផលប្រយោជន៍របស់ក្រុមប្រឹក្សា ឃុំសង្កាត់ ទូទាំងប្រទេសនេះ គឺជាការជំរុញ ផលប្រយោជន៍ ប្រជាពលរដ្ឋទូទាំង ប្រទេស។

ឯកសារយោង ៖ 

Thursday, March 2, 2017

20 of the world's most beautiful World Heritage Sites

By Sarah Reid, for CNN Travel
Updated 0055 GMT (0855 HKT) February 3, 2015

1. Angkor Wat, Cambodia

Scattered between the twisting roots of the Cambodian jungle, this site dedicated to the Hindu god Vishnu contains the remains of Khmer Empire capitals dating from the 9th to the 15th centuries. Among the most famous of its 100-strong group of monuments is the Temple of Angkor Wat and, at Angkor Thom, the sculptural Bayon Temple.
Scattered between the twisting roots of the Cambodian jungle, this site dedicated to the Hindu god Vishnu contains the remains of Khmer Empire capitals dating from the 9th to the 15th centuries. Among the most famous of its 100-strong group of monuments is the Temple of Angkor Wat and, at Angkor Thom, the sculptural Bayon Temple. In 2000, Cambodian authorities allowed action flick “Tomb Raider” to be filmed at the site on the proviso that no guns would be fired.

2. Acropolis, Greece

Looming over the city of Athens, this ancient Grecian citadel was built in the 5th century BC and continually beautified through the years. Despite being attacked and pillaged by everyone from the Byzantines to the Venetians, the site still stands to provide important insight into Greek mythology.
Looming over the city of Athens, this ancient Grecian citadel was built in the 5th century BC and continually beautified throughout the years by the city’s well-moneyed citizens. Despite being attacked and pillaged by everyone from the Byzantines, who converted the temples into churches, to the Venetians, who later shelled the area, the site still stands to provide an important insight into Greek mythology.

3. Bagan, Myanmar

 Bagan, Myanmar
OK, so it’s still on the tentative list of sites to officially be brought into the UNESCO fold. But as Myanmar finally opens up to tourism, the importance of protecting its monuments is greater than ever. The capital city of the first Myanmar Kingdom, this enormous Buddhist complex on the Irrawaddy River contains more than 2,500 intricate monuments dating to the 10th century.

4. Galápagos Islands, Ecuador

 Galápagos Islands, Ecuador
Among the first sites to be listed by UNESCO in the 1970s, this otherworldly archipelago located in the far reaches of the Pacific Ocean was described by British naturalist Charles Darwin as “a little world within itself.” On top of its bevy of endemic species that have remained unchanged for centuries, the island groups’ location at the confluence of three ocean currents also attracts a diverse array of marine life.

5. Göreme National Park and the Rock Sites of Cappadocia, Turkey

Göreme National Park and the Rock Sites of Cappadocia, Turkey
Sculpted by erosion, Göreme valley and its surroundings contain rock-hewn sanctuaries that provide unique evidence of Byzantine art in the post-Iconoclastic period. Within the rugged natural landscape in and around a small triangle formed by Ürgüp, Avanos and Nevsehir, ancient villages and underground towns dating to the 4th century can also be observed.

6. Great Barrier Reef, Australia

 Great Barrier Reef, Australia
Composed of more than 3,000 individual reefs interspersed with more than 600 topical islands, the world’s most extensive coral reef system is so large it can be identified from space. While the region has been protected since 1981, a 2012 study found that the delicate ecosystem has lost more than half of its coral since 1985 due to a combination of factors including coral bleaching caused by climate change.

7. Hampi, India

Hampi, India
Agra’s Taj Mahal is undoubtedly India’s most famous World Heritage Site, but few visitors can deny the magic of lesser-known Hampi. Attractively nestled between emerald banana plantations in eastern Karnataka, the enormous group of monuments that comprise the former capital of the last great Hindu kingdom of Vijayanagara date back to the 14th century. Highlights include the elephant stables, Kallina Ratha (Stone Chariot) and the towering Virupaksha Temple.

8. Iguazu National Park, Brazil and Argentina

Iguazu National Park, Brazil and Argentina
This spectacular semicircular waterfall that forms the border of Argentina and Brazil spans almost 300 meters in diameter and up to 80 meters in height. Home to an abundant array of wildlife from neon-winged butterflies to sly caiman, elusive jaguars and more curious coatis, the falls’ subtropical rainforest surroundings provide a serene backdrop to its cascading torrents of water.

9. Los Glaciares National Park, Argentina

Los Glaciares National Park, Argentina
Encompassing the largest ice mantle outside of Antarctica, this picturesque southern Patagonian park bordering Chile is one of the best places in the world to observe glacial activity. Its most famous ice mass is the cool blue Perito Mereno Glacier, from which giant icebergs can be observed crashing into the milky turquoise waters of Lake Argentino.

10. Machu Picchu, Peru

Machu Picchu, Peru
The sites that comprise Cusco’s Sacred City are spectacular in their own right, but nothing quite prepares a visitor for sunrise over the Incan city of Machu Picchu. At 2,430 meters above sea level, in the midst of a tropical mountain forest, the 15th-century settlement was among the few Inca sites that wasn’t plundered by Spanish invaders, and remains one of the world’s most-photographed sites to this day.

11. Mont-Saint-Michel, France

Mont-Saint-Michel, France
On a rocky islet on the coast of Normandy, this fortified village built in the shadow of a Gothic-style Benedictine abbey dedicated to the archangel St. Michael appears to float on the ocean if viewed from a particular angle at high tide. Despite its seemingly unstable sandbank foundations, the picturesque little village has survived since the 11th century.

12. Petra, Jordan

 Petra, Jordan
Strategically positioned between the Dead Sea and the Red Sea, Petra acted as the capital of the Nabataean caravanning kingdom from around the 6th century BC. Later absorbed by the Roman Empire and finally abandoned in the 2nd century AD following a catastrophic earthquake that crippled its advanced water management system, the desert city carved from rose-red limestone remains one of the world’s most important archaeological sites.

13. Pyramids of Giza, Egypt

 Pyramids of Giza, Egypt
Comprising the Pyramid fields from Giza to Dahshur, including the majestic Great Sphinx, the Old Kingdom of Egypt was considered to be one of the seven wonders of the world in Hellenistic times, and remains the only inscription on the original list still in existence. Fantastically preserved, the dozens of tombs buried in the shadows of the famous pyramids have provided archaeologists a glimpse into one of the world’s most fascinating civilizations.

14. Rapa Nui, Chile

Rapa Nui, Chile
Easter Island, or Hanga Roa as it’s called in the local indigenous language, is the most remote inhabited island on the planet. Carved from solid basalt between the 13th and 16th centuries, the group of more than 800 massive stone monuments known as moai that are scattered across the volcanic landscape are the legacy of a Polynesian society who settled here around 300 AD.

15. Serengeti National Park, Tanzania

Serengeti National Park, Tanzania
Located in northern Tanzania and spilling into nearby Kenya, where the conservation area is known as the Masai Mara, this iconic savannah hosts the annual migration of 2 million wildebeest, zebra and gazelle followed by their predators, in search of pasture and water. The phenomenal natural spectacle is the largest remaining animal migration in the world.

16. Sigiriya, Sri Lanka

 Sigiriya, Sri Lanka
Arguably the most breathtaking sight contained within the country’s so-called cultural triangle, this ancient Ceylon city has been inhabited since the 3rd century BC. Also known as Lion Mountain for the giant clawed feet carved into the granite alongside a staircase leading to the remains of a fortified palace built atop the 370-meter peak, the site also features a series of stunning frescoes and lashings of “Sigiri graffiti,” one of the most ancient texts in the Sinhalese language.

17. Tulum, Mexico

Tulum, Mexico
There are at least 30 Mayan ruins scattered throughout Mexico and Central America. From Chichen Itza to Palenque, Calakmul to Tikal, few are less than awe-inspiring. Idyllically situated on a rocky cliff facing the turquoise waters of the Caribbean Sea, Tulum was one of the last cities built and inhabited by the Mayans, managing to survive around 70 years after the Spanish began occupying Mexico in the early 16th century.

18. Valletta, Malta

Valletta, Malta
Ruled successively by the Phoenicians, Greeks, Carthaginians, Romans, Byzantines, Arabs and the Order of the Knights of St. John, the latter of which was responsible for building the city in the 16th century, Valletta is one of the world’s rare urban inhabited sites that has been preserved near perfectly. Crammed into a tiny fortified peninsula, the site comprises 320 monuments, making it one of the most concentrated historic areas in the world.

19. Venice and its lagoon, Italy

Venice and its lagoon, Italy
Tipping the scales at a whopping 47, Italy boasts the most World Heritage Sites of any nation. Founded in the 5th century and spread over 118 small islands, Venice is an extraordinary architectural masterpiece in which even the smallest buildings contain works by some of the world’s greatest artists such as Giorgione, Tintoretto, Titian and Veronese. With gondola boats providing canal transport, Venice remains the world’s only pedestrian city.

20. Yellowstone National Park, United States

Yellowstone National Park, United States
For sheer diversity, Yellowstone National Park has to be among the United States’ best natural wonders. Contained within a 9,000-kilometer-squared chunk of Wyoming, the world’s first national park contains half of the globe’s known geothermal features, and is home to an equally impressive array of wildlife including grizzlies, wolves and bison.







Related Posts Plugin for WordPress, Blogger...

ផ្ទាំងពាណិជ្ជកម្ម