លោក KAREL VASAKជានាយកផ្នែកសិទិ្ធមនុស្សនៃអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកអប់រំ
វិទ្យាសាស្ត្រ និងវប្បធម៌ (UNESCO) នៅទីក្រុងប៉ារីស ។
លោកខិតខំ និងព្យាយាមពន្យល់អំពីសិទិ្ធមនុស្សមានស្តង់ដារអន្តរជាតិ
ដោយលោកផ្អែកលើដំណាក់កាល៣៖
ដំណាក់កាលទី១
៖ លោក KAREL VASAK បានលើកពីការកកើតសិទិ្ធពលរដ្ឋ
និងសិទិ្ធនយោបាយ ។ ការកើតសិទិ្ធទាំងនេះដោយសារការរីកចំរើននៃលទ្ធិសេរីនិយម និងចលនាសេរីនិយម
ទើបនាំឲ្យកើតមានសិទិ្ធនេះឡើង ។
ដំណាក់កាលទី២
៖ លោក KAREL VASAK បានលើកឡើងពីការកកើតសិទិ្ធសេដ្ឋកិច្ចសង្គមកិច្ច
។ លោកផ្តោតការកកើតឡើងពីសិទិ្ធទាំងនេះដោយសារតែមានចលនាសង្គមនិយមនៅមុន
និងកំឡុងពេលបដិវត្តរុស្ស៊ី (ដោយលេនីន) ។
ដំណាក់កាលទី៣
៖ លោក KAREL VASAK ខិតខំពន្យល់អំពីការកកើតឡើងនូវសិទិ្ធទី៣
ដែលកើតឡើងនៅឆ្នាំ ១៩៧០ ក្នុងប្រទេសតតិយលោក ។ លោកបានលើកឡើងនូវវិស័យបី គឺវិស័យអភិវឌ្ឍ
វិស័យសន្តិភាព វិស័យបរិស្ថាន ។
ហើយសិទិ្ធទាំងនេះកើតចេញពីទាមទាររបស់ប្រទេសតតិយលោកឲ្យជួយ ។
លោកយល់ថាមនុស្សគ្រប់រូបនៅទីណាក៏ដោយគឺតែងតែមាន និងត្រូវការសិទិ្ធទាំងនេះ ។
ជាក្រុមសិទិ្ធមួយចំនួនទៀតក្នុងនោះមានសិទិ្ធជនជាតិភាគតិច
សិទិ្ធនារី សិទិ្ធកុមារ ដែលលោកចាត់ទុកសិទិ្ធទាំងនោះជាសិទិ្ធសាមគ្គីភាពផងដែរ ។
No comments:
Post a Comment