១/មុខងារនីតិកម្ម៖
ពិនិត្យអោយយោបល់លើអត្ថបទច្បាប់ដែលអនុម័តដោយរដ្ឋសភា និងផ្តួចផ្តើមធ្វើសេចក្តីស្នើច្បាប់។ តួនាទីសំខាន់របស់ ព្រឹទ្ធសភា គឺ ការពិនិត្យឡើង វិញរាល់អត្ថបទច្បាប់ ទាំងឡាយដែលរដ្ឋសភាបានអនុម័តរួចហើយ។ រដ្ឋសភាមិនអាចបញ្ជូន ច្បាប់ដែលខ្លួនបាន អនុម័ត រួចហើយអោយ ព្រះមហាក្សត្រឡាយ ព្រះហស្តលេខា ប្រកាសអោយប្រើជា ផ្លូវការមុនពេលដាក់ ឆ្លងអោយ ព្រឹទ្ធសភាពិនិត្យបានឡើយ។ ព្រឹទ្ធសភាមានអំណាចត្រួត ពិនិត្យព្រមទាំងធ្វើអនុសាសន៍ទៅ លើពង្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ដែលត្រូវបាន អនុម័តដោយរដ្ឋសភា។ ទោះបីជាព្រឹទ្ធសភាអាចធ្វើការបដិសេធ ឬស្នើអោយ ធ្វើវិសោធន កម្មទៅលើអត្ថបទច្បាប់ ព្រឹទ្ធសភាពុំមានអំណាចចាប់បង្ខំអោយ រដ្ឋសភា ទទួលយកអនុសាសន៍របស់ខ្លួនឡើយ។ ចំណែកឯរដ្ឋសភាវិញ អាចបដិសេធ មិនទទួលអនុសាសន៍របស់ ព្រឹទ្ធសភា ហើយនឹង អាច អនុម័តអោយចេញនូវច្បាប់ដែល ព្រឹទ្ធសភាបាន បដិសេធ។ច្បាប់ណាក៏ដោយ បើទោះបីជាព្រឹទ្ធសភាបដិសេធតែទីបំផុតនៅតែត្រូវបាន រដ្ឋសភាអនុម័ត ហើយដាក់ថ្វាយព្រះមហាក្សត្រ ឡាយព្រះហស្តលេខា និងប្រកាសអោយប្រើ។ រដ្ឋធម្មនុញ្ញ មិនបានផ្តល់អោយ ព្រឹទ្ធសភា នូវអំណាច អនុម័តនូវច្បាប់ ឬអំណាចជំទាស់អត្ថបទច្បាប់ ឡើយប៉ុន្តែផ្តល់អោយនូវ តួនាទីប្រឹក្សា ឬអំណាច ធ្វើអនុសាសន៍ ដែលរដ្ឋសភា បានអនុម័ត។
ព្រឹទ្ធសភាសហការជាមួយរដ្ឋសភានិងរាជរដ្ឋាភិបាល ដើម្បីរៀបចំអោយបានចេញជារូបរាងនូវកម្មវិធីនិងប្រតិទិននៃការ កសាងច្បាប់ សម្រាប់ ឆ្នាំនីមួយៗ។
ព្រឹទ្ធសភាផ្តល់យោបល់លើអត្ថបទច្បាប់ក្នុងរយៈពេលមួយខែយ៉ាងយូរដែលរដ្ឋសភាបានអនុម័តយល់ព្រមលើកដំបូងរួចហើយ ព្រមទាំង លើបញ្ហាទាំងពួងដែលរដ្ឋសភាបាន ដាក់បើជា ការប្រញាប់ អោយពិនិត្យ។ បើជាការប្រញាប់ រយៈពេលនោះ ត្រូវ បន្ថយមកនៅត្រឹម តែ ប្រាំថ្ងៃ។
បើព្រឹទ្ធសភាអោយយោបល់ព្រមឬពុំបានអោយយោបល់សោះក្នុងរយៈពេលដែលមានកំណត់ទុកហើយនោះទេច្បាប់ ដែល រដ្ឋសភាបាន អនុម័ត យល់ព្រមហើយនោះ នឹងត្រូវបាន យកទៅប្រកាសអោយប្រើ។
ព្រឹទ្ធសភាមានអំណាចចំពោះការផ្តួចផ្តើមធ្វើច្បាប់និងអនុម័តប៉ុន្តែមិនមានអំណាចសម្រេចជាចុងក្រោយថាតើច្បាប់ទាំងនោះ ចូលជាធរមាន ឬអត់នោះទេ។ មានតែរដ្ឋសភាមួយគត់ ដែលមានអំណាចនោះ។ មាត្រា៩១ថ្មីនៃរដ្ឋធម្មនុញ្ញ ផ្តល់អំណាចនេះ អោយ ទៅព្រឹទ្ធសភា ដោយ ចែងថា «សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងនាយករដ្ឋមន្រ្តីមាន សិទ្ធិផ្តួចផ្តើមគំនិតធ្វើ ច្បាប់»។
ចំពោះការកែសម្រួល ឬបដិសេធច្បាប់ព្រឹទ្ធសភាមានសិទ្ធិសុំអោយកែសម្រួល ឬបដិសេធ អត្ថបទច្បាប់នោះ ក្នុងករណី នេះ រដ្ឋសភា ត្រូវយក មកពិចារណាភ្លាមជាលើកទីពីរ។ រដ្ឋសភាត្រូវពិនិត្យ និងសម្រេចតែត្រង់បទប្បញ្ញត្តិ ឬចំណុច ណា ដែលព្រឹទ្ធសភាសុំ អោយកែ សម្រួល ដោយបដិសេធចោលទាំងមូល ឬទុកជាបានការខ្លះ។
២/មុខងារត្រួតពិនិត្យ៖ព្រឹទ្ធសភាអាចតាមដានត្រួតពិនិត្យការងារ និងការអនុវត្តន៍គោលនយោបាយផ្សេងៗរបស់រាជរដ្ឋាភិបាលជាពិសេសត្រួត ពិនិត្យការប្រើ ប្រាស់ ថវិកាជាតិរបស់ រាជរដ្ឋាភិបាល។
២.១/ កម្មវត្ថុនៃការត្រួតពិនិត្យ
២.១.១ការអនុវត្តន៍ច្បាប់៖ព្រឹទ្ធសភាដើរតួនាទីសំខាន់ក្នុងការតាមដានដំណើរការការងាររបស់ស្ថាប័នរដ្ឋ និងត្រួតពិនិត្យយ៉ាងទៀងទាត់ អំពីការ អនុវត្តន៍ច្បាប់របស់ស្ថាប័ននីតិប្រតិបត្តិ។

២.១.២ការអនុវត្តន៍កម្មវិធីនិងផែនការរបស់រាជរដ្ឋាភិបាល៖ ព្រឹទ្ធសភាក៏ដើរតួនាទីសំខាន់ក្នុងការអនុវត្តន៍នូវកម្មវិធីនិងផែនការរបស់រាជរដ្ឋភិបាលលើការងារប្រជាធិបតេយ្យ នីតិរដ្ឋ ការងារ កែ ទម្រង់ រដ្ឋ ការងារកាត់បន្ថយភាពក្រីក្រ ការងារ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច។
២.២ វិធីត្រួតពិនិត្យ៖
២.២.១ចុះរកព័ត៌មានតាមមូលដ្ឋានក្រសួង៖ព្រឹទ្ធសភាប្រមូលបញ្ហារសើបពីប្រភពផ្សេងៗ តាមរយៈឯកសារអនាមិកជួប សម្ភាសន៍ អ្នកឯកទេស ពាក់ព័ន្ធ សិក្សាវិភាគលើទិដ្ឋ ភាពផ្សេងៗ ឯកសារយោងបទដ្ឋានគតិយុតិ្ត ឬសំណុំរឿងប្រហាក់ - ប្រហែល សហការជាមួយ អាជ្ញាធរ មូលដ្ឋាន សង្គមស៊ីវិល និងប្រជាពលរដ្ឋ ដល់ទីកន្លែង។
២.២.២ អញ្ជើញតំណាងរាជរដ្ឋាភិបាលមកបំភ្លឺ៖
ប្រសិនបើឃើញថាមានការខ្វះខាតលើអត្ថបទច្បាប់ណាមួយព្រឹទ្ធសភាអាចស្នើសុំអោយ រាជរដ្ឋាភិបាល ឬរដ្ឋមន្រ្តី ពាក់ព័ន្ធ មកបំភ្លឺ និងអាច ផ្តល់ជាអនុសាសន៍កែលំអរឡើងវិញក្នុង ន័យស្ថាបនា។
ប្រសិនបើឃើញថាមានការខ្វះខាតលើអត្ថបទច្បាប់ណាមួយព្រឹទ្ធសភាអាចស្នើសុំអោយ រាជរដ្ឋាភិបាល ឬរដ្ឋមន្រ្តី ពាក់ព័ន្ធ មកបំភ្លឺ និងអាច ផ្តល់ជាអនុសាសន៍កែលំអរឡើងវិញក្នុង ន័យស្ថាបនា។
២.២.៣ ពិនិត្យលើរបាយការណ៍សកម្មភាពដែលរាជរដ្ឋាភិបាល ឬក្រសួងផ្ញើមក៖
ព្រឹទ្ធសភាដើរតួនាទីសំខាន់ក្នុងការតាមដានលើ របាយការណ៍សកម្មភាពរបស់រាជរដ្ឋាភិ បាល ឬរបស់ក្រសួងដើម្បី ទទួល បាននូវ ព័ត៌មាន ដ៏ សំខាន់។ ករណីនេះបើសិនជាព្រឹទ្ធសភា ពិនិត្យលើរបាយការណ៍ឃើញថាមានការខ្វះចន្លោះ ឬចំណុច ខ្សោយ ត្រង់ណានោះ ព្រឹទ្ធសភា អាច ធ្វើជារបាយការណ៍ទៅរាជរដ្ឋាភិបាល ដើម្បី ផ្តល់ជាយោបល់កែលំអរ និងជា ការរួម ចំណែកក្នុង យន្តការស្ថាបនាចំណុចខ្វះខាតនោះ អោយមាន លក្ខណៈល្អឡើងវិញ។

៣ មុខងារជាតំណាង៖
៣.១ តំណាងសមូហភាពដែនដី (ក្រុមប្រឹក្សាឃុំ‑សង្កាត់)៖ព្រឹទ្ធសភាតំណាងអោយភូមិភាគ និងសមូហភាពដែនដី (ក្រុមប្រឹក្សាឃុំ‑សង្កាត់) មាត្រា៩ និង មាត្រា១១ នៃច្បាប់ស្តីពីការ បោះឆ្នោត ជ្រើស តាំង សមាជិកព្រឹទ្ធសភា បានបង្ហាញច្បាស់ អំពីអត្តសញ្ញាណរបស់សមាជិក ព្រឹទ្ធសភា។
ក្នុងតួនាទីជាអ្នកតំណាងអោយក្រុមប្រឹក្សាឃុំសង្កាត់ដែលជាស្ពានតភ្ជាប់នូវ កិច្ចទំនាក់ទំនងរវាងមូលដ្ឋានដែនដី និង រាជរដ្ឋាភិបាល ព្រឹទ្ធសភាចាំបាច់ត្រូវតែផ្តោតការយកចិត្តទុក ដាក់ជាពិសេសទៅលើផលប្រយោជន៍របស់ ក្រុមប្រឹក្សា ឃុំ‑សង្កាត់ និង ភូមិភាគ។
បន្ទាប់ពីការបោះឆ្នោតជាអសកលលើកដំបូងដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី២ នាថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០០៦ មក ព្រឹទ្ធសភាមានទម្ងន់នយោបាយមួយតាមរយៈ ការពង្រឹងដំណើរការពិនិត្យ តាមដានការអនុវត្តន៍គោល នយោបាយវិមជ្ឈការ វិសហមជ្ឈការ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០០២ មក។ បច្ចុប្បន្ន ក្នុងចំនួនប្រជាជនសរុបជាង ១៤លាននាក់ ត្រូវតំណាង អោយ ឃុំសង្កាត់ ចំនួន ១៦២១ ក្នុងនោះមានសមាជិកក្រុម ប្រឹក្សាឃុំ‑សង្កាត់ សរុបចំនួន ១១៣៥៣នាក់ ដែលត្រូវបាន ប្រជាជនផ្តល់នូវជំនឿទុកចិត្ត និងសេចក្តីសង្ឃឹមជឿជាក់។ ដូច្នេះ ព្រឹទ្ធសភាគឺជាចំណុច ប្រសព្វនៃដំណើរការជ្រើសរើស សម្រិតសម្រាំង និងភាពជំរុញ ដោយ ហេតុផល។
៣.២ តំណាងស្ថាប័នជាតិ៖
សមាជិក ០២រូប តែងតាំងដោយព្រះមហាក្សត្រ និង ០២រូបទៀតតែងតាំងដោយរដ្ឋសភា។ ព្រឹទ្ធសភាក៏ តំណាងអោយ ព្រះមហាក្សត្រ និងរដ្ឋ សភា ហើយក៏ជាអ្នកសម្របសម្រួលការងាររវាងរដ្ឋសភា និងរាជរដ្ឋាភិបាលមាត្រា ១១២ បញ្ជាក់ថា «ព្រឹទ្ធសភាមានភារកិច្ចសម្រប សម្រួលការងាររវាងរដ្ឋសភា និងរាជរដ្ឋាភិបាល»។ នេះបើតាមទ្រឹស្តី ជាតួនាទីមួយដែល សំខាន់បំផុត ដែលអនុញ្ញាតអោយព្រឹទ្ធសភា អនុវត្តនូវឥទ្ធិពលមួយសំខាន់លើការងាររបស់ស្ថាប័ន ទាំងពីរ គឺរាជរដ្ឋាភិបាល និង រដ្ឋសភា។

ប៉ុន្តែតួនាទីនេះមិនត្រូវបានអនុវត្តដោយមានប្រសិទ្ធភាពទេ។ មាត្រា១១២ចែងតែគោលការណ៍ដោយមិនបញ្ជាក់ពី សារធាតុ ដែលមាន នៅ ក្នុងនោះទេ។ ក្រុមប្រឹក្សាធម្មនុញ្ញក៏មិន បានបញ្ជាក់អោយច្បាស់ជាងនេះដែរ។ សេចក្តីសម្រេច របស់ក្រុមប្រឹក្សាធម្មនុញ្ញនេះគ្រាន់ តែ បញ្ជាក់ ថាវាគ្រាន់តែជាតួនាទីនយោបាយរបស់ព្រឹទ្ធសភា ដែលមិនអាចកំណត់ បាន ដោយអត្ថបទច្បាប់ ឬបទបញ្ជាណាមួយបានទេ។ ព្រឹទ្ធសភា ត្រូវតែប្រើប្រាស់គ្រប់ មធ្យោបាយ និងអាចធ្វើអន្តរាគមន៍បាន គ្រប់ពេលវេលា ដើម្បីដោះស្រាយវិបត្តិនយោបាយ តូច ឬធំ រវាងស្ថាប័នទាំងពីរ។ ព្រឹទ្ធសភាមិនអាចបង្ខំទស្សនៈរបស់ ខ្លួនអោយរដ្ឋសភា និងរាជរដ្ឋាភិបាលគោរពតាមដោយ ឆន្ទានុសិទ្ធិបានទេ។ និយាយផ្សេងពីនេះ ទៀតតួនាទី នេះមិនចង ស្ថាប័នទាំងពីរនេះទេ។ ចុងបញ្ចប់សេចក្តីសម្រេចក្រុម ប្រឹក្សាធម្មនុញ្ញនេះ បញ្ជាក់ថា តួនាទី នេះ ចាត់ទុកថាមាន លទ្ធផល វិជ្ជមាន នៅពេលដែលមានការស្រុះស្រួលគ្នា រវាងស្ថាប័នទាំងពីរ។
៣.៣ តំណាងប្រជាជាតិទាំងមូល៖
សមាជិកព្រឹទ្ធសភាភាគច្រើន ត្រូវបានជ្រើសតាំង ដោយការបោះឆ្នោតជាអសកលមិនចំពោះ និងតាមវិធីជ្រើសរើស បោះឆ្នោតជាសម្ងាត់ តំណាងអោយក្រុមប្រឹក្សាឃុំ‑សង្កាត់ ដែលប្រមូលផ្តុំនៅក្នុងភូមិភាគទាំង៨។ ព្រឹទ្ធសភាមាន កាតព្វកិច្ច ចូលរួម ចំណែកយ៉ាងខ្ជាប់ខ្ជួនក្នុង ការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងជួយផ្តល់អនុសាសន៍ ដើម្បីតម្រង់ទិស លើការ អនុវត្តន៍ ជាក់ស្តែងអោយបានប្រកបដោយ លទ្ធផលផ្លែផ្កាពិតប្រាកដដល់ឃុំសង្កាត់ទូទាំង ប្រទេស និងភូមិភាគ។ ប្រការនេះមានការពាក់ព័ន្ធ ដល់ការដ្ឋាន ដ៏ធំដែល រាជរដ្ឋាភិបាល កំពុងខិតខំប្រឹងប្រែង ក្នុង ការកែទម្រង់ការគ្រប់គ្រង រដ្ឋបាលសាធារណៈ និងការបង្ខិត ប្រជាធិបតេយ្យ អោយទៅដល់ថ្នាក់មូលដ្ឋានជិត ប្រជាជន នោះគឺជាការអនុវត្តន៍គោលនយោ បាយវិមជ្ឈការ និងវិសហមជ្ឈការដើម្បី អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការកាត់ បន្ថយភាពក្រីក្ ររបស់ប្រជាពលរដ្ឋ។

ភាពជាតំណាងបែបនេះមានចរិតពិសេសត្រង់ថា សមាជិកព្រឹទ្ធសភា គឺជាអ្នកជាប់ឆ្នោត តាមការជ្រើសតាំងដោយអ្នក ជាប់ ឆ្នោតទទួល បន្ទុក គ្រប់គ្រងដឹកនាំឃុំ‑សង្កាត់ទូទាំងប្រទេស និងតំណាងរាស្រ្តក្នុងតំណែង។ ក្នុងភាពជាអ្នក តំណាង ក្រុមប្រឹក្សាឃុំ ‑សង្កាត់ នាំអោយ ព្រឹទ្ធសភាមានបេសកកម្មផ្ទាល់របស់ខ្លួនក្នុងលក្ខណៈពិសេសមួយដោយត្រូវ ផ្សាភ្ជាប់ការងាររបស់ខ្លួនទៅ នឹងកិច្ចការពារនិងជំរុញ ផលប្រយោជន៍របស់ក្រុមប្រឹក្សាឃុំសង្កាត់ ទូទាំងប្រទេសរួមទាំង ភូមិភាគទាំង ៨ទៀតផង។ ការជំរុញ ផលប្រយោជន៍របស់ក្រុមប្រឹក្សា ឃុំសង្កាត់ ទូទាំងប្រទេសនេះ គឺជាការជំរុញ ផលប្រយោជន៍ ប្រជាពលរដ្ឋទូទាំង ប្រទេស។
ឯកសារយោង ៖
No comments:
Post a Comment