ឯកសារដែលមានក្នុងគេហទំព័រ khmer6789.blogspot.com អ្នកស្រាវជ្រាវ និងសាធារណជនអាចទាញយកដោយពុំគិតថ្លៃ។​ គេហទំព័រ khmer6789.blogspot.com មានគោលបំណងចែកជូនដល់សាធារណជនសម្រាប់ជាការផ្សព្វផ្សាយ អប់រំ និងចងក្រងឯកសារនានាដ៏មានសារប្រយោជន៍ដើម្បីទុកជាការលើកកម្ពស់ការយល់ដឹង​ ការស្វែងយល់ និងសិក្សាស្រាវជ្រាវបន្ត។ មាត្រា១០នៃច្បាប់ស្ដីពី សិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល អនុម័តថ្ងៃទី២១ ខែមករា ឆ្នាំ២០០៣ បានបញ្ញត្ដិនូវស្នាដៃដែលមិនស្ថិតនៅក្រោមកិច្ចការពារនៃច្បាប់នេះមានដូចជា៖ ក. រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង លិខិតបទដ្ឋានផ្លូវការនានា។ ខ. ប្រកាស សេចក្ដីសម្រេច លិខិតបញ្ជាក់ សារាចរណែនាំផ្សេងៗដែលចេញដោយអង្គការរដ្ឋ។ គ. សេចក្ដីសម្រេច សាលក្រម ឬ សាលដីកាផ្សេងៗរបស់តុលាការ។ ឃ. អត្ថបទបកប្រែជាភាសាបរទេសនៃអត្ថបទក្នុងចំនុច ក និង ចំណុចខ និង ចំណុច គ ខាងលើក្នុងមាត្រានេះគំនិត នីតិវិធី ប្រព័ន្ធ របៀបប្រតិបត្តិការ ទស្សនៈ គោលការណ៍ ការរករកឃើញ ឬ ទិន្នន័យសាមញ្ញទោះបីត្រូវបានផ្សព្វផ្សាយអត្ថាធិប្បាយ ពន្យល់ ឬ មានក្នុងស្នាដៃណាមួយក៏ដោយ៕
Related image
រីករាយទិវាសិទ្ធិនារី ០៨ មីនា សូមជូនពរ នារីគ្រប់រូបជូបនូវសេចក្តីសុខ សុភមង្គល សុខភាពមាំមួន សម្រស់ស្រស់ស្អាត ជោគជ័យគ្រប់កាលវេលា យើងផ្តល់ឲ្យតម្លៃនារីជានិច្ច! Happy International Women's Day on March 08: Best Wish to all women had happiness, good healthy,more beautiful, success every time. we give girls the best value!

ផ្ទាំងពាណិជ្ជកម្ម

ស្វែងរកយើងនៅលើហ្វេសប៊ុក

ផ្ទាំងពាណិជ្ជកម្ម

Wednesday, March 1, 2017

អំពើអនីត្យានុកូល

           អំពើអនីត្យានុកូល  ជាអំពើដែលបំពានខុសច្បាប់លើសិទ្ធិ  ឬ ផលប្រយោជន៍អ្នកដ៏ទៃដោយកំ​ហុស​​​ចេតនា    អចេតនា  ដែលអំពើទាំងនោះសំដៅទៅលើអំពើដែលមានត្រូវនឹងចំនុចណាមួយ ដូច​ខាង​​ក្រោម៖
   ~ អំពើបំពានដោយព្យាករ  ឬ គិតទុកជាមុនអំពីការកើតឡើងនៃលទ្ធផល  ហើយដោយទទួលយក​ការ​កើតឡើងនៃលទ្ធផលនោះ។
~ អំពើដែល បើតាមប្រក្រតី បុគ្គលដែលមានឋានៈនៃការងារ ឬបទពិសោធន៍ស្មើគ្នានឹង អ្នកធ្វើ​អំ​ពើ​នោះអាចព្យាករទុកជាមុនអំពីការកើតឡើងនៃលទ្ធផលក៏ដោយ  ក៏អ្នកធ្វើអំពើ​នោះនៅតែ​ពុំ​បាន​​ព្យា​ក​រទុកជាមុនអំពីការកើតឡើងនៃលទ្ធផលនោះ​   ដោយសារការធ្វេប្រហេស​មិនប្រុង​ប្រ​យ័ត្ន ​ ហើយ​ទោះបីជាមានករណីកិច្ចជៀសវាងនូវលទ្ធផលនោះក៏ដោយ  ក៏នៅតែ​ប្រព្រឹត្ត​ផ្ទុយ​នឹង​​ករណីកិច្ចនោះ ​​     (​មា​ត្រា ៧៤២ នៃក្រមរដ្ឋប្បវេណីថ្មី)។

     I. ប្រភេទនៃអំពើអនីត្យានុកូល
អំពើអនីត្យានុកូល បានបែងចែកជាបីប្រភេទធំៗ ៖
Ø ការទទួលខុសត្រូវចំពោះអំពើខ្លួនឯង
Ø ការទទួលខុសត្រូវចំពោះអំពើរបស់អ្នកដទៃ
Ø ការទទួលខុសត្រូវចំពោះអំពើរបស់សត្វ និងវត្ថុ

        ១.​  ការទទួលខុសត្រូវចំពោះអំពើខ្លួនឯង
          បុគ្គលដែលបំពានដោយខុសច្បាប់នូវសិទ្ធិ  ឬ  ផលប្រយោជន៍របស់ជនដទៃដោយ​កំហុស​ចេត​​នា​​​ ​​​​​ឬ ដោយ​កំ​ហុសអចេតនាត្រូវទទួលខុសត្រូវក្នុងការសងខូតខាត​ដែលកើត​ឡើងដោយ​អំពើ​នោះ។ 
        ជនដែលមានអាយុក្រោម ១៤(ដប់បួន)ឆ្នាំ និង បុគ្គលដែលស្ថិតក្នុងស្ថានភាពដែលមិន​អាច


​យល់ដឹង  ឬ  ដោយសារមានវិបត្តិស្មារតី ឬ មូលហេតុផ្សេងៗ មិនត្រូវទទួលខុសត្រូវចំពោះអំពើ​អនី​ត្យា​នុកូលឡើយ (មាត្រា ៧៤៥)។

        ២. ការទទួលខុសត្រូវចំពោះអំពើរបស់អ្នកដ៏ទៃ
          ការទទួលខុសត្រូវចំពោះអំពើអ្នកដ៏ទៃ  គឺជាការទទួលខុសត្រូវ ចំពោះការខូចខាតដែលបង្ក​ឡើង​​ដោយអ្នកដ៏ទៃដោយផ្អែកលើទំនាក់ទំនងគតិយុត្ត   ហើយយើងជាអ្នកទទួលខុសត្រូវជំនួស។
ប្រភេទនៃការទទួលខុសត្រូវចំពោះអំពើរបស់អ្នកដ៏ទៃ មានដូចជា៖
           ក. ការទទួលខុសត្រូវចំពោះអ្នកមានករណីកិច្ចត្រួតពិនិត្យ
      អ្នកដែលមានករណីកិច្ចត្រួតពិនិត្យ គឺសំដៅទៅលើ ឪពុកម្តាយ អាណាព្យាបាល ឬ ​ហិតូប​ត្ថ​ម្ភ​​​​​​​ ( ហិតូបត្ថម្ភ គឺការគ្រប់គ្រងលើជនដែលមានសមត្ថភាពតិចតួចពេកក្នុងការយល់ដឹង​ និង វិនិច្ឆ័យ​អំ​ពី​​លទ្ធផលតាមផ្លូវច្បាប់នៃសកម្មភាពរបស់ខ្លួន ដោយសារមានវិបត្តិផ្នែក​បញ្ញា​ស្មារតី ) បុគ្គលដែល​មានករណីកិច្ចដែលច្បាប់បានកំណត់ក្នុងការត្រួតពិនិត្យ អនីតិជនដែល​មានអាយុក្រោម ១៤ឆ្នាំ  ឬ មាន​​វិបត្តិខាងស្មារតី ឬ មូលហេតុផ្សេងៗទៀត  ត្រូវសងនូវការខូចខាត​របស់អ្នកដ៏ទៃ  ដោយអំពើបំ​ពាន​​​​របស់អ្នកនៅក្រោមការត្រួតពិនិត្យរបស់ខ្លួននោះ (មាត្រា ៧៤៦ ក្រមរដ្ឋប្បវេណីថ្មី )។
           ខ. ការទទួលខុសត្រូវរបស់និយោជក
           បុគ្គលដែលប្រើនិយោជិតឲ្យអនុវត្តកិច្ចការ  ដែលយើងហៅថានិយោជក ត្រូវទទួលខុសត្រូវ​សង​នូវសំណងនៃការខូចខាតទាំងអស់  ដែលនិយោជិតបានបង្កឡើងដល់អ្នកដ៏ទៃដោយខុសច្បាប់​ ដោយ​កំហុសចេតនា ឬកំហុសអចេតនា។​
          ប៉ុន្តែបុគ្គល​ដែលស្ថិតក្នុងឋានៈត្រូវត្រួតពិនិត្យនិយោជិតជំនួសនិយោជក  ត្រូវទទួលខុសត្រូវ​ដូច​គ្នានឹងនិយោជកដែរ។ ប៉ុន្តែក្នុងករណីដែលបុគ្គលនោះបានត្រួតពិនិត្យបានត្រឹមត្រូវហើយ គឺមិនត្រូវ​បាន​ទទួលខុសត្រូវទេ។
          និយោជក  ឬ  អ្នកត្រួតពិនិត្យជំនួស  មានសិទ្ធិទាមទារសំណងពីនិយោជិតបាន  ដោយយោង​ទៅ​តាមកម្រិតនៃទោសរបស់និយោជិតនោះ( មាត្រា ៧៤៧ ក្រមរដ្ឋប្បវេណីថ្មី )។
           លក្ខខណ្ឌ
ត្រូវស្ថិតក្នុងម៉ោងការងារ
ការខូចខាតត្រូវកើតឡើងក្នុងពេលអនុវត្តកិច្ចការនោះ
ស្ថិតក្រោមអត្ថាធិនភាព

ប្រាក់កំរៃ ។
           គ. អំពីអនីត្យានុកូលរបស់នីតិបុគ្គល
         នីតិបុគ្គលត្រូវទទួលខុសត្រូវក្នុងការសងការខូចខាត ដែលសមាជិកគណៈកម្មការនាយក ឬអ្នក​តំ​ណាងឯទៀត  បានបង្កដល់អ្នកដ៏ទៃ ដោយខុសច្បាប់  ដោយកំហុសចេតនា ឬ កំហុសអចេតនា ក្នុង​ការអនុវត្តកិច្ចការនោះ ។  នីតិបុគ្គលអាចទាមទារសំណងពីអ្នកតំណាង  ដែលបានប្រព្រឹត្តអំពើបង្ក​កា​​រ​ខូច​ខាតនោះ ( មាត្រា ៧៤៩ ក្រមរដ្ឋប្បវេណីថ្មី )។
           ឃ. អំពីអនីត្យានុកូលរបស់មន្រ្តីរាជការ
         មន្រ្តីរាជការដែលទទួលបាននូវអំណាចសាធារណៈរបស់រដ្ឋ ឬ ស្ថាប័នសាធារណៈ បានបង្កការ​ខូចខាតដល់អ្នកដ៏ទៃដោយខុសច្បាប់  ដោយកំហុសចេតនា ឬ កំហុសអចេតនា ក្នុងការអនុវត្តភារកិច្ច​របស់ខ្លួននោះ រដ្ឋ ឬ ស្ថាប័នសាធារណៈត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតនោះ។
         ក្នុងករណី បើកម្រិតនៃការបំពានករណីកិច្ចរបស់មន្រី្តរាជការ ក្នុងការជៀសវាងនូវលទ្ធផល មាន​ភាពធ្ងន់ធ្ងរ រដ្ឋ ឬ ស្ថាប័នសាធារណៈអាចទាមទារសំណងពីមន្រ្តីរាជការនោះបាន (មាត្រា ៧៤៩ )។
         អ្នករាជការសាធារណៈ គឺបុគ្គលដែលបម្រើការក្នុងស្ថាប័ននីតិប្បញ្ញតិ្ត ស្ថាប័ននីតិប្រតិបត្តិ ឬស្ថា​ប័នតុលាការ   ដែលត្រូវបានតែងតាំងដោយលិខិតបទដ្ឋានគតិយុត្ត ទោះជាអចិន្ត្រៃយ៍ ឬជាបណ្តោះអា​ស​ន្ន​ក្តី ទោះជាទទួល ឬ  មិនទទួលប្រាក់ឈ្នួលក្តី ដោយមិនគិតពី ឋានៈ អាយុ របស់បុគ្គលនោះ​ឡើយ​។
        ៣. ការទទួលខុសត្រូវចំពោះអំពើរបស់សត្វ និង វត្ថុ
           ក. ការទទួលខុសត្រូវរបស់អ្នកកាន់កាប់សត្វ
        បុគ្គលដែលកាន់កាប់សត្វ    ត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតដែលកើតឡើងដល់អ្នកដ៏​ទៃ ដោយសត្វដែលខ្លួនកាន់កាប់ ( មាត្រា ៧៥០ ក្រមរដ្ឋប្បវេណីថ្មី )។
           ខ. ការទទួលខុសត្រូវចំពោះផលិតផលរបស់អ្នកផលិតវត្ថុ
        ផលិតករនៃចលនវត្ថុ ត្រូវទទួលខុសត្រូវសងការខូចខាត ដោយសារចលនវត្ថុរបស់ខ្លួន បណ្តាល​ឲ្យមានការខូចខាតដល់អ្នកដ៏ទៃដែលមានវិការៈនាំឲ្យមានគ្រោះថ្នាក់ដោយមិនសមហេតុផល  ។   អ្នក​ដែល​ផលិតចលនវត្ថុដែលផ្សំដោយគ្រឿង ឬវត្ថុធាតុដើមដែលមានវិការៈ ត្រូវទទួលខុសត្រូវក្នុងការសង​ការខូចខាត ក្នុងនាមផលិតករផងដែរ។ ចំពោះអ្នកនាំចូលចលនវត្ថុនោះ ត្រូវចាត់ទុកជាផលិតករដែរ ។  ហើយបុគ្គលដែលបានដាក់សញ្ញាណនៃនាមករណ៍របស់ខ្លួន ជាផលិតករ ឬអ្នកលក់ លើចលនវត្ថុ ត្រូវ​ចាត់ទុកជាផលិតករនៃចលនវត្ថុនោះ ( មាត្រា ៧៥២ ក្រមរដ្ឋប្បវេណីថ្មី )។
       
           គ. ការទទួលខុសត្រូវចំពោះវត្ថុគ្រោះថ្នាក់
        បុគ្គលជាកម្មសិទ្ធិករ ឬជាអ្នកគ្រប់គ្រងរថយន្ត គ្រឿងចក្រសម្រាប់ដឹកជញ្ជូនផ្សេងទៀត គ្រឿងផ្ទុះ​វត្ថុធាតុវិទ្យុសកម្ម វត្ថុធាតុគីមីដែលមានជាតិពុល អតិសុខុមប្រាណឧត្បាត   ឬ  គ្រឿងដែលមានកម្រិត​គ្រោះថ្នាក់ផ្សេងទៀត  ត្រូវទទួលខុសត្រូវក្នុងការសងការខូចខាត  ដែលបង្កដល់អ្នកដ៏ទៃ  ដោយ​សារវត្ថុ​គ្រោះ​ថ្នាក់ដែលខ្លួនមានកម្នសិទ្ធិ  ឬ  គ្រប់គ្រង ។ ប៉ុន្តែ កម្មសិទ្ធិករ ឬ  អ្នកគ្រប់គ្រង  មិនចាំ​បាច់ទទួល​​ខុស​ត្រូវក្នុងករណីប្រធានសក្តិ  ឬ   ករណីអ្នកគ្រប់គ្រងវត្ថុគ្រោះថ្នាក់គ្មានវិការៈ  ហើយការ​ខូច​ខាត​បាន​កើត​ឡើងដោយសារអំពើរបស់ជនរងគ្រោះ ឬ តតិយជន ( មាត្រា ៧៥២ ក្រមរដ្ឋប្បវេណីថ្មី )។
           ឃ. ការទទួលខុសត្រូវចំពោះសំណងដែលជាប់នឹងដី
        អ្នកគ្រប់គ្រងសំណង់ និង  កម្មសិទ្ធិករ  ត្រូវទទួលខុសត្រូវដោយសាមគ្គីភាព ក្នុងករណីដែលការ​សាងសង់សំណង់ជាប់ដី  មានវិការៈ ហើយបានបង្កឲ្យមានការខូចខាតដល់អ្នកដ៏ទៃ។ ប៉ុន្តែ ក្នុងករណី​ដែលអ្នកគ្រប់គ្រងសំណង់បានបញ្ជាក់ថា     ខ្លួនបានគ្រប់គ្រងដោយត្រឹមត្រូវ អ្នកគ្រប់គ្រងនោះអាចរួច​ផុតពីការទទួលខុសបាន ។ បន្ទុករបស់កម្មសិទ្ធិករនៃសំណង់ដែលជាប់នឹងដី និងអ្នកគ្រប់គ្រងសំណង់​នោះត្រូវកំណត់ទៅតាមកម្រិតនៃការបង្កឲ្យមានវិការៈនៃការសាងសង់   ឬ   ការគ្រប់គ្រង(មាត្រា ៧៥៣ ក្រម​​​រដ្ឋប្បវេណីថ្មី )។
           ង. អំពើអនីត្យានុកូលរួម
        បើការខូចខាតបានកើតឡើង ដោយសារអំពើរបស់បុគ្គលច្រើននាក់រួមគ្នា អ្នកប្រព្រឹត្តអំពើបំពាន​នីមួយៗ ត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតដោយសាមគ្គីភាព  ។  ប្រសិន បើអ្នកប្រព្រឹត្តអំពើនី​មួយៗបានបញ្ជាក់អំពីភាគនៃអំពើដែលខ្លួនបានបង្កឲ្យមានការខូចខាតដល់ជននោះ ត្រូវទទួលខុសត្រូវ​ក្នុងការសងការខូចខាត តាមសមាមាត្រនៃភាគដែលខ្លួនបានបង្ក។ បើជនណាម្នាក់ក្នុងចំណោមអ្នកប្រ​ព្រឹត្តអំពើអនីត្យានុកូលរួម   បានសងការខូចខាតទាំងអស់ដោយចេញចំណាយរបស់ខ្លួន ជននោះអាច​ទាមទារសំណងពីអ្នកផ្សេងទៀត បានតាមសមាមាត្រដែលជនម្នាក់ៗបានបង្កឡើង (មាត្រា ៧៥៤ក្រម​​រដ្ឋប្បវេណីថ្មី )។
   
      II. លក្ខខណ្ឌនែការទទួលខុសត្រូវក្រៅកិច្ចសន្យា ឬ នៃអំពើអនីត្យានុកូល
        ដើម្បីឲ្យមានការទទួលខុសត្រូវចំពោះអំពើអនីត្យានុកូលត្រូវមានលក្ខខណ្ឌបីយ៉ាងៈ
           ក. កំហុស
      

          កំហុស  គឺជាអកប្បកិរិយារបស់មនុស្សម្នាក់  ដែលកើតដោយសារការខ្ជីខ្ជា ការធ្វេប្រហែស មិន យកចិត្តទុកដាក់របស់ខ្លួន   ការមិនគោរពកិច្ចសន្យា ​( កំហុសក្នុងកិច្ចសន្យា ) ឬ  មិនបំពេញករណីកិច្ច​របស់​ខ្លួនដែលមិនបង្កឲ្យមានការខូចខាតដល់អ្នកដ៏ទៃ ( កំហុសរដ្ឋប្បវេណី )។           
      
        កំហុសមានពីរប្រភេទគឺៈ
-កំហុសដោយចេតនា :  គឺជាកំហុសដែលបង្កើតឡើងពីឆន្ទៈរបស់ចារីតែម្តង ។  កំហុសដោយ​
ចេតនាអាចជាធាតុផ្សំនៃបទល្មើសព្រហ្មទណ្ឌ និង រដ្ឋប្បវេណីផង។
           -កំហុសដោយអចេតនា :   គឺជាកំហុសដែលបង្កើតឡើងដោយការធ្វេប្រហែស   ឬ  ការខ្វះការ​ប្រុង​ប្រយ័ត្ន ក្នុងការមើលថែទាំ ភាគច្រើនជាកំហុសខាងផ្នែករដ្ឋប្បវេណី ។
           ខ. ព្យសនកម្ម
        ព្យសនកម្ម មានបីប្រភេទៈ
Ø  ព្យសនកម្មផ្នែកសម្ភារៈ គឺជាការខូចខាតដែលប៉ះពាល់ដល់បេតិកភណ្ឌរបស់បុគ្គល។
Ø  ព្យសនកម្មផ្នេករាងកាយៈ  គឺជាការប៉ះពាល់ដល់រូបរាងកាយរបស់ជនរងគ្រោះ  ឬ  រហូត​ដល់​អាយុជីវិតរបស់ជនរងគ្រោះ។
Ø  ព្យសនកម្មផ្នែកផ្លូវចិត្តៈ គឺជាការខូចខាតប៉ះពាល់ដល់ផ្លូវចិត្តរបស់ជនរងគ្រោះ។
           គ. ចំណងហេតុផលរវាងកំហុស និង ព្យសនកម្ម
           ចំណងហេតុផលរវាងកំហុស និង ព្យសនកម្ម ត្រូវតែមានជាដាច់ខាត ។ ចំណងហេតុផលត្រូវ​តែមានពិតប្រាកដ និង ដោយផ្ទាល់។

      III. ករណីដែលមិនចាំបាច់ទទួលខុសត្រូវចំពោះអំពើអនីត្យានុកូល
           បុគ្គលមិនចាំបាច់ទទួលខុសត្រូវចំពោះអំពើអនីត្យានុកូល    ដែលកើតឡើងក្នុងករណីដូចខាង​ក្រោមៈ
           ក. ការការពារធម្មានុរូប និង ស្ថានភាពចាំបាច់
·         ការការពារធម្មានុរូប គឺសំដៅទៅលើអំពើ រំលោភដែលពុំអាចជៀសវាងបាន ដើម្បីការពាររូបរាង​កាយ ឬ ទ្រព្យសម្បត្តិរបស់ខ្លួន ឬ អ្នកដ៏ទៃ ចំពោះអំពើបំពានមិនត្រឹមត្រូវ ហើយស្ថិតក្នុងករណី​ដែលពេលវេលានៃអំពើបំពាន ឬ អំពើរំលោភស្ថិតជិតគ្នា និង មានតុល្យភាពរវាងវិធីការពារ និង​កម្រិតនៃអំពើបំពាននោះ។

·         ស្ថានភាពចាំបាច់  គឺសំដៅទៅលើអំពើរំលោភដែលមិនអាចជៀសវាងបាន  ដើម្បីការពាររូបរាង​កាយ ឬ ទ្រព្យសម្បត្តិរបស់ខ្លួន ឬ អ្នកដ៏ទៃចំពោះគ្រោះថ្នាក់បច្ចុប្បន្ន ឬ  អច្ចាសន្ន  ហើយដែល​ស្ថិត​ក្នុ​ងករណីមានតុល្យភាពរវាងពិធីការពារ និង កម្រិតគ្រោះថ្នាក់នោះ។
·          
ខ. កំហុសទាំងស្រុងរបស់ជនរងគ្រោះ និង ការព្រមព្រៀងពីជនរងគ្រោះ
           បុគ្គលដែលធ្វើឲ្យមានការខូចខាតដល់អ្នកដ៏ទៃ    តែមិនត្រូវទទួលខុសត្រូវ   ប្រសិនបើការខូច​ខាតនោះបណ្តាលមកពីជនរងគ្រោះ។
           អ្នកប្រព្រឹត្តអំពើត្រូវរួចផុតពីការទទួលខុសត្រូវ  ក្នុងករណីដែលមានការយល់ព្រម ឬ ការទទួល យកគ្រោះថ្នាក់ពីសំណាក់អ្នករងគ្រោះ ( មាត្រា ៧៥៦ ក្រមរដ្ឋប្បវេណីថ្មី​)។
           គ. ករណីប្រធានសក្តិ
          ការខូចខាតបណ្តាលមកពីករណីប្រធានសក្តិ  អ្នកប្រព្រឹត្តមិនត្រូវបានទទួលខុសត្រូវទេ ពីព្រោះ​ករណីប្រធានសក្តិ  ជាព្រិត្តិការ៍ដែលកើតឡើងក្រៅឆន្ទៈរបស់ភាគី មិនអាចដឹងមុន ហើយមិនអាចជំនះ​បាន។  


1 comment:

  1. Mysuru Casino - The HERZAMMAN
    Mysuru Casino - The Home of the Best of the Slots! หาเงินออนไลน์ Visit 바카라사이트 us to Play the https://vannienailor4166blog.blogspot.com/ best slots and herzamanindir.com/ enjoy the best table games in 바카라 our casino. Visit us

    ReplyDelete

Related Posts Plugin for WordPress, Blogger...

ផ្ទាំងពាណិជ្ជកម្ម