ឯកសារដែលមានក្នុងគេហទំព័រ khmer6789.blogspot.com អ្នកស្រាវជ្រាវ និងសាធារណជនអាចទាញយកដោយពុំគិតថ្លៃ។​ គេហទំព័រ khmer6789.blogspot.com មានគោលបំណងចែកជូនដល់សាធារណជនសម្រាប់ជាការផ្សព្វផ្សាយ អប់រំ និងចងក្រងឯកសារនានាដ៏មានសារប្រយោជន៍ដើម្បីទុកជាការលើកកម្ពស់ការយល់ដឹង​ ការស្វែងយល់ និងសិក្សាស្រាវជ្រាវបន្ត។ មាត្រា១០នៃច្បាប់ស្ដីពី សិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល អនុម័តថ្ងៃទី២១ ខែមករា ឆ្នាំ២០០៣ បានបញ្ញត្ដិនូវស្នាដៃដែលមិនស្ថិតនៅក្រោមកិច្ចការពារនៃច្បាប់នេះមានដូចជា៖ ក. រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង លិខិតបទដ្ឋានផ្លូវការនានា។ ខ. ប្រកាស សេចក្ដីសម្រេច លិខិតបញ្ជាក់ សារាចរណែនាំផ្សេងៗដែលចេញដោយអង្គការរដ្ឋ។ គ. សេចក្ដីសម្រេច សាលក្រម ឬ សាលដីកាផ្សេងៗរបស់តុលាការ។ ឃ. អត្ថបទបកប្រែជាភាសាបរទេសនៃអត្ថបទក្នុងចំនុច ក និង ចំណុចខ និង ចំណុច គ ខាងលើក្នុងមាត្រានេះគំនិត នីតិវិធី ប្រព័ន្ធ របៀបប្រតិបត្តិការ ទស្សនៈ គោលការណ៍ ការរករកឃើញ ឬ ទិន្នន័យសាមញ្ញទោះបីត្រូវបានផ្សព្វផ្សាយអត្ថាធិប្បាយ ពន្យល់ ឬ មានក្នុងស្នាដៃណាមួយក៏ដោយ៕
Related image
រីករាយទិវាសិទ្ធិនារី ០៨ មីនា សូមជូនពរ នារីគ្រប់រូបជូបនូវសេចក្តីសុខ សុភមង្គល សុខភាពមាំមួន សម្រស់ស្រស់ស្អាត ជោគជ័យគ្រប់កាលវេលា យើងផ្តល់ឲ្យតម្លៃនារីជានិច្ច! Happy International Women's Day on March 08: Best Wish to all women had happiness, good healthy,more beautiful, success every time. we give girls the best value!

ផ្ទាំងពាណិជ្ជកម្ម

ស្វែងរកយើងនៅលើហ្វេសប៊ុក

ផ្ទាំងពាណិជ្ជកម្ម

Wednesday, March 1, 2017

T. H. MARSHALL​

លោក T. H. MARSHALL ជាសង្គមវិទូអង់គ្លេស​ ។ លោកបានលើកឡើងពីការអភិវឌ្ឍសិទិ្ធទាំងឡាយរបស់ពលរដ្ឋអង់គ្លេស ។  លោក T. H. MARSHALL ពុំធ្វើការញែកចេញនូវសិទិ្ធសេដ្ឋកិច្ច​ និងសង្គមកិច្ចចេញពីគ្នាទេ ។ លោក T. H. MARSHALL បានដាក់សិទិ្ធទាំងពីរនៅជាមួយគ្នា ។ ឆ្នាំ ១៩៤៩ លោក T. H. MARSHALL បាននិពន្ធជាអត្ថបទនិពន្ធខ្លីៗ ហើយសៀវភៅនោះបានបោះពុម្ពផ្សាយនៅឆ្នាំ១៩៥០​ ដែលមានចំណងជើងថា Citizen Ship (ភាពជាពលរដ្ឋ ឬវណ្ណៈសង្គម) នៅក្នុងសៀវភៅរបស់លោក គឺលោកកបានចែកសិទិ្ធនៃភាពជាពលរដ្ឋមាន ៣ គឺ សិទិ្ធនយោបាយ សិទិ្ធសង្គម សិទិ្ធពលរដ្ឋ ដែលលោកបានរកឃើញសិទិ្ធនេះរយះពេល ២៥០ឆ្នាំ ។  លោកបានកំណត់អត្ថន័យនៃសិទិ្ធទាំងបី ហើយលោកបានបញ្ជាក់ប្រាប់ផងដែរ  អំពីទម្រង់ស្រដៀងគ្នារបស់រដ្ឋទាំងឡាយដែលទាក់ទងនឹងសិទិ្ធដែលគាត់បានលើកឡើង ។ លោកលើកឡើងថា “ចំពោះសិទិ្ធពលរដ្ឋ​ គឺមានសិទិ្ធចុះសំខាន់មួយចំនួនសម្រាប់សេរីភាពរបស់បុគ្គលដូចជាសេរីភាពក្នុងការនិយាយស្តី សិទិ្ធជាម្ចាស់កម្មសិទិ្ធផ្ទាល់ខ្លួន សិទិ្ធចុះកិច្ចសន្យាឲ្យមានសុពលភាព សិទិ្ធស្វែងរកយុត្តិធម៌ សេរីភាពក្នុងការគិតគូរ...។ លោក T. H. MARSHALL បានលើកឡើងថាមានស្ថាប័នជាច្រើនដែលទាក់ទងនឹងសិទិ្ធពលរដ្ឋ ក្នុងនោះមាន តុលាការជាដើម ។ ចំពោះសិទិ្ធនយោបាយវិញគាត់កំណត់ថាៈ ដូចជាអាជ្ញាធរនយោបាយមួយ ឬជាអ្នកបោះឆ្នោតជ្រើសរើសសមាជិកក្នុងស្ថប័ននោះ ។ លោកថាមានស្ថាប័នពាក់ព័ន្ធដូចជាសភា ក្រុមប្រឹក្សាតំបន់...។ សង្គមកិច្ចវិញ លោកឲ្យអត្ថន័យថា ផ្តើមចេញពីសិទិ្ធទាំងឡាយរហូតដល់សុខមាលភាព និងសុវត្ថិភាពនៅកម្រិតអតិបរមា សិទិ្ធទទួលបានសន្តិសុខសង្គមរហូតដល់សិទិ្ធទទួលបានការបែងចែកត្រឹមត្រូវនូវផលពីសង្គម ។ សិទិ្ធចិញ្ចឹមជីវិតរបស់មនុស្សឲ្យមានអរិយធម៌ខ្ពង់ខ្ពស់ស្របតាមស្តង់ដារបច្ចុប្បន្ន ។ ដូច្នេះលោកបានលើកឡើងថា មានស្ថប័នជាច្រើនទាក់ទងនឹងបញ្ហាទាំងនេះគឺប្រព័ន្ធអប់រំ និងសេវាកម្មសង្គមដទៃទៀត ។

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ផ្ទាំងពាណិជ្ជកម្ម