អង្គការ សន្ធិសញ្ញា អាត្លង់ទិក ខាងជើង
Organization du Traité de l'Atlantique Nord
( OTAN )
North Atlantic Treaty Organization
( NATO )
I. សេចក្តីផ្តើម
មរតកបណ្ដាលមកពីសង្រ្គាមលោកទាំងពីរលើកគឺ
សង្រ្គាមលោកលើកទី១និងសង្រ្គាមលោកលើកទី២ បានធ្វើអោយពិភពលោកទាំងមូល រងនូវការខូចខាតយ៉ាងដំណំ
។ មិនទាន់ទាំងបានស្បើយស្រួលបួលផងពិភពលោកត្រូវរងនូវព្យុះសង្ឃរា
នៃសង្រ្គាមថ្មីមួយទៀតគឺ សង្រ្គាមត្រជាក់។នេះដោយសារតែមូលចំបងមួយចំនួន
ពិសេសបញ្ហាទំនាក់ទំនងអន្តរជាតិនេះឯង ។ដើម្បីដោះស្រាយវិបត្តិនានា
ដែលបន្សល់ពីសង្រ្គាមលោកលើកទី១ និងសង្រ្គាមលោកលើកទី២ គេសង្កេតឃើញប្រទេសជាច្រើនបានខិតខំរឹតបន្តឹងនូវទំនាក់ទំនងអន្តរជាតិ
ដោយបង្កើតជាក្រុមប្រទេស ជាបក្សពួក ជាបក្សសម្ព័ន្ធ ជាអង្កការអ្វីមួយជាដើម
ដើម្បីចូលរួមដោះស្រាយវិបត្តិរួមគ្នាក្នុងនាមជាសមាជិកប្រជាជាតិ ឬប្រទេសមួយក្នុងពិភពលោក
ជាអាទិ៍គេរួមគ្នាបង្កើតជាអង្កការ សមាគមន៍ សហគមន៍ជាលក្ខណៈអន្តរជាតិដើម្បីដើរតួរជាអ្នកសម្រុះសម្រួល
ជាអ្នកសម្រេច ជាអ្នកដឹកនាំ ឬជាតួរអង្គតំណាងឲ្យអ្វីមួយ
ឧទាហរណ៍អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង
ថាតើអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងនេះជាអង្គការយ៉ាងដូចម្តេច
បង្កើតឡើងដើម្បីអ្វី ឬក្នុងគោលបំណងអី្វ មានអត្ថន័យយ៉ាងដូចម្តេចខ្លះ?
ក. និយមន័យ
អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ជាភាសាអង់គ្លេស៖ The North Atlantic Treaty
Organization និងជាភាសាបារាំង ៖ Organization
du Traité de l'Atlantique Nord
ហើយត្រូវបានគេហៅថា "សម្ព័ន្ធអាត្លង់ទិកខាងជើង" (North
Atlantic Alliance) ។ ជាទូទៅវាត្រូវបានគេហៅកាត់ជាភាសាអង់គ្លេសថា
"ណាតូ" (NATO) ឬ តាមភាសាបារាំងថា "អូតង់" (OTAN)គឺជាបក្សសម្ព័ន្ធយោធាមួយ ត្រូវបង្កើតឡើងតាមរយៈសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលបានចុះហត្ថលេខានាថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៤៩។ណាតូ មានទីបញ្ជាការនៅទីក្រុងប្រ៊ូស្សែល
ប្រទេសបែលហ្ស៊ិកហើយណាតូ បានធ្វើបតិដ្ឋាប័នលើប្រព័ន្ធការពាររួមគ្នាដែលមានន័យថា រដ្ឋជាសមាជិកទាំងអស់ត្រូវធ្វើអន្តរាគមន៍ការពារគ្នាទៅវិញទៅមកតាមដែលអាចធ្វើបាននៅពេលដែលមានការវាយប្រហារណាមួយពីសំណា
ក់ភាគីខាងក្រៅ។
ខ.ការសង្ខេបទ្រួសៗពីសង្រ្គាមពិភពលោកចាប់ពី ១៩១៤
១.សង្រ្គាមលោកលើកទី១(១៩១៤-១៩១៨)
សង្គ្រាមលោកលើកទី១ ជាភាសាអង់គ្លេស World War I ឬ First World War គឺជាសង្គ្រាមសកលមួយ
ដែលមានប្រភពចេញពីទ្វីបអឺរ៉ុប ពីឆ្នាំ ១៩១៤ ដល់ ១៩១៨។ ជាលទ្ធផល មនុស្សជាង ៤០ បានស្លាប់
និងរបួស ដែលក្នុងនោះមានទាហាន និងជនស៊ីវិលប្រមាណ ២០ លាននាក់បានបាត់បង់ជីវិត។នៅអឺរ៉ុបទាហានជាង
៦០ លាននាក់ត្រូវបានកេណ្ឌចាប់ពីឆ្នាំ ១៩១៤ ដល់ ១៩១៨។
សង្គ្រាមនេះ គឺជាការប្រយុទ្ធគ្នារវាងប្លុកធំៗពីរ។ប្លុកមហាអំណាចសម្ព័ន្ធមិត្ត
(Entente Powers) ដែលមាន បារាំង អង់គ្លេស និង រុស្ស៊ី ព្រមទាំងបណ្ដាអាណានិគម
និងស្រុកចំណុះរបស់ពួកគេ។ ក្រោយមក ប្រទេសមហាអំណាចសំខាន់ៗដូចជា៖ អ៊ីតាលី បានចូលរួមនៅខែមេសា
ឆ្នាំ១៩១៥ និងសហរដ្ឋអាមេរិក ចូលរួមនៅខែមេសា ឆ្នាំ១៩១៧។ ប្លុកមហាអំណាចកណ្ដាល (Central Powers) មានចក្រភពអាល្លឺម៉ង់
និង អូទ្រីស-ហុងគ្រី ព្រមទាំងអាណាខេត្តនៃចក្រភពរបស់ខ្លួន។ ក្រោយមកចក្រភពអូតូម៉ង់ បានចូលរួមនៅខែតុលា
ឆ្នាំ១៩១៤ និងមួយឆ្នាំក្រោយចូលរួមដោយប្រទេសប៊ុលហ្ការី។ ជាទីបំផុតទៅ មានតែប្រទេសហុឡង់ដ៍
ស្វីស អេស្ប៉ាញ និង ប្រជាជាតិស្កង់ឌីណាវ នៅតែរក្សាអព្យាក្រឹតភាពដដែលក្នុងបណ្ដាប្រទេសអឺរ៉ុប។
បើទោះជា ប្រទេសមួយចំនួនបានផ្គត់ផ្គង់ប្រាក់ និង
សម្ភារៈដល់ភាគីជម្លោះណាមួយ ឬ ប្រទេសដទៃទៀតក៏ដោយ។
១.១. បុព្វហេតុនៃសង្គ្រាម
ព្រឹត្តិការណ៍ដែលគេសន្មតថាជាបុព្វហេតុនាំឲ្យផ្ទុះសង្គ្រាមលោកលើកទី១
គឺការធ្វើឃាតលើព្រះអង្គម្ចាស់ហ្វ្រង់ ហ្វែរឌីណង់ រជ្ជទាយាទ នៃចក្រភពអូទ្រីស-ហុងគ្រី
ដោយនិស្សិតស៊ែប៊ីបូស្នី ហ្កាវរីឡូ ព្រីនស៊ីប (Gavrilo
Princip) មកពីក្រុម Young Bosnia កាលពីថ្ងៃទី២៨ ខែមិថុនា
ឆ្នាំ១៩១៤ នៅតាមដងវិថីមួយនៃទីក្រុងសារាយេវ៉ូ។ ជាប្រតិកម្មតបនឹងព្រឹត្តិការណ៍នេះ នៅថ្ងៃទី
២៣ ខែកក្កដា ឆ្នាំ១៩១៤ ប្រទេសអូទ្រីស-ហុងគ្រី បានដាក់ឱសានវាទ បង្ខំឲ្យរាជាណាចក្រ ស៊ែប៊ី
ចាប់ឃាតករឲ្យបាន ប្រសិនបើមិនដូច្នេះទេសង្គ្រាមនឹងផ្ទុំឡើង។
ទីបំផុតទៅប្រទេសអូទ្រីស-ហុងគ្រី បានប្រកាសសង្គ្រាមជាមួយស៊ែបី
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩១៤។ ចក្រភពរុស្ស៊ី បានប្រកាសការពារស៊ែប៊ីទល់នឹងអូទ្រីស-ហុងគ្រី។
ជាការឆ្លើយតបវិញ ចក្រភពអាល្លឺម៉ង់បានប្រកាសសង្គ្រាមជាមួយរុស្ស៊ី នៅថ្ងៃទី០១ ខែសីហា
ឆ្នាំ១៩១៤ និង ថ្ងៃទី០៣ ខែសីហា ឆ្នាំ១៩១៤ ជាមួយបារាំងហើយកងទ័ពអាល្លឺម៉ង់បានចាប់ផ្ដើមវាយលុកចូលប្រទេសបារាំងដោយឆ្លងកាត់ប្រទេសអព្យាក្រឹតបែលហ្សិក។
ចក្រភពអង់គ្លេស បានទាមទារឲ្យអាល្លឺម៉ង់គោរព
អព្យាក្រឹតភាពបែលហ្សិក តែមិនបានទទួលចម្លើយ ចក្រភពអង់គ្លេសក៏ប្រកាសសង្គ្រាមជាមួយ អាល្លឺម៉ង់ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ១៩១៤។
ដំបូងឡើយសង្គ្រាមនេះ មានលក្ខណៈជាសង្គ្រាមនៅទ្វីបអឺរ៉ុបប៉ុណ្ណោះ
តែក្រោយមកមានប្រទេសជាច្រើនទៀត បានចូលរួមក្នុងសង្គ្រាម ជាបន្តបន្ទាប់ហេតុនេះហើយសង្គ្រាមនេះបានរាលដាល ពីសង្គ្រាមទ្វីបអឺរ៉ុប ទៅជាសង្គ្រាមលោកតែម្ដង។
១.២.ទិសដៅនៃការចូលរួមសង្គ្រាម
v ចក្រភពអាល្លឺម៉ង់ ប៉ុនប៉ងបញ្ចប់ការគ្រប់គ្រងរបស់ចក្រភពអង់គ្លេស
លើផ្ទៃមហាសមុទ្រ និងធ្វើយ៉ាងណាដើម្បីធ្វើឲ្យអង់គ្លេសចុះខ្សោយនៅក្នុងការប្រកួតប្រជែង
នៅលើទីផ្សារអន្តរជាតិ និងដើម្បីធ្វើការបែងចែកពិភពលោកសាជាថ្មី។ ជាពិសេស អាល្លឺម៉ង់ចង់ដណ្ដើមយកតំបន់ឧស្សាហកម្មនៅប៉ែកឦសានប្រទេសបារាំង
កាត់ផ្ដាច់ប្រទេសតំបន់បាលទិកពីចក្រភពរុស្ស៊ី កាន់កាប់តំបន់ដុនបាស គ្រីម តំបន់អាសូវ
និងកាវកាស។
v ចក្រភពអូទ្រីស-ហុងគ្រី មានទិសដៅឈ្លានពានស៊ែប៊ី ដើម្បីបង្កើតអំណាចរបស់ខ្លួននៅតំបន់បាល់កង់
និងដណ្ដើមទឹកដីប៉ូឡូញមួយផ្នែក ប៉ូដុល និងវ៉ូលិញពីចក្រភពរុស្ស៊ី។
v ចក្រភពអូតូម៉ង់ (ចក្រភពទួរគី) បានចូលរួមក្នុងសង្គ្រាមភាគីខាងអាល្លឺម៉ង់នៅរដូវស្លឹកឈើជ្រុះ
ឆ្នាំ១៩១៤ មានទិសដៅឈ្លានពានតំបន់ភ្នំកាវកាសរបស់ចក្រភពរុស្ស៊ី និងបង្កើតការគ្រប់គ្រងរបស់ខ្លួននៅលើតំបន់បាល់កង់។
v ចក្រភពអង់គ្លេស មានទិសដៅចង់ថែរក្សានូវអាណានិគមរបស់ខ្លួន និងអំណាចគ្រប់គ្រងរបស់ខ្លួនលើដែនសមុទ្រ។
លើសពីនេះ អង់គ្លេសក៏មានបំណងដណ្ដើមកាន់កាប់តំបន់សម្បូរប្រេងកាតមេសូប៉ូតាមី និងផ្នែកមួយនៃឧបទ្វីបអារ៉ាប់ពីចក្រភពអូតូម៉ង់។
v បារាំង មានទិសដៅទាមទារតំបន់អាលសាស និងឡូរ៉ែនពីចក្រភពអាល្លឺម៉ង់មកវិញ
ដែលខ្លួនបានបាត់បង់ទៅឲ្យអាល្លឺម៉ង់កាលពីបរាជ័យរបស់ណាប៉ូលេអុងទី៣ ក្នុងសង្គ្រាមបារាំង-ព្រុស
ឆ្នាំ១៨៧០ និងដណ្ដើមយកតំបន់សម្បូរធ្យូងថ្មសាអារ ព្រមទាំងភ្ជាប់តំបន់ខាងឆ្វេងទន្លេរ៉ែនមកប្រទេសបារាំង។
v ចក្រភពរុស្ស៊ី មានទិសដៅចង់ថែរក្សាឥទ្ធិពលរបស់ខ្លួននៅតំបន់បាល់កង់
គ្រប់គ្រងតំបន់ ហ្កាលីស៊ី តំបន់ណរម៉ាន់ភាគខាងក្រោមគ្រប់គ្រងច្រកចេញពីសមុទ្រខ្មៅបូស្ទ័រ
និងដាដាណេស។
v ជប៉ុន បានប្រកាសសង្គ្រាមជាមួយអាល្លឺម៉ង់ នៅថ្ងៃទី២៣ ខែសីហា
ឆ្នាំ១៩១៤ មានទិសដៅចូលឈ្លានពានតំបន់ទឹកដីដែលចិនបានជួលឲ្យអាល្លឺម៉ង់ និងតំបន់កោះមហាសមុទ្រប៉ាស៊ីហ្វិក។
ក្រោយពីប្រទេសអាឡឺម៉ង់ព្រមចុះចាញ់នៅ ថ្ងៃទី១១ ខែ វិច្ឆិការ
ឆ្នាំ១៩១៨មកគឺមានសន្និសិទ្ធអន្តរជាតិមួយ ដែលធ្វើឡើងនៅក្នុងទីក្រុងប៉ារីស
បានចាប់ផ្តើមឡើង ពីខែមករា ដល់ខែមិថុនា ឆ្នាំ១៩១៩ ដែលមានប្រទេសចំនួន ៣២រដ្ឋ
បានចូលរួម ហើយក៏បានរៀបចំសន្ធិសញ្ញាសន្តិភាពតាមកន្លែង និងតាមពេលវេលាដូចតទៅ៖
Ø សន្ធិសញ្ញាក្រុងវែរសៃថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ១៩១៩បានសំរេចឲ្យប្រទេសអាឡឺម៉ង់
ទទួលខុសត្រូវទាំងសស្រុងក្នុងការបង្កសង្រាមលោកលើកទី១។
ប្រទេសអាឡឺម៉ង់ត្រូវប្រគល់ទឹកដីមួយផ្នែកទៅឲ្យប្រទេសបារាំងវិញមានតំបន់ដូចជា(អាល់សាស់
ឡូរ៉ែន) និងត្រូវប្រគល់ការគ្រប់គ្រងតំបន់ឧស្សាហកម្មធ្យូងថ្មនៅតំបន់(Saar Valley)
ឲ្យទៅបារាំងគ្រប់គ្រងរយៈពេលចំនួន១៥ឆ្នាំ។
ចំណែកនាវាចំបាំង សំភារៈសឹក ព្រមទាំង៉បករណ៍ផ្សេងៗទៀតត្រុវប្រគល់ទៅឲ្យទៅបណ្តាក្រុមសម្ព័ន្ធមិត្តជាអ្នកគ្រប់គ្រងទាំងអស់
។
ប្រទេសអាឡឺម៉ង់ក៏ត្រូវប្រគល់ទឹកដីអោយទៅប្រទេសប៉ែលស្ស៊ីកមានតំបន់មួយចំនួនដូចជាៈ(អីប៉ង់ និង
អាល់មេឌី) ។
§ សន្ធិសញ្ញាសាំងស៊ែរមាំងឆ្នាំ ១៩១៩ អុទ្រីស ហុងគ្រី។
§ សន្ធិសញ្ញាណឺយីឆ្នាំ១៩១៩ ប៊ុលហ្គារី។
§ សន្ធិសញ្ញាទ្រីយ៉ាងណុងឆ្នាំ១៩២០ ហុងគ្រី។
§ សន្ធិសញ្ញាទីក្រុងសែវឆ្នាំ១៩២០តួរគី។
§ សន្ធិសញ្ញាអ៊ីតាលី យូហ្កោស្លាវី នៅរូបាឡូរវាងប្រទេសអាឡឺម៉ង់
និងសហភាពសូវៀតឆ្នាំ១៩២០។
§ សន្ធិសញ្ញារីកាឆ្នាំ១៩២៣រវាងប្រទេសប៉ូឡូញ និងសហភាពសូវៀត។
សរុបទៅសង្គ្រាមនេះគឺជាសង្គ្រាមចក្រពត្តិ ប្រកបដោយភាពអយុត្តិធម៌ទាំងសងខាង។
មានតែ ប្រទេសស៊ែប៊ី និងបែលហ្សិកប៉ុណ្ណោះដែលប្រយុទ្ធតស៊ូ ដើម្បីការពារជាតិ។ អ្នកទទួលខុសត្រូវនៅក្នុងសង្គ្រាមនេះគឺភាគីទាំងសងខាង
តែមេភ្លើងគឺចេញពីចក្រភពអាល្លឺម៉ង់ និង អូទ្រីស-ហុងគ្រី។
ដូច្នោះហើយទើបបញ្ហាមហន្តរាយនៃសង្រ្គាមលោកលើកទី១នេះ
បានធ្វើបណ្តាប្រទេសចូលរួមនៅសន្និសិទទីក្រុងវែរសៃ
បានព្រមព្រៀងគ្នាបង្កើតអង្គការអន្តរជាតិមួយ គឺអង្គការសង្គមប្រជាជាតិ នៅឆ្នាំ១៩២០
ដើម្បីពង្រឹងសហប្រជាជាតិទាំងឡាយសំរាប់ដោះស្រាយវិវាទអន្តរជាតិ ក្នុងការធានាសន្តិសុខ
និង សន្តិភាពនៅលើបិភពលោក។
២.សង្រ្គាមលោកលើកទី២(១៩៣៩-១៩៤៥)
២.១.បុព្វហេតុ
បុព្វហេតុនៃសង្គ្រាមលោកលើកទី២មាន បុព្វហេតុ សេដ្ឋកិច្ច នយោបាយ
យោធា និងលេស។ បុព្វហេតុដែលធ្វើឡើង សង្គ្រាមលោកលើកទី២ ផ្ទុះភ្លាមនោះគឺ លេសនៅថ្ងៃទី ២
ខែ កញ្ញា ឆ្នាំ ១៩៣៩ ហ៊ីត្លែ បានវាយលុកចូលប្រទេសប៉ូឡ៉ូញ ដោយយកលេសថាកងទ័ពប៉ូឡ៉ូញ បានឈ្លានពានព្រំដែនអាហ្លឺម៉ង់នៅភូមិភាគខាងលិច។
o មូលហេតុសេដ្ឋកិច្ច៖ក្រោយពីមានវិបត្តិសេដ្ឋកិច្ចនាឆ្នាំ១៩២៩ដល់១៩៣៩មកប្រទេសអាឡឺម៉ង់ទទូលបាននូវការរីកចំរើនយ៉ាងឆាប់រហ័ស។
អាឌុល ហ៊ីត្លែរ បានខិតខំស្តារសេដ្ឋកិច្ចប្រទេសអាឡឺម៉ង់ឲ្យមានសន្ទុះខ្លាំងក្លារហូតធ្វើឲ្យប្រទេសអាឡឺម៉ង់បានក្លាយជាប្រទេសមហាអំណាចមួយនៅទ្វីបអឺរ៉ុបក្នុងរយៈបេលដ៏ខ្លី។
ដូនេះប្រទេសអាឡឺម៉ង់ ត្រូវខិតខំស្វះស្វែងរកទីផ្សារ សំរាប់លក់ផលិតផលរបស់ខ្លួនដែលជាហេតុនាំឲ្យមានការប៉ះទង្កិចគ្នាយ៉ាងខ្លាំងក្លាជាមួយប្រទេសអង់គ្លេស
បារាំងនិងសហរដ្ឋអាមេរិក។
o មូលហេតុយោធា៖ក្រោយពីសេដ្ឋកិច្ចការរីកចំរើនយ៉ាងឆាប់រហ័សមក អាឌុល ហ៊ីត្លែរបានស្ថាបនាឧស្សាហកម្មយោធាយ៉ាងធំ។យោធិនកម្មនៃសេដ្ឋកិច្ចនេះ
បានធ្វើឲ្យកងទ័ពអាឡឺម៉ង់ក្លាយជាកងទ័ពខ្លាំងពូកែ
និងឃោរឃៅបំផុតក្នងរយៈពេលដ៏ខ្លីប៉ុណ្ណោះ។
o មូលហេតុនយោបាយ៖ប្រទេសអាឡឺម៉ង់បានរៀបចំឡើងក្នុងគោលបំណងពីរគឺ៖
ü កំទេចរបបសង្គមនិយមនៅសហភាពសូវៀត
ü ដើម្បីត្រួតត្រាគ្រប់គ្រងពិភពលោកទាំងមូល
o
លេសបង្កសង្រ្គាម៖ដើម្បីធ្វើសង្គ្រាមប្រទេសអាឡឺម៉ង់យកលេសថាកងទ័ពរបស់ប៉ូឡូញបានរំលោភឆ្លងព្រំដែននៃទឹកដីប្រទេសអាឡឺម៉ង់ភាគខាងលិច
ដោយសំអាងលើលេសទាំងនេះនៅថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ១៩៣៩លោកអាឌុល ហ៊ីត្លែរបានបញ្ជាកងទ័ពអាឡឺម៉ង់វាយលុកប្រកាសសង្រ្គាមជាមួយប្រទេសប៉ូឡូញតែម្តង
ពីព្រោះប្រទេសប៉ូឡូញគឺជាមូលដ្ឋានយុទ្ធសាស្រ្តសំខាន់បំផុតសំរាប់ឲ្យកងទ័ពអាឡឺម៉ង់មានភាងាយស្រួលក្នុងការធ្វើសង្រ្គាមសេបត្របាក់
បណ្តាប្រទេសនានា នៅក្នុងទ្វីបអឺរ៉ុបទាំងមូល។
២.២.តំបន់សង្គ្រាម
តំបន់សង្គ្រាមលោកលើកទី២មានពីរគឺ៖
v តំបន់សម្ព័ន្ធមិត្តមាន បារាំង រុស្ស៊ី អង់គ្លេស និងអាមេរិច។
v តំបន់កតិកាសញ្ញា រ៉ូម ប៊ែកឡាំង តូក្យូ (អ៊ីតាលី អាហ្លឺម៉ង់
ជប៉ុន)។
២.៣.ការវាយលុក របស់ អាហ្លឺម៉ង់ ជប៉ុន អ៊ីតាលី
v នៅឆ្នាំ១៩៤១ អាហ្លឺម៉ង់ វាយលុក
សហភាពសូវៀត
v នៅឆ្នាំ១៩៤១ ជប៉ុនវាយចូល ឧបទ្វីបឥណ្ឌូចិន
v ថ្ងៃទី៧ ខែធ្នូ ឆ្នាំ ១៩៤១ ជប៉ុនវាយលុកលើយោធា អាមេរិច នៅ ពាលហាបួរ។
ការវាយលុកនេះបានធ្វើឲ្យសង្គ្រាមលោកលើកទី២ក្លាយជាសង្គ្រាមពិភពលោក។
២.៤.ការវាយលុករបស់កងទ័ពសម្ព័ន្ធមិត្ត
·
ឆ្នាំ១៩៤៤ ទ័ពសម្ព័ន្ធមិត្ត ឡើងគោកនៅ នោម៉ង់ឌី មូលដ្ឋានធំចុងក្រោយរបស់
អាហ្លឺម៉ង់។
·
ការទម្លាក់អាវុធរបស់អាហ្លឺម៉ង់
អ៊ីតាលី ជប៉ុន
·
ឆ្នាំ១៩៤៣អ៊ីតាលីបានទម្លាក់អាវុធចុះចាញ់
·
ថ្ងៃទី៧ ខែឧសភា ឆ្នាំ
១៩៤៥ អាហ្លឺម៉ង់ ទម្លាក់អាវុធចុះចាញ់នាំឲ្យ សង្គ្រាមលោកលើកទី២ ត្រូវបញ្ចប់នៅទ្វីបអឺរ៉ុប។
·
នៅអាស៊ីថ្ងៃទី ៦ និង
៩ ខែសីហា ឆ្នាំ ១៩៤៥ ប្រធានាធិបតីអាមេរិច លោកហារីទ្រូម៉ាន់ បញ្ជាទម្លាក់គ្រាប់បែកអាតូមិចលើទីក្រុង
ហ៊ីរ៉ូស៊ីម៉ា និង ណាកាសាគី នៃប្រទេសជប៉ុន។
·
ថ្ងៃទី២ ខែ កញ្ញា ឆ្នាំ
១៩៤៥ ជប៉ុនទម្លាក់អាវុធចុះចាញ់ នាំឲ្យសង្គ្រាមលោកលើកទី២ត្រូវបញ្ចប់ទាំងស្រុងលើពិភពលោក។
២.៥.ផលវិបាកនៃសង្គ្រាម
Ø ចាប់ពី១៩៣៩ដល់១៩៤៥ មនុស្សស្លាប់ចំនួន៦២លាននាក់និងរងរបួស
និងពិការមានចំនួនប្រហែល៧០លាននាក់
Ø ខូចខាតសំភារៈ ហេដ្ឋារចនាសម្ព័ន្ធ ភូមិឋាន ដីធ្លី
ផ្ទះសម្បែង រោងចក្រ សហគ្រាស សាលារៀន មន្ទីពេទ្យយ៉ាងដំណំនិងគ្រប់អ្វីៗ
ទាងអស់គ្មានសេសសល់ រីឯបញ្ហានយោបាយ មានការផ្លាស់ប្តូរប្រែប្រួលយ៉ាងច្រើនសន្ធឹកសន្ធាប់ហួសពីការស្មាន។
៣. ប្រវត្តិសាស្រ្តសង្រ្គាមត្រជាក់
ក.និយមន័យនៃសង្រ្គាមត្រជាក់
សង្រ្គាមត្រជាក់ (Cold War)បានកើតឡើងក្រោសង្រ្គាមលោកលើកទីពីរ(១៩៣៩ - ១៩៤៥ ) ប៉ុន្តែពាក្យនេះ
មានដើមកំនើត និងរឹសគល់ដ៏យូរលង់ណាស់មកហើយនៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្ស ជាតិពិសេសប្រវត្តិសាស្រ្ត
នៃលំនាំទំនាក់ទំនងអន្តរជាតិ។ ពាក្យសង្រ្គាមត្រជាក់ បានត្រូវយកមកប្រើប្រាស់ជាលើកដំបូងដោយព្រះអង្គម្ចាស់ហ្សន ម៉ានុយអែល(Juan Manual)នៃប្រទេសអេស្ប៉ាញ នៅក្នុងសតវត្សទី
១៤ ។ព្រះអង្គបានទ្រង់ព្រះតំរិះប្រើពាក្យសង្រ្គាមត្រជាក់នេះក្នុងគោលបំណងបញ្ជាក់ និង
បង្ហាញអោយឃើញពីទំនាក់ដ៏យូរលង់ និង មិនចេះចប់មិន ចេះហើយ រវាងស្តេចសង្ឈកាតូលិច ជាមួយនឹងជនជាតិ
ម៉ួរ នៃតំបន់ អង់ដាលូស៊ី (Maures
d'Andalousie) ។ ជាការពិតណាស់ បើតាមន័យពាក្យ ខាងលើ ទំនាស់នេះគឺពិតជាមិនអាចឈានទៅរកការបង្ហូរឈាមឡើយប៉ុន្តែន័យរបស់សង្រ្គាមត្រជាក់
ហាក់ដូចជា ចង់បង្ហាញអោយឃើញថាក្នុងដំណាក់កាលនេះគ្មានទេសង្រ្គាម ហើយក៏គ្នានទេ សន្តិភាពដ៏ស្ងប់ស្ងៀមនោះ។
បន្ទាប់មកពាក្យសង្រ្គាមត្រជាក់ បានត្រូវនយោបាយវិទូ យកមកប្រើដើម្បីបញ្ជាក់ពីទំនាស់រវាង
សូវៀត និង ប្រទេសចិនដែលជាព្រឹត្តការណ៏ មួយបានផ្ទុះឡើង នៅខែឧសភាឆ្នាំ ១៩៦៨ ហើយដែលគេអោយឈ្មោះថា
សង្រ្គាមស៊ីវិលត្រជាក់ (The Civil Cold
War)។ ក្រោយមកទៀត ពាក្យសង្រ្គាមត្រជាក់នេះ
បានត្រូវហិរញ្ញិកអាមេរិក គឺលោក ប៊ែរណា បារូស (Bernard
Baruch) និង អ្នកកាសែតដ៏ល្បី ឈ្មោះគឺលោក វ៉លភឺរ
លីមម៉ាន (Walter Lippmann) យកមកប្រើក្នុងគោលបំណងបង្ហាញអោយឃើញពីការ សាកល្បងកំលាំង រវាងសហរដ្ឋអាមេរិក
និង សហភាពសូវៀត ក្រោយសង្រ្គាមលោកលើកទីពីរ និង ក្រោយ ការរំលំរលាយ នៃសំព័ន្ធភាពប្រឆាំង
នឹង អ៊ីត្លែរ (The Allied Power) ។
ជារួមសង្រ្គាមត្រជាក់ ជាដំណាក់កាលគ្មានសង្រ្គាម គ្មានសន្តិភាពក៏ពិតមែន
ប៉ុន្តែពាក្យនេះ មានន័យទូលំទូលាយណាស់ ហើយកាន់តែ មានប្រជាប្រិយ ភាពទៅទៀត ចំពោះយុទ្ធការី
ដែលស្ថិតនៅចំពោះ គួរបដិបក្ឋ ប៉ុន្តែក្នុងករណីតានតឹងនោះ សង្រ្គាមត្រជាក់ បានផ្សារភ្ជាប់
ទៅនឹងសកម្មភាពគំរាមគំហែង ការឃោសនាបំភ្លៃ (Disinformation)
ការធ្វើវិទ្ធស្សនា (Subversion)
ការផ្ទុះសង្គ្រាមតាម តំបន់ ឧទាហរណ៏ ដូចជាសហរដ្ឋអាមេរិច បានចូលរួមក្នុងសង្រ្គាមកូរ៉េ
និងវៀតណាមហើយសហការភាពសូវៀត ចូលធ្វើអន្តរាគមន៏នៅក្នុង ប្រទេសអាកានីស្ថាន នាកំលុងឆ្នាំទី
៨០ ជាដើម ។
សរុបមក សង្រ្គាមត្រជាក់ គឺជាការប្រឈមមុខដាក់គ្នារវាងប្លុកលោកខាងលិចដែលប្រកាន់យកលទ្ធិសេរីនិយម
(Liberalism) និងប្លុកលោកខាងកើតដែលប្រកាន់យលលទ្ធិកុំមុយនីស្តនិយម(Communism)។ ការប្រឈមមុខរវាងប្លុកទាំងពីរនេះកើតមាននៅក្នុងវិស័យមនោគមវិជ្ជា
នយោបាយ សេដ្ឋកិច្ច យោធា ពាណិជ្ជកម្ម ការទូត និង ទំនាក់ទំនងអន្តរជាតិ ។
ប៉ុន្តែបើយើងពិនិត្យទៅលើកត្តាជាក់ស្តែងនៃប្រវត្តិសាស្រ្ត ការប្រឈមមុខ
រវាងលោកខាងកើត និង លោកខាងលិច ចាប់ផ្តើមមានតាំងពីឆ្នាំ ១៩១៧ មកម្ល៉េះ ពោលនៅក្រោយពេលដែលប្រទេស រុស្ស៉ី បានផ្ទុះនូវការបដិវត្តន៍ ខែតុលា រលំរបររាជានិយមមកកសាង
លទ្ធិសង្គមនិយម តាំងពីពេលនោះមក ពិភពលោកក៏ចាប់ផ្តើមមានប្រព័ន្ធទ្រឹស្តីពីរដែលបដិបក្ខនឹងគ្នា
គឺលទ្ធិមួយធននិយម និង លទ្ធិសង្គមនិយម ។
ការប្រឈមមុខដាក់គ្នា និង ភាពបដិបក្ខនេះ បានផ្ទុះចេញឡើងក្នុងសភាពតានតឹងក្រោយសង្រ្គាមលោក
លើកទីពីររបស់មហាអំណាច ធំពីរ ដែលជាអ្នកទទួលជ័យជំនះ គឺ សហរដ្ឋអាមេរិច និង សហភាពសារធារណរដ្ឋសង្គមនិយមសូវៀត
(ស ស ស ស) ។
ដូច្នេះដើម្បីធ្វើការសិក្សាស្រាវជ្រាវ អំពីសង្រ្គាមត្រជាក់ចាំបាច់ត្រូវតែសិក្សា
និងពិនីត្យមើល ដំណាក់កាលសំខាន់ៗ ជាប្រវត្តិសាស្រ្តនៃការវិវឌ្ឃន៍របស់សង្រ្គាមត្រជាក់នេះ
។
មរតកបណ្ដាលមកពីសង្រ្គាមលោកទាំងពីរលើកបានធ្វើអោយពិភពលោកទាំងមូល
រងនូវការខូចខាតយ៉ាងដំណំ ។ មិនទាន់ទាំងបានស្បើយស្រួលបួលផងពិភពលោកត្រូវរងនូវព្យុះសង្ឃរា
នៃសង្រ្គាមថ្មីមួយទៀតគឺ សង្រ្គាមត្រជាក់នេះឯង ដែលបានបង្កអោយមានការខូចកាន់តែធ្ងន់ធ្ងរថែមទៀតសំរាប់បណ្ដាប្រទេសនានា
នៅលើពិភលោកទាំងមូល។ សង្រ្គាមនេះមិនមែនមើលឃើញជាចំហរ រឺមួយមានការពើបប្រទះដោយផ្ទាល់រវាងគូបដិបក្ខទាំងពីរនោះទេ
តែវាបែរជាអ្នកបង្កវិនាសកម្មស្ទើរពាសពេញសកលលោកទៅវិញ។ ជារឿងធម្មតារបស់សង្រ្គាមហើយដែលបានបន្សល់ទុកនូវភាពហិនហោចខ្លោចផ្សា
ការឈឺចាប់បណ្ដាលមកពីភាពបាត់បង់ផ្សេងៗតែងតែកើតមានឡើង បើឈរលើបុព្វហេតុជាតិការបាត់បង់ទាំងនេះត្រូវបានគេយល់ឃើញ
ថាជាមោទនភាពដ៏ធំធេងមួយរបស់ភាគគីម្ខាងៗក្នុងការលះបង់ តែបើយើងក្រឡេកមើលអោយទូលាយ
ទៅលើបុព្វហេតុមនុស្សជាតិវិញវាជាការលះបង់ដ៏គួរសោកសង្រេងពន់ពែក។ តែសំរាប់វិវាទមួយនេះវាបែជាធ្វើអោយមានសោកនាដកម្មរឹតតែធ្ងន់ធ្ងរមែនទែននោះគឺដោយសារការលះបង់របស់គេគឺត្រូវប្រទះនឹងបងប្អូនសាច់ឈាមខ្លួនឯងទៅវិញ
ការសន្និដ្ឋានទាំងនេះគឺលេចចេញជាចំបងនូវភាពបែកចេញជាពីររបស់ពិភពលោក ការបែកចេញជាពីររបស់ប្រទេសអាល្លឺម៉ង់
(អាល្លឺម៉ង់ខាងកើត និង អាល្លឺម៉ង់ខាងលិច) ប្រទេសវៀតណាម (ខាងត្បូង និងខាងជើង) និងប្រទេសកូរ៉េ នូវតែជាគូសត្រូវបងប្អូនដ៏សែនខ្លោចផ្សារហូតមកដល់សព្វថ្ងៃ
(ខាងត្បូង និងខាងជើង)។
ខ.ពិភពលោកមានប៉ូលពីរ
ទំនាក់ទំនងអន្តរជាតិ
មុខសង្រ្គាមលោកលើកទី១ ពុំទាន់បានធ្វើអោយឃើញច្បាស់ នូវពិភពលោកមានប៉ូលពីរនៅឡើយទេ។
ក្រោយសង្រ្គាមលោកលើកទី២
ការបែងចែកពិភពលោកជាពីរផ្នែក បានលេចចេញជារូបរាងឡើងនៅថ្ងៃទី០៥ ខែមិនា ឆ្នាំ១៩៤៦
ដោយសារជញ្ជាំងBerlin ដោយពិភពលោកមានប៉ូលពីរ គឺប្លុកលោកខាងកើត និងប្លុកលោកខាងលិច។
ខ.១.ប្លុកលោកខាងកើត
ប្លុកលោកខាងកើតគឺផ្ទុយពីរបៀបរបបដែលប្លុកលោកខាងលិច(USA)ប្រកាន់យក ដោយផ្តោតទៅលើជំនួយផ្នែកសេដ្ឋកិច្ចជាធំ
សហភាពសូវៀតបានដាក់ចេញនិន្នាការ អង្គការនយោបាយរួមមួយ
ដែលស្ថិតនៅក្នុងរង្វង់ដែនឥទ្ធិពលរបស់ខ្លួន។
នៅថ្ងៃទី០៥
ខែតុលា ឆ្នាំ១៩៤៧
អង្គការកូមិនហ្វមត្រូវបានបង្កើតឡើងក្នុងគោលបំណងសម្របសម្រួលសកម្មភាព
គណៈបក្សកុំម្មុនីស្តនិយមនានា នៅក្នុងបណ្តាប្រទេសអឺរ៉ុបខាងកើត។
ហើយអង្គការនេះបានបង្កើតការិយល័យពត៌មានមួយនិងបានបង្កើតទស្សនាវដ្តីមួយទៀត
ដែលមានឈ្មោះថា ជនកុំម្មុនីស្ត ហើយត្រូវបានផ្សាយជាភាសាបារាំង អង់គ្លេស និងភាសារូស្ស៊ី។
នៅដំណាក់កាលនេះសហភាពសូវៀតបានបង្កើតនូវអង្គការអន្តរជាតិថ្មីមួយទៀតគឺ
COMENCON ឆ្នាំ១៩៤៩សំដៅបង្រួបបង្រួមសេដ្ឋកិច្ច
រវាងប្រទេសនានាជាសមាជិក។
ក្រោយមកទៀត
បណ្តាប្រទេសនានានៃគណៈបក្សកុំម្មុនីស្តនិយម
ក៏បាននាំគ្នាបង្កើតនូវអង្គការអន្តរជាតិថ្មីមួយផ្សេងទៀតគឺ អង្គការកតិកាសញ្ញាវាសូវី
នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៥ ដែលបានចងសម្ព័ន្ធភាព
រវាងបណ្តាប្រទេសប្រកាន់របបសង្គមនិយម ដូចជា អាល់បានី សហភាពសូវៀត រ៉ូម៉ានី
សធារណៈរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់(អតីតអាឡឺម៉ង់ខាងកើត) ប៊ុលហ្គារី ឆេកូស្លូវ៉ាគី
ហុងគ្រី និងប្រទេសប៉ូឡូញ
ដើម្បីទប់ទល់ប្រឆាំងទៅនិងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(ណាតូ)។
ខ.២.ប្លុកលោកខាងលិច
បន្ទាប់ពីការទទួលមរណៈភាព របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក
ហ្រ្វេងឃ្លីន ដឺឡាណូ រ៉ូសឺវ៉ែលនៅខែមេសាឆ្នាំ១៩៤៥លោកហារី
ទ្រូម៉ាន់ក៏បានឡើងកាន់អំណាចជាប្រធានាធិបតិបន្ត។
ភាពមិនចុះសម្រុងនិងគ្នារវាងសហរដ្ឋអាមេរិកជាមួយសហភាពសូវៀត
ពិភពលោកតែរីកធំឡើងជាលំដាប់ដែលជាហេតុនាំឲ្យសហរដ្ឋរិកបានងាកមកការពង្រឹងនយោបាយអន្តរជាតិរបស់ខ្លួន។
លោកហារី
ទ្រូម៉ាន់បានលើកឡើង នូវទ្រឹស្តីទ្រូម់ាន់ដែលបង្ហាញពីករណីកិច្ចថ្មី
របស់សហរដ្ឋអាមេរិក នៅក្នុងឆាកអន្តរជាតិ
ដោយការចាប់ផ្តើមពីការផ្តល់ជំនួយទាំងផ្នែកសម្ភារៈនិងទាំងផ្នែកហិរញ្ញវត្ថុ
ដល់ប្រទេសក្រិច និងប្រទេសទួរគីនៅឆ្នាំ១៩៤៧ ដោយដោយហេតុថាប្រទេសទាំងពីរនេះ ត្រូវប្រឈមមុខនឹងការ
អូសទាញពីសហភាពសូវៀត ។
ទ្រឹស្តីទ្រូម៉ាន់គឺរួមមាន៖
v ជាទ្រឹស្តីទប់ស្តាត់ដែលសំដៅលើការទប់ស្តាត់សហភាពសូវៀតអោយស្ថិតនៅក្នុងព្រំដែន
ដែលកើតមានឡើង ពីក្រោយសង្រ្គាមលោកលើកទី២។
v លើកយកគោលការណ៍ប្រឆាំងនឹងរបបកុំម្មុយនីសនិយមបញ្ចូលទៅក្នុងគោលយនោបាយការបរទេសរបស់សហរដ្ឋអាមេរិក។
v អនុវត្តន៍នយោបាយទប់ទល់និងការរុញច្រាន
v ស្នើឲ្យសភាអាមេរិកផ្តល់ជំនួយជាបន្ទាន់ទៅឲ្យបណ្តាប្រទេសនានានៅក្នុងពិភពលោកដែលកំពុងរងឥទ្ធិពលកុំម្មុយនីស្តនិយម។
នៅថ្ងៃ៥ខែមិថុនាឆ្នាំ១៩៤៧ផែនការផ្តល់ជំនួយសម្រាប់សាងអឺរ៉ុបដែលមានឈ្មោះថាផែនការម៉ាសាលត្រូវបានដាក់ចេញដែលជានយោបាយថ្មីទី២របស់សហរដ្ឋអាមេរិក។
ផែនការម៉ាសាលគឺរួមមានៈ
§ យកសក្តានុពលសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកទៅពង្រឹងឥទ្ធិពលនៅទ្វីបអឺរ៉ុប
§ យកកម្លាំងសេដ្ឋកិច្ចទប់ទល់នឹងការរីករាលដាលរបបកុំម្មុយនីស្តនិយមរបស់សហភាពសូវៀត។
§ យកកម្លាំងសេដ្ឋកិច្ច
ដើម្បីវាយបំបែកសម្ព័ន្ធភាពរបស់លោកខាងកើត។
§ ធ្វើអោយមានចរន្តលុយដុល្លាសហរដ្ឋអាមេរិកបានចរាចរនៅក្នុងទ្វីបអឺរ៉ុប។
ជាមួយទ្រឹស្តី Truman និង Marshall Plan របស់ប្លុកខាងលិចបានកើតនូវអង្គការអន្តរជាតិនានា
ដើម្បីប្រឆាំងរបបកុំម្មុយនីស្តនិយម។
សរុបសេចក្តីទៅនៅក្នុងសម័យសង្គ្រាមត្រជាក់
គឺជាសម័យមួយដែលកើតឡើងមក បន្ទាប់ពីទើបតែរួចផុតពីភ្លើងសង្រ្គាមលោក
ដែលវាមានរូបរាងច្បាស់នៅក្នុងអំឡុងឆ្នាំ ១៩៤៥និង បញ្ចប់ទៅវិញក្នុងអំឡុងឆ្នាំ ១៩៨៩
ដែលសង្គ្រាមត្រជាក់នេះមិនមែនកើតឡើងត្រឹមតែទ្វីបអឺរ៉ុបដូចសង្គ្រាមលោកនោះទេ
វាបានរីរាលដាលពាសពេញពិភពលោក
ហើយវាជាសង្គ្រាមមួយដែលមិនប្រើប្រាស់អាវុធដូចជាសង្គ្រាមលោកទាំងពីរលោកឡើយ
ជាសង្គ្រាមផ្នែកមនោគមវិជ្ជារវាងកុំម្មុយនីសនិយម សង្គមនិយមជាមួយនឹងប្រទេសសេរីឬ
មនោគមវិជ្ជាសេរី ជាហេតុធ្វើអោយពិភពលោកមានភាពច្របូកច្របល់ ហើយបានក្លាយជាពីរប្លុក
គឺប្លុកលោកខាងលិច(មនោគមវិជ្ជាសេរីនិយមមានសហរដ្ឋអាមេរិកជាខ្នងដឹកនាំ) និងប្លុកលោកខាងកើត(មនោគមវិជ្ជាកុំម្មុយនីសនិយមនិងសង្គមនិយមតាមរយៈកតិកាសញ្ញាវារសូវី)
។កតិកាសញ្ញាវារសូវីគឺជាសម្ព័ន្ធភាព ខាងវិស័យយោធា ដែលប្រមូលផ្តុំដោយបណ្តាប្រទេស
ដែលប្រកាន់យករបបសង្គមនិយមហើយត្រូវបានបង្កើតឡើងក្នុងគោលបំណង
ទប់ទល់ប្រឆាំងទៅនឹងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO)ជាអង្គការបង្កើតឡើងក្នុងគោលបំណង
ទប់ស្កាត់លទ្ធិកុំម្មុយនីស្តនៅទ្វីបអឺរ៉ុប។
II. អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង
ដើម្បីប្រឆាំងនិងរបបកុំម្មុយនីស្តនិយមអាមេរិកបាន ចូលខ្លួនទៅក្នុងសន្ធិសញ្ញានៃអាត្លង់ទិកខាងជើង(North Atlantic Treaty)នៅថ្ងៃទី០៤ ខែមេសាឆ្នាំ១៩៤៩ ចុះហត្ថលេខានៅទីក្រុង
វ៉ាស៊ីនតោន បានបង្កើតឲ្យមានការសន្យារបស់សហរដ្ឋអាមេរិកក្នុងការការពារបណ្តាប្រទេស
នៅអឺរ៉ុបប៉ុន្តែកាតព្វ កិច្ចនេះ មិនមានលក្ខណៈជាស្វ័យប្រវត្តិឡើយ។
ដោយហេតុថារាល់សមាជិកដែលបានចីលរួមក្នុងអង្គការនេះ
នៅតែមានសេរីភាពនិងលទ្ធភាព ដើម្បីធ្វើការវិនិច្ឆ័យទៅលើវិធានការណ៍
ដែលចាំបាច់ដើម្បីដោះស្រាយបញ្ហានីមួយៗ។
កតិកាសញ្ញាត្លង់ទិកខាងជើងជាសម្ព័ន្ធភាពការការពារជាសាមញ្ញមួយដោយបង្កើតឡើងជាលើកដំបូងមានសមាជិកដូចជា៖
សហរដ្ឋអាមេរិក អង់គ្លេស បារាំង ហូឡង់ កាណាដា អ៊ីតាលី ដាណឺមាក អ៊ីស្លង់ ណ័រវ៉េស
បែលស៊ិក និង ព័រទុយហ្គាល់ប៉ុណ្ណោះ ដែលសន្ធិសញ្ញានេះ ចូលជាធរមាននៅថ្ងៃទី២៤
ខែសីហាឆ្នាំ១៩៤៩។
សន្ធិសញ្ញាត្លង់ទិកខាងជើងនេះ
ពីដំបូងមិនបានបង្កើតឲ្យមានអង្គការអ្វីច្បាស់លាស់នៅឡើយទេ រហូតដល់មានអនុសញ្ញា អូតាវ៉ា
នៅទីក្រុងអូតាវ៉ា ប្រទេសកាណាដា នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៥១ ទើបសមាជិកនានា
របស់សន្ធិសញ្ញាត្លង់ទិកខាងជើង បង្កើតបានជាអង្គការអន្តរជាតិមួយពិតប្រាកដ
គឺអង្គការសន្ធិសញ្ញាត្លង់ទិកខាងជើង(North
Atlantic Treaty Organization ឬ NATO) ។
រយៈពេលពីរ-បីឆ្នាំដំបូង ណាតូពុំមានអ្វីជាជាងសមាគមនយោបាយមួយប៉ុណ្ណោះ។
ទោះយ៉ាងណា សង្គ្រាមកូរ៉េ បានដាស់ស្មារតីរដ្ឋជាសមាជិក និងរចនាសម្ព័ន្ធយោធារួមគ្នាមួយ
ត្រូវបានបង្កើតឡើង ក្រោមបញ្ជាការផ្ទាល់របស់មេបញ្ជាការកំពូលរបស់សហរដ្ឋអាមេរិកពីររូប។
អគ្គលេខាធិការទីមួយ របស់ណាតូ ឡត អ៊ីស្មាយ បានប្រសាសន៍នូវពាក្យសម្ដីដ៏ល្បីរន្ទឺថាគោលដៅរបស់ណាតូគឺ
"រក្សាទុក រុស្ស៊ី ឲ្យនៅខាងក្រៅ, សហរដ្ឋអាមេរិក នៅខាងក្នុង ហើយអាល្លឺម៉ង់ ត្រូវធ្លាក់ចុះ"
("to keep the Russians out, the Americans in, and the
Germans down") ។ ឆ្លងកាត់សង្គ្រាមត្រជាក់
ដោយមានមន្ទិលសង្ស័យចំពោះកម្លាំងនៃទំនាក់ទំនងរវាងបណ្ដាប្រទេសនៅ អឺរ៉ុប និងសហរដ្ឋអាមេរិក
បានធ្លាក់ចុះ ជាមួយនឹងភាពមន្ទិលសង្ស័យចំពោះជំនឿចិត្តលើការការពាររបស់ណាតូ ទល់នឹងការឈ្លានពានរបស់សហភាពសូវៀត
ជាហេតុបណ្ដាលឲ្យប្រទេសបារាំងធ្វើការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងដកកងទ័ពបារាំងចេញពីរចនាសម្ព័ន្ធយោធាអង្គការណាតូ
នៅឆ្នាំ១៩៦៦។
ក្រោយការដួលរលំជញ្ជាំងប៊ែរឡាំង នាឆ្នាំ១៩៨៩ ណាតូបានពង្រីកខ្លួនទៅតំបន់បាលកង់
នៅខណៈដែលការសាងនូវទំនាក់ទំនងជាមួយអតីតបច្ចាមិត្តដ៏ខ្លាំងរបស់ ខ្លួននៅខាងកើត បានប្រសើរជាងមុនហើយនោះ
ហើយមានសន្ទុះខ្លាំងក្លានៅឆ្នាំ ១៩៩៩ និង ២០០៤ ដោយអតីតប្រទេសសមាជិកកតិកាសញ្ញាវ៉ាសូវី
ជាច្រើន បានចូលរួមក្នុងបក្សសម្ព័ន្ធនេះដែរ។ ចាប់តាំងពីព្រឹត្តិការណ៍វាយប្រហារថ្ងៃ១១
កញ្ញា ២០០១ មក ណាតូបានព្យាយាមរំលឹកនូវធម្មនុញ្ញការពាររបស់ខ្លួនឡើងវិញ ដោយបានបញ្ជូនកងទ័ពទៅអាហ្វហ្គានីស្ថាន
និង អ៊ីរ៉ាក់។
ក.ប្រវត្តិអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង
អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ជាភាសាអង់គ្លេស៖ The North Atlantic Treaty
Organization និងជាភាសាបារាំង ៖ Organization
du Traité de l'Atlantique Nord
ហើយត្រូវបានគេហៅថា "សម្ព័ន្ធអាត្លង់ទិកខាងជើង" (North
Atlantic Alliance) ដែលជាបក្សសម្ព័នយោធាអន្តររដ្ឋាភិបាល
ដោយពឹងផ្អែកទៅលើសន្ធិសញ្ញាអាត្លង់ទិកខាងជើង
ដែលបានចុះហត្ថលេខានាថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៤៩។វាបង្កើតឡើងជាស្ថាប័នប្រព័ន្ធការពារប្រមូលផ្តុំ
ដែលជាទីតាំងសមាជិករបស់ខ្លួន
តាំងនៅព្រមព្រៀងគ្នាដើម្បីការពារទៅវិញទៅមកដើម្បីឆ្លើយតបនឹងការវាយប្រហារដោយភាគីខាងក្រៅ។
ណាតូ មានទីបញ្ជាការនៅទីក្រុងប្រ៊ូស្សែល ប្រទេសបែលហ្ស៊ិកហើយសមាជិកណាតូមួយនៃ២៨ប្រទេសជាសមាជិកនេះ
ជាប្រទេសស្ថិតនៅអាមេរិកខាងជើង និងអឺរ៉ុបសមាជិកថ្មីបំផុត នៃអង្គការនេះ
មានដូចជារដ្ឋអាល់បាន (Albania) និង ក្រូអាត (Croatia)បានក្លាយជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងនៅក្នុងឆ្នាំ២០០៩។ហើយមានអ្នកចូលរួម
២២ប្រទេសបន្ថែមក្នុង ដៃគូសន្តិភាព "Partnership for Peace"របស់អង្គការនេះរួមជាមួយ១៥ប្រទេសដ៏ទៃផ្សេងទៀតពាក់ព័ន្ធក្នុងកម្មវិធីជជែងដេញដោលពិភាក្សារកដំណោះស្រាយ។ការចំណាយផ្នែកយោធារួមគ្នានៃសមាជិកណាតូទាំងមូល
ធ្វើបតិដ្ឋាប័នលើស៧០ភាគរយទុកសម្រាប់ចំណាយការពារពិភពលោក។
រយៈពេលពីរ-បីឆ្នាំដំបូង ណាតូពុំមានអ្វីជាជាងសមាគមនយោបាយមួយប៉ុណ្ណោះ។
ទោះយ៉ាងណា សង្គ្រាមកូរ៉េ បានដាស់ស្មារតីរដ្ឋជាសមាជិក និងរចនាសម្ព័ន្ធយោធារួមគ្នាមួយ
ត្រូវបានបង្កើតឡើង ក្រោមបញ្ជាការផ្ទាល់របស់មេបញ្ជាការកំពូលរបស់សហរដ្ឋអាមេរិកពីររូប។
ក្នុងរយៈពេលនៃការប្រណាំងប្រជែងសង្រ្គាមត្រជាក់ បានដឹកនាំឆ្ពោះទៅរកការប្រកួតប្រជែងជាមួយប្រជាជាតិ
នៃកតិកាសញ្ញាវែរសរ(Warsaw Pact) អគ្គលេខាធិការទីមួយ របស់ណាតូ ឡត អ៊ីស្មាយ បានប្រសាសន៍នូវពាក្យសម្ដីដ៏ល្បីរន្ទឺថាគោលដៅរបស់ណាតូគឺ
"រក្សាទុក រុស្ស៊ី ឲ្យនៅខាងក្រៅ, សហរដ្ឋអាមេរិក នៅខាងក្នុង ហើយអាល្លឺម៉ង់ ត្រូវធ្លាក់ចុះ"
("to keep the Russians out, the
Americans in, and the Germans down") ។ ឆ្លងកាត់សង្គ្រាមត្រជាក់ ដោយមានមន្ទិលសង្ស័យចំពោះកម្លាំងនៃទំនាក់ទំនងរវាងបណ្ដាប្រទេសនៅ
អឺរ៉ុប និងសហរដ្ឋអាមេរិក បានធ្លាក់ចុះ ជាមួយនឹងភាពមន្ទិលសង្ស័យចំពោះជំនឿចិត្តលើការការពាររបស់ណាតូ
ទល់នឹងការឈ្លានពានរបស់សហភាពសូវៀត ជាហេតុបណ្ដាលឲ្យប្រទេសបារាំងធ្វើការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ
និងដកកងទ័ពបារាំងចេញពីរចនាសម្ព័ន្ធយោធាអង្គការណាតូ នៅឆ្នាំ១៩៦៦។ក្រោយការដួលរលំជញ្ជាំងប៊ែរឡាំង
នាឆ្នាំ១៩៨៩ណាតូបានឈ្លានពាន ឬចូលទៅកាន់ ការបំបែកប្រទេសយូហ្គោស្លាវី (Yugoslavia)និងប្រតិបត្តិការចុះធើ្វអន្តរាគមន៏នៅប្រទេសបូសនី(Bosnia)ពីឆ្នាំ១៩៩២ដល់១៩៩៥ និងក្រោយមកប្រទេសយូហ្គោស្លាវី (Yugoslavia)ឆ្នាំ១៩៩៩។ជានយោបាយណាតូបានសំឡឹងឃើញទំនាក់ទំនងជាមួយបច្ចាមិត្តសង្គ្រាមត្រជាក់មានភាពប្រសើរជាង
ហើយវាឈានដល់កំរិតមួយកំពូលបំផុតជាមួយបណ្តាអតីតរដ្ឋសមាជិកកតិកាសញ្ញាវែរសរ(Warsaw
Pact)ដែលបានចូលរួមក្នុងបក្សសម្ព័ន្ធក្នុងឆ្នាំ១៩៩៩និង២០០៤។ត្រឹមខែកញ្ញាឆ្នាំ២០០១ការវាយប្រហារបានឲ្យសញ្ញាត្រឹមឪកាសមួយនៃប្រវត្តិសាស្រ្តណាតូដែលមាត្រា៥នៃសន្ធិសញ្ញានេះត្រូវបានគេអំពាវនាវឲ្យមានការវាយប្រហារក្នុងចំនោមសមាជិកខ្លួនទាំងអស់។បន្ទាប់ពីការវាយប្រហារនេះទាហានជាច្រើនត្រូវបានបញ្ជូនទៅអាប់ហ្គានីស្ថាន(Afghanistan
under the NATO-led ISAF)។ ហើយអង្គការនេះបានបន្តប្រតិបត្តិការក្នុងចំនោមតួរនាទីជាច្រើន។រួមទាំងការបញ្ជូនគ្រូបង្វឹកទៅអ៊ីរ៉ាក់(Iraq)ហើយជួយក្នុងការប្រតិបត្តិការទប់និងការវាយបក និងឆ្នាំ២០១១ដំណាក់កាលបង្ខំថ្មីបំផុត
បង្គាប់ឲ្យមានតំបន់គ្នាការហោះហើរ(no-fly zone)លើប្រទេសលីបី(Libya)ក្នុងការអនុញ្ញាតពីសេចក្តីសំរេចចិត្តនៃក្រុមព្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ១៩៧៣(UN
Security Council Resolution 1973)។
ម្យ៉ាងណាតូបានពង្រីកខ្លួនទៅតំបន់បាលកង់ នៅខណៈដែលការសាងនូវទំនាក់ទំនងជាមួយអតីតបច្ចាមិត្តដ៏ខ្លាំងរបស់
ខ្លួននៅខាងកើត បានប្រសើរជាងមុនហើយនោះ ហើយមានសន្ទុះខ្លាំងក្លានៅឆ្នាំ ១៩៩៩ និង ២០០៤
ដោយអតីតប្រទេសសមាជិកកតិកាសញ្ញាវ៉ាសូវី ជាច្រើន បានចូលរួមក្នុងបក្សសម្ព័ន្ធនេះដែរ។
ចាប់តាំងពីព្រឹត្តិការណ៍វាយប្រហារថ្ងៃ១១ កញ្ញា ២០០១ មក ណាតូបានព្យាយាមរំលឹកនូវធម្មនុញ្ញការពាររបស់ខ្លួនឡើងវិញ ដោយបានបញ្ជូនកងទ័ពទៅអាហ្វហ្គានីស្ថាន
និង អ៊ីរ៉ាក់។
ក.១.ការចាប់ផ្តើម
អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង( The North Atlantic Treaty)ត្រូវបានចុះហត្ថលេខានាថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៤៩នៅទីក្រុងវ៉ាស៊ីនតោនហើយត្រូវបានអនុម័តដោយសហរដ្ឋអាមេរិកនៅខែសីហានោះតែម្តង។
សន្ធិសញ្ញានៃទីក្រុងប្រ៊ូស្សែលត្រូវបានចុះហត្ថលេខានាថ្ងៃទី១៧
ខែឧសភា ឆ្នាំ១៩៤៨ ដោយប្រទេសបែលស្ស៊ីក, ញ៉ូដឺឡង់(the Netherlands), លុចសំបួរ, បារាំង, និងចក្រភពអង់គ្លេស
ត្រូវបានធ្វោះសេចក្តីសំរេចចិត្តជាបថមទៅលើកិច្ចព្រមព្រៀងនៃណាតូ។សន្ធិសញ្ញានិងជញ្ជាំងប៊ែកឡាំងសូវៀតនាំអោយមានការកើតនៃអង្គកាការពាររបស់សហភាពអឺរ៉ុបខាងលិចនៅខែកញ្ញា១៩៤៨។ទោះបីជាយ៉ាងណាក៏ដោយការចូលរួមរបស់សហរដ្ឋអាមេរិកតរូវបានគេយល់ថាមានសារសំខាន់ទាំងការឆ្លើយតបនៃអំណាចយោធារបស់USSR និងដើម្បីរារាំង
ឬការពារបច្ចាមិត្តនៃពួកសង្គមនិយម។បក្សសម្ព័ន្ធថ្មីមួយបានចាប់ផ្តើមភ្លាមៗជាលទ្ធផលនៃណាតូត្រូវបានចុះហត្ថលេខានាថ្ងៃទី០៤
ខែមេសា ឆ្នាំ១៩៤៩នៅទីក្រុងវ៉ាស៊ីនតោនវារួមបញ្ចូលរដ្ឋសន្ធិសញ្ញានៃទីក្រុងប្រ៊ូស្សែលបន្ថែមមានដូចជាសហរដ្ឋអាមេរិក,
កាណាដា, ប៉ទុយហ្គាល, អ៊ីតាលី, ណ័រវ៉ែស, ដាណឺម៉ាក់
និងអ៊ីស្លង់។ការផ្គត់ផ្គង់ដ៏មានប្រជាប្រិយ៍នៃសន្ធិសញ្ញាគឺ ជាឯកច្ឆ័ន្ធនិង
ប្រជាជនង៊ីស្លង់មួយចំនួនបានចូលរួមក្នុងចលនាអព្យាក្រឹតនិយម(pro-neutrality)និងកុប្បកម្ម
ប្រឆាំងក្នុងភាពជាសមាជិក(anti-membership )នៅខែមីនា១៩៤៩។
ណាតូដោយគិតអំពីបទដ្ឋានមួយចំនួននៃបច្ចេកទេសយោធាបក្សសម្ព័ន្ធ
នីតិវិធីនិង បច្ចេកវិទ្យា។ក្នុងន័យនេះប្រទេសអឺរ៉ុបតាមការអនុវត្តរបស់US។បទដ្ឋានកិច្ចព្រមព្រៀង១៣០០យ៉ាងគ្រោកគ្រាតបានប្រមូលជាក្រមនូវការអនុវត្តដែលណាតូទទួលជ័យជំនះបាន។
អង្គការ សន្ធិសញ្ញា អត្លង់ទិចខាងជើង
North
Atlantic Treaty Organization
Organisation du Traité de l'Atlantique Nord (NATO / OTAN) |
|
ប្រទេសជាសមាជិកនៃអង្គការ NATO ដែលមានពណ៌ខៀវ
|
|
ការបង្កើតដំបូង
|
៤ មេសា ១៩៤៩
|
ប្រភេទ
|
|
ទីស្នាក់ការកណ្តាល
|
ទីក្រុងប្រ៊ូស្សែល, ប្រទេសបែលហ្ស៊ិក
|
ចំនួនសមាជិក
|
២៨ រដ្ឋ
|
ភាសាទំនាក់ទំនងផ្លូវការ
|
អង់គ្លេស និង បារាំង
|
អ៉ានដឺ ហ្វស រាស់មូសសេន
|
|
នាយកនៃគណៈកម្មការយោធា NATO
|
ក្នូដ បាទទែល
|
Website
|
ក.២.ក្រោយសង្រ្គាមត្រជាក់
បដិវត្តន៍ឆ្នាំ១៩៨៩និងការរំលាយកតិការសញ្ញា Warsaw ឆ្នាំ១៩៩១បណ្តាលឲ្យមានការដើរចេញពីការបដិសេដរបស់បច្ចាមិត្តសំខាន់ៗនៃណាតូ។
បដិវត្តន៍ជាយុទ្ធសាស្ត្រដែលបង្កជាគោលបំណង ធម្មជាតិ កិច្ចការនិងសូម្បីតែការផ្តោតអារម្ភផ្នែកភូមិសាស្រ្តរបស់ណាតូ។សន្ធិសញ្ញា Conventional Armed Forces នៅអឺរ៉ុបព្រមព្រៀងរវាងសមាជិកណាតូ
និងសហភាពសូវៀតដែលបានចុះហត្ថលេខានៅទីក្រុងបារីស
ឆ្នាំ១៩៩០បានផ្តល់សិទ្ធិកាត់បន្ថយយោធាជាក់លាក់ណាមួយនៅក្នុងទ្វីបនេះ។នៅពេលសហភាពសូវៀតបានរំលាយនៅខែធ្នូ១៩៩១
បណ្តាប្រទេសនៅអឺរ៉ុបបានគណនាសមុហបញ្ជីចំពោះ៣៤%នៃការចំណាយរបស់ទាហានណាតូត្រឹមឆ្នាំ២០១២បានធ្លាក់ចុះដល់២១%។
ណាតូក៏បានចាប់ផ្តើមពង្រីកបន្តិចៗ ជាមួយបណ្តាប្រទេសនៅអឺរ៉ុបខាងកើតដែលទើបតែទទួលស្វ័យភាពនិង
ពង្រីកនៃសកម្មភាពរបស់ខ្លួនក្លាយជាស្ថានភាពនយោបាយនិងមនុស្សធម៌ដែលមិនមែនជាកង្វល់ពីមុនរបស់ណាតូឡើយ។
ក.៣.បណ្តាប្រទេសចូលរួម
ណាតូបានបន្ថែមសមាជិកថ្មីចំនួន៧លើកមកហើយតាំងពីបង្កើតឆ្នាំ១៩៤៩ហើយបច្ចុប្បន្នមានចំនួន២៨ប្រទេស។
សមាជិកថ្មីក្នុងបក្សសម្ព័ន្ធនេះបានភាគច្រើនពីអឺរ៉ុបខាងកើតនិងបាល់កាន (Balkan)រួមនិងអតីតសមាជិកនៃកតិកាសញ្ញា Warsaw។នៅកិច្ចប្រជុំកំពូល២០០៨នៅ Bucharestប្រទេសបីត្រូវបានចុះកិច្ចសន្យាចូលរួមក្នុងពេលអនាគតមានសាធារណរដ្ឋម៉ាសេដឺនៀ(the Republic of Macedonia)ប្រទេសស្ហក់ស្ហៀ(Georgia)និងអ៊ុយក្រែន(Ukraine)។សូម្បីតែសាធារណរដ្ឋម៉ាសេដឺនៀបានបំពេញជាសមាជិកនៅពេលដូចគ្នានឹង
Croatia និងAlbaniaក៏ដោយដែលជាសមាជិកណាតូថ្មី បំផុត។ ការចូលរួមរបស់ខ្លួនត្រូវបានគេប្លុកដោយប្រទេសក្រិច។ប្រទេសស្ម័គ្រចិត្តដ៏ទៃរួមមានMontenegro Bosnia និង HerzegovinaដែលបានចូលរួមជាមួយAdriatic
Charterនៃសមាជិកបថម២០០៨ការចូលរួមរបស់ពួកគេបង្កើតឡើងជាមួយផែនការសកម្មភាព(Membership Action Plans) រៀងៗខ្លួន។
បណ្តាប្រទេសនៅរុស្ស៊ីជំទាស់ការពង្រីកបន្ត
ដោយសំឡឹងឃើញវាខណៈជំទាស់ជាមួយការយល់ឃើញរវាងមរដឹកនាំសូវៀតលោកMikhail Gorbachevនិងប្រធានាធិបតិសហរដ្ឋអាមេរិកលោកGeorge H. W. Bushដែលអនុញ្ញាតចំពោះសន្តិភាពឯកសមូហដ្ឋានអាឡឺម៉ង់ការខិតខំពង្រីករបស់ណាតូនេះជារើយៗបានមើលឃើញដោយមេដឹកនាំម៉ូស្កូ។បន្ទាប់ការបោះច្នោត២០១០នៅអ៊ុយក្រែន
អនុប្រធានាធិបតិរុស្ស៊ីViktor Yanukovych បានប្រកាសថារដ្ឋបាលរបស់គាត់មិនគួរលួងលោមពីសមាជិកណាតូ។
ផែនទីនៃអង្គការណាតូនៅអឺរ៉ុប
Map of NATO affiliations in Europe
|
ផែនទីនៃដៃគូអង្គការណាតូនៅទូទាំងពិភពលោក
Map of NATO partnerships globally
|
||
|
|
||
|
ណាតូនិងសហភាពអឺរ៉ុបបានចុះហត្ថលេខាកញ្ចប់ដ៏ធំនៃការរៀបចំក្រោមកិច្ចព្រមព្រៀងបន្ថែមប៊ែកឡាំង(Berlin Plus agreement)នៅថ្ងៃ១៦ធ្នូ២០០២។ ជាមួយកិច្ចព្រមព្រៀងអឺរ៉ុបត្រូវបានផ្តល់តាមលទ្ធភាពដល់ការប្រើប្រាស់ទ្រព្យជាច្រើនរបសើណាតូក្នុងករណីខ្លួនចង់ធ្វើសកម្មភាព
យ៉ាងឯករាជ្យក្នុងវិបត្តិអន្តរជាតិនៅលើលក្ខ័ណដែលណាតូខ្លួនឯងមិនចង់ធ្វើ
ដែលគេស្គាល់ថា"right of first
refusal."។គំរោងទ្វេបានបង្កើតឡើងដើម្បីជួយសហប្រតិបត្តិការបន្ថែមរវាង២៨ប្រទេសនៃ
សមាជិកណាតូនិង២២ប្រទេសដៃគូ។កម្មវិធីដៃគូរដើម្បីសន្តិភាពត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤និងផ្អែកលើទំនាក់ទំនងទ្វេភាគីរវាងប្រទេសជាដៃគូរនីមួយៗជាមួយណាតូ។កម្មវិធីដៃគូរដើម្បីសន្តិភាព
ត្រូវបានសំរេចចិត្តដំណើរនឌប្រតិបត្តិការរបស់ដៃគូរ Euro-Atlantic។ សមាជិកជាច្រើនរួមទាំងប្រទេសថ្មីនិងអតីតសមាជិកនៃសមាគមន៍ Commonwealthនៃរដ្ឋសន្តិភាព។ក្រុមប្រឹក្សាដៃគូ
Euro-Atlantic ត្រូវបានបង្កើតឡើងនៅថ្ងៃ២៩ ខែឧសភា ឆ្នាំ១៩៩៧ហើជាវេទិការសំរាប់ការសម្របសម្រួល
ការពិគ្រោះ និងសន្ទនាជាធម្មតារវាងរាល់អ្នកចូលរួមទាំង២០។លើសពីនេះទៅទៀតណាតូប្រតិបត្តការនិងពិភាក្សានូវរាល់សកម្មភាពពួកគេជាមួយប្រទេសមិនមែនជាសមាជិកណាតូផ្សេងទៀតជាច្រើន។
កិច្ចសន្ទនា Mediterranean ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ដើម្បីសម្របសម្រួលក្នុងវិធីស្រដៀងនិងអ៊ីស្រាអែលនិងប្រទេសនៅអាហ្វ្រិកខាងជើង។
សមាជិកថ្មីនៃសហប្រតិបត្តការអ៊ីស្តង់បុលត្រូវបានប្រកាសឆ្នាំ២០០៤ក្នុងកិច្ចសន្ទនា
និងវេទិកាពិភាក្សាចំពោះមជ្ឍឹមបូព៌ាតាមបន្ទាត់តែមួយនិងកិច្ចសន្ទនា Mediterranean។បួនប្រទេសចូលរួមក៏បានតភ្ជាប់តាមរយៈក្រុមព្រឹក្សាសហប្រតិបត្តិការតាមបណ្តោយឈូងសមុទ្រ។
ប្រទេសទីបីផ្សេងទៀតក៏បានចុះកិច្ចសន្យា ដើម្បីការចូលរួមនូវសកម្មភាពមួយចំនួននៃក្រប ខ័ណ្ឌដៃគូដើម្បីសន្តិភាពគឺអាប់ហ្គានីស្ថាន។
តាំងពីឆ្នាំ១៩៩០ដល់១៩៩១
បក្សសម្ព័ន្ធមួយនេះបានកើនឡើងជាលំដាប់នូវកិច្ចសន្យារបស់ ខ្លួជាមួយបណ្តប្រទេសដែលមិនមែនមកពីសមាជិកឬបណ្រាប្រទេសសហប្រតិបត្តិការខាងលើ។
កិច្ច ពិភាក្សាជានយោបាយជាមួយជប៉ុនបានចាប់ផ្តើមក្នុងឆ្នាំ១៩៩០
និងតាមបណ្តាប្រទេសមិនមែនជាសមាជិកបានបែងចែកទៅប្រតិបត្តិការរក្សាសន្តិសុខនៅអតីតយូហ្គោស្លាវី។
សម្ព័ន្ធមិត្តបានបង្កើតឡើងនូវការដៅទិសដៅជា
ទូទៅនៅលើទំនាក់ទំនងជាមួយប្រទេសទាំងនោះ។ត្រឹមឆ្នាំ២០១២វាបានពង្រីកនូវក្រុមនេះ
ដោយជួបគ្នាដើម្បីពិភាក្សាបញ្ហាមយយចំនួនរួមមាន
ការវាយបកពីបច្ចាមិត្តនិងការផ្លាស់ប្តូរបច្ចេកវិទ្យាក្រោមឈ្មោះថាដៃគូទូទាំងពិភពលោក ឬដៃគូពិភពលោក
។
ទិន្នន័យដែលទាក់ទងទៅនិងការការពាររបស់ណាតូដែលបានប៉ាន់ស្មានចំពោះឆ្នាំ២០១១
"Data
Relating to NATO Defense", estimates for 2011:[103]
ប្រទេស
Country
|
ចំនាយកាការពារគិតជាលានដុល្លា
(million USD) |
ចំនាយកាការពារគិតជា% of
GDP at current prices
|
ចំនាយកាការពារគិតជា
(USD per capita) |
ចំនួនទាហានដែលបានបញ្ជេញគិតជាពាន់នាក់
(in thousands) |
197
|
1.5
|
51
|
10
|
|
5,541
|
1.1
|
404
|
32
|
|
758
|
1.4
|
64
|
29
|
|
23,685
|
1.4
|
492
|
60
|
|
970
|
1.5
|
161
|
16
|
|
2,448
|
1.1
|
162
|
23
|
|
4,518
|
1.4
|
636
|
18
|
|
389
|
1.7
|
195
|
6
|
|
53,444
|
1.9
|
666
|
227
|
|
48,140
|
1.4
|
500
|
205
|
|
6,425
|
2.1
|
427
|
124
|
|
1,378
|
1.0
|
111
|
29
|
|
–
|
–
|
–
|
–
|
|
30,228
|
1.4
|
351
|
192
|
|
289
|
1.0
|
76
|
5
|
|
351
|
0.8
|
75
|
9
|
|
279
|
0.5
|
402
|
0.9
|
|
11,339
|
1.3
|
553
|
48
|
|
7,232
|
1.5
|
1036
|
21
|
|
8,908
|
1.7
|
181
|
100
|
|
3,611
|
1.5
|
274
|
39
|
|
2,380
|
1.3
|
67
|
66
|
|
1,065
|
1.1
|
126
|
16
|
|
665
|
1.3
|
255
|
7
|
|
13,984
|
0.9
|
241
|
127
|
|
14,479
|
1.9
|
149
|
495
|
|
63,567
|
2.6
|
994
|
192
|
|
731,879
|
4.8
|
2,060
|
1,427
|
|
1,038,145
|
3.0
|
987
|
3,515
|
- *
អ៊ីស្លង់មិនមានកងកម្លាំងប្រដាប់អាវុធទេ.
ខ.រចនាសម្ព័ន្ធរបស់អង្គការណាតូ
ទីបញ្ជាការធំនៃណាតូគឺតាំងនៅមហាវិថី Léopold III លេខ B-1110 ប្រ៊ុស្សែលក្នុងតំបន់ហារ៉ែន
ផ្នែកមួយនៃទីក្រុងប្រ៊ុស្សែល។ឆ្នាំ២០១០ទី បញ្ជាការថ្មីមួយបានចាប់ផ្តើមសាងសង់។បុគ្គលិកនៃទីបញ្ជាការត្រូវបានបង្កើតឡើងដោយគណៈប្រតិភូការជាតិនៃប្រទេសជាសមាជិកនិងរួមបញ្ជូលមន្រ្តីនាយ
ទាហានសម្ព័ន្ធការនិងស៊ីវិល
មន្រ្តីជាច្រើនទៀត ឬបេសកកម្មការទូតនិងការទូតជាមួយបណ្តាប្រទេសជាដៃគូ
ព្រមទាំងបុគ្គលិកទាហានអន្តរជាតិ និង បុគ្គលិក
អន្តរជាតិដែលបានបំពេញការងារជាមន្រ្តីកងកម្លាំងយោធានៃរដ្ឋជាសមាជិក។ក្រុមមិនមែនជារដ្ឋាភិបាលណាតូក៏បានរីកលូតលាស់ផងដែរក្នុងការគាំទ្រយ៉ាងទូលំទូលាយក្នុងអត្ថន័យថាចលនាសមាគមន៍សន្ធិសញ្ញាអាត្លង់ទិកខាងជើង។
គ.ប្រវត្តិចូលជាសមាជិក
v ប្រទេសក្រិច និងតួរគីបានក្លាយជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងនៅក្នុងឆ្នាំ
១៩៥១។
v សាធារណៈរដ្ឋសហព័ន្ធអាឡឺម៉ង់(The Federal Republic of Germany)បានក្លាយជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងនៅក្នុងឆ្នាំ
១៩៥៥។
v ប្រទេសអេស្ប៉ាញបានក្លាយជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងនៅក្នុងឆ្នាំ
១៩៨២។
v បន្ទាប់មកនៅក្នុងឆ្នាំ១៩៩៩
អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង
បានបញ្ជូលជាសមាជិករបស់ខ្លួនចំនួនបីរដ្ឋទៀតគឺមាន៖
ü សាធារណៈរដ្ឋឆែក
ü ប្រទេសប៉ូឡូញ
ü ប្រទេសហុងគ្រី
ឃ.ក្រុមប្រឹក្សាណាតូ
ណាតូត្រូវបានបង្កើតរហូតដល់ពេលចុងក្រោយត្រឹម២៨រដ្ឋជាសមាជិក
ទោះបីជាយ៉ាងនេះក៏ដោយសន្ធិសញ្ញាអាត្លង់ទិកខាងជើងនេះ
និងកិច្ចព្រមព្រៀងផ្សេងទៀតបានបង្ហាញជាទម្រង់នូវការសំរេចចិត្តដែលត្រូវធ្វើឡើងដោយណាតូ។រាល់រដ្ឋជាសមាជិកទាំង២៨បញ្ជូនខណៈប្រតិភូ
ឬបេសកជន ទៅទបញ្ជាការធំណាតូ។សមាជិកអចិន្ត្រៃយ៍ជាន់ខ្ពស់នៃប្រតិភូនីមួយៗ
ត្រូវបានគេស្គាល់ថាជាអ្នកតំណាងអចិន្ត្រៃយ៍ និង ជាទូទៅជាមន្ត្រីស៊ីវិលជាន់ខ្ពស់
ឬរដ្ឋទូតដែលមានបទពិសោធ។ប្រទេសនីមួយៗមានបេសកកម្មចំពោះអង្គការណាតូតាមរយៈរដ្ឋទូតនៅប៊ែលស្ស៊ីក។
បញ្ចីនៃអគ្គលេខាធិការ
List of Secretaries General
|
|||
#
|
ឈ្មោះ
|
ប្រទេស
|
រយៈនៃការចូល
|
1
|
4 April 1952 – 16 May 1957
|
||
2
|
16 May 1957 – 21 April 1961
|
||
3
|
21 April 1961 – 1 August
1964
|
||
4
|
1 August 1964 – 1 October
1971
|
||
5
|
1 October 1971 – 25 June
1984
|
||
6
|
25 June 1984 – 1 July 1988
|
||
7
|
1 July 1988 – 13 August
1994
|
||
–
|
Sergio
Balanzino (acting)
|
13 August 1994 – 17 October
1994
|
|
8
|
17 October 1994 – 20
October 1995
|
||
–
|
Sergio
Balanzino (acting)
|
20 October 1995 – 5
December 1995
|
|
9
|
5 December 1995 – 6 October
1999
|
||
10
|
14 October 1999 – 17
December 2003
|
||
–
|
AlessandroMinuto-Rizzo (acting)
|
17 December 2003 – 1
January 2004
|
|
11
|
1 January 2004 – 1 August
2009
|
||
12
|
1 August 2009–present
|
បញ្ចីនៃអគ្គលេខាធិការរង
List of Deputy Secretaries General
|
|||
#
|
ឈ្មោះ
|
ប្រទេស
|
រយៈនៃការចូល
|
1
|
Jonkheer van Vredenburch
|
1952–1956
|
|
2
|
Baron Adolph Bentinck
|
1956–1958
|
|
3
|
Alberico Casardi
|
1958–1962
|
|
4
|
1962–1964
|
||
5
|
James A. Roberts
|
1964–1968
|
|
6
|
Osman Olcay
|
1969–1971
|
|
7
|
Paolo Pansa Cedronio
|
1971–1978
|
|
8
|
Rinaldo Petrignani
|
1978–1981
|
|
9
|
Eric da Rin
|
1981–1985
|
|
10
|
Marcello Guidi
|
1985–1989
|
|
11
|
Amedeo de Franchis
|
1989–1994
|
|
12
|
1994–2001
|
||
13
|
2001–2007
|
||
14
|
2007–2012
|
||
15
|
2012–
|
ង.មហាសន្និបាតនៃសភារបស់ណាតូ (NATO Parliamentary Assembly)
-
ខ្លឹមសារដែលសភាដាក់នូវគោលដៅជាយុទ្ធសាស្ត្រដ៏ទូលំទូលាយចំពោះណាតូគឺមហាសន្និ បាតនៃសភារបស់ណាតូ(NATO-PA)ដែលជាកន្លែងបើកការជួបគ្នានៅកិច្ចប្រជុំប្រចាំឆ្នាំ និងជាអង្គការដែលធ្វើអន្តរកម្មដោយផ្ទាល់ជាមួយប្រព័ន្ធសភានៃរដ្ឋាភិបាលនៃសមាជិករដ្ឋដែលបានតែងតាំងជាសមាជិកអចិន្ត្រៃយ៍ ឬអគ្គរដ្ឋទូតទៅណាតូ។មហាសន្និបាតនៃសភារបស់ណាតូត្រូវបានគេប្រឌិតឡើងជាស្ថាប័នច្បាប់ មាននីតិពន្ធ ពីប្រទេសជាសមាជិកនៃបក្សសម្ព័ន្ធអាត្លង់ទិក ព្រមទាំងសមាជិកសមាគមន៍ចំនួន១៣ទៀត។សភានេះគឺការរួមបញ្ចូលនយោបាយ មានខ្លឹមសារជាសារវ័ន្តនៃណាតូថា ការកំណត់របៀបវារៈ គោលកាណ៍នៃនយោបាយ និងនយោបាយត្រូវតែបង្កើតដើម្បីក្រុមប្រឹក្សាណាតូតាមរយៈរបាយការណ៍នៃគណៈកម្មាការទាំង៥របស់ខ្លួន៖
- Committee on the Civil Dimension of Security
- Defense and Security Committee
- Economics and Security Committee
- Political Committee
- Science and Technology Committee
របាយការណ៍ផ្តល់ដោយមានការរុញច្រាននិងចង្អុលអៅយមានការព្រមព្រៀងដោយរដ្ឋាភិបាលនៃរដ្ឋសមាជិកតាមរយៈដំណើរការនយោបាយជាតិខ្លួនគេផ្ទាល់ និងការជះឥទ្ធិពលដល់រដ្ឋបាណាតូនិងអង្គភាពនៃអង្គការប្រតិបត្តិ។III. សេចក្តីសន្និដ្ឋានអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងជាទូទៅវាត្រូវបានគេហៅកាត់ជា ភាសាអង់គ្លេសថា "ណាតូ" (NATO) ឬ តាមភាសាបារាំងថា "អូតង់" (OTAN)គឺជាបក្សសម្ព័ន្ធយោធាមួយ ត្រូវបង្កើតឡើងតាមរយៈសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលបានចុះហត្ថលេខានាថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៤៩។ណាតូ មានទីបញ្ជាការនៅទីក្រុងប្រ៊ូស្សែល ប្រទេសបែលហ្ស៊ិកហើយណាតូ បានធ្វើ បតិដ្ឋាប័នលើប្រព័ន្ធការពាររួមគ្នាដែលមានន័យថា រដ្ឋជាសមាជិកទាំងអស់ត្រូវធ្វើអន្តរាគមន៍ការពារគ្នាទៅវិញទៅមកតាមដែលអាចធ្វើបាននៅពេលដែលមានការវាយប្រហារណាមួយពី សំណាក់ភាគីខាងក្រៅ។ ហើយវាជាអង្គការអន្តរជាតិតែមួយគត់ ដើមឡើយកើតចេញពីសន្ធិសញ្ញាអាត្លង់ទិកខាងជើងក្នុងគោលបំណងទប់ស្គាត់ការរីករាលដាលរបបសង្គមនិយមនៅអឺរ៉ុប។ - Committee on the Civil Dimension of Security
- Political Committee
- Science and Technology Committee
របាយការណ៍ផ្តល់ដោយមានការរុញច្រាននិងចង្អុលអៅយមានការព្រមព្រៀងដោយរដ្ឋាភិបាលនៃរដ្ឋសមាជិកតាមរយៈដំណើរការនយោបាយជាតិខ្លួនគេផ្ទាល់ និងការជះឥទ្ធិពលដល់រដ្ឋបាណាតូនិងអង្គភាពនៃអង្គការប្រតិបត្តិ។
III.
សេចក្តីសន្និដ្ឋាន
អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងជាទូទៅវាត្រូវបានគេហៅកាត់ជា
ភាសាអង់គ្លេសថា "ណាតូ" (NATO)
ឬ តាមភាសាបារាំងថា
"អូតង់" (OTAN)គឺជាបក្សសម្ព័ន្ធយោធាមួយ
ត្រូវបង្កើតឡើងតាមរយៈសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលបានចុះហត្ថលេខានាថ្ងៃទី០៤
ខែមេសា ឆ្នាំ១៩៤៩។ណាតូ មានទីបញ្ជាការនៅទីក្រុងប្រ៊ូស្សែល
ប្រទេសបែលហ្ស៊ិកហើយណាតូ បានធ្វើ បតិដ្ឋាប័នលើប្រព័ន្ធការពាររួមគ្នាដែលមានន័យថា
រដ្ឋជាសមាជិកទាំងអស់ត្រូវធ្វើអន្តរាគមន៍ការពារគ្នាទៅវិញទៅមកតាមដែលអាចធ្វើបាននៅពេលដែលមានការវាយប្រហារណាមួយពី
សំណាក់ភាគីខាងក្រៅ។ ហើយវាជាអង្គការអន្តរជាតិតែមួយគត់ ដើមឡើយកើតចេញពីសន្ធិសញ្ញាអាត្លង់ទិកខាងជើងក្នុងគោលបំណងទប់ស្គាត់ការរីករាលដាលរបបសង្គមនិយមនៅអឺរ៉ុប។
No comments:
Post a Comment