ឯកសារដែលមានក្នុងគេហទំព័រ khmer6789.blogspot.com អ្នកស្រាវជ្រាវ និងសាធារណជនអាចទាញយកដោយពុំគិតថ្លៃ។​ គេហទំព័រ khmer6789.blogspot.com មានគោលបំណងចែកជូនដល់សាធារណជនសម្រាប់ជាការផ្សព្វផ្សាយ អប់រំ និងចងក្រងឯកសារនានាដ៏មានសារប្រយោជន៍ដើម្បីទុកជាការលើកកម្ពស់ការយល់ដឹង​ ការស្វែងយល់ និងសិក្សាស្រាវជ្រាវបន្ត។ មាត្រា១០នៃច្បាប់ស្ដីពី សិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល អនុម័តថ្ងៃទី២១ ខែមករា ឆ្នាំ២០០៣ បានបញ្ញត្ដិនូវស្នាដៃដែលមិនស្ថិតនៅក្រោមកិច្ចការពារនៃច្បាប់នេះមានដូចជា៖ ក. រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង លិខិតបទដ្ឋានផ្លូវការនានា។ ខ. ប្រកាស សេចក្ដីសម្រេច លិខិតបញ្ជាក់ សារាចរណែនាំផ្សេងៗដែលចេញដោយអង្គការរដ្ឋ។ គ. សេចក្ដីសម្រេច សាលក្រម ឬ សាលដីកាផ្សេងៗរបស់តុលាការ។ ឃ. អត្ថបទបកប្រែជាភាសាបរទេសនៃអត្ថបទក្នុងចំនុច ក និង ចំណុចខ និង ចំណុច គ ខាងលើក្នុងមាត្រានេះគំនិត នីតិវិធី ប្រព័ន្ធ របៀបប្រតិបត្តិការ ទស្សនៈ គោលការណ៍ ការរករកឃើញ ឬ ទិន្នន័យសាមញ្ញទោះបីត្រូវបានផ្សព្វផ្សាយអត្ថាធិប្បាយ ពន្យល់ ឬ មានក្នុងស្នាដៃណាមួយក៏ដោយ៕
Related image
រីករាយទិវាសិទ្ធិនារី ០៨ មីនា សូមជូនពរ នារីគ្រប់រូបជូបនូវសេចក្តីសុខ សុភមង្គល សុខភាពមាំមួន សម្រស់ស្រស់ស្អាត ជោគជ័យគ្រប់កាលវេលា យើងផ្តល់ឲ្យតម្លៃនារីជានិច្ច! Happy International Women's Day on March 08: Best Wish to all women had happiness, good healthy,more beautiful, success every time. we give girls the best value!

ផ្ទាំងពាណិជ្ជកម្ម

ស្វែងរកយើងនៅលើហ្វេសប៊ុក

ផ្ទាំងពាណិជ្ជកម្ម

Wednesday, March 1, 2017

សិទ្ធិការពារបូរណៈភាពរាងកាយ

សេចក្តីផ្តើម

តាំងពីដើមរៀងមកតែង​​​សង្កេតឃើញមានការរំលោភបំពានគ្រប់រូបភាព ទៅលើសិទ្ធិសេរីភាពទាំង ឡាយរបស់មនុស្ស ពិសេសការរំលោភបំពានទៅលើ​សិទ្ធិខាងរូរាងកាយ​ ទ្រព្យសម្បត្តិ​ និងអាយុជីវិត ដែលទាំងនេះជាសិទ្ធិមូលដ្ឋានរបស់មនុស្ស ។ ដោយគេសង្កេតឃើញបែបនេះ ទើបគេបង្កើតនូវ កម្រងបទដ្ឋានអន្តរជាតិ​ និង យន្តការការពារនានា ដើម្បីបញ្ចៀសព្រមទាំងថ្កោលទោសទៅលើជនទាំងឡាយដែលប្រព្រឹត្តអំពើរំលោភទៅលើសិទ្ធិមនុស្ស លិខិតបទដ្ឋានអន្តរជាតិដែលមានតម្លៃ និងគុណភាពគតិយុតជាងគេនោះគឺ ធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីថ្លែងការជាសកលស្តីពីសិទ្ធិមនុស្សកតិកាសញ្ញាអន្តរជាតិស្តីអំពី សិទ្ធិសេដ្ឋកិច្ចសង្គម និងប្បធម៌ កតិកាសញ្ញាស្តីពី​ សិទ្ធិពលរដ្ឋ និងនយោបាយ អនុសញ្ញាប្រឆាំងទារុណកម្ម និងការផ្តន្ទាទោស ឬការប្រព្រឹត្តទាំងឡាយណាដែលឃោរឃៅ អមនុស្សធម៌ ឬដែលអាចបាត់បង់តម្លៃជាមនុស្ស អនុសញ្ញាស្តីពីសិទ្ធិកុមារ និងស្ត្រីជាដើម ។ល។​ ​ចំណែកឯយន្តការសម្រាប់ការពារសិទ្ធិមនុស្សគឺគេមាន    គណកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងគណកម្មាធិការសិទ្ធិមនុស្សរបស់បណ្តាប្រទេសនីមួយៗក្នុងពិភពលោក ។ ក្នុងក្របខណ្ឌជាតិយើងក៏មានរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលជាច្បាប់កំពូលរបស់ប្រទេសកម្ពុជាក្នុងការធានាការពារ និងគោរពនូវសិទ្ធិ និងសេរីភាពរបស់មនុស្សផងដែរ ។
មាត្រា ៣១ វាក្យខណ្ឌ ១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា​​​​ "ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីថ្លែងការជាសកលស្តីពីសិទ្ធិមនុស្ស កតិកាសញ្ញាព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិនារី និងកុមារ ។
ម៉្យាងវិញទៀតច្បាប់មានអត្ថបទគតិយុត្តមួយចំនួនទៀតដូចជាក្រមព្រហ្មទណ្ឌ​ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមនីតិវិធីរដ្ឋវេណី និងក្រមរដ្ឋប្បវេណីជាដើម ក៏មានចំនុចជាច្រើនចែងពីគោលការចំណុចទាំងឡាយក្នុងការការពារសិទ្ធិទាំងឡាយរបស់មនុស្សដែរជាពិសេសសិទ្ធិ និងផលប្រយោជន៍របស់អ្នកដែលមានប្រយោជន៍ ក្នុងរឿងក្តីនានា ជាពិសេសក្នុងរឿងក្តីព្រហ្មទណ្ឌនេះតែម្តង។
ជំពូកទី១                                  សិទ្ធិមនុស្ស
១.និយមន័យ
សិទ្ធិ គឺជាការទាមទារ ឬការប្រគល់អំណាចដែលបុគ្គលម្នាក់ៗ​ជឿថាគេត្រូវមាន ។
មនុស្ស គឺជាសភាវៈមួយដែលមានលក្ខណៈខុសពីសត្វដទៃហើយមានគំនិតប្រាជ្ញាជឿនលឿន​ ឬក៏ខ្ពស់ជាងសត្វ ។ អត្ថន័យពិសេសនេះគឺវាជាប់បាក់ព័ន្ធទៅនឹងសិទ្ធិទាំងឡាយ ដែលសំខាន់សម្រាប់ភាពជាមនុស្ស ដូចជា​ ការរស់រានមានជីវិត(សិទ្ធិរស់រានមានជីវិត) ការការពារបូរណៈភាពរាងកាយ (សិទ្ធិការពារបូរណៈភាពរាងកាយ) ការវៀរចាក់សេក្តីឈឺចាប់ (សិទ្ធិឲ្យគេប្រប្រឹត្តមកលើខ្លួនក្នុងនាមជាមនុស្ស) ការទទួលបានលក្ខខ័ណ្ឌការងារល្អ (សិទ្ធិទទួលបាននូវការងារដែលខ្លួនពេញចិត្ត) មានឳកាសទទួលបាននូវការអប់រំល្អមួយ និងសិទ្ធិបញ្ចេញមតិជាដើម ។
ដូច្នេះ សិទិ្ធមនុស្ស គឺជាអ្វីៗដែលសំខាន់ចាំបាច់សម្រាប់ការរស់រានមានជីវិតប្រកបដោយសេក្តីថ្លៃថ្នូរក្នុងភាពជាមនុស្ស ។
សិទិ្ធមនុស្ស គឺជាសិទ្ធិរបស់យើងទាំងអស់គ្នា ទាំងអស់គ្នាជាពលរដ្ឋនៃរដ្ឋមួយដែលធ្វើឡើងក្នុងក្របខណ្ឌច្បាប់ ។ នេះមានន័យថាប្រសិនបើសិទ្ធិនោះបង្កើតដោយច្បាប់ហៅថា “សិទ្ធិតាមផ្លូវច្បាប់” ដែលច្រើនពាក់ព័ន្ធនឹងរឿងក្តីព្រហ្មទណ្ឌ ។
សិទ្ធិត្រូវបានគេបែងចែកជាសិទ្ធិសីលធម៌(Moral Rights) និងសិទ្ធិនីត្យានុកូល(Legal Rights)
សិទ្ធិសីលធម៌(Moral Rights) គឺជាប្រភេទសិទ្ធិដែលមនុស្សចេះយល់ដឹង យល់ឃើញនៅក្នុងបរិបទសង្គមមួយដែលគេកំពុងរស់នៅ ឬក៏ក្នុងវប្បធម៌របស់ពួកគេដែលវាមិនមានលក្ខណៈចាប់បង្ខំទេគឺការប្រតិបត្តិរបស់មនុស្សដែលយល់ថាត្រឹមត្រូវ ។ សិទ្ធិសីលធម៌(Moral Rights) មានដូចជា ការអោនលំទោនចំពោះចាស់ទុំជាដើម ។ សិទ្ធិសីលធម៌មានលក្ខណៈបីសំខាន់ៗ គឺ
o   សិទ្ធិដែលសំខាន់ចាំបាច់
o   សិទ្ធិដែលប្រចាពលរដ្ឋគោរពចាំបាច់
o   សិទ្ធិដែលពុំមានចែងជាលាយលក្ខណ៍អក្សរ ។
សិទ្ធិនីត្យានុកូល(Legal Rights) គឺជាច្បាប់ជាអ្នកបង្កើតឡើង ហើយវាតំណាងឲ្យផលប្រយោជន៍ណាមួយដែលរដ្ឋការពារ ។ ម្យ៉ាងទៀតសិទ្ធិនីត្យានុកូល(Legal Rights)នេះ អាចមានលក្ខណៈចាប់បង្ខំ ។
២. គំនិតជាមូលដ្ឋានស្តីពីសិទ្ធិមនុស្ស
២.១. តម្រូវការជាមូលដ្ឋានរបស់មនុស្ស
មនុស្សម្នាក់ៗមានតម្រូវការជាចាំបាច់សម្រាប់ការរស់នៅទោះជាពួកគេទាំងនោះមានឋានៈមិនស្មើគ្នា ជាតិសាសន៍ អម្បូរជនជាតិ និងសាសនាផ្សេងគ្នាក៏ដោយ ក៏ពួកគេមានតម្រូវការជាមូលដ្ឋានដូចគ្នា ដូចជា៖
-        ជីវិតខាងរាងកាយ
·         បូរណៈភាពរាងកាយដែលមិនត្រូវប៉ះពាល់  - មិនត្រូវបានសម្លាប់ ឬធ្វើទារុណកម្ម
·         ចលនាដោយសេរីនៃរូបកាយ - ការធ្វើដំណើរ និងតាំងលំនៅ គ្មានការចាប់ខ្លួនតាមទំនើងចិត្ត និងគ្មានទាសភាព
·         មធ្យោបាយចិញ្ចឹមជីវិត
§  មុខរបរ - ជ្រើសរើស និងបំពេញការងារក្នុងភាពត្រឹមត្រូវ
§  កម្មសិទ្ធិ - ទទួលបានផលការងារដោយគ្មានការដក់ហូតតាមទំនើងចិត្ត
§  សន្តិសុខសង្គម - សម្រាប់មនុស្សចាស់ ជនពិការ និងក្មេង ។
·         សុខភាព
-        ជីវិតខាងផ្លូវចិត្ត
·         ជំនឿនយោបាយ និងសាសនា
·         គ្រួសារ - ទំនាក់ទំនងមនុស្ស
·         ការអប់រំ
·         វិស័យឯកជន - គ្មានការឆែកឆេរផ្ទះតាមទំនើងចិត្ត ។
-        ការរស់នៅជាក្រុម
·         ការទំនាក់ទំនង - សេរីភាពក្នុងការបញ្ចេញមតិយោបល់ និងសេរីភាពក្នុងការទទួលពត៌មាន
·         សមាគម - សេរីភាពក្នុការចូលរួមប្រជុំ សេរីភាពក្នុងការបង្កើតជាក្រុម ឬជាសមាគម
·         ការចូលរួម - ការបោះឆ្នោត
២.២. ការមិនគោរពតម្រូវការជាមូលដ្ឋានរបស់អ្នកដ៏ទៃ
ក្នុងករណីជាច្រើនតម្រូវការជាមូលដ្ឋាននៃបុគ្គលផ្សេងទៀតមិនគោរព៖
-        អ្នកដែលមាននិន្នាការនយោបាយ ឬជំនឿសាសនាខុសគ្នាត្រូវបានបង្ក្រាប ចាប់ខ្លួន ឬសម្លាប់
-        ស្ត្រីត្រូវទទួលការវាយដំពីសហព័ន្ធ
-        កុមារត្រូវលក់ដោយឈ្មួញកណ្តាល
-        ជនដែលមានសញ្ចាតិ ឬអំបូរជនជាតិភាគតិចផ្សេងគ្នាត្រូវបានបណ្តេញចេញ ប្លន់ ឬសម្លាប់
-        ឧក្រិដ្ឋជនត្រូវបានគេធ្វើទារុណកម្ម និងសម្លាប់
-        ឧក្រិដ្ឋជនលួចទ្រព្យសម្បត្តិ
-        ប្រជាជនក្រីក្រត្រូវបានដកហូតយកដីដោយរំលោភបំពាន
តើមានមូលហេតុអ្វីខ្លះចំពោះការមិនគោរពនេះ ?
-        ការបែងចែករវាងមនុស្សមានតម្លៃ និងមនុស្សគ្មានតម្លៃ
-        ពួកគេត្រូបានគេមើលឃើថាមានកំហុស ដែលេជីវភាពរស់នៅរបស់ពួកគេ មិនស្របនឹងរូបភាពនៃពិភពលោកដ៏ឥតខ្ចោះមួយ ។ ការគាបសង្កត់ ឬ កំចាត់ ឬបណ្តេញពួកគេចេញពីប្រទេសវាហាក់បីដូចជាធ្វើឲ្យពិភពលោកមានលក្ខណៈដ៏ល្អឥតខ្ចោះ ។
-        ដំណោះស្រាយដោយហិង្សា ហាក់បីដូចជាងាយស្រួល ហើយបង្ហាញលទ្ធផលឆាប់រហ័សនៅពេលមានតម្រូវការផ្ទាល់ខ្លួនត្រូវបដិសេធ មនុស្សមានទំនោរបដិសេធតម្រូវការអ្នកដ៏ទៃផងដែរ ។
២.៣. ការឆ្លើយតបទៅនឹងការមិនគោរពតម្រូវការនៃសិទ្ធិមនុស្ស
គំនិតរបស់សិទ្ធិមនុស្សផ្តល់នូវចម្លើយ បី ដូចខាងក្រោមដើម្បីឆ្លើតបនឹងមូលហេតុ នៃការមិនគោរពដែលបានបញ្ជាក់ខាងលើ ៖
ក.គ្មានទេពិភពលោកឥតខ្ចោះ តែមានសេរី
តម្រូវការជាមូលដ្ឋានគ្រិះរបស់មនុស្សត្រូវតែការពារដោយ សិទ្ធិមនុស្ស នៅពេលដែលតម្រូវការជាមូលដ្ឋានរបស់មនុស្សត្រូវបានគោរពហើយត្រុវបានបំពេញគេអាចរស់នៅបានដោយសេរីក្នុងសង្កម និងអាចអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួនរបស់គេ និងមានគំនិតឆ្នៃប្រឌិតក្នុងផ្លូវល្អ ។ ដូច្នេះមនុស្សម្នាក់មានសិទ្ធិទាមទារនូវការគោរពដល់តម្រូវការរបស់ខ្លួនពីជនានុជនទាំងឡាយ ។ កត្តានេះមិនអាចបង្កើតឲ្យមានពិភពលោកមួយល្អឥតខ្ចោះនោះទេតែឲ្យពិភពលោកមានយុត្តិធម៌ សន្តិភាព​និងស្ថេរភាព ។
ខ.គ្មានការបែងចែករវាងមនុស្ស តែមានតម្លៃស្មើគ្នា
            មនុស្សគ្រប់រូបខុសៗគ្នាតែមនុស្សម្នាក់ៗមានតម្រូវការដូចគ្នា ។ ការការពារតម្រូវការ និងការផ្តល់នូវសេរីភាពមិនត្រូវធ្វើតែមនុស្សមួយចំនួនទេ មនុស្សគ្របរូបត្រូវទទួលបានតម្លៃស្មើគ្នា ។ មិនគួរមាននរណាម្នាក់ត្រូវបានកំចាត់ពីសង្គមឡើយ ។
            គ. ដំណោះស្រាយជម្លោះដោយអហិង្សា តែមានវិធាន
            វិវាទត្រូវតែដោះស្រាយតាមផ្លូវច្បាប់ ។ គោលបំណងតែមួយគត់របស់ច្បាប់ គឺការពារនិងធ្វើឲ្យមានសិទ្ធិមនុស្សមានតម្លាលភាព ។
            ២.៤.សិទ្ធិមនុស្ស និងសេរីភាពសាធារណៈ
ក. សិទ្ធិវិជ្ជមាននិងសិទ្ធិអវិជ្ជមាន
នីតិវិជ្ជមាន ជានីតិដែលគេកំពុងអនុវត្ត និងនៅជាធរមាន ។
នីតិអវិជ្ជមាន គឺជានីតិ ឬសិទ្ធិដែលអាចឲ្យមនុស្សចេះដឹង ឫយល់ឃើញតាមរយៈការទុកឲ្យមនុស្សនៅឯកឯង ដោយមិនមាននរណាម្នាក់ ឫអាជ្ញាធរណាមួយមកជ្រៀតជ្រែករំខាន ។ ម្យ៉ាងវិញទៀត យើងអាចនិយាយបានថា សិទ្ធិវិជ្ជមាននិងសិទ្ធិអវិជ្ជមាន គឺជាការទាមទារឲ្យមាននូវទីកន្លែងមួយ មានសុវត្ថិភាព ឬក៏សន្តិសុខសំរាប់បុគ្គលម្នាក់ៗ ពោលគឺ គ្មាននរណាមួយមកជ្រៀតជ្រែកបាន ។ ឧទាហរណ៍ ៖ សេរីភាពក្នុងការបញ្ចេញមតិ  សេរីភាពក្នុងការធ្វើដំណើរ សេរីភាពក្នុងការជ្រើសរើសមុខរបរជាដើម ។
ហើយសិទ្ធិអវិជ្ជមានជាសិទ្ធិដែលទាក់ទងនឹងការមិនរំលោភបំពានទៅលើជីវិតឯកជនរបស់បុគ្គល ។
ឧទាហរណ៍ ៖ ជីវិតឯកជនរបស់បុគ្គលមានដូចជា ផ្ទះ លិខិតឆ្លើយឆ្លង ទូរសារ ទូរស័ព្ទ សិទ្ធិខាងរូបភាព សេរីភាពខាងសាសនាជាដើម ។
            សិទ្ធិវិជ្ជមាន ជាទីកន្លែងមួយដែលត្រូវបំពេញនូវវត្ថុពិតប្រាកដ  អ្វីដែលមានជាក់ស្តែង ឬជាសិទ្ធិដែលប្រគល់ឲ្យមនុស្សគ្រប់រូបទាមទារ ឬប្រគល់នូវអំណោយឲ្យមានអ្វីមួយ ។ សិទ្ធិវិជ្ជមានតម្រូវឲ្យមានអន្តរាគមន៍ពីរដ្ឋដែលជាលក្ខណៈសំខាន់របស់សិទ្ធិនេះ ។
ឧទាហរណ៍ ៖ សិទ្ធិទទួលបានការសិក្សារៀនសូត្រ  សិទ្ធិទទួលបានសន្តិសុខសង្គម...​ ។
ü  ការរំលោភសិទ្ធិអវិជ្ជមាន និងសិទ្ធិវិជ្ជមានកើតឡើងយ៉ាងដូចម្តេច ?
ការរំលោភសិទ្ធិអវិជ្ជមាន គឺស្តែងឡើងពីភាពជាក់ស្តែង ។
ឧទាហរណ៍ ៖ ការរុះរើផ្ទះអ្នកដ៏ទៃ ដែលផ្ទះរបស់គេមានការ ការពារដោយច្បាប់ត្រឹមត្រូវ ការទៅឆែកឆេរផ្ទះអ្នកដ៏ទៃ ដោយគ្មានហេតុផលច្បាស់លាស់និងស្របច្បាប់។
ការរំលោភសិទិ្ធវិជ្ជមាន ស្តែងឡើងពីការមិនយកចិត្តទុកដាក់ចំពោះបញ្ហាដែលកើតមាន ឬមិនរវីរវល់នឹងសិទិ្ធនោះ ។
ឧទាហរណ៍ ៖ ការមិនយកចិត្តទុកដាក់ព្យាបាលអ្នកជម្ងឺនៅមន្ទីរពេទ្យ ការមិនរវីរវល់សាងសង់សាលារៀនរបស់ក្រសួងអប់រំ។
ខ. សិទិ្ធមនុស្ស និង សេរីភាពសាធារណៈ
សិទិ្ធមនុស្ស មានសញ្ញាណចាស់ មានលក្ខណៈទូលំទូលាយ មានលក្ខណៈមិនសូវច្បាស់លាស់ប៉ុន្មានទេ ។ រីឯសេរីភាពសាធារណៈមានសញ្ញាណថ្មី គឺជាសិទិ្ធដែលគេទើបតែទទួលស្គាល់មានលក្ខណៈច្បាស់លាស់ជាងមានលក្ខណៈគតិយុត្តជាង ។ សេរីភាពសាធារណៈដែលត្រូវបានទទួលស្គាល់នោះ គឺត្រូវបានទទួលស្គាល់ដោយច្បាប់ ម៉្យាងទៀតសេរីភាពសាធារណៈមាន នៅក្នុងលិខិតបទដ្ឋានអន្តរជាតិ មាននៅក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ព្រហ្មទណ្ឌ ច្បាប់រដ្ឋបាល ច្បាប់រដ្ឋប្បវេណី និងច្បាប់ដទៃទៀត ។ សេរីភាពសាធារណៈនេះមានទំនាក់ទំនងរវាងបុគ្គល និងរដ្ឋ ប៉ុន្តែបើបុគ្គល និងបុគ្គល វាមិនមែនជាសេរីភាពសាធារណៈទេ ។ បើសេរីភាពនោះត្រូវបានទទួលស្គាល់ គឺបុគ្គលមានសិទិ្ធប្រព្រឹត្តសកម្មភាពរបស់ខ្លួនឯងគ្រប់បែបយ៉ាង។
v  សេរីភាពនៅប្រទេសបារាំង
សេរីភាពនៅប្រទេសបារាំងត្រូវបានបែងចែកជាបីគឺ សេរីភាពខាងគំនិត សេរីភាពរបស់បុគ្គល សេរីភាពខាងសង្គម។
o   សេរីភាពខាងគំនិត
សេរីភាពខាងគំនិតគឺសំដៅទៅលើ៖
·         សេរីភាពខាងសម្បជញ្ញៈ និងសេរីភាពខាងបញ្ចេញមតិ
·         សេរីភាពខាងសារព័ត៌មាន
·         សេរីភាពផ្តល់ព័ត៌មានខាងសោតទស្សន៍
·         សេរីភាពក្នុងការសំដែងខ្សែភាពយន្ត
·         សេរីភាពខាងជំនឿ និងការប្រតិបត្តិខាងសាសនា
o   សេរីភាពរបស់បុគ្គល
សេរីភាពរបស់បុគ្គល គឺសំដៅទៅលើ៖
·         សេរីភាពដែលបុគ្គលបានរួចផុតពីការភិតភ័យ មានសន្តិសុខ
·         សេរីភាពធ្វើដំណើរទៅមក
·         សេរីភាពក្នុងការធ្វើចរាចរ និងចតយានជំនិះ
·         ការកំណត់សេរីភាពធ្វើដំណើរទៅមករបស់ជនបរទេស
·         សិទិ្ធមានជីវិតរស់នៅ
·         សិទិ្ធស្លាប់ (សុមរណ៍) “Euthanasia” ។ សិទិ្ធស្លាប់នេះមានបីករណី គឺ ការរំលូតកូន អត្តឃាត សុមរណ៍ (ការស្លាប់ដោយស្រួល)
·         សិទិ្ធចំពោះបូរណភាពរាងកាយរបស់បុគ្គល និងអញ្ញត្តកម្ម
·         សិទិ្ធគោរពជីវិតឯកជនរបស់បុគ្គល
o   សេរីភាពខាងសង្គម
·         សេរីភាពខាងជំនួញ ឧស្សាហកម្ម
·         សិទិ្ធនៃកម្មសិទិ្ធ
·         គោលការណ៍ស្មើភាព
·         សេរីភាពក្នុងការសម្តែងមតិ និងចូលរួមប្រជុំ
·         សិទិ្ធខាងសមាគមន៍
·         សិទិ្ធពលករ ។ សិទិ្ធពលករនេះមាន ដូចជាសេរីភាពខាងសហជីព (កម្មករ និងនយោជិក) សិទិ្ធធ្វើកូដកម្ម។
៣. អត្ថបទច្បាប់ដែលបញ្ជាក់ពីគំនិតសិទ្ធិមនុស្ស
នៅក្នុងឆ្នាំ១៩៩៨​​ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីប្រកាសស្តីពីសិទ្ធិ  និងការទទួលខុសត្រូវរបស់បុគ្គល ក្រុម និងអង្គការសង្គម ក្នុងការលើកស្ទួយនឹងការការពារសិទ្ធិមនុស្ស  និងសេរីភាពជាមូលដ្ឋានដែលត្រូវទទួលស្គាល់ជាសកល ។​ ហើយដើម្បីគាំទ្រ និងផ្តល់លទ្ធភាពដល់សកម្មភាពសន្តិភាពដើម្បីសិទ្ធិមនុស្ស​ ។ ទោះជាសកម្មភាពនោះ​​ធ្វើឡើងជាបុគ្គល ឬជាក្រុមក្តី រដ្ឋមានភាកិច្ចការពារជនទាំងអស់ដែលប្រើប្រាស់  សិទ្ធិស្របច្បាប់ ដោយគ្មានការប្រើអំពើហឹង្សា​ ការគំរាមគំហែង ការសងសឹក​ ការគាបសង្កត់ ឬការធ្វើតាមទំនើងចិត្ត ។
ហើយនៅក្នុងសេចក្តីប្រកាសរបស់សហប្រជាជាតិ​ស្តីពីអ្នកការពារសិទ្ធិមនុស្ស  គឺជាឬសគល់នៃសិទ្ធិទាំងឡាយ ដែលមានចែងក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងបានធានាការពារនៅក្នុងសន្ធិសញ្ញានានាស្តីពីសិទ្ធិមនុស្សអន្តរជាតិ ដែលប្រទេសកម្ពុជាបានទទួលយក និងបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ហើយដែលជាផ្នែកនៃច្បាប់ជាតិ​ ។
សេចក្តីប្រកាសនេះលើកកំពស់សិទ្ធិរបស់សកម្មជនការពារសិទ្ធិមនុស្សដូចជា គឺ
ü  សិទ្ធិដឹង​ សិទ្ធិស្វែងរក​ សិទ្ធិបាន សិទ្ធិទទួល និងសិទ្ធិរក្សាព័ត៌មានស្តីពីសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន សិទ្ធិបោះពុម្ពផ្សាយ​​ សិទ្ធិចែករំលែក​​ ឬផ្សព្វផ្សាយមតិយោបល់ ព័ត៌មាន និងចំណេះដឹង ស្តីពីសិទ្ធិ និងសេរីភាពទាំងនេះ និងសិទ្ធិទាញចំណាប់រម្មណ៍របស់សាធារណជន ។
ü  ចូលរួមសកម្មភាពដោយសន្តិវិធីប្រឆាំងនឹងការរំលោភបំពានសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ។
ü  សិទ្ធិស្វែងរក សិទ្ធិទទួល និងសិទ្ធិប្រើប្រាស់ធនធានផ្សេងៗក្នុងគោលបំណងជាក់លាក់ ដើម្បីលើកស្ទួយ និងការពារសិទ្ធិមនុស្ស តាមរយៈមធ្យោបាយដោយសន្តិវិធី​ ។
ü  សិទ្ធិបញ្ជូនសំណើរ ឬការរិះគន់ ដើម្បីធ្វើឲ្យប្រសើរឡើងថែមទៀតដល់ស្ថាប័ន ទីភ្ញាក់ងារ និងអង្គការនានារបស់រដ្ឋាភិបាល ដែលពាក់ព័ន្ធនឹងការងារសាធារណៈ និងសិទ្ធិទាញការចាប់អារម្មណ៍លើទិដ្ឋភាពការងាររបស់ខ្លួន ដែលអាចរារាំងដល់ការលើកស្ទួយ ការការពារ និងការទទួលបានសិទ្ធិមនុស្ស ។
សេចក្តីប្រកាសៈ
        មាត្រា​​ ១៖ ជនគ្រប់រូប​មានសិទ្ធិដោយម្នាក់ៗ និងរួមជាមួយអ្នកដទៃ ក្នុងការលើកស្ទួយ និងការខំប្រឹងប្រែង ឲ្យសម្រេចបាននូវសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាននៅថា្នក់ជាតិ និងថ្នាក់អន្តរជាតិ ។
          មាត្រា ២៖ រដ្ឋនីមួយៗមានការទទួលខុសត្រូវ និងករណីកិច្ចមុនគេបង្អស់ក្នុងការការពារ​ និងលើកស្ទួយ និង​អនុវត្តន៍ សិទ្ធិមនុស្ស​ និងសេរីភាពមូលដ្ឋានទាំងអស់ ដោយការអនុម័តជាអាទិ៍នូវវិធានការដែលអាចចាំបាច់ដើ​ម្បី​បង្កើត​​រាល់ល័ក្ខខ័ណ្ឌចាំបាច់ក្នុងវិស័យ សង្គមកិច្ច នយោបាយ និងវិស័យផ្សេងៗទៀត ព្រមទាំងការ​ធានា​ខាង​​ផ្លូវ​ច្បាប់ដែលចាំបាច់ដើម្បីធានាឲ្យជនគ្រប់រូប ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួនដោយ ម្នាក់ៗឯង និងដោយ​រួម​​​ជាមួយអ្នកដទៃអាចប្រើប្រាស់សិទ្ធិ   និងសេរីភាពទាំងអស់នោះក្នុងការអនុវត្តជាក់ស្តែង ។
រដ្ឋនីមួយៗត្រូវអនុម័តវិធានការផ្លូវច្បាប់រដ្ឋបាល និងវិធានការផ្សេងទៀតដែលចាំបាច់ ដើម្បីធានា​ថា​ សិទ្ធិ និងសេរីភាពដែលចែងក្នុងសេចក្តីប្រកាសនេះ ត្រូវបានធានាប្រកបដោយប្រសិទ្ធិភាព ។
            មាត្រា ៣ ៖ ច្បាប់ប្រទេស ដែលស្របនឹងរដ្ឋធម្មនុញ្ញសហប្រជាជាតិ និងកាតព្វកិច្ចអន្តរជាតិផ្សេងៗ​ទៀតរបស់រដ្ឋក្នុងវិស័យសិទ្ធិមនុស្ស​ និងសេរីភាពមូលដ្ឋាន គឺជាក្របខ័ណ្ឌច្បាប់ដែលនៅក្នុងនោះសិទ្ធិមនុស្ស និង​សេរីភាពមូលដ្ឋានត្រូវតែបានអនុវត្តន៍ និងប្រើបា្រស់ ហើយក្នុងនោះសកម្មភាពទាំងអស់ ដែលមានចែងក្នុង​សេច​ក្តី​​ប្រកាសនេះ ដើម្បីលើកស្ទួយ ការពារ និងធ្វើឲ្យសម្រេចប្រកបដោយប្រសិទ្ធិភាព នូវសិទ្ធិ និងសេរីភាពទាំងនេះ​ត្រូវ​បានធ្វើឡើង ។      
          មាត្រា  ៥ ៖ ដើម្បីលើកស្ទួយ និងការពារសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាន ជនគ្រប់រូបមានសិទ្ធិដោយ​ម្នាក់ឯង និងដោយរូមជាមួយអ្នកដទៃនៅថ្នាក់ជាតិ និងថ្នា់ក់អន្តរជាតិ ៖
            ក.ជួប​ ឬប្រជុំដោយសន្តិវិធី
            ខ.បង្កើត ចូលជាសមាជិក និងចូលរួមក្នុងអង្គការក្រៅរដ្ឋាភិបាល សមាគម ឬក្រុម
            គ.ឆើ្លយឆ្លងជាមួយអង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិ ។
            ការទទួលស្គាល់សេចក្តីថ្លៃថ្លូរ ជាប់ពីកំណើតរបស់សមាជិកទាំងអស់នៃគ្រួសារមនុស្ស ហើយនឹងការទទួលស្គាល់សិទ្ធិស្មើភាពគ្នា និងសិទ្ធិមិនអាចលក់ ដូរ ផ្ទេរ ឬដកហូតបាន គឺជាគ្រឹះនៃសេរីភាព យុត្តិធម៌ និងសន្តិភាពក្នុងពិភពលោក ។​
ការមិនទទួលស្គាល់នឹងការប្រមាថមើលងាយសិទ្ធិមនុស្ស បាននាំទៅកាន់អំពើព្រៃផ្សៃសាហាវយង់ឃ្នង ធ្វើឲ្យក្តៅក្រហាយដល់សតិសម្បជញ្ញៈមនុស្សជាតិ និងការកើតឡើងនូវពិភពលោកមួយ ដែលមនុស្សជាតិត្រូវមានសេរីភាពក្នុងការនិយាយស្តី និងជំនឿរួចផុតពីភាពភ័យខ្លាច និងទុគ៌តភាព ត្រូវបានប្រកាសថាជាសេចក្តីប្រាថ្នាដ៏ ខ្ពស់បំផុតរបស់មនុស្សទូទៅ ។ សិទ្ធិមនុស្សនេះត្រូវបានការពារដោយនីតិរដ្ឋ ដើម្បីជៀសវាងកុំឲ្យមនុស្សបង្ខំចិត្តជា ចុងក្រោយបង្អស់ ធ្វើការបះបោរប្រឆាំងទល់នឹងអំណាចផ្តាច់ការ និងការគាបសង្កត់  
ប្រជាពលរដ្ឋទាំងអស់នៃសហប្រជាជាតិ បានប្រកាសបញ្ជាក់សារជាថ្មីក្នុងធម្មនុញ្ញសហប្រជាជាតិ នូវជំនឿ របស់ខ្លួនទៅលើសិទ្ធិមូលដ្ឋាននៃមនុស្សលើសេចក្តីថ្លៃថ្លូរ លើតម្លៃរបស់មនុស្ស និងលើសមភាពនៃសិទ្ធិរវាងបុរស និងស្រ្តី  និងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ រដ្ឋជាសមាជិកទាំងអស់សន្យានឹងធានាគោរពសិទ្ធិ សកល និងសេរីភាពមូលដ្ឋានឲ្យបានសម្រេច ។
តាមមាត្រានៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ៖
មាត្រា ១ ៖ មនុស្សទាំងអស់កើតមកមានសេរីភាពនឹងសមភាពក្នុងផ្នែកសេចក្តីថ្លៃថ្លូរ និងសិទ្ធិ ។ មនុស្ស មានវិចារណៈញ្ញាណ និង សតិសម្បជញ្ញៈជាប់ពីកំណើត ហើយគប្បីប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកក្នុង​ស្មារតី​ភាត​រភាព​ជាបង​ប្អូន ។
មាត្រា ៣ ៖ បុគ្គលម្នាក់ៗ មានសិទ្ធិរស់រានមានជិវិត សេរីភាព និងសន្តិសុខផ្ទាល់ខ្លួន​ ។
មាត្រា ៤ ៖ គ្មានជនណាម្នាក់ ស្ថិតនៅក្នុងទាសភាព ឬស្ថិតក្នុងភាពជាអ្នកបម្រើដាច់ថ្លៃឡើយ ។ ទាសភាព និងទាសពាណិជ្ជកម្ម ត្រូវហាមឃាត់​ ទោះតាមទម្រង់ណាក៏ដោយ ។
មាត្រា ៥ ៖ គ្មានជនណាម្នាក់ ត្រូវទទួលទារុណកម្ម ឬទណ្ឌកម្ម ឬប្រព្រឹត្តកម្មកាចសាហាវ ឥតមនុស្សធម៌ ឬថោកទាបបានឡើយ ។
មាត្រា ៧ ៖ មនុស្សគ្រប់រូប មានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ និងមានសិទ្ធិទទួលការការពារពីច្បាប់ស្មើៗគ្នាដោយគ្មានការរើសអើង ។ មនុស្សគ្រប់រូបមានសិទ្ធិទទួលការការពារស្មើៗគ្នាប្រឆាំងនឹងការរើសអើងណា ដែល រំលោភលើសេចក្តីប្រកាសនេះ ព្រមទាំងប្រឆាំងនឹងការញុះញង់ឲ្យមានការរើសអើង ។
មាត្រា ៨ ៖ មនុស្សគ្រប់រូប មានសិទ្ធិរកដំណោះស្រាយជាក់ស្តែងមួយនៅចំពោះមុខសាលាជំរះក្តីជាតិ ដែលមានសមត្ថកិច្ចចំពោះអំពើទាំងឡាយណាដែលរំលោភសិទ្ធិមូលដ្ឋានរបស់ខ្លួន ដែលត្រូវបានទទួលស្គាល់ដោ​យរដ្ឋធម្មនុញ្ញ ឬដោយច្បាប់ ។
មាត្រា ៩ ៖ គ្មានជនណាម្នាក់ ត្រូវបានចាប់ខ្លួន ឃុំខ្លួន ឬនិរទេសខ្លួនដោយបំពានឡើយ ។
លក្ខន្តិកៈទីក្រុងរ៉ូមស្តីពីតុលាការព្រហ្មទណ្ឌអន្តរជាតិ
        លក្ខន្តិកៈទីក្រុងរ៉ូមស្តីពីតុលាការព្រហ្មទណ្ឌអន្តរជាតិ គឺតម្រូវឲ្យមានការបង្កើត (គោលការណ៍ស្តីពីការជួសជុលសំណងព្យសនកម្មដល់ ឬចំពោះជនរងគ្រោះ រួមទាំងបដិទានសំណងជាប្រាក់​ និងការស្តារនីតិ      សម្បទា) តម្រូវឲ្យរដ្ឋសភានៃរដ្ឋភាគីបង្កើតមូលនិធិទំនុកចិត្តមួយ សម្រាប់ជាប្រយោជន៍ដល់ជនរងគ្រោះដោយឧក្រិដ្ឋកម្មដែលស្ថិត ក្នុងដែនយុត្តាធិការរបស់តុលាការនេះ និងដល់តុលាការនេះឲ្យ(ការពារសុវត្ថិភាព សុខុមាលភាពផ្លូវចិត្ត​ និងផ្លូវកាយ សេចក្តីថ្លៃថ្លូរ និងសិទ្ធិឯកជនរបស់ជនរងគ្រោះ) ហើយអនុញ្ញាតិឲ្យជនរងគ្រោះចូលរួមនៅគ្រប់ (ដំណាក់ការ នៃនីតិវិធីដែលតុលាការយល់ព្រមថាជាការសមស្រប) ។
ក្នុងសេចក្តីប្រកាសអំពីសិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញកម្ពុជា
ជំពូកទី ៣​ ៖ ​​​​អំពីសិទ្ធិ និងករណីកិច្ចរបស់​​ប្រជាពលរដ្ឋខ្មែរ
          មាត្រា ៣១ ៖ ព្រះរាជាចក្រកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូចមាន​ចែងក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ការ​សហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា​ ព្រមទាំងអនុសញ្ញាទាំងឡាយ​ទាក់​ទង​ទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ ។
ប្រជាពលរដ្ឋខែ្មរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព ករណីកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ​ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ​ ។​ ការប្រើសិទ្ធិ​ សេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឲ្យប៉ះពាល់ដល់ សិទ្ធិ សេរីភាពអ្នកដទៃឡើយ ។​ ការប្រើសិទ្ធិ សេរីភាពនេះ ត្រូវប្រព្រឹត្តតាមល័ក្ខខណ្ឌកំណត់ក្នុងច្បាប់ ។
មាត្រា ៣២ ៖ ជនគ្រប់រូប មានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងសន្តិសុខផ្ទាល់ខ្លួន ។
មាត្រា ៣៣ ៖ ប្រជាពលរដ្ឋខែ្មរមិនអាចត្រូវបានដកសញ្ជាតិ និរទេស ឬចាប់បញ្ជូនខ្លួនទៅឲ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក ។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯ បរទេសត្រូវបានរដ្ឋគាំពារ ការទទួលសញ្ជាតិខ្មែរ ត្រូវកំណត់ក្នុងច្បាប់ ។
មាត្រា ៣៤ ៖ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឲ្យគេបោះឆ្នោត ។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ១៨ឆ្នាំមានសិទ្ធិបោះឆ្នោត ។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិត ២៥ឆ្នាំអាចឈរឈ្មោះឲ្យគេបោះឆ្នោត ជ្រើសតាំងជាតំណាងរាស្រ្ត ។ ប្រជាពលរដ្ឋខ្មែរទាំ ងពីរភេទ​​ ដែលមានអាយុយ៉ាងតិច ៤០ឆ្នាំអាចឈរឈ្មោះឲ្យគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា ។ បញ្ញត្តិបន្ថយសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត ត្រូវចែងក្នុងច្បាប់បោះឆ្នោត ។
មាត្រា ៣៥ ៖ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ​ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និង ដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ ។
មាត្រា ៣៧៖ ទ្ធិធ្វើកូដកម្មនិងធ្វើបាតុកម្មដោយសន្តិវិធីត្រូវយកមកអនុវត្តន៍ក្នុងក្របខ័ណ្ឌនៃច្បាប់ ។
មាត្រា ៣៩​ ៖ ប្រជាពលរដ្ឋខ្មែរមានសិទ្ធិប្តឹងបរិហារ ប្តឹងតវ៉ា ឬប្តឹងទារសំណងជួសជុលការខូចខាត ដែលបណ្តាលមកពីអំពើខុសច្បាប់របស់អង្គការរដ្ឋ របស់អង្គការសង្គម និងរបស់បុគ្គលិកនៃអង្គការទាំងនោះ ។ ការដោះ ស្រាយបណ្តឹងតវ៉ា និងសំណងជួសជុលការខូចខាត ជាសមត្ថកិច្ចរបស់តុលាការ​ ។                   
            ដូច្នេះសិទ្ធិមនុស្ស គឺជាវត្ថុដ៏សំខាន់ដែលប្រជាជាតិយើងនាំគ្នាការពារថែរក្សា និងនាំគ្នាបង្កើតយន្តការទាំងជាតិ និងអន្តរជាតិជាច្រើន ដូចជាយន្តការច្បាប់ យន្តការត្រួតពិនិត្យ យន្តការការពារជាដើម ដើម្បីធានានូវការគោរពឲ្យបាននូវសិទ្ធិមនុស្សជាសកលនៅក្នុងប្រជាជាតិយើងទាំងអស់គ្នា ។ ក្នុងចំណោមយន្តការខាងលើគេសង្កេតឃើញថាយន្តការច្បាប់មានប្រសិទ្ធិភាពជាងគេ ក្នុងចំណោមយន្តការដ៏ទៃផ្សេងទៀតក្នុងនោះមានទាំងយន្តការច្បាប់ជាតិ និងអន្តរជាតិជាអាទិ៍ក្នុងសេចក្តីប្រកាសអំពីសិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញកម្ពុជាក្នុងជំពូកទី ៣ ដែលចែងអំពីសិទ្ធិ និងករណីកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ     សេចក្តីប្រកាសអំពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លក្ខន្តិកៈទីក្រុងរ៉ូមស្តីពីតុលាការព្រហ្មទណ្ឌអន្តរជាតិ សេចក្តីប្រកាសនេះលើកកំពស់សិទ្ធិរបស់សកម្មជនការពារសិទ្ធិមនុស្សជាដើម ។ល។ ដូចនេះគ្រប់យន្តការទាំងអស់សុទ្ធតែសំខាន់ក្នុងការការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ។
ជំពូកទី ២                       សិទ្ធិបូរណៈរាងកាយ និងវិធានគតិយុត្តនានា
១. សិទ្ធិបូរណៈរាងកាយ​ក្នុងរដ្ឋធម្មនុញ្ញ និងសេចក្តីប្រកាសស្តីប្រកាសស្តីពីសិទ្ធិមនុស្ស
v  រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣
រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ។ រាល់ច្បាប់ និងឯកសារគតិយុត្តទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវអនុលោមទៅតាមរដ្ឋធម្មនុញ្ញ បើពុំនោះសោតច្បាប់ និងឯកសារគតិយុត្តទាំងនោះនឹងអធម្មនុញ្ញភាព ។
រដ្ឋធម្មនុញ្ញជាប្រភពនៃច្បាប់ ជាច្បាប់សរីរាង្គ ឬជាច្បាប់គ្រឹះរបស់ប្រទេសជាតិដែលចែងអំពីលក្ខណៈនិងគោលគំនិតនៃរដ្ឋាភិបាល ។​ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣ មកដល់បច្ចុប្បន្ននេះមាន ១៦ ជំពូក បែងចែកជា១៥៨មាត្រា ។ រដ្ឋធម្មនុញ្ញជាមូលដ្ឋានកំណត់អំពីជីវភាពផ្ទៃក្នុងនៃប្រទេសដាក់បញ្ញាត្តិអំពីកម្រិត និងរបៀបប្រើអំណាចរបស់រដ្ឋ ។ លើសពីនេះទៅទៀតរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាក៏ធានាយ៉ាងដាច់ខាតក្នុងការគោពសិទ្ធិមនុស្ស ។ ប្រភពផ្សេងៗទៀតនៃច្បាប់ គឺច្បាប់អន្តរជាតិ ។ ច្បាប់អន្តរជាតិបង្កើតទ្បើងដោយការព្រមព្រៀង រវាងប្រទេសជាតិជាច្រើន ។ លិខិតបទដ្ឋានជាច្បាប់អន្តរជាតិ ដែលប្រទេសកម្ពុជាបានអនុម័តច្បាប់យល់ព្រមប្រកាសឲ្យប្រើ មានច្រើនជាអាទិ៍ដូចជា សេចក្តីប្រកាសជាសាកល អំពីសិទ្ធិមនុស្ស អនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់គ្រប់រូបភាពលើការប្រកាន់ពូជសាសន៍ អនុសញ្ញាពាក់ព័ន្ធនឹងស្ថានភាពជនភៀសខ្លួន អនុសញ្ញាពាក់ព័ន្ធទៅនឹងការការពារជនស៊ីវិលក្នុងពេលមានសង្គ្រាម-ល-។
ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និង សិទ្ធិកុមារ ។
ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬ ស្ថានភាពឯទៀតឡើយ ។ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ ។ ការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមល័ក្ខខ័ណ្ឌកំណត់ក្នុងច្បាប់ ។[1]
ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួន ។ ទោសប្រហារជីវិត មិនត្រូវឱ្យមានឡើយ។
ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបានដកសញ្ជាតិ និរទេស ឬ ចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក ។[2]
ច្បាប់រ៉ាប់រងមិនឱ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាមួយឡើយ ។ ច្បាប់ការពារជីវិត កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនជនណាមួយនឹងអាចធ្វើទៅកើត លុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់ ។ ការបង្ខិតបង្ខំ ការធ្វើបាបលើរូបរាងកាយ ឬប្រព្រឹត្តិកម្មណាមួយដែលបន្ថែមទម្ងន់ ទណ្ឌកម្ម អនុវត្តចំពោះជនជាប់ឃុំឃាំង ឬជាប់ពន្ធនាគារត្រូវហាមឃាត់មិនឱ្យធ្វើឡើយ ។  អ្នកដៃដល់ អ្នករួមប្រព្រឹត្ត និងអ្នកសមគំនិតត្រូវទទួលទោសតាមច្បាប់ ។ ការទទួលសារភាព ដែលកើតឡើងពីការបង្ខិតបង្ខំតាមផ្លូវកាយក្ដី តាមផ្លូវចិត្តក្ដី មិនត្រូវទុកជាភស្តុតាងនៃពិរុទ្ធភាពទេ ។ វិមតិសង្ស័យ ត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ ។ ជនជាប់ចោទណាក៏ដោយ ត្រូវទុកជាមនុស្សឥតទោស ដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ ។ ជនគ្រប់រូប មានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការ  ។[3]
ការរើសអើងគ្រប់ប្រភេទ ប្រឆាំងនឹងស្ត្រីភេទ ត្រូវបំបាត់ចោល ។ ការធ្វើអាជីវកម្មលើការងាររបស់ស្ត្រី ត្រូវហាមឃាត់ ។[4]
អំពើលក់ដូរមនុស្ស អំពើធ្វើអាជីវកម្មផ្នែកពេស្យាកម្ម និងអំពើអាសអាភាសដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់នារី ត្រូវហាមឃាត់ ។ រដ្ឋ និងសង្គមយកចិត្តទុកដាក់បង្កលក្ខណៈឱ្យនារី ជាពិសេសនារីនៅជនបទ ដែលគ្មានទីពឹងបានទទួលការឧបត្ថម្ភ ដើម្បីមានមុខរបរ មានលទ្ធភាពព្យាបាលជំងឺ ឱ្យកូនទៅរៀន និង មានជីវភាពរស់នៅសមរម្យ  ។ [5]
រដ្ឋ ធានារក្សាការពារសិទ្ធិរបស់កុមារ ដែលមានចែងក្នុងអនុសញ្ញាស្ដីពីកុមារ ជាពិសេសសិទ្ធិមានជីវិតរស់នៅ សិទ្ធិទទួលការអប់រំរៀនសូត្រ សិទ្ធិត្រូវបានទទួលការគាំពារ ក្នុងស្ថានការណ៍មានសង្គ្រាម និងការការពារប្រឆាំងនឹងអាជីវកម្ម សេដ្ឋកិច្ច ឬកាមគុណលើកុមារ ។ រដ្ឋគាំពារប្រឆាំងនឹងការងារ ទាំងឡាយ ដែលអាចធ្វើឱ្យខូចដល់ការអប់រំ និងការរៀនសូត្ររបស់កុមារ ឬដែលនាំឱ្យអន្តរាយដល់សុខភាព ឬសុខុមាលភាពរបស់កុមារ ។[6]
v  សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស[7]
សិទ្ធិរស់រានមានជីវិត និងសន្ដិសុខផ្ទាល់ខ្លួន ។ មនុស្សម្នាក់ៗ សុទ្ធតែមានសិទ្ធិ អោយខ្លួនរស់នៅ បានដោយគ្មានការ គាបសង្កត់ និងមានសេចក្ដីសុខ ដល់ខ្លួនផង ។  
សិទ្ធិប្រាសចាកពីភាពខ្ញុំកញ្ជះគេ ។គ្មាននរណម្នាក់ត្រូវបានជាប់ជាជំនួញឬជាខ្ញុំកញ្ជះដាច់ថ្លៃឡើយ ។
សិទ្ធិរួចផុតពីការទទួលទារុណកម្ម ។ គ្មានជនណាម្នាក់ ត្រូវគេបង្ខំឲ្យទទួលរងទារុណកម្ម និងអំពើឃោរឃៅ អមនុស្សធម៌ ឬ បន្ថោកបន្ទាប់ឡើយ។
សិទ្ធិមានបុគ្គលិកលក្ខណះគតិយុត្ដ ។ សិទ្ធិឲ្យគេទទួលស្គាល់ បុគ្គលិកលក្ខណះគតិយុត្ដ របស់ខ្លួន នៅគ្រប់ទីកន្លែង ។
សិទ្ធិស្មើភាពចំពោះមុខច្បាប់ ។ មនុស្សគ្រប់រូបសុទ្ធិតែមានសិទ្ធិស្មើៗគ្នា នៅចំពោះមុខច្បាប់ហើយច្បាប់ត្រូវតែគ្រប់គ្រង និងការពារមនុស្សអោយបានស្មើៗ គ្នា ។
សិទ្ធិពឹងពាក់ស្ថាប័នតុលាការ ។ បុគ្គលគ្រប់រូប អាចពឹងពាក់ស្ថាប័នតុលាការជាតិ អោយជួយដោះស្រាយ និងទប់ទល់នូវរាល់ការរំលោភសិទ្ធិមនុស្សដែលរដ្ឋធម្មនុញ្ញ និងច្បាប់នានាបានទទួលស្គាល់ ។
សិទ្ធិទទួលសេរីភាព ។ គ្មាននរណាម្នាក់ ត្រូវគេចាប់ខ្លួន ឃុំឃាំង ឬ បណ្ដេញចេញក្រៅស្រុក តាមទំនើងចិត្ដបានឡើយ ។
សិទ្ធិទទួលបានយុត្ដិធម៌ ក្នុងការកាត់ទោស ។ ជនគ្រប់រូបត្រូវបានសិទ្ធិស្មើគ្នា ក្នុងការស្នើអោយ តុលាការឯករាជ្យ ពិនិត្យពិច័យមកលើការចោទប្រកាន់ ឬការកាត់ទោសណាមួយ ដោយគ្មានលំអៀង និងជាសាធារណះ ។
សិទ្ធិទទួលការធានា លើការកាត់ទោស ស្របតាមច្បាប់ ។ ជនជាប់ចោទ គ្រប់រូបត្រូវសន្មតថា ជាអ្នកឥតទោស រហូតដល់មានការកាត់ក្ដីត្រឹមត្រូវ និងជាសាធារណះ ។ គ្មានជនណាមួយត្រូវកាត់ទោស ចំពោះអំពើភ្លេច ភ្លាំង របស់ខ្លួន ដែលគ្មានចែងក្នុងច្បាប់ជាតិ និងអន្ដរជាតិឡើយ ហើយមិនត្រូវកាត់អោយធ្ងន់ជាងទោស ដែលខ្លួនបានប្រព្រឹត្ដជាដាច់ខាត ។
សិទ្ធិអោយមានច្បាប់ការពារតំលៃរបស់ខ្លួន ។ គ្មានជនណាម្នាក់ត្រូវគេជ្រៀតជ្រែកតាមទំនើងចិត្ដ ប៉ះពាល់ដល់គ្រួសារ ឬកិត្ដិយលរបស់ខ្លួនបានឡើយ ហើយច្បាប់ត្រូវតែមានវិធានការដើម្បីការពារនូវសិទ្ធិទាំងឡាយនោះ ។
២. សិទ្ធិបូរណៈរាងកាយ និងច្បាប់រដ្ឋប្បវេណី
សិទ្ធិបុគ្គលសំដៅទៅលើសិទ្ធិដែលមានអត្ថន័យនៃជីវិត រូបកាយ សុខភាព សេរីភាព នាម កិត្តិយស ភាពឯកជន ឬ ផលប្រយោជន៍ទាក់ទងនឹងលក្ខណៈបុគ្គលផ្សេងទៀត ។ សិទ្ធិទាំងនេះត្រូវភ្ជាប់ទៅនឹងបុគ្គល ។ សិទ្ធិទាំងនេះមិនអាចមានតម្លៃតបស្នង គិតជាប្រាក់បានទេព្រោះសិទ្ធិទាំងនេះមិនអាចលក់បាន ផ្ទេរបាន និង មិនអាចរឹបអូសបាន ហើយគ្មានអាជ្ញាយុកាលផងដែរ ។
គ្រប់មនុស្សជាតិទាំងអស់មានភាពស្នើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បូរ ភេទ ភាសា ជំនឿសាសនា ​ដើមកំណើតជាតិ ឋានៈ សង្គម ព្រទ្យសម្បត្តិ ធនធាន ឬស្ថានភាពឯទៀតឡើយ ហើយសិទ្ធិនេះត្រួវបានគេគោរព ចំពោះបូរណភាពរបស់បុគ្គលនោះទាំងរូបកាយ ទាំងផ្លូវចិត្ត។ រវាងបូរណភាពខាងរាងកាយ និងបូរណភាពខាងផ្លូវចិត្តវាមានភាពខុសគ្នា។​ សិទ្ធិបុគ្គលភាពក្នុងច្បាប់រដ្ឋប្បវេណី កំណត់ទៅលើសិទ្ធិពីរជាធំគឺ សិទ្ធិការពារខាងបូរណភាពរាងកាយ និងសិទ្ធិការពារខាងបូរណភាពផ្លូវចិត្ត ។
២.១. សិទ្ធិការពារខាងបូរណៈភាពរាងកាយ
សិទ្ធិការពារខាងបូរណភាពរាងកាយ គឺជាសិទ្ធិដែលជាគ្រឹះរបស់បុគ្គលម្នាក់ៗដែលត្រូវតែទទួលបាននូវការគោរពបូរណៈភាពរាងកាយ[8] ហើយដែលគ្រប់បុគ្គលមានសិទ្ធិមិនអាចប៉ះពាល់ទៅលើរាងកាយផ្ទាល់របស់ពួកគេ ។
សិទ្ធិបូរណរាងកាយ  គឺជាសិទ្ធិរបស់មនុស្សគ្រប់រូបមាន ដែលទាក់ទងទៅនឹងរូបរាងកាយ ឬបុគ្គលភាពក្នុងនាមជាមនុស្សត្រូវតែរក្សាឲ្យបាននូវបូរណៈភាពរបស់ខ្លួន ដែលគ្មាននរណាម្នាក់អាចរឹបអូសបាន ។
ប្រសិនបើមានការបារម្ភថានឹងអាចមានការរំលោភសិទ្ធិបុគ្គលដោយខុសច្បាប់ ឬមានការបារម្ភថាការរំលោភសិទ្ធិបុគ្គលដែលបានកើតឡើងហើយនោះ នឹងអាចបន្ត ឬនឹងអាចកើតឡើងទៀតដោយខុសច្បាប់អ្នកដែលមានសិទ្ធិបុគ្គលអាចទាមទារឲ្យបញ្ចប់ការរំលោភនោះបាន ។
២.១.១. បុគ្គលនៅក្រៅពាណិជ្ជកម្ម
សិទ្ធិការពារខាងបូរណភាពរាងកាយ បានចែងជាយូរអង្វែងមកហើយ ស្តីពីរាងកាយរបស់មនុស្ស ត្រូវស្ថិតនៅក្រៅពាណិជ្ជកម្ម ។
នៅក្នុងក្រឹតច្បាប់លេខ៣៨ បានចែងថា ៖ រាងកាយរបស់មនុស្ស គឺត្រូវស្ថិតនៅក្រៅពាណិជ្ជកម្ម។ មានន័យថា រាងកាយរបស់មនុស្សមិនមែនជាកម្មវត្ថុនៃកិច្ចសន្យា ។ បើសិនជាគូរភាគីទាំងពីរបានចុះកិច្ចសន្យាណាមួយដែលទាក់ទងនឹងសរីរាង្គមនុស្ស នោះកិច្ចសន្យានោះត្រូវបានចាត់ទុកជាមោឃភាពដាច់ខាត[9] ដោយសារតែកម្មវត្ថុនៃកិច្ចសន្យា មានលក្ខណៈផ្ទុយពីច្បាប់ សណ្តាប់ធ្នាប់សាធារណៈ និង ទំនៀមទំលាប់ប្រពៃណីល្អ ។ ដូច្នេះជនគ្រប់រូប ទោះបីជាមិនមែនជាភាគីនៃកិច្ចសន្យា ឬ ជាជនដែលមានប្រយោជន៍នៅក្នុងកិច្ចសន្យា ក៏អាចធ្វើការប្តឹងសុំមោឃភាពបានដែរ ។
ចាប់តាំងពីមានការហាមឃាត់​ អំពើទោសភាពដែលត្រូវអនុវត្តជាគោលការណ៍អំពីការទិញរាងកាយទាំងមូលរបស់មនុស្ស ។ សំណួរចោទសួរទាក់ទងផ្នែកមួយចំនួននៃរាងកាយដូចជា ឈាម សក់ ក្រចក ថាតើម្ចាស់ឈាមអាចធ្វើការបរិច្ចាកបាន ដោយមិនយកលុយជាថ្នូល បើមិនដូច្នេះទេគេនឹងចាត់ទុកវាថាជាការលក់ទំនិញឈាម ។
ចំពោះផ្នែកនីតិព្រហ្មទណ្ឌ ក៏មានវិធានការទាក់ទងទៅនឹង ការការពារបូរណភាពខាងរូបរាងកាយដូចគ្នា ដោយនីតិព្រហ្មទណ្ឌបានចែងពី បទល្មើសមួយចំនួនដូចជា បទល្មើស មនុស្សឃាត ការបង្ករបួលស្នាម ។
២.១.២. ការវះកាត់តាមវេជ្ជសាស្ត្រ
ការវះកាត់តាមវេជ្ជសាស្ត្រ គឺជាទំនាក់ទំនងរវាងអ្នកជម្ងឺ និងគ្រូពេទ្យដែលជាប់ទាក់ទងនឹងផ្នែកបច្ចេកទេសខាងផ្នែកវេជ្ជសាស្ត្រ ។ គ្រូពេទ្យអាចធ្វើការវះកាត់អ្នកជម្ងឺបានលុះត្រាតែគោរពទៅតាមលក្ខខ័ណ្ឌ ដែលច្បាប់បានកំណត់សម្រាប់ប្រតិបត្តិការវះកាត់៖
-        ការវះកាត់ត្រូវមានលក្ខណៈចាំបាច់បន្ទាន់
-        មានការព្រមព្រៀងពីអ្នកជម្ងឺ
ក.​ ការវះកាត់ចាំបាច់បន្ទាន់
ការវះកាត់​ ឬការព្យាបាលត្រូវមានការយល់ព្រមពីអ្នកជម្ងឺ ។ តែករណីខ្លះត្រូវបានលើកលែងការទទួលខុសត្រូវរដ្ឋប្បវេណី ឬ ព្រហ្មទណ្ឌដូចជា៖ ការវះកាត់បន្ទាន់ គឺជាករណីមួយដែលគ្រូពេទ្យត្រូវធ្វើការវះកាត់បន្ទាន់ ដើម្បីសង្គ្រោះអ្នកជម្ងឺ ឬគ្រោះថ្នាក់ធ្ងន់ធ្ងរ​ ដោយមិនចាំបាច់មានការព្រមព្រៀងពីអ្នកជម្ងឺ និងក្រុមគ្រួសាររបស់អ្នកជម្ងឺ ពីព្រោះនេះជាកាតព្វកិច្ចរបស់គ្រូពេទ្យនៅក្នុងមុខជំនាញវិជ្ជាជីវៈរបស់ខ្លួន ដែលមានភារកិច្ចត្រូវតែសង្រ្គោះ និងព្យាបាលអ្នកជម្ងឺ ។
ខ. ការព្រមព្រៀងរបស់អ្នកជម្ងឺ
នៅក្នុងកាលទេសៈធម្មតា ការវះកាត់និងព្យាបាលរបស់គ្រូពេទ្យទៅលើអ្នកជម្ងឺចាំបាច់ ត្រូវមានការព្រមព្រៀងរបស់អ្នកជម្ងឺ ឬ ក្រុមគ្រួសារ និងអ្នកអាណាព្យាបាលរបស់អ្នកជម្ងឺ ។
បើជាអនីតិជន ត្រូវមានការព្រមព្រៀង ពីឪពុកម្តាយ ឬ អាណាព្យាបាល ។ បើក្នងករណីអ្នកជម្ងឺជានីតិជនត្រូវមានការព្រមព្រៀងពីខ្លួនឯងផ្ទាល់ ឬក្រុមគ្រួសារ និងអាណាព្យាបាល ។
២.១.៣. សរីរាង្គ និង ផលិតផល
អាស្រ័យដោយសារសង្គមបច្ចុប្បន្នមានការរិកចម្រើនផ្នែកវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រជាចលនាមួយរុញច្រានឲ្យពិភពលោកមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស វិជ្ជាពេទ្យ ក៏បានធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សដែរគឺឈានទៅដល់ការផ្សាំ និង បន្លាស់សរីរាង្គមនុស្ស ។ គ្រូពេទ្យអាចធ្វើការផ្លាស់ប្តូរសរីរាង្គរបស់អ្នកស្លាប់ ឲ្យមកជាអ្នករស់ដែលមានជម្ងឺ ។ ការធ្វើអំណោយនេះត្រូវបានធ្វើឡើង ដោយមានការព្រមព្រៀងពីអ្នកស្លាប់ជាមុនសិន ។
ក្នុងសារប្រយោជន៍នៃការព្យាបាល អ្នកច្បាប់បច្ចុប្បន្នបានទទួលស្គាល់ ការធ្វើអំណោយជាសរីរាង្គ មនុស្ស ដោយមានភ្ជាប់នូវលក្ខខណ្ឌ៣៖
-        ស្ម័គ្រចិត្ត
-        ឥតគិតថ្លៃ
-        អនាមិក
ក. ស្ម័គ្រចិត្ត
ការធ្វើអំណោយសរីរាង្គរបស់អ្នកស្លាប់មកអ្នកជម្ងឺតាមរយៈការវះកាត់របស់គ្រូពេទ្យដូចជាការផ្លាស់ប្តូរ បេះដូង តម្រងទឹកមូត្រពោះវៀន ភ្នែក ថ្លើម ក្រពះ ការផ្សាំសរីរាង្គតាមបែបវិជ្ជាពេទ្យ ។
ការធ្វើអំណោយម៉្យាងទៀតបានមកពីបុគ្គលមានជីវិត ដូចជាការផ្តល់ ឬ ឲ្យមេជីវិតដោយមានការយល់ព្រមព្រៀងពី សហព័ដ្ឋ ឬ អនីតិសង្វានី ។ ប៉ុន្តែចុះចំណែកគត៌នោះ តើគេព្រមព្រៀងដែរឬទេ ?
ខ. អនាមិក
ប្រសិនបើមានការបង្កើតកូនដោយសិប្បនិមិ្មត វានឹងអាចមានបុត្តភាពអនាមិក ដែលជាការផ្ទុយនឹងសន្ធិសញ្ញអន្តរជាតិ ស្តីពីសិទ្ធិរបស់កុមារ ហើយវាក៏ការអាចផ្ទុយពីផលប្រយោជន៍របស់កុមារដែលថ្ងៃមួយ ឬ ថ្ងៃដទៃទៀត គេដឹងអំពីលក្ខខណ្ឌពិសេស នៅពេលដែលគេត្រូវមានកំណើតឡើង ។ វាពិតជាមានការផ្ទុយគ្នាយ៉ាងពិតប្រាកដដែលបង្ខំបុគ្គលម្នាក់ឲ្យមានការគោរពនូវអ្វីដែលជាការទទួលខុសត្រូវដោយខ្លួនឯង​។ ពីព្រោះថាមនុស្សម្នាក់មិនមែនជា ក្របីព្រៃ ហើយក៏មិនមែនជាគោព្រៃមួយដែរ ។
គ. ឥតគិតថ្លៃ
អ្វីដែលគេនិយាយពីពាក្យ ឥតគិតថ្លៃគឺសំដៅតែទៅលើអ្នកធ្វើអំណោយតែប៉ុណ្ណោះ មិននិយាយចំពោះ មន្ទីរពិសោធន៍ដែលគេយកលុយទេ ៖ ដូចជាមានការធ្វើជំនួញ ឈាម។ ផ្សេងពីនេះតើការបង្កើត កូនសិប្បនិមិ្មត ចិញ្ចឹមក្នុងកែវនៃមន្ទីរពិសោធន៍មួយ ដែលបានមកពីអ្នកណាម្នាក់នោះហើយតើការផ្តល់ឲ្យដោយឥតគិតថ្លៃ និង ការឲ្យដោយគិតលុយ តើមួយណាប្រកបដោយសីលធម៌ ?
តើត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីលើកលែងពាក្យ ឥតគិតលុយ”?
ទាំងអស់នេះហាក់ដូចជា មិនត្រឹមត្រូវទៅលើការប្រកបអាជីវកម្មលើរូបរាងកាយមនុស្សតាមលក្ខណៈខ្ចីដោយឥតគិតថ្លៃ និងដោយការចចារ ។
Ø  ការពិភាក្សាណែនាំអំពីអប៊្រីយ៉ុង
ការផលិតអំប៊្រីយ៉ុងមនុស្ស ក្នុងគោលបំណងធ្វើអាជីវកម្មដូចជាសម្ភារៈ វិជ្ជាជីវៈមួយនោះ គឺជាបញ្ហាមួយដែលធ្វើឲ្យមានអំពើអសីលធម៌ ថ្វីត្បិតតែសេចក្តីព្រៀងច្បាប់របស់បារាំងសម័យមិនទាន់បានធ្វើការហាមឃាត់ អំពីការប្រកបអាជីវកម្មលើអំប៊្រីយ៉ុងរបស់មនុស្ស ដូចជាវត្ថុនោះទេ ។
២.១.៤. ការពិសោធន៍វេជ្ជសាស្រ្ត
រាល់ការធ្វើពិសោធន៍វេជ្ជសាស្រ្ត ត្រូវបានហាមឃាតដោយមិនឲ្យយកមនុស្សធ្វើជាឧបករណ៍សម្រាប់ពិសោធន៍ ។ ហើយព្រំដែននៃការស្រាវជ្រាវវេជ្ជសាស្រ្តត្រូវបានកំណត់ជាពីររបៀប៖
ក. គោលការណ៍ឲ្យស្របទៅតាមទំល្លាប់នៃសិទ្ធិវេជ្ជសាស្រ្ត
ត្រូវឲ្យមានការព្រមព្រៀងនៃបុគ្គលដែលត្រូវទទួលបន្ទុកខ្លួនជាឧបករណ៍ពិសោធន៍ ត្រូវប្រកាសតាម​ រយៈសេចក្តីជូនដំណឹង ជាលាយលក្ខអក្សរដែលគេបានឲ្យទៅជននោះ ។ តើអ្វីខ្លះដែលគេសតិបញ្ញា និង សេរីភាពនៃពាក្យ ចាស ឬ បាទលោកវេជ្ជបណ្ឌិតដែលឆ្លើយ ដោយជនល្ងង់ខ្លៅម្នាក់ អ្នកក្រីក្រ ឬ អ្នកជម្ងឺធ្ងន់ធ្ងូរ ?
ខ. គោលការណ៍ពិគ្រោះជម្ងឺ ដើម្បីការពារបុគ្គលក្នុងការស្រាវជ្រាវ
គណកម្មាការពិគ្រោះជម្ងឺ ដើម្បីការពារបុគ្គលក្នុងការស្រាវជ្រាវជីវវិទ្យា ត្រូវធ្វើសេចក្តីប្រកាសទៅលើការស្រាវជ្រាវលើមនុស្ស ។
តើបូរណភាពរាងកាយរបស់មនុស្សមានព្រំដែនកម្រិតណា?
មនុស្សគ្រប់រូបគិតចាប់តាំងពីកើតហើយអាចរស់នៅរហូតដល់ថ្ងៃសា្លប់គឺនៅតែត្រូវមានសិទ្ធិបូរណភាពរាងកាយ​ ។
២.១.៥.​ បូរណៈភាពរាងកាយចំពោះសាកសព
ពីធិបុណ្យសព
ក្រោយពេលស្លាប់រាងកាយរបស់មនុស្ស នៅតែត្រូវបានគេគោរព ប៉ុន្តែអ្វីដែលមានថែមទៀតនោះ គឺ ឆន្ទះរបស់អ្នកស្លាប់ កាលគាត់នៅរស់ ។ ដូចនៅក្នុងក្របខណ្ឌរដ្ឋប្បវេណីនៅឆ្នាំ ២០០៧ ផ្នែកសន្តតិកម្មបានចែងពីការទទួលស្គាប់សិទ្ធិរបស់មតកជនមានន័យ ទោះបីជាគាត់ស្លាប់ទៅហើយក៏ពិតមែន ប៉ុន្តែគាត់អាចបង្ហាញឆន្ទះរបស់គាត់មុនពេលគាត់ស្លាប់បាន តាមរយះបណ្តាំមរតកសាសន៍ស្តីពីពិធីបុណ្យសពរបស់គាត់ ទៅតាមជំនឿ ប្រពៃណី និង សាសនារបស់មរតកជន ។ ក្នុងករណីដែលមរតកជនមិនសម្តែងឆន្ទះរបស់គាត់ ច្បាប់នៅតែជួយការពារគាត់ដោយពិធីបុណ្យសពត្រូវប្រព្រឹត្តទៅតាមទំនៀមទំលាប់ ប្រពៃណី សាសនារបស់មរណៈជន ។
២.២. សិទ្ធិការពារខាងបូរណភាពផ្លូវចិត្ត
បុគ្គលទាំងឡាយមានសិទ្ធិការពារខាងបូរណភាពផ្លូវចិត្ត​ ។ ជាដំបូងវាមានគោលបំណងសម្រាប់ការគោរពការរស់នៅឯកជន របស់បុគ្គលនយោបាយនិងសិប្បករ ដែលមានការរស់នៅសាធារណៈ[10]
សិទ្ធិបូរណភាពផ្លូវចិត្ត វាជានិច្ចកាលត្រូវបានប្រឆាំង និងសេរីភាពសារពត៌មានហើយ និងគ្រប់ មធ្យោបាយសារពត៌មានផ្សេងៗទៀត ។ ហើយនៅទីបញ្ចប់គេត្រូវបានកំណត់ពីភាពមិនសមរម្យ ប្រសិនបើមានការរំលោភ លើការសម្ងាត់របស់បុគ្គលណាម្នាក់ ។
២.២.១.ការគោរពទៅលើការរស់នៅឯកជន
ក. ភាពអាថ៍កំបាំង ប្រព័ន្ធផ្សព្វផ្សាយពត៌មាន ពាណិជ្ជកម្ម
គ្រប់មនុស្ស ឬបុគ្គលទាំងអស់មានសិទ្ធិខាង ‍«ភពអាថ៍កំបាំង» ជាសួនសម្ងាត់ដែលត្រូវបានធ្វើការ ការពារម្នាក់ៗមានសិទ្ធិដែលបានកំណត់ដោយច្បាប់ទុកឲ្យជនម្នាក់ៗមានការរស់នៅដោយស្ងប់ស្ងាត់ នៅក្នុងឆាកជីវិតឯកជនរបស់ពួកគេដែលមិនអាចឲ្យអ្នកណាមករំខាន ឬរំលោភលើសិទ្ធិរបស់ខ្លួនដែលមានឡើយ ។
សេរីភាពនេះតែងតែមានការរំជើបរំជួល និង គំរាមគំហែងហើយលើសពីនេះទៅទៀតដែលនៅក្នុងពេលបច្ចុប្បន្ននេះវាមានការគាបសង្កត់ពីសង្គម ហើយដែលផ្ទុយពីសិលធម៌ ដែលពិភពលោកធ្វើការ ផ្សព្វផ្សាយតាមរយៈ សារពត៌មាន រូបថត វិទ្យុ ភាពយន្ត ទូរទស្សន៍ ថាស ខ្សែអាតិ៍ វីដេអូ អ៊ីនធើណែត (ដែលជាប្រព័ន្ធបច្ចេកវិទ្យាទំនើបចុងក្រោយ ដែលពិភពលោកបានបង្កើតឲ្យមានការទំនាក់ទំនងរវាងគ្នា និងគ្នា ហើយស្គាល់នូវអ្វីដែលហៅថា ការទំនើប របស់ពិភពលោក) ។
ការប្រឆាំង និងការរំលោភបំពានរបស់អ្នកដ៏ទៃសិទ្ធិនេះ ត្រូវបានច្បាប់ទទួលស្គាល់នូវការការពារ លំនៅដ្ឋាន និងការទទួលខុសត្រូវនៃអំពើអនីត្យានុកូល (ឬការទទួលខុសត្រូវ ក្រៅកិច្ចសន្យា) ។ សិទ្ធិការពារ ការរស់នៅ រស់រានមានជីវិត ហើយនិងជីវិតឯកជននេះ មិនមែនជាសិទ្ធិមួយដាច់ដោយឡែកនោះទេ គឺវាត្រូវបានផ្សារភ្ជាប់ជាមួយសិទ្ធិបុគ្គវិស័យមួយផ្សេងទៀត ។
ខ. លំនៅដ្ឋាន និងការរស់នៅឯកជន
បុគ្គលគ្រប់រូបត្រូវមានលំនៅដ្ឋានមួយជាក់លាក់ និងអចិន្ត្រៃយ៍ដើម្បីធ្វើការរស់នៅ និងជាកន្លែងរកស៊ីដើម្បីចិញ្ចឹមជីវិត ។ ហើយភាពមិនអាចរំលោភបានទៅលើលំនៅដ្ឋានរបស់បុគ្គលណាម្នាក់ត្រូវបានធានាតាមរយៈច្បាប់ព្រហ្មទណ្ឌ (មានច្បាប់ស្ដីពីសារពត៌មាន) និងតាមរយៈរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ។ ហើយការធានាទាំងអស់នេះមិនគ្រប់គ្រាន់នៅឡើយទេ គឺត្រូវមានអាជ្ញាសាលា(ដែល សព្វថ្ងៃនេះពុំទាន់បានបង្កើតនៅឡើយនោះទេ) ដែលបានសេចក្ដីអនុញ្ញាត តាមលិខិតបញ្ជារបស់តុលាកា ដើម្បីចុះទៅធ្វើការ និងធ្វើកំណត់ហេតុនៅលំនៅដ្ឋានរបស់ជនណាម្នាក់ ។
ដោយឡែកបើយោងតាមក្រមនីតិវិធីព្រហ្មទណ្ឌឆ្នាំ២០០៧ ការចុះឆែកឆេរ នៅក្នុងតំណាក់កាលចុះឆែកឆេរបស់មន្ត្រីនគរបាលយុត្តិធម៌ ត្រូវគោរពពេលវេលាដែលច្បាប់កំណត់ គឺបានន័យថាត្រូវធ្វើនៅចន្លោះម៉ោង ៦ព្រឹក រហូតដល់ម៉ោង ៦ល្ងាច ហើយអមមកជាមួយដីកាឆែកឆេ ឬដីកានាំខ្លួនមកជាមួយផងដែរ ។
ដូចនេះ ច្បាប់បានការពារនូវ ជីវិតឯកជនឲ្យមកដល់ រូបវ័ន្តបុគ្គលគ្រប់រូប ទោះបីជាជននោះជាជនសង្ស័យក៏ដោយ ។
២.២.២.ការងារ និងការរស់នៅឯកជន
ការរស់នៅក្នុងពេលធ្វើការងារ គឺវាមិនមែនជាការរស់នៅដោយឡែកនោះទេ ដូចជានៅក្រោមការឃ្លាំមើលរបស់នយោជិក ដែលតែងតែតាមដានរាល់សកម្មភាពរបស់នយោជិក កម្មករស៊ីឈ្នួលអាចទំនេរ នាំមកនូវភាពរស់នៅឯកជនបាន គឺទៅតាមការស្ដាប់ ឬបញ្ជារបស់នយោជិក ។
បញ្ហាទាំងអស់នេះមានការពិបាកដល់ចៅក្រមក្នុងការវាយតម្លៃទៅអង្គហេតុ ថាតើនិយោជកបានបណ្ដាញកម្មករ-និយោជិត​ ដោយយកមូលហេតុណាមួយដោយបង្កប់នូវការបញ្ឈប់បុគ្គលិក មិនស្របច្បាប់ដូចជា ករណី កម្មករ និយោជិកកើតអេដស៍ ឬដោយសារតែគាត់រស់នៅជាអនីតិសង្វាស់ ឬដោយបដិសេធន៍មិនព្រមធ្វើការងារថ្ងៃឈប់សម្រាក ឬក៏មិនបានមកធ្វើការអស់ជាច្រើនជាដើម។ល។ ដោយហេតុនេះចៅក្រមត្រូវតែមានការស៊ើបអង្កេតយ៉ាងលម្អិតទៅលើអង្គហេតុនេះ ។
២.២.៣.ករណីយកិច្ច និងការរស់នៅឯកជន
ពេលវេលាបានដើរទៅមុខជារៀងរហូតដោយគ្មានការចាំការប្រព្រឹត្តរបស់មនុស្សឡើយ ហើយក៏បានលុបបំបាត់នូវព្រឹត្តិការណ៍ទាំងឡាយដែលបានកន្លងទៅ ។
ហើយគេបានជឿថាកើតមានព្រឹត្តិការណ៍មួយនាពេលណាមួយនោះ គឺអាស្រ័យទៅលើការប្រព្រឹត្ត របស់អ្នកដែលរៀបរៀងអត្ថបទ បានរៀបចំឡើងនោះគឺជា «សិទ្ធិបំពេញករណីយកិច្ច» ។ អ្នករៀបរៀងអត្ថបទ ភាគច្រើនទាក់ទងទៅនិងពត៌មានវិទ្យាដែលត្រូវបានអនុញ្ញាតឲ្យធ្វើការផ្សព្វផ្សាយ ។ ដោយឡែកមាន ប្រទេសជាច្រើនទៀតដែលទាក់ទងទៅនិងពត៌មានវិទ្យា សេរីភាព បានលើកគំរោងអំពីការមិនត្រូវបាន រំលោភបំពាន ទៅលើពត៌មានវិទ្យា «ទាំងសិទ្ធិមនុស្សក្ដី ទាំងសេរីភាពឯកជនក្ដី ឬសាធារណៈក្ដី»
២.២.៤.សារពត៌មាន និងសិទ្ធិឆ្លើយតប
សារពត៌មាន និងសិទ្ធិឆ្លើយតប គឺជាទូទៅតាមរយៈសារពត៌មាន និងមធ្យោបាយផ្សេងៗទៀតនៃការធ្វើទំនាក់ទំនងពត៌មាន ដែលមានការគោរពទៅលើការរស់នៅឯកជន នៅក្នុងពេលប្ចុប្បន្ននេះត្រូវបានគំរាមកំហែង ។ ដើម្បីជាការធានាទទួលខុសត្រូវចំពោះពត៌មានឲ្យមានលក្ខណៈផ្សព្វផ្សាយជាចំហនូវអាថ៌កំបាំង ភាពប្រមាថមើលងាយគេត្រូវធ្វើការរឹបអូស ។ ដោយឡែកបើមានការប៉ះពាល់ទៅលើសិទ្ធិបុគ្គលភាព នៅក្នុង សារពត៌មានណាមួយនោះត្រូវមានលក្ខណ្ឌពីរដែលត្រូវបានធ្វើឡើង ៖
                        ­គ្មានសេចក្ដីអនុញ្ញាត
                        ­ជាផលប្រយោជន៍ដល់ការរស់នៅឯកជន ។
គ្រប់រូបវ័ន្តបុគ្គល ឬនីតិបុគ្គលមានបញ្ហាដែលបណ្ដាលមកពីការផ្សាយពត៌មានតាមវិទ្យុ ឬទូរទស្សន៍  ទស្សនាវដ្ដី និងតាមរបៀបផ្សេងៗទៀត អ្នកដែលមានប្រយោជន៍មានសិទ្ធិក្នុងការឆ្លើយតបរាល់អំពើដែលបង្ករឡើងដោយតតិយជនណាម្នាក់ធ្វើឲ្យប៉ះពាល់ដល់ខ្លួន ហើយមានសិទ្ធិទាមទារនូវអ្វីដែលខ្លួនចង់បានដែលគេធ្វើឲ្យប៉ះពាល់នោះ ។
២.២.៥.អវត្តមានសេចក្ដីអនុញ្ញាត
គ្រប់បុគ្គលម្នាក់ៗ អាចអនុញ្ញាតឲ្យសារពត៌មានបានចុះផ្សាយពីព្រឹត្តិការណ៍ទាំងឡាយណា ដែលមានប្រយោជន៍ និងមានកិត្តិយសនៅក្នុងជីវិតរបស់ខ្លួន ។ បុគ្គលមួយចំនួនមិនបានអនុវត្តជាសេចក្ដី អនុញ្ញាតនោះទេ ហើយគេច្រើនប្រទះឃើញនៅពេលមានការផ្សព្វផ្សាយរបស់ពត៌មានបើការផ្សព្វផ្សាយនោះបានចុះអំពីរឿងល្អ និងរឿងដែលមានកិត្តិយសនោះ គឺវាមិនមានបញ្ហាអ្វីឡើយ ។ ដោយឡែកតែបើជាការផ្សព្វផ្សាយពីរឿងអាក្រក់ ឬមិនល្អនោះបញ្ហា និងអាចកើតមានឡើងតាមរយៈសាមីជនដែលបានប៉ះ ពាល់ដោយសារពត៌មាន បានផ្សព្វផ្សាយជាមិនខាន ។ នៅក្នុងនោះសាមីជនអាចប្រើប្រាស់ឧបករណ៍គតិយុត្តមួយចំនួនដើម្បីប្ដឹងមានដូចជា ច្បាប់ស្ដីអំពីសារពត៌មាន និងច្បាប់ព្រហ្មទណ្ឌសម័យអន្តរកាល ។
២.២.៦.ការរស់នៅជីវិតឯកជន និងសាធារណៈ
ការរស់នៅឯកជន វាផ្ទុយទៅនិងការរស់នៅជាសាកលនោះ ។ ការរស់នៅជីវិតឯកជន គឺពិបាកកំណត់និយមន័យសូម្បីតែច្បាប់ ឬយុត្តិសាស្រ្ត ក៏ពុំបានផ្ដល់និយមន័យមួយឲ្យបានពិតប្រាកដនោះទេ ។
ប៉ុន្តែគេអាចធ្វើការបែងចែកលក្ខណៈមួយចំនួនដូចជា ៖ ការរស់នៅជីវិតឯកជនចង់សំដៅទៅ លើការរស់នៅផ្ទាល់ នៅក្នុងរង្វង់គ្រួសារ ដូចជាការស្រស់ស្រូបអាហារ នៅក្នុងភោជនីយដ្ឋាន ការទស្សនា កំសាន្តនៅក្នុងមហោស្រព នាពេលវិស្សមកាល នៅកន្លែងណាមួយ...។ល។
២.២.៧. ការរស់នៅជាសាធារណៈ
វាពិបាកក្នុងការខណ្ឌឲ្យដាច់ពីគ្នា និងការរស់នៅជាបែបជីវិតឯកជន ។ វាមានការលាយឡំចូលគ្នារវាងជីវិតទាំងពីរ គេច្រើនរស់នៅលើបុគ្គល ដែលមានភាពរស់នៅដែលមានលក្ខណៈផ្ដល់ឲ្យទៅលើ   ផ្ទាំង    ទស្សនីយភាពជាអចិន្ត្រៃយ៍ដូចជាអ្នកនយោបាយ អ្នកប្រកបវិជ្ជាជីវៈអាស្រ័យទៅលើការដឹកនាំជាសាធារណៈ ដូចជា សិល្បករ អ្នកកីឡា...។ល។
២.២.៨.ទណ្ឌកម្ម
ដោយសារពត៌មាន មានការប៉ះពាល់ទៅដល់ផ្លូវចិត្តរបស់បុគ្គល វាមានការពិបាកក្នុងការវាយតម្លៃ ព្រោះវាប៉ះពាល់ដល់កិត្តយសដល់អ្នកដទៃ ។ ការដាក់ទណ្ឌកម្មចំពោះចារី វាគឺជាការតបស្នងជំងឺចិត្តដល់ជនរងគ្រោះ វាជាការទទួលខុសត្រូវនៃអំពើនីត្យានុកូលតាមរយៈក្រមរដ្ឋប្បវេណី ។
ក្រៅពីជំងឺចិត្តដែលជាទណ្ឌកម្ម ផ្នែករដ្ឋប្បវេណី វាអាចមានការដាក់ទណ្ឌកម្ម ផ្នែកព្រហ្មទណ្ឌ ទៀតផង ដូចជាការពិន័យជាប្រាក់ ឬការដាក់ពន្ធនាគារ ឬក៏ដាក់ទណ្ឌកម្មពិសេសណាមួយផ្សេងទៀត ដែលជាអំណាចឆន្ទានុសិទ្ធិ របស់ចៅក្រម ។ដូចជានៅក្នុងច្បាប់ស្ដីពី សារពត៌មាន មានចែងពីករណីដែល តម្រូវឲ្យ មានការរឹបអូសវត្ថុមួយចំនួន ដែលកម្មវត្ថុនៃការប្រព្រឹត្តបទល្មើសជាដើម ។
២.២.៩.សិទ្ធិខាងរូបភាព
សិទ្ធិខាងរូបភាព[11] គឺជាសិទ្ធិរបស់បុគ្គល ដែលជំទាស់ចំពោះការផ្សាយសាធារណៈនូវរូបភាបរបស់ខ្លួន ។ បុគ្គលគ្រប់ រូបអាចធ្វើការជំទាស់អ្នកដ៏ទៃណាដែលផលិតរូបខ្លួនឡើងវិញ ដោយគ្មានការអនុញ្ញាត ឬការព្រមព្រៀង ទោះជាផ្ទាំងរូបថតផ្សាយតាមសារពត៌មាន ភាពយន្ត ឬទូរទស្សន៍ ហើយការព្រមព្រៀងមានពីរ ៖
            ­ការព្រមព្រៀងច្បាស់លាស់
            ­និងការព្រមព្រៀងដោយស្ងៀមស្ងាត់
បុគ្គលដែលបានអនុញ្ញាតដោយមានការជាក់ច្បាស់ ឲ្យផលិតរូបគេឡើងវិញ នោះវាជាការមួយដែលធ្វើឲ្យ រូបភាពរបស់គេនោះមានសុពលភាព ប៉ុន្តែវាជាក៏ត្រូវស្ថិតនៅក្នុងលក្ខខណ្ឌមួយកម្នត់ដែរ ។ ហើយរាល់ការផ្សព្វផ្សាយរូបភាពដោយគ្មានការព្រមព្រៀង វាជាការរំលោភលើសិទ្ធិនៃរូបភាព ។ ដោយយោងទៅតាមក្រមព្រហ្មទណ្ឌ មាត្រា៣០២ អំពីថតរូបភាពនៃបុគ្គល នៅក្នុងទីកន្លែងឯកជន ដោយគ្មានការព្រមព្រៀងពីបុគ្គលនោះទេ ត្រូវផ្ដន្ទាដាក់ព័ន្ធនាគា ពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពីមួយសែន ទៅពីរលានរៀល ។
    ត្រូវសន្មត់ថា ជាការព្រមព្រៀងប្រសិនបើបុគ្គលដែលពាក់ព័ន្ធនេះ បានទទួលដំណឹងអំពីការថត ហើយបុគ្គលនេះ មិនបានជំទាស់ទេនោះ ។
    សេចក្ដីអនុញ្ញាតនេះក៏អាចកើតឡើងដោយស្ងៀមស្ងាត់សម្រាប់បុគ្គលសាធារណៈ ដែលកំពុងស្ថិតក្នុងទីកន្លែងសាធារណៈមួយហើយ និងកំពុងអនុវត្តន៍សកម្មភាពរបស់គេសារពត៌មាន និងទូរទស្សន៍មានភារកិច្ចធ្វើការផ្សព្វផ្សាយ ។ សេចក្ដីអនុញ្ញាតនេះ មានប្រយោជន៍ ចំពោះតែការរស់នៅជាសាធារណៈ ទេ ពីព្រោះតម្រូវឲ្យមានបម្រើការខាងផ្សព្វផ្សាយ ។ មានតែរូបភាពរបស់វត្ថុនោះទេ ពីព្រោះសិទ្ធិបុគ្គលភាពមានការ ការពារមនុស្សត្រង់ថាមនុស្ស មិនមែនជាវត្ថុណាមួយនោះទេ ។
២.២.១០.សិទ្ធិខាងសម្លេង
បុគ្គលមិនមែនមានតែសិទ្ធិ តែលើរូបភាពតែមួយប៉ុណ្ណោះទេ គឺវាលាតសន្ធឹងរហូតដល់សម្លេងរបស់បុគ្គលថែមទៀតហើយដែលជាផ្នែកមួយនៃសិទ្ធិបុគ្គលភាព ។ សម្លេងអាចដូចជារូបភាពមើល ហើយនិងឈ្មោះដែរ ការប្រកបរបរ វិជ្ជាជីវៈ ចម្រៀង ឬក៏ជាសំនួនវោហា ដូចជាមេធាវី ឬសាស្ត្រាចារ្យ...។ល។
២.២.១១.សិទ្ធិការពារកិត្តិយស
    បុគ្គលម្នាក់ៗ មានសិទ្ធិឲ្យគេគោរពនូវកិត្តយសរបស់ខ្លួន ការធ្វើឲ្យប៉ះពាល់ដល់កិត្តិយស ឬកិត្តសព្វរបស់អ្នកដ៏ទៃត្រូវទទួលខុសត្រូវព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ។
    កិត្តិយស គឺជាមនោសញ្ចេតនា ដែលបុគ្គលម្នាក់ គេធ្វើឡើងដើម្បីភាពថ្លៃថ្នូររបស់គេ ។ ម្នាក់ៗ មានសិទ្ធិឲ្យគេគោរពនូវកិត្តិយសរបស់ខ្លួន ពីព្រោះម្នាក់ៗមានសិទ្ធិត្រូវតែគោរព ។ បើយោងតាមមាត្រា ៣៨ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា វាក្យខណ្ឌទី២ ចែងថា «ច្បាប់ការពារជីវិត កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ។
v  ការប្រមាថ និងការបរិហារកេរ្ដិ៍
នៅក្នុងក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ បានចែងពី លក្ខខណ្ឌទូទៅនៃការទទួលខុសត្រូវអំពីអនីត្យានុកូល ។ នៅពេលដែលធាតុផ្សំទាំងបីត្រូវបានបំពេញ (កំហុស ព្យសនកម្ម និងចំណងហេតុផល) ជនរងគ្រោះអាចធ្វើការទាមទារសំណងតាមរយៈ មាត្រា៧៦២ នៅក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ ចែងថា «បើមានការបរិហាកេរ្ដិ៍ ដោយអំពីនីត្យានុកូលជនរងគ្រោះ អាចទាមទារសំណងនៃការខូចខាតសតិអារម្មណ៍ដោយសារការអាប់អោនកេរ្ដិ៍ឈ្មោះនៅក្នុងសង្គម ។
ចំណែកផ្នែកនីតិព្រហ្មទណ្ឌ​ក៏បានចូលធ្វើអន្តរាគមន៍ជាពិសេសនៅក្នុងរឿងសារពត៌មានដែលនៅក្នុងនោះចែងពីបទល្មើសពីរ ៖ ការប្រមាថ និងការបរិហាកេរ្ដិ៍ ។ ការប៉ះពាល់ទៅលើកិត្តិយស គឺជាការប្រមាថមួយ ។ ច្បាប់បានដាក់ទណ្ឌកម្ម ទៅលើការបរិហាកេរ្ដិ៍ ដែលបង្ករចំពោះបុគ្គលម្នាក់ ឬច្រើននាក់ក្នុងគំនិតត្មិះតិះដៀលជាតិមួយ អំប្បូរមួយ ឬសាសនាមួយ ។ ភស្ដុតាង អំពីភាពពិតប្រាកដ នៃការបរិហាកេរ្ដិ៍អាចត្រូវស្រាយបំភ្លឺ ប្រសិនបើការប៉ះពាល់កិត្តិយសបានទៅលើ ការរស់នៅជាសាធារណៈ នោះវាគ្មានបទល្មើសទេ ផ្ទុយទៅវិញភស្ដុតាងនោះត្រូវហាមឃាត់ ប្រសិនបើការបរិហាកេរ្ដិ៍មានទៅលើការរស់នៅនៃជីវិតឯកជន ។ ការប្រមាថ ឬការបរិហាកេរ្ដិ៍ ចំពោះអ្នកដែលស្លាប់ទៅហើយ បង្កើតទៅជាបទល្មើស លុះត្រាតែមានឆន្ទៈប៉ះពាល់ទៅលើទាយាទ ។
២.២.១២.សិទ្ធិការពារឈ្មោះ
យើងដឹងហើយថាមនុស្សម្នាក់ៗ មានសិទ្ធិក្នុងការការពារឈ្មោះរបស់គេ ដោយស្របច្បាប់ មិនមាន  នណាអាចបំពានបានឡើយ ។ នៅក្នុងករណីណាមួយ ដែលសាមីជន ដែលត្រូវតតិយជនណាម្នាក់ ដែលយកឈ្មោះរបស់ខ្លួន ទៅប្រើប្រាស់ សម្រាប់ជាផលប្រយោជន៍ របស់គេ សាមីជន ឬសាច់ញាតិនៃឈ្មោះអាចប្ដឹងទៅតុលាការសុំឲ្យធ្វើការ បញ្ឈប់ការប្រើបប្រាស់ឈ្មោះនោះ ។ ជនដែលយកឈ្មោះគេទៅ ប្រើប្រាស់ ត្រូវសងជម្ងឺចិត្ត និងសំណង អន្តរាយផ្សេងៗទៀតដែលបណ្ដាលមកពីការប្រើប្រាស់ឈ្មោះរបស់គេ ដោយគ្មានការអនុញ្ញាតនោះ ។
២.២.១៣.សិទ្ធិរក្សាការសម្ងាត់
សិទ្ធិរក្សាការសម្ងាត់ មានឥទ្ធិពលមួយពិសេស ហើយប្រសិនបើវាភ្ជាប់ទៅនឹងការប្រកបវិជ្ជាជីវៈមួយគឺមានទំនាក់ទំនងទៅតាមការឆ្លើយឆ្លងផ្នែកទូរគមនាគមន៍ និងប្រៃសណីយ៍ ដូចជាតាមលិខិត ទូរស័ព្ទ ទូរលេខ ទូរសា…..។ ដូចជាសិទ្ធិបុគ្គលភាព ផ្សេងទៀតដែលវាមិនមែនជាទូទៅ ត្រូវតែដាច់ខាតនោះទេ កាលណាវាបាត់បង់ គឺជាមួយនឹងសេចក្ដីអនុញ្ញាតជាចាំបាច់ ។
­   ការសម្ងាត់ក្នុងការប្រកបវិជ្ជាជីវៈ ៖ គ្រប់បុគ្គល ដែលជាអ្នកប្រកបរបវិជ្ជាជីវៈ ទទួលបាននូវការ រក្សាការសម្ងាត់ ដែលជាគុណភាព នៃអាថ៍កំបាំងដែលត្រូវរក្សា អោយបានជាចាំបាច់ ។ នេះជាលក្ខខណ្ឌ មួយពិសេស ដែលអ្នកប្រកបវិជ្ជាជីវៈត្រូវតែគោរព កំហុសដែលបានប្រព្រឹត្តគឺជាបទល្មើសព្រហ្មទណ្ឌ ។
     វិធានការនេះច្រើនអនុវត្តចំពោះគ្រូពេទ្យ មេធាវី គណនេយ្យ ដែលពុំបានរក្សា ការសម្ងាត់នៅ ក្នុងអាជីពរបស់ខ្លួន ។ ការពាក់ព័ន្ធទៅលើកាតព្វកិច្ចនេះ ប្រែប្រួលទៅតាម ប្រភេទនៃការសម្ងាត់ ។
­   ការសម្ងាត់ តាមការឆ្លើយតប និងតាមការស្ដាប់ទូរស័ព្ទ ៖ ភាពមិនអាចរំលោភបានទៅលើការ ឆ្លើយឆ្លង គឺជាទំនាក់ទំនងមួយនៃ សេរីភាពខាងគំនិត និងការឆ្លើយឆ្លង ។ ច្បាប់ព្រហ្មទណ្ឌការពារការ សម្ងាត់ នៃការឆ្លើយឆ្លងក្នុងពេលកំពុងធ្វើសកម្មភាព ។ ការសម្ងាត់ គឺជាភាពដាច់ខាតមួយ ដែលមិនអាច លើកឡើង គឺមានតែសេចក្ដីសម្រេចរបស់ ចៅក្រមស៊ើបសួរ ។ មានតែចៅក្រមស៊ើបសួរតាមរយៈ ក្រមនីតិវិធីរដ្ឋប្បវេណី មានសិទ្ធិចេញដីការ អនុញ្ញាត ឲ្យស្ដាប់ទូរស័ព្ទសម្រាប់ធ្វើការស្រាវជ្រាវបទល្មើស។
ដូចគ្រប់សិទ្ធិបុគ្គលភាពដែរ សិទ្ធិទៅលើសិខិតស្នាម អាចមានតម្លៃជាបេតិកភ័ណ្ឌមួយ ។ អ្នកនិពន្ធនៃលិខិត មានសិទ្ធិទៅលើលិខិត គឺជាសិទ្ធិកម្មសិទ្ធិ ខាងអក្សរសិល្ប៍ ដូច្នេះគេអាចធ្វើការបោះ ពុម្ពផ្សាយលើកលែងតែលិខិតនោះ មានលក្ខណៈបង្ហាញពីការសម្ងាត់ ដែលធ្វើឲ្យមានការប៉ះពាត់ សិទ្ធិ បុគ្គលភាព ការផ្សព្វផ្សាយ ត្រូវមានការព្រមព្រៀង ពីបុគ្គលដែលជាអ្នកបង្កើតឡើយ ។
ដូចនេះប្រជាពលរដ្ឋទាំងអស់មានសិទ្ធិ និងករណីយកិច្ច ដែលច្បាប់ទទួលស្គាល់ និងការពារ ។ ដោយឡែកបើមានបុគ្គលណាម្នាក់ត្រូវគេរំលោភលើបូរណភាពផ្លូវចិត្ត បុគ្គលនោះត្រូវបាន ច្បាប់ការពារ និងជួយដោះស្រាយរកយុត្តិធម៌ ដើម្បីឲ្យមានការរក្សាបាន នូវកេរ្ដិ៍ឈ្មោះ និងរឿងអាស្រូវផ្សេងៗ ដែលបង្កដោយតតិយជននោះ ។​ ហើយបុគ្គលទាំងអស់ ត្រូវបានរក្សានូវជីវិតឯកជនរបស់ខ្លួន និងមានការធានា មិនឲ្យបុគ្គលដ៏ទៃ ធ្វើអំពើមកលើខ្លួន ដោយគ្មានការយល់ព្រម ឬព្រមព្រៀងនោះទេ ។ យ៉ាងនេះហើយទើបបុគ្គលទាំងអស់ មានសិទ្ធិក្នុងការរស់នៅ ការពារកិត្តិយស ការមិនបំពារបំពានទៅលើការងារឯកជនរបស់គេ ។ ហើយក្រសួងមានសមត្តិកិច្ចទាំងអស់ គឺមិនត្រូវធ្វើអ្វីដោយគ្មានការអនុញ្ញាតពីម្ចាស់ ដែលមានសិទ្ធិទៅលើអ្វីមួយ (ដូចជាលំនៅដ្ឋាន...) ដោយឯងនោះទេ គឺត្រូវមានការយល់ព្រម និងពាំនាំមកនូវដីកាឆែកឆេរ និងឯកសារដែលពាក់ព័ន្ធផ្សេងៗ ដែលច្បាប់អនុញ្ញាត ។
៣. សិទ្ធិបូរណរាងកាយ និងច្បាប់ព្រហ្មទណ្ឌ
ក្រមព្រហ្មទណ្ឌខ្មែរត្រូវបានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី១១ ខែធ្នូ ២០១០នៅទីក្រុងភ្នំពេញ ។ ចំណែកនៅតាមបណ្តាខេត្ត-ក្រុងផ្សេងទៀតវិញ ក្រមព្រហ្មទណ្ឌទើបនឹងចាប់ផ្តើមអនុវត្តកាលពីថ្ងៃអង្គារ ទី ២១ ធ្នូ ឆ្នាំ ២០១០ ។
ច្បាប់ព្រហ្មទណ្ឌមានមុខងារសំខាន់ៗជាច្រើនដូចជា :
v ការពារសិទ្ធិសេរីភាព កិត្តិយស សេចក្តីថ្លៃថ្នូរ ផលប្រយោជន៌ស្របច្បាប់របស់ប្រជាពលរដ្ឋ ជាពិសេសផលប្រយោជន៌សាធារណៈ
v ស្តានីតិសម្បទារបស់ជនល្មើស
v ទប់ស្កាត់ និងបញ្ឈប់ជាបន្ទាន់នូវការប្រព្រឹត្តបទល្មើសទាំងបច្ចុប្បន្ន និងអនាគត
v រក្សារបៀបរៀបរយសាធារណៈ និងសណ្តាប់ធ្នាប់សង្គមធ្វើឲ្យសង្គមមានយុត្តិធម៌
v បញ្ចូលទណ្ឌិតចូលទៅក្នុងសង្គមវិញ ។
ច្បាប់ព្រហ្មទណ្ឌ គឺជាបទបញ្ចតិ្ដ (ការកំណត់ទុក) ដែលកំណត់ជាសំខាន់អំពីឈ្មោះនៃបទល្មើស និងកំណត់អំពី ទណ្ឌកម្មដែលត្រូវផ្ដន្ទាទោស ទៅលើជនដែលប្រព្រឹត្ដបទល្មើសព្រហ្មទណ្ឌណាមួយ ។ បទល្មើសព្រហ្មទណ្ឌ គឺជាអំពើទាំងឡាយណាដែលប្រព្រឹត្ដដោយ ចេតនា ឬអចេតនាដោយផ្ទាល់ ឬដោយប្រយោលក្ដី ដែលអំពើទាំងនោះ បណ្ដាលអោយប៉ះពាល់សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ឬសន្ដិសុខសង្គម ហើយដែលត្រូវបានកំណត់ទុកជាមុននៅក្នុងច្បាប់ព្រហ្មទណ្ឌ ។ បទល្មើសព្រហ្មទណ្ឌភាគច្រើនកើតឡើង ដោយអំពើហិង្សា និង ប៉ះពាល់ដល់ផ្លូវកាយ ផ្លូវចិត្ដ និងកិត្ដិយលរបស់ជនរងគ្រោះ ។ ឧទាហរណ៏ ដូចជាអំពើបង្ករបួសស្នាម អំពើសម្លាប់មនុស្ស អំពើលួចប្លន់ អំពើរំលោភសេពសន្ថវះ ។ល។
៣.១.ការប៉ះពាល់ដល់បូរណៈភាពនៃបុគ្គល
ការប៉ះពាល់ដល់បូរណៈភាពនៃបុគ្គល គឺជាអំពើប្រព្រឹត្តដោយចេតនា ឬអចេតនាដល់បូរណៈភាពនៃបុគ្គលដែលជាអំពើប៉ះពាល់ដល់រូបកាយ សុខភាពរបស់មនុស្ស ឬប៉ះពាល់បូរណភាពរបស់មនុស្សដែលមិនអាចរំលោភបំពានបាន ។[12]
នៅក្នុងក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ បានចែងអំពីនិយមន័យនៃបទល្មើសនីមួយៗ អំពីអំពើប៉ះពាល់ដល់បូរណភាពនៃបុគ្គល ដែលមានភាពខុសគ្នាទៅតាមអំពើ ឧបករណ៍ ជនល្មើសប្រព្រឹត្ត ជនរងគ្រោះ ឬអាស្រ័យលើគោលដៅនៃការប្រព្រឹត្ត ។ ហើយវាត្រូវបានគេចែកជាបួនផ្នែក
-        ទារុណកម្ម និងអំពើឃោរឃៅ[13]
-        អំពើហិង្សា[14]
-        ការគំរៀមគំហែង[15]
-        ការបង្ករបួសដោយអចេតនា[16]
ក. ទារុណកម្ម និងអំពើឃោរឃៅ
            ទារុណកម្ម គឺជាអំពើដែលមានលក្ខណៈសាហាវយង់ឃ្នង ជាអំពើគ្រប់ប្រភេទធ្វើឲ្យជនរងគ្រោះមានការឈឺចាប់ខ្លាំង ។ ឧទាហរណ៍៖ ការដាក់ខ្នោះច្រវ៉ាក់ កាត់ក្រចក អារសាច់ ឆក់ខ្សែភ្លើង...​ ។ ចំណែកឯអំពើឃោរឃៅវិញ គឺជាអំពើដែលមានលក្ខណៈសាហាវខ្លាំងខ្លា ជាអំពើគ្រប់ប្រភេទធ្វើឲ្យជនរងគ្រោះមានការឈឺចាប់ខ្លាំង ។ ឧទាហរណ៍៖ វាយទាត់ ធាក់ដោយដំបង ឬព្រនុង...​ ។ អំពើនេះបង្កឲ្យមានបច្ច័យដែលជាផលពិតប្រាកដ ដែលកើតឡើងដោយសារអំពើប្រព្រឹត្តរបស់ជនល្មើស និងជាការអន្តរាយជាក់ស្តែង ដូចជាធ្វើឲ្យរបួសលើរូបរាងកាយ ឬអន្តរាយដល់សុខភាព ។
            ខ. អំពើហិង្សា
            ហិង្សា គឺជាអំពើបៀតបៀនលើអ្នកដទៃ ចំពោះគ្រប់អំពើប៉ះពាល់ដល់រូបរាងកាយ ធ្វើឲ្យរបួសដល់អ្នកដទៃ ហើយរបួសស្តែងតាមរូបភាពពីរយ៉ាង គឺរបួសផ្លូវកាយ និងខូចសុខភាព ។
            គ. ការគំរាមគំហែង
ការគំរាមគំហែង គឺជាអំពើគំរៀមម្តងហើយម្តងទៀត ឬសម្តែងចេញតាមលិខិត រូបភាព ឬវត្ថុអ្វីមួយថានឹងប្រព្រឹត្តបទឧក្រិដ្ឋ ឬបទមជ្ឈឹមប្រឆាំងនឹងបុគ្គល ។
            បទគំរាមគំហែង ជាអំពើដែលជនល្មើសប្រព្រឹត្តឡើងតាមរយះពាក្យសម្តី ការនិយាយទៅកាន់ជនរងគ្រោះជាសម្ងាត់ក្តី ឬជាសាធារណៈក្តីតាមវិធីណាមួយ (ការនិយាយផ្ទាល់តាមទូរស័ព្ទ...) តាមកាយវិការ ឬសកម្មភាពណាមួយដែលបង្ហាញឲ្យជនរងគ្រោះបានឃើញ និងយល់់បាន ។ អំពើគំរាមគំហែងធ្វើឲ្យមានព្យសនកម្មដូជាមិនប៉ះពាល់សដល់រួបកាយ ឬអន្តរាយដល់សុខភាពទេ ប៉ុន្តែជាការប៉ះពាល់ ឬរំលោភបំពានលើបូរណភាពនៃបុគ្គលដែលច្បាប់បានការពារ ។
            ឃ. ការបង្ករបួសដោយអចេតនា
            ការបង្ករបួសដោយអចេតនា គឺជាអំពើរបស់មនុស្សដែលបណ្តាលឲ្យរបួសដល់អ្នកដទៃ ដោយការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬខ្ជីខ្ជាដែលបង្កឲ្យមានអសមត្ថភាពក្នុងការធ្វើការស្មើ ឬលើសពី ៨ថ្ងៃ​ ឬការបំពានកាតព្វកិច្ចសន្តិសុខ ឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ ។ បទល្មើសនេះមានបច្ច័យដាច់ខាត៖ របួស ឬខូចសុខភាពដែលបង្កឲ្យមានអសមត្ថភាព ។
            ៣.២. ​ការប៉ះពាល់បូរណៈភាពរាងកាយដែលច្បាប់ព្រហ្មទណ្ឌបានហាមឃាត់
            ការប៉ះពាល់បូរណៈភាពរាងកាយ គឺជាការប៉ះពាល់ដល់រូបរាង្គកាយយ៉ាងធ្ងន់ធ្ងន់ ដែលធ្វើឲ្យបាត់បង់នូវសភាពដើមនៃរូបវ័ន្តបុគ្គល និងប៉ះពាល់ដល់សិទ្ធិស្មើភាពគ្នាក្នុងនាមជាមនុស្សដូចគ្នា ។ នៅក្នុងក្រមព្រហ្មទណ្ឌនៃព្ររាជាណាចក្រកម្ពុជា ឆ្នាំ ២០០៩ បានហាមឃាត់ជាដាច់ខាតចំពោះអំពើរំលោភលើបូរណៈភាពរាងកាយ និងបូរណៈភាពផ្លូវចិត្តរបស់បុគ្គល ។ ខាងក្រោមនេះ គឺជាប្រភេទបទល្មើសមួយចំនួនទាក់ទងនឹង       បូរណៈភាពរាងកាយនៃបុគ្គលក្នុងច្បាប់ព្រហ្មទណ្ឌ ៖
ក. បទឃាតកម្ម[17]
បទឃាតកម្ម គឺជាអំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ។​ ឬហៅនិយាយម៉ាងួទៀតថាអំពើឃាតកម្ម គឺជាអំពើមនុស្សជាតិប្រព្រឹត្តភ្លាមគ្មានការគិតទុកជាមុនទេ ។ ឧទាហរណ៍៖ អំពើវាយប្រតប់គ្នារវាងពីរភាគី ហើយភាគីម្ខាងបានសម្លាប់ភាគីម្ខាងទៀង ដែលអំពើនេះមិនបានគ្រងទុកជាមុនក្នុងសម្លាប់នោះទេ ។
ខ.​ ការប៉ះពាល់ដោយអចេតនដល់ជីវិតមនុស្ស[18]
ការប៉ះពាល់ដោយអចេតនដល់ជីវិតមនុស្ស គឺជាអំពើបណ្តាលឲ្យស្លាប់អ្នកដទៃ ដោយការធ្វេសប្រហែស ការមិនប្រយ័ត្ន ឬការខ្ជីខ្ជារ និងការបំពានលើកាតព្វកិច្ចសន្តិសុខ ឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ ។
គ. បទរំលោភសេពសន្ថវៈ[19]
គ្រប់អំពើបញ្ចូលអង្គជាតតាមបែបណាក៏ដោយ ឬអំពើបញ្ចូលឧបករណ៍ណាមួយទៅក្នុងអង្គជាតដែលប្រព្រឹត្តទៅលើអ្នកដទៃ ទោះបីជាមានភេទដូចគ្នា ឬមិនដូចគ្នាក៏ដោយ ដោយការប្រើហិង្សា ការបង្ខិតបង្ខំ ការគំរាមគំហែង ឬដោយការឆ្មក់ឳកាស គឺបទរំលោភសេពសន្ថវៈ ។

ដូចនេះមិនមែនមានតែច្បាប់រដ្ឋធម្មនុញ្ញនោះទេ ដែលមានចែងអំពីសិទ្ធិការពារបូរណៈភាពរាងកាយ សូម្បីតែក្រមព្រហ្មទណ្ឌកម្ពុជាក៏បានចូលរួមការពារជាដាច់ខាតចំពោះការរំលោភសិទ្ធិមនុស្សមួយនេះផងដែរ ។ ដោយសារការប៉ះពាល់បូរណៈភាពរាងកាយ គឺជាការប៉ះពាល់ដល់រូបរាង្គកាយយ៉ាងធ្ងន់ធ្ងន់ ដែលធ្វើឲ្យបាត់បង់នូវសភាពដើមនៃរូបវ័ន្តបុគ្គល និងប៉ះពាល់ដល់សិទ្ធិស្មើភាពគ្នាក្នុងនាមជាមនុស្សដូចគ្នា ទើបនៅក្នុងក្រមព្រហ្មទណ្ឌនៃព្ររាជាណាចក្រកម្ពុជា ឆ្នាំ ២០០៩ បានហាមឃាត់ជាដាច់ខាតចំពោះអំពើរំលោភលើ      បូរណៈភាពរាងកាយ និងបូរណៈភាពផ្លូវចិត្តរបស់បុគ្គល ។
ជំពូកទី ៣                       យន្តការលើបញ្ហាសិទ្ធិមនុស្ស
១. យន្តការការពារសិទ្ធិមនុស្ស
ដោយសារមនុស្សគ្រប់រូប​  មិន​យល់ដឹងពីការរំលោភបំពានទៅលើសិទ្ធិមនុស្សបែបនេះហើយទើប   បណ្តាប្រទេសនៅលើសកលលោក បានព្រមព្រៀងគ្នាចុះសន្ធិសញ្ញាអន្តរជាតិ ដើម្បីជាធ្លុងមួយក្នុងការបង្កើតច្បាប់ស្តីពីការការពារសិទ្ធិមនុស្សនេះឡើង ។ ក្នុងគោលបំណងឲ្យមនុស្សមានសិទ្ធិរស់នៅដោយសេរីក្នុងប្រទេសនីមូយៗរបស់ខ្លួន និងប្រទេសដទៃទៀតនៅលើពិភពលោក ដើម្បីឲ្យមានសន្តិភាព និងយុត្តិធម៌ ហើយក៏ជាកត្តាដ៏ចាំបាច់សម្រាប់ឲ្យមនុស្សមានការយល់ដឹង និងចេះគោរពសិទ្ធិមនុស្ស​ ទើបធ្វើឲ្យសង្គមនោះមានភាពរីកចំរើន និងសេចក្តីថ្លៃថ្លូរជាមិនខាន ។
ទោះបីជាមានច្បាប់ការពារសិទ្ធិមនុស្ស យ៉ាងសំបូរបែបក៏ដោយក៏សង្គមមនុស្សនៅតែរំលោភបំពានទៅលើសិទ្ធិមនុស្សនេះដដែល ។ ព្រមទាំងមានស្ថាប័នជាច្រើនដូចជា ស្ថាប័នក្រៅរដ្ឋាភិបាល ក្រសួង    ឬស្ថាប័នរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងលើកស្ទួយពីបញ្ហាសិទ្ធិមនុស្សនេះដើម្បីឲ្យមនុស្សគ្រប់រូបយល់ដឹង និងកុំឲ្យមានការរំលោភបំពានទៅលើសិទ្ធិអ្នកដទៃក៏ដោយ ក៏សង្គមមនុស្សនៅតែមិនសូវយកចិត្តទុកដាក់ទៅលើច្បាប់សិទ្ធិមនុស្សដែរ ។ ហើយថែមទាំងបានប្រព្រឹត្តអំពើឃោរឃៅ គួរឲ្យមានការភ័យខ្លាចដល់មនុស្សរស់នៅក្នុងសង្គមទៀត ។
រដ្ឋជាភាគីនៃកតិកាសញ្ញា ឬលិខិតបទដ្ឋានសិទ្ធិមនុស្សមានកាតព្វកិច្ច ធានារ៉ាប់រងនូវការគោរពសិទ្ធិមនុស្សអប្បរមា ដើម្បីរស់រានមានជីវិតសម្រាប់ជនគ្រប់រូប ដោយមិនគិតថាមាន ឬមិនមានធនធានគ្រប់គ្រាន់នោះទេ ។ សេចក្តីសំខាន់អប្បរមានៃសិទ្ធិ គឺជាកម្រិតមូលដ្ឋានដែលរដ្ឋត្រូវតែធានារ៉ាប់រងចំពោះជនរាល់រូបនៅគ្រប់បរិបទទាំងអស់ ។
ឧទាហរណ៍​ ៖ សិទ្ធិទទួលបាននូវការចាក់ថ្នាំបង្ការរោគទប់ទល់នឹងជម្ងឺឆ្លង ឬជម្ងឺរាតត្បាត គឺជាសមាសភាពគន្លឹះស្តីពីសេចក្តីសំខាន់អប្បរមានៃសិទ្ធិទទួលបាននូវការព្យាបាលជម្ងឺ​ ។ គោលគំនិតស្តីពីសេចក្តីសំខាន់ និងសេចក្តីសំខាន់អប្បរមាមិនមែនមានលក្ខណៈចំពោះតែសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌នោះទេ តែក៏ជាសេចក្តីសំខាន់ចំពោះសិទ្ធិពលរដ្ឋ និងនយោបាយផងដែរ គឺអាចមានសិទ្ធិសិរីភាពរួចចាកផុតពីការឃុំឃាំង ឬឃាត់ខ្លួនតាមទំនើងចិត្ត (សិទ្ធិការពារបូរណរាងកាយ ) ។ វត្ថុនៃសេចក្តីសំខាន់់នៃសិទ្ធិនេះ គឺរដ្ឋត្រូវមានដីការចាប់ខ្លួនរបស់បុគ្គលណាម្នាក់ ដោយបង្ហាញដីការដល់បុគ្គលនោះមុននឹងចាប់ខ្លួន ។ សរុបមក សេចក្តីសំខាន់នៃសិទ្ធិមានន័យថាសិទ្ធិជាក់លាក់របស់បុគ្គលក្នុងការទទួល និងការបង្កើតបានជាសិទ្ធិ ។
ទោះបីជាសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សជាប្រភពគំនិត នៃច្បាប់សិទ្ធិមនុស្សអន្តរជាតិភាគច្រើនក៏ដោយ វាមិនមែនជាឯកសារគតិយុត្តដែលចងភ្ជាប់នោះទេ ។ សេចក្តីថ្លែងការណ៍ផ្តល់អំណាចជាសកលដល់គំនិតសាធារណៈ និងជួយដល់ការបកស្រាយ និងការស្វែងដយល់អំពីវិធាននៃសិទ្ធិមនុស្សក្នុងស្រុកផងដែរ ។ គោលការណ៍នៃសេចក្តីថ្លែងការណ៍ត្រូវប្រែសម្រួលទៅជាកម្លាំងគតិយុត្តក្នុងទម្រង់ជាកតិការសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងកតិការសញ្ញាស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ។ ប្រទេសទាំងឡាយដែលបានផ្តល់សច្ចាប័នលើកតិការសញ្ញាទាំងនេះបានសន្យាថា នឹងបង្កើតឲ្យមានអត្ថបទច្បាប់ក្នុងស្រុកដើម្បីការពារសិទ្ធិមនុស្សទាំងនោះ ទោះបីជាយ៉ាងណាក៏ដោយប្រទេសជាងពាក់កណ្តាលនៅលើពិភពលោកមិនបានផ្តល់សច្ចាប័នទៅលើកតិការសញ្ញាទាំងពីរខាងលើនេះទេ ។
ប្រជាពលរដ្ឋកើតមកមិនមែនដើម្បីបម្រើរដ្ឋាភិបាលដូចជានៅសង្គមផ្តាច់ការនោះទេ ប៉ុន្តែផ្ទុយទៅវិញរដ្ឋាភិបាលកើតមកដើម្បីការពារបម្រើផលប្រយោជន៍ការពារសិទ្ធិប្រជាពលរដ្ឋ ។
រដ្ឋភាគីនៃសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិជាប់កាតព្វកិច្ចបីយ៉ាងគឺ​កាតព្វកិច្ចក្នុងការគោរព កាតព្វកិច្ចក្នុងការការពារ និងកាតព្វកិច្ចក្នុងការបំពេញ ។ ក្នុងន័យនេះរដ្ឋត្រូវបំពេញកាតព្វកិច្ចទាំងនេះដើម្បីឆ្លើយតបទៅនឹងគោលការណ៍សិទ្ធិពលរដ្ឋ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ។
-        កាតព្វកិច្ចក្នុងការគោរព​​ ៖ កាតព្វកិច្ចរបស់រដ្ឋក្នុងការគោរពសិទ្ធិមនុស្ស គឺរដ្ឋត្រូវផ្តល់ឳកាសឲ្យប្រជាពលរដ្ឋបានប្រើសិទ្ធិរបស់ខ្លួនដោយគ្មានការរំខាន ។ តើរដ្ឋត្រូវផ្តល់ឳកាសឲ្យប្រជាពលរដ្ឋបានប្រើប្រាស់សិទ្ធិរបស់ខ្លួនដោយគ្មានការរំខាបានដួចម្តេច? តើប្រជាពលរដ្ឋទទួលបានឳកាសក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួនដោយមធ្យោបានណា?
ឧទាហរណ៍ ៖ កុមារមានសិទ្ធិទទួលការអប់រំ តើកុមារអាចទទួលបានការអប់រំយ៉ាងដូចម្តេច? បើសិនជាគ្មានសាលារៀន និងគ្រូបង្រៀន ។ ដោយក្តីគោរពចំពោះសិទ្ធិក្នុងការអប់រំ ត្រូវបង្កើតឲ្យមានសាលារៀន និងមានគ្រូបង្រៀនគ្រប់គ្រាន់ ដែលមាននិយាមគរុកោសល្យត្រឹមត្រូវ ។ ទន្ទឹមនឹងនីតិរដ្ឋត្រូវលើកទឹកចិត្តឲ្យមានសេរីភាពក្នុងការបង្កើតសាលាឯកជន ដែលសម្រាប់បំពេញទៅតាមចំណងរបស់ប្រជាពលរដ្ឋ ។
-        កាតព្វកិច្ចក្នុងការការពារ ៖ កាតព្វកិច្ចរដ្ឋក្នុងការការពារសិទ្ធិមនុស្ស គឺរដ្ឋត្រូវការពារប្រជាពលរដ្ឋកុំឲ្យមានការរំលោភសិទ្ធិគ្នាទៅវិញទៅមក ទោះបីប្រជាពលរដ្ឋប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ និងទោះបីជាប្រជាពលរដ្ឋ និងអ្នកមានអំណាច ឬអ្នកមានឥទ្ធិពលក្តី ។ ក្នុងន័យនេះមន្រ្តីរដ្ឋាភិបាលត្រូវតាំងខ្លួនឲ្យបានខ្ជាប់ខ្ជួនយកច្បាប់ធ្វើជាមូលដ្ឋាន ដើម្បីកុំឲ្យមានការរំលោភទៅលើប្រជាពលរដ្ឋខ្លួន ហើយត្រូវធ្វើអន្តរាគមន៍ភ្លាមៗក្នុងករណីមានការរំលោភបំពានណាមួយកើតឡើង ។
ឧទាហរណ៍ ៖ កុមារមានសិទ្ធិទទួលបានការអប់រំ កុមារត្រូវទៅសាលារៀនជាដាច់ខាត តើកុមារអាចទៅសាលារៀនបានដែរឬ ទេ? ប្រសិនបើមានការរារាំងពីបុគ្គលណាម្នាក់ ហេតុផលណាមួយ ឪពុកម្តាយ គ្រួសារ គ្រូបង្រៀន សាលារៀនជំនឿសាសនា...។ ឆ្លើយតបនឹងបញ្ហានេះរដ្ឋត្រូវការពារពួកគេកុំឲ្យមានការរំខាន ឬជ្រៀតជ្រែករបៀបនេះដែលវាជាហេតុធ្វើឲ្យប៉ះពាល់ដល់សិទ្ធិកុមារ ។
-        សិទ្ធិក្នុងការបំពេញ ៖ បញ្ហានេះរដ្ឋាភិបាលមានកាតព្វកិច្ចចាត់វិធានការឲ្យបានម៉ឹងម៉ាត់ដើម្បីធានាឲ្យប្រាកដថាសិទ្ធិមនុស្សអនុវត្តទៅបានដោយគ្មានឧបសគ្គ ។
ឧទាហរណ៍ ៖​ សិទ្ធិទទួលបាការអប់រំអាចអនុវត្តទៅបានលុះត្រាតែរដ្ឋផ្តល់មធ្យោបាយសម្រួលសព្វបែបយ៉ាងទៅលើការអប់រំគ្រប់ភូមិ សិក្សា ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការលុបអនក្ខរភាពជាដើម ។ តាមរយៈការសាងសង់សាលារៀនរដ្ឋ ឲ្យបានសមស្របទៅតាមតម្រូវការគ្រូបង្រៀន និងគិតគូរដល់ជីវភាពរបស់គ្រូបង្រៀនឲ្យបានសមរម្យ និងថ្លៃថ្នូរ ។
           
ដូចនេះដើម្បីឲ្យរដ្ឋាភិបាលបំពេញកាតព្វកិច្ចទាំងបីខាងលើនេះ បានលុះត្រាតែរដ្ឋនីមួយៗ ប្រកាន់យកគោលការណ៍មួយទៀតដែលឲ្យឈ្មោះថា គោលការណ៍តថភាព ។ គោលការណ៍នេះមានន័យថា រដ្ឋត្រូវប្រែក្លាយទ្រឹស្តី និងការសន្យាឲ្យក្លាយទៅជាការអនុវត្តន៍ជាក់ស្តែងប្រកបដោយឆន្ទៈខ្ពស់បំផុត ។
ឧទាហរណ៍ ៖ កាតព្វកិច្ចរបស់រដ្ឋត្រូវបង្កើតឲ្យមានប្រព័ន្ធថែរក្សាសុខភាព និងសេវាកម្មសុខភាពរបស់រដ្ឋ ។ រដ្ឋត្រូវមានគោលដៅ និងទិសដៅច្បាស់លាស់ក្នុងការកាត់បន្ថយអត្រាមរណៈភាពមាតា និងទារកបង្កើនចំនួនគ្រូពេទ្យ លើកកម្ពស់ការអប់រំសុខភាពប្រជាពលរដ្ឋដោយការផ្តល់វ៉ាក់សាំងការពារការរាត្បាត នៃជម្ងឺឆ្លងគ្រប់ប្រភេទ ដោយត្រូវដាក់ចេញជាផែនការច្បាស់លាស់ និងទិសដៅយុទ្ធសាស្ត្ររបស់ជាតិឲ្យបានច្បាស់លាស់ ។
            ២.វិធីដោះស្រាយលើបញ្ហាសិទ្ធិមនុស្សរបស់អង្គការសិទ្ធិមនុស្សអាដហុក
សិទ្ធិមនុស្សត្រូវតែមាននូវកិច្ចការពារ រដ្ឋមិនអាចធ្វើមិនដឹងមិនឮ​ នៅស្ងាម ឬរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋខ្លួនបានឡើយ ក្នុងខណៈពេលដែលប្រទេសកម្ពុជាបានឲ្យសច្ចាប័នគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ។ ការបំពារបំពានសិទ្ធិមនុស្សត្រូវបានកំណត់ថា ជាការមិនទទួលខុសត្រូវ និងរំលោភបំពានកាតព្វកិច្ចរបស់ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ ។
២.១. ការចងក្រងគ្នាជាក្រុម
មនុស្សគ្រប់រូបចាំបាច់ណាស់ត្រុវរួបរួមគ្នាជាកម្លាំងដើម្បីត្រៀមដោះស្រាយដល់បញ្ហាដែលកើតមានឡើង ។ ឧទាហរណ៍ ៖ ការបង្កើតសមាគមមាតាបិតា សហជីពកម្មករសេរីឯករាជ្យ សមាគមឥណទាន សមាគមការពារសិទ្ធិមនុស្ស សមាគមគ្រូបង្រៀន សមាគមដូនជី សមាគមមនុស្សចាស់ជរា ។ល។ ដែលមានការប្រមូលផ្តុំតាមក្រុមគោលដៅរៀងៗខ្លួន និងមានគោលដៅ វត្ថុបំណងនិង សកម្មភាពឯកភាពផ្សេងៗពីគ្នា ដើម្បីជួយគ្នាទៅវិញទៅមកប្រឆាំងនឹងការរំលោភសិទ្ធិមនុស្ស ដើម្បីទាមទារឲ្យមានការគោរពសិទ្ធិមនុស្ស ។ សហគម ឬសមាគម អាចមានបច្ចេកទេសផ្សេងៗគ្នាដូច ជាការធ្វើកូដកម្ម ការធ្វើបាតុកម្មដោយសន្តិវិធី ការធ្វើធម្មយាត្រាសុំសន្តិភាព ការប្រមូលផ្តុំគ្នាឈរយ៉ាងស្ងាមស្ងាត់ជាមួយទៀន និងធូប​ដើម្បីគោរពដល់វិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានដោយបុព្វហេតុការពារសិទ្ធិមនុស្ស ឬប្រជាធិបតេយ្យជាដើម ។ល។
ការបង្កើតសហជីព សហគម សមាគមជាដើម ។ល។ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តរបស់ខ្លួនអាចធ្វើដោយមិនចាំបាច់អស់ប្រាក់កាសអ្វី ប្រជាពលរដ្ឋអាចប្រើប្រាស់កម្លាំងកាយ ចិត្ត និងកម្លាំងបន្តិចបន្តួចម្នាក់តែប៉ុណ្ណោះ ប៉ុន្តែពេលខ្លះគេក៏អាចបង្កើតនូវការសន្សំប្រាក់ទុក ដើម្បីជាប្រយោជន៍របស់សហជីព ឬសមាគម ដោយស្នើឲ្យសមាជិករៃប្រាក់ជាទៀងទាត់បន្តិចបន្តួចតាមការសន្យាគ្នា ។
ការដោះស្រាយចំពោះការរំលោភសិទ្ធិមនុស្ស​ គឺជារឿងមួយដែលជាទូទៅមានស្ថានភាពតានតឹង និងពិបាកក្នុងការទទួលបានដំណោះស្រាយមួយក្នុងគតិយុត្តិធម៌ ពីព្រោះអំពើដែលប្រព្រឹត្តគឺជាអំពើរបស់អ្នកមានអំណាច ។ ករណីរំលោភសិទ្ធិជាច្រើនប្រភេទបានកើតឡើង ហើយមិនមានដំណោះស្រាយ ដោយសារតែភាគីរងគ្រោះ មិនទាន់មានលទ្ធភាពប្រមូលផ្តុំគ្នា មិនទាន់មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ប្រមូលផ្តុំភស្តុតាង ដើម្បីទប់ទល់នឹងការរំលោភសិទ្ធិ ។
            ២.២. ការរៀបចំបណ្តឹង
បណ្តឹងជាវិធីសាស្រ្តមួយដើម្បីបញ្ចូនពត៌មានស្តីពីការរំលោភនានាទៅដល់តុលាការ អង្គការសង្គម ដើម្បិឲ្យមានការជួយយកចិត្តទុកដាក់ និងជួយដោះស្រាយរកយុត្តិធម៌ និងដោះម្បីផ្សព្វផ្សាយឲ្យអ្នកដ៏ទៃបានដឹងនិងឲ្យប្រុងប្រយ័ត្នចំពោះការរំលោភទាំងនោះ ។ ការនៅស្ងៀមមិនប្តឹង គឺជាការបណ្តែតបណ្តោយឲ្យអ្នកប្រព្រឹត្តបានចិត្តសប្បាយ និងបន្តរំលោភទៅលើងអ្នកដ៏ទៃទៀត​ ។ ប្រជាពលរដ្ឋមានសិទ្ធិប្តឹងតវ៉ា ប្តឹងបរិហារនិងទាមទារសណងជួសជុស ការខូចខាតដែលប្រប្រឹត្តដោយបុគ្គលិកនៃអជ្ញាធរមូលដ្ឋាន បុគ្គលិកនៃរដ្ឋាភិបាល សភា ឬព្រឹទ្ធសភា បុគ្គលិកនៃតុលាការ និងអង្គការសង្គម ។
បណ្តឹងអាចធ្វើឡើងដោយផ្ទាល់មាត់ ឬដោយការសរសេរជាលាយលក្ខអក្សរ អំពីហេតុការណ៍ពិត ។ ការរៀបចំបណ្តឹងមានលំនាំពីរសំខាន់ ៖
-        ការរៀបចំបណ្តឹងតាមផ្លូវសិទ្ធិមនុស្ស
-        ការរៀបចំបណ្តឹងតាមផ្លូវច្បាប់
ក.​ ការរៀបចំបណ្តឹងតាមផ្លូវសិទ្ធិមនុស្ស
បណ្តឹងចំពោះការរំលោភសិទ្ធិមនុស្ស មានលក្ខណៈខុសប្លែកពីករណីបណ្តឹងបទព្រហ្មទណ្ឌ និង       បណ្តឹងរដ្ឋប្បវេណី ។ បណ្តឹងស្តីពីការរំលោភសិទ្ធិមនុស្ស ដូចជាការរំលោភសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ គឺជាការប្តឹងនឹងទង្វើខកខានមិនបានអនុវត្តរបស់រដ្ឋដែលជាភាគីនៃកតិកាសញ្ញា អនុសញ្ញា និងបទដ្ឋានអន្តរជាតិនានា ដែលខ្លួនបានចុះហត្ថលេខា និងឲ្យសច្ចាប័ន ។
            បណ្តឹងចំពោះការរំលោភសិទ្ធិមនុស្សនេះទាមទារឲ្យមានសុក្រឹត​ ច្បាស់លាស់នៃពត៌មាន ដែលតម្រូវឲ្យមានដំណើរការតាមគម្រូជាជំហានៗ ។ ឧទាហរណ៍ករណីស្តីពីការបណ្តេញរុះរើលំនៅដ្ឋាន ឬកម្មសិទ្ធិដីធ្លី៖
v  ជំហានទី ១៖ ពិនិត្យមើលបទដ្ឋានសិទ្ធិមនុស្ស ដើម្បីឲ្យប្រាកដថាតើបទដ្ឋាននេះត្រូវបានបំពារបំពាន និងគំរាមយ៉ាងធ្ងន់ធ្ងរដោយរដ្ឋជាភាគី ។ ដូច្នោះវាទាមទារឲ្យមានការស៊ើបអង្កេតលើកាតព្វកិច្ចពាក់ព័ន្ធរបស់រដ្ឋ ។
v  ជំហានទី ២៖ ត្រូវពិនិត្យឲ្យដឹងថាតើ ហេតុអ្វីបានជាប្រេចាពលរដ្ឋទាំងនោះមិនទទួលបានលំនៅដ្ឋានសមរម្យ ឬហេតុអ្វីបានជាលំនៅដ្ឋានរបស់ពួកគេត្រូវបានគេរំលោភ ? តើអាជ្ញាធរត្រុវមានទំនួលខុសត្រូវយ៉ាងណាខ្លះចំពោះរឿងនេះ ? តើអាជ្ញាធរមូលដ្ឋានមានការខកខានមិនបានប្រតិបត្តិកាតព្វកិច្ចរបស់ខ្លួនយ៉ាងណាខ្លះ ?
v   ជំហានទី ២៖ ត្រូវព្យាយាមតាមដាន ឃ្លាំមើលការបំពេញកាតព្វកិច្ចរបស់រដ្ឋ ។
ដូច្នេះដោយអាស្រ័យលើភស្តុតាងគ្រប់គ្រាន់​ ធ្វើឲ្យយើងមានមានលទ្ធភាពកំណត់បានអំពីអត្តសញ្ញា ណស្តីពីការរំលោភ ។ ត្រូតែកំណត់អត្តសញ្ញាណនៃអាជ្ញាធរ ឬបុគ្គលដែលទទួលខុសត្រូវ ។
ខ. ការរៀបចំបណ្តឹងតាមផ្លូវច្បាប់
ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិប្ដឹងបរិហារ ប្ដឹងតវ៉ា ឬប្ដឹងទារសំណងជួសជុលការខូចខាត ដែលបណ្ដាលមកពីអំពើខុសច្បាប់របស់អង្គការរដ្ឋ របស់អង្គការសង្គម និងរបស់បុគ្គលិកនៃអង្គការទាំងនោះ ។ ការដោះស្រាយបណ្ដឹងតវ៉ា និង សំណងជួសជុលការខូចខាត ជាសមត្ថកិច្ចរបស់តុលាការ ។[20]
បញ្ហាជម្លោះផ្សេងៗ ក្រៅពីការរំលោភសិទ្ធិមនុស្សក៏មានរបៀប និងទម្រង់ប្តឹងដូគ្នាផងដែរ ក្នុងការរៀបចំបណ្តឹង ។
ដូចនេះមិនមែនមានតែរដ្ឋាភិបាលប៉ុណ្ណោះទេ ដែលធ្វើការដើម្បីការពារសិទ្ធិមនុស្ស គឺត្រូវចូលរួមពីសំណាក់អង្គការជាតិ អង្គការជាតិ រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាលផ្សេងទៀត ទើបការពារសិទ្ធិមនុស្សមានប្រសិទ្ធភាព និងទទួលបានូវជោគជ័យ ។ ប្រទេសកម្ពុជាទទួលសិទ្ធិការក្នុងការបង្កើត និងចូលរួមក្នុងបង្កើតជាក្រុម ជាបក្សប៉ុន្តែត្រូវស្របទៅតាមទម្រង់ច្បាប់ ។ ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិបង្កើតសមាគម និង គណបក្សនយោបាយ ។ សិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់ ។ ប្រជាពលរដ្ឋខ្មែរទាំងឡាយ អាចចូលរួមក្នុងអង្គការមហាជន ជួយគ្នាទៅវិញទៅមក ការពារសមិទ្ធផលជាតិ និង សណ្ដាប់ធ្នាប់សង្គម ។[21]
៣.ករណីសិក្សា
ក. សិទ្ធិកាពារបូរណៈភាពសាកសព
            ក្នុងពិធីបុណ្យសពជាពិធីមួយដែលប្រជាជនខ្មែរប្រារព្វ នៅពេលដែលមានសមាជិកនរណាម្នាក់បានទទួលមរណៈ ហើយជាពិធីប្រពៃណីខ្មែរមួយដែលអនុវត្តតាំងពីដូនពីតាមកម្ល៉េះ ម៉្យាងទៀតនៅបញ្ចប់កម្មវិធីនេះគឺពិធីដុត ឬបញ្ចុះសព ។ អាចារ្យដុតខ្មោចមា្នក់ទទួលភារកិច្ចដុតសាកសពឲ្យគេដើម្បីរៀបចំតាមប្រពៃណីនៃពិធីបុណ្យនេះ ។  បន្ទាប់ពីទទួលភារៈនេះហើយ លោកអាចារ្យក៏បានរៀបចំតាមប្រពៃណី ។ នៅពេលដុតសាកសព អាចារ្យ និងមិត្តប៉ុន្មាននាក់នោះក៏បានកាត់យកសាពសពមនុស្សយកមកបរិភោគ និងក្លែមស្រាយ៉ាងសប្បាយរីករាយ ។​​ សំនួរសួរថា តើអាចប៉ះពាល់ដល់បូរណៈភាពនៃសាកសពបានដែរ ឬទេ? សិទ្ធិបូរណៈភាពនៃសាកសពត្រូវបានច្បាប់ការពារដែរ ឬទេ?
            ដើម្បីងាយស្រួលយល់ឲ្យកាន់តែច្បាស់ គប្បីបកស្រាយពីមួយចំណុចទៅមួយចំណុច ដើម្បីឆ្លើយតបទៅនឹងអង្គហេតុខាងលើ ។
ការប៉ះពាល់បូរណៈភាពនៃសាកសព គឺជាការប៉ះពាល់ដល់ការគោរពដែលតម្រូវឲ្យមានចំពោះអ្នកស្លាប់ដែលច្បាប់ធានាចំពោះការប៉ះពាល់នេះដើម្បីរក្សានូវសភាពដើមជាមនុស្ស និងសេចក្តីថ្លៃថ្នូររបស់សព។
នៅក្នុងក្របខណ្ឌរដ្ឋប្បវេណីនៅឆ្នាំ ២០០៧ ផ្នែកសន្តតិកម្មបានចែងអំពីការទទួលស្គាប់សិទ្ធិរបស់មតកជនមានន័យ ទោះបីជាគាត់ស្លាប់ទៅហើយក៏ពិតមែន ប៉ុន្តែគាត់អាចបង្ហាញឆន្ទះរបស់គាត់មុនពេលគាត់ស្លាប់បាន តាមរយះបណ្តាំមរតកសាសន៍ស្តីពីពិធីបុណ្យសពរបស់គាត់ទៅតាមជំនឿ ប្រពៃណី និង សាសនារបស់មរតកជន ។ ក្នុងករណីដែលមរតកជនមិនសម្តែងឆន្ទះរបស់គាត់ ច្បាប់នៅតែជួយការពារគាត់ដោយពិធីបុណ្យសពត្រូវប្រព្រឹត្តទៅតាមទំនៀមទំលាប់ ប្រពៃណី សាសនារបស់មរណៈជន ។
យោងតាមមាត្រា ២៦១នៃក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ អំពីបទប៉ះពាល់ដល់បូរណៈភាពនៃសាកសព “អំពើប៉ះពាល់ដល់បូរណៈភាពនៃសាកសពត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី មួយសែនរៀល ទៅពីរសែនរៀល ។ មាត្រានេះមានន័យថា អំពើទាំងឡាយណាដែលប៉ះពាល់ដល់បូរណៈភាពរាងកាយ ឬផ្នែកណាមួយនៃសាកសពធ្វើឲ្យសាកសពមានសភាពមិនប្រក្រតី  គឺជាអំពើខុសច្បាប់ ហើយទង្វើបានប៉ះពាល់យ៉ាងខ្លាំងដល់ដល់បូរណៈភាពនៃសាកសពដែលច្បាប់ហាមឃាត់ជាដាច់ខាត ។
យោងតាមមាត្រា ២៦២ នៃក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ អំពីបទប្រមាថទីបញ្ចុះសពបានចែងថា “អំពើប្រមាថតាមមធ្យោបាយណាមួយក៏ដោយទៅលើផ្នូរ ទីបញ្ចុះសព កោដ្ឋ ឬ ទៅលើសំណង់ដែលកសាងឡើងសម្រាប់រំលឹងវិញ្ញាណក្ខន្ធនៃអ្នកទទួលមរណៈភាពត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី មួយសែនរៀល ទៅពីរសែនរៀល ។ មាត្រានេះមានន័យថា អំពើទាំងឡាយណាដែលប៉ះពាល់ ឬប្រមាថទីបញ្ចុះសព ឬផ្នែកណាមួយនៃទីន្លែងសាកសពដំកល់ គឺជាអំពើខុសច្បាប់ ហើយទង្វើនេះក៏ប៉ះពាល់ យ៉ាងខ្លាំងដល់ដល់បូរណៈភាពនៃសាកសពផងដែរ ។
ដូចនេះយោងតាមការលើកឡើងខាងលើយើង អាចសន្និដ្នានបានថាបុគ្គលណាក៏ដោយ ឲ្យតែប៉ះពាល់ដល់បូរណៈភាពរាងកាយរបស់អ្នកដ៏ទៃទោះបី អ្នកនោះរស់ ឬក៏ស្លាប់ក៏ដោយក៏ច្បាប់ហាមខាត់ជាដាច់ខាតចំពោះទង្វើ ឬសកម្មភាពទាំងនោះ ។ ហេតុដូច្នោះហើយលោកអាចារ្យ និងបក្សពួកត្រូវផ្តន្ទាទោសទៅតាមច្បាប់ជាធរមានមិនអាចរួចខ្លួនបានឡើយ ។​
ខ. អំពើទារុណកម្ម
នៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០០៥ វេលាម៉ោង១០ព្រឹកឈ្មោះ ច. សណ ត្រូវបានប៉ូលីសប៉ុស្តិ៍រដ្ឋបាលឃុំកំពង់សំណាញ់ ស្រុកតាខ្មៅ ខេត្តកណ្តាល ហៅទៅសាកសួរ ដោយសង្ស័យថាឈ្មោះ ច. សណ អាចពាក់ព័ន្ធនឹងអំពើចោរកម្ម ។​ បុរសរូបនោះត្រូវបានមន្ត្រីប៉ូលីសប៉ុស្តិ៍ឈ្មោះ ខេង គឹមសឿន វាយនឹងទុយោរឹងបង្ខំឲ្យឈ្មោះ ច. សណ សារភាព ។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងឧបករណ៍អន្តរជាតិ ស្តីពីសិទ្ធិមនុស្សបានធានាការពារ និងគោរពសិទ្ធិមនុស្សជាសកល ដែលក្នុងនោះរាប់បញ្ចូលទាំងសិទ្ធិរបស់អ្នកទោស និងជនសង្ស័យផងដែរ ។ បើទោះបីជាទណ្ឌិត និងពិរុទ្ធជនទាំង​អស់ ដែលកំពុងជាប់ឃុំឃាំងដោយការទទួលទោស រង់ចាំបើកសាវនាការលើទោសកំហុសរបស់ពួកគេក្តី ​ក៏ពួកគេទាំងនោះមិនត្រូវបាត់បង់សិទ្ធិជាមូលដ្ឋានឡើយ ។
ច្បាប់រ៉ាប់រងមិនឱ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាមួយឡើយ​ ។ ច្បាប់ការពារ ជីវិត កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនជនណាមួយនឹងអាចធ្វើទៅកើត លុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់ ។ ការបង្ខិតបង្ខំ ការធ្វើបាបលើរូបរាងកាយ ឬប្រព្រឹត្តិកម្មណាមួយដែលបន្ថែមទម្ងន់ ទណ្ឌកម្ម អនុវត្តចំពោះជនជាប់ឃុំឃាំង ឬជាប់ពន្ធនាគារត្រូវហាមឃាត់មិនឱ្យធ្វើឡើយ ។ អ្នកដៃដល់ អ្នករួមប្រព្រឹត្ត និងអ្នកសមគំនិតត្រូវទទួលទោសតាមច្បាប់ ។ ការទទួលសារភាព ដែលកើតឡើងពីការបង្ខិតបង្ខំតាមផ្លូវកាយក្ដី តាមផ្លូវចិត្តក្ដី មិនត្រូវទុកជាភស្តុតាងនៃពិរុទ្ធភាពទេ ។ វិមតិសង្ស័យ ត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ។ ជនជាប់ចោទណាក៏ដោយត្រូវទុកជាមនុស្សឥតទោស ដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ ។ ជនគ្រប់រូប មានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការ [22]
មនុស្សគ្រប់រូបសុទ្ធិតែមានសិទ្ធិស្មើៗគ្នា នៅចំពោះមុខច្បាប់ ហើយច្បាប់ត្រូវតែគ្រប់គ្រង និង ការពារមនុស្ស អោយបានស្មើៗ គ្នា។ បុគ្គលគ្រប់រូប អាចពឹងពាក់ស្ថាប័នតុលាការជាតិ អោយជួយដោះស្រាយ និងទប់ទល់នូវរាល់ ការរំលោភសិទ្ធិមនុស្ស ដែលរដ្ឋធម្មនុញ្ញ និងច្បាប់នានា បានទទួលស្គាល់ ។ គ្មាននរណាម្នាក់ ត្រូវគេចាប់ខ្លួន ឃុំឃាំង ឬ បណ្ដេញចេញក្រៅស្រុក តាមទំនើងចិត្ដបានឡើយ ។ ជនគ្រប់រូបត្រូវបានសិទ្ធិស្មើ គ្នា ក្នុងការស្នើអោយ តុលាការឯករាជ្យ ពិនិត្យពិច័យ មកលើ ការចោទប្រកាន់ ឬការកាត់ទោសណាមួយ ដោយគ្មានលំអៀង និងជាសាធារណះ ។ ជនជាប់ចោទ គ្រប់រូបត្រូវសន្មតថា ជាអ្នកឥតទោស រហូតដល់មានការកាត់ក្ដីត្រឹមត្រូវ និងជាសាធារណះ ។ គ្មានជនណាមួយត្រូវកាត់ទោស ចំពោះអំពើភ្លេច ភ្លាំងរបស់ខ្លួន ដែលគ្មានចែងក្នុងច្បាប់ជាតិ និងអន្ដរជាតិឡើយ ហើយមិនត្រូវកាត់អោយធ្ងន់ជាងទោស ដែលខ្លួនបានប្រព្រឹត្ដជាដាច់ខាត[23]
ទារុណកម្ម គឺជាអំពើដែលធ្វើឲ្យមានការឈឺចាប់ និងរងទុក្ខជាខ្លាំង ខាងផ្លូវកាយនិងផ្លូវចិត្ត ដែលបង្កឡើងដោយអជ្ញាធរមានសម្ថកិច្ច ក្នុងគោលបំណងយកចម្លើយសារភាព និងដើម្បីហេតុផលផ្សេងទៀតដែលឈរលើមូលដ្ឋានរើសអើង ។ ការធ្វើទុក្ខបុកម្នេញទាំងនេះ គឺជាអំពើទារុណកម្ម[24] ហើយអំពើនេះត្រូវបានហាមឃាត់ដោយច្បាប់ចាដាច់ខាតមិនឲ្យមានឡើយ ។ ទោះបីជាប្រទេសហត្ថលេខីនោះ មានសង្រ្គាម មាន  អស្ថិរភាពនយោបាយ ឬមានភាពអាសន្នសធារណៈណាមួយក៏ដោយ ក៏គ្មានកាលៈទេសៈពិសេសណាមួយអាចយកជាលេសដើម្បីធ្វើឲ្យអំពើទារុណកម្ម ក្លាយជាអំពើស្របច្បាប់នោះឡើយ[25]
ទារុណកម្ម គឺជាអំពើដែលមានលក្ខណៈសាហាវយង់ឃ្នង ជាអំពើគ្រប់ប្រភេទធ្វើឲ្យជនរងគ្រោះមានការឈឺចាប់ខ្លាំង ។​ អំពើនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ៧ ទៅ ១៥ ឆ្នាំ[26]
ដូចនេះអំពើទារុណកម្មរបស់មន្ត្រីប៉ូលីសប៉ុស្តិ៍ឈ្មោះ ខេង គឹមសឿន ដោយការវាយនឹងទុយោរឹងបង្ខំឲ្យឈ្មោះ ច. សណ សារភាព គឺជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរទាំងច្បាប់ជាតិ និងអន្តរជាតិដែលក្នុងនាម    កម្ពុជាជាប្រទេសដែលទទួលស្គាល់បទដ្ឋានគតិយុត្តមួយនេះ បើទោះបីជារដ្ឋាភិបាលកម្ពុជាបានសន្យា និងចុះហត្ថលេខាទទួលស្គាល់ពីការលុបបំបាត់មិនឲ្យមានការធ្វើទារុណកម្មក៍ដោយក៏ករណីនេះនៅតែកើតឡើងក្នុងប្រទេសកម្ពុជា ជាក់ស្តែងក្នុងករណីខាងលើ ។ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា គួរគប្បីពិនិត្យលើបញ្ហានេះឡើងវិញដើម្បីធានាឲ្យបាននូវការគោរពច្បាប់ និងក្នុងនាមជាមេដឹកនាំដែលមានទំនួលខុសត្រូវ ។
គ. ករណីបង្កស្នាមរបួស
នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០០៥ វេលាម៉ោង ៨:៣០នាទី យប់ជនរងគ្រោះឈ្មោះ ខ .ផ ភេទប្រុស អាយុ២០ឆ្នាំ ត្រូវបានប្រធានប៉ូលីសប៉ុស្តិ៍ ឃុំកាគយ ស្រុកកងមាស ខេត្តកំពង់ចាមវាយនឹងកាំភ្លើងខ្លីបណ្តាលឲ្យមានរបួសធ្ងន់ត្រង់កំភួនដៃឆ្វេង ។ មូលហេតុមកពីជនរងគ្រោះមិនបានប្រាប់ឈ្មោះដល់ជនប្រព្រឹត្តនៅពេលដែលជនប្រព្រឹត្តបានសួរជនរងគ្រោះ ។
ករណីបង្ករបួសស្នាម ក៏ជាអំពើមួយក្នុងចំណោម អំពើរំលោភដទៃទៀតដែរ ធ្វើឲ្យមានការប៉ះពាល់ដល់សិទ្ធិទទួលបានសន្តិសុខផ្ទាល់ខ្លួន ដែលបានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិ និងច្បាប់ជាតិ ។
ជន​គ្រប់រូប​មាន​សិទ្ធិ​រស់រានមានជីវិត មាន​សេរីភាព និង​មាន​សន្តិសុខ​ផ្ទាល់ខ្លួន ​។ ទោស​ប្រហារជីវិត មិនត្រូវ​ឱ្យមាន​ឡើយ​[27]
ច្បាប់រ៉ាប់រងមិនឱ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាមួយឡើយ​ ។ ច្បាប់ការពារ ជីវិត កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនជនណាមួយនឹងអាចធ្វើទៅកើត លុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់ ។ ការបង្ខិតបង្ខំ ការធ្វើបាបលើរូបរាងកាយ ឬប្រព្រឹត្តិកម្មណាមួយដែលបន្ថែមទម្ងន់ ទណ្ឌកម្ម អនុវត្តចំពោះជនជាប់ឃុំឃាំង ឬជាប់ពន្ធនាគារត្រូវហាមឃាត់មិនឱ្យធ្វើឡើយ ។ អ្នកដៃដល់ អ្នករួមប្រព្រឹត្ត និងអ្នកសមគំនិតត្រូវទទួលទោសតាមច្បាប់ ។ ការទទួលសារភាព ដែលកើតឡើងពីការបង្ខិតបង្ខំតាមផ្លូវកាយក្ដី តាមផ្លូវចិត្តក្ដី មិនត្រូវទុកជាភស្តុតាងនៃពិរុទ្ធភាពទេ ។ វិមតិសង្ស័យ ត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ។ ជនជាប់ចោទណាក៏ដោយត្រូវទុកជាមនុស្សឥតទោស ដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ ។ ជនគ្រប់រូប មានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការ [28]
មនុស្សម្នាក់ៗ សុទ្ធតែមានសិទ្ធិ ឲ្យខ្លួនរស់នៅ បានដោយគ្មានការគាបសង្កត់ និងមានសេចក្ដីសុខ ដល់ខ្លួនផង។ គ្មានជនណាម្នាក់ ត្រូវគេបង្ខំ អោយទទួលរង ទារុណកម្ម និងអំពើឃោរឃៅ អមនុស្សធម៌ ឬ បន្ថោកបន្ទាប់ឡើយ[29]
មនុស្សគ្រប់រូបសុទ្ធិតែមានសិទ្ធិស្មើៗគ្នា នៅចំពោះមុខច្បាប់ ហើយច្បាប់ត្រូវតែគ្រប់គ្រង និង ការពារមនុស្ស អោយបានស្មើៗ គ្នា។ បុគ្គលគ្រប់រូប អាចពឹងពាក់ស្ថាប័នតុលាការជាតិ អោយជួយដោះស្រាយ និងទប់ទល់នូវរាល់ ការរំលោភសិទ្ធិមនុស្ស ដែលរដ្ឋធម្មនុញ្ញ និងច្បាប់នានា បានទទួលស្គាល់ ។ គ្មាននរណាម្នាក់ ត្រូវគេចាប់ខ្លួន ឃុំឃាំង ឬ បណ្ដេញចេញក្រៅស្រុក តាមទំនើងចិត្ដបានឡើយ ។ ជនគ្រប់រូបត្រូវបានសិទ្ធិស្មើ គ្នា ក្នុងការស្នើអោយ តុលាការឯករាជ្យ ពិនិត្យពិច័យ មកលើ ការចោទប្រកាន់ ឬការកាត់ទោសណាមួយ ដោយគ្មានលំអៀង និងជាសាធារណះ ។ ជនជាប់ចោទ គ្រប់រូបត្រូវសន្មតថា ជាអ្នកឥតទោស រហូតដល់មានការកាត់ក្ដីត្រឹមត្រូវ និងជាសាធារណះ ។ គ្មានជនណាមួយត្រូវកាត់ទោស ចំពោះអំពើភ្លេចភ្លាំងរបស់ខ្លួន ដែលគ្មានចែងក្នុងច្បាប់ជាតិ និងអន្ដរជាតិឡើយ ហើយមិនត្រូវកាត់អោយធ្ងន់ជាងទោស ដែលខ្លួនបានប្រព្រឹត្ដជាដាច់ខាត[30]
ហិង្សា គឺជាអំពើបៀតបៀនលើអ្នកដទៃ ចំពោះគ្រប់អំពើប៉ះពាល់ដល់រូបរាងកាយ ធ្វើឲ្យរបួសដល់អ្នកដទៃ ហើយរបួសស្តែងតាមរូបភាពពីរយ៉ាង គឺរបួសផ្លូវកាយ និងខូចសុខភាព ។ អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដ៏ទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ពីរលានរៀលទៅប្រាំមួយលានរៀល[31]
ដូចនេះជនរងគ្រោះឈ្មោះ ខ .ផ ភេទប្រុស អាយុ២០ឆ្នាំ ត្រូវបានប្រធានប៉ូលីសប៉ុស្តិ៍ ឃុំកាគយ ស្រុកកងមាស ខេត្តកំពង់ចាមវាយនឹងកាំភ្លើងខ្លីបណ្តាលឲ្យមានរបួសធ្ងន់ត្រង់កំភួនដៃឆ្វេង ដែលមូលហេតុមកពីជនរងគ្រោះមិនបានប្រាប់ឈ្មោះដល់ជនប្រព្រឹត្តនៅពេលដែលជនប្រព្រឹត្តបានសួរជនរងគ្រោះ ។ នេះគឺជាហិង្សាបៀតបៀនលើឈ្មោះ ខ .ផ និងជាអំពើប៉ះពាល់ដល់រូបរាងកាយ ធ្វើឲ្យរបួសដល់ជនរងគ្រោះហើយរបួសស្តែងតាមរូបភាពពីរយ៉ាងគឺរបួសផ្លូវកាយ និងខូចសុខភាព ។ លើសពីនេះការបង្ករបួសស្នាមនេះត្រូវបានច្បាប់ការពារជាដាច់ខាតទាំងអត្ថបទបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ។

           
សេចក្តីសន្និដ្ឋាន

 ទោះបីប្រទេសនីមួយៗ បានចងក្រងបង្កើតច្បាប់ស្តីពីសិទ្ធិមនុស្ស ក្នុងគោលបំណងដើម្បីការពារការរំលោភបំពានលើសិទ្ធិរបស់អ្នកដទៃ ។ ប៉ុន្តែផ្ទុយទៅវិញច្បាប់នេះហាក់ដូចជាពុំមានប្រសិទ្ធភាពក្នុងការអនុវត្តនោះទេហេ​តុ​នេះហើយទើបសព្វថ្ងៃនេះការរំលោភបំពានសិទ្ធិមនុស្សនៅតែបង្កលក្ខណៈលំបាកដ៏សង្គមដដែរ និងធ្វើឲ្យមនុស្សរងទុក្ខវេទនា និងអស្ថេរភាពសព្វបែបយ៉ាងដែលជាទង្វើបង្កឡើងដោយសារពួកមនុស្ស ។
          រូបភាពជាក់ស្តែងនៅប្រទេសកម្ពុជាយើងនេះ គឺការគោរពច្បាប់ និងការអនុវត្តនូវច្បាប់ស្តីពីការការពារសិទ្ធិមនុស្សនៅមានកម្រិតនៅឡើយ ។ ពេលខ្លះមិនថាអ្នកក្រ ឬអ្នកមានទឹកលុយ អ្នកមានឋានៈ និងអំណាច ឬអ្នកអាងខ្សែខ្នងធំៗ ជាពិសេសមន្រ្តីក្នុងរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់មួយចំនួន មិនបានគោរពប្រតិបត្តិឲ្យបានត្រឹមត្រូវនៃច្បាប់សិទ្ធិមនុស្សនេះទេ ។
          ករណីខាងលើនេះ គួរតែរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងមានវិធានការទប់ស្កាត់ ឬរកដំណោះស្រាយ អំពីបញ្ញាការរំលោភបំពានលើសិទ្ធិមនុស្សនេះឲ្យបានមឺងម៉ាត់ ត្រឹមត្រូវយុត្តិធម៌ ទៅតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់ កំពូលរបស់ជាតិ ដើម្បីឲ្យសង្គមមនុស្សមានស្ថេរភាពល្អ និងភាពរីកចម្រើន ។


ឧបសម្ព័ន្ធ

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣
ជំពូក​ទី ៣
​អំពី​សិទ្ធិ និង​ករណីយកិច្ច​រប​ស់​ប្រជាពលរដ្ឋ​ខ្មែរ
មាត្រា៣១.-
​            ព្រះរាជាណាចក្រ​កម្ពុជា ទទួលស្គាល់ និង គោរព​សិទ្ធិមនុស្ស ដូច​មានចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ សេចក្ដីប្រកាស​ជាស​កល​ស្ដីពី​សិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំង​អនុសញ្ញា​ទាំងឡាយ​ទាក់ទង​ទៅនឹង​សិទ្ធិមនុស្សសិទ្ធិនារីនិងសិទ្ធិ​កុមារ​។
​            ប្រជាពលរដ្ឋ​ខ្មែរ​មាន​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់ មាន​សិទ្ធិសេរីភាព និងករណីយកិច្ច​ដូចគ្នា​ទាំងអស់ ដោយ​ឥត​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ ភេទ ភាសា ជំនឿ​សាសនា និន្នាការ​នយោបាយ ដើមកំណើត​ជាតិ ឋានៈ​សង្គម ធនធាន ឬ ស្ថានភាព​ឯទៀត​ឡើយ ​។ ការប្រើ​សិទ្ធិសេរីភាព​ផ្ទាល់ខ្លួន​របស់​បុគ្គល​ម្នាក់ៗ មិនត្រូវ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​អ្នកដទៃ​ឡើយ ​។ ការប្រើ​សិទ្ធិសេរីភាព​នេះ ត្រូវ​ប្រព្រឹត្ត​តាម​ល័ក្ខខ័ណ្ឌ​កំណត់​ក្នុង​ច្បាប់​ ។
មាត្រា៣២.-
​            ជន​គ្រប់រូប​មាន​សិទ្ធិ​រស់រានមានជីវិត មាន​សេរីភាព និង​មាន​សន្តិសុខ​ផ្ទាល់ខ្លួន​។ ទោស​ប្រហារជីវិត មិនត្រូវ​ឱ្យមាន​ឡើយ​ ។ ​
មាត្រា៣៣.-
           ប្រជាពលរដ្ឋ​ខ្មែរ​មិនអាច​ត្រូវបាន​ដក​សញ្ជាតិ និរទេស ឬ ចាប់បញ្ជូន​ខ្លួន​ទៅឱ្យ​ប្រទេសក្រៅ​ណាមួយ​ឡើយ លើកលែង​តែមាន​កិច្ចព្រមព្រៀង​ជាមួយគ្នា​ទៅវិញទៅមក​។ ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ​ឯប​រទេស ត្រូវបាន​រដ្ឋ​គាំពារ​។ ការទទួល​សញ្ជាតិ​ខ្មែរ ត្រូវ​កំណត់​ក្នុង​ច្បាប់​។
មាត្រា៣៤ថ្មី​.-
​            ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​មាន​សិទ្ធិ​បោះឆ្នោត និង​អាច​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត​។  ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរភេទ ដែលមាន​អាយុ​យ៉ាងតិច ១៨​ឆ្នាំ មាន​សិទ្ធិ​បោះឆ្នោត​ ។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរភេទ ដែលមាន​អាយុ​យ៉ាងតិច២៥​ឆ្នាំអាច​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត​ជ្រើសតាំង​ជា​តំណាងរាស្ត្រ​ ។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរភេទ ដែលមាន​អាយុ​យ៉ាងតិច៤០​ឆ្នាំ​អាច​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត​ជ្រើសតាំង​ជា​សមាជិក​ព្រឹទ្ធសភា​។ បទ​ប្បញ្ញត្តិ​បន្ថយ​សិទ្ធិ​បោះឆ្នោត និងសិទ្ធិ​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត​ត្រូវ​ចែង​ក្នុង​ច្បាប់បោះឆ្នោត​ ។
​មាត្រា៣៥.-
           ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរភេទ មាន​សិទ្ធិ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌​របស់​ប្រទេសជាតិ ​។ សេចក្ដីស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បានទទួល​ការពិនិត្យ និងដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ​ ។
មាត្រា៣៦.-
​            ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរភេទ មាន​សិទ្ធិ​ជ្រើសរើស​មុខរបរ​សមស្រប​តាម​សមត្ថភាព​របស់ខ្លួន តាម​សេចក្ដីត្រូវការ​របស់​ស​ង្គ​ម​ ។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរភេទមាន​សិទ្ធិ​ទទួល​ប្រាក់​បំណាច់​ស្មើគ្នា ចំពោះ​ការងារ​ដូចគ្នា​ ។ ការងារ​មេផ្ទះ​មានតម្លៃ​ស្មើគ្នា​នឹង​កម្រៃ ដែល​បានមកពី​ការងារ​ធ្វើ​នៅក្រៅ​ផ្ទះ​។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរភេទ មាន​សិទ្ធិ​ទទួល​ការធានារ៉ាប់រង​សង្គម និង​អត្ថប្រយោជន៍​ខាង​សង្គមកិច្ច ដែល​មានចែង​ក្នុង​ច្បាប់​។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរភេទ មាន​សិទ្ធិ​បង្កើត​សហជីព និង ចូល​ជា​សមាជិក​សហជីព​នេះ​ ។ ការរៀបចំ និង ការ ប្រព្រឹត្តទៅ​នៃ​សហជីព នឹងមាន​កំណត់​ក្នុង​ច្បាប់​ ។
មាត្រា ៣៧.-
            សិទ្ធិ​ធ្វើ​កូដកម្ម និង ធ្វើបាតុកម្ម​ដោយ​សន្តិវិធី ត្រូវ​យកមកអនុវត្ត​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់​ ។
មាត្រា៣៨.-
​            ច្បាប់​រ៉ាប់រង​មិនឱ្យ​មានការ​រំលោភបំពាន​លើ​រូបរាងកាយ​បុគ្គល​ណាមួយ​ឡើយ​ ។ ច្បាប់​ការពារ ជីវិត កិត្តិយស និងសេចក្ដីថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ​ ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬ​ការឃុំខ្លួន​ជន​ណាមួយ​នឹង​អាច​ធ្វើទៅកើតលុះត្រាតែ​អនុវត្ត​ត្រឹមត្រូវ​តាម​បញ្ញត្តិ​ច្បាប់​ ។ ការបង្ខិតបង្ខំ ការធ្វើ​បាប​លើ​រូបរាងកាយ ឬ​ប្រព្រឹត្តិកម្ម​ណាមួយ​ដែល​បន្ថែម​ទម្ងន់ ទណ្ឌកម្ម អនុវត្ត​ចំពោះ​ជន​ជាប់​ឃុំឃាំង ឬ​ជាប់ពន្ធនាគារ​ត្រូវ​ហាមឃាត់​មិនឱ្យ​ធ្វើ​ឡើយ​។ អ្នកដៃដល់ អ្នក​រួម​ប្រព្រឹត្ត និង​អ្នកសមគំនិត​ត្រូវ​ទទួលទោស​តាមច្បាប់​ ។ ការទទួល​សារភាព ដែល​កើតឡើង​ពី​ការបង្ខិតបង្ខំ​តាមផ្លូវ​កាយ​ក្ដី តាមផ្លូវ​ចិត្ត​ក្ដី មិនត្រូវ​ទុកជា​ភស្តុតាង​នៃ​ពិរុទ្ធភាព​ទេ​ ។ វិមតិសង្ស័យ ត្រូវ​បានជា​ប្រយោជន៍​ដល់​ជនជាប់ចោទ​ ។ ជនជាប់ចោទ​ណាក៏ដោយ ត្រូវ​ទុកជា​  មនុ​ស្សឥត​ទោស ដរាបណា​តុលាការ​មិនទាន់​កាត់ទោស​ជា​ស្ថាពរ​ ។ ជន​គ្រប់រូប មាន​សិទ្ធិ​ការពារ​ខ្លួន​តាមផ្លូវ​តុលាការ​ ។
មាត្រា៣៩.-
​            ប្រជាពលរដ្ឋ​ខ្មែរ មាន​សិទ្ធិ​ប្ដឹង​បរិហារ ប្ដឹងតវ៉ា ឬ​ប្ដឹង​ទារ​សំណង​ជួសជុល​ការខូចខាត ដែល​បណ្ដាលមកពី​អំពើ​ខុសច្បាប់​របស់​អង្គការ​រដ្ឋ របស់​អង្គការ​សង្គម និងរបស់​បុគ្គលិក​នៃ​អង្គការ​ទាំងនោះ​ ។ ការដោះស្រាយ​បណ្ដឹងតវ៉ានិងសំណង​ជួសជុល​ការខូចខាតជា​សមត្ថកិច្ច​របស់​តុលាការ​។​
មាត្រា៤០.-
            សេរីភាព​ក្នុង​ការដើរ​ឆ្ងាយ ជិត និង តាំង​ទីលំនៅ​ក្នុងស្ថានភាព​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​ត្រូវបាន​គោរព ​។ ប្រជាពលរដ្ឋ​ខ្មែរ អាច​ចេញទៅ​តាំងទី​លំនៅ​នៅ​ប្រទេសក្រៅ ឬ វិលត្រឡប់​មកវិញ​បាន​ ។ ការរក្សា​សិទ្ធិ​មិន​ឲ្យ​រំលោភ​លើ​លំនៅឋាន និង​អាថ៌កំបាំង​នៃ​ការឆ្លើយ​ឆ្លងតាម​លិខិត តាម​សារ​ទូរលេខ ទូរពុម្ព ទូរ​គម​ន៍ និង​តាម​ទូរស័ព្ទត្រូវបាន​ធានា ​។ ការឆែកឆេរ​លំនៅឋាន សម្ភារៈ វត្ថុ និង លើ​រូប​បុគ្គល ត្រូវធ្វើ​ឱ្យស្រប​នឹង​បញ្ញត្តិ​ច្បាប់​ ។
​មាត្រា៤១.-
           ប្រជាពលរដ្ឋ​ខ្មែរ មាន​សេរីភាព​ខាង​ការបញ្ចេញមតិ​របស់ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការបោះពុម្ពផ្សាយ សេរីភាព​ខាង​ការប្រជុំ​ ។ ជន​ណាក៏ដោយ​មិនអាច​ឆ្លៀត​ប្រើ​សិទ្ធិ​នេះ​ដោយ​រំលោភ នាំឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អ្នកដទៃ ដល់​ទំនៀមទម្លាប់​ល្អ​របស់​សង្គម ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង ដល់​សន្តិសុខ​ជាតិ​បានឡើយ​  ។ របប​សារព័ត៌មាន ត្រូវ​រៀបចំឡើង​ដោយ​ច្បាប់​ ។ ​
មាត្រា ៤២.-
            ប្រជាពលរដ្ឋ​ខ្មែរ មាន​សិទ្ធិ​បង្កើត​សមាគម និង គណបក្សនយោបាយ​ ។ សិទ្ធិ​នេះ​ត្រូវ​កំណត់​ក្នុង​ច្បាប់​។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងឡាយ អាច​ចូលរួម​ក្នុង​អង្គការ​មហាជន ជួយ​គ្នា​ទៅវិញទៅមក ការពារ​សមិទ្ធផល​ជាតិ និង សណ្ដាប់ធ្នាប់​សង្គម​ ។
​មាត្រា៤៣.-
            ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរភេទ មាន​សិទ្ធិ​ពេញទី​ខាង​ជំនឿ​។ សេរីភាព​ខាង​ជំនឿ និង ការប្រតិបត្តិ​ខាង​ផ្លូវ​សាសនា ត្រូវបាន​រដ្ឋ​ធានា​ក្នុង​ល័ក្ខខ័ណ្ឌ​ដែល​មិន​ប៉ះពាល់​ដល់​ជំនឿ ឬ​សាសនា​ដទៃទៀត ដល់​សណ្ដាប់ធ្នាប់ និង សន្តិសុខ​សាធារណៈ ​។ ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ​ ។
​មាត្រា៤៤.-
            ជន​ណាក៏ដោយ ទោះជា​បុគ្គល​ក្ដី ជា​សមូហភាព​ក្ដី មាន​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ ​។ មានតែ​រូបវន្តបុគ្គល ឬ​នីតិបុគ្គល​ដែលមាន​សញ្ជាតិ​ជា​ខ្មែរ​ទេ​ទើប​មាន​សិទ្ធិ​ជា​ម្ចាស់ កម្មសិទ្ធិ​លើដី​ធ្លី​ ។ កម្មសិទ្ធិឯកជន​ស្របច្បាប់ ស្ថិតនៅក្រោម​ការ​គាំពារ​នៃ​ច្បាប់​ ។ ដែល​នឹង​ដកហូត​កម្មសិទ្ធិ អំពី​ជន​ណាមួយ​បាន​នោះ លុះត្រាតែ​ប្រយោជន៍​សាធារណៈ​តម្រូវឱ្យធ្វើ ក្នុងករណី​ដែល​ច្បាប់​បាន​បញ្ញត្តិ​ទុក ហើយ​ត្រូវ​ផ្ដល់​សំណង​ជាមុន ដោយ​សមរម្យ និងយុត្តិធម៌ ​។
​មាត្រា៤៥.-
            ការរើសអើង​គ្រប់​ប្រភេទ ប្រឆាំងនឹង​ស្ត្រីភេទ ត្រូវ​បំបាត់ចោល​ ។ ការធ្វើ​អាជីវកម្ម​លើ​ការងារ​របស់​ស្ត្រី ត្រូវ​ហាមឃាត់​ ។ បុរស និង ស្ត្រី​មាន​សិទ្ធិ​ស្មើគ្នា​ក្នុង​គ្រប់​វិស័យ​ទាំងអស់ ជាពិសេស​ក្នុង​អាពាហ៍ពិពាហ៍ និង គ្រួសារ​ ។ អាពាហ៍ពិពាហ៍ ត្រូវ​ធ្វើតាម​ល័ក្ខខ័ណ្ឌ​ដែល​មានចែង​ក្នុង​ច្បាប់ និង​តាម​គោលការណ៍​ស្ម័គ្រចិត្ត ប្ដី​មួយ ប្រពន្ធ​មួយ ​។
​មាត្រា៤៦.-
            អំពើ​លក់ដូរ​មនុស្ស អំពើ​ធ្វើ​អាជីវកម្ម​ផ្នែក​ពេស្យា​កម្ម និងអំពើ​អាសអាភាស ដែល​ប៉ះពាល់​ដល់​សេចក្ដីថ្លៃថ្នូរ​របស់​នារី ត្រូវ​ហាមឃាត់ ​។ ត្រូវ​ ហាមឃាត់​មិនឱ្យ​មានការ​បញ្ឈប់​នារី​ពី​ការងារ ដោយ​មូលហេតុ​មានគភ៌​ ។ នារី​មាន​សិទ្ធិ​ឈប់សំរាក​នៅពេល​សំរាលកូន​ដោយ​ទទួល​ប្រាក់បៀវត្ស និងដោយមាន​កា​ធានា​រក្សា​សិទ្ធិ​អតីតភាព​ក្នុង​ការងារ និង​អត្ថប្រយោជន៍​សង្គម​ផ្សេងៗ​ទៀត ​។ រដ្ឋ និង​សង្គម​យកចិត្តទុកដាក់​បង្កលក្ខណៈ​ឱ្យ​នារីជាពិសេស​នារី​នៅ​ជនបទ ដែល​គ្មាន​ទីពឹង​បានទទួល​ការឧបត្ថម្ភដើម្បី​មានមុខ​របរមានលទ្ធភាព​ព្យាបាល​ជំងឺ ឱ្យ​កូន​ទៅ​រៀន និងមាន​ជីវភាព​រស់នៅ​សមរម្យ​ ។
​មាត្រា៤៧.-
​            មាតាបិតា មាន​កាតព្វកិច្ច​ចិញ្ចឹម​ថែរក្សា និងអប់រំ​កូន​ឱ្យទៅជា​ពលរដ្ឋ​ល្អ​ ។ កូន​មាន​ករណីយកិច្ច​ចិញ្ចឹម និង បីបាច់​ថែរក្សា​មាតាបិតា ដែល​ចាស់ជរា​តាម​ទំនៀមទម្លាប់​ខ្មែរ​ ។
​មាត្រា៤៨.-
​            រដ្ឋ​ធានា​រក្សា​ការពារ​សិទ្ធិ​របស់​កុមារ ដែល​មានចែង​ក្នុង​អនុសញ្ញា​ស្ដីពី​កុមារ ជាពិសេស​សិទ្ធិ​មានជីវិត​រស់នៅ សិទ្ធិ​ទទួល​ការអប់រំ​រៀនសូត្រ សិទ្ធិ​ត្រូវ​បានទទួល​ការ​គាំពារ ក្នុង​ស្ថានការណ៍​មាន​សង្គ្រាម និង ការការពារ​ប្រឆាំងនឹង​អាជីវកម្ម សេដ្ឋកិច្ច ឬ​កាមគុណ​លើ​កុមារ ​។ រដ្ឋ​គាំពារ​ប្រឆាំងនឹង​ការងារ​ទាំងឡាយ ដែល​អាចធ្វើឱ្យ​ខូច​ដល់​ការអប់រំ និង​ការរៀនសូត្រ​របស់​កុមារ ឬ​ដែលនាំឱ្យ​អន្តរាយ​ដល់​សុខភាព ឬ​សុខុមាលភាព​របស់​កុមារ ​។
​មាត្រា៤៩.-
​            ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ត្រូវគោរព​រដ្ឋធម្មនុញ្ញ និងគោរព​ច្បាប់​ ។ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប មាន​កាតព្វកិច្ច​រួមចំណែក​កសាង​ប្រទេសជាតិ និងការពារ​មាតុភូមិ​ ។ កាតព្វកិច្ច​ការពារ​មាតុភូមិ ត្រូវ​អនុវត្តតាម​បញ្ញត្តិ​ច្បាប់​ ។
មាត្រា៥០.-
            ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរភេទ ត្រូវគោរព​គោលការណ៍​អធិបតេយ្យ​ជាតិ  និងលទ្ធិប្រជាធិបតេយ្យសេរី   ​ពហុបក្ស​ ។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរភេទត្រូវគោរព​ទ្រព្យសម្បត្តិ​សាធារណៈ និង កម្មសិទ្ធិ​ស្របច្បាប់​របស់​ឯកជន ​។
សេចក្ដីប្រកាស ជាសកលស្ដីពីសិទ្ធិមនុស្ស
១០ ធ្នូ ១៩៨៧
មាត្រា ១ ដល់ មាត្រា​ ៣០

មាត្រា១ សិទ្ធិមានតំលៃស្មើគ្នា
មនុស្សគ្រប់រូប មានសេរីភាព មានសេចក្ដីថ្លៃថ្នូរ និងសតិសម្បជញ្ញះ ដូចៗគ្នា តំាងពីកំណើត ហើយគប្បី ប្រព្រឹត្ដ ចំពោះគ្នា នឹងគ្នា ក្នុងស្មារតីជាបងប្អូន ។

មាត្រា២ សិទ្ធិមានសមភាព
ដោយសំអាងទៅលើសេចក្ដីថ្លែងការណ៏ នេះ មនុស្សទាំងអស់ មិនត្រូវមានការបែងចែក អោយខុសៗ ពីគ្នា ដោយប្រកាន់ទៅលើជាតិសាសន៏ ពណ៌សម្បុរ វណ្ណះ មានឬក្រ ភាសា សាសនា មតិនយោបាយ ឬជាពលរដ្ឋរបស់ ប្រទេស ដែលគ្មាន ឯករាជ្យក៏ដោយ។

មាត្រា៣ សិទ្ធិរស់រានមានជីវិត និងសន្ដិសុខផ្ទាល់ខ្លួន
មនុស្សម្នាក់ៗ សុទ្ធតែមានសិទ្ធិ ឲ្យខ្លួនរស់នៅបានដោយគ្មានការគាបសង្កត់ និងមានសេចក្ដីសុខដល់ខ្លួនផង។

មាត្រា៤​​​ សិទ្ធិប្រាសចាកពីភាពខ្ញុំកញ្ជះគេ
គ្មាននរណម្នាក់ ត្រូវបានជាប់ជាជំនួញ ឬជាខ្ញុំកញ្ជះដាច់ថ្លៃ ឡើយ ។

មាត្រា៥ សិទ្ធិរួចផុតពីការទទួលទារុណកម្ម
គ្មានជនណាម្នាក់ ត្រូវគេបង្ខំ អោយទទួលរង ទារុណកម្ម និងអំពើឃោរឃៅ អមនុស្សធម៌ ឬ បន្ថោកបន្ទាប់ឡើយ។

មាត្រា៦ សិទ្ធិមានបុគ្គលិកលក្ខណះគតិយុត្ដ
មានសិទ្ធិអោយគេទទួលស្គាល់ បុគ្គលិកលក្ខណះគតិយុត្ដ របស់ខ្លួន នៅគ្រប់ទីកន្លែង ។

មាត្រា៧ សិទ្ធិស្មើភាពចំពោះមុខច្បាប់
មនុស្សគ្រប់រូបសុទ្ធិតែមានសិទ្ធិស្មើៗគ្នា នៅចំពោះមុខច្បាប់ ហើយច្បាប់ត្រូវតែគ្រប់គ្រង និង ការពារមនុស្ស អោយបានស្មើៗ គ្នា។

មាត្រា៨ សិទ្ធិពឹងពាក់ស្ថាប័នតុលាការ
បុគ្គលគ្រប់រូប អាចពឹងពាក់ស្ថាប័នតុលាការជាតិ អោយជួយដោះស្រាយ និងទប់ទល់នូវរាល់ ការរំលោភសិទ្ធិមនុស្ស ដែលរដ្ឋធម្មនុញ្ញ និងច្បាប់នានា បានទទួលស្គាល់ ។

មាត្រា៩ សិទ្ធិទទួលសេរីភាព
គ្មាននរណាម្នាក់ ត្រូវគេចាប់ខ្លួន ឃុំឃាំង ឬ បណ្ដេញចេញក្រៅស្រុក តាមទំនើងចិត្ដបានឡើយ ។

មាត្រា១០​ សិទ្ធិទទួលបានយុត្ដិធម៌ ក្នុងការកាត់ទោស
ជនគ្រប់រូបត្រូវបានសិទ្ធិស្មើ គ្នា ក្នុងការស្នើអោយ តុលាការឯករាជ្យ ពិនិត្យពិច័យ មកលើ ការចោទប្រកាន់ ឬការកាត់ទោសណាមួយ ដោយគ្មានលំអៀង និងជាសាធារណះ ។

មាត្រា១១ សិទ្ធិទទួលការធានា លើការកាត់ទោស ស្របតាមច្បាប់
ជនជាប់ចោទ គ្រប់រូបត្រូវសន្មតថា ជាអ្នកឥតទោស រហូតដល់មានការកាត់ក្ដីត្រឹមត្រូវ និងជាសាធារណះ ។ គ្មានជនណាមួយត្រូវកាត់ទោស ចំពោះអំពើភ្លេច ភ្លាំង របស់ខ្លួន ដែលគ្មានចែងក្នុងច្បាប់ជាតិ និងអន្ដរជាតិឡើយ ហើយមិនត្រូវកាត់អោយធ្ងន់ជាងទោស ដែលខ្លួនបានប្រព្រឹត្ដជាដាច់ខាត ។

មាត្រា១២ សិទ្ធិអោយមានច្បាប់ការពារតំលៃរបស់ខ្លួន
គ្មានជនណាម្នាក់ ត្រូវគេជ្រៀតជ្រែកតាម ទំនើងចិត្ដ ប៉ះពាល់ដល់គ្រួសារ ឬកិត្ដិយលរបស់ខ្លួន បានឡើយ ហើយច្បាប់ត្រូវតែមានវិធាន ការដើម្បីការពារនូវសិទ្ធិទាំងឡាយនោះ ។

មាត្រា១៣ សិទ្ធិក្នុងការដើរហើរ
ជនណាក៏ដោយ មានសិទ្ធិដើរហើរ ឬចេញ ចូល និងតាំងលំនៅ ដោយសេរីនៅក្នុងប្រទេស ឬក្រៅប្រទេស របស់ខ្លួន បានតាមលក្ខណះស្របច្បាប់។

មាត្រា១៤ សិទ្ធិសុំជ្រកកោន
ជនគ្រប់រូបមានសិទ្ធិសុំជ្រកកោន នៅប្រទេសក្រៅបាន បើសិនជាខ្លួន មានការគំរាមកំហែង ផ្នែកនយោបាយ ពីសំណាក់រដ្ឋអំណាច ។ សិទ្ធិនេះ មិនអាចប្រព្រឹត្ដ ទៅបានឡើយ ប្រសិនបើខ្លួន មានជាប់ទាក់ទិន នឹងបទឧក្រិដ្ឋអ្វីមួយ ។

មាត្រា១៥ សិទ្ធិដើម្បីមានសញ្ញាតិមួយ
មនុស្សគ្រប់រូបមានសិទ្ធិ សុំចូលសញ្ញាតិណាមួយក៏បាន ។ គ្មានជនណាម្នាក់ ត្រូវបានគេដកហូត សញ្ញាតិតាមអំពើចិត្ដ ឬ ដកហូតសិទ្ធិ មិនអោយប្ដូរសញ្ញាតិបានឡើយ ។

មាត្រា១៦ សិទ្ធិរៀបចំគូស្រករ និង មានគ្រួសារ
ចាប់ពីអាយុពេញវ័យទៅ បុរសនិងស្រ្ដីមានសិទ្ធិរៀប អាពាហ៏ពិពាហ៏ និងមានគ្រួសារ ទោះបីមានពួជសាសន៏ ឬ សាសនាខុសគ្នា ក៏ដោយ ។ អាពាហ៏ពិពាហ៏ អាចសំរេច ទៅបាន លុះត្រាតែ មានការព្រមព្រៀងរវាង ភាគីទាំងឡាយ ។

មាត្រា១៧ សិទ្ធិដើម្បីមានរបស់កម្មសិទ្ធិ
បុគ្គលគ្រប់រូបមានសិទ្ធិ ដើម្បីមានទ្រព្យសម្បត្ដិ ផ្សេងៗ ហើយគ្មាននរណម្នាក់ មានសិទ្ធិដកហូត ទ្រព្យសម្បត្ដិ របស់អ្នកដោយរំលោភ និងគ្មានមូលហេតុត្រឹមត្រូវឡើយ ។

មាត្រា១៨ សិទ្ធិដើម្បីមានសេរីភាពខាងជំនឿ
មនុស្សគ្រប់រូប មានសិទ្ធិកាន់សាសនា ដោយសេរី និងផ្លាស់ប្ដូរសាសនាដោយ សេរី ព្រមទាំងផ្សព្វផ្សាយ ឬ គោរពបូជាសាសនា ទាំងនោះតែម្នាក់ឯង ឬ ជាមួយអ្នកដទៃទៀតក៏បាន ។

មាត្រា១៩ សិទ្ធិមានសេរីភាពក្នុងការនិយាយស្ដី ឬបញ្ចេញមតិ
មនុស្សគ្រប់រូប មានសិទ្ធិ ក្នុងការបញ្ចេញមតិ និងយោបល់ ហើយគ្មាននរណម្នាក់ អាចជ្រៀតជ្រែក ឬ ហាមឃាត់អ្នក មិនអោយនិយាយស្ដី ទោះតាមរយះសៀវភៅ កាសែត វិទ្យុ ទូរទស្សន៏ ឬតាមមធ្យោបាយផ្សេងៗទៀតក៏បាន។
មាត្រា២០ សិទ្ធិដើម្បីមានសេរីភាពប្រជុំ និងបង្កើតសមាគម
មនុស្សគ្រប់រូប មានសេរីភាពប្រជុំ ឬ បង្កើតសមាគម ដោយសន្ដិវិធី ។ គ្មាននរណាម្នាក់ បង្ខំអោយចូលរួម ក្នុងក្រុម ឬសមាគមណាមួយ ដែលគេមិនពេញចិត្ដ នោះឡើយ ។
មាត្រា២១ សិទ្ធិដើម្បីរួមចំនែក ក្នុងសកម្មភាពនយោបាយ
បុគ្គលគ្រប់ រូបមានសិទ្ធិ ចូលរួម ក្នុងកិច្ចការ ប្រទេសរបស់ខ្លួន ដោយធ្វើជារាជការ បម្រើ ក្នុងក្រសួង នានា ដោយខ្លួនឯង ឬតាមរយះតំណាង និងមានសិទ្ធិ ចូលរួមបោះឆ្នោត ឬ ឈរឈ្មោះអោយ គេបោះឆ្នោតអោយ បានដោយសេរី ។
មាត្រា២២ សិទ្ធិដើម្បីមានសិន្ដិសុខសង្គម
បុគ្គលម្នាក់ៗ មានសិទ្ធិទទួជំនួយផ្នែក ឧបត្ដម្ភ ពីសង្គមកិច្ច និងមានសិទ្ធិចូលរួមក្នុងសង្គមភាព ខាងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ ព្រមទាំងសកម្មភាព ផ្សេងៗ ទៀត ដែលអាចជួយ អោយរីកចម្រើន ដល់បុគ្គលិកលក្ខណះ របស់មនុស្សគ្រប់ៗ រូប ។

មាត្រា២៣ សិទ្ធិដើម្បីមានការងារធ្វើ
មនុស្សគ្រប់រូប មានសិទ្ធិ ដើម្បីមានការងារធ្វើនិង មានសិទ្ធិជ្រើសរើស ការងារដោយសេរី ហើយត្រូវទទួលបានប្រាក់កំរៃ គ្រប់គ្រាន់សំរាប់ រស់ និងគ្រប់គ្រងគ្រួសារ ខ្លួន អោយបានសមរម្យ ។ បុរសនិងស្រ្ដីធ្វើការដូចគ្នា ត្រូវបានប្រាក់កំរៃស្មើគ្នា ដើម្បីការពារផលប្រយោជន៏ របស់ខ្លួន ។ បុគ្គលម្នាក់ៗ មានសិទ្ធិចូលរួម ឬ បង្កើតសហជីព

មាត្រា២៤ សិទ្ធិដើម្បីមានការសម្រាក និងកំសាន្ដកាយ
ក្នុងក្របខ័ណ្ឌការងារ បុគ្គលគ្រប់រូបមានសិទ្ធិឈប់សំរាក និងកំសាន្ដកាយ ព្រមទាំងមានសិទ្ធិ ធ្វើការងារ ក្នុងពេលម៉ោងដែលកំណត់ សមរម្យត្រឹមត្រូវ និង ការឈប់សម្រាកដោយមានប្រាក់បៀវត្សរ៏តាមការកំណត់ទៀងទាត់ផង។

មាត្រា២៥ សិទ្ធិដើម្បីមានជីវភាពរស់នៅសមរម្យ
មនុស្សគ្រប់រូបមានសិទ្ធិ មានជីវភាពរស់នៅសមរម្យ ដើម្បីសុខភាពនិង សុខុមាលភាពរបស់ខ្លួន ។ នៅក្នុងឪកាសដែល អ្នកគ្មានការងារធ្វើ ឬធ្វើការ ពុំកើត ដោយឈឺ ពិការ ចាស់ជរា ម៉េម៉ាយ ពោះម៉ាយ អ្នកមានសិទ្ធិសុំអោយ រដ្ឋជួឧបត្ថម្ភ ។ មាតានិង ទារក មានសិទ្ធិ ទទួជំនួយ និង ថែទាំជាពិសេស ហើយទារកដែល កើតមក មានខាន់ស្លាក្ដី ឬ គ្មានខាន់ស្លាក្ដី មានសិទ្ធិស្មើគ្នា ក្នុងការការពារពីសង្គម

មាត្រា២៦ សិទ្ធិដើម្បីមានចំនេះវិជ្ជា
មនុស្សគ្រប់រូប មានសិទ្ធិទទួលការអប់រំ ។ ការអប់រំត្រូវរៀបចំឡើង ដោយឥតគិត តម្លៃ នៅក្នុងថ្នាក់បឋមសិក្សា និងមានការអប់រំ ខាងបច្ចេកទេស និងខាងមុខវិជ្ជាជីវះ ត្រូវតែរៀបចំឡើង អោយមានជាទូទៅ ។ មាតាបិតា មានសិទ្ធិជាអាទិភាព ជ្រើសរើសប្រភេទ សិក្សា ដល់បុត្រធីតារបស់ខ្លួន ។

មាត្រា២៧ សិទ្ធិអាស្រ័យវប្បធម៏ និងរក្សាសិទ្ធិ
មនុស្សគ្រប់រូបមានសិទ្ធិចូលរួម ដោយសេរី ក្នុងសកម្មភាពផ្នែកវប្បធម៏ សិល្បះនិងវិទ្យាសាស្រ្ដ ហើយមាន សិទ្ធិទទួបាននូវ ភោគផលពីការរីកចំរើន នៃផ្នែកទាំងនោះ ដែលខ្លួន បានបង្កើតឡើង ហើយ មានសិទ្ធិទទួលកិច្ច ការពារផលប្រយោជន៏ ទាំងឡាយដែល កើតចេញ ពីផលិតកម្មខាងវិទ្យាសាស្រ្ដ វប្បធម៏ និងអក្សរសាស្រ្ដ ដែលខ្លួន ជាអ្នកបង្កើត ។

មាត្រា២៨ សិទ្ធិដើម្បីការពារ និងធានាលើសិទ្ធិមនុស្ស
មនុស្សគ្រប់រូប មានសិទ្ធិទាមទារ អោយមានរបៀបរៀបរយ និងបញ្ញត្ដិ នៅក្នុងសង្គម និងនៅក្នុងសកលលោក ដើម្បីអោយមានសិទ្ធិ មានសេរីភាព ដែល មានចែងនៅក្នុងសេចក្ដីប្រកាសនេះ អាចអនុវត្ដ និងសម្រេចផលបានយ៉ាងបរិបូរណ៏។

មាត្រា២៩ កាតព្វកិច្ចចំពោះសហគមន៏ និងគោរពសិទ្ធិអ្នកដទៃ
បុគ្គលគ្រប់រូប មានភារកិច្ច ចំពោះសហគម្ន៏ ដែលខ្លួនរស់នៅ ។ ការប្រើសិទ្ធិរបស់មនុស្សម្នាក់ ៗ ត្រូវមានព្រំដែន ច្បាស់លាស់ ដើម្បីកុំអោយមានការប៉ះពាល់ ដល់សិទ្ធិនិង សេរីភាពអ្នកដ ទៃ ។ សិទ្ធិនិងសេរីភាពទាំងនោះ មិនអាចយកទៅប្រើប្រាស់ ផ្ទុយនឹងគោល បំណង និងគោលការណ៏ របស់អង្គការសហប្រជាជាតិបានឡើយ ។

មាត្រា៣០  ការពារសេចក្ដីប្រកាស អោយបានគង់វង្ស
គ្មានរដ្ឋណាមួយ ក្រុមណាមួយ ឬបុគ្គលណាមួយ មានសិទ្ធិធ្វើសកម្មភាព ប្រព្រឹត្ដ អំពើសម្រាប់ បំផ្លាញសិទ្ធិ និងសេរីភាពទាំងឡាយ ដែល មានចែងនៅក្នុងសេចក្ដីប្រកាសនេះឡើយ ។



[1]រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣ មាត្រា ៣១
[2] រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣ មាត្រា ៣៣
[3] រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣ មាត្រា ៣៨
[4] រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣ មាត្រា ៤៥
[5] រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣ មាត្រា ៤៦
[6] រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣ មាត្រា ៤៨
[7] សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ១០ ធ្នូ ១៩៤៨ មាត្រា ៣ ដល់មាត្រា ១២
[8] មាត្រា ៣៨ ជំពូកទី ៣ អំពីសិទ្ធិ ករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ (រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា)
[9] នៅក្នុងក្រមរដ្ឋប្បវេណី គេប្រើពាក្យមោឃភាព
[10] សៀវភៅនីតិរដ្ឋប្បវេណី សាស្រ្តាចារ្យ រស់ ស៊ីសុវណ្ណា ទំព័រ ១៧  “នៅប្រទេសមួយចំនួនដូចជា ប្រទេសអង់គ្លេស សញ្ញាណជីវិតឯកជន មិនមាននៅក្នុងច្បាប់របស់គេដូច្នេះនៅពេលណាដែលគេរំលោភលើជីវិតឯកជនមិនត្រូវបានច្បាប់ការពារឡើយដែលផ្ទុយពីប្រទេសបារាំង។
[11] មាត្រា ៣០២ នៃក្រមព្រហ្មទណ្ឌ
[12] នីតិព្រហ្មទណ្ឌពិសេស ឯក.សាស្ត្រាចារ្យ គង់ ស៊្រីម
[13] មាត្រា ២១០ ​ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩
[14] មាត្រា ២១៧ ​ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩
[15] មាត្រា ២៣១ ​ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩
[16] មាត្រា ២៣៦ ​ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩
[17] មាត្រា ១៩៩ ​ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩
[18] មាត្រា ២០៧ ​ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩
[19] មាត្រា ២៣៩ ​ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩
[20] មាត្រា ៣៩.-រដ្ឋធម្មនញ្ញនៃព្រះរាជាណាចក្រកម្ពុជា
[21] បីយោងតាមមាត្រា ៤២នៃរដ្ឋធម្មនុញ្ញព្ររាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣
[22] យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆាំ្ន ១៩៩៣ មាត្រា ៣៨
[23] យោងតាមធម្មនុញ្ញអន្តរជាតិ អំពីសិទ្ធិមនុស្សមាត្រា ៧ ដល់មាត្រា ១១
[24] មាត្រា១ នៃអនុសញ្ញាអន្តរជាតិប្រឆាំងអំពើធ្វើទារុណកម្ម
[25] មាត្រា ១ វាក្យខណ្ឌទី ២ នៃអនុសញ្ញាអន្តរជាតិប្រឆាំងអំពើធ្វើទារុណកម្ម , មាត្រា ៧និង៩ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្វិពលរដ្ឋនិងនយោបាយ
[26] មាត្រា ២១០ នៃច្បាប់ព្រហ្មទណ្ឌឆ្នាំ២០០៩
[27] យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆាំ្ន ១៩៩៣ មាត្រា ៣២
[28] យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆាំ្ន ១៩៩៣ មាត្រា ៣៨
[29] យោងតាមធម្មនុញ្ញអន្តរជាតិ អំពីសិទ្ធិមនុស្សមាត្រា ៣ និងមាត្រា ៥
[30] យោងតាមធម្មនុញ្ញអន្តរជាតិ អំពីសិទ្ធិមនុស្សមាត្រា ៧ ដល់មាត្រា ១១
[31] មាត្រា ២១៧ ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩

1 comment:

  1. ដំណឹងល្អសម្រាប់អ្នករាល់គ្នា

    ឈ្មោះរបស់ខ្ញុំគឺ Zara ខ្ញុំចង់ប្រើពេលវេលានេះដើម្បីព្រមានមនុស្សដែលស្វែងរកប្រាក់កម្ចីអ៊ិនធឺណេតនៅអាស៊ីនិងនៅជុំវិញពិភពលោកដើម្បីប្រុងប្រយ័ត្នដោយសារតែពួកគេបោកប្រាស់និងផ្តល់ប្រាក់កម្ចីក្លែងក្លាយតាមអ៊ិនធរណេត។

    ខ្ញុំចង់ចែកចាយទីបន្ទាល់របស់ខ្ញុំអំពីរបៀបដែលមិត្តម្នាក់បានយកខ្ញុំទៅអ្នកអោយខ្ចីបន្ទាប់ពីខ្ញុំត្រូវបានបោកប្រាស់ដោយនារីម្នាក់ដែលអះអាងថានាងមកពីប្រទេសប្រេស៊ីល។ ខ្ញុំស្ទើរតែបាត់បង់ក្តីសង្ឃឹមរហូតដល់ខ្ញុំបានជួបជាមួយក្រុមហ៊ុនវិនិយោគ Suzan ។ Suzan បានផ្តល់លុយ 600 លានរៀលដល់ខ្ញុំក្នុងរយៈពេលតិចជាង 72 ម៉ោងដោយគ្មានការគាបសង្កត់។

    ខ្ញុំមានការភ្ញាក់ផ្អើលនិងរីករាយដែលបានទទួលប្រាក់កំចីរបស់ខ្ញុំ។ ខ្ញុំសន្យាថាខ្ញុំនឹងចែករំលែករឿងនេះដើម្បីឱ្យប្រជាជនអាចទទួលបានប្រាក់កម្ចីងាយស្រួលដោយគ្មានភាពតានតឹង។ ដូច្នេះប្រសិនបើអ្នកត្រូវការប្រាក់កម្ចីសូមទាក់ទងពួកគេតាមអ៊ីម៉ែល: (suzaninvestment@gmail.com) ។ អ្នកនឹងមិនខកចិត្តទេ។

    អ្នកអាចទាក់ទងខ្ញុំតាមអាស័យដ្ឋាន (Ammisha1213@gmail.com) ប្រសិនបើអ្នកត្រូវការជំនួយឬព័ត៌មាន (lukman.karina@yahoo.com) ដែលថ្មីៗនេះបានទទួលប្រាក់កម្ចីពីក្រុមហ៊ុន។

    ReplyDelete

Related Posts Plugin for WordPress, Blogger...

ផ្ទាំងពាណិជ្ជកម្ម