ឯកសារដែលមានក្នុងគេហទំព័រ khmer6789.blogspot.com អ្នកស្រាវជ្រាវ និងសាធារណជនអាចទាញយកដោយពុំគិតថ្លៃ។​ គេហទំព័រ khmer6789.blogspot.com មានគោលបំណងចែកជូនដល់សាធារណជនសម្រាប់ជាការផ្សព្វផ្សាយ អប់រំ និងចងក្រងឯកសារនានាដ៏មានសារប្រយោជន៍ដើម្បីទុកជាការលើកកម្ពស់ការយល់ដឹង​ ការស្វែងយល់ និងសិក្សាស្រាវជ្រាវបន្ត។ មាត្រា១០នៃច្បាប់ស្ដីពី សិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល អនុម័តថ្ងៃទី២១ ខែមករា ឆ្នាំ២០០៣ បានបញ្ញត្ដិនូវស្នាដៃដែលមិនស្ថិតនៅក្រោមកិច្ចការពារនៃច្បាប់នេះមានដូចជា៖ ក. រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង លិខិតបទដ្ឋានផ្លូវការនានា។ ខ. ប្រកាស សេចក្ដីសម្រេច លិខិតបញ្ជាក់ សារាចរណែនាំផ្សេងៗដែលចេញដោយអង្គការរដ្ឋ។ គ. សេចក្ដីសម្រេច សាលក្រម ឬ សាលដីកាផ្សេងៗរបស់តុលាការ។ ឃ. អត្ថបទបកប្រែជាភាសាបរទេសនៃអត្ថបទក្នុងចំនុច ក និង ចំណុចខ និង ចំណុច គ ខាងលើក្នុងមាត្រានេះគំនិត នីតិវិធី ប្រព័ន្ធ របៀបប្រតិបត្តិការ ទស្សនៈ គោលការណ៍ ការរករកឃើញ ឬ ទិន្នន័យសាមញ្ញទោះបីត្រូវបានផ្សព្វផ្សាយអត្ថាធិប្បាយ ពន្យល់ ឬ មានក្នុងស្នាដៃណាមួយក៏ដោយ៕
Related image
រីករាយទិវាសិទ្ធិនារី ០៨ មីនា សូមជូនពរ នារីគ្រប់រូបជូបនូវសេចក្តីសុខ សុភមង្គល សុខភាពមាំមួន សម្រស់ស្រស់ស្អាត ជោគជ័យគ្រប់កាលវេលា យើងផ្តល់ឲ្យតម្លៃនារីជានិច្ច! Happy International Women's Day on March 08: Best Wish to all women had happiness, good healthy,more beautiful, success every time. we give girls the best value!

ផ្ទាំងពាណិជ្ជកម្ម

ស្វែងរកយើងនៅលើហ្វេសប៊ុក

ផ្ទាំងពាណិជ្ជកម្ម

Wednesday, March 1, 2017

សិទ្ធិបូរណភាពផ្លូវចិត្ត

        .សេចក្ដីផ្ដើម
          .ការគោរពទៅលើការរស់នៅឯកជន
   បុគ្គលទាំងឡាយ មានសិទ្ធការពារបូរណភាពខាងផ្លូវចិត្ត។ ជាដំបូងវាមានគោលបំណងសម្រាប់ ការគោរព ការរស់នៅឯកជនរបស់បុគ្គលនយោបាយ និងសិល្បៈករ ដែលមានការរស់នៅសាធារណៈ។
នៅប្រទេសមួយចំនួនដូចជា ប្រទេសអង់គ្លេស សញ្ញាណជីវិតឯកជន មិនមាននៅក្នុងច្បាប់របស់គេដូច្នេះ នៅពេលណាដែលគេរំលោភ លើជីវិតឯកជនមិនត្រូវបានច្បាប់ការពារឡើយដែលផ្ទុយពីប្រទេសបារាំង។
             សិទ្ធិបូរណភាពផ្លូវចិត្ត វាជានិច្ចកាលត្រូវបានប្រឆាំង និងសេរីភាពសារពត៌មាន ហើយនិងគ្រប់ មធ្យោបាយសារពត៌មានផ្សេងៗទៀត ។ ហើយនៅទីបញ្ចប់គេត្រូវបានកំណត់ពីភាពមិនសមរម្យ ប្រសិន បើមានការរំលោភ លើការសម្ងាត់របស់បុគ្គលណាម្នាក់ ។
          1.ការគោរពទៅលើការរស់នៅឯកជន
        1.1.ភាពអាថ៍កំបាំងប្រព័ន្ធផ្សព្វផ្សាយពត៌មាន ពាណិជ្ជកម្ម
    គ្រប់មនុស្ស ឬ បុគ្គលទាំងអស់មានសិទ្ធិខាង ‍«ភពអាថ៍កំបាំង» ជាសួនសម្ងាត់ ដែលត្រូវបានធ្វើ ការ ការពារម្នាក់ៗមានសិទ្ធិដែលបានកំណត់ដោយច្បាប់ទុកឲ្យជនម្នាក់ៗមានការរស់នៅដោយស្ងប់ស្ងាត់ នៅក្នុងឆាកជីវិតឯកជនរបស់ពួកគេ ដែលមិនអាចឲ្យអ្នកណាមករំខាន ឬ​ រំលោភលើសិទ្ធិរបស់ខ្លួនដែល មានឡើយ ។
    សេរីភាពនេះតែងតែមាន ការរំជើបរំជួល និងគំរាមគំហែង ហើយលើសពីនេះទៅទៀតដែលនៅ ក្នុងពេលបច្ចុប្បន្ននេះវាមានការគាបសង្កត់ ពីសង្គមហើយដែលផ្ទុយពីសិលធម៌ ដែលពិភពលោក ធ្វើការ ផ្សព្វផ្សាយ តាមរយៈ សារពត៌មាន រូបថត វិទ្យុ ភាពយន្ត ទូរទស្សន៍ ថាស ខ្សែអាតិ៍ វីដេអូ អ៊ីនធើណែត (ដែលជាប្រព័ន្ធបច្ចេកវិទ្យាទំនើបចុងក្រោយ ដែលពិភពលោកបាន បង្កើតឲ្យមានការទំនាក់ទំនងរវាងគ្នា និងគ្នា ហើយស្គាល់នូវអ្វីដែលហៅថា ការទំនើប របស់ពិភពលោក)​ ។
    ការប្រឆាំងនិងការរំលោភបំពានរបស់អ្នកដ៏ទៃសិទ្ធិនេះត្រូវបានច្បាប់ទទួលស្គាល់នូវការ ការពារ លំនៅដ្ឋាន និងការទទួលខុសត្រូវ នៃអំពើអនីត្យានុកូល (ឬការទទួលខុសត្រូវ ក្រៅកិច្ចសន្យា) ។ សិទ្ធិការ ពារ ការរស់នៅ រស់រានមានជីវិត ហើយនិងជីវិតឯកជននេះ មិនមែនជាសិទ្ធិមួយដាច់ដោយឡែកនោះទេ គឺវាត្រូវបានផ្សារភ្ជាប់ជាមួយសិទ្ធិបុគ្គវិស័យមួយផ្សេងទៀត ។
1.2.លំនៅដ្ឋាន និងការរស់នៅឯកជន
    បុគ្គលគ្រប់រូបត្រូវមានលំនៅដ្ឋានមួយជាក់លាក់ និងអចិន្ត្រៃយ៍ដើម្បីធ្វើការរស់នៅ និងជាកន្លែង រកស៊ីដើម្បីចិញ្ចឹមជីវិត។ ហើយភាពមិនអាចរំលោភបាន ទៅលើលំនៅដ្ឋានរបស់បុគ្គលណាម្នាក់ត្រូវបាន ធានាតាមរយៈច្បាប់ព្រហ្មទណ្ឌ(មានច្បាប់ស្ដីពីសារពត៌មាន)និងតាមរយៈរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ កម្ពុជាឆ្នាំ១៩៩៣ ។​ ហើយការធានាទាំងអស់នេះមិនគ្រប់គ្រាន់នៅឡើយទេ គឺត្រូវមានអាជ្ញាសាលា(ដែល សព្វថ្ងៃនេះពុំទាន់បានបង្កើតនៅឡើយនោះទេ) ដែលបានសេចក្ដីអនុញ្ញាត តាមលិខិតបញ្ជារបស់តុលាកា ដើម្បីចុះទៅធ្វើការ និងធ្វើកំណត់ហេតុនៅលំនៅដ្ឋានរបស់ជនណាម្នាក់ ។
    ដោយឡែកបើយោងតាមក្រមនីតិវិធីព្រហ្មទណ្ឌឆ្នាំ២០០៧ ការចុះឆែកឆេ នៅក្នុងតំណាក់កាល ចុះឆែកឆេរបស់មន្ត្រីនគរបាលយុត្តិធម៌ ត្រូវគោរពពេលវេលា ដែលច្បាប់កំណត់គឺបានន័យថា ត្រូវធ្វើនៅ ចន្លោះម៉ោង ៦ព្រឹក រហូតដល់ម៉ោង ៦ល្ងាច ហើយអមមកជាមួយដីកាឆែកឆេ ឬដីកានាំខ្លួនមកជាមួយផង ដែរ ។
    ដូចនេះ ច្បាប់បានការពារនូវ ជីវិតឯកជនឲ្យមកដល់ រូបវ័ន្តបុគ្គលគ្រប់រូប ទោះបីជាជននោះជា ជនសង្ស័យក៏ដោយ ។
2.ការងារ និងការរស់នៅឯកជន
    ការរស់នៅក្នុងពេលធ្វើការងារ គឺវាមិនមែនជាការរស់នៅដោយឡែកនោះទេ ដូចជានៅក្រោម ការឃ្លាំមើលរបស់នយោជិក ដែលតែងតែតាមដានរាល់សកម្មភាពរបស់នយោជិក កម្មករស៊ីឈ្នួលអាច ទំនេរ នាំមកនូវភាពរស់នៅឯកជនបាន គឺទៅតាមការស្ដាប់​ ឬ បញ្ជារបស់នយោជិក ។
    បញ្ហាទាំងអស់នេះមានការពិបាកដល់ ចៅក្រមក្នុងការវាយតម្លៃទៅអង្គហេតុ ថាតើនិយោជក បានបណ្ដាញកម្មករ និយោជិក ដោយយកមូលហេតុណាមួយដោយបង្កប់នូវ ការបញ្ឈប់បុគ្គលិក មិនស្របច្បាប់ដូចជា ករណី កម្មករ និយោជិកកើតអេដស៍ ឬដោយសារតែគាត់រស់នៅជា អនីតិសង្វាស់ ឬដោយបដិសេធន៍មិនព្រមធ្វើការងារថ្ងៃឈប់សម្រាក​ ឬក៏មិនបានមកធ្វើការអស់ជាច្រើនជាដើម ។..។ ដោយហេតុនេះចៅក្រមត្រូវតែមានការស៊ើបអង្កេតយ៉ាងលម្អិតទៅលើអង្គហេតុនេះ ។
3.ករណីយកិច្ច និងការរស់នៅឯកជន
    ពេលវេលាបានដើរទៅមុខជារៀងរហូត ដោយគ្មានការចាំ ការប្រព្រឹត្តរបស់មនុស្សឡើយ ហើយ ក៏បានលុបបំបាត់នូវព្រឹត្តិការណ៍ទាំងឡាយដែលបានកន្លងទៅ ។
ហើយគេបានជឿថា កើតមានព្រឹត្តិការណ៍មួយ នាពេលណាមួយនោះ គឺអាស្រ័យទៅលើការប្រព្រឹត្ត របស់ អ្នកដែលរៀបរៀងអត្ថបទ បានរៀបចំឡើងនោះគឺជា «សិទ្ធិបំពេញករណីយកិច្ច» ។ អ្នករៀបរៀងអត្ថបទ ភាគច្រើនទាក់ទងទៅនិងពត៌មានវិទ្យាដែលត្រូវបាន អនុញ្ញាតឲ្យធ្វើការផ្សព្វផ្សាយ ។ ដោយឡែកមាន ប្រទេសជាច្រើនទៀតដែលទាក់ទងទៅ​និងពត៌មានវិទ្យា សេរីភាព បានលើកគំរោង អំពីការមិនត្រូវបាន រំលោភបំពាន ទៅលើពត៌មានវិទ្យា «ទាំងសិទ្ធិមនុស្សក្ដី ទាំងសេរីភាពឯកជនក្ដី ឬសាធារណៈក្ដី» ។
          4.សារពត៌មាន និងសិទ្ធិឆ្លើយតប
            គឺជាទូទៅតាមរយៈសារពត៌មាន និងមធ្យោបាយផ្សេងៗទៀត នៃការធ្វើទំនាក់ទំនងពត៌មាន ដែលមានការគោរពទៅលើ ការរស់នៅឯកជន នៅក្នុងពេលប្ចុប្បន្ននេះ ត្រូវបានគំរាមកំហែង ។ ដើម្បីជា ការធានា ទទួលខុសត្រូវចំពោះពត៌មានឲ្យមានលក្ខណៈផ្សព្វផ្សាយជាចំហ នូវអាថ៌កំបាំង ភាពប្រមាថ មើលងាយ គេត្រូវធ្វើការរឹបអូស ។ ដោយឡែកបើមានការប៉ះពាល់ ទៅលើសិទ្ធិបុគ្គលភាព នៅក្នុង សារពត៌មានណាមួយនោះត្រូវមានលក្ខណ្ឌពីរដែលត្រូវបានធ្វើឡើង ៖
                   ­គ្មានសេចក្ដីអនុញ្ញាត
                   ­ជាផលប្រយោជន៍ដល់ការរស់នៅឯកជន ។
              គ្រប់រូបវ័ន្តបុគ្គល ឬនីតិបុគ្គល ដែលមាន​រឿងដែលបណ្ដាលមកពី ការផ្សាយពត៌មាន តាមវិទ្យុ ឬទូរទស្សន៍ ទស្សនាវដ្ដី និងតាមរបៀបផ្សេងៗទៀត អ្នកដែលមានប្រយោជន៍ មានសិទ្ធិក្នុងការឆ្លើយតប រាល់អំពើដែលបង្ករឡើងដោយ តតីយជនណាម្នាក់ ធ្វើឲ្យប៉ះពាល់ដល់ខ្លួន ហើយមានសិទ្ធិទាមទារនូវអ្វី ដែលខ្លួនចង់បាន ដែលគេធ្វើឲ្យប៉ះពាល់នោះ ។
          5.អវត្តមានសេចក្ដីអនុញ្ញាត
            គ្រប់បុគ្គលម្នាក់ៗ អាចអនុញ្ញាតឲ្យសារពត៌មាន បាន​ចុះផ្សាយពីព្រឹត្តិការណ៍ទាំងឡាយណា ដែលមានប្រយោជន៍ និងមានកិត្តិយសនៅក្នុងជីវិតរបស់ខ្លួន ។ បុគ្គលមួយចំនួន មិនបានអនុវត្តជាសេចក្ដី អនុញ្ញាតនោះទេ ហើយគេច្រើនប្រទះឃើញ នៅពេលមានការផ្សព្វផ្សាយរបស់ពត៌មាន បើការផ្សព្វផ្សាយ នោះបានចុះអំពីរឿងល្អ និងរឿងដែលមានកិត្តិយស នោះគឺវាមិនមានបញ្ហាអ្វីឡើយ ។ ដោយឡែកតែបើ ជាការផ្សព្វផ្សាយពីរឿងអាក្រក់ ឬមិនល្អនោះបញ្ហា និងអាចកើតមានឡើងតាមរយៈសាមីជនដែលបានប៉ះ ពាល់ដោយសារពត៌មាន បានផ្សព្វផ្សាយជាមិនខាន ។ នៅក្នុងនោះ សាមីជនអាចប្រើប្រាស់ឧបករណ៍ គតិយុត្តមួយចំនួនដើម្បីប្ដឹងមានដូចជា ច្បាប់ស្ដីអំពីសារពត៌មាន និងច្បាប់ព្រហ្មទណ្ឌសម័យអន្តរកាល។
          6.ការរស់នៅជីវិតឯកជន និងសាធារណៈ
              ការរស់នៅឯកជន វាផ្ទុយទៅនិងការរស់នៅជាសាកលនោះ ។
              ការរស់នៅជីវិតឯកជន គឺពិបាកកំណត់និយមន័យសូម្បីតែច្បាប់ ឬយុត្តិសាស្រ្ត ក៏ពុំបានផ្ដល់ និយមន័យមួយឲ្យបានពិតប្រាកដនោះទេ ។
              ប៉ុន្តែគេអាចធ្វើការបែងចែកលក្ខណៈមួយចំនួនដូចជា ៖ ការរស់នៅជីវិតឯកជនចង់សំដៅទៅ លើការរស់នៅផ្ទាល់ នៅក្នុងរង្វង់គ្រួសារ ដូចជាការស្រស់ស្រូបអាហារ នៅក្នុងភោជនីយដ្ឋាន ការទស្សនា កំសាន្តនៅក្នុងមហោស្រព នាពេលវិស្សមកាល នៅកន្លែងណាមួយ­­­­។ល។
              ការរស់នៅជាសាធារណៈវាពិបាកក្នុងការខណ្ឌឲ្យដាច់ពីគ្នា និងការរស់នៅជាបែបជីវិតឯកជន។ វាមានការលាយឡំចូលគ្នា រវាងជីវិតទាំងពីរ គេច្រើនរស់នៅលើបុគ្គលដែលមានភាពរស់នៅ ដែលមាន លក្ខណៈផ្ដល់ឲ្យទៅលើ ផ្ទាំងទស្សនីយភាពជាអចិន្ត្រៃយ៍ ដូចជា អ្នកនយោបាយ អ្នកប្រកបវិជ្ជាជីវៈ អាស្រ័យទៅលើការដឹកនាំជាសាធារណៈ ដូចជា សិល្បករ អ្នកកីឡា­­­­។ល។
          7.ទណ្ឌកម្ម
            ដោយសារពត៌មាន មានការប៉ះពាល់ទៅដល់ផ្លូវចិត្តរបស់បុគ្គល វាមានការពិបាកក្នុងការវាយ តម្លៃ ព្រោះវាប៉ះពាល់ដល់កិត្តយសដល់អ្នកដទៃ ។ ការដាក់ទណ្ឌកម្មចំពោះចារី វាគឺជាការតបស្នងជំងឺចិត្ត ដល់ជនរងគ្រោះ វាជាការទទួលខុសត្រូវនៃអំពើនីត្យានុកូល តាមរយៈក្រមរដ្ឋប្បវេណី ។
              ក្រៅពីជំងឺចិត្តដែលជាទណ្ឌកម្ម ផ្នែករដ្ឋប្បវេណី វាអាចមានការដាក់ទណ្ឌកម្ម ផ្នែកព្រហ្មទណ្ឌ ទៀតផង ដូចជាការពិន័យជាប្រាក់ ឬការដាក់ពន្ធនាគារ ឬក៏ដាក់ទណ្ឌកម្មពិសេសណាមួយផ្សេងទៀត ដែលជាអំណាចឆន្ទានុសិទ្ធិ របស់ចៅក្រម ។ដូចជានៅក្នុងច្បាប់ស្ដីពី សារពត៌មាន មានចែងពីករណីដែល តម្រូវឲ្យ មានការរឹបអូសវត្ថុមួយចំនួន ដែលកម្មវត្ថុនៃការប្រព្រឹត្តបទល្មើសជាដើម ។
8.សិទ្ធិខាងរូបភាព (មាត្រា ៣០២ នៃក្រមព្រហ្មទណ្ឌ)
    ជាសិទ្ធិរបស់បុគ្គល ដែលជំទាស់ចំពោះការផ្សាយសាធារណៈនូវរូបភាបរបស់ខ្លួន ។ បុគ្គលគ្រប់ រូបអាចធ្វើការជំទាស់អ្នកដ៏ទៃណាដែលផលិតរូបខ្លួនឡើងវិញ ដោយគ្មានការអនុញ្ញាត ឬការព្រមព្រៀង ទោះជាផ្ទាំងរូបថតផ្សាយតាមសារពត៌មាន ភាពយន្ត ឬទូរទស្សន៍ ហើយការព្រមព្រៀងមានពីរ ៖
          ­ការព្រមព្រៀងច្បាស់លាស់
          ­និងការព្រមព្រៀងដោយស្ងៀមស្ងាត់
    បុគ្គលដែលបានអនុញ្ញាតដោយមានការជាក់ច្បាស់ ឲ្យផលិតរូបគេឡើងវិញ នោះវាជាការមួយ ដែលធ្វើឲ្យ រូបភាពរបស់គេនោះមានសុពលភាព ប៉ុន្តែវាជាក៏ត្រូវស្ថិតនៅក្នុងលក្ខខណ្ឌមួយកម្នត់ដែរ ។ ហើយរាល់ការផ្សព្វផ្សាយរូបភាពដោយគ្មានការព្រមព្រៀង វាជាការរំលោភលើសិទ្ធិនៃរូបភាព ។ ដោយ យោងទៅតាមក្រមព្រហ្មទណ្ឌ មាត្រា៣០២ អំពីថតរូបភាពនៃបុគ្គល នៅក្នុងទីកន្លែងឯកជន ដោយគ្មាន ការព្រមព្រៀងពីបុគ្គលនោះទេ ត្រូវផ្ដន្ទាដាក់ព័ន្ធនាគា ពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពីមួយសែន ទៅពីរលានរៀល ។
    ត្រូវសន្មត់ថា ជាការព្រមព្រៀងប្រសិនបើបុគ្គលដែលពាក់ព័ន្ធនេះ បានទទួលដំណឹងអំពីការថត ហើយបុគ្គលនេះ មិនបានជំទាស់ទេនោះ ។
    សេចក្ដីអនុញ្ញាតនេះក៏អាចកើតឡើងដោយស្ងៀមស្ងាត់ សម្រាប់បុគ្គលសាធារណៈ ដែលកំពុង ស្ថិតក្នុងទីកន្លែងសាធារណៈមួយហើយ និងកំពុងអនុវត្តន៍សកម្មភាពរបស់គេ សារពត៌មាន និងទូរទស្សន៍​មានភារកិច្ចធ្វើការផ្សព្វផ្សាយ ។ សេចក្ដីអនុញ្ញាតនេះ មានប្រយោជន៍ ចំពោះតែការរស់នៅជាសាធារណៈ ទេ ពីព្រោះតម្រូវឲ្យមានបម្រើការខាងផ្សព្វផ្សាយ ។មានតែរូបភាពរបស់វត្ថុនោះទេ ពីព្រោះសិទ្ធិបុគ្គលភាព មានការ ការពារមនុស្សត្រង់ថាមនុស្ស មិនមែនជាវត្ថុណាមួយនោះទេ ។
9.សិទ្ធិខាងសម្លេង
    បុគ្គលមិនមែនមានតែសិទ្ធិ តែលើរូបភាពតែមួយប៉ុណ្ណោះទេ គឺវាលាតសន្ធឹងរហូតដល់សម្លេង របស់បុគ្គលថែមទៀត ហើយដែលជាផ្នែកមួយនៃសិទ្ធិបុគ្គលភាព ។សម្លេងអាចដូចជារូបភាពមើល ហើយ និងឈ្មោះដែរ ការប្រកបរបរ វិជ្ជាជីវៈ ចម្រៀង ឬក៏ជាសំនួនវោហា ដូចជាមេធាវី ឬសាស្ត្រាចារ្យ­­­។ល។
10.សិទ្ធិការពារកិត្តិយស (មាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ)
    បុគ្គលម្នាក់ៗ មានសិទ្ធិឲ្យគេគោរពនូវ កិត្តយសរបស់ខ្លួន ការធ្វើឲ្យប៉ះពាល់ដល់កិត្តិយស ឬកិត្តសព្វរបស់អ្នកដ៏ទៃត្រូវទទួលខុសត្រូវ ព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ។
    កិត្តិយស គឺជាមនោសញ្ចេតនា ដែលបុគ្គលម្នាក់ គេធ្វើឡើងដើម្បីភាពថ្លៃថ្នូររបស់គេ ។ ម្នាក់ៗ មានសិទ្ធិឲ្យគេគោរពនូវកិត្តិយសរបស់ខ្លួន ពីព្រោះម្នាក់ៗមានសិទ្ធិត្រូវតែគោរព ។
    បើយោងតាមមាត្រា ៣៨ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា វាក្យខណ្ឌទី២ ចែងថា «ច្បាប់ការពារជីវិត កិត្តិយស និងសេចក្ដីថ្លៃថ្នូរ របស់ប្រជាពលរដ្ឋ ។
    +ការប្រមាថ និងការបរិហារកេរ្ដិ៍
    នៅក្នុងក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ បានចែងពី លក្ខខណ្ឌទូទៅនៃការទទួលខុសត្រូវអំពី អនីត្យានុកូល ។ នៅពេលដែលធាតុផ្សំទាំងបីត្រូវបានបំពេញ (កំហុស ព្យសនកម្ម និងចំណងហេតុផល) ជនរងគ្រោះអាចធ្វើការទាមទារ សំណងតាមរយៈ មាត្រា៧៦២ នៅក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ ចែងថា «បើមានការបរិហាកេរ្ដិ៍ ដោយអំពីនីត្យានុកូលជនរងគ្រោះ អាចទាមទារសំណង នៃការខូចខាត សតិអារម្មណ៍ ​ដោយសារការអាប់ឪនកេរ្ដិ៍ឈ្មោះនៅក្នុងសង្គម ។
    ចំណែកផ្នែកនីតិព្រហ្មទណ្ឌ ក៏បានចូលធ្វើអន្តរាគមន៍ជាពិសេសនៅក្នុងរឿង សារពត៌មាន ដែល នៅក្នុងនោះចែងពីបទល្មើសពីរ ៖ ការប្រមាថ និងការបរិហាកេរ្ដិ៍ ។ ការប៉ះពាល់ទៅលើកិត្តិយស គឺជាការ ប្រមាថមួយ ។ ច្បាប់បានដាក់ទណ្ឌកម្ម ទៅលើការបរិហាកេរ្ដិ៍ ដែលបង្ករចំពោះបុគ្គលម្នាក់ ឬច្រើននាក់ក្នុង គំនិតត្មិះតិះដៀលជាតិមួយ អំបូរមួយ ឬសាសនាមួយ ។ ភស្ដុតាង អំពីភាពពិតប្រាកដ នៃការបរិហាកេរ្ដិ៍ អាចត្រូវស្រាយបំភ្លឺ ប្រសិនបើការប៉ះពាល់កិត្តិយសបានទៅលើ ការរស់នៅជាសាធារណៈ នោះវាគ្មានបទ ល្មើសទេ ផ្ទុយទៅវិញភស្ដុតាងនោះត្រូវហាមឃាត់ ប្រសិនបើការបរិហាកេរ្ដិ៍មានទៅលើ ការរស់នៅនៃ ជីវិតឯកជន ។ ការប្រមាថ ឬការបរិហាកេរ្ដិ៍ ចំពោះអ្នកដែលស្លាប់ទៅហើយ បង្កើតទៅជាបទល្មើស លុះត្រាតែមានឆន្ទៈប៉ះពាល់ទៅលើទាយាទ ។
11.សិទ្ធិការពារឈ្មោះ
    យើងដឹងហើយថាមនុស្សម្នាក់ៗ មានសិទ្ធិក្នុងការ ការពារឈ្មោះរបស់គេ ដោយស្របច្បាប់ មិន មាននណាអាចបំពានបានឡើយ ។ នៅក្នុងករណីណាមួយ ដែលសាមីជន ដែលត្រូវតតិយជនណាម្នាក់ ដែលយកឈ្មោះរបស់ខ្លួន ទៅប្រើប្រាស់ សម្រាប់ជាផលប្រយោជន៍ របស់គេ សាមីជន ឬសាច់ញាតិនៃ ឈ្មោះអាចប្ដឹងទៅតុលាការសុំឲ្យធ្វើការ បញ្ឈប់ការប្រើបប្រាស់ឈ្មោះនោះ ។ ជនដែលយកឈ្មោះគេទៅ ប្រើប្រាស់ ត្រូវសងជម្ងឺចិត្ត និងសំណង អន្តរាយផ្សេងៗទៀតដែលបណ្ដាលមកពីការប្រើប្រាស់ឈ្មោះ របស់គេ ដោយគ្មានការអនុញ្ញាតនោះ ។
12.សិទ្ធិរក្សាការសម្ងាត់
    សិទ្ធិរក្សាការសម្ងាត់ មានឥទ្ធិពលមួយពិសេស ហើយប្រសិនបើវាភ្ជាប់ទៅនឹង ការប្រកបវិជ្ជាជីវៈ មួយគឺមានទំនាក់ទំនងទៅតាម ការឆ្លើយឆ្លងផ្នែកទូរគមនាគមន៍ និងប្រៃសណីយ៍ ដូចជាតាមលិខិត ទូរស័ព្ទ ទូរលេខ ទូរសា…..។ ដូចជាសិទ្ធិបុគ្គលភាព ផ្សេងទៀតដែលវាមិនមែនជាទូទៅ ត្រូវតែដាច់ខាត នោះទេកាលណាវាបាត់បង់ គឺជាមួយនឹង សេចក្ដីអនុញ្ញាតជាចាំបាច់ ។
­   ការសម្ងាត់ក្នុងការប្រកបវិជ្ជាជីវៈ ៖ គ្រប់បុគ្គល ដែលជាអ្នកប្រកបរបវិជ្ជាជីវៈ ទទួលបាននូវការ រក្សាការសម្ងាត់ ដែលជាគុណភាព នៃអាថ៍កំបាំងដែលត្រូវរក្សា​ អោយបានជាចាំបាច់ ។ នេះជាលក្ខខណ្ឌ មួយពិសេស ដែលអ្នកប្រកបវិជ្ជាជីវៈត្រូវតែគោរព កំហុសដែលបានប្រព្រឹត្តគឺជាបទល្មើសព្រហ្មទណ្ឌ ។
     វិធានការនេះច្រើនអនុវត្តចំពោះគ្រូពេទ្យ មេធាវី គណនេយ្យ ដែលពុំបានរក្សា ការសម្ងាត់នៅ ក្នុងអាជីពរបស់ខ្លួន ។ ការពាក់ព័ន្ធទៅលើកាតព្វកិច្ចនេះ ប្រែប្រួលទៅតាម ប្រភេទនៃការសម្ងាត់ ។
­   ការសម្ងាត់ តាមការឆ្លើយតប និងតាមការស្ដាប់ទូរស័ព្ទ ៖ ភាពមិនអាចរំលោភបានទៅលើការ ឆ្លើយឆ្លង គឺជាទំនាក់ទំនងមួយនៃ សេរីភាពខាងគំនិត និងការឆ្លើយឆ្លង ។ ច្បាប់ព្រហ្មទណ្ឌការពារការ សម្ងាត់ នៃការឆ្លើយឆ្លងក្នុងពេលកំពុងធ្វើសកម្មភាព ។ ការសម្ងាត់ គឺជាភាពដាច់ខាតមួយ ដែលមិនអាច លើកឡើង គឺមានតែសេចក្ដីសម្រេចរបស់ ចៅក្រមស៊ើបសួរ ។ មានតែចៅក្រមស៊ើបសួរតាមរយៈ ក្រមនីតិវិធីរដ្ឋប្បវេណី មានសិទ្ធិចេញដីការ អនុញ្ញាត ឲ្យស្ដាប់ទូរស័ព្ទសម្រាប់ធ្វើការស្រាវជ្រាវបទល្មើស។
    ដូចគ្រប់សិទ្ធិបុគ្គលភាពដែរ សិទ្ធិទៅលើសិខិតស្នាម អាចមានតម្លៃជាបេតិកភ័ណ្ឌមួយ ។ អ្នកនិពន្ធនៃលិខិត មានសិទ្ធិទៅលើលិខិត គឺជាសិទ្ធិកម្មសិទ្ធិ ខាងអក្សរសិល្ប៍ ដូច្នេះគេអាចធ្វើការបោះ ពុម្ពផ្សាយ លើកលែងតែលិខិតនោះ មានលក្ខណៈបង្ហាញពីការសម្ងាត់ ដែលធ្វើឲ្យមានការប៉ះពាត់ សិទ្ធិ បុគ្គលភាព ការផ្សព្វផ្សាយ ត្រូវមានការព្រមព្រៀង ពីបុគ្គលដែលជា អ្នកបង្កើតឡើយ ។
­  សិទ្ធិខាងនយោបាយ ៖ ក្នុងមាត្រា ៣១នៃរដ្ឋធម្មនុញ្ញ របស់ព្រះរាជាណាចក្រ កម្ពុជា បានចែង ថា «ព្រះរាជាណាចក្រ កម្ពុជា បានទទួលស្គាល់ និងគោរព សិទ្ធិមនុស្ស ដូចមានចែង ក្នុងធម្មនុញ្ញនៃ អង្គការសហប្រជាជាតិ សេចក្ដីប្រកាស ជាសាកលស្ដីពី សិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញា ទាំងឡាយទាក់ទង និងសិទ្ធិមនុស្ស សិទ្ធិនារី និង សិទ្ធកុមារ ។
    ប្រជាពលរដ្ឋខ្មែរ មានភាពស្មើគ្នា ចំពោះមុខច្បាប់ មានសិទ្ធិ និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ​ជំនឿសាសនា និន្នាការ នយោបាយ ដើមកំណើត ជាតិ ឋានៈ សង្គមធនធាន ឬស្ថានភាពឯទៀតឡើយ ។ ការប្រើសិទ្ធិ សេរីភាពផ្ទាល់ខ្លួន របស់បុគ្គលម្នាក់ មិនត្រូវប៉ះពាល់ដល់ សិទ្ធិសេរីភាព អ្នកដទៃឡើយ ។ ការប្រើប្រាស់សិទ្ធិ សេរីភាព ត្រូវប្រព្រឹត្តតាម លក្ខខណ្ឌដែលច្បាប់បានកំណត់ ។
    ប្រជាពលរដ្ឋខ្មែរ ទាំងពីរភេទ មានសិទ្ធិចូលរួម យ៉ាងសកម្មក្នុងជីវភាព នយោបាយ សេដ្ឋកិច្ច និងវប្បធម៌ជាតិ ។
­  សិទ្ធិពលរដ្ឋ ៖ យោងតាមមាត្រា ៣២ ជំពូក៣ នៃរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា បានចែង អំពីសិទ្ធិ និងករណីយកិច្ច របស់ប្រជាពលរដ្ឋខ្មែរ ។ ប្រជាពលរដ្ឋខ្មែរគ្រប់រូប​ មានសិទ្ធិរស់រានមានជីវិត ការបំពារបំពានទៅលើអាយុជីវិត ឬបង្កឲ្យមានរបួសស្នាម លើរាងកាយ របស់អ្នកដទៃត្រូវទទួលទោស ព្រហ្មទណ្ឌ ។
    សិទ្ធិពលរដ្ឋមានដូចជា ៖ សេរីភាពក្នុងការបញ្ចេញមតិ សេរីភាពខាងសារពត៌មាន សេរីភាព ខាងបោះពុម្ពផ្សាយ សិទ្ធិខាងជំនឿ សេរីភាពបង្កើតសមាគម គណៈបក្សនយោបាយ សេរីភាព ក្នុងការដើរ សេរីភាពក្នុងតាំងទីលំនៅ ជាដើម ….។ល៕
              មាត្រា ៤៨នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា បានចែងអំពីសិទ្ធិរបស់ប្រជាពលរដ្ឋមានសិទ្ធិ ទៅលើកម្មសិទ្ធិ ជនណាក៏ដោយ ទោះជាបុគ្គលក្ដី ជាសមូហភាពក្ដី មានសិទ្ធិជាម្ចាស់ កម្មសិទ្ធិ ។ មានតែ រូបវ័ន្តបុគ្គល ឬនីតិបុគ្គល ដែលមានសញ្ជាតិខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់ កម្មសិទ្ធិលើដីធ្លី ។
កម្មសិទ្ធិឯកជនស្របច្បាប់ ឋិតនៅក្រោមការគាំពារនៃច្បាប់ ។
              សិទ្ធិប្រកបវិជ្ជាជីវៈ ៖ ប្រជាពលរដ្ឋខ្មែរ​ទាំងពីរ ប្រភេទមានសិទ្ធិជ្រើសរើស មុខរបរ សមស្រប តាម សមត្ថភាព និងសេចក្ដីត្រូវការរបស់សង្គម ។ ក្នុងនោះមានគោលការណ៍ មួយចំនួនផងដែរ ដែលទាក់ទងនឹង សិទ្ធិប្រកបវិជ្ជាជីវៈ ដូចជា ៖ សិទ្ធិទទួលបានប្រាក់បំណាច់ ស្មើគ្នា ចំពោះការងារដូចគ្នា, ការងារមេផ្ទះមានតម្លៃស្មើគ្នា នឹងកម្រៃដែលរកមកបានពី ការងារខាងក្រៅ, សិទ្ធិបង្កើតសហជីព និងចូល ជាសមាជិកសហជីព ។
          13.សិទ្ធិគ្រួសារ
            សិទ្ធិគ្រួសារ ជាសិទ្ធិដែលច្បាប់ទទួលស្គាល់សិទ្ធិមួយចំនួន ដែលទាក់ទងទៅនិងគ្រួសារ ។
          ­  ទំនាក់ទំនងរវាង ប្ដីប្រពន្ធ និងកូន ។
          ­  ទំនាក់ទំនងរវាង អាហារកាតព្វកិច្ច ។
­  ទំនាក់ទំនងរវាង គ្រួសារ និងសង្គម ។
.សេចក្ដីសន្និដ្ឋាន
    និយាយទៅប្រជាពលរដ្ឋទាំងអស់ មានសិទ្ធិ និងករណីយកិច្ច ដែលច្បាប់ទទួលស្គាល់ និងតាម ជួយថែរក្សា ។ ដោយឡែកបើមានបុគ្គលណាម្នាក់ ត្រូវគេរំលោភលើបូរណភាពផ្លូវចិត្ត បុគ្គលនោះត្រូវបាន ច្បាប់ការពារ និងជួយដោះស្រាយរកយុត្តិធម៌ ដើម្បីឲ្យមានការរក្សាបាន នូវកេរ្ដិ៍ឈ្មោះ និងរឿងអាស្រូវ ផ្សេងៗ ដែលបង្កដោយតតិយជននោះ ។
    ហើយបុគ្គលទាំងអស់ ត្រូវបានរក្សានូវជីវិតឯកជនរបស់ខ្លួន និងមានការធានា មិនឲ្យបុគ្គលដ៏ទៃ ធ្វើអំពើមកលើខ្លួន ដោយគ្មានការយល់ព្រម ឬព្រមព្រៀងនោះទេ ។ យ៉ាងនេះហើយទើបបុគ្គលទាំងអស់ មានសិទ្ធិក្នុងការរស់នៅ ការពារកិត្តិយស ការមិនបំពារបំពានទៅលើការងារឯកជនរបស់គេ ។

ហើយក្រសួងមានសមត្តិកិច្ចទាំងអស់ គឺមិនត្រូវធ្វើអ្វីដោយគ្មានការអនុញ្ញាតពីម្ចាស់ ដែលមានសិទ្ធិ ទៅលើអ្វីមួយ (ដូចជាលំនៅដ្ឋាន­­­) ដោយឯងនោះទេ គឺត្រូវមានការយល់ព្រម និងពាំនាំមកនូវដីកា ឆែកឆេ និងឯកសារដែលពាក់ព័ន្ធផ្សេងៗ ដែលច្បាប់អនុញ្ញាត ។

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ផ្ទាំងពាណិជ្ជកម្ម