ផ្នែកទី ១ ៖ អ្វីទៅជាសិទ្ធិមនុស្ស?
១) និយមន័យ
v សិទ្ធិមនុស្ស និងសិទិ្ធ
នីតិសិទិ្ធមនុស្ស(Human Right “IHR”) ) ជាច្បាប់ពហុវិស័យ ។ រីឯសេរីភាពជាមូលដ្ឋានវិញ គឺជាសេរីភាពចាំបាច់ដែលមនុស្សគ្រប់គ្នាត្រូវតែមាន។
សិទិ្ធ + មនុស្ស = សិទិ្ធមនុស្ស
សិទ្ធិ គឺជាការទាមទារ ឫជាការប្រគលអំណាចឲ្យមាន ។
មនុស្ស គឺជាសភាវៈមួយដែលមានលក្ខណៈខុសពីសត្វដទៃហើយមានគំនិតប្រាជ្ញាជឿនលឿនឫក៏ខ្ពស់ជាងសត្វ ។
ü សិទិ្ធមនុស្ស គឺជាសិទ្ធរបស់យើងទាំងអស់គ្នា ទាំងអស់គ្នាជាពលរដ្ឋនៃរដ្ឋមួយដែលធ្វើឡើងក្នុងក្របខណ្ឌច្បាប់ ។
v ទ្រឹស្តីចេញពីអាហ្រ្វិច
ទ្រឹស្តី “ The Out of Africa Theory” បានបង្កើតឡើងនូវទស្សនៈមួយ គឺទស្សនៈនៃមនុស្សជាតិទូទៅ “The Concept of the Humanity” ។ ទ្រឹស្តីនេះ គឺជាឬសគល់នៃទស្សនៈវិជ្ជាសិទ្ធិមនុស្ស ។ ហើយទស្សនៈវិជ្ជាសិទ្ធិមនុស្សត្រូវបានគេកំណត់ថា មនុស្សទាំងអស់គ្នាមានសិទ្ធិដូចគ្នា ព្រោះមនុស្សមានសភាវៈដូចគ្នា សិទ្ធិដូចគ្នា និងតម្រូវការដូចគ្នា ។ ប៉ុន្តែវាមានភាពខុសគ្នាត្រង់មនុស្សមានពូជសាសន៍ខុសៗ គ្នា តែអ្វីដែលដូចគ្នាគឺ មានសិទ្ធិរស់រានមានជីវិតដូចគ្នា ។
២) សិទ្ធិសីលធម៌ និងសិទ្ធិនីត្យានុកូល
សិទ្ធិត្រូវបានគេបែងចែកជាសិទ្ធិសីលធម៌(Moral Rights)និងសិទ្ធិនីត្យានុកូល(Legal Rights) ។
សិទ្ធិសីលធម៌(Moral Rights) គឺជាប្រភេទសិទ្ធិដែលមនុស្សចេះយល់ដឹង យល់ឃើញនៅក្នុងបរិបទសង្គមមួយដែលគេកំពុងរស់នៅ ឫក៏ក្នុងវប្បធម៌របស់ពួកគេដែលវាមិនមានលក្ខណៈចាប់បង្ខំទេ គឺការប្រតិបត្តិរបស់មនុស្សដែលយល់ថាត្រឹមត្រូវ ។ សិទ្ធិសីលធម៌(Moral Rights) មានដូចជា ការអោនលំទោនចំពោះចាស់ទុំជាដើម ។ សិទ្ធិសីលធម៌មានលក្ខណៈបី សំខាន់ៗ គឺ
o សិទ្ធិដែលសំខាន់ចាំបាច់
o សិទ្ធិដែលប្រចាពលរដ្ឋគោរពចាំបាច់
o សិទ្ធិដែលពុំមានចែងជាលាយលក្ខណ៍អក្សរ ។
សិទ្ធិនីត្យានុកូល(Legal Rights) គឺជាច្បាប់ជាអ្នកបង្កើតឡើង ហើយវាតំណាងឲ្យផលប្រយោជន៍ណាមួយដែលរដ្ឋការពារ ។ ម្យ៉ាងទៀតសិទ្ធិនីត្យានុកូល(Legal Rights)នេះ អាចមានលក្ខណៈចាប់បង្ខំ ។
v ទ្រឹស្តីទូទៅសិទិ្ធមនុស្សអន្តរជាតិ
សកម្មភាពសិទិ្ធមនុស្សអន្តរជាតិ (The international human rights movement) ត្រូវបានគេពង្រឹង នៅពេលអគ្គក្រុមព្រឹក្សានៃអង្គការសហប្រជាជាតិ (The United Nations General Assembly)បានចេញនូវសេចក្តីថ្លែងការណ៍ជាសកលស្តីអំពីសិទ្ធិមនុស្ស(The Universal Declaration of Human Rights ) នៅថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ១៩៤៨ ។ ហើយត្រូវបានគេចាត់ទុកជា “ បទដ្ឋានទូទៅមួយនៃការសម្រេចបានដើម្បីប្រជាជន និងប្រជាជាតិទាំងអស់” (a common standard of achievement for all peoples and nations) ហើយសេចក្តីប្រកាសជាលើកទី ១ ជាប្រវត្តិសាស្ត្រមនុស្សជាតិ ហើយបានពន្យល់ល្អិតល្អន់អំពីសិទ្ធិវប្បធម៌ សង្គម សេដ្ឋកិច្ច នយោបាយ និងសិទ្ធិពលរដ្ឋជាមូលដ្ឋានដែលមនុស្សជាតិចង់បានដូចគ្នា ។ នាពេលកន្លងមកនេះ វាត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាគោលការណ៍គ្រិះនៃសិទ្ធិមនុស្សដែលមនុស្សគ្រប់គ្នាគួរតែគោរព និងការពារ ។ សេចក្តីថ្លែងការណ៍ជាសកលស្តីអំពីសិទ្ធិមនុស្ស (UDHR) រួមទាំងអនុសញ្ញាអន្តរជាតិស្តីអំពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាមួយនឹងពិធីសារជម្រើសពីររបស់អនុសញ្ញានេះ និងអនុសញ្ញាអន្តរជាតិស្តីអំពីសិទ្ធិ វប្បធម៌ សិទ្ធិសង្គម និងសិទ្ធិនយោបាយ ដែលបង្កើតបានជាបទដ្ឋានមួយដែលគេហៅថា ច្បាប់សិទ្ធិមនុស្សអន្តរជាតិ (International Bill of Human Rights) ។
ប្រភទនៃសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ និងលិខិតតូបករណ៍អន្តរជាតិផ្សេងទៀត បានបង្កើតឡើងតាំងពីឆ្នាំ ១៩៤៥ ដែលបានពិភាក្សាទម្រង់និតិឬវិធានស្តីអំពី សិទ្ធិមនុស្សដែលមានជាប់ពីកំនើត និងបានអភិវឌ្ឍធាតុនៃសិទ្ធិមនុស្សអន្តរជាតិ ។ លិខិតតូបករណ៍អន្តរជាតិដ៏ទៃផ្សេងទៀត ក៏បានបង្កើតឡើងនៅក្នុងកម្រឹតតំបន់ ដែលឆ្លុះបញ្ជាំងអំពីកង្វល់អំពីសិទ្ធិមនុស្សជាពិសេសក្នុងតំបន់ និងការផ្តល់នូវយន្តការពិសេសមួយនៃការការពារ ។ រដ្ឋជាច្រើនក៏បានបង្កើតរដ្ឋធម្មនុញ្ញ និង លិខិតបទដ្ឋានគតិយុត្តិនានា ដែលការពារយ៉ាងខ្ចាប់ខ្ចួននូវសិទ្ធិមនុស្សជាមូលដ្ឋាន ។
ច្បាប់សិទិ្ធមនុស្សអន្តរជាតិ (International Human Right Law ) គឺប្រទេសដែលទទួលស្គាល់លិខិតតុបករណ៍អន្តរជាតិនេះត្រូវតែអនុវត្តតាមលិខិតតុបករណ៍នេះ ។ ហើយច្បាប់សិទិ្ធមនុស្សអន្តរជាតិមាននៅក្នុងលិខិតតុបករណ៍ដូចជា CRC, CAT, Cerft,….. ។ ច្បាប់សិទិ្ធមនុស្សអន្តរជាតិនេះ គឺបង្កើតឡើងដើម្បីដឹកនាំមនុស្សជាតិឲ្យទទួលបាននូវសន្តិសុខនិង សុវត្ថិភាព។
ច្បាប់សិទិ្ធមនុស្សអន្តរជាតិ ផ្ទុយទៅនឹង ច្បាប់មនុស្សធម៌អន្តរជាតិ(International Humanitarian Law) ដែលច្បាប់មនុស្សធម៌អន្តរជាតិ មានតួនាទីការពារនូវជីវិតមនុស្ស(ជនស៊ីវិល) ហើយច្បាប់នេះមានឈ្មោះច្រើន។ ពេលខ្លះគេប្រើពាក្យថា ច្បាប់ស្តីពីជំលោះប្រដាប់អាវុធ ហើយពេលខ្លះគេប្រើពាក្យ ច្បាប់សង្រ្គាម។ ពាក្យសង្រ្គាមនៅទីនេះ គឺសំដៅទៅលើ សង្រ្គាមអន្តរជាតិ សង្រ្គាមស៊ីវិល(ផ្ទៃក្នុង) សង្រ្គាមស៊ីវិលបែបអន្តរជាតិ.
ភាពខុសគ្នានៃច្បាប់សិទិ្ធមនុស្សអន្តរជាតិ(IHRL) និងច្បាប់មនុស្សធម៌អន្តរជាតិ (IHL) គឺច្បាប់មនុស្សធម៌អន្តរជតិ(IHL) ត្រូវយកទៅអនុវត្តនៅពេលមានជំលោះកើតឡើង រីឯច្បាប់សិទិ្ធមនុស្សអន្តរជាតិ (IHRL) វិញ គឺយកទៅអននុវត្តនៅគ្រប់ពេលវេលាទាំងអស់ ទាំងក្នុងពេលមានសង្រ្គាម ឬក្នុងពេលមានសន្តិភាព។
v សំគាល់ : ទោះបីជារដ្ឋមួយអត់ចូល ឬអត់បានទទួលស្គាល់ ច្បាប់សិទិ្ធមនុស្សអន្តរជាតិ (IHRL) ក៏ដោយក៏ច្បាប់នេះនៅតែការពារប្រជាពលរដ្ឋនោះដែរ ។
៣) សិទ្ធិវិជ្ជមាន និងសិទ្ធិអវិជ្ជមាន / សិទ្ធិមនុស្ស និងសេរីភាពសាធារណៈ
v សិទ្ធិវិជ្ជមាននិងសិទ្ធិអវិជ្ជមាន
នីតិវិជ្ជមាន ជានីតិដែលគេកំពុងអនុវត្ត និងនៅជាធរមាន ។
នីតិអវិជ្ជមាន គឺជានីតិ / សិទ្ធិដែលអាចឲ្យមនុស្សចេះដឹង ឫយល់ឃើញតាមរយៈការទុកឲ្យមនុស្សនៅឯកឯង ដោយមិនមាននរណាម្នាក់ ឫអាជ្ញាធរណាមួយមកជ្រៀតជ្រែករំខាន ។ ម្យ៉ាងវិញទៀត យើងអាចនិយាយបានថា សិទ្ធិវិជ្ជមាននិងសិទ្ធិអវិជ្ជមាន គឺជាការទាមទារឲ្យមាននូវទីកន្លែងមួយ មានសុវត្ថិភាព ឫក៏សន្តិសុខសំរាប់បុគ្គលម្នាក់ៗ ពោលគឺ គ្មាននរណាមួយមកជ្រៀតជ្រែកបាន ។
ឩទាហរណ៍ ៖ សេរីភាពក្នុងការបញ្ចេញមតិ សេរីភាពក្នុងការធ្វើដំណើរ សេរីភាពក្នុងការជ្រើសរើសមុខរបរជាដើម ។
ហើយសិទ្ធិអវិជ្ជមាននេះជាសិទ្ធិដែលទាក់ទងនឹងការមិនរំលោភបំពានទៅលើជីវិតឯកជនរបស់បុគ្គល ។
ឩទាហរណ៍ ៖ ជីវិតឯកជនរបស់បុគ្គលមានដូចជា ផ្ទះ លិខិតឆ្លើយឆ្លង ទូរសារ ទូរស័ព្ទ សិទ្ធិខាងរូបភាព សេរីភាពខាងសាសនាជាដើម ។
សិទ្ធិវិជ្ជមាន ជាទីកន្លែងមួយដែលត្រូវបំពេញនូវវត្ថុពិតប្រាកដ អ្វីដែលមានជាក់ស្តែង ឬជាសិទ្ធិដែលប្រគល់ឲ្យមនុស្សគ្រប់រូបទាមទារ ឬប្រគល់នូវអំណោយឲ្យមានអ្វីមួយ ។ សិទ្ធិវិជ្ជមានតម្រូវឲ្យមានអន្តរាគមន៍ពីរដ្ឋដែលជាលក្ខណៈសំខាន់របស់សិទ្ធិនេះ ។
ឩទាហរណ៍ ៖ សិទ្ធិទទួលបានការសិក្សារៀនសូត្រ សិទ្ធិទទួលបានសន្តិសុខសង្គម... ។
ü ការរំលោភសិទ្ធិអវិជ្ជមាន និងសិទ្ធិវិជ្ជមានកើតឡើងយ៉ាងដូចម្តេច ?
ការរំលោភសិទ្ធិអវិជ្ជមាន គឺស្តែងឡើងពីភាពជាក់ស្តែង ។ ឧទាហរណ៍ោ: ការរុះរើផ្ទះអ្នកដ៏ទៃ ដែលផ្ទះរបស់គេមានការ ការពារដោយច្បាប់ត្រឹមត្រូវ ការទៅឆែកឆេរផ្ទះអ្នកដ៏ទៃ ដោយគ្មានហេតុផលច្បាស់លាស់និងស្របច្បាប់។
ការរំលោភសិទិ្ធវិជ្ជមាន ស្តែងឡើងពីការមិនយកចិត្តទុកដាក់ចំពោះបញ្ហាដែលកើតមាន ឬមិនរវីរវល់នឹងសិទិ្ធនោះ។ ឧទាហរណ៍ ការមិនយកចិត្តទុកដាក់ព្យាបាលអ្នកជម្ងឺនៅមន្ទីរពេទ្យ ការមិនរវីរវល់សាងសង់សាលារៀនរបស់ក្រសួងអប់រំ។
v សិទិ្ធមនុស្ស និង សេរីភាពសាធារណៈ
សិទិ្ធមនុស្ស មានសញ្ញាណចាស់ មានលក្ខណៈទូលំទូលាយ មានលក្ខណៈមិនសូវច្បាស់លាស់ប៉ុន្មានទេ។ រីឯសេរីភាពសាធារណៈមានសញ្ញាណថ្មី គឺជាសិទិ្ធដែលគេទើបតែទទួលស្គាល់មានលក្ខណៈច្បាស់លាស់ជាង មានលក្ខណៈគតិយុត្តជាង។ សេរីភាពសាធារណៈដែលត្រូវបានទទួលស្គាល់នោះគឺត្រូវបានទទួលស្គាល់ដោយច្បាប់ ម៉្យាងទៀតសេរីភាពសាធារណៈមាន នៅក្នុងលិខិតបទដ្ឋានអន្តរជាតិ មាននៅក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ព្រហ្មទណ្ឌ ច្បាប់រដ្ឋបាល ច្បាប់រដ្ឋប្បវេណី និងច្បាប់ដទៃទៀត។ សេរីភាពសាធារណៈនេះមានទំនាក់ទំនងរវាងបុគ្គល និងរដ្ឋ ប៉ុន្តែបើបុគ្គល និង បុគ្គល វាមិនមែនជាសេរីភាពសាធារណៈទេ។ បើសេរីភាពនោះត្រូវបានទទួលស្គាល់ គឺបុគ្គលមានសិទិ្ធប្រព្រឹត្តសកម្មភាពរបស់ខ្លួនឯងគ្រប់បែបយ៉ាង។
v សេរីភាពនៅប្រទេសបារាំង
សេរីភាពនៅប្រទេសបារាំងត្រូវបានបែងចែកជាបីគឺ សេរីភាពខាងគំនិត សេរីភាពរបស់បុគ្គល សេរីភាពខាងសង្គម។
v សេរីភាពខាងគំនិត
សេរីភាពខាងគំនិតគឺសំដៅទៅលើ៖
· សេរីភាពខាងសម្បជញ្ញៈ និងសេរីភាពខាងបញ្ចេញមតិ
· សេរីភាពខាងសារព័ត៌មាន
· សេរីភាពផ្តល់ព័ត៌មានខាងសោតទស្សន៍
· សេរីភាពក្នុងការសំដែងខ្សែភាពយន្ត
· សេរីភាពខាងជំនឿ និងការប្រតិបត្តិខាងសាសនា
v សេរីភាពរបស់បុគ្គល
សេរីភាពរបស់បុគ្គលគឺសំដៅទៅលើ៖
· សេរីភាពដែលបុគ្គលបានរួចផុតពីការភិតភ័យ មានសន្តិសុខ
· សេរីភាពធ្វើដំណើរទៅមក
· សេរីភាពក្នុងការធ្វើចរាចរ និងចតយានជំនិះ
· ការកំណត់សេរីភាពធ្វើដំណើរទៅមករបស់ជនបរទេស
· សិទិ្ធមានជីវិតរស់នៅ
· សិទិ្ធស្លាប់ (សុមរណ៍) “Euthanasia” ។ សិទិ្ធស្លាប់នេះមានបីករណី គឺ ការរំលូតកូន អត្តឃាត សុមរណ៍ (ការស្លាប់ដោយស្រួល)
· សិទិ្ធចំពោះបូរណភាពរាងកាយរបស់បុគ្គល និងអញ្ញត្តកម្ម
· សិទិ្ធគោរពជីវិតឯកជនរបស់បុគ្គល
v សេរីភាពខាងសង្គម
· សេរីភាពខាងជំនួញ ឧស្សាហកម្ម
· សិទិ្ធនៃកម្មសិទិ្ធ
· គោលការណ៍ស្មើភាព
· សេរីភាពក្នុងការសម្តែងមតិ និងចូលរួមប្រជុំ
· សិទិ្ធខាងសមាគមន៍
· សិទិ្ធពលករ។ សិទិ្ធពលករនេះមាន ដូចជាសេរីភាពខាងសហជីព (កម្មករ និងនយោជិក) សិទិ្ធធ្វើកូដកម្ម។
៤)ប្រភពនៃសិទិ្ធ និងប្រភពនៃសិទិ្ធមនុស្ស
v ប្រភពនៃសិទិ្ធ មានបីសំខាន់គឺ
o សិទិ្ធខ្លះអាចកើតចេញពីកិច្ចសន្យា ដែលគេឲ្យឈ្មោះថា សិទិ្ធក្នុងកិច្ចសន្យា។ សិទិ្ធប្រភេទនេះមាននៅក្នុងរបរជំនួញនៅក្នុងកិច្ចសន្យានោះ គូភាគីបានកំណត់អំពីសិទិ្ធឲ្យគ្នាទៅវិញទៅមកនៅក្នុងកិច្ចសន្យានោះ។ ឧទាហរណ៍ៈ កិច្ចសន្យាទិញលក់ជាដើម។
o សិទិ្ធខ្លះទៀតអាចកើតចេញពីទំនៀមទំលាប់ដែលគេហៅថា សិទិ្ធទំនៀមទំលាប់។ សិទិ្ធតាមទំនៀមទំលាប់ បញ្ញត្តិកំណត់ដោយទំនៀមទំលាប់។ ឧទាហរណ៍ៈ ការរៀបមង្គលការ...។
o សិទិ្ធខ្លះទៀតកើតចេញពីច្បាប់ ដែលគេឲ្យឈ្មោះថា សិទិ្ធនីត្យានុកូល សិទិ្ធតាមផ្លូវច្បាប់ (Legal Rights) សិទិ្ធនេះនៅតាមបណ្តាប្រទេសមួយចំនួនមិនដូចគ្នាទេហើយពេលខ្លះវាមានលក្ខណៈមិនត្រឹមត្រូវទេ។ ឧទាហរណ៍ៈ អាពាហ៍ពិពាហ៍ (ប្រទេសខ្លះមានភាពមិនស្មើគ្មា) អំណាចឪពុកម្តាយ ទ្រព្យសម្បត្តិ (ប្រទេសខ្លះបុរសទទួលបានសិទិ្ធច្រើនជាង)...។
v ប្រភពនៃសិទិ្ធមនុស្ស ជាទ្រឹស្តីមួយដោយឡែក ឬក៏ជាទស្សនៈផ្សេងមួយដែលខុសពីប្រភពនៃសិទិ្ធ។
៥) ភាពខុសគ្នារវាងសិទិ្ធ និងសិទិ្ធមនុស្ស
v សិទិ្ធ និងកាតព្វកិច្ច
សិទិ្ធ ជាគោលការណ៍ទូទៅសម្រាប់សិទិ្ធមនុស្ស និងសិទិ្ធដទៃទៀត។
បុគ្គលជាអ្នកទទួលបានសិទិ្ធ ហើយសិទិ្ធនេះធ្វើឲ្យបុគ្គលជាប់នូវកាតព្វកិច្ច។ ដូច្នេះ ផ្ទុយទៅវិញ បុគ្គលជាប់កាតព្វកិច្ចក៏ដោយសារតែសិទិ្ធ ហើយសិទិ្ធនេះគឺជារបស់់បុគ្គលម្នាក់ៗដែលទទួលបាន។
បុគ្គលទទួលបានសិទិ្ធ(Right Holder)
សិទិ្ធ(Right)
បុគ្គលជាប់កាតព្វកិច្ច(Duty Bearer)
បើមានសំនួរសួរថា សិទិ្ធ និងកាតព្វកិច្ច មួយណាសំខាន់ជាង យើងអាចឆ្លើយបានថា គឺកាតព្វកិច្ចសំខាន់ជាង។
v បុគ្គលទទួលបានសិទិ្ធៈ ក៏ទាមទារនូវសិទិ្ធរបស់ខ្លួន ដោយគេយល់ថាវាជាសិទិ្ធរបស់គេ។ បច្ចុប្បន្ននេះ នៅលើពិភពលោកយើងនេះមានប្រជាជន ប្រហែល៧០០០លាននាក់កំពុងតែទាមទារយកសិទិ្ធរបស់ខ្លួនព្រោះជាសិទិ្ធរបសពួកគេ។ អ្នកទាំងនោះអាចជាឯកត្តបុគ្គល អាចជាក្រុមមនុស្សមួយក្រុម។ ពេលខ្លះបុគ្គលទទួលបានកាតព្វកិច្ចហើយឲ្យសិទិ្ធទៅគេហើយរំលោភបំពានលើគេ។ ដូច្នេះហើយទើបបង្កើតជាក្រុមតវ៉ា។ ឧទាហរណ៍ៈ សហជីពកម្មករជាដើម។
v សិទិ្ធ និងអ្នកជាប់កាតព្វកិច្ច
· សិទិ្ធៈ បុគ្គលទទួលបានសិទិ្ធទាមទារនូវសិទិ្ធពិតប្រាកដរបស់ខ្លួន។ ហើយសិទិ្ធទាំងនេះ ត្រូវបានប្រមូលផ្តុំ ដោយឡែកៗដូចជា សិទិ្ធនីត្យានុកូល សិទិ្ធសីលធម៌ សិទិ្ធទំនៀមទំលាប់ ហើយសិទិ្ធមួយចំនួនទៀតវាកើតឡើងដោយខ្លួនឯងដែលគេឲ្យឈ្មោះថា សិទិ្ធកំណើតរបស់មនុស្ស ដូចជាសិទិ្ធនិយាយស្តី សិទិ្ធរស់រានមានជីវិត...។ ហើយមានសិទិ្ធមួយចំនួនទៀតគឺ មនុស្សខ្លួនឯងជាអ្នកបង្កើត ដែលដាក់ឈ្មោះផ្សេងៗគ្នា ។ឧទាហរណ៍ៈ សិទិ្ធសេដ្ឋកិច្ច សិទិ្ធពលរដ្ឋ សិទិ្ធវប្បធម៌ សិទិ្ធនយោបាយ សិទិ្ធសង្គម...។ នៅមានសិទិ្ធមួយចំនួនទៀតដែលមនុស្សបង្កើតហើយសិទិ្ធនោះទាក់ទងនឹងឯកត្តបុគ្គលនិងមនុស្សមួយក្រុម។ ឧទាហរណ៍ៈ សិទិ្ធកុមារ សិទិ្ធជនពិការ...។
· បុគ្គលជាប់កាតព្វកិច្ចៈ ពេលខ្លះបុគ្គលនោះទទួលបានសិទិ្ធពីគេ ហើយពេលខ្លះរំលោភបំពានសិទិ្ធគេទៅវិញ ហើយបុគ្គលជាប់កាតព្វកិច្ចនេះមានដូចជា រដ្ឋ (State) ស្ថាប័នបុគ្គល...។
៦) ទ្រឹស្តីនៃសិទិ្ធមនុស្ស
Ø ទ្រឹស្តីមួយគឺជាទ្រឹស្តីអាទិទេពនៃសិទិ្ធមនុស្ស មានន័យថាអាទិទេពជាអ្នកបង្កើតមនុស្ស ហើយផ្តល់នូវសិទិ្ធមួយចំនួនមកជាមួយ។
Ø ទ្រឹស្តីទីពីរ ជាទ្រឹស្តីមួយដែលកើតមានឡើងនៅក្នុងអំឡុងពេលនៃការបំផុសឲ្យមានសិទិ្ធមនុស្សនៅមជ្ឈិមប្រទេស។ ទ្រឹស្តីនេះមានឈ្មោះថា សិទិ្ធធម្មជាតិនៃសិទិ្ធមនុស្ស។ ទ្រឹស្តីគេបានលើកឡើងថា តាមធម្មជាតិ ឬតាំងពីការកកើតមនុស្សមក គឺមនុស្សគ្រប់រូបមានសិទិ្ធភ្ជាប់មកជាមួយតែម្តង។
o លោក ចន ឡក គាំទ្រទ្រឹស្តីនៃសិទិ្ធនេះ ដោយលោកលើកឡើងថា “តាមធម្មជាតិ មនុស្សមានសិទិ្ធមួយចំនួនមកជាមួយ ក្នុងនោះមានសិទិ្ធដូចជា សិទិ្ធមានជីវិតរស់នៅ សិទិ្ធមានសេរីភាព និងសិទិ្ធមានទ្រព្យសម្បត្តិ...។
o ចំពោះលោក ហ្សង់សាករូស្សុប (១៧១២) លោកបានសរសេរក្នុងសៀវភៅរបស់លោក ដែលទស្សនៈរបស់លោកក៏ដូចជា លោក ចន ឡកផងដែរ។
o ចំណែកលោក ប្រូណូ បូអ៊ែរ (Brono Bauer) លោកយល់ឃើញថា សិទិ្ធមនុស្សមិនមែនមានលក្ខណៈធម្មជាតិនោះទេ។ តែវាជាការទទួលបានជ័យជំនះតស៊ូនឹងប្រពៃណីបុរាណ ហើយមនុស្សទទួលបានការរៀនសូត្ររហូតសតវត្សទី ១៩ ។ ដូច្នេះ សិទិ្ធមនុស្សមិនមែនជាអំណោយពីធម្មជាតិនោះទេ។
Ø ទ្រឹស្តី The Humanist Serious… ជាទ្រឹស្តីដែលមានប្រជាប្រិយភាពនាពេលបច្ចប្បន្ន ព្រោះវាពន្យល់ច្បាស់ពីបញ្ហាសិទិ្ធមនុស្ស ហើយនៅក្នុងទ្រឹស្តីនេះមានគោលការណ៍សំខាន់បីគឺ សកលភាព ភាពមិនអាចកាត់ផ្តាច់ចេញពីគ្នាបាន និងភាពប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក។ ហើយនៅក្នុងទ្រឹស្តីក៏មានទ្រឹស្តីសិទិ្ធមនុស្សសំខាន់ៗចំនួនប្រាំទៀតដែលត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិក្នុងនោះគឺមាន សិទិ្ធនយោបាយ (Political Right) សិទិ្ធពលរដ្ឋ (Civil Right) សិទិ្ធវប្បធម៌ (Cultural Right) សិទិ្ធសង្គម (Social Right) សិទិ្ធសេដ្ឋកិច្ច (Economic Right)។
៨) បញ្ហានៃរឿងផ្សេងៗ
v ការធ្វើទារុណកម្ម
v ការបាត់ខ្លួន
v ការសំលាប់ក្រៅប្រព័ន្ធតុលាការ
៩) សិទិ្ធរបស់ក្រុមបុគ្គលដែលងាយទទួលរងគ្រោះ
ផ្នែកទី២ៈ ប្រភពដើម និងការអភិវឌ្ឍលិខិតបទដ្ឋានសិទិ្ធមនុស្ស
១) ប្រភពដើមនៃទស្សនៈសិទិ្ធមនុស្ស
ពាក្យសិទិ្ធមនុស្សជាពាក្យស្នងពីសិទិ្ធជាធម្មជាតិដែលគេប្រើជាយូរមកហើយ។ ទ្រឹស្តីសិទិ្ធធម្មជាតិមានប្រភពកើតចេញពីការអភិវឌ្ឍនៃរដ្ឋទំនើប (Modern State) ។ រដ្ឋទំនើប ជារដ្ឋដែលការពារសិទិ្ធសេរីភាពបុគ្គលពីសំណាក់រដ្ឋ។ ម៉្យាងទៀតទ្រឹស្តីសិទិ្ធពីធម្មជាតិ គេបានរកឃើញប្រភពរបស់វាផ្អែកលើទស្សនៈនៃច្បាប់ធម្មជាតិ ហើយដែលគេបានរកឃើញរឹលគល់របស់វា មានរយះពេលជាយូរឆ្នាំយូរសតវត្សមកហើយ។ ប៉ុន្តែអ្នកស្រាវជ្រាវទាំងអស់នោះ គេមានការខ្វែងគំនិតគ្នាបន្តិចចំពោះកាលបរិច្ឆេទថា វាកើតមានមុនរដ្ឋទំនើប ឬនៅក្នុងអំឡុងពេលនៃការកកើតរដ្ឋទំនើប។ តែទោះជាយ៉ាងណាអ្នកជំនាញអះអាងថា គេមិនអាចរកឃើញថា ពាក្យដែលស្រដៀងនឹងពាក្យសិទិ្ធមនុស្សនេះទេ។ ប៉ុន្តែក៏មានអ្នកជំនាញខ្លះ គេបានស្វែងរកឃើញពាក្យនេះ នៅក្នុងអក្សរសម័យដើម (ភាសាក្រិច ភាសាឡាតាំង ភាសាអារ៉ាប់ ភាសាហេប៊្រូ (ភាសានេះពួកអ៊ីស្រាអែលប្រើ)...)។ ហើយបើតាមការស្រាវជ្រាវក្រិច ពួករ៉ូម៉ាំង គេថាគេប្រើពាក្យសិទិ្ធមនុស្សនេះក្នុងរយះពេលខ្លី ហើយប្រើនៅក្នុងវណ្ណៈអ្នកមានឋានៈដែលគេផ្តល់សិទិ្ធឲ្យតែប៉ុណ្ណោះ។
ដូច្នេះទ្រឹស្តីសិទិ្ធមុនស្ស គឺជាបាតុភូតធម្មតាមួយដែលបានកើតឡើងមានលក្ខណៈឋិតថេរ និងកំពុងតែបន្ត។ ហើយបាតុភូតនេះវាកើតចេញពីរដ្ឋទំនើប (Modern State សម័យក្រិច មជ្ឈិមសម័យ ឆ្នាំ ១១០០- ១៤០០) វិស័យនគររូបនីយកម្មកើតចញពីវិស័យឧស្សាហូបនីយកម្ម វាកើតចេញពីលទ្ធិមូលធននិយម ហើយវាកើតពីឯកបុគ្គលនិយម។
v កើតចេញពីរដ្ឋទំនើប គឺជារដ្ឋការពារសិទិ្ធរបស់ពលរដ្ឋ នៅសម័យក្រិច មជ្ឈិមសម័យ(១១០០-១៤០០)
v កើតចេញនគររូបនីយកម្ម គឺជាសិល្បះមួយនៃការរៀបចំទីប្រជុំជនទាក់ទងនឹងសំណង់ ធ្វើយ៉ាងម៉េចឲ្យវាស្អាត ស្រស់ថ្លា។ វាកើតចេញពីចំនុចនឹង ព្រោះបើចំនុចនឹងរីកចម្រើន វានឹងធ្ចើឲ្យសិទិ្ធកើតមានឡើង។
v វិស័យឧស្សាហូបនីយកម្ម ធ្វើឲ្យឧស្សាហកម្មមានលក្ខណៈទំនើបពីមិនស្វ័យប្រវត្តិទៅជាស្វ័យប្រវត្តិ។ ឧទាហរណ៍ៈ រថភ្លើងដើរដោយចំហាយទឹក ប្រែក្លាយទៅជារថភ្លើងដែលប្រើដោយអគ្គិសនី...។
v កើតចេញពីមូលធននិយម
v កើតចេញពីឯកបុគ្គលនិយមៈ គឺនិយមបុគ្គល។
រីឯគំនិតផ្តួចផ្តើមស្តីពីសិទិ្ធស្របច្បាប់ គំនិតនេះគឺផ្អែកទៅលើមូលដ្ឋាននៃការបកស្រាយតម្រូវទៅតាមគំនិតេនៃប្រវត្តិសាស្រ្តដែលការបកស្រាយនេះ វាជាចរិកលក្ខណៈវោហាសាស្រ្តខាងនយោបាយ។
គេរកឃើញផងដែរថា ប្រភពនៃសិទិ្ធមនុស្សគឺមាននៅក្នុងអត្តបទច្បាប់នៅក្នុងបរិបទនៃរដ្ឋទំនើប ឬក៏នៅក្នុងសន្ទរកថា ឬក៏ជាចលនានយោបាយដែលអ្នកនយោបាយតែងតែនិយាយពីសិទិ្ធស្របច្បាប់។
២) ទស្សនៈសិទិ្ធមនុស្សរបស់លោក ចន ឡក៍( John Locke)
ចន ឡក៍ លោកជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Oxford នៅប្រទេសអង់គ្លេសក្នុងឆ្នាំ ១៦៨១ គេចាត់ទុកលោកជាទស្សនៈវិទូដំបូងរបស់អង់គ្លេស ដោយសារតែពេលនោះលោក ឡក បានលើកជាពាក្យស្លោកក្នុងចលនានយោបាយដូចជា ចលនានយោបាយលីប៊ែលលឺ (Levellers) ឬក៏ វីង (Whigs) ក្រុមលីប៊ែលលឺគឺជាក្រុមសាធារណៈរដ្ឋនិយមដែលពួកគេចូលចិត្តនូវភាពស្មើគ្នាដែលគេបានលើកឡើងថា “យើងស្មើភាពទាំងអស់គ្នាចំពោះសេចក្តីស្លាប់”។ ហើយក្រុមនេះជាពួកទាមទារឲ្យប្រជាជននៅក្នុងសភា។ ចំពោះលោក ឡកវិញ លោកក៏បានធ្វើការអភិវឌ្ឍនូវសិទិ្ធមួយចំនួនដែលផ្តើមចេញពីការទាមទារ ឬក្នុងចំណោមខ្លះនៃសិទិ្ធទាមទារនៅផ្នែកខ្លះនៃសិទិ្ធមួយចំនួនដែលគេចាត់ទុកថាជាសិទិ្ធធម្មជាតិ។ ហើយគាត់ចាត់់ទុកថា ជាសិទិ្ធពីធម្មជាតិព្រោះវាមកជាមួយមនុស្សតាំងពីកំណើត។ គាត់សិក្សាស្រាវជ្រាវរកឃើញដោយផ្អែកទៅលើគំនិតប្រាជ្ញារបស់មនុស្សដូចជា គាត់បានលើកឡើងថា សេរីភាពកើតចេញពីអំណាចផ្តាច់ការ អំណាចរំលោភបំពានដែលវាផ្សារភ្ជាប់នឹងមនុស្សហើយរក្សាវាឲ្យបានគង់វង្ស។
៣) ទស្សនៈសិទិ្ធមនុស្សរបស់បណ្ឌិតជនជាតិបារាំងមួយចំនួន
លោក ហ្សង់ សាក់រ៉ូសូ (Jean Jacques Rousseau) (ឆ្នាំ ១៧១២-១៧៧៨) លោកជាអ្នកនិពន្ធ ដែលបានសរសេរសៀវភៅជាច្រើន ដែលក្នុងនោះមានសៀវភៅមួយចំនួនមានចំណងជើងថា កិច្ចសន្យាសង្គម ដែលក្នុងសៀវភៅនេះ លោកបានលើកឡើងថា រដ្ឋត្រូវតែមានវិធានច្បាប់មួយទៀត ដើម្បីគ្រប់គ្រងសង្គម ហើយវិធានច្បាប់នេះគឺសំដៅទៅលើរដ្ឋធម្មនុញ្ញ ច្បាប់ទាំងឡាយដែលវាជានិមិត្តសញ្ញានៃកិច្ចសន្យាសង្គម។ រ៉ូសូ គាត់បានលើកឡើងថា ច្បាប់ជាការសម្តែងឆន្ទៈទូទៅ ច្បាប់ជាឧបករណ៍នៃសេរីភាព ដែលមិនអាចគាបសង្កត់បានឡើយ ហើយមានតែច្បាប់ទេដែលអាចជួយរំដោះពួកគេ (អ្នកភន់ខ្សោយ) មានន័យថាច្បាប់ដែលអនុម័តឡើងគឺជាឆន្ទៈរបស់រាស្រ្តទាំងមូលមិនមែនជារបស់បុគ្គលណាមួយទេ ជួនកាលប្រជាពលរដ្ឋសម្តែងមតិដោយផ្ទាល់របស់ខ្លួន។ ប្រជាពលរដ្ឋប្រើច្បាប់ដើម្បីរំដោះខ្លួនរបស់ពួកគេ ហើយគ្មាននរណាអាចរំលោភបំពានទៅលើច្បាប់ឡើយ។ នៅសតវត្សទី ១៨ ប្រជាជនបារាំងបានចាត់ទុកសតវត្សនេះជាសតវត្សនៃពន្លឺ (Le Siècle de La Lumieve) ព្រោះមានទស្សនៈវិទូល្បីបញ្ចេញទស្សនៈឲ្យប្រជាជនទាំងអស់យល់ពីសិទិ្ធរបស់ខ្លួន ហើយងើបឡើងប្រឆាំងនឹងរបបផ្តាច់ការ។
លោក ម៉ង់ តេសគ្យ័រ ជាទស្សនៈវិទូបារាំងមួយរូបដែលកើតនៅឆ្នាំ ១៦៨៩ និងស្លាប់នៅឆ្នាំ ១៧៥៥។ លោកជាទស្សនៈវិទូ និងជាអ្នកនិពន្ធសៀវភៅ ក្នុងនោះមានសៀវភៅមួយចំនួនមានចំណងជើងថាឧត្តមគតិនៃច្បាប់ ឬគំនិតនៃច្បាប់។សៀវភៅរបស់លោកត្រូវបានបោះពុម្ពផ្សាយនៅឆ្នាំ ១៧៤៨ នៅក្នុងសៀវភៅនេះ ម៉ុង តេសគ្យ័រ យកចិត្តទុកដាក់នោះគឺ អំណាច និងការបែងចែកមុខងារនៃអំណាច ព្រោះលោក ម៉ុង តេសគ្យ័រ លោកជឿដូចអ្នកសេរីនិយម ដោយសារពួកសេរីនិយមខ្លាចអំណាច។ លោកបែងចែកអំណាចជាបី ហើយលោកមានទស្សនៈមួយលើកឡើងថា “អំណាចទប់អំណាច” (Power Stop Power) ដើម្បីត្រួតពិនិត្យអំណាចនេះបាន ចាំបាច់ត្រូវត្រួតពិនិត្យអំណាចនយោបាយ មានការរំលាយសភា មានការត្រួតពិនិត្យផ្នែកយុត្តាធិការតាមផ្លូវតុលាការទៅលើមន្រ្តីរាជការជាដើម។
លោកវ៉ុលទ័រ (១៦៩៤-១៧៧៨) ជាទស្សនៈវិទូមួយរូប ជាអ្នកនិពន្ធផងដែរ ដែលលោកបានសរសេរសៀវភៅជាច្រើន ក្នុងនោះមានសៀវភៅមួយចំនួនដែលមានចំណងជើងថា សតវត្សរបស់ស្តេចល្វីសទី ១៤។ លោក វ៉ុលទ័រ ផ្តោតសំខាន់ទៅលើសេរីភាពនៃការបញ្ចេញមតិ និងការអត់អោនអធ្យាស្រ័យ។ សតវត្សទី ១៤ សង្កមបារាំងមានជំលោះសាសនាហើយមិនចេះអធ្យាស្រ័យគ្នា ហើយក្រោយមកជំលោះរវាងគ្នា និងគ្នាក្នុងសាសនា នោះចេះអធ្យាស្រ័យគ្នាទៅវិញទៅមក ហើយទទួលស្គាល់នូវសេរីភាពបញ្ចេញមតិ បារាំងក៏មានសន្តិភាព។
មានទស្សនៈវិទូមួយក្រុមទៀត ហៅថាក្រុមធម្មជាតិធិបតេយ្យ (Les Physiocrates) មានន័យថាអ្នកគោរពទៅលើធម្មជាតិជាធំ។ ហើយពួកគេនេះគោរពទៅលើកម្មសិទិ្ធនិងលទ្ធិសេរីនិយមខាងសេដ្ឋកិច្ច។
៤) ការអភិវឌ្ឍបទដ្ឋានសិទិ្ធមនុស្សនៅចក្រភពអង់គ្លេស សហរដ្ឋអាមេរិច និងប្រទេសបារាំង
v ចក្រភពអង់គ្លេស (ឆ្នាំ ១៦៨៨)
នៅឆ្នាំ ១៦៨៨ ក្នុងប្រទេសអង់គ្លេសមានបដិវត្តមួយ ហើយក្រោយមក នៅឆ្នាំ ១៦៨៩ សភាអង់គ្លេសបានអនុម័តនូវប្រកាសមួយគឺ The Bill of Rights (Hopeas Corpus) គឺជាសេចក្តីប្រកាសស្តីពីសិទិ្ធមនុស្ស។ បដិវត្តបានធ្វើឲ្យកើតចេញនូវសិទិ្ធមួយចំនួន គឺសិទិ្ធទទួលបានសវនការកាត់ទោសដោយអង្គចៅក្រម សិទិ្ធជំទាស់នឹងការបង់ប្រាក់ពិន័យកម្រិតខ្ពស់ប្រឆាំងនឹងប្រាក់ធានាកម្រិតខ្ពស់ និងការដាក់ទោសយ៉ាងព្រៃផ្សៃ។ ទាំងអស់នេះជាកំណែទម្រង់នៅក្នុងប្រព័ន្ធយុត្តិធម៌អង់គ្លេស។ ក្នុងការធ្វើបដិវត្តគេឃើញ លេចចេញមកនូវរដ្ឋប្រជាធិបតេយ្យដំបូងដែលការពារសិទិ្ធសេរីភាពបុគ្គល សង្គមជារបស់ប្រជាពលរដ្ឋ ហើយការគ្រប់គ្រងធ្វើឡើងដោយច្បាប់។
v សហរដ្ឋអាមេរិច
នៅសហរដ្ឋអាមេរិច មានឯកសារជាច្រើនដែលមានលក្ខណៈដូចគ្នា ដែលបានគូសបញ្ជាក់ពីការអភិវឌ្ឍដូចក្នុងប្រទេសអង់គ្លេសដែរ។ ដោយសារតែអង់គ្លេសបានដាក់អាណានិគមនៅប្រទេសអាមេរិច រយៈពេល ២០០ឆ្នាំ។ ហើយឯកសារទាំងអស់នោះកើតចេញពីច្បាប់ទំលាប់ដែលកើតចេញពីសិទិ្ធមនុស្សដែលមានជាយូរមកហើយ ត្រូវបានគេចងក្រង ។ ក្រោយមកអង់គ្លេសបានយកកឯកសារនេះ ទៅប្រើប្រាស់នៅលើទឹកដីអាណានិគមរបស់ខ្លួន គឺសហរដ្ឋអាមេរិកនេះហើយ ។ ម៉្យាងទៀតនៅក្នុងេឯកសារកគទាំងនេះ ត្រូវបានលើកឡើង និយាយជាថ្មី និយាយពីសិទិ្ធធម្មជាតិ ។ នៅខែ មិថុនា ឆ្នាំ ១៧៧៦ សហរដ្ឋអាមេរិក បានអនុម័តនូវអនុសញ្ញាដំបូងបង្អស់របស់ខ្លួនឈ្មោះថា Virginia Convention ដែលជាអនុសញ្ញាទីមួយរបស់សហរដ្ឋអាមេរិក ហើយធ្វើនៅរដ្ឋ Virginia ។ Virginia Convention ជាសេចក្តីប្រកាសស្តីពីសិទិ្ធមនុស្សដែលគំរូតាម The Bill of Right របស់ប្រទេសអង់គ្លេស ។ នៅថ្ងៃទី៤ ខែ កក្កដា ឆ្នាំ១៧៧៦ សហរដ្ឋអាមេរិកបានអនុម័តនូវ សេចក្តីប្រកាសស្តីពីឯករាជ្យនៃប្រទេសនេះ ។ សេចក្តីប្រកាសនេះមានសរសេរអំពីសិទិ្ធសំខាន់ៗរបស់ប្រជាជនសហរដ្ឋអាមេរិក ។ នៅក្នុងនោះមានដូចជា សិទិ្ធមានជីវិតរស់នៅ សិទិ្ធមានសេរីភាព និងសិទិ្ធមានសុភមង្គល ។ សិទិ្ធទាំងបីនេះត្រូវបានចាត់ទុកជាសិទិ្ធដែលមិនអាចដោះដូរបាន ។ ក្រោយមកទៀត សហរដ្ឋអាមេរិក បានអនុម័តឯកសារមួយទៀត គឺរដ្ឋធម្មនុញ្ញ នៅឆ្នាំ ១៧៨៧ ដែលជារដ្ឋធម្មនុញ្ញដំបូងរបស់សហរដ្ឋអាមេរិក ។ ហើយក្រោយមកទៀតសហរដ្ឋអាមេរិកបានធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញនេះជាលើកទីមួយ ហើយថែមទាំងបន្ថែមសិទិ្ធសំខាន់ៗនៅឆ្នាំ ១៧៩១ ចំនួន ១០ចំនុច និងក្រោយៗមកទៀត សហរដ្ឋអាមេរិកក៏បានធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញនេះជាច្រើនលើកទៀត ។ ក្រោយមកទៀតសហរដ្ឋអាមេរិកមានសង្រ្គាមស៊ីវិលដែលចាប់ផ្តើមពីឆ្នាំ ១៨៦១-១៨៦៥ នៅក្នុងសម័យលោកប្រធានាធិបតេយ្យ អាប្រាហាម លីខន (Abraham Lincoln) ដែលបណ្តាលឲ្យស្លាប់មនុស្សចំនួន ៦លាននាក់ ។ ក្រោយមកទើបមានច្បាប់មួយគឺច្បាប់ ធម៌អន្តរជាតិ (IHL) ។
v ប្រទេសបារាំង
នៅក្នុងប្រទេសបារាំង នៅសតវត្សទី ១៨ ប្រជាជនបារាំងចាត់ទុកថាជាព្រឹត្តិការណ៍មួយ គឺមហាវដិវត្តបារាំងកមាននៅក្នុងសង្គមបារាំង នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ១៩៨៩ ។ ប្រជាជនបារាំងមកពីគ្រប់ខេត្តបាននាំគ្នាដណ្តើមយកពន្ធនាគារមួយគឺ La Bastille ដើម្បីរំដោះអ្នកទោសនយោបាយ ហើយគេទទួលបានជ័យជំនះនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ១៩៨៩ នេះតែម្តង ។ នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ១៩៨៩ ប្រជាជនបានមកជួបជុំគ្នា ហើយប្រកាសទទួលស្គាល់សិទិ្ធពលរដ្ឋ សិទិ្ធនយោបាយ ដែលសុទ្ធសឹងតែជាសិទិ្ធបុគ្គលចែងអំពីឧបកថា និងសិទិ្ធសំខាន់មាន ១៧មាត្រា ហើយក្នុងមាត្រា ១ គេចែងថា មនុស្សទាំងអស់គ្នាកើតមករស់នៅមានសេរីភាព ស្មើគ្នាចំពោះមុខច្បាប់ ដោយគ្មានការរើសអើងអ្វីទាំងអស់ គឺមានតែម៉្យាងគត់គឺផលប្រយោជន៍រួម ។
គោលបំណងសម្រាប់គោលន យោបាយ គឺថែរក្សាសិទិ្ធធម្មជាតិ និងគ្មានអាជ្ញានុកាល ។ សិទិ្ធគ្មានអាជ្ញានុកាល មានសេរីភាព កម្មសិទិ្ធ សុវត្ថិភាព និងការតស៊ូ ទប់ទល់នឹងការគាប់សង្កត់ ។ សេរីភាពដែលអាចធ្វើអ្វីៗបាន តែមិនត្រូវរំខានដល់អ្នកដទៃ ។ ការអនុវត្តសិទិ្ធរបស់មនុស្សម្នាក់ៗ មានព្រំដែន ហើយព្រំដែននោះដើម្បីធានាដល់សមាជិកដទៃទៀតដល់សង្គមក្នុងការទទួលបានសិទិ្ធស្មើៗគ្នា ហើយព្រំដែននេះត្រូវបានកំណត់ដោយច្បាប់ ។ គេបានបន្តថា ច្បាប់មានសិទិ្ធការពារតែអំពើណាដែលធ្វើឲ្យអន្តរាយដល់សង្គម ។ ហើយមនុស្សអាចធ្វើបាននូវអ្វីៗដែលច្បាប់មិនបានហាមឃាត់ ។ ច្បាប់គឺជាការសម្តែងឆន្ទៈទូទៅ ហើយប្រជាជនទាំងអស់មានសិទិ្ធធ្វើច្បាប់ដោយខ្លួនឯង (តាមបែបប្រជាធិបតេយ្យ) ឬតាមរយៈតំណាងរបស់ខ្លួន ។ គ្មាននរណាម្នាក់ត្រូវបានត្រូវបានចោទប្រកាន់ឃាត់ខ្លួន វៀលែងតែមានច្បាប់កំណត់ច្បាប់ចែង ។ មនុស្សគ្រប់រូបសន្មត់ជាជនស្លូតត្រង់ រហូតដល់ពេលណាដែលគេប្រកាសថាមានពិរុទ្ធភាព ហើយសម្រេចផ្តន្ទាទោស ទើបគេក្លាយទៅជាពិរុទ្ធជន ។ គ្មាននរណាម្នាក់មានសេចក្តីភ័យខ្លាចចំពោះការសម្តែងមតិរបស់ខ្លួននិងផ្នែកសាសនា កុំឲ្យតែមានការសម្តែងមតិនោះធ្វើឲ្យមានចលាចលដល់សណ្តាប់ធ្នាប់សាធារណៈ ។ ការផ្តល់ពត៌ដោយសេរីអំពីគំនិត មតិយោបល់គឺជាសិទិ្ធមួយដ៏មានតម្លៃរបស់មនុស្ស ។ ប្រជាពលរដ្ឋទាំងអស់អាចនិយាយ សរសេរបោះពុម្ពផ្សាយដោយសេរី វៀលែងតែទង្វើរំលោភទៅលើសេរីភាពនេះក្នុងករណីដែលច្បាប់កំណត់ ។ កម្មសិទិ្ធគឺជាសិទិ្ធដែលអាចរំលោភបាន និងត្រូវបានគោរពគ្មាននរណាម្នាក់ត្រូវបានដករហូតអស់កម្មសិទិ្ធបានទេ ប្រសិនបើពុំមានប្រយោជន៍ផ្នែកសាធារណៈ វៀលែងតែមានប្រយោជន៍ហើយមានសំណងត្រឹមត្រូវជាមុនសិន ។
សរុបមកវិញ ការអនុម័តសេចក្តីប្រកាសនេះគឺជាចំណុចកំពូលនៃការអភិវឌ្ឍសិទិ្ធមនុស្ស ។
៥) ការកំណត់ស្តីពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សិទិ្ធមនុស្ស
ទាក់ទងនឹងគំនិតផ្តួចផ្តើមខាងលើគេឃើញមានឯកសារទាក់ទងនឹងទ្រឹស្តី និងការអនុវត្ត ហើយវាស្ថិតនៅក្នុងបរិបទនៃប្រទេសមួយចំនួននៅអឺរ៉ុប និងនៅទ្វីបអាមេរិក ហើយពិសេសនៅអាមេរិកខាងជើង ។ គំនិតផ្តួចផ្តើមនេះ កើតចេញពីពួកមូលធននិយម ដែលកំណត់ទៅលើសិទិ្ធសេដ្ឋកិច្ច និងនយោបាយ ហើយពុំឃើញមានការលើកសិទិ្ធសេដ្ឋកិច្ច និងសង្គមកិច្ច ។ ទ្រឹស្តីយោងទៅលើសិទិ្ធពីធម្មជាតិឯណ្ណោះវិញ ពេលជជែកគ្នាបែរជាជជែកទៅលើសិទិ្ធមនុស្សជាក់ស្តែងដែលមានជាប់មកជាមួយមនុស្ស ដែលជាសិទិ្ធមិនអាចផ្ទេរបាន ហើយគ្មានអាជ្ញានុកាល ។ ដូច្នេះហើយទើបទ្រឹស្តីនៃសិទិ្ធពីធម្មជាតិទទួលបានការរិះគន់ពីទស្សនៈវិទូមួយចំនួនលោក ដាវីឌ ថូប (១៧១១-១៧៧៦) ជាសាស្រ្តាចារ្យនៅស្កត់លែន ជាទស្សនវិទូ ជាអ្នកសេដ្ឋកិច្ច ជាប្រវត្តវិទូ ហើយលោកម្នាក់ទៀត គឺលោក Edmumd Burke (១៧២៦-១៧៩៧) ជាទស្សនវិទូជនជាតិអៀកឡង់ ។ លោក Jeremy Bentham (១៧៤៨-១៨៣២) ជាអ្នកច្បាប់អង់គ្លេស ជាទស្សនវិទូ ជាអ្នកទ្រឹស្តីរដ្ឋធម្មនុញ្ញ ។ លោក Abert Venn Diecy (១៨៣៥-១៩២២) ជាអ្នកច្បាប់ ជាសាស្រ្តាចារ្យ ។ លោក កាល់ម៉ាក្ស (១៨១៨-១៨៨៣) ជាជនជាតិអាល្លឺម៉ង់ ជាទស្សនវិទូ ជាសង្គមវិទូ ជាប្រវត្តវិទូ និងជាអ្នកសង្គមនិយមបដិវត្ត ។ ម្នាក់ទៀតឈ្មោះ Austin ជាទស្សនវិទូ ។ ទស្សនវិទូទាំង៦រូបនេះ មានទស្សនៈផ្សេងៗគ្នា ទាក់ទងនឹងសិទិ្ធសេដ្ឋកិច្ច សង្គមកិច្ច ដូចជាលោក Bentham លើកឡើងថា សិទិ្ធជាកូនច្បាប់តូចមួយ ជាច្បាប់ស្រមើស្រម៉ៃ គាត់បន្តទៀតថា សិទិ្ធពីធម្មជាតិទាំងឡាយគ្មានន័យអ្វីទាំងអស់ ហើយជាសិទិ្ធគ្មានអាជ្ញាយុកាល ហើយគ្មានន័យអ្វីទាំងអស់ ។ សិទិ្ធដែលមានប្រភពពីអាទិទេព តាមបទពិសោធន៍ សិទិ្ធនោះគ្មានប្រយោជន៍អ្វីឡើយ ទឡ្ហឹករណ៍នៃធម្មជាតិ វាជាវោហាសាសន៍។ ការលើកឡើងនេះជាគោលបំណង ជាប្រវត្តិសាស្រ្ត ក្នុងការលើកតម្កើនសិទិ្ធ ។ ទាំងអស់នេះតើប្រទេសក្រៅពីបច្ចិមប្រទេស អាចទទួលយកបានទេ?
v ប្រភពនៃការអភិវឌ្ឍលោខិតបទដ្ឋានសិទិ្ធមនុស្ស
ផ្តើមចេញពីទស្សនៈលោក ចន ឡក ។ នៅក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទិ្ធមនុស្សហៅថា UCHR ការអភិវឌ្ឍត្រូវបានគេដកស្រង់ចេញពីទស្សនៈពីរផ្សេងគ្នា គឺទស្សនៈវិជ្ជាសេរីនិយម និងទស្សនៈវិជ្ជាសង្គមនិយម ។ ចាំបាច់ត្រូវតែមានការរួមគ្នានៃទស្សនៈទាំងពីរនេះដើម្បីអភិវឌ្ឍសិទិ្ធមនុស្សនេះ ។ ហេតុតែចាំបាច់ត្រូវមានការរួមគ្នានៃទស្សនៈទាំងពីរ ព្រោះតែទស្សនវិជ្ជាទាំងពីរនេះទទួលស្គាល់សិទិ្ធមនុស្សខុលគ្នា ។ ទស្សនៈទាំងពីរនេះរួមជាមួយនឹងការងើបឈរឡើងរបស់វណ្ណៈកម្មករនៅក្នុងសតវត្សចុងក្រោយនេះ ដែលចាត់ទុកថា ទង្វើនេះចលករ ឬកម្លាំងនយោបាយមួយបណ្តាលឲ្យសិទិ្ធសេដ្ឋកិច្ចកើតឡើង ។ នៅអំឡុងសតវត្សទី១៧-១៨ មានសិទិ្ធសេដ្ឋកិច្ចមួយ មានគេទទួលស្គាល់យ៉ាងធំធេង គឺសិទិ្ធនៃកម្មសិទិ្ធ (The Right to Property) ។ រីឯនៅដើមសតវត្សទី ២០ មានការទទួលស្គាល់នូវសិទិ្ធសេដ្ឋកិច្ច និងសង្គមកិច្ចជាបន្តបន្ទាប់ ក្រោយពីការមានការធ្វើបដិវត្តនៅរ៉ូស្ស៊ី ហើយទទួលបានជោកជ័យនៅខែមិថុនា ឆ្នាំ ១៩៧ ដោយ លេនីន ។ គេឃើញមានការបង្កើតអង្គការមួយដែលមានឈ្មោះថា IDOL ឬអង្គការពលកម្មអន្តរជាតិ ដែលមានទីស្នាក់ការនៅទីក្រុងហ្សឺណែវ ហើយអ្នកដែលផ្តើមគំនិតបង្កើតអង្គការនេះគឺលោក Robert Owen និងលោក Daniel Legrand ។ លោក Robert Owen (១៧៧១-១៨៥៨) ជាឧស្សាហករជនជាតិអង់គ្លេស ហើយលោក Daniel Legrand (១៧៨១-១៨៥៩) ។ ក្រោយមកអង្គការនេះក្លាយទៅជាអង្គការ ILO ដែលអង្គការ ILO នេះបង្កើតឡើងដោយសង្គមប្រជាជាតិ (The Ledge of the nation) ។ ក្រោយសង្រ្គាមលោកលើកទី ២ អង្គការ ILO បានបើកដំណើរការឡើងវិញនៅឆ្នាំ ១៩៤៥ ស្ថិតនៅក្រោម UN វិញម្តង ។ អង្គការ ILO ជាអង្គការត្រីភាគីដែលមានភាគីបីចូលរួមគឺ ភាគីតំណាងរដ្ឋ តំណាងនិយោជក និងភាគីតំណាងនិយោជិក ឬកម្មករ ។អង្គការ ILO មានស្ថាប័នបីគឺ ៖
១) មហាសន្និបាតរបស់ ILO ដែលជាសន្និសិទអន្តរជាតិដែលប្រជុំជារៀងរាល់ឆ្នាំ នៅទីក្រុងហ្សឺណែវហើយនៅក្នុងសន្និសិទនេះមានតំណាងរដ្ឋពីររូប តំណាងនិយោជកមួយរូប និងតំណាងនិយោជិកមួយរូប សរុបទៅគឺបួនរូប ។ មហាសន្និបាតជាស្ថាប័នសម្រាប់ពិភាក្សាអនុម័តទៅលើលិខិតបទដ្ឋានរបស់ ILO មានដូចជាអនុសញ្ញា សន្ធិសញ្ញា...។ មានស្ថាប័នមួយទៀត គឺក្រុមប្រឹក្សាភិបាលដែលមានសមាជិក ៥៦ រូប ហើយមានអាណត្តិ ៣ឆ្នាំ ប្រជុំ៣ដងក្នុងមួយឆ្នាំ ក្នុងចំណោមសមាជិកទាំង ៥៦រូបគឺមាន ២៨រូប ក្នុងចំណោម ២៨រូបមានសមាជិក ១០រូបអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាអចិន្រ្តៃយ៍ដែលជ្រើសរើសពីប្រទេសអ្នកមានដូចជា សហរដ្ឋអាមេរិក ជប៉ុន កាណាដា...។ ហើយ១៨ រូបទៀត បោះឆ្នោតដោយមហាសន្និបាត នៃសន្និសិទអន្តរជាតិ ។ ហើយ ២៨រូបទៀតជ្រើសរើសចេញពីនិយោជក និងនិយោជិក ដែលនិយោជិកមានចំនួន ១៤នាក់ ហើយនិយោជកមាន១៤នាក់ ។ មានស្ថាប័នមួយទៀតហៅថា លេខាធិការដ្ឋានរបស់ ILO ដែលដឹកនាំដោយអគ្គនាយកមួយរូប ហើយជាស្ថាប័នអចិន្រ្តៃយ៍របស់ ILO ។ មូលធននិយមជាអ្នកកំណត់ទៅលើសេរីនិយម ដែលលទ្ធិនេះបានយកចិត្តទុកដាក់ទៅលើសិទិ្ធសេដ្ឋកិច្ចសង្គម ។ សិទិ្ធសេដ្ឋកិច្ចសង្គមដែលលទ្ធិសេរីនិយមមិនយកចិត្តទុកដាក់នៅពេលមានដូចជា សិទិ្ធទទួលបានការអប់រំ សិទិ្ធរបបសន្តិសុខសង្គម សិទិ្ធថែទាំសុខភាព...។ នៅក្នុងសិទិ្ធសង្គមនិយមគេឃើញមានក្រុម ២ទៀតគឺក្រុម អ៊ុយតូព្យាងសង្គមនិយម (Utopians) និងក្រុមហ្វេបបៀនសង្គមនិយម (Fabians Socialist) ដែលក្រុមទាំងពីរនេះ បានចូលរួមអភិវឌ្ឍសិទិ្ធសេដ្ឋកិច្ចសង្គមផងដែរ នៅសតវត្សទី ១៩ ។ លោក Robert Owen នៅក្នុងក្រុមអ៊ុយតូព្យាងសង្គមនិយម ។ មួយទៀតគឺលោក សាន ស៊ីម៉ន (Saint Simon) (១៧៦០-១៨២៥) លោក ឆាលេស ហ្វូរ៉្យេ (Charles Foureier) (១៧៧២-១៨៣៧) ។ ហើយម្នាក់ទៀតគឺលោក ក្រាត់ឆឺ បាបបឹស (Gracchus Babeuf) (១៧៦០-១៧៩៦) ជាទស្សនវីទូខាងសេដ្ឋកិច្ចសង្គម ។ គាត់មានអាយុខ្លី ដោយសារតែលោកជនសង្គមនិយម ហើយធ្វើបដិវត្តទាមទារឲ្យមានសង្គមមួយមានសិទិ្ធស្មើគ្នា ប្រឆាំងទៅនឹងរដ្ឋាភិបាលបារាំង ហើយទីបញ្ចប់ត្រូវបានគេកាត់ទោសគាត់ដោយកាត់ក ដោយម៉ាស៊ីនឈ្មោះថា La guillotine ។ អ្នកបង្កើតម៉ាស៊ីនកាត់ក នេះគឺលោក Guillotine ។ ក្នុងនោះលោក ឆាលេស ហ្វូរ៉្យ (Charles Foureier) និយាយថា “ The first right is the right of suspend life” មានន័យថា សិទិ្ធដំបូងបង្អស់របស់មនុស្សគឺសិទិ្ធទ្រទ្រង់ជីវិត ។ នៅក្នុងក្រុមមួយទៀតគឺក្រុមហ្វេបបៀនសង្គមនិយម (Fabians Socialist) យើងឃើញថា ក្រុមនេះបានធ្វើវិភាគទាននាំឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលគេបានលើកឡើងថា រដ្ឋត្រូវធានាឲ្យប្រជាជនមានអាហារបរិភោគបានត្រឹមអប្បបរមា ។
៦) ទ្រឹស្តីការអភិវឌ្ឍសិទិ្ធមនុស្ស និងចំនុចខ្សោយនៃទ្រឹស្តី
v ទ្រឹស្តីនៃការអភិវឌ្ឍសិទិ្ធមនុស្ស
មានទ្រឹស្តីជាច្រើនដែលអភិវឌ្ឍវិស័យសិទិ្ធមនុស្ស ប៉ន្តែសូមដកយកតែទ្រឹស្តីមួយចំនួនមកបង្ហាញប៉ណ្ណោះ ដែលមានដូចជា៖
T. H. MARSHALL លោកជាសង្គមវិទូអង់គ្លេស ។ លោកបានលើកឡើងពីការអភិវឌ្ឍសិទិ្ធទាំងឡាយរបស់ពលរដ្ឋអង់គ្លេស នៅក្នុងប្រទេសរបស់គេ ។ លោកពុំធ្វើការញែកចេញនូវសិទិ្ធសេដ្ឋកិច្ច និងសង្គមកិច្ចចេញពីគ្នាទេ ។ លោកដាក់សិទិ្ធទាំងពីរនៅជាមួយគ្នា ។ ឆ្នាំ ១៩៤៩ លោកបាននិពន្ធជាអត្ថបទនិពន្ធខ្លីៗ ហើយសៀវភៅនោះបានបោះពុម្ពផ្សាយនៅឆ្នាំ១៩៥០ ដែលមានចំណងជើងថា Citizen Ship (វណ្ណៈសង្គម) នៅក្នុងសៀវភៅរបស់លោក គឺលោកកបានចែកសិទិ្ធនៃភាពជាពលរដ្ឋមាន ៣គឺ សិទិ្ធនយោបាយ សិទិ្ធសង្គម សិទិ្ធពលរដ្ឋ ដែលលោកបានរកឃើញសិទិ្ធនេះរយះពេល ២៥០ឆ្នាំ ។ លោកបានកំណត់អត្ថន័យនៃសិទិ្ធទាំងបី ហើយលោកបានបញ្ជាក់ប្រាប់ផងដែរ អំពីទម្រង់ស្រដៀងគ្នារបស់រដ្ឋទាំងឡាយដែលទាក់ទងនឹងសិទិ្ធដែលគាត់បានលើកឡើង ។ លោកលើកឡើងថា “ចំពោះសិទិ្ធពលរដ្ឋ គឺមានសិទិ្ធចុះសំខាន់មួយចំនួនសម្រាប់សេរីភាពរបស់បុគ្គលដូចជាសេរីភាពក្នុងការនិយាយស្តី សិទិ្ធជាម្ចាស់កម្មសិទិ្ធផ្ទាល់ខ្លួន សិទិ្ធចុះកិច្ចសន្យាឲ្យមានសុពលភាព សិទិ្ធស្វែងរកយុត្តិធម៌ សេរីភាពក្នុងការគិតគូរ...។ លោកថាមានស្ថាប័នជាច្រើនដែលទាក់ទងនឹងសិទិ្ធពលរដ្ឋ ក្នុងនោះមាន តុលាការជាដើម ។ ចំពោះសិទិ្ធនយោបាយវិញគាត់កំណត់ថាៈ ដូចជាអាជ្ញាធរនយោបាយមួយ ឬជាអ្នកបោះឆ្នោតជ្រើសរើសសមាជិកក្នុងស្ថប័ននោះ ។លោកថាមានស្ថាប័នពាក់ព័ន្ធដូចជាសភា ក្រុមប្រឹក្សាតំបន់...។ សង្គមកិច្ចវិញ លោកឲ្យអត្ថន័យថា ផ្តើមចេញពីសិទិ្ធទាំងឡាយរហូតដល់សុខមាលភាព និងសុវត្ថិភាពនៅកម្រិតអតិបរមា សិទិ្ធទទួលបានសន្តិសុខសង្គមរហូតដល់សិទិ្ធទទួលបានការបែងចែកត្រឹមត្រូវនូវផលពីសង្គម ។ សិទិ្ធចិញ្ចឹមជីវិតរបស់មនុស្សឲ្យមានអរិយធម៌ខ្ពង់ខ្ពស់ស្របតាមស្តង់ដារបច្ចុប្បន្ន ។ ដូច្នេះលោកបានលើកឡើងថា មានស្ថប័នជាច្រើនទាក់ទងនឹងបញ្ហាទាំងនេះគឺប្រព័ន្ធអប់រំ និងសេវាកម្មសង្គមដទៃទៀត ។
KAREL VASAK: ជានាយកផ្នែកសិទិ្ធមនុស្សនៃ UNESCO នៅទីក្រុងប៉ារីស ។ លោកខិតខំ និងព្យាយាមពន្យល់អំពីសិទិ្ធមនុស្សមានស្តង់ដារអន្តរជាតិ ដោយលោកផ្អែកលើដំណាក់កាល៣៖
· ដំណាក់កាលទី១ លើកពីការកកើតសិទិ្ធពលរដ្ឋ និងសិទិ្ធនយោបាយ ។ ការកើតសិទិ្ធទាំងនេះដោយសារការរីកចំរើននៃលទ្ធិសេរីនិយម និងចលនាសេរីនិយម ទើបនាំឲ្យកើតមានសិទិ្ធនេះឡើង ។
· ដំណាក់កាលទី២ លើកឡើងពីការកកើតសិទិ្ធសេដ្ឋកិច្ចសង្គមកិច្ច ។ លោកផ្តោតការកកើតឡើងពីសិទិ្ធទាំងនេះដោយសារតែមានចលនាសង្គមនិយមនៅមុន និងកំឡុងពេលបដិវត្តរុស្ស៊ី (ដោយលេនីន) ។
· ដំណាក់កាលទី៣ លោកខិតខំពន្យល់អំពីការកកើតឡើងនូវសិទិ្ធទី៣ ដែលកើតឡើងនៅឆ្នាំ ១៩៧០ ក្នុងប្រទេសតតិយលោក ។ លោកបានលើកឡើងនូវវិស័យបី គឺវិស័យអភិវឌ្ឍ វិស័យសន្តិភាព វិស័យបរិស្ថាន ។ ហើយសិទិ្ធទាំងនេះកើតចេញពីទាមទាររបស់ប្រទេសតតិយលោកឲ្យជួយ ។ លោកយល់ថាមនុស្សគ្រប់រូបនៅទីណាក៏ដោយគឺតែងតែមាន និងត្រូវការសិទិ្ធទាំងនេះ ។
ជាក្រុមសិទិ្ធមួយចំនួនទៀតក្នុងនោះមានសិទិ្ធជនជាតិភាគតិច សិទិ្ធនារី សិទិ្ធកុមារ ដែលលោកចាត់ទុកសិទិ្ធទាំងនោះជាសិទិ្ធសាមគ្គីភាពផងដែរ ។
RICHARD P. CLAUDE: លោកបានខិតខំព្យាយាមជាច្រើន ដើម្បីធ្វើឲ្យទ្រឹស្តីមួយមានលក្ខណៈទំនើប ដើម្បីពន្យល់ពីសិទិ្ធមនុស្ស ជាពិសេសនៅមជ្ឈិមប្រទេស ។ លោកឲ្យឈ្មើទ្រឹស្តីនោះថា Classical Model of Human Right Development មានន័យថាជាទ្រឹស្តីណាត់ថ្នាក់ គំរូស្តីពីការអភិវឌ្ឍសិទិ្ធមនុស្ស ដែលលោកលើកឡើងនៅក្នុងមជ្ឈិមប្រទេស នៅអង់គ្លេស បារាំង សហរដ្ឋអាមេរិកជាដើម ។ ដែលការអភិវឌ្ឍនោះឆ្លើយតបទៅនឹងការប្រកួតប្រជែងប្រទេសនីមួយៗ ហើយលោកលើកឡើងដូចដែលលោក Vasak បានលើកឡើងរួចហើយអញ្ចឹង ។ ភាពខុសគ្នារវាងមជ្ឈិមប្រទេស មានចំនុចខ្សោយគឺត្រូវយកទៅអភិវឌ្ឍន៍នៅប្រទេសកំពុងអភិវឌ្ឍន៍ត្រូវធ្វើដោយប្រុងប្រយ័ត្ន ។ ភាពខុសគ្នារវាងមជ្ឈិមប្រទេស ហើយនិងអ្វីដែលកើតមានឡើងនៅប្រទេសកំពុងអភិវឌ្ឍន៍ ។ ការអភិវឌ្ឍសិទិ្ធមនុស្សនៅក្នុងប្រទេសអង់គ្លេស បារាំង សហរដ្ឋអាមេរិក គឺធ្វើឡើងដោយកម្លាំងផ្ទៃក្នុងរបស់ប្រទេសនីមួយៗទោះបីជាមានឥទ្ធិពលចាស់រវាងគ្នាក៏ដោយ នៅក្នុងអំឡុងពេលកើតមានបដិវត្តប្រជាធិបតេយ្យរបស់ប្រទេសនីមួយៗដូចជា អង់គ្លេស បារាំង សហរដ្ឋអាមេរិក ។ រីឯការអភិវឌ្ឍសិទិ្ធនាពេលបច្ចុប្បន្នគឺមានលក្ខណៈអន្តរជាតិដោយមានការបង្កើត UN ហើយនៅ UN មានប្រព័ន្ធសិទិ្ធមនុស្សធំទូលាយ និងមានក្រុមអន្តរជាតិផ្សេងៗដាក់សម្ពាធលើរដ្ឋដើម្បីឲ្យរដ្ឋគោរពនិងងាកមកសិទិ្ធមនុស្ស ។ ក្រុមអន្តរជាតិផ្សេងៗដាក់សម្ពាធលើរដ្ឋនោះមានដូចជា ក្រុមប្រឹក្សា គណៈកម្មាធិការ អ្នករាយការណ៍ ពិសេស អ្នកជំនាញឯករាជ្យ ក្រុមការងារដែលធ្វើទៅលើប្រព័ន្ធសិទិ្ធនីមួយៗ ។ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ខ្លះចូលចិត្តផ្តល់សិទិ្ធសេដ្ឋកិច្ច សិទិ្ធពលរដ្ឋ សង្គមកិច្ចជាងសិទិ្ធដទៃទៀត ។ រីឯប្រទេសខ្លះទៀតចូលចិត្តផ្តល់សិទិ្ធអត្ថិភាពលើសិទិ្ធនយោបាយ...។ នៅកម្ពុជាវិញ គឺអភិវឌ្ឍន៍លើសិទិ្ធទាំងអស់ក្នុងពេលតែមួយក្នុងមធ្យោបាយតែមួយតែម្តង ។
ផ្នែកទី៣ៈ លិខិតតុបករណ៍អន្តរជាតិនៃសិទិ្ធមនុស្ស និងសារៈសំខាន់នៃ
លិខិតតុបករណ៍ទាំងនេះ
លិខិតតុបករណ៍ ជាលិខិតបទដ្ឋានគតិយុត្តអន្តរជាតិដែលទាក់ទងទៅនឹងសិទិ្ធមនុស្ស ។
១) អង្គការសហប្រជាជាតិ និងធម្មនុញ្ញរបស់អង្គការ
មើលទៅលើច្បាប់សិទិ្ធមនុស្សអន្តរជាតិ
v ការកកើត
IHRL ជាច្បាប់មួយដែលបានផ្សារភ្ជាប់ជាមួយការបង្កើត អង្គការសហប្រជាជាតិ និងការវិវត្តន៍របស់អង្គការសហប្រជាជាតិ គឺចាប់ពីឆ្នាំ ១៩៤៥ ក្រោយសង្រ្គាមលោកលើកទី ២ ។ សហប្រជាជាតិបានអនុម័តលើធម្មនុញ្ញ សហប្រជាជាតិ និងចុះហត្ថលេខានៅថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ១៩៤៥ នៅទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិក ហើយចូលជាធរមាននៅថ្ងៃទី២៤ ខែ តុលា ឆ្នាំ ១៩៤៥ ។ ធម្មនុញ្ញ បានផ្តល់នូវគោលការណ៍គ្រឹះសម្រាប់ឲ្យអង្គការសហប្រជាជាតិធ្វើកិច្ចការរបស់ខ្លួនក្នុងវិស័យសិទិ្ធមនុស្ស ។ ធម្មនុញ្ញសហប្រជាជាតិជាច្បាប់កំពូលរបស់ពីភពលោក ។ វាចែកជា៥ផ្នែកដែលមានដូចជា៖ ផ្នែកទី១ ចែងពីគោលបំណងរបស់សហប្រជាជាតិ។ ផ្នែកទី២ ចែងពីគោលការណ៍សហប្រជាជាតិ ។ ផ្នែកទី៣ ចែងអំពីការចូលជាសមាជិកសហប្រជាជាតិ មានសមាជិក ១៩៣ហើយសមាជិកចុងក្រោយគឺប្រទេស ស៊ូដង់ (South Sudan) ។ រដ្ឋសមាជិកទី ១៩២ គឺ Moterigor ។ លក្ខណ្ឌសុំចូលជាសមាជិករបស់អង្គការសហប្រជាជាតិ គឺទី ១ អធិបតេយ្យ រដ្ឋត្រូវដាក់ពាក្យសុំទៅអគ្គលេខាធិការ រួចអគ្គលេខាធិការពិនិត្យមើលលើពាក្យស្នើសុំ ហើយដាក់ទៅក្រុមប្រឹក្សាសន្តិសុខ ។ ក្រុមប្រឹក្សាសន្តិសុខបង្កើតគណៈកម្មាធិការ ១ ដើម្បីពិនិត្យមើល រួចបោះឆ្នោតសំលេងភាគច្រើន ៩/១៥ ត្រូវមានសំលេងឯកច្ឆ័ន៩ ។ រួចដាក់ទៅមហាសន្និបាត ហើយមានសំលេង២/៣ នៃសមាជិកទាំងអស់ បន្ទាប់មករដ្ឋនោះក្លាយជាសមាជិកពេញលក្ខណៈរបស់អង្គការសហប្រជាជាតិ ។ ផ្នែកទី ៤ ចែងពីស្ថាប័នធំៗរបស់អង្គការសហប្រជាជាតិដែលមានដូចជា៖ UNGA, UNSC,
ECOSOC, ICJ, UN SECRETARIAT, UNTC ។ ផ្នែកទី ៥ ចែងអំពីមុខងារ និង សិទិ្ធអំណាចនីមួយៗ។
v ការដាក់បញ្ចូលលិខិតសិទិ្ធមនុស្សនៅរដ្ឋធម្មនុញ្ញសហប្រជាជាតិ
ធម្មនុញ្ញសហប្រជាជាតិមានការទទួលស្គាល់បុគ្គល និង សិទិ្ធរបស់រដ្ឋ ហើយនៅពេលដែលគេរៀបចំធម្មនុញ្ញនេះឡើងក្នុងឆ្នាំ ១៩៤៥ នៅក្នុងធម្មនុញ្ញនេះមានការទទួលស្គាល់នូវសិទិ្ធមនុស្សផងដែរ (ឧបកថាក្នុងធម្មនុញ្ញ) ការដាក់បញ្ជូនបទដ្ឋានបញ្ញត្តិទៅក្នុងធម្មនុញ្ញដែលទាក់ទងទៅនឹងសិទិ្ធមនុស្ស មានការតានតឹងក្នុងការដាក់បញ្ជូនរវាងបញ្ហាពីរ គឺអធិបតេយ្យរដ្ឋ និង ការការពារសិទិ្ធមនុស្ស ។ ទាក់ទងនឹងបញ្ហានេះមានអង្គការក្រៅរដ្ឋាភិបាល (សង្គមស៊ីវិល) មានប្រទេសមួយចំនួននៅទ្វីបអាមេរិកឡាទីន បានដាក់សម្ពាធលើអង្គការសហប្រជាជាតិ ស្នើសុំឲ្យបង្កើតអង្គការមួយ ការពារសិទិ្ធមនុស្សគឺ គណៈកម្មាធិការឯករាជ្យសិទិ្ធមនុស្ស ។ ការលើកឡើងនេះ ត្រូវបានអនុម័តក្នុងមាត្រា ៦៨ នៃធម្មនុញ្ញ ។ ហើយ ECOSOC ក៏បានបង្កើតអង្គការមួយចំនួនដើម្បីសម្រួលការងាររបស់ខ្លួន គឺទី១ អង្គការការពារសិទិ្ធស្រ្តី (Commission on status of woman) ។ ទី២ (Commission on status of woman)
v អធិបតេយ្យរបស់រដ្ឋគេដាក់បញ្ចូលទៅក្នុងធម្មនុញ្ញសហប្រជាជាតិ
រដ្ឋដែលជាស្ថាបនិក គេបានសម្រេចយកមាត្រា ២ វាក្យខ័ណ្ឌទី៧ នៃធម្មនុញ្ញសម្រាប់ចែងអំពីអធិបតេយ្យរបស់រដ្ឋ ។ ប្រសិនបើកន្លែងណាមួយ លើពិភពលោកមានអំពើហិង្សា ឬអសន្តិសុខ ក្រុមប្រឹក្សាសន្តិសុខ អាចដាក់វិធានការបង្ខំបាន ។
២/ កម្រងច្បាប់សិទិ្ធមនុស្សអន្តរជាតិ
ក. បរិបទ និងខ្លឹមសារនៃសេចក្តីប្រកាសជាសាកលស្តីពីសិទិ្ធមនុស្ស (UDHR)
អត្ថន័យនៃពាក្យបរិបទមានន័យថា ជុំវិញផែនការនៃការរៀបចំ ។ ដូច្នេះ បរិបទ (UDHR) មានន័យថា ជុំវិញផែនការនៃការរៀបចំ (UDHR) ។
នៅឆ្នាំ ១៩៤៥ អង្គការសហប្រជាជាតិ បានធ្វើការប្រជុំនៅសាន់ ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិក ។ នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិបានណែនាំឲ្យ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម ECOSOC រៀបចំសេចក្តីព្រៀងធម្មនុញ្ញអន្តរជាតិនៃសិទិ្ធនៅខែ កុម្ភៈ ឆ្នាំ១៩៤៦ ។ មហាសន្និបាតបានបើកសម័យប្រជុំដំបូងនៅទីក្រុងឡុង ប្រទេសអង់គ្លេស ។ នៅក្នុងមហាសន្និបាតបានណែនាំឲ្យ ECOSOC រៀបចំតាក់តែងជាសេចក្តីព្រៀងនៃសេចក្តីប្រកាសជាសាកលស្តីពីសិទិ្ធមនុស្ស ។ បន្ទាប់មក ECOSOC បានបង្កើតគណៈកម្មាធិការពិសេសមួយដែលអង់គ្លេសហៅថា The Special Committee ដើម្បីជួយរៀបបចំបង្កើតនូវគណៈកម្មាធិការសិទិ្ធមនុស្ស The Commission of Human Right (CHR) ហើយគណៈកម្មាធិការសិទិ្ធមនុស្ស បង្កើតដំបូងមានសមាជិក១៨រូប ហើយក្រោយមកកើនដល់ ៣៤រូប ហើយក្រោយមកទៀតកើនដល់ ៥៣រូប ហើយនៅឆ្នាំ ២០០៦ រំសាយចេញ ។
នៅដើមឆ្នាំ ១៩៤៧ CHR បានបើកកិច្ចប្រជុំដំបូងដោយបង្កើតនូវគណៈកម្មាធិការរៀបចំ សេចក្តីប្រកាសព្រៀងលើសេចក្តីប្រកាសជាសាកលស្តីពីសិទិ្ធមនុស្ស (A formal drafting committee) ដែលមានសមាជិកចំនួន៨រូប ដែលតំណាងឲ្យរដ្ឋទាំងឡាយក្នុងតំបន់នីមួយៗ ដោយបែងចែកតាមតំបន់ភូមិសាស្រ្តនីមួយៗ ចំពោះតំបន់អាស៊ីតំណាងដោយប្រទេសបី គឺ ប្រទេសចិន ប្រទេសឥណ្ឌា និង ប្រទេសលីបង់ ។ ចំណែកទ្វីបអឺរ៉ុបតំណាងដោយប្រទេស បារាំង គឺលោក RENE CASSIN ។ ទ្វីបអាមេរិកតំណាងដោយប្រទេសពីរគឺ សហរដ្ឋអាមេរិក និងកាណាដា ដែលសហរដ្ឋអាមេរិកមានលោកស្រី Eleanor Roosevelt និងកាណាកាមានលោក John Humbrey។ ហើយ២នាក់ទៀត គឺមកពីទ្វីបអាហ្រ្វិក ។ អ្នកទាំង៨រូបនេះ ជាអ្នកចូលរួមយ៉ាងសកម្មក្នុងការសរសេរ UDHR។ ក្នុងការសរសេរ ជាបឋមទស្សនៈវិស័យសិទិ្ធមនុស្សផ្សេងៗត្រូវបានគេលើកឡើង បន្ទាប់មកគណៈកម្មាធិការរៀបចំសេចក្តីព្រៀងបានតាក់តែងអត្ថបទពីរគឺសេចក្តីប្រកាសជាសាកលស្តីពីសិទិ្ធមនុស្ស និងកតិកាសញ្ញាស្តីពីសិទិ្ធមនុស្ស ។ នៅចុងឆ្នាំ ១៩៤៧ គណៈកម្មាធិការសិទិ្ធមនុស្ស (CHR) បានសម្រេចប្រើពាក្យធម្មនុញ្ញអន្តរជាតិនៃសិទិ្ធ (International Bill of Human Right)។ គណៈកម្មាធិការបានរៀបចំរួចរាល់រហូតដល់ឆ្នាំ ១៩៤៨ ។ បន្ទាប់មកទៀត គណៈកម្មាធិការរៀបចំសេចក្តីព្រៀង(CHR) បានដាក់សេចក្តីព្រៀងទៅឲ្យគណៈកម្មាធិការសិទិ្ធមនុស្ស (Special Committee) ហើយគណៈកម្មាធិការសិទិ្ធមនុស្សបានដាក់ទៅឲ្យ ECOSOC បន្ត ហើយបន្ទាប់មក ECOSOC បានដាក់ទៅឲ្យមហាសន្និបាត ហើយមហាសន្និបាតបានធ្វើការប្រជុំសម្រេចនៅប្រទេសបារាំង ។ មហាសន្និបាតបានអនុម័តUDHR នៅឆ្នាំ ១៩៤៨ (រយះពេល ៦៤ឆ្នាំគិតមកដល់ឆ្នាំ ២០១២) ។ ក្នុងការអនុម័តមាន ៥៨សំលេងគាំទ្រ ៨សំលេងអនុប្បវាទ និងគ្មានការជំទាស់ ។ អនុប្បវាទ ព្រោះមានប្រទេសសង្គមនិយម (រូស្ស៊ី ឆេកូ ម៉ុងហ្គោលី...) ហើយប្រទេសពីរទៀត នៅអាហ្រ្វិកខាងត្បូង ដែលប្រកាន់នយោបាយអាផាថេត (១៩៦០) ជនយោបាយរើសអើងពូជសាសន៍ និងប្រទេស អារ៉ាប់ប៊ីសាអូឌីត ។ នៅអារ៉ាប់ប៊ីសាអួឌីត ដោយសារតែសមភាពបុរស នារីមិនស្មើគ្នាទើបធ្វើការអនុប្បវាទ តែក្រោយមកប្រទេសនេះលុបចោល ការរើសអើងពូជសាសន៍ ហើយមានសមភាពបុរសនារីឡើងវិញ ទើបគ្មានបញ្ហាចោទកើតឡើងបន្ត ។ ក្រោយមកទៀតរកឃើញបញ្ហារបស់ UDHR ដោយសារតែមានសិទិ្ធខ្លះអត់បានសរសេរដូចជាសិទិ្ធស្វ័យសម្រេច សិទិ្ធធ្វើបណ្តឹង សិទិ្ធទទួលបានការអភិវឌ្ឍ សិទិ្ធជនជាតិដើមភាគតិច (នៅកម្ពុជាមានប្រហែល ២១ ជនជាតិ) សិទិ្ធជនអន្តោគ្រាម សិទិ្ធជនជាតិភាគតិច និងសិទិ្ធមួយចំនួនទៀតដែលទទួលរងការប៉ះពាល់ពីការអភិវឌ្ឍ ។
តើសេចក្តីប្រកាសជាសាកលស្តីពីសិទិ្ធមនុស្សជាផ្នែកមួយនៃច្បាប់អន្តរជាតិឬទេ?
ពិនិត្យលើ IHRL (International Human Right Law) ច្បាប់នេះមាននៅក្នុងអនុសញ្ញា ទំនៀមទំលាប់អន្តរជាតិ គោលការណ៍ណែនាំជាដើម ។ បន្ទាប់មកទៀតគេសង្កេតឃើញថា ឯកសារទាំងនោះត្រូវបានអនុម័តក្នុងស្ថាប័ននានាដូចជា មហាសន្និបាត បន្ទាប់មកគេអនុម័តចេញជាសេចក្តីប្រកាស សេចក្តីថ្លែងការណ៍ ។ ល។ តម្លៃនៃសេចក្តីថ្លែងការណ៍ ឬប្រកាសតំណាងឲ្យភាពឯកភាពគ្នា ហើយក្រោយមកទៀតធ្វើវាឲ្យក្លាយទៅជាសន្ធិសញ្ញា អនុសញ្ញាហើយមានតម្លៃចាប់បង្ខំ ។
ខ. បរិបទនៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទិ្ធពលរដ្ឋ និងសិទិ្ធនយោបាយ (ICCPR) និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទិ្ធសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ICESCR)
UDHR ជាសេចក្តីប្រកាសអត់មានអានុភាពចាប់បង្ខំឲ្យរដ្ឋគោរពតាមនោះទេ ។ ដូច្នេះហើយអង្គការសហប្រជាជាតិបានចែងនូវកតិកាសញ្ញាសិទិ្ធមនុស្សចំនួន ២ ផ្សេងទៀតគឺ ICCPR និង ICESR ដើម្បីឲ្យវាមានលក្ខណៈគតិយុត្តមានតម្លៃចាប់បង្ខំបាន ។ ICCPR និង ICESR គេអាចហៅថាកតិកាសញ្ញទីក្រុងញូវយ៉ក (New York) ហើយវាចូលជាធរមាននៅពេលខុសគ្នា តែឆ្នាំដូចគ្នា ។ ICCPR ចូលជាធរមាននៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ១៩៧៦ ។ ICESR ចូលជាធរមាននៅថ្ងៃទី ៣ ខែមករា ឆ្នាំ ១៩៧៦។ នៅឆ្នាំ ១៩៤៨ UDHR រួចរាល់ មហាសន្និបាតនៃអង្គការសហប្រជាជាតិបានសុំឲ្យគណៈកម្មាធិការសិទិ្ធមនុស្ស (CHR) រៀបចំសរសេរសេចក្តីព្រៀងកតិកាសញ្ញាស្តីពីសិទិ្ធមនុស្ស រួមទាំងវិធានការអនុវត្តផងដែរ ។ នៅឆ្នាំ ១៩៥០ នៅក្នុងសេចក្តីសម្រេចមួយរបស់មហាសន្និបាតបានអនុម័ត បានលើកឡើងថា ការអាស្រ័យផលពីសិទិ្ធសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សិទិ្ធពលរដ្ឋ និងសិទិ្ធនយោបាយមានទំនាក់ទំនងគ្នាទៅវិញទៅមក ។ នៅក្នុងកតិកាសញ្ញានេះមហាសន្និបាតបានសុំឲ្យ CHR ដាក់បញ្ចូលអំពីសមភាពរវាងបុរសនារី នៅក្នុងសិទិ្ធដែលមានចែង ឲ្យស្របនឹងធម្មនុញ្ញសហប្រជាជាតិ ។ នៅឆ្នាំ ១៩៥១ នៅក្នុងកិច្ចប្រជុំមហាសន្និបាត បានពិភាក្សាគ្នាអស់រយះពេលយ៉ាងយូរ មហាសន្និបាតបានសម្រេច និងស្នើសុំឲ្យគណៈកម្មាធិការសិទិ្ធមនុស្ស (CHR) រៀបចំកតិកាសញ្ញាពីរផ្សេងទៀតដោយស្នើសុំឲ្យមានចែងនៅក្នុងកតិកាសញ្ញាទាំងពីរ អំពីសិទិ្ធស្វ័យសម្រេចរបស់ប្រជាជន ហើយនៅឆ្នាំ ១៩៥៣ និង ឆ្នាំ ១៩៥៤ មហាសន្និបាតបានពិនិត្យសេចក្តីព្រៀងកតិកាសញ្ញាទាំងពីរ បន្ទាប់មកបានសម្រេចធ្វើការផ្សះផ្សារឲ្យបានទូលំទូលាយ ដើម្បីឲ្យរដ្ឋាភិបាលនៃរដ្ឋទាំងឡាយ និងមហាជនទាំងឡាយ ផ្តល់ជាមតិដើម្បីកែរលំអទៅលើសេចក្តីព្រៀងច្បាប់ ។ នៅឆ្នាំ ១៩៥៥ មហាសន្និបាតបានសុំឲ្យគណៈកម្មាធិការទី៣ របស់មហាសន្និបាតដើម្បីពិនិត្យទៅលើសេចក្តីព្រៀងមួយមាត្រាម្តងៗ ពិនិត្យចប់សព្វគ្រប់នៅឆ្នាំ ១៩៦៦ ហើយក៏បានដាក់អនុម័តនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ១៩៦៦ ។
v ហេតុអ្វីទុកពេស៣ខែ មុនពេលចូលជាធរមាន?
ពីព្រោះទុកឲ្យរដ្ឋដែលនឹងក្លាយជាភាគីនេះត្រៀមលក្ខណៈចូលជាសមាជិក ហើយទុកពេលឲ្យរដ្ឋលេខាធិការនៃអង្គការសហប្រជាជាតិ ប្រគល់ដំណឹងដល់រដ្ឋដទៃទៀត ។
គ. បែបបទនៃការអនុវត្តកតិកាសញ្ញាទាំងពីរ ICCPR និង ICESR
ទាក់ទងនឹងបែបបទនៃការអនុវត្តកតិកាសញ្ញាទាំងពីររដ្ឋមានកាតព្វកិច្ចធានានិងការពារប្រជាពលរដ្ឋ គ្រប់រូបក្នុងរដ្ឋ ។ ចំពោះកតិកាសញ្ញាទាំងពីរ ICCPR និង ICESR អត់ដូចគ្នាទេ ។
ចំពោះ ICCPR វាតម្រូវឲ្យរដ្ឋផ្តល់សច្ចាប័ន ត្រូវធានា និងការពារនូវសិទិ្ធដែលមានចែងក្នុងកតិកាសញ្ញាដល់ជនគ្រប់រូបដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋ ហើយកតិកាសញ្ញានេះតម្រូវឲ្យរដ្ឋជាភាគីអនុវត្តភ្លាមៗ ។
រីឯកតិកាសញ្ញា ICESR តម្រូវឲ្យរដ្ឋជាភាគីធានា និងការពារដែរ គឺតម្រូវឲ្យរដ្ឋជាភាគីធ្វើឲ្យសម្រេចចេញជារូបរាងនូវសិទិ្ធទាំងឡាយជាបន្តបន្ទាប់ដោយចាប់ផ្តើមទៅតាមដំណាក់កាលនៅមួយៗ ស្របទៅតាមកម្រិតធនធានដែលរដ្ឋមាន ។
៣/ លិខិតតុបករណ៍អន្តរជាតិសំខាន់ៗផ្សេងទៀត
លិខិតតុបករណ៍ដែលត្រូវយកមកសិក្សាសំខាន់ៗ គឺផ្អែកលើលិខិតតុបករណ៍ដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន ។
មូលហេតុគេប្រើអាស្រ័យលើទំលាប់ សារៈសំខាន់ខាងនយោបាយ ប្រវត្តិសាស្រ្ត ដែលទាំងនេះជាមូលហេតុធ្វើឲ្យលិខិតតុបករណ៍មានឈ្មោះខុសៗគ្នា (សន្ធិសញ្ញា អនុសញ្ញា កតិកាសញ្ញា ពិធីសារ)
អនុសញ្ញាចំនួនបីប្រទេសកម្ពុជាទទួលស្គាល់៖
(១)...
(២) អនុសញ្ញាស្តីពីការបង្កា និងផ្តន្ទាទោសចំពោះបទឧក្រិដ្ឋប្រល័យពូជសាសន៍ (សឹនសានទទួលស្គាល់)
(៣) អនុសញ្ញាស្តីពីការបំបាត់ចោលសព្វបែបយ៉ាងនៃការប្រកាន់ពូជសាសន៍ (ខៀវសំផនទទួលស្គាល់)
v ច្បាប់ទន់ (Soft Law)
លិខិតបទដ្ធានទាំងឡាយដែលត្រូវបានអនុម័តដោយមហាសន្និបាទនៃអង្កការសហប្រជាជាតិក្នុងគោលបំណងណែនាំ ឬក៏ធ្វើការណែនាំដល់រដ្ឋជាសមាជិករបស់ខ្លួនឲ្យអនុវត្តតាម ។ ចា្បាប់ទន់ពុំមានអនុភាពគតិយុត្តចាប់បង្ខំឡើយ អនុម័តក្នុងទម្រង់ជាសេចក្តីថ្លែងការណ៍ COC(បទវិន័យ ក្រមប្រតិបត្តិ) បញ្ញត្តិ បទដ្ឋានអប្បបរមាគោលការណ៍ណែនាំ (Guide Line) គោលការណ៍ផ្សេងៗទៀត ។ ខៈ គោលការណ៍ណែនាំស្តីពីតួនាទីរបស់ព្រះរាជអាជ្ញា គោលការណ៍ណែនាំស្តីពីតួនាទីមេធាវី សេចក្តីថ្លែងការណ៍ស្តីពីសិទិ្ធបស់ជនជាតិភាគតិច (សាសនា ភាសាជនជាតិភាគតិច) គោលការណ៍ណែនាំស្តីពីឯករាជ្យភាពស្វ័យភាពក្នុងវិស័យតុលាការ សេចក្តីថ្លែងការណ៍ និងអនុសញ្ញាស្តីពីសិទិ្ធកុមារ បទបញ្ញត្តិជាបទដ្ឋានអប្បបរមាសម្រាប់គ្រប់គ្រងអ្នកទោស (អនុរក្សពន្ធនាគារ) គោលការណ៍ណែនាំ (ក្រមប្រតិបត្តិ) ស្តីពីមន្រ្តីអនុវត្តច្បាប់ (នគរបាល) គោលការណ៍ណែនាំអន្តរជាតិស្តីពី HIV (Human Immunodeficiency Virus), Aids (Acquired Immunodeficiency Syndrome), PLHA (The person limit with HIV and AIDs)។
No comments:
Post a Comment