ឯកសារដែលមានក្នុងគេហទំព័រ khmer6789.blogspot.com អ្នកស្រាវជ្រាវ និងសាធារណជនអាចទាញយកដោយពុំគិតថ្លៃ។​ គេហទំព័រ khmer6789.blogspot.com មានគោលបំណងចែកជូនដល់សាធារណជនសម្រាប់ជាការផ្សព្វផ្សាយ អប់រំ និងចងក្រងឯកសារនានាដ៏មានសារប្រយោជន៍ដើម្បីទុកជាការលើកកម្ពស់ការយល់ដឹង​ ការស្វែងយល់ និងសិក្សាស្រាវជ្រាវបន្ត។ មាត្រា១០នៃច្បាប់ស្ដីពី សិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល អនុម័តថ្ងៃទី២១ ខែមករា ឆ្នាំ២០០៣ បានបញ្ញត្ដិនូវស្នាដៃដែលមិនស្ថិតនៅក្រោមកិច្ចការពារនៃច្បាប់នេះមានដូចជា៖ ក. រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង លិខិតបទដ្ឋានផ្លូវការនានា។ ខ. ប្រកាស សេចក្ដីសម្រេច លិខិតបញ្ជាក់ សារាចរណែនាំផ្សេងៗដែលចេញដោយអង្គការរដ្ឋ។ គ. សេចក្ដីសម្រេច សាលក្រម ឬ សាលដីកាផ្សេងៗរបស់តុលាការ។ ឃ. អត្ថបទបកប្រែជាភាសាបរទេសនៃអត្ថបទក្នុងចំនុច ក និង ចំណុចខ និង ចំណុច គ ខាងលើក្នុងមាត្រានេះគំនិត នីតិវិធី ប្រព័ន្ធ របៀបប្រតិបត្តិការ ទស្សនៈ គោលការណ៍ ការរករកឃើញ ឬ ទិន្នន័យសាមញ្ញទោះបីត្រូវបានផ្សព្វផ្សាយអត្ថាធិប្បាយ ពន្យល់ ឬ មានក្នុងស្នាដៃណាមួយក៏ដោយ៕
Related image
រីករាយទិវាសិទ្ធិនារី ០៨ មីនា សូមជូនពរ នារីគ្រប់រូបជូបនូវសេចក្តីសុខ សុភមង្គល សុខភាពមាំមួន សម្រស់ស្រស់ស្អាត ជោគជ័យគ្រប់កាលវេលា យើងផ្តល់ឲ្យតម្លៃនារីជានិច្ច! Happy International Women's Day on March 08: Best Wish to all women had happiness, good healthy,more beautiful, success every time. we give girls the best value!

ផ្ទាំងពាណិជ្ជកម្ម

ស្វែងរកយើងនៅលើហ្វេសប៊ុក

ផ្ទាំងពាណិជ្ជកម្ម

Wednesday, March 1, 2017

គណកម្មការអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស

សេចក្តីផ្តើម
 ® 
            នៅឆ្នាំ១៩៤៨ បណ្តាប្រទេសដែលជាសមាជិកអាស៊ាន ដែលបានទទួលឯករាជ្យរួចហើយ បានធ្វើការបោះឆ្នោតទៅលើសេចក្តីថ្លែងការណ៍ជាសាកលស្តីពីសិទ្ធិមនុស្ស ដែលនេះជាឯកសារគន្លឹះស្តីពីសិទ្ធិមនុស្សដ៏សំខាន់មួយ ។ ក៏ប៉ុន្តែសមាជិកអាស៊ានមួយចំនួនមិនទាន់ក្លាយជាភាគីនៃលិខិតូបករណ៍សិទ្ធិមនុស្សនៅឡើយទេ ជាពិសេសចំពោះសន្ធិសញ្ញាស្តីពីសិទ្ធិមនុស្សជាគោលចំនួន បី នៅឆ្នាំ ១៩៦៦ ដែលរួមមានៈ កតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ កតិកាសញ្ញាស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងពិធីសារជម្រើសទីមួយនៃកតិកាសញ្ញាសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ។ សន្ធិសញ្ញាទាំងនេះបូករួមទាំងសេចក្តីថ្លែងការណ៍ជាសាកលស្តីពីសិទ្ធិមនុស្សផង ត្រូវបានគេទទួលស្គាល់ជាកម្រងច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្ស ។    រហួតមកដល់ឆ្នាំ ១៩៦៧ សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ អាស៊ានត្រូវបានបង្កើតឡើងដោយសេចក្តីប្រកាសនាទីក្រុងបាងកក ៨ សីហា ១៩៦៧ ក្នុងគោលបំណងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច និងការរីកចម្រើនសង្គមក្នុងតំបន់ ជម្រុញឲ្យមានស្ថេរភាព និងសន្តិភាពក្នុងតំបន់ និងជួយគ្នាទៅវិញទៅមកលើគ្រប់វិស័យ ដើម្បីឲ្យសហប្រតិបត្តិការក្នុងតំបន់កាន់តែមានភាពស្និតស្នាល អាស៊ានចាំបាច់ត្រូវលើកស្ទួយវិស័យសិទ្ធិមនុស្សនៅក្នុងតំបន់ ។ គេសង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះអាស៊ាន បានអនុម័តនូវលិខិតួបករណ៍ស្តីពីសិទ្ធិ មនុស្សមួយចំនួនដូចជា សិទ្ធិស្ត្រី សិទ្ធិកុមារជាដើមណ ។ បច្ចុប្បន្ននេះប្រទេសជាសមាជិកស្ទើរទាំងអស់ គឺជាភាគីនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ និងឲ្យសច្ចាប័នទៅលើអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងនារីភេទ ។ រដ្ឋជាសមាជិកទាំងអស់បានគាំទ្រចំពោះសេចក្តីថ្លែងការណ៍ជាសាកលស្តីពីសិទ្ធិមនុស្សឆ្នាំ ១៩៤៨ ហើយបានអនុម័តនូវសេចក្តីប្រកាស និងផែនការសកម្មភាពស្តីពីសិទ្ធិមនុស្ស នាឳកាសសន្និសីទទីក្រុងវ្យែន​ (Vienna Conference) ឆ្នាំ ១៩៩៣ ។ ការចូលរួមនេះជម្រុញឲ្យអាស៊ានធ្វើការពិចារណាឆ្ពោះទៅរកការបង្កើតយន្តការសិទ្ធិមនុស្សប្រចាំតំបន់មួយជារបស់ខ្លួន ព្រោះថា អស៊ានជាតំបនតែមួយគត់ដែលមិនទាន់មានយន្តការនេះនៅឡើយទេ ។ ប៉ុន្តែគេសង្កេតឃើញបណ្តាប្រទេសសមាជិកអាស៊ានមួយចំនួន បានរៀបចំយន្តការសិទ្ធិមនុស្សជាតិផ្ទាល់ខ្លួនរួចហើយជាអាទិ៍ ប្រទេសឥណ្ឌូនេស៊ី ថៃ ហ្វីលីភីនជាដើម ។ ដូច្នេះយន្តការសិទ្ធិមនុស្សអាស៊ានហាក់បីនៅមានមន្ទិលនៅឡើយ ថាតើវាត្រូវបានបង្កើតឡើងហើយឬនៅ ការបង្កើតឡើងនិងយន្តការយ៉ាងដូចម្តេច ថាតើកម្ពុជាមានយន្តការនេះហើយឬនៅ ។
           

          ជំពូក ១                          យន្តការការពារសិទ្ធិមនុស្សនៅទ្វីបអាស៊ី
          ផ្នែកទី ១                        ប្រព័ន្ធការពារសិទ្ធិមនុស្សនៅទ្វីបអាស៊ី
            រយៈពេលប៉ុន្មានឆ្នាំថ្មីៗកន្លងមកនេះ គេសង្កេតឃើញមានគំនិតផ្តួចផ្តើមមួយចំនួនស្តីពីការជម្រុញឲ្យមានការរៀបចំឡើងនូវយន្តការសិទ្ធិមនុស្សនៅទ្វីបអាស៊ីដូចតំបន់ផ្សេងៗទៀតដែរ ដូចជាយន្តការសិទ្ធមនុស្សនៅទី្វបអឺរ៉ុប ប្រព័ន្ធការពារសិទ្ធិមនុស្សនៅទ្វីបអាហ្រ្វិក  និងប្រព័ន្ធការពារសិទ្ធិមនុស្សតំបន់អាមេរិចជាដើម[1] ។ ទាក់ទងនឹងបញ្ហាយន្តការតំបន់អាស៊ីនេះមានគំនិតផ្តួចផ្តើមបីគឺៈ
*      យន្តការថ្នាក់តំបន់
*      យន្តការថ្នាក់អនុតំបន់
*      យន្តការថ្នាក់ជាតិ ។
            កថាខណ្ឌ១                     យន្តការថ្នាក់តំបន់
            នៅថ្នាក់តំបន់ អង្គការសហប្រជាជាតិបានគាំទ្រឲ្យមានកិច្ចប្រជុំការងាររៀងរាល់ឆ្នាំ ស្តីពីសិទ្ធីមនុស្សដែលប្រមួលផ្តុំ ឬដោយមានការចូលរួមពីសំណាក់រដ្ឋាភិបាលនានានៅក្នុងតំបន់ ព្រមទាំងមានការចូលរួមពីសំណាក់អង្គាការមិនមែនរដ្ឋាភិបាលមួយចំនួនផងដែរ ។ ទាក់ទិនទៅនឹងប្រព័ន្ធសិទ្ធិមនុស្សក្នុងតំបន់អាស៊ី(អាស៊ីប៉ាស៊ីភិច) គឺមានការជម្រុញទៅលើសមាសភាព ៤យ៉ាងដែលរដ្ឋាភិបាលនានាត្រូវមានការយកចិត្តទុកដាក់គឺៈ
- ការអភិវឌ្ឍគម្រោងសកម្មភាពសិទ្ធិមនុស្សថ្នាក់ជាតិ
- ជម្រុញការអប់រំសិទ្ធិមនុស្សជាទូទៅ
- ការអភិវឌ្ឍស្ថាប័នសិទ្ធិមនុស្សនៅថ្នាក់ជាតិដូចជា គណៈកម្មការ ឬគណៈកម្មាធិការសិទ្ធិមនុស្សថ្នាក់ជាតិ
- ការធ្វើឲ្យសម្រេចឡើងនូវសិទ្ធិអភិវឌ្ឍន៍ក្នុងវិស័យសេដ្ឋកិច្ច សង្គម និងវប្បធម៌ ។
            ម្យ៉ាងវិញទៀតនាពេលថី្មៗនេះអាស៊ានបានបើកកិច្ចប្រជុំថ្នាក់តំបន់មួយចំនួន ជាអាទិ៍ កិច្ចប្រជុំការងារប៉េកាំង(Beijing)ឆ្នាំ ២០០០  កិច្ចប្រជុំការងារប៉ាងកកឆ្នាំ ២០០១...។ល។ ក្នុងកិច្ចប្រជុំទាំងនោះមានការចូលរួមពីសំណាក់អង្គការក្រៅរដ្ឋាភិបាល ហើយអង្គការក្រៅរដ្ឋាភិបាលទាំងនោះក៏បានអនុម័តធម្មនុញ្ញមួយហៅថាធម្មនុញ្ញអាស៊ីស្តីពីសិទ្ធិមនុស្ស  (The Asian Human Rights Charter )    ប៉ុន្តែឯកសារនេះពុំមែនជាឯកសាររបស់រដ្ឋាភិបាលទេ គឺគ្រាន់តែជាគំនិតផ្តួចផ្តើមរបស់អង្គការក្រៅរដ្ឋាភិបាលក្នុងតំបន់ ហើយថ្មីៗនេះក៏មានអង្គការថ្មីមួយទៀតឈ្មោះថា សមាគមន៍សភាអាស៊ីដើម្បីសន្តិភាព (Association of Asian Parliament for Peace / AAPP)បានធ្វើសេចក្តីព្រាងស្តីពីធម្មនុញ្ញសម្រាប់ប្រជាជាតិអាស៊ីស្តីពីសិទ្ធិមនុស្ស ។ នៅក្នុងសេចក្តីព្រាងនោះគេមានដាក់បញ្ចូលនូវសិទ្ធិមួយចំនួន ដែលមានលក្ខណៈស្រដៀងនឹងសិទ្ធិដែលមានចែងក្នុងលិខិតតូបករណ៍អន្តរជាតិផ្សេងៗ ទៀតផងដែរ ។
            កថាខណ្ឌ២                    យន្តការថ្នាក់អនុតំបន់
            នៅក្នុងយន្តការថ្នាក់អនុតំបន់វិញមានទស្សនៈពីផ្សេងគ្នា បានលើកឡើងថា អាស៊ីគួរបង្កើតឲ្យមានប្រព័ន្ធមួយគឺ ប្រព័ន្ធការពារសិទ្ធិមនុស្សនៅអាស៊ីវាប្រសើជាងអត់ ឯទស្សនៈមួយទៀតបានលើកឡើងថាអាស៊ី គួរបង្កើតឲ្យមានឡើងនូវប្រព័ន្ធបីគឺថ្នាក់អនុតំបន់មានអាស៊ីខាងកើត អាស៊ីខាងលិច និងអាស៊ាន​ ពីព្រោះគេយល់ថា អាស៊ីមានវិសាលភាពធំធេង ហើយប្រសិនបើបង្កើតតែប្រព័ន្ធមួយនោះ ប្រទេសចិនអាចមានឥទ្ធិពលខាងនយោបាយក្នុងតំបន់ ។
            មកទល់នឹងពេលនេះអាស៊ីខាងកើតពុំមានយន្តការអ្វីនៅឡើយទេ ចំពោះអាស៊ីខាងលិចគេមានរួចមកហើយគឺ ធម្មនុញ្ញអារ៉ាប់ស្តីពីសិទ្ធិមនុស្ស (Arab Charter of Human Rights) ប៉ុន្តែធម្មនុញ្ញនេះមិនទាន់ចូលជាធរមាននៅឡើយទេ តែធម្មនុញ្ញនេះគេអាចចាត់ទុកថាជាប្រព័ន្ធ(យន្តការ)អនុតំបន់មួយដែរ ។  ក្នុងធម្មនុញ្ញអារ៉ាប់ស្តីពីសិទ្ធិមនុស្ស ត្រូវបានគេអនុម័តឡើងនៅក្នុងទីក្រុង Cairo, Egypt នៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ១៩៩៤ ធម្មនុញ្ញនេះកំណត់នូវសច្ចាប័នចំនួន ៧ ។ ក្នុងធម្មនុញ្ញនេះមានចែងនូវសិទ្ធិសំខាន់ៗ មួយចំនួនដូចជា សិទ្ធិស្វ័យសម្រេចរបស់ប្រជាជន សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ​ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ សិទ្ធិជនជាតិភាគតិចក្នុងវិស័យវប្បធម៌ និងសាសនា ហើយក៏មានបង្កើតឡើងនូវយន្តការត្រួតពិនិត្យដោយសង្ខេបមួយតាមរយៈការធ្វើរបាយការណ៍តាមពេលវេលាកំណត់​ ។
            ចំពោះយន្តការនៃប្រព័ន្ធនេះគឺ រដ្ឋជាភាគីនៃធម្មនុញ្ញអារ៉ាប់ស្តីពីសិទ្ធិមនុស្សធ្វើរបាយការណ៍តាមពេលវេលាកំណត់ រួចផ្ញើរទៅគណៈកម្មការសិទ្ធិមនុស្ស ។  គណៈកម្មការសិទ្ធិមនុស្សត្រូវបានបង្កើតឡើងដោយ ធម្មនុញ្ញអារ៉ាប់ស្តីពីសិទ្ធិមនុស្ស គណៈកម្មការសិទ្ធិមនុស្សពិនិត្យ និងវាយតម្លៃលើរបាយការណ៍បន្ទាប់មកផ្ញើរ ទៅគណៈកម្មការអចិន្រ្តៃយ៍សិទ្ធិមនុស្ស ។ គណៈកម្មការអចិន្រ្តៃយ៍សិទ្ធិមនុស្ស ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សានៃមេដឹកនាំបណ្តាប្រទេសអារ៉ាប់ គណៈកម្មការនេះទទួលរបាយការណ៍ ហើយទើបបញ្ជូនទៅក្រុមប្រឹក្សានៃមេដឹកនាំបណ្តាប្រទេសអារ៉ាប់ ក្រុមប្រឹក្សានៃមេដឹកនាំបណ្តាប្រទេសអារ៉ាប់ បើកសន្និសីទអន្តរជាតិមួយដើម្បីពិនិត្យស្ថានភាពសិទ្ធិមនុស្សទូទៅនៅតំបន់អារ៉ាប់ ។
            ទាក់ទងបញ្ហា ASEAN មានអង្គការមួយឈ្មោះថា AIPO (ASEAN Inter-Parliamentary Organization /អង្គការអន្តរសភាអាស៊ាន) ។ អង្គការនេះបានអនុម័តនូវសេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សសម្រាប់អង្គការអន្តរសភាអាស៊ាន (AIPO Declaration on Human Rights) ។ ការអនុម័តសេចក្តីថ្លែងការណ៍នេះ គឺជាសញ្ញាមួយដំបូងក្នុងការបង្កើតយន្តការសិទ្ធិមនុស្សក្នុងក្របខ័ណ្ឌអនុតំបន់ ។ ទន្ទឹមនឹងនេះ ក៏មានអង្គការដែលជាក្រុមសង្គមស៊ីវិល (Civil Society Group) ដែលនៅក្នុងឆ្នាំ ២០០០ បានរៀបចំសេចក្តីព្រាងមួយដែលទាក់ទង នឹងយន្តការស្តីពីសិទ្ធិមនុស្សដែលគេហៅថា “គណៈកម្មការសិទ្ធិមនុស្សអាស៊ាន” (ASEAN Human Rights Commission) ។ អង្គការសង្គមស៊ីវិលនេះបានដាក់សេចក្តីព្រាងជូនទៅរដ្ឋាភិបាលនានានៅក្នុងការផ្តល់ជាគំនិត ។  ចំពោះសេចក្តីព្រាងស្តីពីការបង្កើតគណៈកម្មការនេះ គេចាត់ទុកថាគណៈកម្មការនេះ គឺជាស្ថាប័នអន្តររដ្ឋាភិបាលថ្នាក់អនុតំបន់ ដែលមានភារកិច្ចធ្វើការជម្រុញ និងការពារសិទ្ធិមនុស្សនៅក្នុងតំបន់សម្រាប់   បណ្តាប្រទេសអាស៊ាន ដែលបានចុះហត្ថលេខា និងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងស្តីពីការបង្កើតគណៈ កម្មការនេះ ។   
            គណៈកម្មការនេះ មានសមាជិកភាពចំននួន ៧ រូប ដែលជ្រើសរើសចេញពីបញ្ជីឈ្មោះដែលស្នើឡើងដោយរដ្ឋជាភាគីនៃកិច្ចព្រមព្រៀងនេះតាមរយៈការបោះឆ្នោត ។ អង្គការក្រៅរដ្ឋាភិបាលនានាអាចធ្វើការពិគ្រោះយោបល់ជាមួយគណៈកម្មការបាន ។ សមាជិកគណៈកម្មការនៅពេលដែលត្រូវបានជ្រើសរើសរួចហើយ ត្រូវបម្រើការងារនៅក្នុងស្ថាប័ននេះដោយឯករាជ្យ ។
            គណៈកម្មការសិទ្ធិមនុស្សអាស៊ាន ក៏មានមុខងារការពារសិទ្ធិមនុស្សនៅក្នុងយុទ្ធនាការនយោបាយ (ឃោសនាបោះឆ្នោត ការរៀបចំការបោះឆ្នោត...) ធ្វើការសិក្សារៀបចំបញ្ហាសិទ្ធិមនុស្ស ធ្វើរបាយការណ៏ប្រចាំឆ្នាំស្តីពីស្ថានភាពសិទ្ធិមនុស្ស ស៊ើបអង្កេតលើពាក្យបណ្តឹងស្តីពីការរំលោភសិទ្ធិមនុស្សដែលបុគ្គលបានដាក់ពាក្យបណ្តឹងមកគណៈកម្មការ ។ ចំពោះយន្តការនេះអ្នកដែលមានសិទ្ធិប្តឹងគឺបុគ្គល អង្គការក្រៅរដ្ឋាភិបាល និង រដ្ឋដែលជាភាគី ។
            មុខងារមួយទៀតរបស់គណៈកម្មការសិទ្ធិមនុស្សអាស៊ានគឺ ផ្សះផ្សារ គណៈកម្មការធ្វើការដោះស្រាយតាមរយៈការផ្សះផ្សារជាមិត្តភាព ។ គណៈកម្មការក៏អាចផ្តល់អនុសាសន៍ដល់រដ្ឋដែលជាភាគី ។
            សរុបមកនៅក្នុងក្របខ័ណ្ឌអាស៊ាន មិនទាន់មានយន្តការអ្វីនៅឡើយទេ គ្រាន់តែជាគំនិតនៃការបង្កើតបណ្ណោះ ។
          កថាខណ្ឌ៣                     យន្តការថ្នាក់ជាតិ (នៅបណ្តាប្រទេសក្នុងតំបន់អាស៊ី)
            ក្នុងតំបន់អាស៊ី នៅក្នុងប្រទេសមួយចំនួនមានការផុសឡើងនូវយន្តការសិទ្ធិមនុស្សថ្នាក់ជាតិក្រោមរូបភាពជា “គណៈកម្មការសិទ្ធិមនុស្សជាតិឯករាជ្យ” (Independent Nation Human Rights Commission) ឬក៏ប្រហាក់ប្រហែលនេះដែរ ដែលក្នុងនោះក៏មាននៅប្រទេស ឥណ្ឌា (India) ស្រីលង្កា (Sri Lanka) ហ្វីលីភីន (Philippines) ឥណ្ឌូនេស៊ី (Indonesia) និង​ ថៃ(Thailand) ។​ ចំពោះប្រទេសថៃគេបានបង្កើតនូវយន្តការសិទ្ធិមនុស្សជាតិឯករាជ្យមួយឈ្មោះថា “គណៈកម្មការសិទ្ធិមនុស្សជាតិ” ។ គណៈកម្មការនេះត្រូវបានបង្កើតឡើងបន្ទាប់ពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់គេនៅឆ្នាំ១៩៩៧ ។ បើប្រៀបធៀបគណៈកម្មការសិទ្ធិមនុស្សជាតិរវាងថៃ និង ហ្វីលីភីន ឃើញថាថៃមានសមាសភាពសមាជិក ១១​ រូប ឯហ្វីលីភីនមានតែ ៥ រូប ហើយថៃមានអាណត្តិ ៦ឆ្នាំ រីឯហ្វីលីភីន មានអាណត្តិ៧ឆ្នាំ ។ ចំពោះមុខងាររបស់គណៈកម្មការទាំងពីរ គណៈកម្មការរបស់ថៃមានមុខងារច្រើនជាងហ្វីលីភីន​​​ ។
            នៅកម្ពុជាមានយន្តការសិទ្ធិមនុស្សថ្នាក់ជាតិនៅតាមស្ថាប័ននីតិបញ្ញត្តិ និង នីតិប្រតិបត្តិ ។ ស្ថាប័ននីតិបញ្ញត្តិនៅព្រឹទ្ធសភា គេបានបង្កើតឡើងនូវយន្តការសិទ្ធិមនុស្សមួយដែលមានឈ្មោះថា “គណៈកម្មការការពារសិទ្ធិមនុស្ស និងទទួលពាក្យបណ្តឹងនៃព្រឹទ្ធសភា[2]” ដែលជាគណៈកម្មការទី១ ដែលមានសមាសភាពប្រធាន ១រូប អនុប្រធាន ១រូប លេខា ១រូប ព្រមទាំងសមាជិកដទៃទៀត ។ គណៈកម្មការនេះបង្កើតឡើងតាមការប្រកាសតែងតាំងដោយព្រឹទ្ធសភា ។ រីឯរដ្ឋសភាវិញក៏គេបានបង្កើតឡើងនូវយន្តការមួយដែលមានឈ្មោះថា “គណៈកម្មការការពារសិទ្ធិមនុស្ស និងទទួលពាក្យបណ្តឹងនៃរដ្ឋសភា” ក៏ជាគណៈកម្មការទី១ ក្នុងចំណោមគណៈកម្មការទាំង ៩ របស់រដ្ឋសភា ។ គណៈកម្មការនេះបង្កើតឡើងតាមការតែងតាំង និង ផ្តួចផ្តើមរបស់រដ្ឋសភា ។  ដែលជាគណៈកម្មការមានសមាសភាពប្រធាន ១រូប អនុប្រធាន ១រូប លេខា ១រូប ព្រមទាំងសមាជិកដទៃទៀត ។ នៅស្ថាប័ននីតិប្រតិបត្តិវិញគេបានបង្កើតឡើងនៅឆ្នាំ ២០០០ នូវយន្តការមួយឈ្មោះថា "គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា[3](Cambodia Human Rights Commission) ។ គណៈកម្មាធិការនេះ មានសមាសភាពប្រធាន ១រូប អនុប្រធាន ១រូប និងសមាជិក ៩រូប ។ ប្រធានមានឋានៈស្មើនឹងរដ្ឋមន្រ្តី អនុប្រធានមានឋានៈស្មើនឹងរដ្ឋលេខាធិការ សមាជិកមានឋានៈស្មើនឹងអនុរដ្ឋលេខាធិការ ។ គណៈកម្មាធិការជាស្ថាប័នធ្វើជាសេនាធិការឲ្យរដ្ឋាភិបាលនៅក្នុងកិច្ចការសិទ្ធិមនុស្ស ។
            សរុបមកវិញឃើញថាស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យមិនទាន់មានទេនៅកម្ពុជា ប៉ុន្តែស្ថាប័ននីមួយៗមានយន្តការការពារសិទ្ធិមនុស្សរៀងៗខ្លួន ។
            ផ្នែកទី២                        ប្រព័ន្ធការពារសិទ្ធិមនុស្សនៅកម្ពុជា និងអាស៊ាន
            កថាខណ្ឌ១                     យន្តការសិទ្ធិមនុស្សនៅកម្ពុជា
            ស្ថាប័នដែលមានយន្តការសិទ្ធិមនុស្សនៅព្រះរាជាណាចក្រកម្ពុជា យើងសង្កេតឃើញមានជាច្រើនរាប់ទាំងយន្តការរបស់អង្គការក្រៅរដ្ឋាភិបាល និងយន្តការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលផងដែរ ។
            ចំណុច ១                                ស្ថាប័នជាតិ
            ក្នុងព្រះរាជាណាចក្រកម្ពុជាយើង មានស្ថានប័នមួយចំនួនដែលមានយន្តការខាងវិស័យសិទ្ធិមនុស្សហើយបានធ្វើការបម្រើសេវាផ្នែកសិទ្ធិមនុស្ស ដូចជា ផ្សព្វផ្សាយ អប់រំចុះធ្វើការត្រួតពិនិត្យ និងជួយធ្វើការអន្តរាគមន៍ សរសេរបាយការណ៍អំពីការវិវឌ្ឍផ្នែកសិទ្ធិមនុស្សក្នុងប្រទេស និងរកដំណោះស្រាយក្នុងគោលដៅដើម្បីធានាឲ្យមានការគោរពសិទ្ធិមនុស្ស និងលើកកម្ពស់ការយល់ដឹងផ្នែកសិទ្ធិមនុស្ស ។
            ក. គណៈកម្មការការពារសិទ្ធិមនុស្ស និងទទួលពាក្យបណ្តឹងនៃព្រឺទ្ធសភា (គណៈកម្មការទី១)
            ក.១.តួនាទី[4]
-        គាំទ្រលើកស្ទួយ និងការពារសិទ្ធិជនរូបឲ្យមានសេចក្តីថ្លៃថ្នូរ និងមានសិទ្ធិស្មើគ្នាដើម្បីជាគ្រឹះនៃសេរីភាព យុត្តិធម៌ សន្តិភាពក្នុងសង្គមជាតិ និងសកលលោក ។
-        តាមពិនិត្យមើលនូវការអនុវត្តន៍សិទ្ធិមនុស្សនៅកម្ពុជា ឲ្យបានស្របទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សេចក្តីប្រកាសជាសលស្តីអំពីសិទ្ធិមនុស្ស និងឯកសារបទដ្ឋានអន្តរជាតិទាំងឡាយក្នុងវិស័យសិទ្ធិមនុស្ស ដែលព្រះរាជាណាចក្រកម្ពុជាបានចូលរួមទទួលស្គាល់ ។
            ក.២.ភារកិច្ច [5]
-        ការងារពាក្យបណ្តឹងៈ ទទួលពិនិត្យពាក្យបណ្តឹងទូទៅពីក្រុមអ្នកតំណាង ពីអង្គការ ឬពីសមាគមនានា និងធ្វើការសម្របសម្រួលដើម្បីស្វែងរកដំណោះស្រាយនៃបណ្តឹងនោះ ដោយធ្វើសហប្រតិបត្តិការជាមួយស្ថាប័ន ឬសមត្ថកិច្ចនានាដោយផ្ទាល់ ឬតាមរៈលិខិតស្នាម ។ ចុះសិក្សាស្រាចជ្រាវជាក់ស្តែងនូវបញ្ហាស្តីអំពីការរំលោភសិទ្ធិមនុស្សនៅតាមមូលដ្ឋាននានាដោយផ្ទាល់ ព្រមទាំងធ្វើរបាយការណ៍លើលទ្ធផលនៃការស្រាចជ្រាវនោះជូនគណៈកម្មាធិការអចិន្រ្តៃយ៍នៃព្រឹទ្ធសភា ឬលើកសំណូមពរទៅស្ថាប័ននានាដែលពាក់ព័ន្ធ
-        ការងារច្បាប់ៈ
*        ផ្តួចផ្តើមគំនិតធ្វើសេចក្តីស្នើច្បាប់ ដើម្បីអនុវត្តបទបញ្ញត្តិសិទ្ធិមនុស្សនានាដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ និងឯកសារបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិទាំងឡាយដែលកម្ពុជាបានចុះហត្ថលេខាទទួលស្គាល់ ។
*        ពិនិត្យ និងផ្តល់យោបល់លើសេចក្តីស្នើច្បាប់ ឬសេចក្តីព្រៀងច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័តជាលើកដំបូង ហើយដែលពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ព្រមទាំងពិនិត្យសារឡើងវិញនូវច្បាប់ទាំងឡាយដែលបាន នឹងកំពុងអនុវត្ត ហើយដែលអាចនាំឲ្យចុះខ្សោយដល់ការលើកស្ទួយសិទ្ធិមនុស្ស ដើម្បីសម្របសម្រួលជាមួយរដ្ឋសភា ឲ្យធ្វើការកែរលំអឡើងវិញ
*        ផ្តួចផ្តើមធ្វើសាវនាការជាសាធារណៈស្តីពីសេចក្តីស្នើច្បាប់ ឬសេចក្តីព្រៀងច្បាប់ ព្រមទាំងបញ្ហានានាដែលពាក់ព័ន្ធលើវិស័យសិទ្ធិមនុស្ស ។
-      ការងារអប់រំ និងផ្សព្វផ្សាយៈ
*      លើកស្ទួយ និងជម្រុញឲ្យមានការគោរពសិទ្ធិមនុស្ស សិស្ស និសិត្ស នៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត ចំពោះប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ រហូតដល់ជនបទ និងអ្នកមិនចេះអក្សរ
*      លើកស្ទួយ និងជម្រុញឲ្យមានការផ្សព្វផ្សាយចំណេះដឹងសិទ្ធិមនុស្សជាសាធារណៈតាមរយៈប្រព័ន្ធពត៌មាននានា មាន វិទ្យុ ទូរទស្សន៍ ការបោះពុម្ពឯកសារជាដើម ។
            ក.៣.សមត្ថកិច្ច[6]
-      ក្រោយពីបានទទួលសិទ្ធិ និងអំណាចពីកគណៈកម្មាធិការអចិន្រ្តៃយ៍នៃព្រឹទ្ធសភាឲ្យពិនិត្យសេចក្តីស្នើច្បាប់ ឬសេចក្តីព្រៀងច្បាប់ដែលរដ្ឋសភាបានអនុម័តជាលើកដំបូង​ ឬបញ្ហានានា ហើយគណៈកម្មាធិការអាចសុំព្រឹទ្ធសភាៈ
*    លើកចោលពុំពិចារណា
*    បំពេញមតិជាមុនថា តើគួរពិចារណា ឬមិនគួរពិចារណា?
*    ទុកជាការប្រញាប់ ឬមិនប្រញាប់ក៏បាន
-      អនុញ្ញាតឲ្យអ្នកតែងច្បាប់មកការពារ និងធ្វើរបាយការណ៍អំពីសេចក្តីស្នើ ឬសេចក្តីព្រៀងច្បាប់នៅចំពោះមុខគណៈកម្មាធិការ ។
-      រាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍នៃព្រឹទ្ធសភា ឬព្រឹទ្ធសភាពេញអង្គ នូវស្ថានភាពរំលោភសិទ្ធិមនុស្ស និងសំណូមពរដើម្បីកែរលំអ និងលើកស្ទួយការគោរពសិទ្ធិមនុស្ស ។
-      ផ្តល់យោបល់ទៅរដ្ឋសភា ដើម្បីធ្វើច្បាប់លើកកម្ពស់វិស័យសិទ្ធិមនុស្សឲ្យបានល្អប្រសើរ ។
-      លើកសំណូមពរទៅរាជរដ្ឋាភិបាលលើបញ្ហានានា ដែលទាក់ទិននឹងបញ្ហាសិទ្ធិមនុស្ស ។
-      ស្រាវជា្រវប្រមូលផ្តុំ និងវិភាគពត៌មានដើម្បីបញ្ជាក់ហេតុផលខាងរចនាសម្ព័ន្ធ ដែលបណ្តាលឲ្យមានការរំលោភសិទ្ធិមនុស្ស និងកំណត់វិធានការដោះស្រាយឲ្យមានប្រសិទ្ធិភាពក្នុងគោលដៅបំបាត់នូវបញ្ហានេះចោល ។
-      អញ្ជើញឥស្សរជន មន្រ្តីរដាភិបាល ឬអាជ្ញាធរដែលពាក់ព័ន្ធមកបភ្លឺអំពីបញ្ហាការងារសិទ្ធិមនុស្ស ដែលគណៈកម្មកាត្រូវចាំបាច់ ។
-      ធ្វើការសម្របសម្រួលជាមួយរដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ ដែលចាត់វិធានការទប់ស្កាត់ការរំលោភសិទ្ធិមនុស្ស ។
-      ចេញសេចក្តីរាយការណ៍ ឬសេចក្តីថ្លែងការណ៍ជាសាធារណៈ និងធ្វើបញ្ជាក់លើរឿងសិទ្ធិមនុស្ស ។
-      ធ្វើសហប្រតិបត្តិការជាមួយអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ដើម្បីការពារ និងជម្រុញសិទ្ធិមនុស្សក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងង្កើតទំនាក់ទំនងជាមិត្តភាពខាងបញ្ហាសិទ្ធិមនុស្សជាមួយសមាជិកសភាបរទេស ។
-      ស្នើសុំប្រធានព្រឹទ្ធសភាឲ្យតែងតាំងអ្នកជំនាញការ និងជំនួយការដែលពុំមែនជាសមាជិកព្រឹទ្ធសភាឲ្យចូលរួមក្នុងការងារគណៈកម្មការ តែអ្នកជំនាញ និងជំនួយការនោះគ្មានសិទ្ធិនឹងធ្វើការសម្រេចជួសមុខឲ្យគណៈកម្មការបានឡើយ ។
-      ស្វែងរកជំនួយសម្រាប់ដំណើរការលើកស្ទួយ និងការពារសិទ្ធិមនុស្សនៅកម្ពុជាឲ្យមានប្រសិទ្ធិភាព ។
            គណៈកម្មការការពារសិទ្ធិមនុស្ស និងទទួលពាក្យបណ្តឹងព្រឹទ្ធសភានេះបានទទួលនូវពាក្យបណ្តឹង និង បានជួយធ្វើការដោះស្រាយដល់ប្រជាពលរដ្ឋដែលមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ក្នុងប្រទេសកម្ពុជា ។[7]
            ខ.គណៈកម្មការការពារសិទ្ធិមនុស្ស និងទទួលពាក្យបណ្តឹងនៃរដ្ឋសភា (គណៈកម្មការទី១)          
            ខ.១. តួនាទី
-        លើកស្ទួយ និងការពារសិទ្ធិជនរូបឲ្យមានសេចក្តីថ្លៃថ្នូរ និងមានសិទ្ធិស្មើគ្នាដើម្បីជាគ្រឹះនៃសេរីភាព យុត្តិធម៌ សន្តិភាពក្នុងសង្គមជាតិ និងសកលលោក ។
-        តាមពិនិត្យមើលនូវការអនុវត្តន៍សិទ្ធិមនុស្សនៅកម្ពុជា ឲ្យបានស្របទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សេចក្តីប្រកាសជាសលស្តីអំពីសិទ្ធិមនុស្ស និងឯកសារបទដ្ឋានអន្តរជាតិទាំងឡាយក្នុងវិស័យសិទ្ធិមនុស្ស ដែលព្រះរាជាណាចក្រកម្ពុជាបានចូលរួមទទួលស្គាល់ ។
            ខ.២.ភារកិច្ច
-        ការងារពាក្យបណ្តឹងៈ ទទួលពិនិត្យពាក្យបណ្តឹងទូទៅពីក្រុមអ្នកតំណាង ពីអង្គការ ឬពីសមាគមនានា និងធ្វើការសម្របសម្រួលដើម្បីស្វែងរកដំណោះស្រាយនៃបណ្តឹងនោះ ដោយធ្វើសហប្រតិបត្តិការជាមួយស្ថាប័ន ឬសមត្ថកិច្ចនានាដោយផ្ទាល់ ឬតាមរៈលិខិតស្នាម ។ ចុះសិក្សាស្រាចជ្រាវជាក់ស្តែង នូវបញ្ហាស្តីអំពីការរំលោភសិទ្ធិមនុស្សនៅតាមមូលដ្ឋាននានាដោយផ្ទាល់ ព្រមទាំងធ្វើរបាយការណ៍លើលទ្ធផលនៃការស្រាចជ្រាវនោះជូនគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ឬលើកសំណូមពរទៅស្ថាប័ននានាដែលពាក់ព័ន្ធ
-        ការងារច្បាប់ៈ
*      ផ្តួចផ្តើមគំនិតធ្វើសេចក្តីស្នើច្បាប់ ដើម្បីអនុវត្តបទបញ្ញត្តិសិទ្ធិមនុស្សនានាដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ និងឯកសារបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិទាំងឡាយដែលកម្ពុជាបានចុះហត្ថលេខាទទួលស្គាល់ ។
*      ពិនិត្យ និងផ្តល់យោបល់លើសេចក្តីស្នើច្បាប់ ឬសេចក្តីព្រៀងច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័តជាលើកដំបូង ហើយដែលពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ព្រមទាំងពិនិត្យសារឡើងវិញនូវច្បាប់ទាំងឡាយដែលបាន នឹងកំពុងអនុវត្ត ហើយដែលអាចនាំឲ្យចុះខ្សោយដល់ការលើកស្ទួយសិទ្ធិមនុស្ស ដើម្បីសម្របសម្រួលជាមួយរដ្ឋសភា ឲ្យធ្វើការកែរលំអឡើងវិញ
*      ផ្តួចផ្តើមធ្វើសាវនាការជាសាធារណៈស្តីពីសេចក្តីស្នើច្បាប់ ឬសេចក្តីព្រៀងច្បាប់ ព្រមទាំងបញ្ហានានាដែលពាក់ព័ន្ធលើវិស័យសិទ្ធិមនុស្ស។
-      ការងារអប់រំ និងផ្សព្វផ្សាយៈ
*      លើកស្ទួយ និងជម្រុញឲ្យមានការគោរពសិទ្ធិមនុស្ស សិស្ស និសិត្ស នៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត ចំពោះប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ រហូតដល់ជនបទ និងអ្នកមិនចេះអក្សរ ជាពិសេស គឺការពារមិនឲ្យមានការរើសអើង ប្រកាន់ពូជសាសន៍ ជនជាតិ ភេទ សាសនា វប្បធម៌ និងប្រឆាំងរាល់ទម្រង់នៃភាពលំអៀង និងរើសអើងផ្សេងៗទៀត ។
*      លើកស្ទួយ និងជម្រុញឲ្យមានការផ្សព្វផ្សាយចំណេះដឹងសិទ្ធិមនុស្សជាសាធារណៈតាមរយៈប្រព័ន្ធពត៌មាននានា មាន វិទ្យុ ទូរទស្សន៍ ការបោះពុម្ពឯកសារជាដើម ។
*      ត្រូវធានាឲ្យប្រាកដថា​ កម្មវិធីសិក្សាសម្រាប់បង្រៀននៅតាមសាលារៀន និងសកលវិទ្យាល័យនានាឲ្យស្របទៅនឹងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិនានា ។
*      ជួយកសាងមជ្ឈមណ្ឌលប្រមូល និងតំកល់ឯកសារស្រាវជ្រាវលើការងារសិទ្ធិមនុស្សនៅទូទាំងប្រទេស ។
-        ការងារទាក់ទងនឹងរដ្ឋាភិបាលៈ
*      ស្នើសុំ និងទទួលរបាយការណ៍នានាពីភ្នាក់ងារ ឬពីទីស្តីការគណៈរដ្ឋមន្រ្តី និងពីរដ្ឋលេខាធិការដ្ឋាននានារបស់រដ្ឋាភិបាលដែលជាប់ទាក់ទិន​នឹងស្ថានភាពសិទ្ធិមនុស្ស ជាពិសេសពត៌មានដែលទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស ។
*      លើកទឹកចិត្ត និងគាំទ្រសេចក្តីព្រៀងច្បាប់ដែលមានលក្ខណៈលើកស្ទួយ និងការពារសិទ្ធិមនុស្ស ។
*      ខិតខំផ្សព្វផ្សាយធ្វើសមាជិករដ្ឋាភិបាល និងមន្រ្តីរាជការ ដោយរាប់បញ្ចូលទាំងកងកម្លាំងយោធា និងប៉ូលីសមានការឈឺឆ្អាល និយកចិត្តទុកដាក់លើវិស័យសិទ្ធិមនុស្ស ។
*      ពិនិត្យមើលឡើងវិញនូវបណ្តាគោលការណ៍ទាំងឡាយព្រមទាំងការអនុវត្តវិធានការណ៍ផ្សេងៗរបស់រាជរដ្ឋាភិបាល និងផ្តល់គោលការណ៍ណែនាំដល់រាជរដ្ឋាភិបាល ។
            ខ.៣.សមត្ថកិច្ច
- ក្រោយពីបានទទួលសិទ្ធិ និងអំណាចពីកគណៈកម្មាធិការអចិន្រ្តៃយ៍នៃព្រឹទ្ធសភាឲ្យពិនិត្យសេចក្តីស្នើច្បាប់ ឬសេចក្តីព្រៀងច្បាប់ដែលរដ្ឋសភាបានអនុម័តជាលើកដំបូង​ ឬបញ្ហានានា ហើយគណៈកម្មាធិការអាចសុំព្រឹទ្ធសភាៈ
*      លើកចោលពុំពិចារណា
*      បំពេញមតិជាមុនថា តើគួរពិចារណា ឬមិនគួរពិចារណា?
*      ទុកជាការប្រញាប់ ឬមិនប្រញាប់ក៏បាន
- អនុញ្ញាតឲ្យអ្នកតែងច្បាប់មកការពារ និងធ្វើរបាយការណ៍អំពីសេចក្តីស្នើ ឬសេចក្តីព្រៀងច្បាប់នៅចំពោះមុខគណៈកម្មាធិការ ។
- រាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ឬរដ្ឋសភាពេញអង្គ នូវស្ថានភាពរំលោភសិទ្ធិមនុស្ស និងសំណូមពរដើម្បីកែរលំអ និងលើកស្ទួយការគោរពសិទ្ធិមនុស្ស ។
- ផ្តល់យោបល់ទៅរដ្ឋសភា ដើម្បីធ្វើច្បាប់លើកកម្ពស់វិស័យសិទ្ធិមនុស្សឲ្យបានល្អប្រសើរ ។
- លើកសំណូមពរទៅរាជរដ្ឋាភិបាលលើបញ្ហានានា ដែលទាក់ទិននឹងបញ្ហាសិទ្ធិមនុស្ស ។
- ស្រាវជា្រវប្រមូលផ្តុំ និងវិភាគពត៌មានដើម្បីបញ្ជាក់ហេតុផលខាងរចនាសម្ព័ន្ធ ដែលបណ្តាលឲ្យមានការរំលោភសិទ្ធិមនុស្ស និងកំណត់វិធានការដោះស្រាយឲ្យមានប្រសិទ្ធិភាពក្នុងគោលដៅបំបាត់នូវបញ្ហានេះចោល ។
- អញ្ជើញឥស្សរជន មន្រ្តីរដាភិបាល ឬអាជ្ញាធរដែលពាក់ព័ន្ធមកបភ្លឺអំពីបញ្ហាការងារសិទ្ធិមនុស្ស ដែលគណៈកម្មកាត្រូវចាំបាច់ ។
- ធ្វើការសម្របសម្រួលជាមួយរដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ ដែលចាត់វិធានការទប់ស្កាត់ការរំលោភសិទ្ធិមនុស្ស ។
- ចេញសេចក្តីរាយការណ៍ ឬសេចក្តីថ្លែងការណ៍ជាសាធារណៈ និងធ្វើបញ្ជាក់លើរឿងសិទ្ធិមនុស្ស ។
- ធ្វើសហប្រតិបត្តិការជាមួយអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ដើម្បីការពារ និងជម្រុញសិទ្ធិមនុស្សក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងង្កើតទំនាក់ទំនងជាមិត្តភាពខាងបញ្ហាសិទ្ធិមនុស្សជាមួយសមាជិកសភាបរទេស ។
- ស្នើសុំប្រធានព្រឹទ្ធសភាឲ្យតែងតាំងអ្នកជំនាញការ និងជំនួយការដែលពុំមែនជាសមាជិកព្រឹទ្ធសភាឲ្យចូលរួមក្នុងការងារគណៈកម្មការ តែអ្នកជំនាញ និងជំនួយការនោះគ្មានសិទ្ធិនឹងធ្វើការសម្រេចជួសមុខឲ្យគណៈកម្មការបានឡើយ ។
-        ស្វែងរកជំនួយសម្រាប់ដំណើរការលើកស្ទួយ និងការពារសិទ្ធិមនុស្សនៅកម្ពុជាឲ្យមានប្រសិទ្ធិភាព ។
            គ. គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
            គ.១.សមាសភាព [8]
            គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាមានសមាជិក ១២រូប ដែលមានប្រធាន ១រូប មានឋានៈស្មើរដ្ឋមន្រ្តី និងអនុប្រធាន ២រូប មានឋានៈស្មើរដ្ឋលេខាធិការ និងសមាជិកដទៃទៀង មានឋានៈស្មើអនុរដ្ឋលេខាធិការ ។
            គ.២.សកម្មភាព
            ចាប់តាំងពីចាប់បដិសន្ធិរហូតមកដល់ពេលនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានខិតខំសម្រេចការងារមួយចំនួនដូចខាងក្រោមនេះ៖
-        ការងារទទួលពាក្យបណ្តឹង
-        ការធ្វើលិខិតអន្តរាគមន៍ទៅស្ថាប័នមានសមត្ថកិច្ច
-        ការចុះស្រាវជ្រាវ ដែលក្នុងនោះមានករណីចោទប្រកាន់ពីបទចោទប្រកាន់នយោបាយ ចុះបេសកកម្មចំនួយ ១០ខេត្តក្រុង ដើម្បីក្តាប់សភាពការសិទ្ធិមនុស្ស និងពិនិត្យពន្ធនាគារ (ខេត្តព្រៃវែង ខេត្តតាកែវ កំពត កំពង់ធំ ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ ក្រុងភ្នំពេញ កំពង់ស្ពឺ និងកំពង់ឆ្នាំង ) ។
-        បានចូករួមផ្តល់យោបល់លើសេចក្តីព្រៀងច្បាប់នៅទីស្តីការគណៈរដ្ឋមន្រ្តីជាច្រើនលើក ។
-        ព្រមជាមួយគ្នានេះដែរក៏បានចូលរួមផ្តល់យោបល់នៅតាមក្រសួងនានាបានជាច្រើនលើក។
-        ទទួលភ្ញៀងអន្តរជាតិបានជាច្រើនលើក ។
-        មានបេសកកម្មក្រៅប្រទេសជាច្រើនលើក ។
            នៅឆ្នាំ  ១៩៩៤ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការអន្តរក្រសួងមួយតាមសេចក្តី            លេខ ៣៤ ស.ស.រ ចុះថ្ងៃទី ២៨ សីហា ១៩៩៤ ។ គណៈកម្មាធិការនេះមានភារកិច្ចរៀបចំរបាយការណ៍ស្តីពីសិទ្ធិមនុស្សជូនអង្គការសហប្រជាជាតិ ។ គណៈកម្មាធិការនេះមានសមាជិកចំនួន​១០ ក្រសួងដែលមានរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជាប្រធាន ហើយសមាជិកមានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី និងអតីតយុទ្ធជន ក្រសួងសង្គមកិច្ច ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវនីតិសប្បទា ក្រសួងសុខាភិបាល ក្រសួងផែនការ ក្រសួងបរិស្ថាន និងក្រសួងពត៌មាន ។
            កតិកាសញ្ញា និងអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ដែលព្រះរាជាណាចក្រកម្ពុជាបានឲ្យសច្ចប័នមាន៖
            ១. កតិការសញ្ញាស្តីពីសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (CESCR)[9]
            ២. កតិការសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ(CCPR)[10]
            ៣. អនុសញ្ញាស្តីពីការលុបបំបាត់ចោលរាល់ទម្រង់ នៃការរើសអើសពូជសាសន៍ (CERD)[11]
            ៤. អនុសញ្ញាស្តីពីការលុបបំបាត់គ្រប់រូបភាព នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW)[12]
            ៥. អនុសញ្ញាស្តីពីការប្រឆាំងអំពើទារុណកម្ម (CAT)[13]
            ៦. អនុសញ្ញាស្តីពីសិទ្ធិកុមារ (CRC)[14]
            ៧.អនុសញ្ញាស្តីពី ការបង្ការ និងផ្តន្ទាទោសចំពោះបទឧក្រិដ្ឋប្រល័យពូជសាសន៍(CPPCG)[15]
            ក្រោយមករបាយការណ៍ស្តីការអនុវត្តសិទ្ធិកុមារត្រូវប្រគល់ជួនក្រុមប្រឹក្សាជាតិដើម្បីកុមារជាអ្នកទទួលខុសត្រូវវិញ ។ ព្រមជាមួយគ្នានេះដែរ រដ្ឋាភិបាលក៏បានផ្ទេរភារកិច្ចរៀបចំរបាយការណ៍ស្តីពីការលុបបំបាត់់រាល់ទម្រង់នៃការរើសអើង ប្រឆាំងនឹងនារីភេទ ទៅក្រសួងកិច្ចការនារី និងអតីតយុទ្ធជនទទួលខុសត្រូវវិញតាមការស្នើសុំ ។
            រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនរបាយការណ៍លើកដំបូងរបស់ខ្លួនចំនួនបី ទៅអង្គការសហប្រជាជាតិរួចហើយរួមមានៈ
            ១. របាយការណ៍ស្តីពីការលុបបំបាត់ចោលទម្រង់នៃការរើសអើងពូជសាសន៍[16]
            ២.​របាយការណ៍ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ [17]
            ៣. របាយការណ៍ស្តីពីសិទ្ធិកុមារ [18]
            និងរបាយការណ៍មួយចំនួនទៀតដែលកំពុងដំណើរការនីតិវិធីដូចជា របាយការណ៍ស្តីពីការប្រឆាំងអំពើទារុណកម្ម របាយការណ៍ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងនារីភេទ របាយការណ៍ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ។
            ឈានចេញពីអ្វីដែលយើងកំពុងតែមានចំពោះមុខ នូវយន្តការសិទ្ធិមនុស្សនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងតែ ធ្វើការរៀបចំបង្កើតឲ្យមានស្ថាប័នសិទ្ធិមនុស្សឯករាជ្យជាតិមួយទៀត ដើម្បីធ្វើការជម្រុញ និងលើកស្ទួយវិស័យសិទ្ធិមនុស្សឲ្យកាន់តែប្រសើរឡើងថែមទៀត ។
            ចំណុច២                                អង្គការក្រៅរដ្ឋាភិបាល(Non-Government Organizations)
            នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង មានអង្គការក្រៅរដ្ឋាភិបាល(NGOs)ជាច្រើនដែមានយន្តការទាក់ទងនឹងវិស័យសិទ្ធិមនុស្ស​ ទាំងការស្វែងរកយុត្តិធម៌ជូនជនក្រីក្រ ជំនួយការផ្នែកសុខាភិបាល ជំនួយការផ្នែកច្បាប់ ជម្រុញឲ្យមានការគោរពសិទ្ធិមនុស្ស ព្រមទាំងផ្តល់ការអប់រំខាងសិទ្ធិមនុស្សជូនប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋាន ឲ្យយល់ដឹងជ្រួតជ្រាបអំពីបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិដ៏ទៃទៀត ។ អង្គការក្រៅរដ្ឋាភិបាលទាំងនោះមានដូចជាសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស(លីការដូ“LICADHO”) វិទ្យាស្ថានកម្ពុជាដើម្បីសិទ្ធិមនុស្ស(CIHR) សមាគមអាដហុក ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍននៅកម្ពុជា(ADHOC) ក្រុមការងារកម្ពុជាដើម្បីសិទ្ធិមនុស្សជាតិ និងតំបន់(CWG/Cambodia Working Group)  មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា     និង         អង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត ។
            កថាខណ្ឌ២                           ការបង្កើតគណៈកម្មាធិការសិទ្ធិមនុស្សជាតិ
            ចំណុច១                     គំនិតផ្តួចផ្តើមបង្កើតគណៈកម្មាធិការសិទ្ធិមនុស្សជាតិនិងតំបន់
            ក.មូលប្រវត្តិ
            ក្រុមការងារកម្ពុជាបានបង្កើតឡើងនាខែ​មេសាឆ្នាំ២០០០ ដោយមានការចូលរួមរបស់សកម្មជនសិទ្ធិមនុស្សពីមជ្ឈដ្ឋានផ្សេងៗ ដូចជាព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល ។
            ទន្ទឹមនឹងគ្នានេះ ក្រុមការងារកម្ពុជាក៏មានដៃគូសមភាគីជាមួយក្រុមការងារប្រទេសនានាក្នុងតំបន់ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការណ៍ដូចជា ក្រុមការងាររបស់ប្រទេសហ្វីលីភីន ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រទេសថៃ ។
            ក្រុមការងារកម្ពុជាបង្កើតឡើងមិនត្រឹមតែដើម្បីយន្តការសិទ្ធិមនុស្សជាតិប៉ុណ្ណោះ តែវាជាផ្នែកមួយនៃក្រុមការងារក្នុងតំបន់សម្រាប់យន្តការសិទ្ធិមនុស្សអាស៊ានផងដែរ ។
            ខ.សកម្មភាព
            ចាប់តាំងពីពេលដែលខ្លួនបានបង្កើតឡើងចេញជារូបរាងមក ក្រុមការងារ៖
*    បានរៀបចំធ្វើសិក្ខាសាលាថ្នាក់តំបន់មួយ “ស្តីពីដំណើរឆ្ពោះទៅរកការបង្កើតនូវយន្តការសិទ្ធិមនុស្សជាតិ ថ្នាក់តំបន់” ដែលបានប្រារព្ធឡើងនៅទីក្រុងភ្នំពេញនាខែកក្កដាឆ្នាំ២០០០ ក្រោមការជួយឧបត្ថម្ភរបស់ក្រុមការងារតំបន់ ។
*    បានធ្វើសេចក្តីព្រៀងច្បាប់ស្តីពីការបង្កើតឡើងនូវ “ស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យ” ហើយដែលកំពុងរៀបចំ និងពិនិត្យពិច្ច័យលំអិត ។
*    បន្តអនុវត្តតួនាទីជាគន្លឹះ និងសារៈសំខាន់នានារបស់ខ្លួន ដោយធ្វើការពន្យល់ និងបើកវេទិកាជាសាធារណៈ ។
*    បានធ្វើការប្រជុំស្តីពីសកម្មភាពការងាររបស់ខ្លួនមួយខែម្តង ។
*    បានចូលរួមសន្និសីទនៅទីក្រុងស្ត្រាសបួរ។
*    បានចូលរួមកិច្ចប្រជុំប្រជាជននៃប្រទេសអាស៊ាន នៅទីក្រុងបាតាន ប្រទេសឥណ្ឌូនេស៊ី ។
*    បានជួបជុំជាមួយតំណាងពិសេស នៅអគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលសិទ្ធិប្រចាំនៅកម្ពុជា ។
*    បានរៀបចំសិក្ខាសាលាមួយទៀត ស្តីពីយន្តការលើកស្ទួយ និងការពារសិទ្ធិមនុស្ស “តួនាទីស្ថាប័នសិទ្ធិមនុស្សជាតិ” កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០០១ ដែលមានការចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរដ្ឋាភិបាល អង្គការសង្គមស៊ីវិល រួមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបទៀត ។
            គ.គោលបំណង
            ក្រុមការងារកម្ពុជាមានគោលបំណងបឋម និងចំបងបំផុត គឺជម្រុញ និងលើលទឹកចិត្តដើម្បីបង្កើតឲ្យបាននូវ “ស្ថាប័នសិទ្ធិមនុស្សជាតិ” ដែលឯករាជ្យ មានប្រសិទ្ធិភាព និងមានលក្ខណៈសមស្របតាមស្តង់ដារអន្តរជាតិ ។ គោលបំណងទី ២ គឺជម្រុញ និងលើកទឹកចិត្តឲ្យបង្កើតនូវយន្តការសិទ្ធិមនុស្សក្នុងតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) ។
            ចំណុច២                                ការរៀបចំបង្កើតគណៈកម្មាធិការសិទ្ធិមនុស្សជាតិ
            ដូចដែលយើងដឹងរួចហើយថា ក្រុមការងារកម្ពុជាបានធ្វើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យចំនួនពីរលើករួចមកហើយ ដែលសេចក្តីព្រាងលើកទី២ ត្រូវបានបញ្ចប់កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០០០ ។ បច្ចុប្បន្ននេះ ក្រុមការងារកម្ពុជាកំពុងសិក្សា និងកែសម្រួលសេចក្តីព្រាងច្បាប់លើកទី២នេះបន្តទៀត ។ ក្នុងសេចក្តីព្រាងនេះបានលើកឡើងអំពី ការរៀបចំបង្កើតគណៈកម្មាធិការសិទ្ធិមនុស្សជាតិ មុខងារ អំណាច នីតិវិធី រួមទាំងបញ្ហាថវិការបស់គណៈកម្មាធិការផងដែរ ។
            ក.គោលបំណង
            គណៈកម្មាធិការដែលព្រាងបង្កើតនេះ មានគោលបំណងដើម្បីលើកស្ទួយ និងការពារសិទ្ធិមនុស្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមាត្រា៣១ ព្រមទាំងបទដ្ឋាននិងអនុសញ្ញាអន្តរជាតិជាច្រើនទៀត ។
            ខ.ការបង្កើត
            តាមរយៈសេចក្តីព្រាង អង្គការឯករាជ្យមួយនឹងត្រូវបានបង្កើត និងទទួលស្គាល់ថាជាគណៈកម្មាធិការសិទ្ធិមនុស្សជាតិ ហើយចាប់ពីពេលនេះតទៅហៅថា “គណៈកម្មាធិការ” ដើម្បីអនុវត្តនូវ សិទ្ធិអំណាច និងបំពេញតួនាទី ភារកិច្ច ដែលច្បាប់នេះបានប្រគល់ឲ្យ ។
            គណៈកម្មាធិការនេះមានសមាជិក ប្រាំពីររួប ដោយរាប់បញ្ចូលទាំងប្រធានមួយរួបផង ។[19] សមាជិកគណៈកម្មាធិការត្រូវជាបុរស និងស្ត្រីដែលមានសញ្ជាតិខ្មែរ ហើយមានជំនាញ ឬបទពិសោធន៍ក្នុងវិស័យ ការពារ លើកស្ទួយសិទ្ធិមនុស្ស និងមានសុច្ចរិតភាពស្អាតស្អំ ។ គណៈកម្មាធិការត្រូវមានលេខាមួយរូប ដែលត្រូវជាមន្រ្តីប្រតិបត្តិជាន់ខ្ពស់របស់គណៈកម្មាធិការ និងត្រូវអនុវត្តនូវសិទ្ធិអំណាចទាំងនោះ ព្រមទាំងបំពេញការងារដែលគណៈកម្មាធិការប្រគល់ជូន ។ ក្រៅពីនេះ គណៈកម្មាធិការអាចមានបុគ្គលិកបន្ថែម និងការិយាល័យតាមមូលដ្ឋានមួយចំនួន តាមការចាំបាច់របស់គណៈកម្មាធិការ ដើម្បីអនុវត្តនូវសិទ្ធិអំណាច និងបំពេញមុខងាររបស់ខ្លួន។
            គ. ការតែងតាំងសមាជិក [20]
            ក្នុងការជ្រើសរើស និងតែងតាំងសមាជិកគណៈកម្មាធិការ ត្រូវប្រព្រឹត្តទៅតាមនីតិវិធីកំណត់ដោយច្បាប់ ។ ជាដំបូងត្រូវមានគណៈកម្មាធិការជ្រើសរើស ដែលសមាសភាពរួមមាន តំណាង៥រូបជ្រើសរើសដោយប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម តំណាង៣រូប ជ្រើសរើសដោយគ្រឹះស្ថានឧត្តមសិក្សាដែលបានចុះបញ្ជីនៅក្នុងក្រសួងអប់រំយុវជន និងកីឡា និងប្រធានគណៈមេធាវីកម្ពុជា តំណាង១រូបមកពីគណៈបក្សនយោបាយនីមួយៗ ដែលមានតំណាងនៅក្នុងរដ្ឋសភាជាតិ១០រូបត្រូវបានជ្រើសរើសដោយអង្គការក្រៅរដ្ឋាភិបាល ដែលបម្រើការងារនៅក្នុងវិស័យសិទ្ធិមនុស្សយ៉ាងតិចណាស់ ៥ឆ្នាំ និងតំណាង៣រូបទៀតត្រូវបានជ្រើសក្នុងចំណោមសមាជិកនៃប្រព័ន្ធឃោសនាជាតិ ។
            គណៈកម្មាធិការជ្រើសរើស មានភារកិច្ចជ្រើសរើសបេក្ខជន ១០រូបដែលបំពេញលក្ខខ័ណ្ឌច្បាប់ដើម្បីក្លាយជាសមាជិកនៃគណៈកម្មាធិការ ។ បេក្ខជនមួយរូបៗត្រូវទទួលសម្លេងយ៉ាងតិចណាស់ហាសិបភាគរយបូកមួយ (៥០%​ + ១) នៃចំនួនសមាជិកគណៈកម្មាធិការជ្រើសរើសទាំងអស់ ។ ចំនួនសម្លេងឆ្នោតសរុបសម្រាប់បេក្ខជននីមួយៗ ត្រូវប្រកាសជាសាធារណៈ ។ សមាជិកគណៈកម្មាធិការ ជ្រើសរើសទាំងអស់ត្រូវបង្ហាញមូលហេតុជាលាយលក្ខអក្សរ ចំពោះការបដិសេធបេក្ខជនណាម្នាក់ ។ គណៈកម្មាធិការ ក៏ត្រូវធានាឲ្យមានភេទទាំងពីរគ្រប់ចំនួន នៅក្នុងចំណោមបេក្ខជន សម្រាប់តំណែងសមាជិកគណៈកម្មាធិការ ។
            បេក្ខជននីមួយៗ ត្រូវមានរយៈពេល ៦០ថ្ងៃចាប់ពីថ្ងៃដែលទទួលការជ្រើសរើស ដើម្បីផ្តល់នូវភស្តុតាងថា ខ្លួនបានបំពេញតាមលក្ខខ័ណ្ឌសម្រាប់តំណែងក្នុងគណៈកម្មាធិការ ។
            សមាជិករដ្ឋសភាជាតិមួយរូបៗ ត្រូវមានសិទ្ធិបោះឆ្នោតជ្រើសរើសបេក្ខជនចំនួន ៧រូបពីបញ្ជីនៃបេក្ខជនចំនួន ១០រូប ដែលផ្តល់ដោយគណៈកម្មាធិការជ្រើសរើស ។ បេក្ខជនចំនួន៧រូប ដែលបានទទួលសម្លេងឆ្នោតច្រើនជាងគេត្រូវតែតតាំងជាសមាជិកគណៈកម្មាធិការ ។
            បញ្ជីនៃបេក្ខជនទាំង៧រូបត្រូវថ្វាយជូនព្រះមហាក្សត្រ ដើម្បីចេញព្រះរាជក្រិត្យតែងតាំង ។
            គណៈកម្មាធិការជ្រើសរើស ត្រូវកោះប្រជុំក្នុងរយៈពេល៦០ថ្ងៃ ដើម្បីតែងតាំងសមាជិកថ្មីជំនួសតំណែងសមាជិកដែលនៅទំនេរ ។
            ឃ.លក្ខណៈសម្បត្តិ និងអាណត្តិរបស់សមាជិក [21]
            ១. លក្ខណៈសម្បតិ្ត ៖
            ដើម្បីជ្រើសរើសជាសមាជិកគណៈកម្មាធិការ បេក្ខជននីមួយៗត្រូវមានអាយុយ៉ាងតិច ៣៥ឆ្នាំ ព្រមទាំងបានបង្ហាញថា ខ្លួនមានជំនាញ និងបទពិសោធន៍ខាងការការពារ និងលើកស្ទួយសិទ្ធិមនុស្ស ។
            ផ្ទុយទៅវិញ បុគ្គលមួយចំនួនមិនអាចមានលក្ខណៈសម្បត្តិ ឬនៅជាសមាជិកគណៈកម្មាធិការបានទេប្រសិនបើជននោះ៖
-      ចូលរួមក្នុងសកម្មភាពណាមួយ ដែលទទួលបានផលប្រយោជន៍ ឬបម្រើការក្រៅពីកាតព្វកិច្ចរបស់ គណៈកម្មាធិការ ។
-      កាន់ទួនាទីណាមួយដែលទទួលផលប្រយោជន៍ក្រៅពីកាតព្វកិច្ចរបស់គណៈកម្មាធិការ
-      មានតួនាទីនៅក្នុងការិយាល័យនៃគណបក្សណាមួយ ដែលបានចុះបញ្ជីរួចហើយ ឬ
-      ជាទីប្រឹក្សាឲ្យសមាជិករាជរដ្ឋភិបាលណាមួយ ។
            និងក៏មានវិសមិតភាពផងដែរ បើសិននៅចន្លោះពេលណាមួយក្នុងរយៈពេល ២ឆ្នាំមុនកាលបរិច្ឆេទ ដែលខ្លួនត្រូវបានទទួលតែងតាំងនៅក្នុងគណៈកម្មាធិការ បុគ្គលរូបនោះធ្លាប់ជាៈ
-      សមាជិករដ្ឋសភា ឬព្រឹទ្ធសភា
-      សមាជិកក្រុមប្រឹក្សាឃុំសង្កាត់
-      សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
-      សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ
-      សមាជិកឧត្តមក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ឬគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
-      ចៅក្រម ឬព្រះរាជអាជា្ញនៅក្នុងមុខតំណែង
-      សមាជិក ឬនិយោជិកនៃរាជរដ្ឋាភិបាល រួមទាំងមន្រ្តីរាជការស៊ីវិល យោធា និងនគរបាល
-      ជាអ្នកមានមុខតំណែងនៅក្នុងការិយាល័នៃគណបក្សនយោបាយដែលបានចុះបញ្ជីរួចហើយ ។
            ២.អាណត្តិ ៖
            សមាជិកគណៈកម្មាធិការត្រូវបានតែងតាំងឡើងសម្រាប់រយៈពេល​៨ឆ្នាំ ចាប់ពីកាលបរិច្ចេទ ដែលចូលកាន់មុខតំណែង ហើយត្រូវបម្រើការងារបានតែមួយអាណត្តិប៉ុណោះ ។
            ក្រោយពេលចប់អាណត្តិ  ​សមាជិកគណៈកម្មាធិរការពុំមានសិទ្ធិបម្រើការងារក្នុងតុលសការ ឬរាជរដ្ឋភិបាលក្នុងរយៈពេល ៣ឆ្នាំ ។
            ង.លក្ខខ័ណ្ឌការងារ [22]
            ជាគោលការណ៍ សមាជិកគណៈកម្មាធិការត្រូវបំពេញការងារឲ្យពេញម៉ោង ។ មានការហាមឃាត់មួយចំនួនដល់សមាជិកគណៈកម្មាធិការ ដូចជាៈ
-        ចូលរួមក្នុងសកម្មភាពវិជ្ជាជីវៈដទៃណាក្រៅពីសកម្មភាពរបស់គណៈកម្មាធិការ
-        ចូលរួមដោយផ្ទាល់ ឬដោយប្រយោលក្នុងការចាត់ចែង ឬត្រួតពិនិត្យសាជីវកម្ម ឬអង្គការណាមួយដែលប្រកបរបរដើម្បីរកប្រាក់កម្រៃ
-        ចូលរួមក្នុងសកម្មភាពនយោបាយ
-        ចូលរយមក្នុងដំណាក់កាលបណ្តឹង ការស៊ើបអង្កេត ឬការចោទសួរ ឬការបោះឆ្នោតលើបញ្ហា ឬករណី អ្វីមួយ ដែលមានភាវនីយភាព នៃទំនាស់ខាងផលប្រយោជន៍របស់ខ្លួន ឬខាងវិជ្ជាជីវៈ ។
            សមាជិកគណៈកម្មាធិការត្រូវទទួលប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗទៀត ព្រមទាំងអាណត្តិ និងលខ្ខខ័ណ្ឌការងារស្មើប្រាក់បៀវត្សរបស់សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ។ ប្រាក់បៀវត្សរបស់គណៈកម្មាធិការត្រូវមានចំនួនស្មើគ្នានឹងប្រាក់បៀវត្សរបស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗទៀត ព្រមទាំងអាណត្តិ និងលក្ខខ័ណ្ឌការងាររបស់សមាជិកគណៈកម្មាធិការនេះមិនត្រូវមានការផ្លាស់ប្តូរ ដែលនាំឲ្យខូចប្រយោជន៍របស់គេឡើយ ក្រោយពីបានទទួលការតែងតាំងហើយ ។
            ច.ការដកហូត និងការលាឈប់ពីតំណែង[23]
            ព្រះមហាក្សត្រមានសិទ្ធិដកមុខតំណែង សមាជិកគណៈកម្មាធិការមុនការចប់អាណត្តិបានតាមរយៈការស្នើសុំពីគណៈកម្មាធិការជ្រើសរើស ។ មូលហេតុនៃការដកមុខតំណែងមានដូចជា អសម្ថភាពខាងស្មារតី និងទំនាស់ខាងផលប្រយោជន៍ ឬមានការប្រព្រឹត្តខុសធ្ងន់ធ្ងរ ។
            ក្រៅពីការដកហូតងារ សមាជិកគណៈកម្មាធិការក៏អាចសុំលាលែងពីមុខតំណែងដោយខ្លួនឯងបាន ដោយថ្វាយជូនដំណឹងជាលាយលក្ខអក្សរពីការលាឈប់របស់ខ្លួននោះ ទៅព្រះមហាក្សត្រ ក្នុងរយៈពេល៩០ថ្ងៃ មុនជាកំហិត ។              
            ឆ.ការជ្រើសរើសប្រធាន និងភាពនៅទំនេរនៃមុខតំណែងប្រធាន
            ប្រធានគណៈកម្មាធិការត្រូវបានជ្រើសរើសចេញពីសមាជិកគណៈកម្មាធិការទាំងអស់ដោយសមាជិក ខ្លួនឯងសម្រាប់អាណត្តិ៨ឆ្នាំ ដូចសមាជិកដែរ ។
            ប្រសិនបើមុខតំណែងប្រធាននៅទំនេរដោយមរណភាព ដោយការលាឈប់ ឬការដកហូតពីមុខតំណែង នោះគណៈកម្មាធិការត្រូវជ្រើសរើសប្រធានថ្មីមកជំនួស ។
            ក្រៅពីនេះគណៈកម្មាធិការក៏អាចអនុញ្ញាតឲ្យសមាជិករូបណាមួយរបស់គណៈកម្មាធិការចូលកាន់តំណែងជាប្រធានបណ្តោះអាសន្នជំនួសប្រធានគណ់ៈកម្មាធិការ ដែលមិនអាចបំពេញមុខងាររបស់ខ្លួនបាន  ដោយមូលហេតុឈប់សម្រាក ឬដោយប្រការផ្សេងៗ រហូតដល់ប្រធានរូបនោះចូលកាន់តំណែងវិញ ។
            ចំណុច៣                                មុខងារនិងអំណាចរបស់គណៈកម្មាធិការ
            ក. មុខងារ
            គណៈកម្មាធិការអាចប្រតិបត្តិតាមមុខងាររបស់ខ្លួនបានលុះត្រាតែមានបណ្តឹងដាក់ជូនខ្លួន ។ បុគ្គលដែលមានសិទ្ធិប្តឹងទៅគណៈកម្មាធិការរួមមាន ជនរងគ្រោះ បុគ្គលដទៃទៀត ក្រុមណាមួយ ឬអង្គការផ្សេងៗទៀត ។ ប៉ុន្តែគណៈកម្មាធិការក៏អាចចាត់ការតាមគំនិតផ្តួចផ្តើមរបស់ខ្លួនផងដែរ ។
            គណៈកម្មាធិការមានមុខងារដូចតទៅ៖
-        ធ្វើការស៊ើបអង្កេតតាមគំនិតផ្តួចផ្តើមរបស់ខ្លួន ឬតាមពាក្យបណ្តឹងដែលបានដាក់ជូនខ្លួនពី
*    ការរំលោភលើការចោទប្រកាន់ថា មានការរំលោភសិទ្ធិមនុស្ស ឬប្រព្រឹត្តកំហុសឆ្គងជាដើម ។
*    ការធ្វេសប្រហែសក្នុងការទប់ស្កាត់ការរំលោភសិទ្ធិមនុស្ស ដោយមន្រ្តីសាធារណៈ ឬជនដទៃទៀតក្នុងការបំពេញការងារជាផ្លូវការ ។
-        សម្រុះសម្រួល និងផ្សះផ្សារពេលដែលខ្លួនយល់ឃើញថា ជាការសមរម្យ ក្នុងការដោះស្រាយបណ្តឹងណាមួយ
-        ប្រគល់នូសលទ្ធផលនៃការស៊ើបអង្កេត ទៅអាជ្ញាធរតុលាការ ដើម្បីផ្តន្ទាទោសជនល្មើស និងដើម្បីផ្តល់សំណងជម្ងឺចិត្តដល់ជនរងគ្រោះ ដោយសារអំពើរំលោភសិទ្ធិមនុស្ស ។
-        ប្រគល់ពាក្យបណ្តឹងទាំងឡាយជូនទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីដោះស្រាយ
-        ដោយពុំចាំបាច់មានការអនុញ្ញាតជាមុន ត្រូវចុះទៅពិនិត្យពន្ធធនាគារ និងកន្លែងឃុំឃាំងទាំងឡាយដែលគេដឹងថា ជនជាប់សង្ស័យត្រូវបានគេឃុំខ្លួន
-        ធ្វើអនុសាសន៍ទាក់ទិនទៅនឹងសច្ចាប័ន និងការអនុវត្តប្រកបដោយប្រសិទ្ធិភាពលើសន្ធិសញ្ញា និងលិខិតូបករណ៍សិទ្ធិមនុស្សអន្តរជាតិដទៃទៀត ។
-        ធ្វើអនុសាសន៍ទៅស្ថាប័នរដ្ឋាភិបាលផ្សេងៗស្តីពីសេចក្តីព្រៀងច្បាប់ ឬការអនុវត្តណាដែលអាចនាំឲ្យប៉ះពាល់ដល់សិទ្ធិមនុស្ស
-        លើកស្ទួយការយល់លដឹង និងការទទួលយកសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងការបង្កើតឲ្យមានកម្មវិធីអប់រំ និងការស្រាវជ្រាវឲ្យបានត្រឹមត្រូវ
-        រៀបចំ និងបោះពុម្ពផ្សាយគោលការណ៍ក្នុងលក្ខណៈមួយ ដែលគណៈកម្មាធិការយល់ឃើញថាសមរម្យ​ ដែលធានាឲ្យស្របនឹងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ
-        សហការជាមួយអង្គការក្រៅរដ្ឋាភិបាលជាតិ អន្តរជាតិ និងស្ថាប័នផ្សេងទៀតដែលបម្រើក្នុងវិស័យសិទ្ធិមនុស្ស
-        បំពេញការងារផ្សេងទៀតតាមដែលគណៈកម្មាធិការយល់ឃើញថា ចាំបាច់ដើម្បីលើកស្ទួយ និងការពារសិទ្ធិមនុស្សគ្រប់់រូបនៅកម្ពុជា ។
            ខ.អំណាច [24]
            នៅពេលស៊ើបអង្កេត គណៈកម្មាធិការត្រូវមានអំណាចដូចតទៅ
-      កោះហៅ និងបង្ខំសាក្សីឲ្យចូលខ្លួន ហើយសាកសួរពួកគេដែលឲ្យស្បថ ឬធ្វើសច្ចាប្រណិធាន
-      ស្នើសុំឲ្យតុលាការចេញដីការចាប់ខ្លួន ក្នុងគោលបំណងបង្ខំឲ្យសាក្សីទាំងឡាយដែលបានរំលោភបទបញ្ជាឲ្យចូលខ្លួនចំពោះមុខតុលាការ
-      ពង្រឹងឲ្យមានការស្រាវជ្រាវ និងឲ្យមានការបង្ហាញនូវឯកសារណាមួយ
-      ទទួលភស្តុតាងដែលយកជាការបានឲ្យស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធដទៃទៀត
-      ស្នើសុំនូវឯកសារ ឬសំណៅថតចម្លងជាសាធារណៈពីតុលាការ ឬការិយាល័យណាមួយ
-      អភ័យឯឝសិទ្ធិរបស់គណៈកម្មាធិការ
*         សមាជិក​ មន្រ្តី ឬនិយោជិតរបស់គណៈកម្មាធិការ មិនត្រូវទទួលខុសត្រូវខាងបទព្រហ្មទណ្ឌ ឬរដ្ឋប្បវេណីចំពោះទង្វើ ឬការខកខាននោះមិនបានធ្វើឡើងក្នុងភាពស្មោះត្រង់
*         ចំពោះសាក្សីដែលចូលខ្លួននៅមុខគណៈកម្មាធិការមានអភ័យឯកសិទ្ធិដូចគ្នា ហើយត្រូវទទួលទណ្ឌកម្មដូចគ្នា ទាក់ទិនទៅនឹងការផ្តល់ពត៌មាន ការឆ្លើយទៅនឹងសំនួរទាំងឡាយ និងការផ្តល់ជូននូវលិខិតស្នាម និងភស្តុតាងដទៃទៀត ដូចគ្នានឹងការស៊ើបសួរ និងចាត់ការនៅចំពោះមុខតុលាការ ។
            ចំណុច៤                                 បញ្ហាថវិការរបស់គណៈកម្មាការ
            ក.ហិរញ្ញវត្ថុ
            គណៈកម្មាធិការជាអ្នកទទួលខុសត្រូវលើសេចក្តីព្រាងថវិការប្រចាំឆ្នាំរបស់ខ្លួន ដែលសេចក្តីព្រាងនេះត្រូវដាក់ជូនរដ្ឋសភាអនុម័ត ។ ប្រាក់បម្រុងរបស់គណៈកម្មាធិការត្រូវតែផ្តល់ជាស្វ័យប្រវត្តិ និងទៀងទាត់ ។ មូលនិធិរបស់គណៈកម្មាធិការរួមមានៈ
-        មូលនិធិដែលបានបម្រុងដោយរដ្ឋសភាជាតិនៅក្នុងថវិកាប្រចាំឆ្នាំ សម្រាប់ការចំណាយរបស់គណៈ    កម្មាធិការ ហើយត្រូវត្រួតពិនិត្យដោយគណៈកម្មាធិការផ្ទាល់ ។
-        មូលនិធិដែលបានមកពីប្រភពឯកជន និងបរទេសសម្រាប់ដំណើរការរបស់ខ្លួន។
-        ប្រាក់ចំណូលដែលបានមកពីមូលនិធិទាំងនេះ ។
            ខ.គណនី និងការជម្រះបញ្ជី
            គណៈកម្មាធិការត្រូវរក្សាទុកគណនី និងកំណត់ហេតុពាក់ព័ន្ធដ៏ទៃទៀតឲ្យបានត្រឹមត្រូវ ហើយត្រូវរៀបចំរបាយការណ៍គណនីប្រចាំឆ្នាំរបស់ខ្លួនទៅតាមតម្រូវការរបស់ក្រសួងហិរញ្ញវត្ថុ ។ គណនីទាំងនេះត្រូវតែទទួលការត្រួតពិនិត្យ និងជម្រះបញ្ជីជារៀងរាល់ឆ្នាំដោយគណីរដ្ឋដែលមានលិខិតបញ្ជាក់ត្រឹមត្រូវ ។
            គណនី និងរបាយការណ៍ជម្រះបញ្ជី ដែលគណៈកម្មាធិការបានដាក់ជូនខ្លួនជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលត្រូវធានាដាក់ជូននៅមុខរដ្ឋសភាឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ។
            កថាខណ្ឌ​៣                            ការប្រៀបធៀបគណៈកម្មាធិការសិទ្ធិមនុស្សជាតិនៃ                                                                     ព្រះរាជាណាចក្រកម្ពុជា ជាមួយប្រទេសថៃ និងហ្វីលីភីន
            យើងសង្កេតឃើញថា បណ្តាប្រទេសជាសមាជិកអាស៊ាន មានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបង្កើតយន្តការសិទ្ធិមនុស្សឯករាជ្យ និងមានប្រសិទ្ធិភាពមួយប្រចាំតំបន់ ដើម្បីជម្រុញនិងលើកស្ទួយការគោរព និងការការពារសិទ្ធិមនុស្សក្នុងតំបន់ទាំងមូល ។ ទន្ទឹមនឹងការជម្រុញឲ្យមានការបង្កើតយន្តការទាំងនេះឲ្យមានប្រសិទ្ធិភាព ប្រទេសជាសមាជិកអាស៊ាន ក៏បាននឹងកំពុងប្រឹងប្រែងបង្កើតយន្តការសិទ្ធិមនុស្សនេះដែលមានលក្ខណៈឯករាជ្យ និងប្រសិទ្ធិភាពដូចគ្នានឹងប្រទេសរបស់ខ្លួនផងដែរ ។ ជាក់ស្តែងបណ្តាប្រទេសជាសមាជិកមួយចំនួនដូចជា ប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងធ្វើការបង្កើតស្ថាប័នសិទ្ធិមនុស្សថ្នាក់ជាតិ ។ ប្រទេសហ្វីលីពីន និងប្រទេសថៃបានធ្វើការបង្កើតស្ថាប័នសិទ្ធិមនុស្សថ្នាក់ជាតិរួចហើយ ដោយប្រទេសទាំងពីរនេះមានច្បាប់ស្តីពីគណៈកម្មាធិការសិទ្ធិមនុស្សជាតិ ជាពិសេសប្រទេសទាំងពីរនេះបានធ្វើការបង្កើតស្ថាប័នតុលាការ និងស្ថាប័នផ្សេងទៀត ដែលទទួលបន្ទុកវិស័យសិទ្ធិមនុស្សរួចហើយ ។
            នៅទីនេះ យើងនឹងធ្វើការប្រៀបធៀបគណៈកម្មាធិការសិទ្ធិមនុស្សជាតិនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងគណៈកម្មាធិការសិទ្ធិមនុស្សជាតិនៃប្រទេសថៃ និងប្រទេសហ្វីលីពីនដែលមានច្បាប់ចែងហើយ ។

កម្ពុជា
ថៃ
ហ្វីលីពីន
ដើមកំណើត
-  គំនិតផ្តួចផ្តើមរបស់ក្រុមការងារកម្ពុជា
-  សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតគណៈកម្មាធិការសិទ្ធិមនុស្សជាតិ
-   រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៧
-   ច្បាប់ស្តីពីការបង្កើតគណៈកម្មាធិការសិទ្ធិមនុស្សជាតិឆ្នាំ១៩៩៩
-  រដ្ឋធម្មនុញ្ញឆ្នាំ១៩៨៧
-  បទបញ្ជាប្រតិបត្តិលេខស្តីពីការបង្កើតគណៈកម្មាធិការសិទ្ធិមនុស្សជាតិ១៦៣
គោលបំណង
លើកស្ទួយ និង ការពារការគោរពសិទ្ធិមនុស្ស
លើកស្ទួយ និង ការពារការគោរពសិទ្ធិមនុស្ស
លើកស្ទួយ និង ការពារការគោរពសិទ្ធិមនុស្ស
សមាសភាព















មុខងារ
និង​អំណាច
-  មានសមាជិក៧រូបរួមទាំងប្រធាន១រូប  និងមានលេខា១រូប បុគ្គលិកបន្ថែមដទៃទៀត និងការិយាល័យតាមមូលដ្ឋានបើចាំបាច់ ។
-  មានវិសមិតភាពជាមួយមុខងារដទៃទៀត ។
-  មានអាណត្ត ៨ឆ្នាំ តែងតាំងបានតែមួយអាណត្តិ ។
មុខងារ
-      ស៊ើបអង្កេតរាល់ការំលោភសិទ្ធិមនុស្ស និងប្រគល់លទ្ធផលឲ្យស្ថាប័នមានសមត្ថកិច្ចដោះស្រាយ ។
-      ធ្វើការសំរុះសំរួលផ្សះផ្សាបើយល់ថាសមរម្យ ។
-      ចុះពិនិត្យមន្ទីរឃុំឃាំង ឬជួបជនសង្ស័យដោយមិនចាំបាច់មានការអនុញ្ញាតជាមុន។
-      ធ្វើអនុសាសន៍ទៅកាន់រដ្ឋាភិបាលស្តីពីសេចក្តីព្រៀងឬការអនុវត្តន៍ផ្សេងៗដែលប៉ះពាល់ដល់សិទ្ធិមនុស្ស។
-      ធ្វើអនុសាសន៍ទាក់ទិននឹងការឲ្យសច្ចាប័នលើលិខិតតូបករណ៍សិទ្ធិមនុស្សអន្តរជាតិផ្សេងៗ ។
-      លើស្ទួយការអប់រំស្រាវជ្រាវផ្សព្វផ្សាយអំពីសិទ្ធិមនុស្ស ។
-      សហការជាមួយអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងៗដើម្បីលើកស្ទួយ និងការពារសិទ្ធិមនុស្ស ។
-      ចាត់វិធានការផ្សេងៗដែលចាំបាច់ដល់ការលើកស្ទួយ និងការពារសិទ្ធិមនុស្ស ។
អំណាចៈ
-    ចេញដីការកោះភាគីពាក់ព័ន្ធឲ្យចូលក្នុងសាវនាការ ។
-    សុំឲ្យតុលាការចេញដីការចាប់ខ្លួន ។
-    ពង្រឹងការស្រាវជ្រាវ ប្រមូលស្នើសុំចម្លង ឬរឹបអូសឯកសារភស្តុតាងនានាដែលចាំបាច់ដល់អង្គហេតុ ។
-    ចូលទៅក្នុងអាគារ ឬទីកន្លែងណាមួយបើយល់ថាអាចផ្តល់ភាពងាយស្រួលដល់ការរកភស្តុតាង ។
-    ចាត់វិធានការការពារសុវត្ថិភាពភាគីដែលពាក់ព័ន្ធ ។
-    សុំឲ្យរាជរដ្ឋាភិបាលបញ្ឈប់មុខងារមន្រ្តីណាដែលគំរាមកំហែងដល់ភាគីពាក់ព័ន្ធក្នុងរឿងក្តី ។
-    អន្តរាគមន៍ក្នុងរឿងក្តីទាំងឡាយណាដែលត្រូវផ្អាកទុក ។
-    ផ្តល់ជំនួយហិរញ្ញវត្ថុដល់ភាគីពាក់ព័ន្ធក្នុងរឿងក្តី។

-    មានសមាជិក ១១រូបរួមទាំងប្រធាន១រូប
-    មានវិសមិតភាពជាមួយមុខងារដទៃទៀត ។
-    មានអាណត្តិ៦ឆ្នាំ តែងតាំងបានតែមួយអាណត្តិ ។



មុខងារ
-    បង្កើតការគោរព និងការពារសិទ្ធិមនុស្សថ្នាក់ជាតិ  និងអន្តរជាតិ ។
-    ពិនិត្យ និងធ្វើរបាយការណ៍ស្តីពីការប្រព្រឹត្តិ ឬការខកខានបំពេញមុខងាររបស់ភ្នាក់ងាររដ្ឋបាល​ ដែលធ្វើឲ្យប៉ះពាល់សិទ្ធិមនុស្ស និងដាក់សំណើរជូនអាជ្ញាធរដោះស្រាយ ។
-    លើកសំណើរជូនរដ្ឋសភា និងគណៈរដ្ឋមន្ត្រីពីគោលនយោបាយ និងអនុសាសន៍ពាក់ព័ន្ធនឹងការស៊ើរើច្បាប់ វិធាន ឬបទបញ្ជានានាឡើងវិញក្នុងគោលបំណងលើកស្ទួយការគោរពសិទ្ធិមនុស្ស ។
-    លើកស្ទួយការអប់រំស្រាវជា្រវ និងផ្សព្វផ្សាយពីសិទ្ធិមនុស្ស ។
-    ធ្វើរបាយការណ៍វាយតម្លៃពីស្ថានភាពសិទ្ធិមនុស្ស ឬស្តីពីសកម្មភាពការងាររបស់ខ្លួនជារៀងរាល់ឆ្នាំ ។
-    លើកស្ទួយកិច្ចសហប្រតិបត្តិការជាមួយអង្គការផ្សេងៗខាងផ្នែកសិទ្ធិមនុស្ស ។
-    ជួយជាយោបល់ដល់គណៈរដ្ឋមន្ត្រី និងរដ្ឋសភាលើការឲ្យសច្ចាប័នលើសន្ធិសញ្ញានានាទាក់ទិននឹងការលើកស្ទួយ និងការពារសិទ្ធិមនុស្ស ។
-    តែងតាំងអនុគណៈកម្មាធិការបើចាំបាច់ ។
អំណាចៈ
-    ចេញដីការកោះភាគីពាក់ព័ន្ធឲ្យចូលសវនាការ ឬឲ្យបង្ហាញឯកសារ វត្ថុតាងចាំបាច់ផ្សេងៗ ។
-    ប្តឹងទៅតុលាការមានសមត្ថកិច្ចឲ្យចេញដីការឆែកឆេរ ឬទីកន្លែងផ្សេងៗដើម្បី
ផ្តល់ភាពងាយស្រួលដល់ការស៊ើបអង្កេតប្រមូលភស្តុតាង ។
-    ចេញបទបញ្ជាទាក់ទិនវិធាន និងវិធីនៃការចំណាយផ្សេងៗទៅលើសាក្សី​ ឬមន្ត្រីទទួលបន្ទុកពិនិត្យមើលការរំលោភសិទ្ធិមនុស្ស ។
-    មានសមាជិក ៥រូបរួមទាំងប្រធាន ១រូប
-    មានវិសមិតភាពជាមួយមុខងារដទៃទៀត ។
-    មានអាណត្តិ ៧ឆ្នាំ មិនអាចតែងតាំងជាថ្មី ។
-    ស៊ើបអង្កេតនូវគ្រប់រូបភាពនៃការរំលោភសិទ្ធិមនុស្ស ។
-    ចេញដីការកោះភាគីពាក់ព័ន្ធ ឲ្យមកបង្ហាញខ្លួននៅចំពោះមុខតុលាការ ចំពោះការរំលោភសិទ្ធិមនុស្ស ។
-    ផ្តល់វិធានការការពារសិទ្ធិមនុស្ស និងសេវាកម្មជំនួយដល់ប្រជាជនហ្វីលីភីនទាំងក្នុង និងក្រៅប្រទេស ។
-    ប្រើប្រាស់អំណាចចុះសួរសុខទុក្ខអ្នកទោសក្នុងមន្ទីរឃុំឃាំង ។
-    បង្កើតកម្មវិធីអប់រំស្រាវជ្រាវផ្សព្វផ្សាយពត៌មានទាក់ទងនឹង ការគោរពសិទ្ធិមនុស្ស
-    សុំជំនួយពីនាយកដ្ឋានមន្ទីរ ការិយាល័យ ក្នុងការបំពេញ មុខងាររបស់ខ្លួន ។
-    ចាត់តាំងមន្រ្តី ឬនិយោជិករបស់ខ្លួនឲ្យស្របទៅតាមច្បាប់ ។

            ជំពូក២                           គណកម្មការសិទ្ធិមនុស្សអាស៊ាន
            អាស៊ានត្រូវតែបង្កើតអង្គភាពសិទ្ធិមនុស្ស ដើម្បីឆ្លើយតបនឹងគោលបំណង និងគោលការណ៍របស់ធម្មនុញ្ញអាស៊ាន​ ក្នុងការលើកស្ទួយ និងការការពារសិទ្ធិមនុស្ស ។​ លើសពីនេះទៅទៀតអង្គភាពសិទ្ធិមនុស្ស   អាស៊ាននេះត្រូវធ្វើការដោយអនុលោមទៅតាមឯកសារគោល ដែលនឹងកំណត់ដោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ។ [25]
          ផ្នែកទី១                         អង្គការអន្តរសភាអាស៊ាន(AIPO)
            អង្គការអន្តរសភាអាស៊ាន គឺជាអង្គការមួយ ដែលបានគិតគូរពីបញ្ហាសិទ្ធិមនុស្សនៅក្នុងតំបន់ ហើយដែលបានផ្តល់ និងធ្វើការយកចិត្តទុកដាក់នូវការការពារសិទ្ធិមនុស្សនៅក្នុងតំបន់ ។
            សន្និសីទពិភពលោកស្តីអំពីសិទ្ធិមនុស្សនីទីក្រុងវ្យែន (Vienna) ថ្ងៃទី ១៤-១៥ មិថុនា ១៩៩៣ បានកំណត់ថា “ជាការចាំបាច់ណាស់ក្នុងការពិចារណាពីការបង្កើតយន្តការសិទ្ធិមនុស្សតំបន់ និងអនុតំបន់ដើម្បីលើកស្ទួយ និងការពារសិទ្ធិមនុស្សនៅក្នុងតំបន់នាដែលមិនទាន់មានការអនុវត្តនូវសិទ្ធិមនុស្ស” ។ ដោយសារមានការជម្រុញពីសន្និសីទទីក្រុងវ្យែននេះ (Vienna Conference) ទើបអង្គការអន្តរសភាអាស៊ាន បានអនុម័តនូវសេចក្តីប្រកាសស្តីពីសិទ្ធិមនុស្ស  AIPO (AIPO Declaration on Human Right)មួយ ដែលតាមរយៈសេចក្តីប្រកាសនេះបានកំណត់ថា “ប្រទេសដែលជាសមាជិកអាស៊ានត្រូវមានកាតព្វកិច្ច និងទទួលខុសត្រូវក្នុងការបង្កើតយន្តការសិទ្ធិមនុស្សដ៏សមស្របមួយនៅក្នុងតំបន់” ។ [26]     
            កថាខណ្ឌ១                     គោលការណ៍
            នៅក្នុងគោលការណ៍នៃសេចក្តីប្រកាសនេះ បានលើកឡើងពីករណីកិច្ច និងការទទួលខុសត្រូវរបស់បុគ្គល និង រដ្ឋច្រើនជាងសិទ្ធិរបស់ពួកគេ ដូចជាៈ
            មនុស្សគ្រប់រូបជាបុគ្គលក្តី ជាសហគមក្តី មានការទទួលខុសត្រូវលើការអភិវឌ្ឍរបស់ពួកគេ ដែលមិនអាចកាត់ផ្តាច់បាន និងដោយមានការរួបរួមគ្នា ។ បុគ្គលគ្រប់រូបអាចទទួលយកផល ដែលគេត្រូវការសម្រាប់គោរពនូវសិទ្ធិមនុស្សរបស់ពួកគេ ក៏ដូចជាករណីកិច្ចរបស់ពួកគេចំពោះសមាគមជាដើម ។ សេរីភាព ភាពជឿនលឿន និងស្ថេរភាពរបស់ជាតិ ត្រូវបានគេលើកដំកើន ដោយមានសមាមាត្ររវាងសិទ្ធិបុគ្គល និងសិទ្ធិសហគមទាំងនោះ ។
            ក្នុងនាមជាមនុស្ស ដោយគ្មានការបែងចែក ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ សាសនា ភាសា សញ្ជាតិ ជនជាតិ គ្រយសារ ឬស្ថានភាពសង្គម ឬជំនឿផ្សេងៗ មានសិទ្ធិរស់នៅដោយកិត្តិយស ទទួលផលពីការអភិវឌ្ឍ និងគួរតែបានជួយ និងចូលរួមចំណែកក្នុងការអភិវឌ្ឍនេះផងដែរ ។
            ម៉្យាងទៀត មនុស្សគ្រប់រូបមានសិទ្ធិកំណត់វាសនាអនាគតដោយខ្លួនឯង ។ តាមរយៈសិទ្ធិនេះពួកគេអាចកំណត់បានដោយសេរីនូវរបបនយោបាយរបស់ខ្លួន ហើយក៏អាចធ្វើការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ដោយខ្លួនឯងផងដែរ ។
            ចំពោះរដ្ឋជាសមាជិកនីមួយៗ មានសិទ្ធិក្នុការអភិវឌ្ឍតាមកម្មវត្ថុរបស់ខ្លួន មានសិទ្ធិក្នុងការកំណត់
នូវបុព្វសិទ្ធិរបស់ខ្លួន និងមានសិទ្ធិកំណត់ពីរបៀប និងមធ្យាបាយ ដើម្បីធ្វើឲ្យបានសម្រេចនូវគោលដៅទាំងឡាយ ដោយគ្មានការជ្រៀតជ្រែកពីខាងក្រៅ ។
            ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សជាសកល គួរតែត្រូវដាក់នៅក្នុងអត្ថបទមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការណ៍អន្តរជាតិ ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព បូរណភាពទឹកដី និងការមិនជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់រដ្ឋមួយ ។ សិទ្ធិមនុស្សមិនគួរត្រូវគេបានយកមកប្រើប្រាស់ ក្នុងលក្ខខ័ណ្ឌនៃការជួយផ្តល់ជាយោបល់ដល់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍​ ។ ម៉្យាងទៀត ការអភិវឌ្ឍរបស់ជាតិមួយត្រូវឈរលើមូលដ្ឋានគ្រឹះនៃការគោរពនូវភាពថ្លៃថ្នូរ និងតម្លៃរបស់មនុស្ស ដោយទាមទារឲ្យលែងមាននូវរាល់ភាពមិនស្មើភាពគ្នា ការកេងនូវផលប្រយោជន៍ ភាពអាណានិគមនិយម ពូជសាសន៍និយម សង្គមកិច្ច និងការអនុវត្តន៍នូវសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច និង វប្បធម៌ដោយគ្មានការរើសអើងអ្វីឡើយ ។
            កថាខណ្ឌ២                    មូលដ្ឋានគ្រិះនៃសិទ្ធិមនុស្ស
            អាស៊ានគួរតែយកចិត្តទុកដាក់ទៅលើសិទ្ធិមនុស្សជាមូលដ្ឋានសំខាន់ៗ មួយចំនួនដែលបុគ្គលគ្រប់រូបមិនអាចខ្វះបាន មានដូចជាៈ
-      សិទ្ធិរស់រានមានជីវិតៈ គ្មានបុគ្គលណាមួយត្រូវបានគេដកសិទ្ធិនេះឡើយ លើកលែងតែករណីមានច្បាប់ចែង
-      សិទ្ធិក្នុងការគិតពិចារណា មានយោបល់ មានមនសិកា និងមានជំនឿសាសនាដោយសេរី សិទ្ធិទាំងនេះរាប់បញ្ចូលទាំងសេរីភាពក្នុងការបង្ហាត់បង្រៀន ធ្វើសក្ការៈ និងការអង្កេតមើលទាំងក្នុងលក្ខណៈឯកជន និងសាធារណៈ ទាំងបុគ្គល ឬទាំងសមាគមផ្សេងៗទៀត ។
-      មនុស្សគ្រប់រូបមានសិទ្ធិ សេរីភាព និងសុវត្ថិភាពបុគ្គល ដោយមិនមានការដកហូតឡើយលើកលែងតែមានច្បាប់ចែង ។​ រាល់ការរំលោភបំពានលើសិទ្ធិទាំងនេះគូរតែត្រូវបានដាក់ទោសតាមច្បាប់ ។ មានតែច្បាប់ទេដែលមានអំណាចក្នុងការកែប្រែសិទ្ធិទាំងនេះ ។
            កថាខណ្ឌ៣                     សិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋ និងរដ្ឋ
            ក្រៅពីសិទ្ធិដែលបានរៀបរាប់ខាងលើ នៅមានសិទ្ធិ និងករណីកិច្ចមួយចំនួនទៀតដែលប្រជាពលរដ្ឋអាស៊ានគួរតែទទួលបានមានដូចជាៈ
*    សិទ្ធិស្មើគ្នាចំពោះមុខច្បាប់ និងសិទ្ធិទទួលបានការការពារតាមច្បាប់ ដោយគ្មានការបែងចែក
*    មនុស្សគ្រប់រូបមានសិទ្ធក្នុងការនិយាយស្តីដោយសេរី តែក៏ត្រូវភ្ជាប់ជាមួយផងដែរនូវករណីកិច្ច និងការទទូលខុសត្រូវដែលនឹងអាចកើតមាន
*    សេរីភាពសមាគមៈ គ្មានការហាមឃាត់ណាមួយអាចលើកឡើងប្រឆាំងនឹងការអនុវត្តនូវសិទ្ធិនេះឡើយ លើកលែងតែមានច្បាប់ចែង​
*    ក្នុងនីតិវិធីព្រហ្មទណ្ឌ ជនសង្ស័យត្រូវសន្មត់ថាគ្មានទោសរហូតមានការអះអាងតាមច្បាប់
*    ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិ ហើយក៏គួរតែមានឳកាស ដោយគ្មានការហាមឃាត់ណាមួយឡើយ ក្នុងការចូលរួមក្នុងដំណើរកិច្ចការសាធារណៈ ដោយផ្ទាល់ ឬដោយមិនផ្តាល់ ដើម្បីបោះឆ្នោតរើសអ្នកតំណាងណាម្នាក់ ឬត្រូវបានជ្រើសរើសជមន្រ្តីសាធារណៈក្នុងមុខងារណាមួយ ។
            ទន្ទឹមនឹងការលើកកម្ពស់នៃសិទ្ធិ និងករណីកិច្ចរបស់ប្រជាពលរដ្ឋ អាស៊ានក៏បានលើកឡើងពីសិទ្ធិ និងករណីកិច្ចរបស់រដ្ឋផងដែរថា រដ្ឋនីមួយៗ រដ្ឋនីមួយៗមានសិទ្ធិ និងករណីកិច្ចក្នុងការរៀបចំនូវគោលនយោបាយឲ្យសមរម្យ និងគ្រប់គ្រាន់  ក្នុងគោលដៅធ្វើឲ្យប្រសោះរឡើងឥតឈប់ឈរសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន ដោយឈរលើមូលដ្ឋាន សកម្ម សេរី និងឆន្ទៈចូលរួមក្នុងការអភិវឌ្ឍ និងការបែងចែកដ៏ត្រឹមត្រូវនៃផលប្រយោជន៍ ។
រដ្ឋសមាជិកគួរតែៈ
*        សន្យាផ្តល់នូវវិធានការចាំបាច់សម្រាប់ការយល់ដឹងយ៉ាងច្បាស់អំពីសិទ្ធិក្នុងការអភិវឌ្ឍ និងធ្វើឲ្យប្រាកដនូវភាពស្មើភាពគ្នានៃឪកាសរបស់ប្រជាពលរដ្ឋរបស់គេទាំងអស់ខាងផ្នែកធនធាន អប់រំ សេវាសុខភាព ស្បៀង លំនៅដ្ឋាន ការងារ សេវាសាធារណៈ និងការបែងចែកយ៉ាងត្រឹមត្រូវនូវប្រាក់ចំនូល ។
*        សន្យាពីសេដ្ឋកិច្ចសមរម្យ សង្គមនយោបាយ បច្ចេកវិទ្យា និងវប្បធម៌ សម្រាប់ជាវិធានក្នុងការលើកកម្ពស់យុត្តិធម៌សង្គម ។
*        រដ្ឋជាសមាជិកត្រូវតែលើកទឹកចិត្ត និងសម្រួលដល់ការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់ ក្នុងការអភិវឌ្ឍជាធ្លុងមួយដើម្បីធានាដល់ការយល់ដឹងអំពីសិទ្ធិមនុស្ស ។
*        រដ្ឋជាសមាជិកក៏មានកាតព្វកិច្ច និងការទទួលខុសត្រូវ ក្នុងការធានាដល់ការលើកកម្ពស់ការអនុវត្ត និងការការពារសិទ្ធិមនុស្សជាពិសេសជាងនេះទៅទៀត គឺការស្ថាបនាយន្តការសិទ្ធិមនុស្សប្រចាំតំបន់ដ៏សមរម្យមួយ ។
            ផ្នែកទី២                        ការបង្កើតគណៈកម្មាធិការសិទ្ធិមនុស្សអាស៊ាន
          កថាខណ្ឌ១                     គំនិតផ្តួចផ្តើមក្នុងការបង្កើតយន្តការសិទ្ធិមនុស្សអាស៊ាន
          ចាប់ពីឆ្នាំ ១៩៩៣មក បន្ទាប់ពីមានសន្និសីទពិភពលោក ស្តីពីពីសិទ្ធិមនុស្សនៅទីក្រុវវ្យែន (Vienna Conference) គំនិតផ្តួចផ្តើមបង្កើតយន្តការសិទ្ធិមនុស្សអាស៊ាន បានមានសន្ទុះយ៉ាងខ្លាំង តួយ៉ាងដូចជាមានការអនុម័តនូវសេចក្តីប្រកាសគោលការណ៍សិទ្ធិមនុស្ស ដោយអង្គការអន្តរសភាអាស៊ាន នាឳកាសជួបប្រជុំលើកទី១៤របស់ខ្លួននៅឆ្នាំ ១៩៩៣ ជាដើម ។ ក្រៅពីនេះសេចក្តីថ្ងៃថ្លែងការរបស់គណៈរដ្ឋមន្រ្តី ការបរទេសអាស៊ានដែលមានជាបន្តបន្ទាប់ ក៏បានលើកឡើងពីលទ្ធភាពបង្កើតយន្តការសិទ្ធិមនុស្សសមរម្យមួយផងដែរ ដោយមានការជម្រុញពីក្រុមការងារសម្រាប់យន្តការសិទ្ធិមនុស្សអាស៊ាន ។ ក្រុមការងារនេះគឺជាការជួបប្រជុំ ពិភាក្សា និងធ្វើការរួមគ្នាលើក្របខ័ណ្ឌសិទ្ធិមនុស្សពីបណ្តាបជ្ឈដ្ឋាន រដ្ឋាភិបាល សភា អង្គការក្រៅរដ្ឋាភិបាលសង្គមស៊ីវិល បណ្ឌិតសាស្រ្តាចារ្យសកលវិទ្យាល័យ ។
          រដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងឳកាសជួបប្រជុំលើកទី២៦ ថ្ងៃទី ២៣ - ២៤កក្តដា ១៩៩៣ នៅសាំងហ្គាពួរ បានសម្រេចថា “អាស៊ានគួរតែពិចារណា បង្កើតយន្តការសិទ្ធិមនុស្ស ប្រចាំតំបន់ដ៏សមរម្យ ហើយក៏គួរបង្កើតនូវក្រុមការងាររដ្ឋភិបាលមិនផ្លូវការមួយសម្រាប់យន្តការនេះដែរ” (កថាខ័ណ្ឌ ១៨) ។ សេចក្តីសម្រេចសុំបង្កើតក្រុមការងារនេះត្រូវបានទទួលដោយកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានលើកទី ៣១ នៅថ្ងៃទី ២៥ ឆ្នាំ ១៩៩៨ នៅទីក្រុងម៉ានីល ប្រទេស ហ្វីលីភីន (កថាខ័ណ្ឌ ២៨) ។
          ក្រុមការងារត្រូវបានគេចាត់ទុកដូចជាទីប្រឹក្សាផ្នែក សិទ្ធមនុស្សដ៏សំខាន់មួយរបស់អង្គការអាស៊ាន ហើយអាស៊ានក៏ទទួលស្គាល់នូវសារៈសំខាន់ក្នុងការបន្តពិភាក្សាជាមួយក្រុមការងារនេះ ក៏ដូចជាការយកចិត្តទុកដាក់ទៅលើសំណើរដែលក្រុមការងារបានដាក់ជូនខ្លួនដែរ ។
            កថាខណ្ឌ២           ការរៀបចំការបង្កើតគណៈកម្មាកាធិការសិទ្ធិមនុស្សអាស៊ាន
          តាមរយៈកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ក្នុងឆ្នាំ ១៩៩៣-៩៨ និង ១៩៩៩ ប្រទេសជាសមាជិកបានធ្វើការឯកភាព និងព្រមព្រៀងគ្នាថា អាស៊ានគួរពិចារណាពីការបង្កើតនូវយន្តការសិទ្ធិមនុស្សដ៏សមស្របមួយប្រចាំតំបន់។ ប្រទេសទាំងនោះបានធ្វើ “កិច្ចព្រមព្រៀងមួយស្តីពីការបង្កើតគណៈកម្មាធិការសិទ្ធិមនុស្សអាស៊ាន”។
            ចំណុច១                                 គោលបំណង គោលការណ៍ និងការបង្កើត
            ក.គោលបំណង និងគោលការណ៍
            រដ្ឋហត្ថលេខី មានបំណងបង្កើតយន្តការសិទ្ធិមនុស្សតំបន់មួយ ដើម្បីលើកស្ទួយ និងការពារសិទ្ធិមនុស្សក្នុងតំបន់ ។
            ស្មារតីជាមូលដ្ឋាននៃយន្តការនេះនិងត្រូវឈរលើច្បាប់សិទ្ធិមនុស្សអន្តរជាតិបទដ្ឋាន​និងគោលការណ៍ ដែលមានការទទួលស្គាល់ជាសកល ច្បាប់ជាតិ និងតំបន់យោបាយ និងការប្រតិបត្តិនានា ដែលស្របតាមច្បាប់អន្តរជាតិ ដែលរួមមានសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សឆ្នាំ១៩៤៨ សេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិស្តីអំពីសិទ្ធិក្នុងការអភិវឌ្ឍក្នុងឆ្នាំ១៩៨៦ សេចក្តីថ្លែងការណ៍និងកម្មវិធីសកម្មភាពនៃសន្និសីទពិភពលោក ឆ្នាំ ១៩៩៣នាទីក្រុងវ្យែន ស្តីពីសិទ្ធិមនុស្ស និងសន្ធិសញ្ញាដទៃទៀតដែលរដ្ឋហត្ថលេខីទទួលស្គាល់ ។
            ខ.ការបង្កើត
            រដ្ឋហត្ថលេខីបានព្រមព្រៀងគ្នា បង្កើតគណៈកម្មាធិការសិទ្ធិមនុស្សអចិន្រ្តៃយ៍មួយប្រចាំតំបន់ដែលត្រូវបានហៅថា “គណៈកម្មាធិការសិទ្ធិមនុស្សអាស៊ាន” ដែលអំណេះតទៅត្រូវហៅថា “គណៈកម្មាធិការ” ។
            ចំពោះទីតាំងរបស់គណៈកម្មាធិការ មិនទាន់ត្រូវបានកំណត់ថា យកទីតាំងនៅក្នុងប្រទេសជាសមាជិកណាមួយនៅឡើយទេ ។ គណៈកម្មាធិការប្រាំពីររូប ដែលមានចរិតគុណសម្បត្តិខ្ពស់ និងសមត្ថភាពខាងវិស័យសិទ្ធិមនុស្ស ។
            ចំណុច២                                ការតែងតាំង និងអាណត្តិរបស់សមាជិក
            ក.ការតែងតាំង
            សមាជិកនៃគណៈកម្មាធិការនេះ នឹងត្រូវបោះឆ្នោតជ្រើសរើសក្នុងសមត្ថភាពបុគ្គលនោះផ្ទាល់ដោយរដ្ឋមន្រ្តីការបរទេសនៃរដ្ឋហត្ថលេខី (បេក្ខជននេះត្រូវបានជ្រើសរើសចេញពីឈ្មោះដែលធ្វើឡើងដោយរដ្ឋាភិបាលរបស់គេ ) ។
            រដ្ឋភិបាលប្រទេសនីមួយៗអាចតែងតាំងបេក្ខជន ៣នាក់ដែលមានសញ្ជាតិរបស់ខ្លួន ឬសញ្ជាតិណាមួយរបស់រដ្ឋហត្ថលេខី ។ នៅពេលដែលបញ្ជីឈ្មោះបេក្ខជនទាំង ៣នាក់នោះត្រូវបានស្នើមក ក្នុងចំណោមបេក្ខជនទាំង ៣នាក់នេះ យ៉ាងហោចណាស់ត្រូវមានបេក្ខជនម្នាក់មានសញ្ជាតិផ្សេងពីប្រទេសស្នើសុំ។
            ខ.អាណត្តិ
            សមាជិកទាំងអស់នៃគណៈកម្មាធិការអាចត្រូវបានជ្រើសតែម្តងគតសម្រាប់មួយអាណត្តិប្រាំឆ្នាំ ដោយមិនអាចបន្តទៀតបាន និងដោយឈរលើសមភាពនៃភេទ ។ សមាជិកទាំងនេះមានបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិក្នុងមុខតំណែងរបស់ខ្លួនទៅតាមការកំណត់របស់រដ្ឋហត្ថលេខី ដែលបានឲ្យសច្ចានុម័យលើកិច្ចព្រមព្រៀងនេះ ។
            គណៈកម្មាធិការត្រូវរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ដោយពិគ្រោះយោបល់ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសនៃរដ្ឋហត្ថលេខី ។
            កថាខណ្ឌ៣                               មុខងារ និងអំណាចរបស់គណៈកម្មាធិការ
            គណៈកម្មាធិការមាននាទីចម្បងក្នុងការលើកស្ទួយ និងការពារសិទ្ធិមនុស្សក្នុងតំបន់ ។ ក្នុងការប្រតិបត្តិអាណត្តិរបស់ខ្លួននេះ គណៈកម្មាធិការត្រូវមានមុខងារ និងអំណាចដូចតទៅ ៖
-        បង្កើនការយល់ដឹងផ្នែកសិទ្ធិមនុស្សដល់ប្រជាជាតិក្នុងតំបន់
-        ផ្តល់អនុសាសន៍ទៅរដ្ឋាភិបាល នៃរដ្ឋហត្ថលេខីនានា ដែលបានឲ្យសច្ចានុម័តទៅលើកិច្ចព្រមព្រៀងនេះ ឲ្យចាត់វិធានការនានា ដើម្បីជាប្រយោជន៍ដល់សិទ្ធិមនុស្ស
-        រៀបចំស្រាវជ្រាវឬធ្វើរបាយការណ៍ដែលគណៈកម្មាធិការយល់ថាគួរធ្វើក្នុងការបំពេញភារកិច្ចខ្លួន
-        ធ្វើសំណើរទៅរដ្ឋាភិបាលនៃរដ្ឋហត្ថលេខីឲ្យផ្តល់ដល់គណៈកម្មាធិការ នូវពត៌មានស្តីពីវិធានការណ៍នានាដែលខ្លួនបានអនុវត្តពាក់ព័ន្ធនឹងសិទ្ធិមនុស្ស
-        ធ្វើការស៊ើបអង្កេតតាមការផ្តួចផ្តើម ឬតាមការចោទប្រកាន់របស់គណៈកម្មាធិការ ពីបទរំលោភសិទ្ធិមនុស្ស ដោយរដ្ឋហត្ថលេខីណាមួយ ឬដោយរដ្ឋមួយចំនួនដែលបានឲ្យសច្ចានុម័តលើកិច្ចព្រមព្រៀងនេះ ដែលការស៊ើបអង្កេតត្រូវបានធ្វើឡើងដោយអនុឡោមទៅតាមនីតិវិធីនានាដែលមាន
-        ឆ្លើយតបទៅនឹងរដ្ឋហត្ថលេខីរាល់សំនួរនានារបស់គេ ដែលពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងផ្តល់សេវាកម្មដំបូងតាមតម្រូវការរបស់ពួកគេ
-        ចាត់វិធានការណ៍ដោះស្រាយបញ្ញតិ្ត និងពាក្យបណ្តឹងនានាទៅតាមសមត្ថភាពរបស់ខ្លួន
-        ធ្វើការបកស្រាយមាត្រាទាំងអស់នៃកិច្ចព្រមព្រៀងនេះ តាមការស្នើរសុំនៃរដ្ឋហត្ថលេខីណាមួយ ឬរដ្ឋមួយចំនួនដែលបានឲ្យសច្ចានុម័តលើកិច្ចព្រមព្រៀងនេះ
-        ជូនរបាយការណ៍ប្រចាំឆ្នាំទៅឲ្យរដ្ឋមន្ត្រីការបរទេសនៃរដ្ឋហត្ថលេខី ដែលបានឲ្យសច្ចានុម័តលើកិច្ចព្រមព្រៀងនេះ និងត្រៀមរបាយការណ៍ប្រចាំឆ្នាំនេះជាស្រេចសម្រាប់សារធារណៈជន
-        បំពេញភារកិច្ចផ្សេងៗទៀត ដែលពាក់ព័ន្ធនឹកការលើកស្ទួយ និងការការពារសិទ្ធិមនុស្ស ដែលអាចត្រូវបានប្រគល់ជូនមកគណៈកម្មាធិការដោយប្រមុខរដ្ឋ និងរដ្ឋាភិបាល និងរដ្ឋមន្ត្រីការបរទេសនៃរដ្ឋហត្ថលេខី ។
            កថាខណ្ឌ៤  អ្នកដែលមានសិទ្ធិប្តឹងមកគណៈកម្មាធិការអំពីការរំលោភសិទ្ធិមនុស្ស
            បុគ្គលម្នាក់ ឬបុគ្គលមួយក្រុម ឬអង្គការក្រៅរដ្ឋាភិបាលដែលមានការទទួលស្គាល់ រដ្ឋមួយឬច្រើនដែលជារដ្ឋហត្ថលេខី អាចធ្វើញ្ញត្តិប្តឹងមកគណៈកម្មាធិការ អំពីការរំលោភសិទ្ធិមនុស្សពីសំណាក់រដ្ឋហត្ថលេខី ណាមួយ ។
            រដ្ឋហត្ថលេខីណាមួយ ដែលបានឲ្យសច្ចានុម័តលើកិច្ចព្រមព្រៀងនេះអាចផ្ញើរពាក្យបណ្តឹង ដែលចោទប្រកាន់ដល់រដ្ឋហត្ថលេខីណាមួយ ពីការរំលោភសិទ្ធិមនុស្សមកគណៈកម្មាធិការ ។
            ចំណែកឯគណៈកម្មាធិការនឹងចាប់ដោះស្រាយពាក្យបណ្តឹង ឬការចោទប្រកាន់ទាំងនេះក្រោយពីពាក្យបណ្តឹង ឬការចោទប្រកាន់ទាំងនេះត្រូវបានដោះស្រាយនៅក្នុងស្រុកជាមុនសិន ទើបគណៈកម្មាធិការអាដោះស្រាយពាក្យបណ្តឹង ឬការចោទប្រកាន់នេះជាក្រោយ ។
            គណៈកម្មាធិការនឹងមិនទទួលដោះស្រាយញត្តិនានា ដែលដាក់ជូនខ្លួនឡើយបើៈ
-      ញត្តិនេះមានភាពអនាមិក
-      ខ្លឹមសារនៃញត្តិនោះជាបញ្ហា ដែលគណៈកម្មាធិការកំពុងតែពិនិត្យ ឬញត្តិនោះបានដាក់ជូនដល់នីតិវិធីនៃច្បាប់អន្តរជាតិមួយទឪតពិនិត្យ ឬដោះស្រាយ និងដែលញត្តិនោះគ្មានពត៌ថ្មីមួយពាក់ព័ន្ធ
-      ប្រភាសាបែបប្រមាថមាក់ងាយ ។
            ម៉្យាងវិញទៀត គណៈកម្មាធិការចាត់ទុកថា យកជាំករមិនបានផងដែរ នូវញត្តិ ឬពាក្យបណ្តឹងនានាដែលគណៈកម្មាធិការយល់ឃើញថា ញត្តិ ឬពាក្យបណ្តឹងទាំងនោះ ផ្ទុយនឹងមាត្រានៃកិច្ចព្រមព្រ់ងទាំងនេះ ឬក៏គ្មានមូលដ្ឋានច្បាស់លាស់ ។
            កថាខណ្ឌ ៥                    នីតិវិធីនៃការទទួលពាក្យបណ្តឹង និងដំណោះស្រាយ
-        ក្នុងករណីដែលគណៈកម្មាធិការទទួលញត្តិ ឬពាក្យបណ្តឹងដាក់ជូនខ្លួន នោះគណៈកម្មាធិការត្រូវរ៉ាប់រងរួមគ្នាជាមួយតំណាង ឬភាគីនានាពិនិត្យមើលញត្តិ ឬពាក្យបណ្តឹងនោះ ហើយបើចាំបាច់ ត្រូវធ្វើការស៊ើបអង្កេតលើញត្តិ ឬពាក្យបណ្តឹងនោះ ។ ទន្ធឹមនឹងនេះគណៈកម្មាធិការត្រូវដាក់ខ្លួនបម្រើដល់ភាគីពាក់ព័ន្ធនានាក្នុងគោលបំណងធានឲ្យបាននូវការដោះស្រាយបញ្ហាជាមិត្តភាព ។
-        ប្រសិនបើគណៈកម្មាធិការសម្រេចជោគជ័យក្នុងការធ្វើឲ្យមានការដោះស្រាយជាមិត្តភាពនោះ គណៈកម្មាធិការត្រូវរៀបចំរបាយការណ៍មួយផ្ញើរជូនទៅភាគីពាក់ព័ន្ធ រដ្ឋពាក់ព័ន្ធ និងរដ្ឋមន្រ្តីការបរទេសនានានៃរដ្ឋហត្ថលេខី ។
-        ក្នុងពេលណាមួយនៃដំណើរការ គណៈកម្មាធិការអាចសម្រេចដកញត្តិ ឬពាក្យបណ្តឹងនោះចេញពីបញ្ជីររបស់ខ្លួននៅពេលដែលមានលក្ខខ័ណ្ឌងាចឲ្យឈានដល់ការសន្និដ្ឋានថាៈ
*      អ្នកដាក់ញត្តិ​ឬពាក្យបណ្តឹងនោះគ្មានបំណងក្នុងការតវ៉ាទៀត
*      បញ្ហាត្រូវបានដោះស្រាយ
*      គណៈកម្មាធិការយល់ឃើញថា ញត្តិ ឬពាក្យបណ្តឹងនោះលែងមានមូលដ្ឋានគ្រប់គ្រាន់សម្រាប់បន្តការត្រួតពិនិត្យរបស់ខ្លួនបន្រទៅទៀត ។
            តែទោះយ៉ាងណាក៏ដោយ គណៈកម្មាធិការត្រូវតែបន្តត្រួតពិនិត្យញត្តិ ឬពាក្យបណ្តឹងនោះប្រសិនបើការគោរពសិទ្ធិមនុស្សតម្រូវឲ្យដូចនោះ ។
-      ប្រសិនបើគណៈកម្មាធិការសម្រេចទាត់ញត្តិ ឬពាក្យបណ្តឹងណាមួយចេញពីបញ្ជីររបស់ខ្លួនក្រោយពេល ដែលខ្លួនបានទទួលពាក្យបណ្តឹងនោះមក នោះគណៈកម្មាធិការត្រូវរៀបចំធ្វើរបាយការណ៍មួយដែលប្រកាសអំពីហេតុការណ៍ពិត និងការសម្រេចចិត្តទាត់ចោលញត្តិ ឬពាក្យបណ្តឹងនោះ ព្រមទាំងបញ្ជាក់ពីមូលហេតុផង ។ របាយការណ៍នេះនឹងត្រូវបញ្ជូនទៅភាគីដែលពាក់ព័ន្ធ រដ្ឋពាក់ព័ន្ធ និងមន្រ្តីក្រសួងការបរទេសនៃរដ្ឋហត្ថលេខី ។ គណៈកម្មាធការអាចនឹងធ្វើការផ្សព្វផ្សាយរបាយការរបាយការណ៍នេះ ។
-      គណៈកម្មាធិការអាចសើរើញត្តិ ឬពាក្យបណ្តឹងចូលក្នុងបញ្ជីររបស់ខ្លួនវិញ បើគណៈកម្មាធិការយល់ឃើញថា ខ្លួនមានមូលដ្ឋានគ្រប់គ្រាន់ ដើម្បីធ្វើការសើរើនេះ ។
-      ប្រសិនបើការពិនិត្យញត្តិ ឬពាក្យបណ្តឹងមិនបានចប់សព្វគ្រប់តាមការកំណត់ដូចខាងលើទេ គណៈកម្មាធិការត្រូវធ្វើរបាយការណ៍បញ្ជាក់ការពិត និងរៀបរាប់ពីការយល់ឃើញរបស់ខ្លួនថាតើ ហេតុការណ៍ពិតដែលខ្លួនរកឃើញនោះ ស្តែងឲ្យឃើញពីការបំពានដោយរដ្ឋពាក់ព័ន្ធ មកលើកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនេះទេ ។ ក្នុងករណីនេះគណៈកម្មាធិការអាចចេញអនុសាសន៍តាមការដែលខ្លួនយល់ថាសមរម្យ ។ របាយការណ៍នេះត្រូវធ្វើការផ្សព្វផ្សាយ ហើយទស្សនៈផ្ទាល់ខ្លួនរបស់សមាជិកគណៈកម្មាធិការម្នាក់ៗ ពាក់ព័ន្ធនឹងករណីនេះត្រូវរៀបចំក្នុងរបាយការណ៍ ។
            របាយការណ៍នពត្រូវបញ្ជូនទៅភាគីដែលពាក់ព័ន្ធ រដ្ឋពាក់ព័ន្ធ និងរដ្ឋមន្រ្តីក្រសួងការបរទេសនៃរដ្ឋហត្ថលេខី ។ គណៈកម្មាធិការអាចធ្វើសំណើរសុំតាមដែលខ្លួនយល់ថាសមរម្យ ទៅរដ្ឋហត្ថលេខី ក្នុងការធ្វើរបាយការណ៍ទៅរដ្ឋមន្រ្តីក្រសួងការបរទេសនៃរដ្ឋហត្ថលេខី ។
            ចំណែកឯរដ្ឋមន្រ្តីក្រសួងការបរទេសនៃរដ្ឋហត្ថលេខីអាចបញ្ជូបរបាយការណ៍នេះទៅប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃរដ្ឋហត្ថលេខី ដើម្បីចាត់វិធានការណ៍បន្ត ។ រដ្ឋមន្រ្តីទាំងនេះអាចលើកសំណើបញ្ជូនរបាយការណ៍នេះតាមដែលខ្លួនយល់ថាសមរម្យ ។
            រាល់សេចក្តីសម្រចនានារបស់កម្មាធិការត្រូវធ្វើឡើងដោយមតិភាគច្រើននៃសមាជិកវត្តមាន និងធ្វើការបោះឆ្នោតតាមគូរ៉ុម យ៉ាងតិចមួយភាគពីរ (១/២) នៃសមាជិកសរុបរបស់គណៈកម្មាធិការ ។
            ផ្នែកទី៣                 គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស
                                                            (ASEAN Intergovernmental Commission on Human Rights)
            នៅក្នុង​ ឆ្នាំ២០០៩ អាស៊ានបានបង្កើតនូវគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្សដើម្បីលើកកម្ពស់សិទ្ធិមនុស្សក្នុងប្រទេសអាស៊ាន ។ មកមកដល់ត្រឹមពាក់កណ្តាលឆ្នាំ ២០១២ គណៈកម្មានេះបានធ្វើសេចក្តីព្រាងនៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន (the ASEAN Human Rights Declaration) រួចរាល់ហើយ ។ សេចក្តីប្រកាសនេះត្រូវបានគេអនុម័តជាឯកច្ឆ័ន្ធដោយ​សមាជិកអាស៊ាននាកិច្ចប្រជុំរបស់ខ្លួននៅខែ វិច្ឆិកា ឆ្នាំ២០១២ នៅទីក្រុងភ្នំពេញ ។​ សេចក្តីប្រកាសនេះបញ្ជាក់អំពីកិច្ចខិតខំប្រែងរបស់ប្រជាជាតិអាស៊ានដើម្បីសិទ្ធិមនុស្សសម្រាប់ ប្រជាជនជាង ៦០០លាននាក់របស់ខ្លួន ។





សេចក្តីសន្និដ្ឋាន
727

            តាមរយៈការបកស្រាយរៀបរាប់ខាងលើរួចមក​យើងសង្គេតឃើញថាយន្តការសិទ្ធិមនុស្សនៅអាស៊ាន ពុំ​ទាន់មានលក្ខណៈឯកភាព និងជឿនលឿននៅឡើយ ដោយប្រព័ន្ធនេះនៅមានភាពទន់ខ្សោយម្យ៉ាងវាជាយន្តការថ្មីមួយ និងហាក់បីដូចជាសញ្ញានថ្មីនៅឡើយ ។ ការគោរពសិទ្ធិមនុស្សមានសារៈសំខាន់ណាស់ដែលយើងត្រូវយកចិត្តទុកដាក់ជាអាទិភាព ពីព្រោះថាការរំលោភសិទ្ធិមនុស្សគឺជាកត្តាមួយ ដែលបង្កឱ្យមាន       អស្ថេរភាព និងអសន្តិសុខក្នុងតំបន់អាស៊ាន ហើយក៏ប៉ះពាល់ដល់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកផងដែរ ។ ដូចនេះដើម្បីលើកស្ទួយ និងការពារនូវការគោរពសិទ្ធិមនុស្ស អាស៊ានត្រូវការជាចាំបាច់នូវការគាំទ្រឱ្យមានយន្តការសិទ្ធិមនុស្សដែលឯករាជ្យ និងមានប្រសិទ្ធិភាព ។ ហើយដើម្បីឆ្លើយតបទោនឹងការងារនេះ      អាស៊ានថ្មីៗនេះ បានបង្កើតនូវគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្សដើម្បីធានាឱ្យបាននូវសិទ្ធិមនុស្ស ត្រូវបានគេទទួលស្គាល់ និងទទួលយកមកអនុវត្តដូចគ្នា ម្យ៉ាងដើម្បីគាំទ្រនូវសេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សដែលពិភពលោកទទួលស្គាល់ ។ ដូចនេះកម្ពុជាជាប្រទេសមួយក្នុងចំណោមអាស៊ាន គប្បីចូលរួមលើកកម្ពស់យន្តការសិទ្ធិមនុស្សអាស៊ាននេះ ដើម្បីសំរេចឱ្យបានភាពជោគជ័យ ។


[1] នីតិសិទ្ធិមនុស្ស ង៉ឺយ ធឿន ២០១១-២០១២ ទំព័រ ៥៨-៧១ ។
[2] គណៈកម្មការការពារសិទ្ធិមនុស្ស និងទទួលពាក្យបណ្តឹងនៃព្រឹទ្ធសភា ត្រូវបានព្រឹទ្ធសភាបង្កើតឡើងតាមសេចក្តីសម្រេចលេខ០៣៥/៨៩៩/ព.ស/ស.រ ចុះថ្ងៃទី១៩ខែសីហាឆ្នាំ១៩៩៩
[3] គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបង្កើតឡើងដោយព្រះរាជ្យក្រិត្យ ន.ស/រកត/០១០០/០០៨​​ ចុះថ្ងៃទី១៨ខែមករាឆ្នាំ២០០០
[4] ប្រការ​ ២ សេចក្តីសម្រេចលេខ០៣៥/៨៩៩/ព.ស/ស.រ ចុះថ្ងៃទី១៩ខែសីហាឆ្នាំ១៩៩៩
[5] ប្រការ​ ៣ សេចក្តីសម្រេចលេខ០៣៥/៨៩៩/ព.ស/ស.រ ចុះថ្ងៃទី១៩ខែសីហាឆ្នាំ១៩៩៩
[6] ប្រការ​ ៣ សេចក្តីសម្រេចលេខ ០៣៥/៨៩៩/ព.ស/ស.រ ចុះថ្ងៃទី១៩ខែសីហាឆ្នាំ១៩៩៩
[7] ចំពោះលទ្ធផលការងារនានារបស់គណៈកម្មការនេះ នឹងមានបង្ហាញក្នុងឧបសម្ព័ន្ធ
[8] មាត្រា ២និង៥នៃព្រះរាជ្យក្រិត្យ ន.ស/រកត/០១០០/០០៨​​ ចុះថ្ងៃទី១៨ខែមករាឆ្នាំ២០០០
[9] ព្រះរាជាណាចក្រកម្ពុជាឲ្យសច្ចាប័នថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ១៩៩២
[10] ព្រះរាជាណាចក្រកម្ពុជាឲ្យសច្ចាប័នថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ១៩៩២
[11] ព្រះរាជាណាចក្រកម្ពុជាឲ្យសច្ចាប័នថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ១៩៨៣
[12] ព្រះរាជាណាចក្រកម្ពុជាឲ្យសច្ចាប័នថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ១៩៩២
[13] ព្រះរាជាណាចក្រកម្ពុជាឲ្យសច្ចាប័នថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ១៩៩២
[14] ព្រះរាជាណាចក្រកម្ពុជាឲ្យសច្ចាប័នថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ១៩៩២
[15] ព្រះរាជាណាចក្រកម្ពុជាឲ្យសច្ចាប័នថ្ងៃទី ១៤ខែ តុលា ឆ្នាំ ១៩៥០
[16] កាលបរិច្ឆេទដែលបានផ្ញើរបាយការណ៍លើកដំបូងថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ១៩៨៥(CERD/C/81/Add.4)
[17] កាលបរិច្ឆេទដែលបានផ្ញើរបាយការណ៍លើកដំបូងថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ១៩៩៧(CCPR/C/81/Add.12)
[18] កាលបរិច្ឆេទដែលបានផ្ញើរបាយការណ៍លើកដំបូងថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ១៩៩៧(CRC/C/11/Add.16)
[19] មាត្រា ២នៃសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យ
[20] មាត្រា ៣នៃសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យ
[21] មាត្រា ១១នៃសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យ
[22] មាត្រា៦​ នៃសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យ
[23] មាត្រា៨ នៃសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យ
[24] មាត្រា១៥ នៃសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យ
[25] យោងមាត្រា ១៤ ​នៃធម្មនុញ្ញអាស៊ានឆ្នាំ ១៩៦៧
[26] មាត្រា២១ នៃសេចក្តីប្រកាសរបស់ AIPO ស្តីពីសិទ្ធិមនុស្ស

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ផ្ទាំងពាណិជ្ជកម្ម