សេចក្តីផ្តើម
នៅពេលដែលរដ្ឋថ្មី
ឬរដ្ឋាភិបាលថ្មីបានបង្កើតឡើង បញ្ហាសំខាន់ថិតត្រង់ថា តើរដ្ឋថ្មី ឬរដ្ឋាភិ បាលថ្មីនោះបានការទទួលស្គាល់ពីបណ្តាលរដ្ឋផ្សេងៗ
ឬពីសហគមន៍អន្តរជាតិយ៉ាងដូចម្តេច ។ ការកំណត់និយមន័យនៃការទទួលស្គាល់រដ្ឋ ឬរដ្ឋាភិបាល
គឺការទទួលស្គាល់ជាឆន្ទៈមួយដើម្បី ទទួលស្គាល់រដ្ឋថ្មីមួយនោះ
ឲ្យក្លាយទៅជាសមាជិកថ្មីមួយនៃសហគមន៍អន្តរជាតិ ឬក៏ទទួលស្គាល់ រដ្ឋាភិបាលថ្មីមួយឲ្យក្លាយទៅជាតំណាងរបស់រដ្ឋមួយនោះ
។
ក្នុងវិស័យនីតិអន្តរជាតិ
ការទទួលស្គាល់រដ្ឋ តាមរយៈការទូត ជាសកម្មភាពផ្នែកនយោបាយជាឯកតោភាគីរបស់រដ្ឋមួយ
ហើយការទទួលស្គាល់នេះ បានផ្សារភា្ចប់ទៅនឹងរបត់នៃនយោបាយ នៅក្នុងរដ្ឋផង
និងនៅក្នុងនីតិអន្តរជាតិផង ។ ការទទួលស្គាល់រដ្ឋក្នុងវិស័យការទូតជាទូទៅ តែងតែ មានការទទួលស្គាល់តាមរយៈរដ្ឋាភិបាល
ឬតាមរយៈរដ្ឋ ។
I. ការទទួលស្គាល់រដ្ឋ
ក្នុងឋានៈជារដ្ឋអធិបតេយ្យ
ដែលជាសមាជិកនៃសហគមន៍អន្តរជាតិ រដ្ឋត្រូវតែបានទទួល ស្គាល់ដោយសហគមន៍អន្តរជាតិ
និងដោយច្បាប់អន្តរជាតិ ។ រដ្ឋដែលត្រូវបានសហគមន៍ អន្តរជាតិទទួលស្គាល់
ចាំបាច់ត្រូវតែមានលក្ខខណ្ឌមួយចំនួនដូចតទៅ៖
-
មានការរៀបចំនយោបាយជាក់លាក់មួយ
-
មានការគ្រប់គ្រងលើដែនដីទាំងមូលហើយជាអចិន្រ្តៃយ៍
-
មានឯករាជ្យភាពពិតប្រាកដ
-
មានធាតុផ្សំសំខាន់ៗ របស់រដ្ឋដូចជាៈ
ទឹកដី ប្រជាពលរដ្ឋ រដ្ឋាភិបាល និងអធិបតេយ្យភាព
ដែលសំដៅមិនស្ថិតក្រោមការត្រួតត្រារបស់រដ្ឋដទៃ[1] ។
១. និយមន័យនិងន័យនៃពាក្យការទទួលស្គាល់រដ្ឋ(Definition
and Meaning of the term Recognition)
ក្នុងន័យទូទៅ ការទទួលស្គាល់រដ្ឋ
ដោយរដ្ឋមួយផ្សេងទៀត គឺជាការឆ្លុះបញ្ចាំងឲ្យឃើញថា រដ្ឋនោះមានសិទ្ធិ និង សមត្ថកិច្ចគ្រប់បែបយ៉ាង
ដើម្បីធ្វើទំនាក់ទំនងអន្តរជាតិតាមផ្លូវច្បាប់ជាមួយរដ្ឋ
ដែលបានទទួលស្គាល់រដ្ឋជាផ្លូវការនោះ ។
២. លក្ខខណ្ឌ និងមូលហេតុនៃការទទួលស្គាល់រដ្ឋ
(Condition and cause of Recognition)
មូលហេតុទាំងឡាយដែលធ្វើជាមូលដ្ឋានក្នុងការសម្រេចទទួលស្គាល់រដ្ឋមួយមានច្រើនករណី
ដូចជា សារៈសំខាន់ខាងវិស័យពាណិជ្ជកម្ម ទំនាក់ទំនងទៅនឹងនយោបាយក្នុងប្រទេសទំនាក់ ទំនងជាមួយនឹងសម្ព័ន្ធមិត្តខាងយោធា
ហេតុផលខាងក្នុងផ្នែកមនុស្សធម៌ និងការធ្វើទំនាក់ទំនង ខាងផ្លូវការទូត ។
ការទទូលស្គាល់រដ្ឋមួយអាចដំណើរការទៅបានតាមលក្ខណៈដូចតទៅ:
ការចាប់កំណើតនូវរដ្ឋថ្មីមួយ (The
birth of a new state)
ការបង្កើតនូវរដ្ឋាភិបាលថ្មីមួយ
(The establishment of a new government)
ការប្រែប្រួលខាងផ្នែកទឹកដី (a
territorial change)
ការទទួលស្គាល់ គឺជាបញ្ហាស្មុគស្មាញនៅក្នុងនីតិអន្តរជាតិ
ពីព្រោះបញ្ហាជាប់ទាក់ទងទៅ នឹងវិស័យនយោបាយ ទាក់ទងទៅនឹងនីតិជាតិ និងនីតិអន្តរជាតិ ។
ករណីនៅពេលរដ្ឋថ្មីមួយបានចាប់បដិសន្ធិឡើង
ឬ នៅពេលរដ្ឋាភិបាលថ្មីមួយបានចូលកាន់ តំណែង បញ្ហានេះថាតើយើងត្រូវទទួលស្គាល់ រដ្ឋថ្មី
ឬ រដ្ឋាភិបាលថ្មី ? ប៉ុន្តែនៅក្នុងនីតិអន្តរជាតិ បណ្តារដ្ឋនានាត្រូវមានកាតព្វកិច្ចពីរគឺ៖
ការទទួលស្គាល់រដ្ឋថ្មីមួយគឺជាកាតព្វកិច្ចចាំបាច់របស់រដ្ឋមួយនៅក្នុងឋានៈជាសមាជិករបស់សហគមន៍អន្តរជាតិ
។
ការទទួលស្គាល់រដ្ឋាភិបាលថ្មីមួយក៏ជាកាតព្វកិច្ចចាំបាច់ផងដែរ
ក្នុងឋានៈរដ្ឋាភិបាលដែល តំណាងឲ្យរដ្ឋនោះ ។
II. ទ្រឹស្តីនៃការទទួលស្គាល់រដ្ឋ
(Theories of Recognition)
ក. ទ្រឹស្តីនៃការទទួលស្គាល់រដ្ឋជាទូទៅ
មានទ្រឹស្តីពីរ
ដែលបានបង្ហាញអំពីចរិកលក្ខណៈនៃការទទួលស្គាល់់រដ្ឋគឺ៖ ទ្រឹស្តីវិធានគតិ យុត្ត
និងទ្រឹស្តីបង្ហាញ ។
១. ទ្រឹស្តីវិធានគតិយុត្ត(Constitutive
theories)
តាមទ្រឹស្តីនេះការទទួលស្គាល់រដ្ឋមួយ
ត្រូវស្របទៅនឹងសិទ្ធ និងកាតព្វកិច្ច ដែលស្ថិតនៅ ក្រោមច្បាប់អន្តរជាតិ ។
អ្នកច្បាប់ភាគច្រើនបានចាត់ទុកថា ទ្រឹស្តីវិធានគតិយុត្តនៃការទទួលស្គាល់ រដ្ឋ គឺជាគោលការណ៍ស្របទៅនឹងច្បាប់ពីព្រោះ
នៅក្នុងប្រវត្តិសាស្រ្ត អត្ថិភាពរបស់រដ្ឋនីមួយៗ បាន បង្ហាញឲ្យឃើញពីលក្ខណៈស្របទៅនឹងទ្រឹស្តីវិធានគត្តិយុត្តនេះ
។
ទ្រឹស្តីវិធានគតិយុត្តនៃការទទួលស្គាល់រដ្ឋបានបញ្ជាក់ថា
រដ្ឋមួយដែលបានទទួលស្គាល់ ពីសហគមន៍អន្តរជាតិមួយ គឺក៏ដោយសារតែរដ្ឋនោះ
មានលក្ខខណ្ឌពេញលេញជារដ្ឋស្របច្បាប់ ត្រឹមត្រូវ ដែលជារដ្ឋមានប្រជាពលរដ្ឋ មានទឹកដី
មានរដ្ឋាភិបាលឯករាជ្យ និងអធិបតេយ្យពិត ប្រាកដ ។
តាមទ្រឹស្តីរដ្ឋ ឬរដ្ឋាភិបាលថ្មីមួយ
អាចមានអាទិភាពទៅបាន លុះត្រាតែរដ្ឋ រដ្ឋាភិបាលថ្មី នោះត្រូវបានទទួលស្គាល់ពីសហគមន៍អន្តរជាតិជាមុនសិន
ទើបរដ្ឋ ឬដ្ឋាភិបាលថ្មីនោះអាចត្រូវ បានទទួលស្គាល់ដោយច្បាប់អន្តរជាតិ
ឬបណ្តារដ្ឋដទៃទៀតបាន ។
២. ទ្រឹស្តីបង្ហាញ
ឬទ្រឹស្តីជាក់ស្តែង(Declaratory or Evidentiary
theory)
តាមទ្រឹស្តីបង្ហាញនេះគេបានកំណត់
និងបង្ហាញថារដ្ឋមួយអាចមានអាទិភាពទៅបាន ទោះបី ជាគ្មានការទទួលស្គាល់ពីបណ្តារដ្ឋខ្លះក៏ដោយ
ហើយក៏អាចនៅបានការទទួលស្គាល់ពីសំណាក់ រដ្ឋខ្លះៗមួយចំនួនទៀត ។
ទ្រឹស្តីបង្ហាញ
ឬទ្រឹស្តីជាក់ស្តែងចង់បង្ហាញឲ្យឃើញថា ការទទួលស្គាល់រដ្ឋមិនមានឥទ្ធិពល តាមផ្លូវច្បាប់ណាមួយនោះទេ
ពីព្រោះការចាប់បដិសន្ធិនៃរដ្ឋ ឬរដ្ឋាភិបាលមួយគឺជាបញ្ហានៃការពិត ជាក់ស្តែងសុទ្ធសាធ
ហើយការទទួលស្គាល់នេះគឺគ្រាន់តែជាការទទួលស្គាល់ និងដឹងឮអំពីការពិត ជាក់ស្តែងតែប៉ុណ្ណោះ
។
ការបង្កើតឡើងនៃរដ្ឋ
ឬរដ្ឋាភិបាលថ្មីមួយ ក្នុងនោះទោះបីជាមានការបង្កើតរដ្ឋឡើងនោះ ដោយប្រើអំពើហឹង្សា
យ៉ាងណាក៏ដោយគឺក៏មិនមែនជាការរំលោភបំពានទៅលើច្បាប់អន្តរជាតិទេ
ពីព្រោះមិនមានបញ្ញត្តិនៃច្បាប់អន្តរជាតិណាមួយត្រូវបានហាមឃាត់
មនុស្សមួយក្រុមមិនអាចធ្វើ ការផ្តួលរំលំ រដ្ឋាភិបាលនៃរដ្ឋរបស់ខ្លួនទេ ឬក៏ហាមឃាត់
មិនឲ្យធ្វើការបំបែករដ្ឋ ហើយបង្កើតរដ្ឋ ថ្មីនោះទេ ប្រសិនបើក្រុមនោះអាចមានលទ្ធភាពអាចធ្វើទៅបាន
។
ករណីនេះហើយ ដែលការបង្កើតរដ្ឋ
ឬរដ្ឋាភិបាលថ្មីមួយគឺគ្រាន់តែជាបញ្ហា នៃការពិត ជាក់ស្តែងតែប៉ណ្ណោះ
ហើយការទទួលស្គាល់ ឬមិនទទួលស្គាល់ គឺជារឿងធម្មតា មិនមានឥទ្ធិពល ទៅលើផ្លូវច្បាប់ទេ ។
ទោះបីជាយ៉ាងណាក៏ដោយ
ក៏ច្បាប់អន្តរជាតិបានអនុញ្ញាត្តឲ្យបណ្តារដ្ឋ នានាប្រើប្រាស់ សេរីភាពពេញលេញ
ក្នុងការសម្រេចឲ្យទទួលស្គាល់ ឬមិនឲ្យទទួលស្គាល់ជារឿយៗ ក៏មានបណ្តា រដ្ឋមួយចំនួនបានប្រើប្រាស់
ការទទួលស្គាល់រដ្ឋ ធ្វើជាឧបករណ៍នៃការអនុវត្តនូវគោលការណ៍ នយោបាយរបស់ខ្លួន។
ខ.ទ្រឹស្តីអេស្រ្តាដា
អំពីការទទួលស្គាល់រដ្ឋ និងរដ្ឋាភិបាល
ទ្រឹស្តីអេស្រ្តាដាជាគំនិតរបស់រដ្ឋមន្រ្តីការបរទេសមិចសិច ហេ្សណារ៉ូ
អេស្រ្តាដា (Genaro
Estrada)។ ទ្រឹស្តីនេះចាប់កើតឡើងនៅក្នុងឆ្នា១៩៣០ ហើយមានអត្ថិភាពរហូតមកដល់
នឹងចុងឆ្នាំ២០០០ ។ លោកបានកាន់តំណែងនៅក្នុងអាណាត្តិរបស់លោកប្រធានាធិបតីមិចស៊ិច ប៉ាស្កុយអាល់
អ័រទី រ៉ុយប៊ឺយ៉ូ(១៩៣០-១៩៣២) ។ ទ្រឹស្តីនេះ មានឥទ្ធិពលយ៉ាងខ្លាំងក្លាបំផុត
ហើយ ក៍មានគំនិតដ៏ល្អមួយនៅក្នុងការរៀបចំតាក់តែងគោលនយោបាយបរទេសរបស់បណ្តាប្រទេសភាគច្រើន
។ ទ្រឹស្តីនេះបានចែងថារដ្ឋាភិបាលប្រទេសក្រៅមិនអាចធ្វើជាចៅក្រមទេ ទោះបីមាន លក្ខណះវិជ្ជាមានក្តី
ឬអវិជ្ចាមានក្តី រដ្ឋាភិបាលនោះ គ្នានសិទ្ធិលូកដៃជ្រៀតជ្រែកនៅក្នុងការផ្លាស់ប្តូរ រដ្ឋាភិបាលរបស់រដ្ឋដ៏ទៃបានទេពីព្រោះប្រការនេះ
ជាការបំពានទៅលើអធិបតេយ្យរបស់រដ្ឋទាំង នោះ ។ ទ្រឹស្តីនេះឈរនៅលើគោលការណ៏នៃការមិនធ្វើអន្តរាគមន៏
គោលការណ៏សន្តិវិធីនៅក្នុង ការដោះស្រាយជម្លោះនិងគោលការណ៏នៃសិទ្ធិស័យសម្រេចដោយរបស់ខ្លួនដោយប្រជាជនទាំងទ្បាយ
។
ទ្រឹស្តីអេស្រ្តាដា បានបញ្ចក់អោយឃើញថា
នៅពេលដែលរដ្ឋាភិបាលមួយទើបនឹងត្រូវ បង្កើតឡើង (De facto government) នៅក្នុងប្រទេសមួយឬច្រើនប្រទេសមិចសិចមិនទាន់បង្ក
លក្ខណះទទួលស្គាល់ភ្លាមនោះទេ ពីព្រោះរដ្ឋាភិបាលទើបនឹងបង្កើតនោះ កំពុងស្ថិតនៅលើលំនាំ
នៃដំណើរការសាកល្បងនៃការអនុវត្តសកម្មភាពជាក់ស្តែងរបស់ខ្លួន ។
ជារួមមកទ្រឹស្តីអេស្រ្តាដា
ជាទ្រឹស្តីមួយដែលទទួលស្គាល់រដ្ឋាភិបាលដោយឈរលើ មូលដ្ឋាននៃអត្ថិភាពរបស់ខ្លួន
ជាជាងធម្មានរូបភាព ។ នៅក្នុងឆ្នាំ ១៩៨០ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិកហើយនិងរដ្ឋមួយចំនួនទៀតបានប្រកាន់យកទ្រឹស្តីអេស្រ្តាដានេះដើម្បីទទួលស្គាល់
រដ្ឋាភិបាលមួយចំនួន ទោះបីជារដ្ឋាភិបាលគ្រប់គ្រងទឹកដីមួយផ្នែក ឬទាំងមូលក្តី ។
គ.
ទ្រឹស្តីតូបារ (Tobar Doctrine)
អំពីការទទួលស្គាល់រដ្ឋ និង រដ្ឋាភិបាល
ខុសប្លែកពីទ្រឹស្តីអេស្រ្តា ស្តីពីការទទួលស្គាល់រដ្ឋាភិបាលទ្រឹស្តីតូបាបង្ហាញថា
លក្ខខ័ណ្ឌ ដើម្បើទទួលស្គាល់រដ្ឋាភិបាលមួយលុះត្រាតែរដ្ឋាភិបាលនោះកាន់កាប់អំណាចតាមលទ្ធិប្រជាធិប
តេយ្យស្របច្បាប់ ។ ទ្រឹស្តីនេះបានកើតចេញពីគំនិតរបស់លោករដ្ឋមន្រ្តីការបរទេសនៃប្រទេស
អេក្វាទ័រ ការឡូស តូបារហើយដោយទ្រឹស្តីរបស់លោក លោកក៏បានទទួលរង្វាន់សន្តិភាព ណូបែលនៅក្នុងឆ្នាំ១៩០៦
។ គំនិតរបស់លោក គឺថាការទទួលស្គាល់រដ្ឋាភិបាលត្រូវតែទទួលនៅ ក្នុងកំរិតអន្តរជាតិ គឺជារដ្ឋាភិបាលដែលប្រកបដោយសមត្ថភាពត្រឹមត្រួវទោះបីការទទួលស្គាល់នោះ
ធ្វើឡើងដោយរដ្ឋជាតោភាគីក៏ដោយ ។
ទ្រឹស្តីតូបារបានបង្ហាញឲ្យឃើញទៀតថា រដ្ឋាភិបាលគ្រប់ប្រទេសទាំងអស់ ទោះបីជា រដ្ឋាភិបាលនោះ កើតចេញមកពីរដ្ឋប្រហារក៏ដោយត្រូវតែដំណើរការបោះឆ្នោតដោយសេរីមុននឹង
រដ្ឋាភិបាលនោះ បានទទួលស្គាល់ពីសំណាក់អន្តរជាតិ ។
III. បែបបទនៃការទទួលស្គាល់រដ្ឋ
ក. បែបបទនៃការទទួលស្គាល់រដ្ឋ
ការទទួលស្គាល់រដ្ឋមានលក្ខណៈពីរបែបគឺ
ការទទួលស្គាល់រដ្ឋតាមរយៈព្រឹត្តិការណ៍ និង ការទទួលស្គាល់រដ្ឋតាមរយៈផ្លូវច្បាប់ ។
១. ការទទួលស្គាល់រដ្ឋតាមរយៈព្រឹត្តិការណ៍
ការទទួលស្គាល់រដ្ឋតាមរយៈព្រឹត្តិការណ៍
គឺជាការទទួលស្គាល់រដ្ឋមួយទៀត ដោយសាររដ្ឋ នោះមានធាតុផ្សំសំខានៗរបស់រដ្ឋ
ឬអាចនិយាយបានម៉្យាងទៀតថា ជាការទទួលស្គាល់រដ្ឋតាម រយៈនៃការធ្វើសេចក្តីប្រកាស
ឬធ្វើសេចក្តីថ្លែងការរបស់ថ្នាក់ដឹកនាំរបស់រដ្ឋណាមួយ ដោយប្រកាស ទទួលស្គាល់រដ្ឋមួយផ្សេងទៀត
។ ការប្រកាសទទួលស្គាល់រដ្ឋបែបនេះ គឺជាការទទួលស្គាល់ តាមចំណងទាក់ទងធម្មតា
គឺមិនមែនជាទំនាក់ទំនងអន្តរជាតិ តាមផ្លូវការទូតទេ ដែលគេអាចហៅ ថា
ជាការទទួលស្គាល់រដ្ឋដោយស្ងៀមស្ងាត់ ដោយតាមរយៈព្រឹត្តិការណ៍ ។
២. ការទទួលស្គាល់រដ្ឋតាមផ្លូវច្បាប់
ការទទួលស្គាល់រដ្ឋ ឬ
រដ្ឋាភិបាលថ្មីមួយដែលជាការទទួលស្គាល់តាមផ្លូវច្បាប់នោះ គឺជា តម្រូវឲ្យរដ្ឋ ដែលត្រូវការទទួលស្គាល់នោះ
មានលក្ខណៈពេញលេញសមស្រប ហើយជាសមាជិក សហគមន៍អន្តរជាតិណាមួយ ។ រដ្ឋដែលទទួលស្គាល់
ត្រូវធ្វើទំនាក់ទំនងការទូតជាមួយរដ្ឋនោះ ដោយការដាក់ទូតជាមួយរដ្ឋនោះ
ដោយការដាក់ទូតនៅក្នុងរដ្ឋនោះ ការដាក់ទំនាក់ទំនងការទូតនេះ គឺជាការទទួលស្គាល់រដ្ឋ
ឬរដ្ឋាភិបាលថ្មីតាមផ្លូវច្បាប់ពេញលេញ ។
ខ.ឥទ្ធិពលខាងផ្លូវច្បាប់នៃការទទួលស្គាល់
ជាទួទៅ
ការទទួលស្គាល់រដ្ឋមួយត្រូវសន្នត់តាមកត្តាសំខាន់ៗ
ដែលរដ្ឋទាំងទ្បាយត្រូវមាន
មិនអាចខ្វះបានដួចជា៖
1) ទឹកដី
2) ប្រជាពលរដ្ឋ
3) រដ្ឋាភិបាលដែលមានសម្ថត្តកិច្ចគ្រប់គ្រងទឹកដី
និងប្រជាពលរដ្ឋរបស់ខ្លួន
4) រដ្ឋាភិបាលមួយដែលមានសម្ថតិកសាងបាននូវទំនាក់ទំនងអន្តរជាតិជាមួយរដ្ឋដទៃ
នៅក្នុងការអនុវត្តន៏ជាក់ស្តែងស្តីពីការទទួលស្គាល់រដ្ឋក៏មានទ្រីស្តីខ្លះដែលបានបង្ហាញឲ្យឃើញពីការទទួលស្គាល់នៅក្នុងលក្ខណះអមិត្តពីសំណាក់រដ្ឋមួយចំនួនដែរ
។ នៅក្នុងរដ្ឋមួយ ប្រសិនបើមានចលនាបះបោរ ឬឧទ្ទាមណាមួយកើតឡើងហើយត្រូវបានរដ្ឋឬ រដ្ឋភិបាលនៃរដ្ឋមួយ
ទទួលស្គាល់ក្នុងឋានះជារដ្ឋភិបាលស្របច្បាប់ឬជារដ្ឋថ្មីមួយរដ្ឋដែលមានចលនាឧទ្ទាមនោះតែងតែចាត់ទុកថាជាការទទួលស្គាល់រដ្ឋនោះគឺជាអំពើអមិត្តដ៏ធំមួយហើយចាត់ទុកការទទួលស្គាល់នោះថាជាការទទួលស្គាល់មិនមស្របទៅតាមនីតិអន្តរជាតិ
។
សេចក្តីសន្និដ្ឋាន
យើងអាចធ្វើការសន្និដ្ឋានទៅលើការទទួលស្គាល់រដ្ឋ
និងរដ្ឋាភិបាលដោយយោងទៅលើ ការអនុវត្តន៏ជាក់ស្តែងរវាងរដ្ឋ និងរដ្ឋយោងទៅលើនីតិអន្តរជាតិជាទំនៀមទំលាប់ដូចតទៅ៖
1) តាមនីតិអន្តរជាតិអត្ថិភាពនយោបាយនៃរដ្ឋគឺមិនអាស្រ័យទៅលើការទទួលស្គាល់រដ្ឋាភិបាលរបស់រដ្ឋនោះដោយរដ្ឋផ្សេងទៀត
។
2) ការទទួលស្គាល់កើតឡើងនៅពេល
ដែលរដ្ឋមួយបញ្ជក់ថាខ្លួនយល់ព្រមទទួលថារដ្ឋមួយ ទៀតឬរដ្ឋាភិបាលរបស់រដ្ឋនោះមានពិតប្រាកដមែន
។
3) ការទទួលស្គាល់រដ្ឋកើតឡើងនៅពេលដែលរដ្ឋមួយព្រមទទួលថារដ្ឋាភិបាលណាមួយតំណាងអោយរដ្ឋមួយទៀត
។
4) នៅពេលដែលរដ្ឋមួយត្រូវបានទទួលស្គាល់រដ្ឋនោះមានសិទ្ធិ
និងកាតព្វកិច្ចគ្រប់យ៉ាងរបស់ រដ្ឋនិងមានសមត្ថនិច្ចធ្វើទំនាក់ទំនងតាមផ្លូវច្បាប់ជាមួយរដ្ឋណាដែលបានទទួលស្គាល់រដ្ឋនោះ
។
5) នៅក្រោមនីតិអន្តរជាតិរដ្ឋនីមួយៗមិនអាចទទួលស្គាល់ទឹកដីដែលបានមកពីការឈ្លានពានគំរមកំហែងឬប្រើកម្លាំងឡើយ
។
No comments:
Post a Comment