ឯកសារដែលមានក្នុងគេហទំព័រ khmer6789.blogspot.com អ្នកស្រាវជ្រាវ និងសាធារណជនអាចទាញយកដោយពុំគិតថ្លៃ។​ គេហទំព័រ khmer6789.blogspot.com មានគោលបំណងចែកជូនដល់សាធារណជនសម្រាប់ជាការផ្សព្វផ្សាយ អប់រំ និងចងក្រងឯកសារនានាដ៏មានសារប្រយោជន៍ដើម្បីទុកជាការលើកកម្ពស់ការយល់ដឹង​ ការស្វែងយល់ និងសិក្សាស្រាវជ្រាវបន្ត។ មាត្រា១០នៃច្បាប់ស្ដីពី សិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល អនុម័តថ្ងៃទី២១ ខែមករា ឆ្នាំ២០០៣ បានបញ្ញត្ដិនូវស្នាដៃដែលមិនស្ថិតនៅក្រោមកិច្ចការពារនៃច្បាប់នេះមានដូចជា៖ ក. រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង លិខិតបទដ្ឋានផ្លូវការនានា។ ខ. ប្រកាស សេចក្ដីសម្រេច លិខិតបញ្ជាក់ សារាចរណែនាំផ្សេងៗដែលចេញដោយអង្គការរដ្ឋ។ គ. សេចក្ដីសម្រេច សាលក្រម ឬ សាលដីកាផ្សេងៗរបស់តុលាការ។ ឃ. អត្ថបទបកប្រែជាភាសាបរទេសនៃអត្ថបទក្នុងចំនុច ក និង ចំណុចខ និង ចំណុច គ ខាងលើក្នុងមាត្រានេះគំនិត នីតិវិធី ប្រព័ន្ធ របៀបប្រតិបត្តិការ ទស្សនៈ គោលការណ៍ ការរករកឃើញ ឬ ទិន្នន័យសាមញ្ញទោះបីត្រូវបានផ្សព្វផ្សាយអត្ថាធិប្បាយ ពន្យល់ ឬ មានក្នុងស្នាដៃណាមួយក៏ដោយ៕
Related image
រីករាយទិវាសិទ្ធិនារី ០៨ មីនា សូមជូនពរ នារីគ្រប់រូបជូបនូវសេចក្តីសុខ សុភមង្គល សុខភាពមាំមួន សម្រស់ស្រស់ស្អាត ជោគជ័យគ្រប់កាលវេលា យើងផ្តល់ឲ្យតម្លៃនារីជានិច្ច! Happy International Women's Day on March 08: Best Wish to all women had happiness, good healthy,more beautiful, success every time. we give girls the best value!

ផ្ទាំងពាណិជ្ជកម្ម

ស្វែងរកយើងនៅលើហ្វេសប៊ុក

ផ្ទាំងពាណិជ្ជកម្ម

Wednesday, March 1, 2017

RICHARD P. CLAUDE



លោកRICHARD P. CLAUDE បានខិតខំព្យាយាមជាច្រើនដើម្បីធ្វើឲ្យទ្រឹស្តីមួយមាន        លក្ខណៈទំនើប ដើម្បីពន្យល់ពីសិទិ្ធមនុស្សជាពិសេសនៅមជ្ឈិមប្រទេស ។  លោកឲ្យឈ្មោះទ្រឹស្តីនោះថា Classical Model of Human Right Developmentមានន័យថាជាទ្រឹស្តីចំណាត់ថ្នាក់គំរូស្តីពីការអភិវឌ្ឍសិទិ្ធមនុស្ស ដែលលោកលើកឡើងនៅក្នុងមជ្ឈិមប្រទេស នៅអង់គ្លេស បារាំង សហរដ្ឋអាមេរិកជាដើម ។ ដែលការអភិវឌ្ឍនោះឆ្លើយតបទៅនឹងការប្រកួតប្រជែងប្រទេសនីមួយៗ ហើយលោកលើកឡើងដូចដែលលោក Vasak បានលើកឡើងរួចហើយអញ្ចឹង ។ តែវាមានភាពខុសគ្នាត្រង់ទ្រឹស្តី មានចំនុចខ្សោយ​គឺត្រូវយកទៅអភិវឌ្ឍន៍នៅប្រទេសកំពុងអភិវឌ្ឍន៍ត្រូវធ្វើដោយប្រុងប្រយ័ត្ន ។ភាពខុសគ្នារវាងមជ្ឈិមប្រទេសហើយនិងអ្វីដែលកើតមានឡើងនៅប្រទេសកំពុងអភិវឌ្ឍន៍ ។ ការអភិវឌ្ឍសិទិ្ធមនុស្សនៅក្នុងប្រទេសអង់គ្លេស បារាំង សហរដ្ឋអាមេរិក គឺធ្វើឡើងដោយកម្លាំងផ្ទៃក្នុងរបស់ប្រទេសនីមួយៗទោះបីជាមានឥទ្ធិពលចាស់រវាងគ្នាក៏ដោយ នៅក្នុងអំឡុងពេលកើតមានបដិវត្តប្រជាធិបតេយ្យរបស់ប្រទេសនីមួយៗដូចជា អង់គ្លេស បារាំង សហរដ្ឋអាមេរិក ។ រីឯការអភិវឌ្ឍសិទិ្ធនាពេលបច្ចុប្បន្ន  គឺមានលក្ខណៈអន្តរជាតិដោយមានការបង្កើតដោយ UN(អង្គការសហប្រជាជាតិ) ហើយនៅអង្គការសហប្រជាជាតិ មានប្រព័ន្ធសិទិ្ធមនុស្សធំទូលាយ និងមានក្រុមអន្តរជាតិផ្សេងៗដាក់សម្ពាធលើរដ្ឋដើម្បីឲ្យរដ្ឋគោរពនិងងាកមកសិទិ្ធមនុស្ស ។ ក្រុមអន្តរជាតិផ្សេងៗដាក់សម្ពាធលើរដ្ឋនោះមានដូចជា ក្រុមប្រឹក្សា គណៈកម្មាធិការ អ្នករាយការណ៍ ពិសេស អ្នកជំនាញឯករាជ្យ ក្រុមការងារដែលធ្វើទៅលើប្រព័ន្ធសិទិ្ធនីមួយៗ ។ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ខ្លះចូលចិត្តផ្តល់សិទិ្ធសេដ្ឋកិច្ច សិទិ្ធពលរដ្ឋ សង្គមកិច្ចជាងសិទិ្ធដទៃទៀត ។ រីឯប្រទេសខ្លះទៀតចូលចិត្តផ្តល់សិទិ្ធអត្ថិភាពលើសិទិ្ធនយោបាយ សិទិ្ធសេដ្ឋកិច្ច សិទិ្ធពលរដ្ឋ...។ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ផ្ទាំងពាណិជ្ជកម្ម